អ្នកចម្រៀងរ៉េប Goofy បានធ្វើឱ្យបណ្តាញសង្គមផ្ទុះកក្រើកទាំងយប់បន្ទាប់ពីមានម្ចាស់បំណុលចេញមកបង្ហោះរូបនិងទាមទារឱ្យលោកសងបំណុលតាមការកំណត់។ មិនយូរប៉ុន្មាន Goofy មិនបានគេចពីបញ្ហាបង្ហោះសារសុំពេលម្ចាស់បំណុលដោយអះអាងថាមិនរត់គេចឡើយ។
នៅយប់ថ្ងៃទី២៩ ខែកញ្ញា អ្នកចម្រៀងរ៉េប Goofy បានបង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «ខ្ញុំសុំទោសម្ចាស់បំណុលទាំងអស់ផងកំហុសទាំងអស់ដាក់ឱ្យតែខ្ញុំម្នាក់បានហើយប្រពន្ធកូនខ្ញុំពួកគាត់អត់ដឹងរឿងហ្នឹងទេហើយខ្ញុំសុំលើកម្រាមដៃដប់សុំទោសម្ចាស់បំណុលទាំងអស់ផងសុំពេលបងៗទាំងអស់ទុកពេលឱ្យខ្ញុំចុះខ្ញុំសុំពេលរកលុយដោះស្រាយឱ្យបងៗគ្រប់ចំនួនដែលខ្ញុំបានខ្ចី»។
.png)
ជាមួយនឹងការសូមទោសម្ចាស់បំណុលនិងការសុំពេលវេលារកលុយអតីតTOP3 ក្នុងកម្មវិធី The Rapper Cambodia បានអះអាងយ៉ាងច្បាស់លាស់លោកនឹងមិនរត់គេចឡើយ។ «ខ្ញុំសុំស្បថថាខ្ញុំមិនរត់ចោរម្ចាស់បំណុលណាម្នាក់ឡើយខ្ញុំនឹងរកលុយសងបងៗឱ្យគ្រប់»។ នេះជាសម្តីរបស់ Goofy។.png)
ស្ថានការណ៍កំពុងប្រឈមនឹងម្ចាស់បំណុលអាចជាច្រើននាក់នេះអ្នកគាំទ្រជាច្រើនបានផ្តល់កម្លាំងចិត្តមកកាន់អ្នកចម្រៀងរ៉េបរូបនេះ។ អ្នកមួយចំនួនក៏បានបញ្ចេញមតិដែរថាជីវិតមានឡើងមានចុះ ហើយរឿងលុយកាក់នេះអ្នកណាក៏ចេះទាល់ដែរ។
គួរបញ្ជាក់ផងដែរថា ចុងក្រោយនេះអ្នកចម្រៀង Goofy ទើបតែបានប្រកាសក្លាយខ្លួនជាឪពុកគេដែលធ្វើឱ្យមានការភ្ញាក់ផ្អើលនៅក្នុងសង្គមអនឡាញ។ ជាមួយគ្នានេះ Goofy ក៏បានប្តេជ្ញាចិត្តថានឹងធ្វើជាឪពុកល្អមិនឱ្យកូនស្រីលំបាកទោះបីជាខ្លួនកំពុងជួបការលំបាកក្តី៕










