Home Blog Page 26

Fong សង្សារ ហេង វាសនា ប្រតិកម្មនឹងអ្នករិះ.គ.ន់មាត់របស់ខ្លួន

0

រងនូវគំនាបការពេបជ្រាបតាំងពីតូចទាក់ទងនឹងការមានមាត់ធំ Fong សង្សារ ហេង វាសនា បានបញ្ចេញវីដេអូមួយដោយសារតែរឿងនេះបានប៉ះពាល់ផ្លូវចិត្តរូបគេយ៉ាងខ្លាំង។ អ្នកបង្កើតមាតិការូបនេះក៏បានជំរុញឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនកុំបញ្ចេញមតិដែលធ្វើឱ្យប៉ះពាល់ផ្លូវចិត្តអ្នកដទៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNP2mQ8z1C07wBSVNX1ZBFXB7Hon0LBZ4sXfZjQcRhPh-y_vQD75GwUrA62c9v_ODG2ozZ2YjbaNKFKEETBI1y4hik7mTJ2Zk_YcZWWACnCJyj9neUJdWAousyMWRGaw_q1uMSaubdgNbAPsYVFkmyyFu9YKOlZDhqddn196aBWn-cvTvJ6w3hwF7_gep5/s2048/image_2026-04-03_14-19-03.png

នៅយប់ថ្ងៃទី២ ខែមេសា Fong បានបង្ហោះវីដេអូជិត៣នាទីដោយបានលើកពីការខម្មិនមួយដែលបញ្ចេញមតិថារូបគេមានមាត់ធំខ្លាំង។ គូស្នេហ៍ហេង វាសនា បាននិយាយថាពាក្យសម្តីនេះមិនមែនជាលើកទី១ដែលរូបគេទទួលបាននោះទេ ប៉ុន្តែជាច្រើនដងមកហើយដែលរូបគេទទួលបាននូវសម្តី Bully បែបនេះ។ Fong បាននិយាយថាមួយរយៈនេះមានការរើសអើងកើនឡើងទាក់ទងនឹងរូបសម្រស់របស់អ្នកដទៃ ទោះបីដឹងថាពាក្យសម្តីនោះនឹងធ្វើឱ្យគេឈឺចាប់ហើយប៉ុន្តែនៅតែមិនខ្វល់ នៅតែមានការបញ្ចេញមតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9LJ0gEDSoP1qGfYrhCsYfdV3lMB6yXWWjSQKy2VqubwEh41uFhip6Wkc9PLP7VoH83vnwVswP7OqpST9zvVneQuw0SsZMWK9SzrD1XUZ-yV4fcMUIMjdxcen17eTqLbZ2LJzkj5CzR7GFa0w3kZtGGTehnsLREdehLscJwN911svdfOMyrZ9It_B1f9jZ/s2048/image_2026-04-03_14-19-04.png

Fong បាននិយាយទៀតថាតើឱ្យលុបបំបាត់ការរើសអើង មើលងាយសម្រស់ ពណ៌សម្បុរ នៅក្នុងសង្គមបានយ៉ាងដូចម្តេចបើមនុស្សមួយចំនួននៅតែប្រព្រឹត្តទង្វើបែបនេះ។ លោកថា គួរតែបញ្ឈប់ទង្វើបែបនេះទៅព្រោះនេះជាឆ្នាំ ២០២៦ ជិតចូលឆ្នាំ២០២៧ ទៅហើយ។ Fong បានបន្តទៀតថាពាក្យសម្តីដែលអ្នកមួយចំនួនថារូបគេមានមាត់ធំនេះ វាពិតជាប៉ះពាល់លោកខ្លាំងណាស់ដោយសារតែពាក្យសម្តីមើលងាយបែបនេះរូបគេជួបតាំងពីតូចមកម្ល៉េះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm4zgVuVvoK_JJcj-33hEqXV__LK5Ys3FS1330Taidm5cGO8m9tZKzCeTtqmcltdLU8iDjyiBikYpBZNloTfWONKpuJ9Kt9UdtkYvJ_UHO9PRMD1av0CoLwpb_Az5tjAL9l9Q0lrE-Gp41Whourf6uk6P7AP6VlmGEQztatL_tuoUTxfBGonRBMknO3olg/s2048/image_2026-04-03_14-19-05.png
អ្នកបង្កើតមាតិការូបនេះបន្ថែមទៀតថា កាលពីខ្លួនលោកនៅក្មេងគឺមានគោលបំណងចង់កែមាត់នេះដូចគ្នាដោយសារតែទទួលបានការមើលងាយច្រើន ប៉ុន្តែមានមនុស្សល្អៗនៅជុំវិញខ្លួនលើកទឹកចិត្តថែមទាំងលើកឡើងថាមានអ្នកខ្លះទៅកែ ទៅចាក់បបូរមាត់ឱ្យធំទៀតផងទើបលោកសម្រេចចិត្តបោះបង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVzXLtn_z9VfXC2w6fTWXmtAmUaz5uKMwYjMFhjgl60JkYy6olsdUUjTvf9ZRe5XRpz2GB0oGdASbAZesDiyxQ_Ddq1ckQvf1yDMd6DXWGodFkpF3fPLFJFC6_lHWX22Vr9gymnKxynkqkWXDCBpvM30yBf_Q4_p2ixfYQed6VS8u2sJ7X-BE25MtS5dhp/s2048/image_2026-04-03_14-19-07.png

ពាក្យលើកទឹកចិត្តនេះបានជំរុញឱ្យ Fong គិតសាជាថ្មីដោយយល់ឃើញថារូបគេមានរូបសម្បត្តិប៉ុណ្ណេះមិនអាក្រក់នោះទេ ទើបធ្វើឱ្យរូបគេមានទឹកចិត្តមិនខ្វាយខ្វល់ខ្លាំងនឹងពាក្យសម្តីមើលងាយ។ ទោះបីជាមិនបាក់ទឹកចិត្តនឹងសម្តីមើលងាយរឿងមាត់ធំប៉ុន្តែក្នុងនាមជាមនុស្ស Fong ថាគឺមានបេះដូងនៅខឹងឆេះឆួល។ Fong បានបញ្ជាក់ថាលោកចេញមកនិយាយនេះគឺតែម្តងប៉ុណ្ណោះមិនចង់ឱ្យមានរឿងវែងឆ្ងាយទាក់ទងនឹងពាក្យដដែលៗនោះទេ ហើយបើខ្លួនលោកមិនពេញចិត្តកន្លែងណារូបគេនឹងទៅកែហើយដោយពុំចាំបាច់ឱ្យអ្នកណាមកនិយាយនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn-CStjpi08I1fVX77xbjHelszmN_ZUr7E6owQOsXm-cxMgm1ERe4RjmbPXNuxCYPNIHoDFvcCB7uiECrjqPYfTjuG0GaqU48PF1AHbucDIoAIjhsF2ZDvKV1LmHPYVx70rHkRhsp1qFgDeuR0dYzM4eDChyQXDDftTl1t6ym6WIqLgAn2r34919eyoyHn/s2048/image_2026-04-03_14-19-09.png

Fong ក៏បានឱ្យអ្នកបញ្ចេញមតិរិះគន់អ្នកដទៃគិតពិចារណាឡើងវិញ ប្រសិនបើជារូបគេកែមាត់តាមការបញ្ចេញមតិតើជីវិតអ្នកខម្មិននោះនឹងរីកចម្រើនឬអត់?៕

FBI ចា.ប់ខ្លួនបុរសអាមេរិកដែលបង្ហោះសារគំរា.មធ្វើឃា.ត Trump ជាច្រើនលើក

0

កងកម្លាំង FBI បានចា.ប់ខ្លួនបុរសអាមេរិកម្នាក់ដែលបានបង្ហោះសារក្នុងបណ្តាញសង្គមជាច្រើនលើកគំរា.មធ្វើឃា.តប្រធានាធិបតីអាមេរិក លោក Donald Trump ដែលការចា.ប់ខ្លួនធ្វើឡើងអស់រយៈពេលជាច្រើនម៉ោង ទើបជនល្មើសព្រមប្រគល់ខ្លួន ។ បើតាមការស្រាវជ្រាវប្រវត្តិរូប គឺជនល្មើសធ្លាប់គំរា.មធ្វើឃា.តលោក Trump តាំងពីកាន់តំណែងអាណត្តិទី១ ឆ្នាំ២០១៨ ដែលប្រឈមនឹងជាប់ពន្ធនា.គារចំនួន៥ឆ្នាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitFVlFR7kbqL_VrWg5zGOokoahf58Ripdo6mHKylE1QMdDzqRFMCxVvoyoYZumYMXQ_MfsXx4IehYY0YZpMWOWtA-597QKdqPqs71vinjm9LX6PTKTH5H5pEq5PpnFjlURgzXnspx09_Jd1teteSxqTQyKQ8mZ4jWli6eOf2oAZDDHr-OxiYRS2_eplG1w/s1024/photo_2026-04-04_08-24-41%20(2).jpg
ក្រសួងយុត្តិធម៌អាមេរិកបានប្រកាសពីការចាប់ខ្លួនជនល្មើសឈ្មោះ Andrew Emerald អាយុ៤៥ឆ្នាំ រស់នៅរដ្ឋម៉ាសាឈូសេត បន្ទាប់ពីបង្ហោះសារតាមហ្វេសប៊ុករហូតដល់៨លើក គំរាមធ្វើឃាតលោកប្រធានាធិបតី Trump ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AFP កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikTU9ouhbIyTFv3s5FWSUHyK6C7xL17EkLHcfrXYOvtkez7iyF5BeJiEG_TQSD0zndhCXTbDTL_LZMVXJHAm7Ay_Zy5ppSq20tBBf04m8wHjbPZoHMMqgo4vupR7jisQg3MMr23R5LHunhOa30mM1SXIQDPwTvze7GIt_uiXGgTJYvLulBK_tTkegAhjNB/s1280/photo_2026-04-04_08-24-41%20(3).jpg

យោងតាមឯកសារពាក្យបណ្តឹងរបស់តុលាការ ជនល្មើសបានបង្ហោះសារគំរាមចំនួន៨លើក រួមមាន ៖ កាលពីខែឧសភា ឆ្នាំ២០២៥ ជនល្មើសបង្ហោះសារថា បើ Trump មិនទាន់ស្លាប់ទេ នៅឆ្នាំ២០២៦នេះ ជនល្មើសនឹងតាមធ្វើឃាតដោយខ្លួនឯង ។ បន្ទាប់មក ក៏បង្ហោះសារគំរាមដុតរីសត Mar-A-Lago នៅរដ្ឋផ្លរីដា និងគំរាមកាន់ដាវចូលទៅទីក្រុងវ៉ាស៊ីនតោនដើម្បីធ្វើឃាតលោកប្រធានាធិបតី Trump និងបុគ្គលមួយចំនួន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfR-3swPTA1u8c29miKouKtLCOlUsDK87yYKxeyZn2k4ub0qTv4kZSw1JahQUq4bTSWyFo-_rUIwOC7PIqhyTtFm1wYA7zagJxQkigVzm_8gFR7abYGnv8-HYOOCi6VsCl_7xZLaHJIxN3p3duy0obPzFh8IZLsjjWFneBwTFxIqIZQDXR3P1d_a_cuaSJ/s1280/photo_2026-04-04_08-24-41%20(4).jpg
នៅថ្ងៃដែលកងកម្លាំង FBI យកដីកាចាប់ខ្លួនទៅដល់ផ្ទះ ជនល្មើសបដិសេធមិនព្រមប្រគល់ខ្លួន ដោយឈរនៅក្បែរបង្អួចផ្ទះគ្រវីដាវចុះឡើង និងស្រែកទៅកាន់កងកម្លាំង FBI ឱ្យសម្លា.ប់រូបគេតែម្តងទៅ ។ ការចាប់ខ្លួនធ្វើឡើងអស់រយៈពេលជាច្រើនម៉ោង រហូតដល់សមត្ថកិច្ចមូលដ្ឋានជួយបញ្ចុះបញ្ចូល ទើបជនល្មើសយល់ព្រមទម្លាក់ដាវចុះ និងប្រគល់ខ្លួន ។ បន្ទាប់មក កងកម្លាំង FBI ក៏ត្រួតពិនិត្យផ្ទះជនល្មើស គឺមានដាវ និងវត្ថុមុតស្រួតជាច្រើន ដូចការបង្ហោះក្នុងបណ្តាញសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDlMspm5NJlDAeaLpcgq16nLKK2Z5AN0G1-s7IqYbWt7zPSM9M7BGDj-pXzVPu1jPzpAqA_Zz_Pxkd_-8YFgNjX9owHFk6JpOalzqEB-S3TqIFPO-St3HG3k5AhNRui5xHdqHrU9JWOdiXK3SWj9a0wLqcH53UMIdAwdmnhCt3giWXmjLy0_88XDq5aLAr/s862/photo_2026-04-04_08-24-41.jpg

ជនល្មើសធ្លាប់ត្រូវសមត្ថកិច្ចស៊ើបអង្កេតប្រវត្តិរូបកាលពីឆ្នាំ២០១៨ គឺជាពេលដែលលោកប្រធានាធិបតី Trump កាន់តំណែងអាណត្តិទី១ ដោយសមត្ថកិច្ចដាក់ការសន្និដ្ឋានថា ជនល្មើសគំរាមបាញ់ប្រធានាធិបតីអាមេរិកនាពេលនោះ ។ បច្ចុប្បន្ន អាមេរិករឹតបន្តឹងសន្តិសុខខ្លាំងបំផុត ដោយសារលោក Trump ធ្លាប់ឆ្លងកាត់ហេតុការណ៍លួចធ្វើឃាតរហូតដល់របួសស្លឹកត្រចៀក ក្នុងពេលលោកចុះឃោសនាបោះឆ្នោតនៅរដ្ឋ Pennsylvania កាលពីខែកក្កដា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJyPAGXd6Nx1KltnJNLIXOrbojk1JYfx3HnM6eVCj0lLgb_N0Gub8OFS6qt_Yu00n9nP_uk-DKqfhB-vjzQcXdz6GXaJM_NFPbu2WankIqSL8XlSDYgKXuDcpQdVsQSCCxOzROz6k_d6hAN1e-73e4b4M2cfHupx8prRSCvxIxsy4BUYeknbXCLT5PzxVd/s860/photo_2026-04-04_08-24-41%20(5).jpg

ប្រសិនបើជនល្មើសត្រូវបានតុលាការកាត់ក្តីមានកំហុសពីការផ្ញើសារគំរាមធ្វើឃាតប្រធានាធិបតីអាមេរិក ចំនួន៨លើក ជនល្មើសនឹងជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ។ កាលពីពេលថ្មីៗនេះ តុលាការអាមេរិកបានកាត់ក្តីបុរសម្នាក់នៅរដ្ឋ Virginia ឱ្យជាប់ពន្ធនាគារជាង២ឆ្នាំ ពីបទគំរាមសម្លាប់លោក Trump តាមបណ្តាញសង្គម ៕

វៀតណាមជំរុញឱ្យពលរដ្ឋងាកមកជិះរថយន្តក្រុងដើម្បីកាត់បន្ថយផ្សែងពុល

0

មន្ត្រីជាន់ខ្ពស់គណបក្សនយោបាយវៀតណាម កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានជំរុញឱ្យពលរដ្ឋគ្រប់រូបដែលធ្វើដំណើរតាមម៉ូតូនៅទីក្រុងហូជីមិញ ងាកមកជិះរថយន្តក្រុងដោយឥតគិតថ្លៃដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ខ្លាំងនៅតាមដងផ្លូវ និងកាត់បន្ថយការបំពុលបរិយាកាស ។ ការជំរុញនេះបន្ទាប់ពីមើលឃើញពលរដ្ឋវៀតណាមភាគច្រើនមិនសូវនិយមជិះរថយន្តក្រុង ដោយសារគ្មានភាពងាយស្រួល សេវាកម្មគ្មានគុណភាព និងមានតែសិស្សសាលាប៉ុណ្ណោះដែលធ្វើដំណើរតាមរថយន្តក្រុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXRlmTay5qpN8B0d0h8Ew6IfM_atZ6NocLsmrdxu4bOhl1aQVeyMveE_CXtlwJ_uc70oyUcqT6dBF6Tqoelebfl5ACVtzvixkWunGsvQWEcClJqeakqHFqL2SXR2Eh4r3CV9l-hDJEu0QO4309uzSJgHGl1W8smKu26Oxw5ewENaWYBryYoL8cLbHbO_Z3/s640/photo_2026-04-03_14-30-34%20(2).jpg

ហូជីមិញ ស្ថិតក្នុងចំណោមទីក្រុងជាច្រើនដែលប្រឈមនឹងបញ្ហាខ្យល់ពុលយ៉ាងខ្លាំងជារៀងរាល់ឆ្នាំបណ្តាលមកពីមូលហេតុចម្បង គឺការធ្វើចរាចរយ៉ាងណែនណាន់ ដោយសារពលរដ្ឋវៀតណាមភាគច្រើនធ្វើដំណើរតាមម៉ូតូ ។ ហេតុនេះ មន្ត្រីជាន់ខ្ពស់គណបក្សនយោបាយនៅទីក្រុងហូជីមិញជំរុញឱ្យពលរដ្ឋគ្រប់រូបជិះរថយន្តក្រុងដោយឥតគិតថ្លៃ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយការបំពុលបរិយាកាស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjegb754DpzGyAtxNdFPzRST66q2V6SFP8DOGG1-JRNNbPzyI7vcqiVqM8TFkhlc52MGfuulY2M1lweOz1frH1wLMC4PtxbFnFb4jYOotWZhn0pjZQNxj6XLPJj7gJzhyIrKy7Bwcov5RqhyphenhyphenwprlCTLMazGv_cCUB1hMrmyoJvB3c5S4yxCZcvNcp6mY95f/s600/photo_2026-04-03_14-30-34%20(3).jpg
លោក Tran Luu Quang មន្ត្រីជាន់ខ្ពស់គណបក្សនយោបាយ កាលពីថ្ងៃទី១ ខែមេសា បានបង្ហាញសំណើជំរុញឱ្យពលរដ្ឋងាកមកធ្វើដំណើរតាមរថយន្តក្រុង ដោយរំពឹងថា អាចមានការចំណាយថវិកាជាតិប្រមាណ ៧លានលានដុងក្នុង១ឆ្នាំ (ឬជាង២៦៦លានដុល្លារ) ក្នុង១ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBZzUfUz1scJ7eBjkvzh-ZzruIlbegkzrk0TCtB8q8hdmpxnc6dX3fdolHmCTx4pUeyrPxrwoxBgp3rXmTh9WyMbi_WaQCBU9jXTqtg00RR3tP1yWOBu-iZj2rDxNZX1y3paAzxmp9u9Pe9NjbCjHQNMpmgYZ3hpYQYO6N7rgqfWLp6iRu_mDHuZ01pKm0/s1280/photo_2026-04-03_14-30-34%20(4).jpg

នេះជាវិធានការលើកទឹកចិត្តឱ្យពលរដ្ឋផ្លាស់ប្តូរពីការធ្វើដំណើរតាមម៉ូតូ មកប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈប្រចាំថ្ងៃនៅទីក្រុងហូជីមិញ ដែលមានពលរដ្ឋរស់នៅជិត១៥លាននាក់ ។ កន្លងមក ការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈមានតិចតួចនៅឡើយ ដែលបណ្តាលមកពីសេវាកម្មគ្មានគុណភាព និងមិនងាយស្រួលដូចការធ្វើដំណើរតាមមធ្យោបាយផ្ទាល់ខ្លួន ខណៈបច្ចុប្បន្ន ទីក្រុងហូជីមិញបានផ្តល់ថវិកាសម្រាប់ការជិះរថយន្តក្រុងឥតគិតថ្លៃសម្រាប់ពលរដ្ឋមួយចំនួន រួមមាន ៖ មនុស្សចាស់ កុមារតូច និងជនពិការ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhetXJ4c9ZHcciclSWCZiJ0RQ49wyyhdoDVsAO0DVV29W764Spdd-4__bS1zc2ZueLBzk3HHI_9-F-P3wI_qDgsnmjASTAxSdecmsicOXMS8UD1iuRa-5lVyxpacLVFxfcgGEiawOJhCFpgfN-J7C8lsp6Sm4mA7IGaA8fOmdu9ZAjEp_MtWcM_q1R5wQMc/s1280/photo_2026-04-03_14-30-34.jpg

លោក Luu Quang ជំរុញឱ្យផ្តល់ភាពសំខាន់ទៅលើគុណភាពការធ្វើដំណើរតាមរថយន្តក្រុង ទាំងភាពងាយស្រួល និងទៀងទាត់ពេលវេលាដើម្បីឱ្យអ្នកដំណើរមានទំនុកចិត្ត ។ ការកែលម្អសេវាកម្ម និងពង្រីកផ្លូវរថយន្តក្រុង ត្រូវតែធ្វើឡើងជាមួយការផ្លាស់ប្តូរគោលនយោបាយថ្លៃសំបុត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTCwPsz6B3jbAfOm7BZXsBl4vqOHsuYmb6lV92cIxKqr5xeZGrWoremGQvck7FYAG-iCVfNXi4LkLt4LJlamPLDq9sVQKE_7b8GU-LYT6Eb5Wwt8xdevIkUYDforoTxzIO_tb45UE5LCn6baa2p3Y13ri8YNRwXQH9KyLsSQdBOEcMzEby1Ob-GuOl0c8e/s1151/photo_2026-04-04_08-16-09.jpg

គួរបញ្ជាក់ថា នៅទីក្រុងហូជីមិញ មានរថយន្តក្រុងប្រមាណ ២,៣០០គ្រឿង ក្នុងនោះរថយន្តក្រុងអគ្គិសនី ចំនួន១,៣០០គ្រឿង ដែលមានអ្នកជិះភាគច្រើន គឺជាសិស្សសាលា ។ ក្រៅពីនេះ វៀតណាមក៏មានគម្រោងលើកលែងថ្លៃសេវាដឹកជញ្ជូនមួយចំនួនសម្រាប់ក្រុមហ៊ុនដែលជួបការលំបាកដោយសារប្រេងឥន្ធនៈឡើងថ្លៃ ព្រមទាំងមានគម្រោងពិចារណាច្បាប់ថ្មីជំរុញការអភិវឌ្ឍទីក្រុងដែលប្រឈមនឹងបញ្ហាស្ទះចរាចរណ៍ ៕

Fan Shiqi ត្រូវដកចេញពីខ្សែភាពយន្តក្រោយជាប់ទាក់ទងនឹងរឿងអាស្រូវការស្លា.ប់ Yu Menglong

0

តារាសម្តែង និងតារាចម្រៀងចិន Fan Shiqi កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យពីសាធារណជនម្តងទៀតបន្ទាប់ពីត្រូវបានដកចេញពីការផ្សព្វផ្សាយសម្រាប់រឿងភាគ «Moon Scale Chronicles»។ ចលនានេះបានធ្វើឱ្យការពិភាក្សាឡើងវិញជុំវិញពាក្យចចាមអារ៉ាមកន្លងមក នៅក្នុងឧប្បត្តិហេតុការស្លាប់ Yu Menglong ដែលធ្វើឱ្យខូចរូបភាពសាធារណៈរបស់លោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgomsvk_ODdxVjC0FT1EIszYy0d0rVo1o_wiFhCzWpQBo24LWNoIaQJ-6oPZ3SPVTnWCnDihTyW9A2Triae5GPkoTKCASGV87dQhiHSmgA4LCAaYoXSqaoyDkvuAdi5xYTJ9LmczdABSGyITPov1ADujqDytzIqjPfJ3WPCYQdBKCf96DlCgiAQw7FZrhT9/s1280/photo_2026-04-03_11-44-45%20(2).jpg
Fan Shiqi មានអាយុ៣៤ឆ្នាំ ដំបូងឡើយបានល្បីល្បាញតាមរយៈកម្មវិធីចម្រៀងមុនពេលផ្លាស់ប្តូរទៅជាតារាសម្តែង ដោយបានកសាងអាជីពដ៏រឹងមាំជាមួយនឹងការបង្ហាញខ្លួនក្នុងរឿងភាគជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ដំណើរជីវិតរបស់ Fan Shiqi បានរងផលប៉ះពាល់យ៉ាងខ្លាំងនៅឆ្នាំ ២០២៥ នៅពេលដែលលោកត្រូវបានផ្សារភ្ជាប់ទៅនឹងភាពចម្រូងចម្រាសជុំវិញ ការស្លាប់របស់តារាប្រុស Yu Menglong ។ ខណៈពេលដែលព័ត៌មានលម្អិតនៅតែមិនច្បាស់លាស់ និងត្រូវបានជជែកវែកញែកយ៉ាងទូលំទូលាយ ស្ថានភាពនេះបានប៉ះពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះរបស់ Fan Shiqi។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimVHjgzsl_rFuj0oPetFznTph6kk4FJgh_YEqmkcbWwfUzinRjAzU2DYWL_B6e0k8WLETASqhtWo3nyjAgRcVKWpQXjtcuDG-URcEsUt6k5fniOPepXbZyV4Ti_lC1DTiL3i3NPCopFyT_gv9HYjR3WAt7yDBIC4I8NJjJJO960gg89-jlWiZ1IYteGVTT/s1280/photo_2026-04-03_11-44-45.jpg

បញ្ហាចុងក្រោយបំផុតបានលេចចេញឡើងនៅពេលដែលអ្នកប្រើប្រាស់អ៊ីនធឺណិតបានកត់សម្គាល់ឃើញភាពខុសគ្នានៅក្នុងការបង្ហោះផ្សព្វផ្សាយសម្រាប់រឿង Moon Scale Chronicles។ ការប្រកាសពីមុនបានចុះបញ្ជី Fan Shiqi ជាសមាជិកតួអង្គពិសេស ប៉ុន្តែនៅពេលដែលរឿងភាគនេះខិតជិតដល់ថ្ងៃចេញផ្សាយ ឈ្មោះរបស់លោកត្រូវបានដកចេញដោយស្ងាត់ៗពីខ្លឹមសារផ្សព្វផ្សាយផ្លូវការ។ ការលុបចោលភ្លាមៗនេះបានជំរុញឱ្យមានការរំពឹងទុកយ៉ាងឆាប់រហ័សថាការសម្រេចចិត្តនេះត្រូវបានភ្ជាប់ទៅនឹងប្រតិកម្មតបតដែលអូសបន្លាយពីភាពចម្រូងចម្រាសពីមុនរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhngAo-Zn6tqb1fBL1e3UVz3IFn6R1vqr-ppWg7v4gr96mB3i7pAXa6Q1AxowVjdRcuhOHY0HpgZcnSEnW-bSFhglcSiEZIbc7dKGmTpgAd7tcOTE2S-AexMFc1qqYjtEEL_uv_0Q3Lz3nT_mlZBHr80_duAAPbZp0lq_yIKAvHJTO0lqa5WHunBWgQJueM/s1080/photo_2026-04-03_11-44-46.jpg

ជាការឆ្លើយតប ស្ទូឌីយោរបស់ Fan Shiqi បានចេញសេចក្តីថ្លែងការណ៍មួយកាលពីចុង ខែមីនា ដោយបញ្ជាក់ថាតារាប្រុសរូបនេះបានបញ្ចប់ការថតទាំងអស់សម្រាប់គម្រោងនេះ។ ទីភ្នាក់ងារនេះបានសង្កត់ធ្ងន់ថាពួកគេគោរពការរៀបចំផ្សព្វផ្សាយរបស់ក្រុមផលិតកម្ម ហើយកំពុងទំនាក់ទំនងយ៉ាងសកម្មទាក់ទងនឹងផែនការផ្សព្វផ្សាយនាពេលអនាគត។ ពួកគេក៏បានលើកទឹកចិត្តទស្សនិកជនឱ្យទន្ទឹងរង់ចាំការចាក់ផ្សាយរឿងភាគនេះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyZsl8M2o9JHRTVyqI-xJbUCsWNx0CgexdKdN27H7KvgJJOMl3hEg2k7iPmwNLbkWW5GWQjNzQO2WMkhn-q85lUWErs4HWDiWGMryJ2wOHNpZczDWN1-5f3yPEEUszgPHfr9hkjxyuw6fsl5qF2w2mDit2KLg59VNj-5OfABH9qjg8SIBWpVRW-L7oxPYn/s1351/SnapInsta_to_291178339_3163515060575794_2503035107801034215_n%20(2).jpg
ស្ថានភាពនេះបានបង្កឱ្យមានប្រតិកម្មចម្រុះតាមអ៊ីនធឺណិត។ អ្នកប្រើប្រាស់អ៊ីនធឺណិតមួយចំនួនបានសរសើរការសម្រេចចិត្តរបស់ក្រុមផលិតកម្ម ដោយបង្ហាញថាវាឆ្លុះបញ្ចាំងពីអារម្មណ៍ទស្សនិកជន និងការទទួលខុសត្រូវ ខណៈពេលដែលអ្នកផ្សេងទៀតបានសម្តែងការគាំទ្រចំពោះ Fan Shiqi ដោយអះអាងថាការដកឈ្មោះរបស់លោកចេញពីការផ្សព្វផ្សាយអាចជារឿងហួសហេតុប្រសិនបើមិនមានការបញ្ជាក់អំពីកំហុសផ្លូវការណាមួយត្រូវបានបញ្ជាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvMLRgxuxexaTH5BVz5CYe82mplyh0b8-QyuqHR1-I0RnbTymXQTGIalWdPYz9hKDAwAUWcRIxMTjOJJzQybrthHUvp68CIj6WCQllKC2Pu7SZWqQQUzWsXLtg0i5cWHGayZr13o2SdE1wf0eQ4wrghJWmhtAKDyRSnIrzqElBksBZ_PnjltDiTJ19bJno/s1349/SnapInsta.to_296174544_1525544704568577_643158502871141996_n%20(2).jpg

ខណៈពេលដែលការពិភាក្សានៅតែបន្ត ហេតុការណ៍នេះបានបង្ហាញឱ្យឃើញពីលក្ខណៈផុយស្រួយនៃកេរ្តិ៍ឈ្មោះរបស់តារាល្បីៗនៅក្នុងឧស្សាហកម្មកម្សាន្តចិន ដែលការយល់ឃើញរបស់សាធារណជនអាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការជ្រើសរើសតារាសម្តែង ការឡើងឋានៈ និងការរំពឹងទុកអាជីពរយៈពេលវែង៕

Jennie ក្លាហានហ៊ានស្លៀកឈុតប្រភេទនេះខណៈតម្លៃវិញរាប់ពាន់ដុល្លារ

0

Jennie ធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលជាមួយរ៉ូបខ្លីបង្ហាញដើមទ្រូងផ្នែកខាងក្រោមក្នុងព្រឹត្តិការណ៍ប្រណីតមួយ។ មួយឈុតក្នុងការបង្ហាញខ្លួនលើកនេះរបស់ Jennie ត្រូវបានគេរាយការណ៍ថាមានតម្លៃជាង ៤០០០ ដុល្លារ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEge0qvoADHxt-Cur7gvBG029Py2MKNfPS6DNPZc1P5JuVENIg-Osqgy0bR0gtei7G0RnmosNmjUwluW4o17KpGaIesxaLU_CQm6TB3QgY_0P5UzTUGeHhFAgMJraFz8-LruP6EglvTrzibGfSoTHg9nMccVRWWYk8KM_omOyJelfqC2FGJo-wRj5qTprUbz/s1800/image_2026-04-03_10-20-11.png
    នាពេលថ្មីៗនេះ Jennie បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍មួយដែលបានធ្វើឡើងនៅ Museum SAN ក្នុងទីក្រុង Wonju កូរ៉េខាងត្បូងដែលរៀបចំដោយក្រុមហ៊ុនស្រាសំប៉ាញបារាំង សហការជាមួយអ្នករចនា Simon Porte Jacquemus ។ ម៉ាកយីហោបានបង្ហោះរូបថតជាច្រើនសន្លឹករបស់ Jennie ចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ ដែលធ្វើឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើង។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRAFspgj0cYNu2BpQZAYKV5OFNlnLlvvOADOL79FddyVBG8YLxml5VA62vK3itXobfk8ZvNRPAvTwYGIyh9fhID8HKgeRIHTtN5J8UCKzZrTi-CISUdT_5JQfcpSExoczYwwh3jufsQBrcZpJN9PEGBnQZFMWV3HE1_8KSQW90y1QIsvH5Wjvtg-NaLNBp/s658/image_2026-04-03_11-11-28.png
    Jennie បានដើរចូលមកដល់យ៉ាងទាក់ទាញ ដោយមាននាយកផ្នែកច្នៃប្រឌិតអមដំណើរ ដោយស្លៀករ៉ូបស្ដើងជាស្ទីលម៉ូតលេច «ក្រោមដើមទ្រូង» (Underboob) ធ្វើឱ្យទស្សនិកជនបានឃើញយ៉ាងច្បាស់។ ឈុតសម្លៀកបំពាក់នេះបានបន្លិចរូបរាងធម្មជាតិរបស់នាង ខណៈពេលដែលរក្សាបាននូវសោភ័ណភាពដ៏ប្រណីត និងទាន់សម័យ។ ដោយមានស្ទីលសក់រលកទន់ៗ និងកាបូបខ្នាតតូច Jennie បានបង្ហាញពីរូបរាងដែលមានតុល្យភាពរវាងភាពទាក់ទាញ និងឆើតឆាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlCUXlegW4-1i6bnZD3Kzco_nFPgLgyQ528_68siRxhDvrG_mN_lM64H3AVL2pPV6iG-GglaR63iFpGQYRg7OQV3ugOm4p7aFyXdLmbUPmS2w24PudHCwM8uIayi8F2f8aIUilX8JD3IWBzzpSeNWIazqylWxPsH4X5KqNdGRn5tIzMI-UB1q15kK8vNuU/s1800/image_2026-04-03_10-20-11%20(2).png

    ក្រៅពីឥទ្ធិពលមើលឃើញ ឈុតសម្លៀកបំពាក់របស់ Jennie ក៏បានទាក់ទាញការចាប់អារម្មណ៍ចំពោះតម្លៃរបស់វាផងដែរ។ របាយការណ៍ប៉ាន់ប្រមាណថា រ៉ូបនេះតែមួយមុខមានតម្លៃប្រហែល ១,៨០០ ដុល្លារ ខណៈដែលកាបូបខ្នាតតូចមានតម្លៃប្រហែល ១,៥០០ ដុល្លារ និងស្បែកជើងរបស់នាងមានតម្លៃ ១,០០០ ដុល្លារ។ ការតុបតែងខ្លួនមួយឈុតនេះរបស់ Jennie គឺចំណាយអស់ជាង ៤,០០០ ដុល្លារ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6P8Db9wVTxrHoE15VuhCsQ3nlkXGouDEI1jhyphenhyphen1IiBgYC-WqSEaEoIMQKeOhbRhXDBPGttd8jLOxVvp1rumaRPkA8xKAzim_CSSidxLq-8bxW-2OvoojI_5ZccQNvoJhlMGnXt6zYJP_zzYSEegwv2Y7Scsq3CZUoPFfNw509ZUN-ZyVKiRc8fTV8cnUgo/s1440/image_2026-04-03_10-20-12.png
    អ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធឺណិតបានសរសើរយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ដោយបន្សល់ទុកមតិយោបល់ដូចជា «មានតែ Jennie ទេដែលអាចធ្វើរឿងនេះបាន» «សោភ័ណភាពរបស់នាងមិនអាចប្រៀបផ្ទឹមបាន» Jacquemus សមនឹងនាងយ៉ាងល្អឥតខ្ចោះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA95AFPAGqCYac5KH5ccd-6J-Qch0dUOdwcCrPaABibbVS1UQaqvy0yhMC0abD6cd6oAqnAupz_YansgPC5iSdok251oLViYNGgw9S6wEI4XEMPSHpq1R_DNoetWb3BagBUuK2rNrIyJVExYvtB5W_rit9xmCxryknSq6ty_D4d4cvDOUxoNtqrqyeAwNX/s889/image_2026-04-03_10-20-13.png

    គួរបញ្ជាក់ផងដែរថា Jennie បន្តពង្រីកវត្តមានសកលរបស់នាងតាមរយៈតន្ត្រី។ នាងត្រូវបានគ្រោងនឹងសម្តែងនៅក្នុងពិធីបុណ្យអន្តរជាតិ នៅទីក្រុងញូវយ៉ក ,នៅប្រទេសអេស្ប៉ាញ និងនៅប្រទេសជប៉ុន ដែលពង្រឹងឋានៈរបស់នាងជារូបតំណាងម៉ូត និងជាសិល្បករសកល៕

លោក ត្រាំ រិះគន់កូរ៉េខាងត្បូងថា «គ្មានប្រយោជន៍» មិនបានជួយអ្វីដល់សហរដ្ឋអាមេរិក

0

យោងតាមរបាយការណ៍របស់ The Korea Times ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគ.ន់កូរ៉េខាងត្បូងយ៉ាងខ្លាំង ដោយហៅប្រទេសនេះថា “មិនមានប្រយោជន៍” ដោយសារមិនបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងដើម្បីធានាសុវត្ថិភាពច្រក Hormuz ខណៈកងទ័ពអាមេរិករាប់ពាន់នាក់ឈរជើងនៅលើឧបទ្វីបកូរ៉េ ដើម្បីការពារពួកគេប្រឆាំងនឹងកូរ៉េខាងជើងដែលមាន «នុយក្លេអ៊ែរ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfMQdLtpl_soGgQ55Ws_aQtPykJtOwhaq5nLwiNgttEFdygMhPbkzZsa5wTAe2u0rlzOEY0lVVe-9FRtSH5V0iIBbWP0Cs1B55RnnOFqYcH1ZHAh_O6TMbTYl44ylUg8WCOIC0O5HajOCQDvOJXVZk7jMthtC0RTTP8oSLgBuHbWQg9BJ2VkAeg4qyHD2Q/s1024/photo_2026-04-03_10-05-32.jpg
ថ្លែងក្នុងព្រឹត្តិការណ៍មួយនៅសេតវិមាន លោក ត្រាំ បានចង្អុលបង្ហាញពីវត្តមានកងទ័ពអាមេរិកប្រហែល ២៨.៥០០ នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយពណ៌នាពួកគេថាកំពុង “ស្ថិតក្នុងគ្រោះថ្នាក់” ដោរសារនៅជិតការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ការកត់សម្គាល់នេះ លោក ត្រាំចង់សំដៅទៅលើភាពតានតឹងដែលកំពុងបន្តជាមួយកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ និងបន្តបង្កបញ្ហាប្រឈមសន្តិសុខដ៏សំខាន់នៅក្នុងតំបន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhtYrQuKUSl_0O434TQ8bf5xdrNmXTxOuSwCUg3Ms47a0HshrOMGR1zQZ2O6IGC76AaNvvNMVAVYtZd2TbOsL6Xb5LKbthCbBktpB2a5L8Yh-wa1LqQpZgfiLorT8VE0DoMPHRlGSB-zfRtNTzt4LDwNEtQSTmEhgfzPk6T0UcTVH0G-Miz35FjzkDBXOz/s1280/photo_2026-04-03_10-08-31%20(3).jpg
ការអត្ថាធិប្បាយរបស់លោក ត្រាំ បានកើតឡើងនៅពេលដែលលោកបានជំរុញឱ្យសម្ព័ន្ធមិត្តអាមេរិក រួមទាំងកូរ៉េខាងត្បូង ជប៉ុន ចិន និងបណ្តាប្រទេសនៅអឺរ៉ុប ទទួលខុសត្រូវកាន់តែខ្លាំងក្នុងការដោះស្រាយបញ្ហាសន្តិសុខសកល ជាពិសេសកិច្ចខិតខំប្រឹងប្រែងដើម្បីបើកច្រកសមុទ្រហ័រមូសឡើងវិញ។ លោកបានអះអាងថា ប្រទេសដែលពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលថាមពលតាមរយៈច្រកសមុទ្រនោះ គួរតែចូលរួមចំណែកយ៉ាងសកម្មជាងមុនដើម្បីធានាសន្តិសុខរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1MvJ-5JlskH8o_xTZsI-t4dnBBMwYZNJ7tA7eAnny5ZCo3OVahyphenhyphenfJW2wwhVk6S9T1BMsanJnOK4-ZEVmg99YiwbyWFMIgBtU5DMBotj1py3EnicezTYFw2GvgH5nz_0XIwMSsRUYFRWWVBAe3j1zTmQNqEMG02BLYN33tvsYu_RPlWmRIYS2UpwEjYRIl/s1280/photo_2026-04-03_10-08-31.jpg

លោក ត្រាំ បាននិយាយដោយបង្ហាញពីការខកចិត្តថា “បន្ទុកមិនគួរធ្លាក់មកលើសហរដ្ឋអាមេរិកតែម្នាក់ឯងនោះទេ ជាពិសេសដោយសារតែការប្តេជ្ញាចិត្តផ្នែកយោធាដែលមានស្រាប់នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់។”
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbwW6U2C3gC5nUdyNNG94m_RU2M4n37cqSn9cpfgGXmU5rLU0PuBge_AejN_zp7bEH4bS4NfthO1zpokkT7EAawwJUfqoLXunxM9lGCUjAURAFuk7c_G4O6CPcc-s5Jl0JWmM1vuh5yVWwMHxFjdI2wztBD83upP47TSobl2_HRdXIx5AQJ6uV6AiVMxJf/s770/photo_2026-04-03_10-08-32%20(2).jpg
គួរជម្រាបថា សេចក្តីថ្លែងការណ៍របស់មេដឹកនាំរូបនេះ កើតឡើងជិត៥សប្តាហ៍ បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់។ ទន្ទឹមនោះដែរ លោកបានសម្តែងការមិនពេញចិត្តចំពោះការបដិសេធរបស់សម្ព័ន្ធមិត្ត ដែលមិនផ្តល់ជំនួយផ្នែកកងទ័ពជើងទឹកដើម្បីធានា និងត្រួតពិនិត្យច្រកសមុទ្រ រួមទាំងការបញ្ជូននាវាចម្បាំងដើម្បីអមដំណើរនាវាពាណិជ្ជកម្មដែលឆ្លងកាត់ផ្លូវទឹកដែលទទួលខុសត្រូវចំពោះការផ្គត់ផ្គង់ប្រេងប្រហែលមួយភាគប្រាំរបស់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmw2IGYVQ8BArx-ddEGOMk6XezNr0idsETMvds_wHCXgVKapTLQXU0HjqJs3T82cCPdI8rZDcK5GR2jSriGo62clRU5t5DvTu1n1AbRSSPBCmm0xvgBQEA8OYn0QR1SW3v1Zdlo5vbEKbrdDnhtv76EXN61i4-kvFtkj1fF-NbXcEyIZaRF7r1jxiPdPCw/s1280/photo_2026-04-03_10-08-32.jpg

ការកត់សម្គាល់ទាំងនេះបង្ហាញពីភាពតានតឹងដែលអាចកើតមាននៅក្នុងសម្ព័ន្ធភាពយូរអង្វែងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ដែលជាមូលដ្ឋានគ្រឹះនៃសន្តិសុខក្នុងតំបន់អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ អ្នកវិភាគព្រមានថា វោហាសាស្ត្របែបនេះអាចធ្វើឱ្យស្មុគស្មាញដល់ការសម្របសម្រួលនៅពេលដែលភាពតានតឹងកំពុងកើនឡើងរួចហើយទាំងនៅលើឧបទ្វីបកូរ៉េ និងនៅមជ្ឈិមបូព៌ា៕

វៀតណាមដោះស្រាយវិបត្តិកង្វះប្រេងដោយការប្រើប្រាស់សូឡាទាញយកអគ្គិសនី

0

នាយករដ្ឋមន្ត្រីវៀតណាម កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បានកំណត់ឱ្យស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងពលរដ្ឋរួមគ្នាកាត់បន្ថយការប្រើប្រាស់អគ្គិសនី យ៉ាងហោចណាស់១០% ពេលអាកាសធាតុក្តៅចាប់ពីខែមេសា រហូតដល់ខែកក្កដា និងងាកមកដំឡើងបន្ទះសូឡាលើដំបូលអគារវិញ ដើម្បីសម្រេចឱ្យបាននូវគោលដៅសន្សំសំចៃអគ្គិសនីទូទាំងប្រទេសក្នុងឆ្នាំ២០២៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4KnlR2IhQscVQfpf_ZbNTy6_k_tvKlfe6ZS8UJ7ABJwwVc80yXJZ1XMXBrnLj7hIP51Ly0bqf2I3xnh9UdfTnICmbW1CyjWUSnqgx3Ch1Kf6zq9peo6HFj1nPV-uA0mZ3VvWPjd0dZJ6QsjUAMUJjK4xABsAw2cwOVmxhwV4pS4tB7vlvXXoNXZdaUBJd/s1280/photo_2026-04-01_16-59-47.jpg
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៣០ ខែមីនា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានកំណត់ឱ្យស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងពលរដ្ឋ កាត់បន្ថយការប្រើប្រាស់អគ្គិសនីយ៉ាងហោចណាស់១០% ចាប់ពីខែមេសា ដល់ខែកក្កដា ដែលជាពេលអាកាសធាតុក្តៅខ្លាំងជំរុញឱ្យការប្រើប្រាស់អគ្គិសនីកើនឡើងច្រើនបំផុត ។ ការកំណត់នេះ ក្នុងគោលដៅសន្សំសំចៃអគ្គិសនី និងលើកទឹកចិត្តការប្រើប្រាស់បន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVduraNDJ8-54vbOXpbW7Bz9tteA6bJ9m9mhdP3s1Myu21gbHeXwoiP4r1ShRorX6ps0mEw7c9u43edQ3juIazUGgMLEo-iwfvKvNUy-cFVH6vcjEwpX0lWIB5nxDI0kSRQP9qKNdrHMqdqIl9vGXev-IVZQ6kOIwg1sSr5J_RmtmF77KrDaYRkeE3Hem8/s665/photo_2026-04-01_16-59-47%20(2).jpg

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ជំរុញឱ្យក្រសួង អាជ្ញាធរមូលដ្ឋាន និងពលរដ្ឋទាំងអស់រួមគ្នាសម្រេចឱ្យបាននូវគោលដៅសន្សំសំចៃអគ្គិសនីទូទាំងប្រទេសក្នុងឆ្នាំ២០២៦ ដោយអំពាវនាវឱ្យពន្លឿនការដំឡើងបន្ទះសូឡាលើដំបូលអគារស្រូបពន្លឺព្រះអាទិត្យប្រើប្រាស់ដោយខ្លួនឯង ដោយចាប់ផ្តើមពីស្ថាប័នរដ្ឋាភិបាល ក្រុមហ៊ុនផលិត អាជីវកម្ម សេវាកម្ម និងលំនៅឋានពលរដ្ឋ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLNVAH7FtzIYH6CMRFk6M7uAZDvQxsEMygMZvaR9qPXk4ZfE_Gx5gWgLR-7F8xeNEnBtRqYbojDg_TMEq4WA_sXuwcCqpwLw-1pG6PaxSOjC8ZnRgKXlOTqqcYJszzEmFWGNfhcfJWd2P2SmkIWBTix-brPUIVWOL2NpWqpXgM9Ui7tx8krURjczpWTcYS/s1075/photo_2026-04-01_16-59-47%20(3).jpg
ក្រៅពីនេះ នាយករដ្ឋមន្ត្រីវៀតណាមក៏បានកំណត់ពីការអនុវត្តផែនការសន្សំសំចៃអគ្គិសនីបំភ្លឺតាមទីសាធារណៈ ដោយបិទភ្លើងសម្រាប់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មទាំងអស់ និងបិទភ្លើងនៅក្រៅអគារនានា ព្រមទាំងកែសម្រួលម៉ោងបើក-បិទភ្លើងនៅទីសាធារណៈតាមពេលវេលាជាក់ស្តែង ឬបន្ថយភ្លើងនៅកន្លែងពុំចាំបាច់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtPRwzOf2w5fHpHIf-60IUvlk40VJQSX8N6BMx7zuvigoA9cS1aqq6OBBfJmrhTqQQHIWTh6qJV60xK-PIFgd1VEhWoQclaGDAxVmXqoOSfP-ZqwvI53G4P5tqGk2m3DrJxyAnw59HxZ6KnG2PAir77KFVUibHqKCbQCFOjth4-ogVG-bfju2k03WylzUq/s730/photo_2026-04-01_16-59-48.jpg

ចំណែកភោជនីយដ្ឋាន សណ្ឋាគារ គ្រឹះស្ថានសេវាកម្ម ពាណិជ្ជកម្ម អគារការិយាល័យ និងអាផាតមិន ត្រូវតែបិទភ្លើង ឬកាត់បន្ថយភ្លើងតុបតែងអគារឱ្យបាន៥០% នៅពេលល្ងាច ព្រមទាំងអនុវត្តតាមគោលការណ៍សន្សំសំចៃថាមពលដែលជាការកំណត់របស់ក្រុមហ៊ុនថាមពលក្នុងស្រុក ។ វៀតណាមកំណត់ឱ្យកាត់បន្ថយការប្រើប្រាស់អគ្គិសនីនៅទូទាំងប្រទេស ស្របពេលពិភពលោកកំពុងប្រឈមនឹងវិបត្តិថាមពលដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ាអូសបន្លាយ ៕

រុស្ស៊ីមិនបោះបង់ និងនៅតែបន្តជួយផ្តល់ប្រេងឥន្ធនៈឱ្យគុយបាជាសម្ព័ន្ធមិត្ត

0

បន្ទាប់ពីរុស្ស៊ីបានបញ្ជូនប្រេងឥន្ធនៈតាមនាវាទៅឱ្យគុយបាជាលើកដំបូងក្រោយខកខានអស់រយៈពេលជាច្រើនខែនោះ អ្នកនាំពាក្យក្រសួងការបទេសរុស្ស៊ីនិយាយកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ថា រុស្ស៊ីនឹងមិនបោះបង់ចោលគុយបាជាសម្ព័ន្ធមិត្តទេ យើងនៅតែបន្តជួយគុយបា ។ ការបញ្ជូនប្រេងពីរុស្ស៊ីមកកាន់គុយបាលើកនេះ ស្មើនឹង៧សែន ៣ម៉ឺនបារ៉ែល ដោយមិនខ្វល់នឹងអាមេរិកដំឡើងពន្ធទំនិញខ្ពស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzDyMcgRl4lYBPSlSHpQxA_nkmqYWjg1rzt1y1coxKvQE4IXULua-OOp6qD96MdBpkGLJqffhyo48NQhbPjRkUmAsb2hRKOBpCu6BhaPpMpdLwKBCz4jLdAffDIaFjadUTxjh8A0d4_CawYtKfIWSupfGsEd9LattRZwKdZoTB_ECnQ_NcKKC3_66fmgh6/s1280/photo_2026-04-03_14-44-42%20(2).jpg
គុយបា ប្រឈមនឹងវិបត្តិថាមពលតាំងពីខែមករាមកម៉្លេះ ដោយសារកងកម្លាំងអាមេរិកចាប់ខ្លួនអតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និងភរិយា ធ្វើឱ្យការនាំចេញប្រេងពីវេណេស៊ុយអេឡាមកកាន់គុយបា ត្រូវផ្អាកដំណើរការទាំងស្រុង ។ វិបត្តិថាមពលជំរុញឱ្យគុយបាខ្វះខាតអគ្គិសនីប្រើប្រាស់នៅទូទាំងប្រទេស ហើយកាលពីខែកុម្ភៈ រដ្ឋាភិបាលគុយបាកំណត់ឱ្យអនុវត្តវិធានការបន្ទាន់ដោយឱ្យពលរដ្ឋកាត់បន្ថយថ្ងៃធ្វើការដើម្បីសន្សំសំចៃប្រេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO0uKQYv5cydmtl3H3SXnyrLu3SQKGGY6i0KcCd1jQ4AdcxuMIg3QqhORpLPTbr7ymQz0zvayP6UqZDi-cVIJRZjjXLi5lmXIKnty4hUZIa5rY981AEzkoSzYhMKNKP7wkgnNt9b5ydJGPCKD2zDu_3HJSRqPKtBhxgKaLjB2Wm18tsJlfvckn4yCGP27d/s1280/photo_2026-04-03_14-44-42.jpg

ពេលថ្លែងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី អ្នកស្រី Maria Zakharova និយាយថា ៖ «គុយបា គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់រុស្ស៊ី យើងនឹងពុំបោះបង់ចោលទេ យើងនឹងបន្តជួយពួកគេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinWwiuFaI2VZ91UR7d0LbL69l6RzkjIAebi5RQuNnROBl7towgP8xCY3lmcOgoZtMKIHeQiFF9D1hP9CDNJTm-nrULNxVnk2i_ItX1nYnujYTBxVIW8lzdmatasAta5MPmLY1BNF8pc6VDOH4cpVxyTHmGyInxZL01dzqy-6Sxe8AAQVtdVQgllPFSKo2t/s960/photo_2026-04-03_14-44-43%20(2).jpg

នាវាដឹកប្រេងរបស់រុស្ស៊ីបានចូលចតនៅកំពង់ផែទីក្រុង Matanzas ប្រទេសគុយបាកាលពីថ្ងៃទី៣១ ខែមីនា កន្លងមក ដោយផ្ទុកប្រេងស្មើនឹង៧សែន ៣ម៉ឺនបារ៉ែល បន្ទាប់ពីធ្វើដំណើរចាកចេញពីរុស្ស៊ីរយៈពេល៣សប្តាហ៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAI1i-HLk-JvBxNKqOrQK5LsCAxWBcDI5fIhJ1sZ9c4BK1tZtVqtrYAA92JFNFDVHOfWzTdxMMEaHtDmplA92MNz6T8tdZSHFQKyPWoARXOMQ5w-uBB5x6KMqLSwtO1kprFyRsfUo2ZovzrRxcJ5LaEenbyz8rs6RPgnf835yuFwo0dEqYqZUcQ1eRBfr0/s1024/photo_2026-04-03_14-44-43%20(3).jpg
រុស្ស៊ីដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគុយបារហូតមកនោះ បានរិះគន់អាមេរិកពីការរារាំងប្រទេសនានាមិនឱ្យបញ្ជូនប្រេងមកកាន់គុយបា ។ ប្រធានាធិបតីអាមេរិក លោក Donald Trump និយាយកាលពីថ្ងៃទី២៩ ខែមីនា ថា វាគ្មានបញ្ហាទេដែលរុស្ស៊ីបញ្ជូនប្រេងឱ្យគុយបា គុយបាមានប្រព័ន្ធដឹកនាំប្រទេស និងមេដឹកនាំមិនល្អ មិនថាពួកគេទទួលបានប្រេងពីប្រទេសណា វាមិនសំខាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAGxhi-OE9dwRyCbXMA7GjQcO9b5g5YrzISzDdNjzWtudQlGww1jlj5wLFB6GmLxVQlPcJCDauL0RZ3xVjt5_BsHAnNFPNSCQBggYf5F1KLY_PMjRRLTYI-W5ntZ_4m6z0oEHS5QCNljajKm6MTJenY0cgXPmCPCxRSLLWin_zxZMS_mWIBPJ2kFiANBoy/s1280/photo_2026-04-03_14-44-43.jpg

គួរបញ្ជាក់ថា លោកប្រធានាធិបតី Trump បានប្រកាសដំឡើងពន្ធទំនិញប្រទេសណាដែលហ៊ានបញ្ជូនប្រេងឱ្យគុយបា ថែមទាំងធ្លាប់ហាមឃាត់គុយបាមិនឱ្យទទួលយកប្រេងពីរុស្ស៊ី ខណៈរុស្ស៊ីមិនខ្វល់ខ្វាយនឹងអាមេរិកដំឡើងពន្ធទំនិញ ៕

កំពុងសម្តែងនៅលើឆាក ពេជ្រ សូលីកា ត្រូវអ្នកគាំទ្រទាញមួយទំហឹងដើម្បីថតរូប

0

វីដេអូមួយដែលត្រូវបានចែករំលែកនៅលើបណ្តាញសង្គមទិកតុកបង្ហាញឱ្យឃើញអ្នកគាំទ្របានទាញតារាចម្រៀង ពេជ្រ សូលីកា ក្នុងអំឡុងពេលបកស្រាយបទចម្រៀងកំពុងធ្វើឱ្យមានមតិរិះគន់ដោយចាត់ទុកថាជាសកម្មភាពបំពានសិល្បករ។ មានការលើកឡើងជាច្រើនថាទោះបីជាស្រលាញ់ខ្លាំងយ៉ាងណាក៏ដោយពុំគួរធ្វើសកម្មភាពបែបនេះនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIudVoZZYmnDan9-myp6Xrh8deQORKqsAgeoUUsTy_a_V4AfpRFaiCXXyiYMP1_Pl1oKxXbTg7w_o3kXcF0udawbMelFE_R0UyGjmwkYyecDUmmrxPABZTiL1vLUdfF_83K5kwR4eHbvMsUgx0jnSQO48TgFqYhvcxjSWy7cWcn6C1MWhxJ0WChRdLDZsF/s2048/image_2026-04-03_10-15-24.png
នាពេលបច្ចុប្បន្ននេះតារាចម្រៀង ពេជ្រ សូលីកា ត្រូវប៉ាន់ទីផ្សារសិល្បៈយ៉ាងខ្លាំងទោះបីជាគ្មានខ្នងបង្អែកជ្រកក្នុងផលិតកម្មធំក៏ដោយ។ តារាចម្រៀងរូបនេះបានលេចមុខនៅតាមបណ្តាផាប់ជាច្រើនកន្លែងនិងជាញឹកញាប់ ដោយអង្រួនចិត្តទស្សនិកជនតាមរយៈបទមនោសញ្ចេតនារបស់ខ្លួន។ យ៉ាងណាមិញ ថ្មីៗនេះបន្ទាប់ពីមានការចែករំលែកពីសកម្មភាពរបស់អ្នកគាំទ្រហាក់ដូចជាទាញយ៉ាងខ្លាំងមកកាន់ ពេជ្រ សូលីកា ធ្វើឱ្យមានមតិរិះគន់ឡើងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhON1d7hCKsdH8eOU_ix1drrScJCm5JK7NEGJ6v_WECWkRKhk5oL52spnJZJpqP3bQswG3NpYRqEAM0VTN1_NLwAs_LjN1KFCV-P33WsqUte4-Rwmfl9SC08660baY9lvHqk0LRkgZ3zHpItsOp_ht2JeFMCu6OJlNVZpWzlKjo5wsaIOnZG2-y_5gne_mv/s1908/image_2026-04-03_10-15-28.png

តាមរយៈវីដេអូដែលបានចែករំលែកនៅលើបណ្តាញសង្គមទិកតុក គេបានឃើញតារាចម្រៀង ពេជ្រ សូលីកា កំពុងតែសម្តែងនៅតាមផាប់មួយកន្លែង។ ក្រោយមកមានអ្នកគាំទ្រស្រីប៉ុន្មាននាក់បានចាប់ទាញតារាចម្រៀងរូបនេះដោយក្នុងគោលបំណងថតរូបជាមួយនាងក្នុងនាមជាអ្នកគាំទ្រ។ ទោះយ៉ាងណា សកម្មភាពបែបនេះត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់ថាជាការបំពានលើសិល្បករ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyRiL0D28pHmJZGdJ3DKuiAyCrSYCpLCs7cXc_7m89t9Wl5k9l8BUw5Wx1smzsXCUX_BUurEh8yFh_y48I3Km5vZo77JMiEdlUjva7ISlau151f5zLKiJOM72CiQMMjxIrS2sATDL9DZbhgNSfd-6Wsxn4HG0MKUi6fSSwWkTfDjZMCWz_78eFIL_hO-I-/s1919/image_2026-04-03_10-15-19.png
អ្នកលេងទិកតុកបានបញ្ចេញមតិថា «ប្រហែលជាអ្នកគាំទ្រស្រវឹងហើយ, បើថាស្រវឹងកុំតាប៉ែយល់ថាស្រលាញ់តែបើទាយម្លឹងៗសួថាគេមានអារម្មណ៍បែបណា, អត់ល្មមទេ លើសហើយ ,មិចបានទាញគាត់ដល់ថ្នាក់ហ្នឹងចឹង, ជោ ច្រើនជាងស្រលាញ់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNTqEHraj_2i4a63BuzoV1QC2oO-Zb0lgfNoZV8veyykpVSCmEllkP4bbgSqeKZoYGY00kazYv8xdygHpkQhqjmmGnLE7R898_PaXQdbZUXOjkLy_lxW6yVTvGcT0jg_znXJPERLyk_D459hX8iiGDr18kTEEuuRYIyW70KOM19eMROOuGWoN7zxZypa3N/s1919/image_2026-04-03_10-15-20.png

ជាមួយនឹងសកម្មភាពដែលអ្នកគាំទ្របានបង្ហាញសកម្មភាពលើសលួសដាក់ ពេជ្រ សូលីកា ដែលរងនូវការរិះគន់នេះគេក៏នឹកឃើញសកម្មភាពរបស់អ្នកគាំទ្រដែលថើបញីញក់តារារ៉េប វណ្ណដា ដូចគ្នា ពីព្រោះការស្រលាញ់បែបនេះហាក់ដូចជាផ្តល់គំនាបដល់សិល្បករទៅវិញនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcRY8bxYHiPet3vZC59U0orKHP1BAu0AF9_4vFEwazHRhsxuGN5rTFh_uFd0DNooXo4HwpFAP1wKhRNwGDYLGfuWdTcItMRiCxdR65oUOmxa26IIRRGxLBoEa6FkXrs_jVtp9sdr-K1ISO9Ll1EvazoFAwDgCysKVqijjZLC5Rn4GFKgAFI6JUbNEKxvRz/s1919/image_2026-04-03_10-15-22.png

គួរបញ្ជាក់ផងដែរថាបទល្បីៗរបស់ ពេជ្រ សូលីកា ក្នុងរយៈពេលចុងក្រោយនេះមានដូចជា «ជនទី៣» «ងាយៗសម្រាប់បង» «បងហត់ហើយ» «លុះចាស់ជរា» និងបទ «ក្រែងថាស្រលាញ់» ជាដើម៕

ហ្វាហ្វា រងការរិះគ.ន់មិនទាន់សមជាស្រ្តីខ្មែរ ខណៈលោកជំទាវ ញ៉ែម មរកត ជំរុញឱ្យហៅបុគ្គលនោះមកសួរនាំ

0

កញ្ញា ហ្វាហ្វា ត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់ដោយនិយាយចោទនាងថាស្លៀកបញ្ចេញកេរ្តិ៍ភេទរាប់ភ្លេចហើយស្លៀកពាក់បែបខ្មែរម្តងពុំទាន់ក្លាយជាស្រ្តីខ្មែរនោះទេ។ រងនូវការរិះគន់បែបនេះលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានចូលទៅបញ្ចេញមតិដោយជំរុញឱ្យ ហ្វាហ្វា ហៅអ្នកខម្មិននោះមកសួរនាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpU1SUSUbEMaV-6xn3BSN-h6OM3ikAwfCv3iOKBBNqWwaWmB83tBbPV6SIWtrfYnB0-fzwt_3w-iL4xNAYopw3YC7oTesY9PTzYvmOTkTJfX-90MNJtaccBm0Be_wxEeB1c3Zw6L5M_GCcbrjmLPR_ebyGknydjMX5Wa1_mhdViK5iyRHOkVliI5khWwhb/s2048/image_2026-04-03_09-11-47.png
ដូចប្រិយមិត្តមួយចំនួនជ្រាបហើយថាស្រីស្រស់ ហ្វាហ្វា និយមតែងខ្លួនបែបស៊ិចស៊ីបញ្ចេញរាងយ៉ាងស្រស់ស្អាតហើយតែងតែទទួលបានការសរសើរនិងការរិះគន់ពីអ្នកមួយចំនួនក្នុងពេលតំណាលគ្នា។ នាពេលថ្មីៗនេះ ហ្វាហ្វា បានបង្ហាញខ្លួនជាមួយនឹងអ្នកសិល្បៈនិងអ្នកប្រម៉ូតផលិតផលដទៃទៀតតុបតែងខ្លួនក្នុងឈុតបែបប្រពៃណីដោយ ហ្វាហ្វា បានស្លៀកចងក្បិននិងអាវពីដើមប៉ុន្តែមានលក្ខណៈបញ្ចេញភាពស៊ិចស៊ីបន្តិច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIQGDCQ8TJVAiSt2DH52Yb8BG-WNNq20hIR8yKcxk2Y8U_JuziiUYbC4lVrT8Ojv5vpaEzKFH5sj1pmUnKjAABqskAV1Km9ZFN6wSON4Sh7FdBH6nebBgZh6wwo9Q027wdOa6y_e0hE4TW9LwYL4KV4Z7MC5pYKAXBpGqe12-5Eyh0itkRybc_oN0ZjM_2/s2048/image_2026-04-03_09-11-46.png
ទោះបីជាតុបតែងខ្លួនបែបនេះក្តី ហ្វាហ្វា នៅតែរងការរិះគន់ពីអ្នកលេងបណ្តាញសង្គមដដែលរហូតនាងបានបង្ហោះគណនីដែលរិះគន់នាងដោយការហួសចិត្តពីព្រោះការតុបតែងខ្លួនបែបខ្មែរនាងពុំមែនទើបតែស្លៀកម្តងនោះទេ។ គណនីមួយបានបញ្ចេញមតិថា «មិនអាចគ្រាន់តែស្លៀកឈុតខ្មែរម្តង តែបង្ហាញកេរ្តិ៍ភេទសឹងគ្រប់វីដេអូក្លាយជាស្រ្តីខ្មែរទេ មិនអាចទេៗ»។ ហ្វាហ្វា បានឆ្លើយតបនឹងការបង្ហោះនេះថា «ហត់ម៉េសហើយមិចបានដឹងថាខ្ញុំស្លៀកទើបម្តង ?ឃើញ Post ហ្នឹងហើយចេញមកជួបគ្នាតិច»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi__ChK2JSHAKX4IlQ9ODkc9ztX9Y3UT8F29-t-hPEChvINAuvrAiNazV2iBeyL5PJo1lT0SVP3BntMneeqrI9eVLrJJKO4uNYCPY31ZraOHkyPEA_R2N0IKIkQlJG_LhreVnbWzosajXz8C4SdWJZlIv4wAUoea0kvnhPj3wXcrBRu8VFKa6LHTa2AQaHb/s1370/image_2026-04-03_09-11-43.png

បន្ទាប់ពី ហ្វាហ្វា ចេញមកឆ្លើយតបនឹងមតិរិះគន់ខាងលើនេះលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី បានចូលទៅបញ្ចេញមតិយោបល់ថា «អញ្ជើញគាត់មកជួប ឱ្យគាត់ពន្យល់អ្វីទៅជាកេរ្តិ៍ភេទ? បង្ហាញយ៉ាងម៉េច ស្រាតដេក ស្រាតដើរ ឬស្លៀកម៉ៃយ៉ូនៅសមុទ្រ? ហើយជម្រាបគាត់វិញថា ការដែលគាត់សរសេរលើបណ្តាញ សង្គមគេហៅថា បរិហាកេរ្តិ៍ជាសាធារណៈ មានចែងក្នុងច្បាប់។មានការអីស្រីដូចគ្នាទេ ឆាតសួរ ឆាតប្រាប់ រិះគន់កែលំអរទៅបានហើយ ចាំបាច់សរសេរ បង្ហោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-bINZ0kE4WtIKFvTxZdTpQq2HMGmOsgP2vdMIWMR5H_G3WzKEuwXGKwhzVwcnTyoE951ZsahRo9ohesRX9Hj52LqBx6VryrIRASgrljpwTBIQBsWMlEjMytaBAwShLqkSJflGY-LeSUQHBez2xBuNzyL3OD8xBPEXA3SiBHB44oUXK6PwwilizdOG7_Vd/s827/image_2026-04-02_15-45-14.png

ហ្វាហ្វា បានឆ្លើយតបនឹងលោកជំទាវ ញ៉ែម មរកត ថា «ចាសអ្នកមីងក្មួយពិតជាចង់ជួបគាត់ខ្លាំងណាស់តែអាលូវគាត់Block ក្មួយចោលបាត់ហើយ ឈុតបុរាណ្យ ឈុតខ្មែរ ក្មួយពាក់ស្ទើរតែគ្រប់ឈុតអស់ហើយ ដើម្បីចែករំលែកឱ្យអ្នកក្នុងស្រុកនិងក្រៅស្រុកបានស្គាល់ពីប្រពៃណីខ្មែរកន្លងមក។ តែគាត់បែរជាមកថាឱ្យក្មួយទើបស្លៀកម្តងទៅវិញ កន្លែងនឹងហើយដែលធ្វើឱ្យក្មួយមិនសប្បាយចិត្តខ្លាំង ព្រោះមនុស្សមួយចំនួនមើលមកក្មួយតែមួយជ្រុងរួច ក៏មកថាឱ្យក្មួយតាមពាក្យដែលចិត្តចង់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL4XFev8IKkFbTSrgEc4OZkfqnJYHPDG2wid-i1lxfK2mSnXXCrKuLbI5smnMjiOASLnN4pthhBaerVzKdwwQhOv7jc-OTYCBAM3pBYkjhDhmMLySWtGY65nZ_MNzPdsYLfrydnLZYDTTOTimq9KTZULhqd3jNEHAiDxH-fBLQd1RVfR5Qxrrq6-hybRp4/s850/image_2026-04-02_15-45-14%20(2).png

គួរឱ្យដឹងថាបច្ចុប្បន្ននេះ ហ្វាហ្វា កំពុងតែត្រូវប៉ាន់ទីផ្សារក្នុងនាមជាពិធីការិនី និងប្រម៉ូតផលិតផល ដោយរូបនាងពុំទាន់បង្ហាញខ្លួនក្នុងខ្សែភាពយន្តថ្មីនៅឡើយទេ៕