ប្រទេសថៃ៖ គិតត្រឹមខែសីហា ឆ្នាំ2025 ពាណិជ្ជកម្មតាមព្រំដែនរបស់ប្រទេសថៃជាមួយប្រទេសជិតខាងបានធ្លាក់យ៉ាងគំហុក ដោយធ្លាក់ចុះ 23.6% មកនៅត្រឹម 63.9 ពាន់លានបាត (1,97 ពាន់លានដុល្លារ) ខណៈពាណិជ្ជកម្មជាមួយកម្ពុជាបានធ្លាក់ចុះស្ទើ 100% ។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋានពាណិជ្ជកម្មបរទេស (DFT) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwfyU-MMgiWlyk5mvSw9KwCFKH8oGmLi1dLcEfkOed2G1QcDnAgBtsNQPlTUbxgOWew8GjE2IqlpIv60DGsCJ6pneKAsJBwFnunb6PFDc8Q5hde7yQHnyYaZKsA5ernjKI5aZlyQHQrQowYPr7oBKb13APRDVQxpWY-Eio-m9D1uGk-A6EvIIp80pDWV4l/s1024/image_2025-09-30_16-18-39%20(2).png

យោងតាមទិន្នន័យខាងលើនេះបានបង្ហាញថា ការនាំចេញតាមរយៈព្រំដែនរបស់ថៃបានធ្លាក់ចុះ 30.1% មកនៅត្រឹម 33.95 ពាន់លានបាត ខណៈការនាំចូលធ្លាក់ចុះ 14.5% មកនៅ 29.98 ពាន់លានបាត ដោយបន្សល់ទុកអតិរេកត្រឹមតែ 3.96 ពាន់លានបាត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgf3DYrVAi0fmszogRKCX5AZQ3cpI4WeYfRwBtmAvkiUsN7rcMyGlMuxrBa0Fk2zrycX51-eEESKj8vtV6994k-2HP3FYCIGG5c2SkNdLQE5hOgkumHVQPGEL6QKEfPg144NYQdxJjkR3w1x-xDAu_8MAZXfMsgTLoUYdW4E9_9UAYkd1ctjiHW4YNf3Uz/s1280/image_2025-09-30_16-18-39.png

DFT បានគូសបញ្ជាក់ថា ក្នុងចំណោមដៃគូពាណិជ្ជកម្មតាមព្រំដែនដែលសំខាន់ៗរបស់ថៃ ម៉ាឡេស៊ីបានកត់ត្រាចំនួន 26.96 ពាន់លានបាត (ធ្លាក់ចុះ 5.7%) ខណៈឡាវ ចុះមកត្រឹម 23.13 ពាន់លានបាត (ធ្លាក់ចុះ 0.1%) និងមីយ៉ាន់ម៉ា 13.82 ពាន់លានបាត (ធ្លាក់ចុះ 20.8%) ។ ចំណែកតួលេខរបស់ប្រទេសកម្ពុជា នៅសល់ត្រឹមតែ 10 លានបាតប៉ុណ្ណោះ ដែលការធ្លាក់ចុះ គឺស្មើនឹង 99.9% បើធៀបនឹងឆ្នាំមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0yK11gBv7sseK4wwMIYamAMu7xbSw5ld0QIQtwTj9555oRmBGFAEsOciyUNbIW3cTeBLMGIycueEn-87jXMmff29RT_j8uxM83AVO8fdeDsts3yWuba64mPSjKECh_emobwSZvEmY5tdaUsnGhB6C8F4dghCBmxde1UmbAD6xnxa52w02IQ16DscCGzfe/s959/image_2025-09-30_16-18-40%20(2).png
អាជ្ញាធរថៃបានកត់សម្គាល់ថា ការនាំចេញសំខាន់ៗតាមច្រកព្រំដែនក្នុងខែសីហា រួមមានប្រេងម៉ាស៊ូត គ្រឿងបន្លាស់កុំព្យូទ័រ និងផលិតផលប្រេងចម្រាញ់ ដែលបញ្ជាក់ពីតម្រូវការពីទីផ្សារជិតខាងថានៅតែមាន បើទោះបីជាសកម្មភាពព្រំដែនមានការថយចុះយ៉ាងខ្លាំងក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBkpF08vHlizxMIvsLWL-DVsnQUCvx-dHJnOpNij4MiB4B0bIwgVKFxExRAXnvAm2d-13T2RnwfrWoToUIMW0oOlGsbw5CrzndzeMrYvSIMpJ058TFYYW8PrfEunL2MsblocHh8Gyr1Pr-4QzcKMv0DfdGnHu87bdLzk6dD-GeHAHXEGfK4o4Zby1tZN-T/s1024/image_2025-09-30_16-18-40%20(3).png

ស្របពេលជាមួយគ្នានេះ ថៃមិនបានបញ្ជាក់អំពីមូលហេតុដែលធ្វើឱ្យពាណិជ្ជកម្មតាមព្រំដែនជាមួយប្រទេសជិតខាងធ្លាក់ចុះនោះទេ ប៉ុន្តែគេមើលឃើញថា ការធ្លាក់ចុះពាណិជ្ជកម្មជាមួយកម្ពុជា អាចជាលទ្ធផលកើតឡើងក្រោយថៃបានបិទដំណើរការចេញចូលជាឯកតោភាគីជុំវិញភាពតានតឹងព្រំដែន ដែលទាក់ទាញចំណាត់ការតបតដូចគ្នាពីកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQcA4AH8KSTgeO5HOTp6JC0NvTxWMdW09tm0gAVG59JDtDlDqnTjXpbxDwTO-eBkKNM93WmPzY4ZYh0pnuPl6jXgekQaVZBc9jpqyU2Ryhyl9sCnariNtalZImHXdTh1PK3wfncFWpfa1fCtk7KJWgN6cQ47GND0TcRZZat-r1JJVoc69zvuaupOvAJqwF/s960/image_2025-09-30_16-18-40.png

ដោយឡែកចំពោះធ្លាក់ចុះនៃទំហំពាណិជ្ជកម្មរវាងថៃជាមួយមីយ៉ាន់ម៉ាវិញ ត្រូវបានគេសម្លឹងឃើញថា វាបានកើតឡើងក្រោយពេលយោធាមីយ៉ាន់ម៉ាធ្វើការបិទច្រកព្រំដែនសំខាន់បំផុតរវាងប្រទេសខ្លួនជាមួយប្រទេសថៃ ត្រង់ចំណុចស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ា Mae sot-Myawaddy ទី២ ដែលធ្វើឲ្យឡានទំនិញថៃរាប់រយគ្រឿងជាប់កកស្ទះត្រៀបត្រាពេញផ្លូវកាលពីថ្មីៗនេះ៕