Home Blog Page 263

នាយករដ្ឋមន្ត្រីថៃបញ្ជាឱ្យបង្កើនកម្លាំងទ័ព និងសមត្ថកិច្ចនៅតាមព្រំដែនក្រោយពីកងទ័ពថៃបា.ញ់កាំភ្លើ.ងញុះញង់

0

ប្រទេសថៃ ៖ ក្រោយពីកងទ័ពឈ្លានពានថៃបា.ញ់កាំភ្លើ.ងត្បាល់ និងកាំភ្លើ.ងដៃជាច្រើនគ្រាប់មកលើទីតាំងឈរជើងរបស់កម្ពុជា ហើយកងកម្លាំងកម្ពុជាមិនបានតបត នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បានបញ្ជាឱ្យបង្កើនកម្លាំងកងទ័ព និងសមត្ថកិច្ចនៅតាមព្រំដែនកម្ពុជា-ថៃបន្ថែមទៀតដើម្បីទប់ទល់ស្ថានការណ៍តានតឹង ព្រមទាំងឱ្យកងទ័ពរាយការណ៍ពីការខ្វះខាតស្បៀងអាហារមកកាន់រដ្ឋាភិបាល ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Khaosod កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ។

កាលពីថ្ងៃទី២៩ ខែកញ្ញា នៅវិមានរដ្ឋាភិបាល លោក អនុថីន ឆាន់វីរៈគូន នាយករដ្ឋមន្ត្រីថៃ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់សម្ភាសន៍ពីស្ថានការណ៍តានតឹងនៅព្រំដែនថា បច្ចុប្បន្ន ព្រំដែនកម្ពុជា-ថៃមានភាពតានតឹង ទើបលោកបញ្ជាឱ្យបង្កើនកម្លាំងកងទ័ព និងសមត្ថកិច្ចបន្ថែមទៀត ។ កាលពីថ្ងៃទី២៨ ខែកញ្ញា លោក គិតិរ៉ាត់ ផាន់ផេត បានរាយការណ៍ពីការបង្កើនកម្លាំងសមត្ថកិច្ចនៅតាមព្រំដែនឱ្យជួយការងារកងទ័ព ។

ក្រៅពីនេះ លោក អនុថីន បានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ណាត់ថាផុង ណាកផានិច រួមទាំងមេបញ្ជាការកងកម្លាំងប្រដាប់អាវុធដែលទទួលខុសត្រូវនៅព្រំដែន ដើម្បីបែងចែកការងាររវាងកងទ័ព និងសមត្ថកិច្ចការពារសុវត្ថិភាពពលរដ្ឋ ។

ស្ថានការណ៍ព្រំដែនតានតឹងដែលបង្កឡើងដោយកងទ័ពឈ្លានពានថៃ ធ្វើឱ្យនាយករដ្ឋមន្ត្រីថៃបញ្ជាអាជ្ញាធរត្រៀមជម្លៀសពលរដ្ឋ និងរៀបចំជំរំជនភៀសសឹកឱ្យបានល្អ ធ្វើយ៉ាងណា ពលរដ្ឋរស់នៅក្នុងជំរំភៀសសឹកត្រូវមានសុវត្ថិភាពដូចរស់នៅផ្ទះរបស់ខ្លួន មានអាហារហូបចុក កន្លែងស្នាក់នៅមានស្តង់ដារ ។ ក្រសួងសេដ្ឋកិច្ច និងសង្គម ត្រូវផ្តល់សេវាអ៊ីនធើរណេតឱ្យពលរដ្ឋភៀសសឹកប្រើប្រាស់ រួមទាំងសហការជាមួយអាជ្ញាធរ ដោយលោក អនុថីន ចោទប្រកាន់កម្ពុជាបង្កហេតុឥតឈប់ឈរ ។

កន្លងមក លោក អនុថីន បានបើកដៃឱ្យកងទ័ពមានអំណាចពេញលេញអាចសម្រេចចិត្តលើជម្លោះព្រំដែនក្រោមហេតុផលការពារអធិបតេយ្យ ខណៈរដ្ឋាភិបាលនឹងជួយគាំទ្រកងទ័ព ។ លោកច្រានចោលពាក្យចចាមអារ៉ាមកងទ័ពថៃខ្វះខាតអាហារបរិភោគ គឺមានតែមីកញ្ចប់ និងត្រីខកំប៉ុង ដោយលោកបញ្ជាក់ថា បើខ្វះខាតមែនត្រូវរាយការណ៍បន្ទាន់ ហើយរដ្ឋាភិបាលនឹងបញ្ជូនអាហារឱ្យកងទ័ពបរិភោគមានកម្លាំងត្រៀមធ្វើសង្គ្រាម ។

គួរបញ្ជាក់ថា ស្ថានការណ៍ព្រំដែនបានស្ងប់ស្ងាត់ទៅវិញហើយបន្ទាប់ពីកងទ័ពថៃបញ្ឈប់ការបាញ់កាំភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើនគ្រាប់មកលើទីតាំងឈរជើងរបស់កម្ពុជា ។ កងកម្លាំងរបស់កម្ពុជាមិនបានតបតឡើយ គឺប្រកាន់នូវគោលការណ៍អត់ធ្មត់កម្រិតខ្ពស់ និងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលចូលជាធរមាន នាម៉ោង២៤និង០០ (ម៉ោងក្នុងតំបន់) នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត ។

កិច្ចព្រមព្រៀងបទឈប់បាញ់ដែលសម្រេចបានក្នុងកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចៃយ៉ា ក្រោមកិច្ចខិតខំប្រឹងប្រែងដោយផ្ទាល់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងការចូលរួមយ៉ាងសកម្មរបស់សាធារណរដ្ឋប្រជាមានិតចិន ។ កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានសភាពការណ៍ដោយប្រុងប្រយ័ត្នលើការវិវត្តន៍នេះយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត និងត្រៀមលក្ខណៈរួចជាស្រេចក្នុងការបំពេញតួនាទីការពារបូរណភាពទឹកដីរបស់កម្ពុជា ៕

ក្រសួងមហាផ្ទៃចោ.ទសួរ ៩សំណួរខ្លីៗ ប៉ុន្តែអត្ថន័យចុកចាប់ល្មមថៃសើចលែងសម

0

ចាំមើលថៃឆ្លើយចេញអត់? ក្រសួងមហាផ្ទៃកម្ពុជាចោ.ទសួរថៃនូវសំណួរចាក់ដោតអារម្មណ៍មួយចំនួន ជុំវិញថាតើនរណាគឺជាជនរងគ្រោះពិតប្រាកដនៅក្នុងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ? ក្រោយពីរដ្ឋមន្រ្តីការបរទេសថៃចេញមកបំភ្លៃការពិតជាសាធារណៈនៅវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិក្នុងបំណងចង់ឲ្យពិភពលោកយល់ច្រលំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjge9NNcLyI4QWtZG4Ies04QvFq3lR-8xl3eYW1KeSKkjpNJPhdAPgdTddjavz50it_KU137_KqY6Sq_hxPYqydCaY8Cpka8okrfiVqn8mq6_FGqRtDi4QrOzNsrNM4ZO1FolaqYtdjlKkWwIUGpRyWW8ttKxO8yJXTg42dZAW6M3YOTvX0zsMLBXPrMPQZ/s686/photo_2025-09-30_08-55-15.jpg

នាយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រសួងមហាផ្ទៃនៅលើទំព័រហ្វេសប៊ុកបានបង្ហោះសារដែលមានអត្ថន័យយ៉ាងដូច្នេះថា៖ អនុវត្តតាមរូបមន្ត Don’t Thai to me! រដ្ឋមន្ត្រី៤ខែ នៃក្រសួងការបរទេសថៃ! បានប្រឹងបំភាន់រៀបរាប់នៅវេទិកាមហាសន្និបាតអង្គការសហប្រជាជាតិថា “យើងដឹងថាអ្នកណាជាជនរងគ្រោះពិតប្រាកដ គឺទាហានថៃដែលបានបាត់បង់ជើងដោយសារមីន គឺក្មេងៗដែលសាលារៀនរបស់ពួកគេត្រូវបានបំផ្លាញដោយកាំភ្លើងធំ និងជនស៊ីវិលស្លូតត្រង់ដែលត្រូវបានវាយប្រហារដោយគ្រាប់រ៉ុក្កែតកម្ពុជា”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj49fsARW5j-XYkgdmtCGpJwRcJStdEQ6BCjmBJNaxeVD6JzjxHbMupyJFcVLMKOOhg47_gR3XgOFEI1vWMD85eeJ8MnX0BV-UGUM7Ga9LyRU9JFd7VhvASmkt0rb4SVKReDqTMJOHauQuUdxt34mWkvde4qY5VcOuCWmpgxZZzdxmINVNReHidGP4j7pwc/s1099/photo_2025-09-30_08-55-15%20(2).jpg

បន្ថែមពីនោះ ក្រសួងមហាផ្ទៃបានចោទជាសំណួរទៅកាន់ថៃដូចខាងក្រោម៖
១-នរណាលួចបើកការបាញ់ប្រហារបណ្ដាលឱ្យកងទ័ពខ្មែរ១រូបពលីនៅតំបន់មុំបី?
២-នរណាបិទព្រំដែនជាឯកតោភាគី?
៣-នរណាយកបន្លាលួសទៅរាយព័ទ្ធប្រាសាទតាមាន់ធំ?
៤-នរណាបើកការវាយប្រហារលើកងទ័ពខ្មែរ រហូតបង្កើតការប្រយុទ្ធ៥យប់ ៥ថ្ងៃ?
៥-នរណារំលោភសន្ធិសញ្ញាបារាំងសៀម និង MOU ឆ្នាំ២០០០?
៦-នរណារារែកមិនចង់ទទួលប្រទេសទី៣ចូលដោះស្រាយបញ្ហា?
៧-នរណារំលោភបទឈប់បាញ់ ដោយបង្កហេតុជាក់ស្ដែងជាច្រើនករណី ដូចជា ចាប់ទ័ពខ្មែរក្រោយបទឈប់បាញ់ទាំងព្រឹក? ពង្រីកតំបន់ជម្លោះ? ចល័តកម្លាំងរហូតជាន់មីនដែលកប់សល់ពីអតីតកាល?
៨-នរណារំលោភគោលការណ៍អន្តរជាតិទាំងកម្រោល ដោយប្រើកម្លាំងពង្រាយបន្លាលួស ហើយយកធ្វើជាខ្សែបន្ទាត់ព្រំដែន?
៩-បើថៃពិតជាត្រឹមត្រូវ! បើថៃពិតជាជនរងគ្រោះ! ហេតុអ្វីថៃខ្លាចកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិ? បើថៃត្រឹមត្រូវតាំងពីដើមមក រឿងអ្វីថៃត្រូវខ្លាចតុលាការអន្តរជាតិ?
សរុបមក មិនមែនតែខ្មែរ និងប្រទេសក្បែរខាងថៃនោះទេ! គឺមួយពិភពលោក ស្គាល់ក្រយៅថៃឡើងជ្រេញទៅហើយ!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJCwlSo5uRnZxBeHK3CDyocnFPsQ3xN5VgnmNvBMji8TJjjL0gTVRm30YJtjIZTLqgKNegZzGSmINBKNUon2-TYrIJCKr0GVKo9H9rFuoSB4pV9qfrDTExeNc6Gt4BcHWhuNVDWOr6Yip0BQzt1RmBvh6pdcdmURVAlcAbAk7WpFVZyuuDeghp7hyphenhyphen73mFD/s1280/photo_2025-09-30_08-55-15%20(3).jpg

ទន្ទឹមនឹងនេះគេកត់សម្គាល់ឃើញថា ថៃទំនងជានឹងគ្មានចម្លើយពិតសម្រាប់ឆ្លើយតបនឹងសំណួរចាក់ដោតដូចខាងលើរបស់កម្ពុជានោះទេ ដ្បិតកន្លងមកថៃតែងព្យាយាមបង្កើតសាច់រឿង បំភ្លៃព័ត៌មាន ទម្លាក់កំហុសឲ្យកម្ពុជាហើយយកល្អខ្លួនឯងដោយមិនចេះអៀនខ្មាស។ ការពិតជាក់ស្ដែងគឺមានតែមួយប៉ុណ្ណោះ ដូច្នេះភាគីណាជាអ្នកសាងអាក្រ.ក់ ឈ្លានពានអ្នកដទៃ ភូតកុហក នឹងត្រូវបានពិភពលោកមើលឃើញច្បាស់នៅពេលបន្តិចទៀតនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu3HNL_9F95YbjuWVDAGfhdPNwRJegtADg4duKVjneCLUp4FbhCv6-qX-CHVHspUCfrpbK493KcaKA-2Q0MtVb4_pls5KVzjvn1_iYytFnrQknAw8LCCjxt3fbdf6nZSBlgJL3X1ukOlO7jqVEfpTEgoxOQ1melE0Aj9-W6oWHrSI-izbd9dFMzio0fTYB/s512/photo_2025-09-30_08-55-15%20(4).jpg

សកម្មភាពគិតគូររបស់ Zhang Linghe ត្រូវបានកោតសរសើរ

0

ភាពយន្ដ «Overdo» របស់ Zhang Linghe និង Wang Churan បានបញ្ចប់ការថតជាផ្លូវការហើយ។ អំឡុងពេលការងារចុងក្រោយ អ្នកគាំទ្ររបស់តារាប្រុសរូបនេះមកពីខេត្ត Jiangsu បានរៀបចំសកម្មភាពគាំទ្រ ដើម្បីបង្ហាញការគាំទ្រដល់ Idol របស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5Mf69Di7NZRJ8VesOnVUTUrMx_OGLWPzBkahdlg3-EY3si7QaVk2ce0CUJPdXTLoE0P5-Npv4CzlmgmvDjKK0tcxwZ_SvI6vA2glgMt5lk5KIOHScyW4kVxzYs6TXjhzK8xqk-Z8mNUmHbfw3nMX8Wduxj9WLX1TWgMembLDdjjP_uZveOJAyr2VU1wsY/s1440/image_2025-09-29_15-50-29.png

ជាការឆ្លើយតបទៅកាន់អ្នកគាំទ្រ Zhang Linghe ក៏បានរៀបចំអាហារ ភេសជ្ជៈ និងអំណោយ ដើម្បីផ្ញើជូនអ្នកដែលគាំទ្រលោកផងដែរ។ ពាក្យគន្លឹះ Zhang Linghe អញ្ជើញអ្នកគាំទ្រញ៉ាំពេញមួយថ្ងៃ បានកើនឡើងដល់កំពូលនៃការស្វែងរក និងការពិភាក្សានៅលើវេទិកា Weibo ។ នៅវេលាថ្ងៃត្រង់ Zhang Linghe បានកុម្ម៉ង់អាហារសម្រន់ ភេសជ្ជៈស្រស់ ទឹកដោះគោ និងបានចែកស្រោមសំបុត្រសំណាងដល់អ្នកគាំទ្រ។ នៅពេលរសៀល លោកបានបន្តផ្ញើកូនសោរអនុស្សាវរីយ៍ ផ្លែឈើ ស្ករគ្រាប់ នំព្រះខែដែលរចនាតាមតម្រូវការ។ នៅពេលអាហារពេលល្ងាច បន្ទាប់ពីក្រុមផលិតភាពយន្តបានបញ្ចប់ពិធីលាគ្នា Zhang Linghe បានរៀបចំពិធីជប់លៀងមួយសម្រាប់សហគមន៍អ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc5pHRaPuzJfaovUCaQOAmYBTlOgMuLI0JgW3WmArf7yNuZuGU5LtzT7qlQH3DOpSXujpTjvlKPd4OiQXKy98Wu2L2iCDMWTsb4VUPnvOTiSNftkXm0BQBRkvdmE5s3Pgf3U92dCXreA_D27Hhw5p26IWXZe0JJIyM81-s3QOFb5NKHRp1D4G_4QtSlN_d/s2048/image_2025-09-29_15-50-30.png

តារាសម្តែងវ័យ២៧ឆ្នាំរូបនេះបានបញ្ជាទិញអាហារពេលល្ងាចចំនួន ១,៦០០ រួមទាំងប្រអប់អាហារថ្ងៃត្រង់ជាច្រើនពាន់ប្រអប់ថែមទៀត។ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកគាំទ្របានលាតត្រដាងថា Zhang Linghe បានរៀបចំអំណោយ និងអាហារសម្រន់យ៉ាងតិច ១០ មុខដែលធានាថាអ្នកគាំទ្រដែលបានមកគាំទ្រពិធីបិទភាពយន្តនឹងមានអាហារឆ្ងាញ់ៗ ភេសជ្ជៈ និងអំណោយយកទៅផ្ទះ។
ការគិតគូរ និងការលះបង់របស់ Zhang Linghe ទទួលបានការសរសើរយ៉ាងច្រើនពីសាធារណជន។ មនុស្សគ្រប់គ្នាជឿថាការស្រលាញ់ពីភាគីទាំងពីរមានតម្លៃណាស់ ហើយជាកត្តាសម្រាប់ទំនាក់ទំនងយូរអង្វែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhCpe4_Pxjy946aY6UTaiDF8pDq2-3_EUh-TIhzslCYqOstXUviER4QTxs4kxBoi6t7VX8rut6e66LZQImA2onZ5WCNQS8okJ0w76314W5lz5kSkNLsqm1CG4giTnzW5rgU27xGlfIXuPW8ItXLjIXYzWx1nNljp224uEwydcmMC6BN47D_HNLXaoKBhx_/s2048/image_2025-09-29_15-50-28.png

បច្ចុប្បន្ន Zhang Linghe បានបញ្ចប់ការថតឈុតឆាកក្នុងរឿង «Overdo» ដែលរឿងនេះគឺជាគម្រោងភាពយន្តបែបមនោសញ្ចេតនាបន្តពីរឿង «Too Late to Say I Love You»។ ខ្សែភាពយន្តនេះបានចេញផ្សាយឈុតខ្លីដំបូងរបស់ខ្លួនក្នុងអំឡុងពេលសន្និសីទផ្សព្វផ្សាយ ការផ្សាយពាណិជ្ជកម្មទាក់ទាញ នៃវេទិកា iQiyi ។ Zhang Linghe និង Wang Churan បានធ្វើឱ្យផ្ទុះនូវភាពស្រស់ស្អាត និងភាពស៊ីចង្វាក់គ្នារបស់ពួកគេ ដោយសន្យាថានឹងនាំមកនូវឥទ្ធិពលថ្មីដល់ទីផ្សារស្នេហារបស់តារាចិន៕

អ្នកដឹកនាំរឿង Esther Yu គាំទ្រភាពយន្តរបស់ Zhao Lusi

0

លោក Yu Chung Chung អ្នកដឹកនាំរឿង «Speed and Love» សម្តែងដោយ Esther Yu បានគាំទ្រភាពយន្តថ្មីរបស់ Zhao Lusi ទោះបីជាអ្នកទាំងពីរមិនធ្លាប់ធ្វើការជាមួយគ្នាក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3D1dsHLpXo6PqX2Qcm_2DpJuJxqQ7KBTVqTKcYzWOcBU-YRNcDn2jo5bpHqsZKMp2Zasmcb-dMJlldy_lODxXGRuUOx8dx7JSXibaxr0MeBwAE7HFlX3KjSceG29rpVNUOSlKfZhWibQRARYFYlhaxTvNEFKKHM_TRM5KalvEKFoMjSk8A4p4LMR37YhE/s900/image_2025-09-27_16-09-51.png
នៅថ្ងៃទី ២៦ ខែកញ្ញា ភាពយន្ត «Love’s Ambition» សម្តែងដោយ Zhao Lusiនិង William Chan ស្រាប់តែចាក់ផ្សាយ។ អ្នកគាំទ្ររបស់ Zhao Lusi បានកត់សម្គាល់ឃើញថាអ្នកដឹកនាំរឿង Yu Chung Chung បានចុះឈ្មោះគណនី VIP ចំនួន ៣០០ នៅលើ Tencent Video ដើម្បីគាំទ្រខ្សែភាពយន្តថ្មីរបស់តួឯកស្រីរូបនេះ។ គួររំលឹកផងដែរថា អ្នកដឹកនាំរឿងនេះមិនធ្លាប់ធ្វើការជាមួយ Zhao Lusi ឬ William Chan ទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbv6y-3aqGniHJ9qRTX72PovloVJdy0MJKpo53OktHiP9wmURQPhRePxChjJVX_edyiFutyicrI2f1T-ufoYld3ITxrQlanHYw-T_wBomzws67nGTK9aByoqf31Kd1Ry-oWgEMpuLQXJD8TobUjM6lC3FceN37dS52qgrdMx0jRcT8dxqak5wRTN9vN2ls/s2048/image_2025-04-02_13-51-02.png
Yu Chung Chung គឺជាអ្នកដឹកនាំរឿងជនជាតិតៃវ៉ាន់ដ៏ល្បីល្បាញដែលមានស្នាដៃជាច្រើន ហើយថ្មីៗនេះបានដឹកនាំរឿង «Speed and Love» សម្តែងដោយ Esther Yu និង He Yu ។ កាលពីមុន Zhao Lusi និង Esther Yu ត្រូវបានគេចាត់ទុកថាជាគូប្រជែងជាញឹកញាប់ដោយមានការប្រៀបធៀបក្នុងនាមអ្នកទាំងពីរគឺតារាសម្តែងវ័យក្មេង។ ការពិតដែលថាអ្នកដឹកនាំរឿងដែលបានធ្វើការជាមួយ Esther Yu ស្រាប់តែធ្វើសកម្មភាពគាំទ្រ Zhao Lusi បង្កឱ្យមានការពិភាក្សាជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuU9oJkkvhKxuQJfC8Ml-ZUbMGNW8k-rY1YX5u56goJGmy_Sf4ftL3Lih9XqUTjUMYRN95ZZfij9uRDgbPGoXOlpeWB7h8Am-LrDoViiw8tdUQAITdAerrSskl8dbbDwtl1SIV1Uip4PnAsEOsKzKcauSeJi3prNq2hpOIXu8XzFLtBb78hz0iZFbSkAXB/s2048/image_2025-09-27_16-13-29.png

នៅពេលបញ្ចប់ការថតរឿង «Speed and Love» Esther Yu ត្រូវបានរិះគន់ចំពោះការចាក់ទឹកលើក្បាលរបស់អ្នកដឹកនាំរឿងរូបនេះដោយនាងបានលេងតាមប្រពៃណីតាមតំបន់។ យ៉ាងណាមិញ អ្នកដឹកនាំរឿងរូបនេះបានចេញមកបញ្ជាក់ថា Esther Yu ចាក់ទឹកស្អាតមកលើគាត់ មិនមែនតែទឹកដោះគោដូចដែលសហគមន៍អនឡាញប៉ាន់ស្មាន។ សកម្មភាពរបស់តារាស្រីរូបនេះពិតជាគ្រាន់តែបង្ហាញពីអត្ថន័យនៃការជូនពរសំណាងនិងជោគជ័យសម្រាប់ភាពយន្តប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjclA5T6hHBl7gG2l-Jm3Hun-NwZ7c2gdTGr6U4A10_84kS4UfJ_OutkLuwOX-4EBqb5BfQ5ltN4wpkw59UdouU-3Uuebjh_c8v5Bbe0BAc5S6a_TcYvq0X27Lt1-HjptFcsi3fy22LWZn_6HJT7iQdLSjFYM7xEQXQvxNzxqqJuaVmQ0uOitQqsJrVxia/s1920/image_2025-04-02_13-51-07.png

ក្រៅពីអ្នកដឹកនាំរឿង Yu Chung Chung យីហោទឹកដោះគោជូរមួយប្រភេទក៏បានឧបត្ថម្ភការផ្សាយពាណិជ្ជកម្មសម្រាប់ខ្សែភាពយន្ត «Love’s Ambition»ផងដែរ។ Esther Yu ធ្លាប់ជាតំណាងរបស់យីហោទឹកដោះគោជូរនេះ ប៉ុន្តែភ្លាមៗនៅពេលដែលរឿងអាស្រូវរបស់តារាស្រីរូបនេះផ្ទុះឡើង យីហោនេះបានលុបចោលភ្លាមៗ និងលាក់ការបង្ហោះអំពីនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2CcuirDjYWAdSdmpqVjtdnN23z-k0OKPnSC-TRa6bG4nWY3FSWkYgwUdcsVAoLZ9XVahQnmZj99Lwz9K2S8slL51XtXPT66vNisJ_vze5ZcXYF6YWhr9ib2xiOLqeQd_CjeWN71lIwEHsDE4zkHxdAUZBCf2KZP4FXOn2OjGkbBxPoDlcoCEM7ojEUidz/s2048/image_2025-09-27_16-13-30.png

សហគមន៍អនឡាញជឿជាក់ថា Esther Yu កំពុងត្រូវបានបង្វែរចេញដោយឧស្សាហកម្មកម្សាន្តទាំងមូល បន្ទាប់ពីរឿងអាស្រូវពាក់ព័ន្ធនឹងគ្រួសាររបស់នាង និងបុគ្គលិកលក្ខណៈក្លែងក្លាយ។ តារាស្រីរូបនេះស្ទើរតែបង្កកសកម្មភាពមិនបានបង្ហាញមុខសាធារណៈផ្ទាល់តាំងពីដើមខែកញ្ញាមក។ បច្ចុប្បន្ននេះភាពយន្ត «Love’s Ambition»បានចាក់ផ្សាយចំនួន ៤ ភាគនៅលើវេទិកាវីដេអូ Tencent ។ ភាពល្បីល្បាញនៃខ្សែភាពយន្តឈានដល់ ២៧,០០០ ពិន្ទុជាមួយនឹងមតិវិជ្ជមានជាច្រើនពីទស្សនិកជន៕

ស្ពានខ្ពស់ជាងគេនៅលើពិភពលោក ត្រូវបានដាក់ឱ្យដំណើរការ

0

ប្រទេសចិន បានដាក់ដណើរការស្ពាន Huajiang Grand Canyon ដែលជាស្ពានខ្ពស់ជាងគេនៅពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIFfChhugwozuUhoG9raR-QnL45IxalHxbwIlftxFZrutveZzId4vlEa2wJ_Co22Q5yfbezL8hGIb5DYM6iEVfXHzJwX4aJgB7o-Z1KTybM9BIeJXmmjJ_OpPqqhwfW6yNryA51wYUdEqWOaNw-jeNjpfm95TZtMZfDyZYR8tslepTaQUv6RzSQEn7Mo2_/s1200/image_2025-09-29_16-25-07.png

ស្ពាននេះ ត្រូវបានចំណាយពេលសាងសង់ប្រមាណជាង៣ឆ្នាំ ដោយតភ្ជាប់តំបន់ Liuzhi និងតំបន់ Anlong។ ការធ្វើដំណើររវាងតំបន់ទាំង២ ត្រូវចំណាយពេលជិត២ម៉ោងដើម្បីឆ្លងកាត់ជ្រលងភ្នំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnlk-6Vh2LWOBlAUNwm8bUVRFfyjA4efTRc0YAI2nuQ4KHYD9SuBtjX8UncI8mfNv4VYknJN6nqxEt8KAbBIs8gKeyGEk8DplzExlG2UMVEt1L6DtL4j5Jpvk_rWqZOv_n7LqFJAfsQtLAyhCCF6K5ba9_AqDq1ZnRoO5Z0yrBo_8OiIX0f0bhlz5SB-hx/s1200/image_2025-09-29_16-25-05.png

ប៉ុន្តែ នៅពេលស្ពាន បើកឱ្យដំណើរការ ការធ្វើដំណើររវាងតំបន់ទាំង២ នឹងត្រូវបានកាត់បន្ថយមកនៅសល់ត្រឹមតែ២នាទីប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiHWCxBgooNBdkhgm2_JCApGQC_M9q8_GVMH2efQIGjm98Tnwuj5INw_PD_ktPlXbmlpag07CL6W9EdJtKlVngZri_6lsLPf5Tx0_qa23hqlbOK759L9yw3P2SbfnjWrMBxvz9waoQCP-KqdZqm4OnbHDgyVmX-IfjO3Ssf50Kpn5GeECTJah5KuS-V6lW/s1200/image_2025-09-29_16-25-06.png

ស្ពាន Huajiang Grand Canyon ត្រូវបានសាងសង់ក្នងទំហំទឹកប្រាក់២៨០លានដុល្លារ នៅក្នុងតំបន់ Huajiang ស្ថិតនៅក្នុងខេត្តគូចូវ ពីលើទន្លេ Beipan នៅភាគនិរតីប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiivdeVdSkOg5c9GJtEs4HCmdTqp-btRA5ZpZij_gQJ9czpglul0HJ1sCpFw4nzAOfeIHcEk3RafCStH9BfTaBxgop96wUiTBnLfJtZPJp8-p-kGKlA-6Sg0CVe7oefh_UhL-JLpDq3-E7MFbMXKqWu35ghR34zLNq9qTj08NFT3nbclcm5QZl5gDTCdDiG/s1200/image_2025-09-29_16-25-07%20(2).png

មុនដាក់ដំណើរការជាផ្លូវការ ស្ពាននេះ ត្រូវបានបានឆ្លងកាត់ការសាកល្បង ដោយមានឡានដឹកទំនិញចំនួន ៩៦ គ្រឿងដែលមានទម្ងន់សរុប ៣,៣០០ តោនបានបើការឆ្លងកាត់ ដើម្បីតេស្តការផ្ទុកទម្ងន់៕

 

ស្ពានខ្ពស់ជាងគេនៅលើពិភពលោក ត្រូវបានដាក់ឱ្យដំណើរការ

0

ប្រទេសចិន បានដាក់ដណើរការស្ពាន Huajiang Grand Canyon ដែលជាស្ពានខ្ពស់ជាងគេនៅពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIFfChhugwozuUhoG9raR-QnL45IxalHxbwIlftxFZrutveZzId4vlEa2wJ_Co22Q5yfbezL8hGIb5DYM6iEVfXHzJwX4aJgB7o-Z1KTybM9BIeJXmmjJ_OpPqqhwfW6yNryA51wYUdEqWOaNw-jeNjpfm95TZtMZfDyZYR8tslepTaQUv6RzSQEn7Mo2_/s1200/image_2025-09-29_16-25-07.png

ស្ពាននេះ ត្រូវបានចំណាយពេលសាងសង់ប្រមាណជាង៣ឆ្នាំ ដោយតភ្ជាប់តំបន់ Liuzhi និងតំបន់ Anlong។ ការធ្វើដំណើររវាងតំបន់ទាំង២ ត្រូវចំណាយពេលជិត២ម៉ោងដើម្បីឆ្លងកាត់ជ្រលងភ្នំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnlk-6Vh2LWOBlAUNwm8bUVRFfyjA4efTRc0YAI2nuQ4KHYD9SuBtjX8UncI8mfNv4VYknJN6nqxEt8KAbBIs8gKeyGEk8DplzExlG2UMVEt1L6DtL4j5Jpvk_rWqZOv_n7LqFJAfsQtLAyhCCF6K5ba9_AqDq1ZnRoO5Z0yrBo_8OiIX0f0bhlz5SB-hx/s1200/image_2025-09-29_16-25-05.png

ប៉ុន្តែ នៅពេលស្ពាន បើកឱ្យដំណើរការ ការធ្វើដំណើររវាងតំបន់ទាំង២ នឹងត្រូវបានកាត់បន្ថយមកនៅសល់ត្រឹមតែ២នាទីប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiHWCxBgooNBdkhgm2_JCApGQC_M9q8_GVMH2efQIGjm98Tnwuj5INw_PD_ktPlXbmlpag07CL6W9EdJtKlVngZri_6lsLPf5Tx0_qa23hqlbOK759L9yw3P2SbfnjWrMBxvz9waoQCP-KqdZqm4OnbHDgyVmX-IfjO3Ssf50Kpn5GeECTJah5KuS-V6lW/s1200/image_2025-09-29_16-25-06.png

ស្ពាន Huajiang Grand Canyon ត្រូវបានសាងសង់ក្នងទំហំទឹកប្រាក់២៨០លានដុល្លារ នៅក្នុងតំបន់ Huajiang ស្ថិតនៅក្នុងខេត្តគូចូវ ពីលើទន្លេ Beipan នៅភាគនិរតីប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiivdeVdSkOg5c9GJtEs4HCmdTqp-btRA5ZpZij_gQJ9czpglul0HJ1sCpFw4nzAOfeIHcEk3RafCStH9BfTaBxgop96wUiTBnLfJtZPJp8-p-kGKlA-6Sg0CVe7oefh_UhL-JLpDq3-E7MFbMXKqWu35ghR34zLNq9qTj08NFT3nbclcm5QZl5gDTCdDiG/s1200/image_2025-09-29_16-25-07%20(2).png

មុនដាក់ដំណើរការជាផ្លូវការ ស្ពាននេះ ត្រូវបានបានឆ្លងកាត់ការសាកល្បង ដោយមានឡានដឹកទំនិញចំនួន ៩៦ គ្រឿងដែលមានទម្ងន់សរុប ៣,៣០០ តោនបានបើការឆ្លងកាត់ ដើម្បីតេស្តការផ្ទុកទម្ងន់៕

 

ភាពយន្ត «Love’s Ambition» របស់ Zhao Lusi ត្រូវគេវាយតម្លៃឱ្យត្រឹមតែផ្កាយ១

0

ភាពយន្តថ្មីរបស់ Zhao Lusi មាន ចំណងជើងថា «Love’s Ambition» ទើបតែត្រូវបានចេញផ្សាយ ហើយបានក្លាយជាចំណុចកណ្តាលនៃការពិភាក្សាយ៉ាងឆាប់រហ័សនៅលើវេទិកាពិនិត្យលើអ៊ីនធឺណិត។ ទោះជាយ៉ាងណាក៏ដោយ ជំនួសឱ្យការទទួលបានតែមតិកែលម្អដែលមានគោលបំណងលើខ្លឹមសារ និងការសម្ដែង ខ្សែភាពយន្តនេះត្រូវបានផ្តល់ការវាយតម្លៃផ្កាយ ១ ដោយគណនីមួយចំនួនក្នុងគោលបំណងវាយប្រហារ និងបង្កើតភាពចម្រូងចម្រាស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsjrfoq5cEIxdGRxMQX4N6-mAcJ0V84pkShzLmI9Eqn5HqC_yTfpP85RdPWdN76MT6sdx48gwBekL2bEjj96-INxZ12XuZd4Don2swDQPihW2X8VBhodxp6BbwW-rRfwA7yNeWR0X9iuMumHGmizHVYLOLVwyPwZ1K3fgsCWUo6UFSHCWRW6RveXFYuASk/s1191/image_2025-07-22_11-04-36.png

គួរកត់សម្គាល់ថាក្នុងចំណោមគណនីដែលបញ្ចេញមតិអវិជ្ជមាន មានករណីលេចធ្លោមួយនៅពេលធ្វើការប្រៀបធៀបដោយផ្ទាល់រវាង «Love’s Ambition» និងរឿង «The Journey of Legend» ដែលជាការងារដែលធ្លាប់ទទួលបានការចាប់អារម្មណ៍ពីមុនមក។ គណនីនេះបានគិតថាគម្រោងថ្មីរបស់ Zhao Lusi ខ្វះការអំពាវនាវ ហើយមានចេតនាបង្កើតការប្រៀបធៀបជាមួយ «The Journey of Legend» ដើម្បីញុះញង់ទស្សនិកជនឱ្យជជែកវែកញែក។ ប្រការនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនស្មានថា នេះអាចជាសកម្មភាពរបស់អ្នកគាំទ្រ «The Journey of Legend» ដើម្បី «ទម្លាក់» គូប្រជែងរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqeq8ZEGuLleQNgKURH5LyIXhxnCWN2MVyq40g52U6o4H0TG9g3khblJsv4FSKNRNfqNnBul-Iou565MqD1Twyhr4STq8UMq6d7EPt7ldUUPbsMDJw6Cfait-05MICaYMXJ2GClthHRLcYaxwHd7Z-94zmkWQQk9FDATCBf7NkHRS4qJMfqZDysKM_Sr8I/s1200/image_2025-07-22_11-04-38%20(3).png

ទោះជាយ៉ាងណាក៏ដោយ ការវិវត្តន៍នេះគួរឱ្យភ្ញាក់ផ្អើលនៅពេលដែលសហគមន៍អនឡាញបានរកឃើញថាគណនីដូចគ្នានេះក៏បានបន្សល់ទុកនូវចំណាត់ថ្នាក់ផ្កាយ ១ សម្រាប់ The Journey of Legend» ផងដែរ។ ព័ត៌មាននេះត្រូវបានគេចែករំលែកយ៉ាងទូលំទូលាយ ដែលបង្កើតឱ្យមានរលកនៃការរិះគន់ចំពោះទង្វើ«វាយតម្លៃ» ដោយចេតនាអាក្រក់។ មតិជាច្រើនបាននិយាយថា ទង្វើអាក្រក់នៃការវាយតម្លៃនេះមិនត្រឹមតែប៉ះពាល់ដល់មុខមាត់របស់តារាសម្តែង និងក្រុមការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំភ្លៃការយល់ឃើញរបស់ទស្សនិកជនទូទៅអំពីគុណភាពការងារទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg95HVKq3zx2NkB55cufXLXNuNCaWRl70vfzlNl22xGkWPGiveLtRNehGjzHXQlGJpmaMb4SrTEP3a7Ol3YlcsCEB_WSFeEIp5ITe1U0aAM3r9GNCgAFRdIx2xCf1m-PQv-DsAgYNK4hplFzUtOKBgtwDQeVLziuKDTT-wzpA3iRdjcDdM4WhO9elQ_YtnT/s708/image_2025-07-22_11-04-38.png

នៅក្នុងបរិបទនៃវេទិកាអនឡាញដែលមានឥទ្ធិពលខ្លាំងទៅលើភាពជោគជ័យ ឬបរាជ័យនៃខ្សែភាពយន្ត បាតុភូតនៃ ការពិនិត្យក្លែងក្លាយ និង ការដាក់ពិន្ទុព្យាបាទ កំពុងបង្កឱ្យមានការព្រួយបារម្ភជាច្រើន។ អ្នកទស្សនាកំពុងអំពាវនាវកាន់តែខ្លាំងឡើងសម្រាប់យន្តការត្រួតពិនិត្យដ៏តឹងរ៉ឹងមួយ ដើម្បីការពារបរិយាកាសត្រួតពិនិត្យដោយយុត្តិធម៌ និងប្រកបដោយគោលបំណង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-Orm_bFDmeC0M7AyVlQlCkPyCPLIPrTio2peX6KCAsDtjgJKWoNEb0-Qf4Wp2DJojOTFrq-TrPFTu4pp6KTi9eG8Ip3IiQV6ZrZqHjaAmT_va_tWUc-jAfL_ybIPoVdAFGswDcBIsqSwxWVnWN7uaYDeNwgbuTpeYR1zb3DYnhUsmLebEuAVW9Paui5Jq/s1280/image_2025-07-22_11-04-41.png

ក្នុងករណី Zhao Lusi អ្នកមើលអព្យាក្រឹតជាច្រើនជឿថាយើងគួរតែរង់ចាំដំណើរការផ្សាយដើម្បីធ្វើការវាយតម្លៃដោយមិនលំអៀង ជាជាងការទុកមតិអវិជ្ជមានដោយចេតនាដឹកនាំមតិសាធារណៈ។ តាមពិតទៅ ទាំងរឿង «Love’s Ambition» និង «The Journey of Legend» មានអ្នកតាមដានច្រើន ហើយការប្រកួតប្រជែងក្នុងទីផ្សារភាពយន្តគឺជៀសមិនរួច។ ទោះជាយ៉ាងណាក៏ដោយ ការប្រកួតប្រជែងប្រកបដោយយុត្តិធម៌នៅតែជាកត្តាចាំបាច់ដើម្បីរក្សាការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពសម្រាប់ឧស្សាហកម្មទាំងមូល៕

តឹងចិត្តពេក ចំប៉ីខ្មៅ ទម្លាយរឿងក្នុងគ្រួសារ

0

ចំប៉ីខ្មៅ បានចេញវីដេអូដោយក្តីឈឺចិត្តរៀបរាប់ពីរឿងគ្រួសារជាលើកទី១ប្រាប់មហាជនព្រោះតែការខិតខំប្រឹងប្រែងរបស់ខ្លួនសព្វគ្រប់បែបយ៉ាងបែរសមាជិកគ្រួសារមើលមិនឃើញ។ ចំប៉ីខ្មៅ បានលាតត្រដាងថាម្តាយរបស់ខ្លួនញៀននឹងកន្ទុយលេខនិងបានយកមាសដែលខ្លួនឱ្យយកទៅបញ្ចាំ ខណៈដែលប្អូនប្រុសបែរជាគិតតែពីជក់ថ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijwNvhkuMtTavZZQcWW2GnVaDQSuB4xsDdnEkGoQn0brvrE1VPCWY_kVA9toohMaOjmV7Y_nQGuDDj9yo9rf_bBh4j7DgIAW1PM7pznukPrnCLSv-Wofv2uKRclXEUAXAdrRw3Dp7xEq9uGsB7qFP-K6WMOaHO9gLvZ4u_opU59pxWl-JwxRoQGnB0ps5E/s1716/image_2025-09-29_10-05-19.png

នៅថ្ងៃទី២៧ ខែកញ្ញា ចំប៉ីខ្មៅ បានបង្ហោះវីដេអូដោយរៀបរាប់ថា អ្វីដែលខ្លួនបានមកដល់ថ្ងៃនេះគឺកើតចេញពីការខិតខំដោយខ្លួនឯង ព្រោះតែម្តាយឪពុកពិបាកមិនអាចជួយខ្លួនឱ្យបានដូចថ្ងៃនេះទេ។ ចំប៉ីខ្មៅ បានបន្តទៀតថា ខ្លួនជាមនុស្សដែលធ្លាប់ជាប់គុកមិនអាចប្រលងមេធាវី ឬចៅក្រម ព្រះរាជអាជ្ញាក៏បានឡើយ ហើយអ្នកផ្ទះមិនយល់អារម្មណ៍របស់ខ្លួនឡើយ។ ចំប៉ីខ្មៅ បានបន្តទៀតថាគ្រាន់តែយកប្អូនមកឱ្យនៅភ្នំពេញរកស៊ីធ្វើការ ឱ្យជួយមើលមុខរបរ បែរជាធ្វើមិនបានគិតតែពីជក់ថ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5QIDf85_O3I10mKEPv18TMOgi9WeSrhnejzSjnwA1OzBIGKSzH-yWM3u3O6s0iCP7jQjX63oTIYR5l_fgCDCe5bI-A_Wuq-_0f1DuNBk_rRShTjWlZHx27VWdKDIvXmKH9LN2LPlnUnlR73pTFVqHuelrRxJkS3vBZaSUbP0SCl0bpcnGUxRZeIP7ljpy/s1716/image_2025-09-29_10-05-21.png

ដោយក្តីអន់ចិត្តចំពោះសមាជិកគ្រួសារ ចំប៉ីខ្មៅ បានបន្ថែមទៀតថាម្តាយរបស់ខ្លួនគឺរឿងកន្ទុយលេខ ខ្លួនខិតខំផ្គត់ផ្គង់អ្នកផ្ទះគ្រប់សព្វបែបយ៉ាងឱ្យខ្លួនធ្វើល្អប៉ុណ្ណាទៀត ខ្លួនខំទិញពេជ្រ ទិញមាសឱ្យម្តាយពាក់បែរជាមិនយល់អារម្មណ៍របស់ខ្លួនយកមាសទៅបញ្ចាំ យកទៅជួយបងប្អូនផ្សេង មិនយល់អារម្មណ៍របស់ខ្លួនខំងើបមកពីគុក។ ជាមួយនឹងការលាតត្រដាងក្នុងរឿងគ្រួសារ ចំប៉ីខ្មៅ ថាខ្លួនគ្មានហេតុផលអ្វីត្រូវប្រាប់ពីអារម្មណ៍ទៅកាន់អ្នកទស្សនាឡើយប៉ុន្តែគ្រាន់តែចង់ឱ្យដឹង ឱ្យឃើញពីគំនិតមាយាទ ហើយការដែលបង្ហាញប្រាប់ទស្សនិកជនក្នុងរឿងគ្រួសារនេះដោយសារតែខ្លួនតឹងពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifoLTnhdK-PkgGRSmntxg2iPiWsbbHoDuwBBicgr85lcHNIRpF0NGHr5ZyWH3HUXNaav3cdLZbpQHJo2OP7o6kZRAdRSfzalT5qV3uozfQVcYLKcjYXMR3DNrqS6n40m4I8iOc9kqcRFMcrj-y4jkFxUx3Hv30_Z7hPlB0rrSA8uyZO9UX8cgPrqwMxjRB/s1716/image_2025-09-29_10-05-24.png

បន្ទាប់ពីបង្ហោះប្រាប់ពីទុក្ខលំបាករបស់ខ្លួនពីសមាជិកគ្រួសារដែលមិនយល់ពីអារម្មណ៍នៃការខិតខំប្រឹងប្រែងរបស់ខ្លួន អ្នកលេងបណ្តាញសង្គមមានការផ្តល់កម្លាំងចិត្តទៅកាន់ ចំប៉ីខ្មៅ ផងដែរក្នុងនោះជំទាវ ចន ច័ន្ទលក្ខិណា ក៏បានចូលទៅខម្មិនផ្តល់កម្លាំងចិត្តដូចគ្នា។ ទោះយ៉ាងណា វីដេអូដែល ចំប៉ីខ្មៅ បានបង្ហោះក៏បានបាត់ចេញពីបណ្តាញសង្គមផងដែរខណៈមានគណនីផ្សេងបង្ហោះថា ចំប៉ីខ្មៅ សង្គ្រោះបន្ទាន់៕

ជាប់ពន្ធនាគារមិនទាន់បានមួយខែផង ពេលនេះលោកតាថាស៊ីន ដាក់ញត្តិសុំការលើកលែងទោសពីព្រះមហាក្សត្រ

0

បាងកក៖ អតីតនាយករដ្ឋមន្ត្រីថៃ លោកតាថាស៊ីន ស៊ីណាវ៉ាត្រា បានដាក់ញត្តិសុំលើកលែងទោសជាបុគ្គលពីព្រះមហាក្សត្រ បន្ទាប់ពីជាប់ពន្ធគារកាលពីសប្តាហ៍ទីពីរនៃខែកញ្ញា។ ការដាក់ពាក្យសុំលើកលែងនេះត្រូវបានក្រសួងយុត្តិធម៌ថៃដំណើរការឡើងវិញរួចរាល់ហើយ ដោយប្រភពអ្នកកាន់តំណែងខ្ពស់ម្នាក់បានបញ្ជាក់ថា “ការដាក់ពាក្យសុំលើកលែងទោសនេះគឺជាសិទ្ធិពេញលេញរបស់អ្នកជាប់គុកគ្រប់រូបក្នុងប្រទេស”។ នេះបើតាមសារព័ត៌មានខៅសត ចុះផ្សាយនៅថ្ងៃទី ២៩ ខែកញ្ញា នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB6Sd7OHRHSj9O5-g5M9r5EKBIOFF6NJELXn0yNd44VggeJjYMyGyAVo9hSciZFqiUZDeX9pn27GGLcQIC02SZEUNxoBo8FcnClk239w3mBwb0Go5VeHnibuzNvHHnzU1TIBVLjEQoHUJnPMzOdUumhBBid6bu3uwki3OFAz_0Y6KSqBaUHZVrSGbB7ux_/s1280/photo_2025-09-29_13-40-24.jpg

ការលើកលែងទោស ជាការស្នើសុំផ្ទាល់ខ្លួនរបស់អ្នកជាប់គុក ដើម្បីសុំកាត់បន្ថយការពិន័យឬទទួលបានការលើកលែងពេញលេញ។ យ៉ាងណាមិញ ទោះបីជាការដាក់ញត្តិសុំអភ័យទោស នេះអាចធ្វើបានដោយសិទ្ធិពេញលេញក៏ដោយ អ្វីដែលអាចកំណត់លទ្ធផលនោះ គឺការសម្រេចចិត្តផ្ទាល់របស់ព្រះមហាក្សត្រ ដោយមិនមាននរណាម្នាក់ឬ ភ្នាក់ងារណាមួយអាចចូលរួមសម្រេចជាមួយព្រះមហាក្សត្របានឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv3bqv_9a14OOuubpAbp0Zt49E0lXKCXFVORcrL1kZu_x15L0F8Y-kTLFi-noxz2CHEuH-DvKwKx0qcnE5vq_9bjLuuyMhytmNwL9Qmi1bAO1PycQ_SGk8WIvGsVqIb56sw6lzvunHCwh1oYU73ctg2tOcLVd8VyOZeM8pSfJi43arN0dKGwxMXfHEHB_9/s1200/photo_2025-09-29_13-40-23.jpg
សូមរំលឹកថា កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ តុលាការកំពូលសម្រាប់កាត់ទោសអ្នកនយោបាយ បានកាត់ទោស អតីតនាយករដ្ឋមន្រ្តីថៃ លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ឲ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ នៅក្នុងសំណុំរឿងលេខ ១៤។ បន្ទាប់មកត្រឹមតែមួយថ្ងៃក្រោយជាប់ពន្ធនាគារ ពោលគឺនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៥ លោកថាក់ស៊ីន បានដាក់ញត្តិសុំលើកលែងទោសទៅព្រះមហាក្សត្រ វិញភ្លាមៗតាមរយៈក្រសួងយុត្តិធ៌ម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAqRXroo65iic5eKAm3geNZsXVHj3fpYT7yQFoo5tDL2eLaK9xANgSzCiHtA9tkzHSCAOc0YkHc69ObKpCmrqpBz-dScoYFp4OQAt-ree7NFZ92R0OIoKuzjJfVqB3aoPuY0bzB4kjo6rN2gYxFSiHDlAXbGGjT78NhwA_Pfm9FksMiezBcdp6SC5pZd70/s1280/photo_2025-09-29_13-40-24%20(2).jpg
គួរបញ្ជាក់ថា ក្រោយរត់គេចខ្លួនចេញទៅក្រៅប្រទេសអស់រយៈពេលជាង ១៩ឆ្នាំ លោក ថាក់ស៊ីន បានវិលចូលប្រទេសខ្លួនវិញ កាលខែសីហា ឆ្នាំ២០២៣ គឺនៅមុនថ្ងៃដែលសភាថៃបោះឆ្នោតជ្រើសរើសបេក្ខជននាយករដ្ឋមន្ត្រីចេញពីគណបក្សភឿថៃ ហើយត្រូវវបានតុលាការកំពូលកាត់ទោសឲ្យជាប់ពន្ធនាគារ ១ឆ្នាំ។ យ៉ាងនេះក្ដី លោកក៏ត្រូវចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យប៉ូលិសនៅទីក្រុងបាងកក ដែលជាពេទ្យរបស់ពន្ធនាគារដោយសាររូបលោកជាពិរុទ្ធជន (អ្នកទោស) ដែលត្រូវអនុវត្តទោសរយៈពេល១២០ថ្ងៃក្នុងពន្ធនាគារ៕

លីម តិចម៉េង បង្ហើបពីការប្រលងចម្រៀងមិនខុសពីកម្មវិធីបវរកញ្ញាមិនសូវមានមិត្តហើយត្រូវមានការប្រុងប្រយ័ត្ន

0

តារាចម្រៀង លីម តិចម៉េង បានចូលរួមកម្មវិធីកម្សាន្តមួយដោយបានចែករំលែកពីការតស៊ូក្នុងជីវិតទម្រាំតែអាចមានឈ្មោះបោះសំឡេងមានមហាជនអាណិតស្រលាញ់ដូចបច្ចុប្បន្ន។ ម្ចាស់ពានកម្មវិធី Cambodian Idol រដូវកាលទី៤បានបង្ហាញថាការប្រកួតប្រជែងគឺមិនងាយស្រួលនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrnwlzOp_m4h6yIzU0Qxm3RJgFgwzdZtlZcuYgg0RZxUaEsgaFH3U5lNR60z5Hx51KkxVbhi3MjUwCUT6aOD8_FuCCmco6YkKJ9-MdQTJ5XnEflRm0KMpW9TXTMWFYesXRe-BZ4ghDslOnQbC4qXc8x8sqTaM8TkS5511Dh8phFaUDv2yzA-awDad76a0l/s2048/image_2025-07-16_09-40-11%20(3).png

នៅក្នុងបទសម្ភាសន៍ 3 Fun លីម តិមម៉េង បានប្រាប់ទៅកាន់អ្នកជំនាន់ក្រោយថាការប្រលងមិនងាយស្រួលនោះទេមិនថាកម្មវិធីបវរកញ្ញាឬអ្វីក៏ដោយគឺមិនសូវមានមិត្តនោះទេ ប្រសិនជាយើងមានសមត្ថភាពជាងគេជាងឯងទៀតប្រហែលជាគ្រោះថ្នាក់ក្នុងប្រការណាមួយបើសិនជាយើងមិនប្រយ័ត្ន។ កំលោះតូច លីម តិចម៉េង បានបង្ហាញទៀតថា មានបេក្ខជនខ្លះព្យាយាមបំបាក់ទឹកចិត្តយើង ព្រោះតែខ្លួនគ្មានអ្វីហើយសូម្បីតែការហូបបាយឬគេងគេមើលលើមើលក្រោម ពេបជ្រាយមកកាន់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibwkWaa1oJWYVTBnVWjshRgOhFW4pb3BF6sAMJmrH227LvK4iQthQV6j89_8TEQZMHRa-3QCaAKOnVIRY1aDDiNaAqRnGHw05rSyZ9T0OUXw1ZT012NQI0gAjKpwJpRVeBtB75HDzcqAIxc7XSayLL2bPRLTwPUTIYdN9eZFuqhjwimYCj3kTPHKreLQKS/s960/image_2025-07-16_09-40-11.png

តារាចម្រៀងរូបនេះក៏បានចែករំលែកបទពិសោធន៍នៅក្នុងការប្រលងចម្រៀងទៀតថា ប្រសិនជាចង់ឱ្យខ្លួនឯងល្អស្អាតគឺត្រូវហ៊ានចំណាយពីមួយវគ្គទៅមួយវគ្គ ហើយកម្មវិធីមិនបង្ខំយើងនោះទេដោយគេគ្រាន់តែប្រាប់ថាសប្តាហ៍នេះមានខន់សិបអ្វីប៉ុណ្ណោះ។ រៀបរាប់ដោយអួលដើមក តិចម៉េង បានបង្ហាញប្រាប់ទស្សនិកជនថាតាំងពីប្រកួតប្រជែងវគ្គដំបូងដល់បញ្ចប់គឺខ្លួនលោកពុំមានសំលៀកបំពាក់ថ្មីនោះទេ ដោយសំលៀកបំពាក់ខ្លះគឺទិញនៅផ្សារបឹងកេងកង មានការជួយពីរៀមច្បងសិល្បករនៅហង្សមាស រួមទាំងថៅកែហាងរបស់ខ្លួនបានជួយជាសំលៀកបំពាក់ទៀតផង។ ក្នុងអំឡុងពេលនោះ តិចម៉េង ថាលោកច្រៀងដូរបាយចំនួន៦ថ្ងៃ ចំណែកឯ១ថ្ងៃទៀតគឺប្រកួតប្រជែងហើយលោកអស់ពីខ្លួនគឺត្រឹមវគ្គ Live Show សប្តាហ៍ទីពីរប្រសិនជាពេលនោះបរាជ័យគឺជីវិតចប់តែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSHNxoPwp1GrGleamvmh7D1_Awhm5fxkTACTjJCdCl9SU9dRbcWdFhyphenhyphenpdbqLZIW4ipsFI1PzTxATZ1EiCnze79dHhi9-mhQEuQPJYj98h1K8W796WGffoEqpA4Y9iOCRVtgaptAYkqSSvr12IvHGC0Rdm6rq7VYd5N0jxnQRqFTLVzlDwSPqMEqkJnHEdz/s2048/image_2025-07-16_09-40-13.png

គួរបញ្ជាក់ផងដែរថា លីម តិចម៉េង ជាម្ចាស់ពានមួយរូបដែលទទួលបានការអាណិតស្រលាញ់ពីអ្នកគាំទ្រច្រើនបើទោះបីជាលើកពានជាច្រើនឆ្នាំប៉ុន្តែនៅពេលមានការប្រគំតន្រ្តីនានាតារាចម្រៀងរូបនេះតែងតែទទួលបានកាដូពីក្រុមអ្នកគាំទ្រ៕