Home ព័ត៌មានអន្តរជាតិ រុស្ស៊ីមិនបោះបង់ និងនៅតែបន្តជួយផ្តល់ប្រេងឥន្ធនៈឱ្យគុយបាជាសម្ព័ន្ធមិត្ត

រុស្ស៊ីមិនបោះបង់ និងនៅតែបន្តជួយផ្តល់ប្រេងឥន្ធនៈឱ្យគុយបាជាសម្ព័ន្ធមិត្ត

85
0

បន្ទាប់ពីរុស្ស៊ីបានបញ្ជូនប្រេងឥន្ធនៈតាមនាវាទៅឱ្យគុយបាជាលើកដំបូងក្រោយខកខានអស់រយៈពេលជាច្រើនខែនោះ អ្នកនាំពាក្យក្រសួងការបទេសរុស្ស៊ីនិយាយកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ថា រុស្ស៊ីនឹងមិនបោះបង់ចោលគុយបាជាសម្ព័ន្ធមិត្តទេ យើងនៅតែបន្តជួយគុយបា ។ ការបញ្ជូនប្រេងពីរុស្ស៊ីមកកាន់គុយបាលើកនេះ ស្មើនឹង៧សែន ៣ម៉ឺនបារ៉ែល ដោយមិនខ្វល់នឹងអាមេរិកដំឡើងពន្ធទំនិញខ្ពស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzDyMcgRl4lYBPSlSHpQxA_nkmqYWjg1rzt1y1coxKvQE4IXULua-OOp6qD96MdBpkGLJqffhyo48NQhbPjRkUmAsb2hRKOBpCu6BhaPpMpdLwKBCz4jLdAffDIaFjadUTxjh8A0d4_CawYtKfIWSupfGsEd9LattRZwKdZoTB_ECnQ_NcKKC3_66fmgh6/s1280/photo_2026-04-03_14-44-42%20(2).jpg
គុយបា ប្រឈមនឹងវិបត្តិថាមពលតាំងពីខែមករាមកម៉្លេះ ដោយសារកងកម្លាំងអាមេរិកចាប់ខ្លួនអតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និងភរិយា ធ្វើឱ្យការនាំចេញប្រេងពីវេណេស៊ុយអេឡាមកកាន់គុយបា ត្រូវផ្អាកដំណើរការទាំងស្រុង ។ វិបត្តិថាមពលជំរុញឱ្យគុយបាខ្វះខាតអគ្គិសនីប្រើប្រាស់នៅទូទាំងប្រទេស ហើយកាលពីខែកុម្ភៈ រដ្ឋាភិបាលគុយបាកំណត់ឱ្យអនុវត្តវិធានការបន្ទាន់ដោយឱ្យពលរដ្ឋកាត់បន្ថយថ្ងៃធ្វើការដើម្បីសន្សំសំចៃប្រេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO0uKQYv5cydmtl3H3SXnyrLu3SQKGGY6i0KcCd1jQ4AdcxuMIg3QqhORpLPTbr7ymQz0zvayP6UqZDi-cVIJRZjjXLi5lmXIKnty4hUZIa5rY981AEzkoSzYhMKNKP7wkgnNt9b5ydJGPCKD2zDu_3HJSRqPKtBhxgKaLjB2Wm18tsJlfvckn4yCGP27d/s1280/photo_2026-04-03_14-44-42.jpg

ពេលថ្លែងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី អ្នកស្រី Maria Zakharova និយាយថា ៖ «គុយបា គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់រុស្ស៊ី យើងនឹងពុំបោះបង់ចោលទេ យើងនឹងបន្តជួយពួកគេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinWwiuFaI2VZ91UR7d0LbL69l6RzkjIAebi5RQuNnROBl7towgP8xCY3lmcOgoZtMKIHeQiFF9D1hP9CDNJTm-nrULNxVnk2i_ItX1nYnujYTBxVIW8lzdmatasAta5MPmLY1BNF8pc6VDOH4cpVxyTHmGyInxZL01dzqy-6Sxe8AAQVtdVQgllPFSKo2t/s960/photo_2026-04-03_14-44-43%20(2).jpg

នាវាដឹកប្រេងរបស់រុស្ស៊ីបានចូលចតនៅកំពង់ផែទីក្រុង Matanzas ប្រទេសគុយបាកាលពីថ្ងៃទី៣១ ខែមីនា កន្លងមក ដោយផ្ទុកប្រេងស្មើនឹង៧សែន ៣ម៉ឺនបារ៉ែល បន្ទាប់ពីធ្វើដំណើរចាកចេញពីរុស្ស៊ីរយៈពេល៣សប្តាហ៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAI1i-HLk-JvBxNKqOrQK5LsCAxWBcDI5fIhJ1sZ9c4BK1tZtVqtrYAA92JFNFDVHOfWzTdxMMEaHtDmplA92MNz6T8tdZSHFQKyPWoARXOMQ5w-uBB5x6KMqLSwtO1kprFyRsfUo2ZovzrRxcJ5LaEenbyz8rs6RPgnf835yuFwo0dEqYqZUcQ1eRBfr0/s1024/photo_2026-04-03_14-44-43%20(3).jpg
រុស្ស៊ីដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគុយបារហូតមកនោះ បានរិះគន់អាមេរិកពីការរារាំងប្រទេសនានាមិនឱ្យបញ្ជូនប្រេងមកកាន់គុយបា ។ ប្រធានាធិបតីអាមេរិក លោក Donald Trump និយាយកាលពីថ្ងៃទី២៩ ខែមីនា ថា វាគ្មានបញ្ហាទេដែលរុស្ស៊ីបញ្ជូនប្រេងឱ្យគុយបា គុយបាមានប្រព័ន្ធដឹកនាំប្រទេស និងមេដឹកនាំមិនល្អ មិនថាពួកគេទទួលបានប្រេងពីប្រទេសណា វាមិនសំខាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAGxhi-OE9dwRyCbXMA7GjQcO9b5g5YrzISzDdNjzWtudQlGww1jlj5wLFB6GmLxVQlPcJCDauL0RZ3xVjt5_BsHAnNFPNSCQBggYf5F1KLY_PMjRRLTYI-W5ntZ_4m6z0oEHS5QCNljajKm6MTJenY0cgXPmCPCxRSLLWin_zxZMS_mWIBPJ2kFiANBoy/s1280/photo_2026-04-03_14-44-43.jpg

គួរបញ្ជាក់ថា លោកប្រធានាធិបតី Trump បានប្រកាសដំឡើងពន្ធទំនិញប្រទេសណាដែលហ៊ានបញ្ជូនប្រេងឱ្យគុយបា ថែមទាំងធ្លាប់ហាមឃាត់គុយបាមិនឱ្យទទួលយកប្រេងពីរុស្ស៊ី ខណៈរុស្ស៊ីមិនខ្វល់ខ្វាយនឹងអាមេរិកដំឡើងពន្ធទំនិញ ៕