កញ្ញា អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 បានសម្តែងការអន់ចិត្តនិងបង្ហើបថាស្ទើរតែបោះបង់អាជីពដើរម៉ូតរបស់ខ្លួនក្រោយពីទទួលបាននូវសម្តីវាយប្រហារតាមបណ្តាញសង្គមថាមុខមាត់មិនស្រស់ស្អាត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRbcLOQPsJLChup_K2zIOS_aa5GvymBum6-wIes7oark8zqc-EVNICH0fIjYfpKJatUv4PS3RvbmpZKcxWlgVVykunlHmD2F1UIl3nTkJaSnQm2ReFlTbx2jvdWtB0Nt2nynBIB7de4vupNACt7Sz__6i_FF4RSNbWE03iplhcir_8QIESJPhlEuySY6Gg/s2048/image_2025-09-30_10-11-10.png
ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថា ចាប់តាំងពីទទួលបានផ្លែផ្កានៅក្នុងការប្រកួតបវរកញ្ញានៅលើឆាកអន្តរជាតិ អ៊ិន លក្ខិណា ទទួលបានឱកាសការងារជាច្រើននៅឯប្រទេសវៀតណាម រាល់កម្មវិធី Fashion Show កម្រនឹងបាត់មុខនាងណាស់។ ជាក់ស្តែងថ្មីៗនេះ លក្ខិណា ក៏បានចូលរួមដើរម៉ូតនៅប្រទេសវៀតណាមដូចគ្នាហើយទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLq9-6YsHx6nH-NUmH2GgAITq8MPVXm9j9H4FyCesu5w-TLWA__ICDyDTlGbXPsKMpe2sARzRhI50NOryrUXY6xf_UuWiOZtpoBrXFrVARmGKpfPiSgmVlVOI2yxgIVhIVBtCW1nWJNQ6QsPGsNhG_SI_4u6yQVzvFvP4m-i9IUtAkz0nb-j2p_Kdi6ISp/s2048/image_2025-09-30_10-11-07.png

ទោះបីជាយ៉ាងនេះក្តី អ៊ិន លក្ខិណា បានចេញវីដេអូមួយដោយការអាក់អន់ស្រពន់ចិត្តព្រោះតែត្រូវបានអ្នកមួយចំនួន Bully ពីរូបសម្រស់របស់នាង។ តាមការបង្ហាញរបស់ លក្ខិណា សម្តីនោះបាននិយាយដាក់នាងថា «មុខចឹងសោះ ខាងវៀតណាមចេះហៅដើរ Fashion Show ដែរហ្ន៎»។ បវរកញ្ញារូបនេះថា មានពេលខ្លះនាងចង់បញ្ចប់វិស័យនេះដោយគ្នាដោយសារតែទទួលបានពាក្យជាច្រើនតាំងពីដើមមកធ្វើឱ្យនាងហត់ចិត្តមែនទែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMmoINDccbGs_8i_nM-ALpvwzqOJUpvVeeBBFvH6JDLfDZZyLSX0tyd437MiSbKupJfCk-0J2fG-6XrPjtjy7UF4iC4myc42-fONwS_tpEXayPyqXsfHgiBy_eAFMkJaxnWe-yBgSSMp-TNK-7cAt0at_gDVZxowd2KKZRhP3rJ5hEQPWF5Ldsj1Gh_eAl/s2048/image_2025-09-30_10-11-08.png
អ៊ិន លក្ខិណា បន្តទៀតថា នាងមកដើរ Fashion Show នេះគឺដើម្បីក្រពះខ្លួនឯង ហើយមួយចំនួនទៀតគឺនាងយកទៅជួយសង្គម ជួយទៅកាន់កងទ័ពជួរមុខ។ លក្ខិណា បាននិយាយថានាងទទួលស្គាល់ថានាងមិនស្អាតនោះទេប៉ុន្តែអ្វីដែលសំខាន់គឺនាងស្រលាញ់ខ្លួនឯង ហើយអ្នកគាំទ្ររបស់នាងគឺស្រលាញ់នាងខ្លាំង។ ជាមួយនឹងការទទួលស្គាល់ថាសម្រស់របស់ខ្លួនឯងមិនស្អាត ប៉ុន្តែ លក្ខិណា ថានៅវៀតណាមឱ្យតែមាន Fashion Show គឺគេមិនដែលភ្លេចនាងនោះទេ ហើយនាងក៏មានក្រុមការងារនៅទីនោះចាំមើលថែដូចគ្នាដោយសារតែនាងមានកុងត្រាជាមួយនឹងក្រុមហ៊ុនមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheB4nPkg8D4pgyMqaI6PWdc0FiAzwMqhUDRoA7yo_0jdOaKsw6OoWA3jlXyacesugg8d5xzJOuUF9waqhRFQAyJ07Iaom-R86sxmKu6VJN16NXGvrcpS42SJFlGgB7eFIGRAZ7PmOdgcJftRMop_DCIKE_gZXq4sd38IJon0zLl0sMKLLn3S2MrtLSGzVv/s2048/image_2025-09-30_10-11-09.png

បន្ទាប់ពី Miss Cosmo Cambodia 2024 រៀបរាប់យ៉ាងដូច្នេះហើយមានអ្នកគាំទ្រជាច្រើនបានផ្តល់កម្លាំងចិត្តមកកាន់ លក្ខិណា កុំឱ្យខ្វល់នឹងសម្តីរបស់អ្នកដទៃ។ ក្នុងផ្នែកបញ្ចេញមតិយោបល់នៅលើបណ្តាញសង្គមទិកតុក ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ក៏បានចូលទៅផ្តល់កម្លាំងឱ្យ អ៊ិន លក្ខិណា ដូចគ្នា៕