Home Blog Page 25

ថៃទាមទារលុប MOU 2000 ​ស្ដីពីការកំណត់ព្រំដែនគោកជាមួយកម្ពុជាចោលមួយទៀត ​

0

លុបបាន​មួយញ៉ាមចង់លុបថែមទៀត! ក្រោយលុបចោល MOU 2001 ស្ដីពីការកំណត់ព្រំដែនសមុទ្រជាមួយកម្ពុជាបានសម្រេច ឥឡូវនេះគណៈកម្មាធិការវិសាមញ្ញនៃព្រឹទ្ធសភាថៃបានជំរុញរដ្ឋាភិបាលឲ្យលុបចោលកិច្ចព្រមព្រៀងឆ្នាំ 2000 ស្តីពីការកំណត់ព្រំដែនគោកជាមួយកម្ពុជា ឬ MOU43 ចោលមួយទៀត ក្រោមលេសថា MOU នេះគ្មានប្រសិទ្ធភាពផ្នែកច្បាប់ និងមិនអាចទប់ស្កាត់ការប៉ះទង្គិចរវាងយោធានៅតាមបណ្ដោយព្រំដែនទាំងពីរបាន។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwLLmnuzVlFczR9uJcF-fLUBe6OpE0HFy2SgfqnJgsc-Peyhf16rek4_6zlQNNx8mFPAZC4mBicOgzchRD-Xp3l3b2zLBZ7b90lCJZCPcwgBmZLSAbaztsyXfK_kDahNwZUmParZzY_-7bFsvcW8zjjgqFrYzqRDDd1xX1ZK9N7EazkzTPndqgl3ACWSU/s640/photo_2026-05-19_15-48-33%20(3).jpg
នៅថ្ងៃទី19 ខែឧសភា ឆ្នាំ2026 ​​កាសែត បាងកកប៉ុស្តិ៍ បានចុះផ្សាយនូវពាក្យសម្ដីរបស់លោកស្រី ណុបផាដុន អ៊ីនណា សមាជិកព្រឹទ្ធសភា និងជាប្រធានគណៈកម្មាធិការវិសាមញ្ញនៃព្រឹទ្ធសភាថៃ ដែលបាននិយាយថា អនុស្សរណៈនៃការយោគយល់គ្នាលេខ 43 ឬ MOU 2000 អាចរំលោភលើនីតិវិធីរដ្ឋធម្មនុញ្ញ ពីព្រោះគណៈរដ្ឋមន្ត្រីក្នុងឆ្នាំ 2000 បានទទួលស្គាល់កិច្ចព្រមព្រៀងនេះ ប៉ុន្តែមិនបានអនុម័តជាផ្លូវការទេ។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJp_Z0gJtPMidiniXCOE03QVeiDaCkndZNUpN44pLf64E9M3gEZleacGqZH8Rrz_PDCU2EDfvT2j906sMWXjP_OPA8aBY6Hx-6lN39JaA8SCuNtNYG85VLQl2CPSqEKWvxHFmG4NnrzBrwx6nQufWp7w9fRZRrtHECO8AEA_RRtspwvIG4Htc7k6PJKsk/s980/photo_2026-05-19_15-48-33%20(2).jpg
តាមការអះអាងរបស់លោកស្រី ភាគីថៃមិនចង់ផ្អែកលើផែនទីខ្នាត ១:២០០,០០០ ដែលធ្វើឡើងដោយបារាំងនាសម័យអាណានិគមនោះទេ ព្រោះពួកគេយល់ថាខុសពីស្ថានភាពភូមិសាស្ត្រជាក់ស្តែង និងធ្វើឱ្យថៃខាតបង់ទឹកដី។ គណៈកម្មាធិការថៃយល់ថា កិច្ចព្រមព្រៀងនេះមានអាយុកាលជិត ២៦ឆ្នាំហើយ ប៉ុន្តែការបោះបង្គោលព្រំដែននៅតែមិនទាន់រួចរាល់ ថែមទាំងមិនអាចទប់ស្កាត់ការប៉ះទង្គិចយោធានៅព្រំដែនកាលពីឆ្នាំ២០២៥ ទៀតផង។
 
មិនតែប៉ុណ្ណោះសមាជិកព្រឹទ្ធសភាថៃរូបនេះថែមបានគូសបញ្ជាក់ទៀតថា «ភាគី​ថៃ​អាច​បញ្ចប់​ MoU លេខ ៤៣ ដោយ​ឯកតោភាគី​បាន ដរាបណា​កម្ពុជា​ត្រូវ​បាន​ជូន​ដំណឹង​យ៉ាង​ហោច​ណាស់​បី​ខែ​ជាមុន»។ លោក​បាន​បន្ថែម​ថា ការ​ចរចា​ដើម្បី​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​អាច​នៅ​តែ​អាច​ធ្វើ​ឡើង​មុន​ពេល​ការ​លុប​ចោល​ចូល​ជា​ធរមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGaoQyLMtOgbljpsEDBHPbFpl4rsyNef1FMdQPHBsFXlrjtV3TzMSEii5CeNt2M_fOITPue0ivb1u9BWsmRIi8spEEft5-86CPRexVs91maMA28crjZyPwSNfCkUBvm4vcgWoGk6aGRUCI_3XAhp0NC4Z7NMTdEWzjKJe9QW30C0-mm4wuK6WbP7sAZ9o/s1024/photo_2026-05-19_15-48-33.jpg
 
គួរជម្រាបថា MOU ឆ្នាំ២០០០ (ដែលភាគីថៃហៅថា MOU 43) គឺជាអនុស្សរណៈនៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ ស្ដីពីការវាស់វែង និងការខណ្ឌសីមាព្រំដែនគោក។ ច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ នៅទីក្រុងបាងកក ដោយតំណាងភាគីទាំងពីរក្នុងគោលបំណងផ្ទៀងផ្ទាត់ និងបោះបង្គោលព្រំដែនគោកឱ្យបានច្បាស់លាស់ តាមខ្សែកោងព្រំដែនប្រវែងប្រហែល ៨០៣ គីឡូម៉ែត្រ (ចាប់ពីចំណុចប្រសព្វព្រំដែន កម្ពុជា-ថៃ-ឡាវ រហូតដល់ឆ្នេរសមុទ្រខេត្តកោះកុង)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6oblPWyTclq7aK-PDfisjWDS0VCQvCB4IhFg-RMw9DsWiSvLWTbtqK9n3hvCW1Vmykoq6vOIrXj4afOZDKOZGDiJA4jQLs9BFv-EXoeVihFjS0GbbSpZlLgAPUn5SdoIyaRxSoDIWKAL7SlMrWga7BV9M5JfHXjpwxcpcQ0WDp3YM0tTWz6rluHdtspM/s1200/photo_2026-05-19_15-48-33%20(4).jpg
 
កន្លងមករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា MOU ឆ្នាំ២០០០ គឺជាកិច្ចព្រមព្រៀងទ្វេភាគីដែលមានចរិតជាសន្ធិសញ្ញាអន្តរជាតិ និងបានតម្កល់ទុកនៅអង្គការសហប្រជាជាតិ (UN) រួចរាល់ហើយ។ ភាគីថៃមិនអាចលុបចោលជាឯកតោភាគីតាមអំពើចិត្តបានឡើយ។ អ្នកវិភាគភូមិសាស្ត្រនយោបាយ និងមន្ត្រីកម្ពុជាមើលឃើញថា ការប្រកាសចង់លុបចោលនេះ គ្រាន់តែជាការបំពេញចិត្តក្រុមជាតិនិយមជ្រុល និងជាសារនយោបាយផ្ទៃក្នុងរបស់ថៃតែប៉ុណ្ណោះ។
 
ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ និងអ្នកជំនាញកម្ពុជាដទៃទៀតបានលើកឡើងថា ទង្វើនេះបង្ហាញពីបំណងចង់គេចវេះពីយន្តការច្បាប់ដែលមានស្រាប់ ដើម្បីងាកទៅរកការប្រើប្រាស់កម្លាំងយោធា ឬការបង្ខិតបង្ខំផ្នែកសន្តិសុខវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghHnemOIZ-u-SpW0bMMYzY5r-gnF7exwDFi0Cl53awHABlovrSytuyET9vUFRBk0xTl_jQ_uW8D66EwXEFKRODXjJLZ3_XDFvlN1OAqiEpVsJyy8VWAFNvaWI-v5opKjVWpQI6bNSfE4bDis5lp4fdd7-eDS4rjCrF3R71NIb5rWgSufFu1PKqraHT2PA/s1024/photo_2026-05-19_15-48-33%20(5).jpg
 
បច្ចុប្បន្នបើទោះបីជាគណៈកម្មាធិការព្រឹទ្ធសភាថៃបានអនុម័តសេចក្តីស្នើនេះក៏ដោយ ក៏វាទាមទារឱ្យមានការសម្រេចចុងក្រោយពីរដ្ឋាភិបាល (គណៈរដ្ឋមន្ត្រី) របស់ថៃជាមុនសិន ទើបអាចក្លាយជាសេចក្តីសម្រេចផ្លូវការរបស់រដ្ឋបាន។ ស្របពេលជាមួយគ្នានេះ ទំនាក់ទំនងព្រំដែនរវាងប្រទេសទាំងពីរកំពុងស្ថិតក្នុងភាពតានតឹងខ្លាំង បន្ទាប់ពីការប៉ះទង្គិចអាវុធកាលពីឆ្នាំ២០២៥ ខណៈដែលកម្ពុជាបានប្រកាសរួចហើយថានឹងរុញរឿងជម្លោះព្រំដែនសមុទ្រ (MOU ២០០១) ទៅកាន់យន្តការតុលាការ ឬមជ្ឈត្តការអន្តរជាតិនៃអនុសញ្ញា UNCLOS វិញ៕

អបអរសាទរ! POIR គឺជាម៉ាកផលិតផលថ្មីស្រឡាងរបស់កូនខ្មែរប្រមាណ ១២មុខបានដាក់សម្ពោធជាផ្លូវការ

0

ក្រុមហ៊ុន POiR ដែលជាផលិតផលកូនខ្មែរប្រមាណ១២មុខបានដាក់សម្ពោធជាផ្លូវការនូវនៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតី លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ព្រមទាំង លោកជំទាវឧកញ៉ា ម៉ៅ បញ្ចពណ៌ នាយិកាប្រតិបត្តិក្រុមហ៊ុនសិដ្ឋ អេន អានីធន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIV_zESCkGPHhGnL1UffNHeL0MMIQWM_3FZKg9B1KyC3XPihxvBkmsFteZKekCjXnU_4bx1jExB7Si2zev-owk29q6UiyQqgQeBd0akg-ggrs3bN91si2KM7hHvWaZXm1-Jg32Wi3PApKLYeUOH8rzf8NWdfD6L6OB_8PJ8x38Uy6S6ftDavzL5Vynd1s/s2560/photo_2026-05-07_09-36-13.jpg

POIR គឺជាម៉ាកផលិតផលថ្មីស្រឡាងរបស់កូនខ្មែរដែល មានគុណភាពខ្ពស់តាមស្តង់ដារអន្តរជាតិដែលកំពុងមានវត្តមាន លើទីផ្សារកម្ពុជាដោយមានទាំងផលិតផលប្រើប្រាស់ក្នុងផ្ទះ និងផលិតផលថែរក្សាផ្ទាល់ខ្លួនព្រមទាំងមានការទទួលស្គាល់ពីក្រសួងសុខាភិបាលផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCym9grqc7mqZ-ixv1OSmXhJQqq8j72rqNyBHlpaFxF-HxVh8jCspjHG8W8ca3BuYqpXpeTs8ThYZlM-wsm-uoaN8xDTE3b4U8lAKW-fBCvaahoeN1olqlMNIqrC2jCfBd8k9hRwjqre4Gml3hms2uipQeGPJucZ9vw6z9CkWGL5H-7h62cJXGggU4G14/s2560/photo_2026-05-07_09-36-34.jpg

លោកជំទាវឧកញ៉ា ម៉ៅ បញ្ជាពណ៌ បានបញ្ជាក់ថា រាល់ផលិតផល POIR នីមួយ ៗឆ្លុះបញ្ចាំងពីគុណភាពខ្ពស់ គ្រឿងផ្សំល្អៗ និងស្តង់ដារវេចខ្ចប់ ដែលមានសុវត្ថិភាព និងត្រូវបានបង្កើតឡើងដើម្បីបំពេញ តម្រូវការរបស់ប្រជាជនកម្ពុជាដោយយកចិត្តទុកដាក់លើ គុណភាពជាចម្បង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixiykpBUn2jMlxSDZVZVWKmi0r0e3JwKE2LuLKcEsEuBcrY3ZX5s3Yno1P3UERALIVAnJJXqjY5IORKBSIpac2sI7pYk1pSsH3-fnpKerpI6_izTLZolb7Jn8Do-VcyvwZR1i1KgAn5suOpoFVe_PHLMd6Km8Fyml6x1AuiAh1Fn9tO8xccAzQ3juUfOU/s2560/photo_2026-05-05_20-19-03.jpg

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន SETH AND ANNIE THUN CO., Ltd ដែលបានខិតខំដឹកនាំជំរុញប្រតិបត្តិការធុរកិច្ចរបស់ខ្លួនរហូតទទួលបានសមិទ្ធផលគួរជាទីមោទនៈ តាមរយៈការដាក់សម្ពោធផលិតផលថែទាំគេហដ្ឋាន និងផលិតផលថែទាំផ្ទាល់ខ្លួន ដែលជាផលិតផលផលិតក្នុងស្រុក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-UoGNKykO1VQXb1NHA134xvmg0ovCGYYs_FznINl6l9ZRlVrWYdQod1JvKsfTp3iwxVnuh-VEl61FRlpb3HqoRNgw5Xy6qdmFQ9Om14vOcTyCRpciLFKJyFmyayM8nCBpkEgFC4EiN-NrS8dzE4Cd5SOBPKL9kUa4jC3zwdFgirNjFN4h24edIJKlNQ4/s2560/photo_2026-05-05_20-19-05.jpg
ភាពជោគជ័យរបស់ក្រុមហ៊ុន បង្ហាញពីចក្ខុវិស័យវែងឆ្ងាយ ការច្នៃប្រឌិត និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការអភិវឌ្ឍផលិតផលមានគុណភាព ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ ព្រមទាំងចូលរួមជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក និងចាប់យកឱកាសទីផ្សារដែលកំពុងកើនឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicqxjjFb-YLmjVjjUaCHSHDOEvVdLOKIXeTw6CIYuBH0dYAHovAmXJbIqPjvTRX7x70mGqePDDUjSr142zfzJZvRpN2HLp_PXXSz2ctEUZbY29-c6McL2vNGr0IhyphenhyphenkAvJa_SLwP3anSUQYBWqAf3XptvMnaxm3kvW6g-ZY66EcDimq5ze2afiqrm8Irjw/s2560/photo_2026-05-07_09-35-58.jpg

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តល់នូវអនុសាសន៍មួយចំនួនដល់គ្រប់តួអង្គពាក់ព័ន្ធ ដើម្បីជាមូលដ្ឋានក្នុងការរួមគ្នាបន្តបេសកកម្មលើកកម្ពស់ផលិតផលក្នុងស្រុក ដូចតទៅ៖

១-ក្រុមហ៊ុន សហគ្រាស និងសិប្បកម្មផលិតក្នុងស្រុក ចូលរួមជំរុញការផ្សារភ្ជាប់ទីផ្សារដល់កសិករ អ្នកដាំដុះ តាមរយៈការប្រមូលទិញនិងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកឱ្យបានជាអតិបរមា ព្រមទាំងពង្រឹងសមត្ថភាព ផលិតភាព គុណភាព និងកសាងម៉ាកយីហោរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw358318QfvXU5KIIZr7DiMNl4kkZRRXYbtYRgxlhtgnG6ivUqMnNSIaGPrPRS56i1smJ4Wwc4gCl7oPUZIwThZ4_uCn8K9AJ7vUqyMUqx7GBjLKQEMfh_3FmKC8RCUuhmhI2i9DuuMVQhjxn-H4cJ3pmWnbL8AuFHeoRuudnHRmwQ0lPSCNkvhaINajU/s2560/photo_2026-05-07_09-36-00.jpg

២-វិនិយោគិនធំៗក្នុងស្រុក បន្តចូលរួមបណ្តាក់ទុនជាមួយសិប្បកម្មផលិតក្នុងស្រុកក្នុងការផលិត កែច្នៃ និងអភិវឌ្ឍខ្សែច្រវាក់ផលិតកម្ម ដើម្បីលើកកម្ពស់តម្លៃបន្ថែមនិងបង្កើនភាពប្រកួតប្រជែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdpMlDE1Lr1K7biDzlttijDC1DIjIghldThEdSQigOrfQmG5-2hX2In0XiqPjdCZwrLqydz9_EyQrQn6WoYwu_5jaqlb6Vk7-YiPYl3B38De8z8Ws17s3veOigBVJo5uYrJhwJL5vlz1mFFrYjwJNGS4PUyeE9QseVaQMPj0xi-YeqaykginSRCdHXsss/s2560/photo_2026-05-05_20-19-07.jpg
៣-សិប្បកម្មផលិតក្នុងស្រុកដែលមានផលិតផលដូចគ្នា ត្រូវពិនិត្យលទ្ធភាពប្រមូលផ្តុំចងក្រងជាសហព័ន្ធឬសមាគម ដើម្បីបង្កើនបរិមាណផលិតនិងផ្គត់ផ្គង់ និងដើម្បីធានាបានការកាត់បន្ថយថ្លៃចំណាយលើផលិតកម្ម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkh3W5DTBRPZPpvqoKK20r-lni6fSzdDAlgZxks_fMWyMu9aay1H1z8kaQxDt88HJvMNxDfA4x54S9efe44IJ6Vh7xoyZb6nxg50AhPHJTXwgA3XQVRoHcPcQErJa-Jar4QBvGYuw8EEOS8pf7qV-rSV3ztT6ROZogd5RnG6Qaf45ih1zxoBWfomyWeOY/s2560/photo_2026-05-05_20-19-08.jpg
៤-ក្រុមហ៊ុន សហគ្រាស និងសិប្បកម្មផលិតក្នុងស្រុក សូមបន្តចូលរួមក្នុងយុទ្ធនាការផលិតផលជាតិ #MadeInCambodia តាមរយៈការចូលរួមដាក់លក់ផលិតផលរបស់ខ្លួន នៅតាមផ្សារទំនើបនានា និងចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗ និងhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO1hIYaTPN0qcN-zyIfmApxaTuotKbaa612FHIAV5aa9s9KcIaYwP-7sV1pb2wA5Ex2xa-qAc0e69lPxz_nxjxykB5JaxsYVLfUjqqNgKFhEFl7UbaYnmGki4Gwgpf4hDDScLnMpkyp4bwdqRIh0qEYqWHjFCHbuQmCETg6oyyxZb6BpyfXUPlKfm0cYY/s2560/photo_2026-05-07_09-35-57.jpg

៥- សូមបន្តពង្រឹងស្មារតី និងឆន្ទៈរួមគ្នាគាំទ្រផលិតផលក្នុងស្រុក តាមរយៈការប្រើប្រាស់ ផ្សព្វផ្សាយ និងពង្រីកទីផ្សារផលិតផលជាតិនៅនឹងកន្លែង៕

ជប៉ុនច្នៃដ្រូនប្រយុទ្ធចេញពីក្រដាសកាតុង ដើម្បីកាត់បន្ថយចំណាយលើប្រតិបត្តិការយោធា

0

ស្ដាប់ទៅវាជាបង្កើតថ្មីដ៏ចម្លែក និងគួរឲ្យអស់សំណើចមួយ។ ខណៈដែលដ្រូនយោធាជាធម្មតាត្រូវបានគេរចនាឡើងដោយលោហៈធាតុរឹងមាំ ធុន និងមានតម្លៃថ្លៃ ជប៉ុនបាននឹកឃើញវិធីសាស្រ្តថ្មីមួយដើម្បីកាត់បន្ថយចំណាយ នោះគឺការច្នៃដ្រូនចេញពីសំបកកេសអេតចាយ ឬក្រដាសកាតុងដែល​មានតម្លៃថោ.កប៉ុន្តែមានសមត្ថភាពខ្ពស់ ធ្វើឲ្យវាស័ក្តិសមបំផុតសម្រាប់បេសកកម្មយោធាដោយអាចយកបញ្ជាទៅបំផ្ទុះនៅទីតាំងរបស់សត្រូវដោយមិនមានសោកស្ដាយ ឬខាតបង់ច្រើន។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXpKTfxYZPklYeYGga6jPGGM9YuCCIffk2uxkw9LanTDO2bcs94VwLq1jjFd3iBw7ULhjVymzSKtgyguMgPvLUCAiaXhknaP52s_wQCXQ5crVdzUm8m6drzz47Hmdow8a-XTQrLh9d8_0sArGBDouEr_a7hgx-sjtted5S-HyIGiRAM2W69H3WLEW_r4E/s1280/photo_2026-05-19_09-34-41%20(2).jpg
     
    យោងតាមការចុះផ្សាយរបស់គេហទំព័របច្ចេកវិទ្យា The MES Times កាលពីថ្មីៗនេះបានឲ្យដឹងថា ប្រទេសជប៉ុនបានចាប់ផ្តើមប្រើប្រាស់ដ្រូនប្រយុទ្ធ ដែលមានឈ្មោះថា AirKamuy 150 ​បង្កើតឡើងដោយក្រុមហ៊ុនការពារជាតិជប៉ុន AirKamuy ក្នុងគោលបំណងផ្លាស់ប្តូរយុទ្ធសាស្ត្រយោធាទៅរកការប្រើប្រាស់ដ្រូនឲ្យបានច្រើន និងចំណេញជាងមុន។
     https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkKpvI2h0w1zUlBK_mePLOYiIhCh9QZBNbSN6ismhtU4dYCk4ZACuDOF7cgobVVISoHRiFgRdmfolAHcXVT7ub21LnPca0o8uRJQy86kaKqlq0rkBkU2SWXufE3m-0Tou67RkTtqsGxuewtzDZq9v6ObpNxag15dDtLpYBx2IkBG9Lw-_ns7Wk7A27F_s/s1280/photo_2026-05-19_09-34-41.jpg
    យោងតាមរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Shinjirō Koizumi បាននិយាយថា បច្ចុប្បន្នកងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុនកំពុងប្រើប្រាស់ដ្រូនដែលអាចបត់បានទាំងនេះជាគោលដៅផ្លូវអាកាសរួចហើយ។ ទោះជាយ៉ាងណាក៏ដោយ តម្លៃដ៏ថោករបស់វាធ្វើឱ្យវាក្លាយជាឧបករណ៍ដ៏ល្អសម្រាប់សង្គ្រាមដ្រូនជាហ្វូងបាននាពេលអនាគត។ ងាយស្រួលសម្រាប់ បេសកកម្មអ.ត្តឃា.ត ​ធ្វើជាដ្រូនបញ្ឆោតរ៉ាដាដើម្បីបំផ្លាញប្រព័ន្ធការពារអាកាសរបស់សត្រូវ ឬការឈ្លបយកការណ៍យ៉ាងមានប្រសិទ្ធភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_Jp_geX_oVmc2fd4HSRXyoGEJzdPuEvEr2Y92-heS6hojpVRbUMjtbtPGSDUqJm281y4By1017ktM1EjNYqQg9ArLzG884LrPM0T1xCiyoAFdo1Zl0SVl7b74nV6utl_Vs7e5LHfFXmDul4bcTTzCskMzx-W1fG7gvvrT6PbzzSjRdRiPSm5NZ1SwOMU/s743/photo_2026-05-19_09-34-42%20(2).jpg
     
    យោងតាមក្រុមហ៊ុន AirKamuy ​ដ្រូនក្រដាសកាតុងទាំងនេះមានតម្លៃចន្លោះពី 2,000 ដុល្លារ ទៅ 2,500 ដុល្លារ/គ្រឿង ដែលជាតម្លៃដ៏សមរម្យបើប្រៀបធៀបទៅនឹងដ្រូន Shahed ​ដែលត្រូវបានដាក់ពង្រាយដោយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ដែលមានតម្លៃចន្លោះពី 20,000 ដុល្លារ ទៅ 50,000 ដុល្លារក្នុងមួយគ្រឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR-k9ArYSE-oLHOi9hbQVjMG-pnNg5-thjXVkqSEyjoL3QaJhUm9rUGRpEOqF7_Kbh9aRNhhrr8IqmJzjUxMSySooXg24MafT3S8fBtXErZdMCyxINAA0N7vkKGNylU6c1ezp3aekuzg4Nd5QkvBkUbawzFoCuE2n4XKtgOAR3GCTFl8FunW4WplTkD-Q/s1280/photo_2026-05-19_09-34-42.jpg
     
    ​លក្ខណៈពិសេសរបស់ AirKamuy 150 គឺត្រូវបានគេដឹកជញ្ជូនជាកញ្ចប់សំប៉ែត ​ដូចប្រអប់ទំនិញ ហើយអាចបត់ដំឡើងរួចរាល់ក្នុងពេលត្រឹមតែ ៥ នាទីប៉ុណ្ណោះ ដោយមិនបាច់ប្រើឧបករណ៍ជំនាញ។ លក្ខណៈបច្ចេកទេស និងសមត្ថភាពហោះហើរ ដ្រូននេះមានល្បឿនប្រហែល ១០០ ទៅ ១២០ គីឡូម៉ែត្រ/ម៉ោង, មានទម្ងន់ស្រាលខ្លាំងដោយមានទម្ងន់​ត្រឹមតែ ៤ គីឡូក្រាម ប៉ុណ្ណោះ, អាចហោះហើរបាន ៨០ នាទី ជាប់គ្នាក្នុងអាកាស, មានចម្ងាយប្រតិបត្តិការចន្លោះពី ៨០ ដល់ ១៥០ គីឡូម៉ែត្រ, អាចផ្ទុកគ្រឿងផ្ទុះ ឬកាមេរ៉ាស៊ើបការណ៍បានទម្ងន់ ១.៥ គីឡូក្រាម និងដើរដោយ ម៉ូទ័រអគ្គិសនី និងថ្មលីចូម ដែលធ្វើឱ្យវាមានសំឡេងស្ងាត់ខ្លាំងពេលហោះហើរ។
     
    បន្ថែមលើនេះ ជាតិក្រដាសកាតុងមានអត្រាឆ្លុះបញ្ចាំងរលកសញ្ញារ៉ាដាតិចតួចបំផុត (ខុសពីដែក ឬកាបូន) ធ្វើឱ្យប្រព័ន្ធការពារអាកាសសត្រូវពិបាកចាប់សញ្ញារកវាឃើញផងដែរ។ បច្ចុប្បន្នក្រសួងការពារជាតិជប៉ុនកំពុងឈានទៅរកការបំពាក់ឧបករណ៍ដើម្បីប្រើប្រាស់វាសម្រាប់ បេសកកម្មឈ្លបយកការណ៍ ​និងការហោះហើរល្បាតតាមដែនសមុទ្រ ដើម្បីជួយសន្សំសំចៃថវិការដ្ឋបានរាប់លានដុល្លារ ព្រោះមិនបាច់ប្រើប្រាស់ដ្រូនគោលដៅតម្លៃថ្លៃៗមកហ្វឹកហាត់បាញ់កម្ទេចចោលឡើយ៕

ជី ដេវីត ត្រូវអ្នកគាំទ្រទាញសក់

0

ព្រឹត្តិការណ៍ប្រគំតន្រ្តីរបស់ ជី ដេវីត នាពេលថ្មីៗនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនមិនត្រឹមតែបកស្រាយបទចម្រៀងជាច្រើនបទនោះទេប៉ុន្តែតារាប្រុសរូបនេះថែមទាំងរាំបទ Kpop យ៉ាងឡូយជូនអ្នកគាំទ្រទស្សនាតាមរយៈបទរបស់ក្រុម BTS និង BIGBANG។ ទោះយ៉ាងណា វីដេអូមួយបានទាក់ទាញអារម្មណ៍អ្នកលេងបណ្តាញសង្គមយ៉ាងឆាប់រហ័សនាំឱ្យមានមតិរិះគន់ទៅកាន់អ្នកមិនគោរពលើតារាចម្រៀង ជី ដេវីត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkYpUe-9at1R1qdJe3L2H7zB7gYwmu9k4sMpta-DhOrsAIw5KiD4l5WjYqbp6BDylP2p5_8S7crZ9dhkiAwZdYKel-O5OMEwuKDmXCmMJI0h7VjAYQBQYq_B425JeFUA39RdKmltSfk6Z5corWJDUv1EozQhYL4qegq05jV8ARzQ3N9GFThg4huz7Ex9I/s3077/image_2026-05-19_13-46-20.png
តាមការចែករំលែកវីដេអូនៅលើបណ្តាញសង្គមទិកតុក គេបានឃើញ ជី ដេវីត កំពុងតែផ្អៀងក្បាលរបស់ខ្លួនចូលទៅការថតរបស់អ្នកគាំទ្រ ប៉ុន្តែរំពេចនោះស្រាប់តែដៃរបស់អ្នកចូលរួមផ្សេងទៀតបានទាញសក់របស់ ជី ដេវីត។ ភ្លាមៗ ជី ដេវីត បានរើខ្លួនចេញយ៉ាងឆាប់រហ័សដើម្បីបន្តការសម្តែងរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhsAUXPX2J9lJbcjYu3EPbkY-ToIQ8jG8sc10d3Q7g7tfdtAhyFYzmtCgl7Gx3zziddyRj7ZMTn3yNnHU68YI2BKRZEyxphtt_jRxVVrYH_N2I0rJgxUP4sJQbJPhuVvKrn1ADNiZSU56G7s4cMSuyjMrxT1Ya6gE6pnobq2rEAORcDnGkH_4GRDfVYG4/s1760/image_2026-05-07_09-44-39.png

វីដេអូខ្លីនេះបានជំរុញឱ្យអ្នកលេងអ៊ីនធឺណិត បញ្ចេញមតិទៅកាន់អ្នកប្រព្រឹត្តថា ហួសហេតុពេកដែលមិនគោរពដល់សិល្បករ។ មតិខ្លះទៀតថាអ្នកទាញនោះហាក់ដូចជាចង់ពិសោធន៍ថាសក់របស់ ជី ដេវីត ពាក់ឬអត់។ មតិភាគច្រើនគឺបានរិះគន់ចំពោះទង្វើមិនសមរម្យនេះ ហើយថាទោះបីជាស្រលាញ់អាយដលខ្លាំងយ៉ាងណាក៏ដោយមិនគួរធ្វើបែបនេះនោះទេ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjao-ssy2vIbHwfvkytooWP2Kx2UZQAt21J2bZ44DuA3Amkt8JCsxwevOA1bF3p__ZRBOnd5gmEyVhbwzLIQisNKvFBD4pSwujBevVj2_0J-g_QsvmGmSl03_xFXO5RX5bbUw_hGe3p-FXf55pC65kmTg6WdsTeSl1yOlAaKVACmbINn9TfrGO5BwdS5Pg/s2048/image_2026-05-07_09-44-40.png

    គេចាំបានដែរថា កន្លងមកតារាចម្រៀង ពេជ្រ សូលីកា ក៏ប្រឈមនឹងបញ្ហាស្រដៀងគ្នានេះដូចគ្នាគឺនៅពេលនាងច្រៀងនៅលើឆាកស្រាប់តែអ្នកគាំទ្រស្រីៗមួយក្រុមបានសុំថតតារាចម្រៀងរូបនេះដោយកាយវិការទាញតារាចម្រៀងរូបនេះយ៉ាងខ្លាំងដែលធ្វើឱ្យមហាជនរិះគន់ថាជ្រុលហួសហេតុមិនគោរពដល់សិល្បករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn3sbesvz1b9b55UJZOcAEIw3xn1AtCBKNaIJ_IFETU8RMt4MxduLp6YEcYDXfpBKZppPyHkmJhmUeJbP3IpmQAnBXGXiTETTvO7HuyBC0PWN1ruVDZJLe2Dm9ohHlwSHLuAWrW3BN9DZMEsLK-SGGXnN5LSfHxM2AbeeT0MCVlJv9pmHZ40YF4Gfr-QU/s3068/image_2026-05-19_13-46-15.png

    គួរបញ្ជាក់ផងដែរថា ចុងក្រោយនេះ ជី ដេវីត គឺជាហ្វេន Kpop កម្ពុជាមួយដែលសំណាងជាងគេដែលវីដេអូរបស់លោកចំនួន២ត្រូវបាន Jungkook សមាជិក BTS បានបង្ហោះឡើងវិញចំនួនពីរដង។ ក្រៅពីបានម៉ូតូធំពីរគ្រឿងពីភរិយា ជី ដេវីត បានចូលរួមបរិច្ចាគទឹកប្រាក់មួយចំនួនទៅកាន់ Army Cambodia ដើម្បីធ្វើសប្បុរសធម៌ផងដែរ៕

សម្រស់ Han So Hee នៅលើកម្រាលព្រំក្រហមរងនូវមតិរិះគ.ន់ថា «ដូចខ្មោច»

0

ការបង្ហាញខ្លួនចុងក្រោយរបស់ Han So Hee នៅឯមហោស្រពភាពយន្ត Cannes បានក្លាយជាប្រធានបទដ៏សំខាន់មួយនៅទូទាំងសហគមន៍អនឡាញកូរ៉េ ដោយអ្នកលេងអ៊ីនធឺណិតជាច្រើនបានសម្តែងការភ្ញាក់ផ្អើលចំពោះស្ទីលស្លៀកពាក់លើកម្រាលព្រំក្រហមរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqQHgNPSIplqwflL9yFyeee_5qiQk4cI6p-wtWfYE-FJOdIHHMbUWLbuAZr48XwtBdjlAJGx3kBszUYI2vLlUXjk7E5H3wSY77DR920f3BroXf8jYaNg9wNOAVVpbkV2vE-2C5vYR4UKwTkqe4dFvF4axagaF0ejABi18PBHogI4pplF_aWy5UwdpDkr8/s1024/image_2026-05-19_11-43-16%20(2).png

Han So Hee បានចូលរួមក្នុងកម្មវិធី Cannes ជាមួយនឹងតារាកូរ៉េដូចគ្នា Yoona ដែលអ្នកទាំងពីរតំណាងឱ្យម៉ាកល្បីៗនៅក្នុងព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះ។ ទោះជាយ៉ាងណាក៏ដោយ មិនដូច Yoona ទេ រូបរាងរបស់ Han So Hee បានក្លាយជាចំណុចកណ្តាលនៃការជជែកដេញដោលយ៉ាងក្តៅគគុកតាមអ៊ីនធឺណិតយ៉ាងឆាប់រហ័ស។ សម្រាប់ព្រឹត្តិការណ៍នេះ Han So Hee បានជ្រើសរើសសម្លៀកបំពាក់ពណ៌ខ្មៅទាំងស្រុងដែលបំផុសគំនិតដោយសម្លៀកបំពាក់បុរសចាប់ពីក្បាលដល់ចុងជើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5WnrdZaU7lbUjPhIUvMGcpqJIbqZqQj5_srOH2aUOFq8C6xwMPRKXDK-zDHaJ89MFSC0_z4J46cKV8GKzfzDTrYM3UbPRjivWitFz0Om3pYHnRf-12lPUBI6WcL3Vxzvxc_i2rGg83E3A16tvadw1BcmoX4PerG9Bjx0z-inU_T2R3_9LDYI_x7Df8L0/s1536/image_2026-05-19_11-51-28.png
អ្នកខ្លះបាននិយាយថារូបរាងរបស់ Han So Hee សាមញ្ញពេក និងរញ៉េរញ៉ៃបើប្រៀបធៀបទៅនឹងតារាល្បីៗដទៃទៀតដែលមានវត្តមាននៅក្នុងពិធីបុណ្យនេះ។ ក្រោមមករូបភាពរបស់ Getty Images ការរិះគន់ជុំវិញការតុបតែងមុខ និងរចនាប័ទ្មរបស់នាងកាន់តែខ្លាំងឡើង។ អ្នកលេងអ៊ីនធឺណិតកូរ៉េបានអត្ថាធិប្បាយថា Han So Hee មើលទៅស្លេកស្លាំង និងអស់កម្លាំងខុសពីធម្មតាជាមួយនឹងការតុបតែងមុខបែបលោកខាងលិច។ ការតុបតែងភ្នែកខ្មៅស្រអាប់ និងរោមភ្នែកក្លែងក្លាយក្រាស់របស់នាងក៏បានក្លាយជារឿងចម្រូងចម្រាសផងដែរ ដោយអ្នកខ្លះអះអាងថាវាធ្វើឱ្យភ្នែករបស់នាងមើលទៅហត់នឿយ និងជាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjouLKZWCWB21y02_JsEHtbajUgdT7E0KUeWPk7tRfpveuA9XJRkYAQqU2qdbRjHy5MNpLUuqACa6Xixud27G7IvB4ujP5UdbYQ6KOjgs6OVBw9lsyjt4UPf59ndnrTrB5IDXe1-R4Y4gfTk5VNXsZJ3gih82h1LmsOEABhUdYF53t6Gb43ivFSn_xv3oE/s1500/image_2026-05-19_11-43-17%20(3).png
អ្នកទស្សនាជាច្រើនជឿថា តារាស្រីរូបនេះមានស្ទីលមិនល្អសម្រាប់ការបង្ហាញខ្លួនជាលើកទី២របស់នាងនៅក្នុងកម្មវិធី Cannes។ អ្នកខ្លះថែមទាំងនិយាយលេងសើចថា ស្ទីលនេះធ្វើឱ្យនាងមើលទៅដូចជា «ខ្មោច» នៅលើកំរាលព្រំក្រហម។ អ្នកលេងអ៊ីនធឺណិតក៏បានចង្អុលបង្ហាញផងដែរថា រូបថតរូបរបស់ YoonA មានច្រើនជាង Han So Hee។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipSU2vQvYaGhcx_HW8eTQao6BLph-GwDHtmgbTmzDBjguJANb3H1WKsx6oD7oMpH8D_H9uDRzZQ3p-JjDBfEMXf74B8N4W3t8QoX3lBAm3Uo5qwFfkYBGwqvQ9-VvwSqBKZkJIJK3unBD1RySslGtR9ZVk_gGkVAIo1CzZ5qp01ImUhsyj-K65ByaVJ-w/s1364/image_2026-05-19_11-43-16.png

ភាពខុសគ្នាគួរឱ្យកត់សម្គាល់នៃការផ្សាយព័ត៌មានរវាង Yoona និង Han So Hee បានក្លាយជាប្រធានបទពិភាក្សាដ៏ក្តៅគគុកមួយទៀតនៅលើអ៊ីនធឺណិតយ៉ាងឆាប់រហ័ស ដោយអ្នកលេងអ៊ីនធឺណិតជាច្រើនបានជជែកវែកញែកថាតើ Han So Hee ត្រូវបានប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមើលរំលងដោយអយុត្តិធម៌ឬអត់៕

រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱសានវាទឱ្យរុះរើភូមិគ្រឺះមួយ ក្រោយរំលោភចូលទន្លេ៤៤ម៉ែត្រ

0

រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ឱសានវាទឱ្យលោក ឈុន លីម ម្ចាស់ភូមិគ្រឹះ  នៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ធ្វើការរុះរើសំណង់ចេញជាបន្ទាន់ ក្រោយពីសាងសង់ដោយគ្មានលិខិតអនុញ្ញាត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw_xaSqBzO8sjqAV1y-7Abnp3RSidnnicXt39qXuz7EPBk69R_xzN6RTePLPx_iFB3cKc5LfajKAfZueGKaP4ZVF7GYPPZlM2EX87XdcT-oxp9rEVN2UaTOzg0iI2DORbS4nmc0AoF7zwT9Od9XqSyHlrymbYNO1JIj3z-ml473_w10CVbubr7UFvqu0M/s1280/703092315_1297760635827531_3091200309832511124_n.jpg
ភូមិគ្រឹះនេះ បានរំលោភចូលដីច្រាំងទន្លេចំនួន ២០ម៉ែត្រ និងចូលដល់ទន្លេចំនួន២៤ម៉ែត្រទៀត សរុប៤៤ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsePMQFWAgDpT7bktMnz7CgAuYUnWCOCwiKOAZTUhXAQeaCUDWl8ApSM1sFC30fHDUoBGVNM7KpgKK-zqtZX7GVWJ0rOMgWdX0qyvQWl_WDNv-MMZ0fuDSAz9ZPsaFrKx8gPUEs-IZzmFtOJP7lRB_-q2qIQ8O7D-3Xfcb2FOc4ePffvzp6ONZB3MR9aI/s960/701496781_1297760615827533_7846694052856499895_n.jpg

បើតាមឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានសម្តែងការហួសចិត្ត ដោយលើកឡើងថា៖”ខ្ញុំមិនដឹងថាលោកបានទទួលការណែនាំពីរដ្ឋបាលខណ្ឌជ្រោយចង្វារហើយឬនៅនោះទេ? ក៏ប៉ុន្តែបច្ចុប្បន្នក្រុមការងារសំណង់រាជធានីភ្នំពេញពិនិត្យឃើញថាលោកមិនត្រឹមតែមិនព្រមរុះរើសំណង់ទេ តែថែមទាំងបានបន្តសកម្មភាពសាងសង់សំណង់នេះបន្ថែមទៀតផង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgmxomNELvmL8G7-03UyC4eb7wx7vANfPCm0o_5R6CdFM87_Of_WRONtacPH6SmMWd6GD2a5WKOW7ebjatGtZmrgvv3-51BzjvpKutEkMNKAC4A-jW0m0oFUns6oWQNEi8GiUZZOxosAKAPXf4CceU7g8QG6zmuY4F-1807Txxwwe-ehgHWIs2HfCnNK8/s960/701509716_1297760605827534_918100486281680985_n.jpg

តែយ៉ាណាមិញ ឯកឧត្តម ឃ្លាំង ហួត ក៏បង្ហាញក្តីសង្ឃឹមថាលោកឈុន លីម នឹងគោរព និងអនុវត្តតាមខ្លឹមសារលិខិតខាងលើ ហើយរុះរើសំណង់របស់លោកចេញជាបន្ទាន់ ហើយត្រូវអនុវត្តឱ្យបាននូវច្បាប់ស្តីពីសំណង់ និងច្បាប់ស្ដីពីការគ្រប់គ្រងច្រាំងទន្លេ និងទន្លេជាធរមាន៕

អ្នកគាំទ្រមួយចំនួនហាក់ខកចិត្តនឹង ប៉ីប៉ី ឌី ខណៈ ម៉ែសេះ បង្ហោះសារក្តៅគគុ.កមួយ

0

ជ.ម្លោះដ៏ក្តៅគគុករវាង ប៉ីប៉ី ឌី និង អាជី បានធ្វើឱ្យរីករាលដាលកាន់តែខ្លាំងឡើងនៅលើសហគមន៍អនឡាញដោយទាក់ទាញមតិប្រតិកម្មចម្រុះពីអ្នកលេងបណ្តាញសង្គម។ ទោះយ៉ាងណា លើកនេះមានអ្នកគាំទ្រជាច្រើនបានបង្ហាញការខកចិត្តមកកាន់ ប៉ីប៉ី ឌី ខណៈ ម៉ែសេះ បង្ហោះសារព្រមាននិង Unfriends អ្នកណាដែលមិនដឹងរឿងហើយកាន់ជើងភាគីម្ខាងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSVFYvSs7KZHf1CV5ddBQ0Yj7j7DlbB7teIjoibRMdAVrXcsn7nMTLO0R3lSqHCtxWVfraOTlUZ-4QjZ5uTrhlQp1ctftx1WKHSUtqJa4Qx41HZ3Vs6Fp4PiUyPSH1m4a28-W4ZJx1WkvK1ssxEaK9p6hqytr-aAUKqys_hxy2a7_kvP2w6MuBmS7nrSQ/s1440/image_2026-05-19_10-03-27.png
កើតចេញពីការបង្ហោះសារ រហូតឈានដល់ ការ Live នៅលើបណ្តាញសង្គមទាមទាររកភាពត្រឹមត្រូវរៀងៗខ្លួនសង្គ្រាមនៅលើបណ្តាញសង្គមកាន់តែរីកធំទៅៗមិនទាន់រលត់នោះទេ។ ជម្លោះលើកនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនងាកចេញពី ប៉ីប៉ី ឌី ដែលជាបុគ្គលល្បីឈ្មោះដែលខុសពីជម្លោះកន្លងមក។ ដំបូងឡើយ ប៉ីប៉ី ឌី បានបង្ហោះសារក្តៅគគុកមួយដោយហៅ អាជី ថា ធ្មេញ១០ម៉ែត្រ និងបញ្ជាក់ថាលោកមិនមែនជាភេទទី៣ ដែលមានលុយអាចទិញក្បាលនោះទេ។ ក្រោយមក ប៉ីប៉ី ឌី ក៏បាន Live ចំណែក អាជី ក៏បាន Live តបតដោយក្តៅគគុក ធ្វើឱ្យមានអ្នកខ្លះក៏បង្ហាញថាជាហ្វេនអ្នកខាងនេះ ឬហ្វេនអ្នកខាងនោះជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijQnP_HNEnE8ECCpFHi1qIplIQz5qNj8KwB4KEYhJEYRoTS-FGHKc60nto5rtrEBZ0AkuwZeHfW11SBVVIrHvmJcZedei5rTHLrzpT-zyx9Pne_sXX18A_F7qWmon0VaPJ-txadQXWt9v7sQKi1bYWttUT4UQza9E06URDffaZo65Wmq0E-ILJW9RwT2s/s1250/image_2026-05-19_10-03-24.png
រឿងចម្រូងចម្រាសនេះ វីដេអូចាស់របស់ អាជី ដែលបានទិញភេសជ្ជៈរបស់ ប៉ីប៉ី ឌី ដោយកោតសរសើរថាឆ្ងាញ់បានរីករាលម្តងទៀត។ អាជី ក៏បាន Live បង្ហាញការខកចិត្តចំពោះខ្លួនដែលពីមុនគឺជាអ្នកគាំទ្រដ៏ធំម្នាក់របស់ ប៉ីប៉ី ឌី ប៉ុន្តែសូម្បីតែឆាតហៅប្រម៉ូតផលិតផលក៏គេមិនតបទាំងមិនទាន់ដាក់តម្លៃ ហើយត្រូវគេយកមកនិយាយនៅក្នុងការ Live ទៀត។
អ្នកលេងបណ្តាញងសង្គមមួយចំនួនដែលជាអ្នកគាំទ្ររបស់ ប៉ីប៉ី ឌី បានបង្ហាញថាពួកគេហាក់ខកចិត្តចំពោះប៉ីប៉ី ឌី លើកនេះដែលអាយដលរបស់ខ្លួនហាក់ដូចជាជ្រុលពេកដែល Bully រូបសម្រស់របស់ អាជី និងមានអំនួតលើខ្លួនឯងពេក ចំណែកមតិខ្លះទៀតថា ប៉ីប៉ី ឌី មិនគួរលូកដៃចូលទៅក្នុងជម្លោះបងប្អូនរបស់ អាជី នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9RFyaSkXpd3NsoKJP8ZVMrYG4ufed3OQ1DSL56HLulPffxAlWg4eXfkkQKjG9KjKJT6z79msKYBbXtgIdoeVdUwFzzOAJPCiohs_TLAn8AM4No5zjeFtd1tMrWYS80-U7oL1P6gHyTZrIADobL6VckRRNfEmAvXJ4W0UqhbU2r79BTxOxoCD_NQCzMnY/s1440/image_2026-05-19_10-04-11.png

យ៉ាងណាក៏ដោយ ភាគីខាង ប៉ីប៉ី ឌី ក៏បានចេញបកស្រាយចំពោះអ្វីដែលអ្នកមួយចំនួនបានបង្ហាញការខកចិត្តរបស់លោក។ បុគ្គលល្បីឈ្មោះរូបនេះបានបញ្ជាក់ថាកាលដែលខ្លួនឆេះឆួលមានការបង្ហោះសារ និង Live នេះគឺដោយសារតែ អាជី បាននិយាយដៀមដាមមកកាន់ខ្លួនមុនដែលថាកុំជឿលើពួកភេទទី៣ ដោយសារតែលុយអាចទិញក្បាល។ ការដែលមិនមានភស្តុតាងបង្ហាញនេះ ដោយសារតែ អាជី លុបការ Live នោះចោលបាត់ទៅហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_NtFfmy_6jEJAjp5ioDOfommclU4cBW106d5CTi4oLRHGpwdCxAOpx7LRZxUx1mcKLQscYHzGaBv02Xbbcf-zPi81JTZ-JidN_fWHi1cZtkkXJNIfsQUund39pIPDqV7zAPA9aj8Ledh9IvjEwT42_xpmw-LbrnWvXxxVrbIMCXKtxLkaq-D4vFYvyIc/s719/image_2026-05-19_09-56-29.png
ប៉ីប៉ី ឌី និងគ្នីគ្នា បានលើកឡើងទៀតថាពួកគេរវល់នឹងការថតរឿងនេះមិនចង់ពាក់ព័ន្ធនឹងរឿងនេះនោះទេប៉ុន្តែដោយសារតែ អាជី ដៀមដាមមកកាន់ពួកគេមុនទាំងដែលពួកគេមិនមែនជាមនុស្សយកលុយជាសំខាន់អាចទិញពួកគេបានងាយៗឡើយ។ ទន្ទឹមនឹងអ្នកមួយចំនួនដែលខកចិត្តនឹង ប៉ីប៉ី ឌី ហ្វេនៗខ្លះទៀតក៏បានជឿជាក់លើអាយដលពួកគេដដែលដោយឱ្យអ្នកផ្សេងទៀតកុំអាលវិនិច្ឆ័យលើ ប៉ីប៉ី ឌី ប្រសិនជាមិនដឹងរឿងច្បាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhActATB8iH-a7iH5ekW-UijSnMpIVEokKRCrotGpef4uejTMRFcseV3yqyDx_K1zLyvi9FVkXqhqeRWt9b3yvlQ_9OYXXmbkxSsF5W0xRsydW1Mbsepuw90RxDeydjFjBXYpH1auRWKSQGTUpccds4pUlaBkzNScgc90KsoSZUxm0ijwvloB2fKWkmO-s/s855/image_2026-05-19_09-59-54%20(2).png
ជុំវិញភាពចម្រូងចម្រាសរវាង ប៉ីប៉ី ឌី និង អាជី ងាកមកកាន់ ម៉ែសេះ វិញបានបង្ហោះសារក្តៅគគុកមួយនៅលើបណ្តាញសង្គមថា អ្នកណាដែលនៅខាង មនុស្សមាត់អត់គម្របនោះ ដែលរូបគេនឹង Unfriends ចោលឱ្យអស់ព្រោះមិនចូលចិត្តអ្នក Fake នោះទេអត់ដឹងរឿងគេទេតែម្នាក់ៗតែស្ករជាន់ណាស់។ ម៉ែសេះ ក៏បានបញ្ជាក់ថាក្នុងពេល១យប់បាន Unfriends គណនីអស់១០០នាក់។ ការបង្ហោះនេះក៏ជំរុញឱ្យអ្នកមួយចំនួនរិះគន់ ម៉ែសេះ ផងដែរ៕

ពលរដ្ឋអង់គ្លេសរាប់ម៉ឺននាក់ធ្វើបាតុក.ម្មទាមទារឱ្យបណ្តេញជនអន្តោប្រវេសន៍

0

ពលរដ្ឋអង់គ្លេសប្រមាណពី៥ម៉ឺននាក់ ទៅ៨ម៉ឺននាក់ បានចូលរួមធ្វើបាតុកម្ម.ដ៏ធំឈ្មោះ «United The Kingdom» នៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ដោយលើកបដាធំៗទាមទារឱ្យរដ្ឋាភិបាលបណ្តញជនអន្តោប្រវេសន៍ចេញពីប្រទេស ព្រមទាំងបញ្ឈប់ការទទួលយកជនអន្តោប្រវេសន៍ខុសច្បាប់ ពីព្រោះនាំឱ្យមានបញ្ហាអសន្តិសុខសង្គម និងខ្ជះខ្ជាយការចំណាយថវិកាជាតិ ដែលបាតុក.ម្មនេះរៀបចំឡើងដោយសកម្មជនស្តាំនិយមដ៏ល្បី គឺលោក Tommy Robinson ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzmFgi9wcFNwg72KLjFYyOF_L-wfPmeF2nwxoIVRct6HKzq91e6x8OZMBbOtsGG1zJxCJj2ThOGR0uq4P6csJgDY8IIRfG_ZZf8eDmWFFVFr4pMscGyGaqmrBs460VCJ5Gqbqw45XXI16pP7CgLURo8b3j1FkOTK93uCS2sw72Ovin0MV7i_fCv0uNJ_M/s960/photo_2026-05-18_16-59-53.jpg

មូលហេតុដែលធ្វើឱ្យពលរដ្ឋអង់គ្លេសផ្ទុះកំហឹងឈានទៅធ្វើបាតកម្ម ដោយសារមិនពេញចិត្តនឹងការកើនឡើងនៃចំនួនជនអន្តោប្រវេសន៍ខុសច្បាសប់ដែលជិះទូកតូចៗតាមច្រកសមុទ្រ ខណៈកាលពីឆ្នាំ២០២៥ ជនអន្តោប្រវេសន៍បានចូលតាមផ្លូវខុសច្បាប់រហូតដល់ជាង៤៦,០០០នាក់ ។ ពួកគេស្រែកទាមទារឱ្យអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង និងបណ្តេញជនអន្តោប្រវេសន៍ទ្រង់ទ្រាយធំ ខណៈខ្លះទៀតទាមទារនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ចុះចេញពីតំណែង ដោយសារយល់ថា នាយករដ្ឋមន្ត្រីរូបនេះបរាជ័យក្នុងការការពារពលរដ្ឋ និងសន្តិសុខសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkR4Hj8Mtd3vHAxS0dZDSWKAdQ3cTyfwQ21K1RRnVE359Bl8bZL22b9qF9uquFjz_i-EWJSiAqmYvmnT4Ef6KJUVGfKjxcoGQQb9pL5jZPugeRfoJ58KphnMWZL2HoSrxrcNuHBMIpBASR6wiebHdk-oPGdbYCFEBxH407nsD0GTYwZAufq8sfbWAn8tc/s767/photo_2026-05-19_13-17-01.jpg

ក្រុមបាតុករលើកឡើងថា ការហូរចូលជនអន្តោប្រវេសន៍ច្រើនពេកបង្កឱ្យមានបញ្ហាអសន្តិសុខក្នុងសង្គម, ការផ្លាស់ប្តូរទម្រង់វប្បធម៌ និងការយកថវិកាជាតិទៅចំណាយលើការស្នាក់នៅរបស់ជនអន្តោប្រវេសន៍តាមសហគមន៍មូលដ្ឋាន ជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYVMhRp_ANWIGscuaTXj7hqnvY2TVY8QybFArklBstGArfQFLBJaXbFiXdHWOX1e-3wJGQ0O_GNN5pAB287YRgRmkF-livlkOWdIsIJoujsFaXZ_MejQCJXS_0WcN6ewq4oeXSPxbvt2t8SkPQpaahJR-Yj3RpzStrujBvvAPUmZ_pg0jzBtCQS9JTQSg/s800/photo_2026-05-18_16-59-53%20(4).jpg

សមត្ថកិច្ចបានពង្រាយកម្លាំងការពាររហូតដល់ជាង៤,០០០នាក់ រួមទាំងប្រើប្រាស់បច្ចេកវិទ្យាស្កេនទម្រង់មុខជាលើកដំបូងក្នុងបាតុកម្មដើម្បីរក្សាសន្តិសុខ ពីព្រោះនៅថ្ងៃដដែល ក៏មានការធ្វើបាតុកម្មមួយក្រុមទៀតដែលគាំទ្រប៉ាឡេស្ទីន នៅក្បែរនោះដែរ ។ សមត្ថកិច្ចថា ការពង្រាយកម្លាំងដោយសារបារម្ភខ្លាចមានការប៉ះទង្គិចគ្នារវាងក្រុមបាតុកម្មទាមទារឱ្យបណ្តេញជនអន្តោប្រវេសន៍ ជាមួយក្រុមបាតុករគាំទ្រប៉ាឡេស្ទីន ហើយសមត្ថកិច្ចបានចាប់ខ្លួនបាតុករ ចំនួន១១នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFIAjovUXf-TURDhbgcjAO-7iozTy7cRmquhd-z8zyFDMutdC17tLVSjDuEYtjLC4BbyczhWNo4zrCShRBTGtBDWe48ndrrQqgMvTqaPOyD2bFjYbkc8_QMkAaMOOEvMhyWBpVpgOFL3znh9Efq3L40GdQkuPF3D1czTXO87h6aSpoiRjOZ2ITUnftO6w/s800/photo_2026-05-18_16-59-53%20(3).jpg

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer និយាយថា បើទោះជារដ្ឋាភិបាលគាំទ្រសេរីភាពក្នុងការធ្វើបាតុកម្មដោយសន្តិវិធីក្តី ប៉ុន្តែអ្នករៀបចំបាតុកម្ម គឺជាអ្នកផ្សព្វផ្សាយការស្អប់ខ្ពើម និងបង្កើតការបែកបាក់ក្នុងសង្គម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYEcfIMmpKU-ZU2AOkbpaYgZTHrjG5tOWznEzwevDvUMhMdsI00QG0UYsv_TujEzxD6XK6VHAXwGGLO-HdXaiXahagHsGo_V0eEDQYBeGq3i85nGaN_GCA_xfjD3iix6Aqi539d33opq7g_mXMO64f76sqnDS-JL8bk89FLqat-i6Q3TpD7MY3BXBb-yI/s800/photo_2026-05-18_16-59-53%20(2).jpg
គួរបញ្ជាក់ថា ការធ្វើបាតុកម្មប្រឆាំងនឹងជនអន្តោប្រវេសន៍នៅអង់គ្លេសជាលើកចុងក្រោយកាលពីខែកញ្ញា ឆ្នាំ២០២៥ ពេលនោះ មានអ្នកចូលរួមរហូតដល់ជាង១សែន ៥ម៉ឺននាក់ ដែលរៀបចំឡើងដោយសកម្មជនស្តាំនិយម លោក Tommy Robinson ដូចគ្នា ៕

លោក អូលីវ៉ាគង់ ដើរលើកម្រាលព្រំក្រហមភាពយន្តកាន

0

លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ ដែលជាអ្នកច្នៃម៉ូតដ៏មានប្រជាប្រិយភាពប្រចាំស្រុកខ្មែរបានបង្ហាញខ្លួនយ៉ាងភ្ញាក់ផ្អើលម្តងទៀតបន្ទាប់ពីបង្ហាញថាលោកដើរលើកម្រាលព្រំក្រហមនៅឯមហោស្រពភាពយន្តកាននៅឯប្រទេសបារាំង។ ការបង្ហាញខ្លួនក្នុងកម្មវិធីដ៏ធំនេះលោក អូលីវ៉ា គង់ បាននាំយកឈុត «ជ័យជម្នះនៃព្រះវិស្ណុផ្លែងសរ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZTcXH-znoktJl8Q0gV1v0o1qvTMCWt_9_PXdss0Y1nIs3sXiTsNM47wnbP5NeU8IO8exYJrz5Fn1-zmV6jOiG5UR7wHUdYKc0NbGz2br4qabmMsmhuHUo4My6CUBVflTNijS_4iFIqTnLEFeKQhVSPstpXM4o1koCZkzke0SiV70Ok05RXvVDaiWRF-w/s2048/image_2026-05-19_09-00-13.png
នៅព្រឹកថ្ងៃទី១៩ ខែឧសភា (ម៉ោងនៅកម្ពុជា) លោក អូលីវ៉ា គង់ បានបង្ហោះវីដេអូមួយដែលបញ្ជាក់ថាលោកកំពុងស្ថិតនៅក្នុងកម្មវិធីធំមួយដែលកំពុងរៀបចំឡើងនៅប្រទេសបារាំងគឺកម្មវិធី Cannes Festival 2026។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8b1xwTKQtdPqyLzdG06p40rsqTi-KvunkO1lYb1xJ8IHNxv2CXtSEvhzvbAz6S8YHhHOrMRxtu6CbAqBC9UIBS_QoOJp5kD1Dh9p1YH98tigOrcQHHcG4od96G7FYlS33AN06yvtlPljHlsXHVi3i2WehoKOEz05dHrnNS5FA0I1HXnZS3J7Vwa01Qsg/s2048/image_2026-05-19_09-00-14.png
អ្នកច្នៃម៉ូតរូបនេះបានសរសេរនៅលើវីដេអូរបស់ខ្លួនថា «ទីបំផុតអ្វីខ្ញុំចង់បង្ហាញគឺបានសម្រេចហើយ… ឈុត “ជ័យជម្នះនៃព្រះវិស្ណុផ្លែងសរ” បានបង្ហាញខ្លួនលើកម្រាលព្រំក្រហម Cannes Festival 2026 ដោយមោទនភាពខ្ពស់បំផុត។ឈុតនេះមិនមែនត្រឹមតែសម្លៀកបំពាក់ទេ ប៉ុន្តែជានិមិត្តរូបនៃជ័យជម្នះ កម្លាំងជំនឿ និងពន្លឺនៃវប្បធម៌ខ្មែរ ដែលឆ្លុះបញ្ចាំងលើឆាកពិភពលោក ដំណើរនេះពោរពេញដោយការលំបាក ប៉ុន្តែចុងក្រោយវាមានតម្លៃខ្លាំងណាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiny7KP2d52xNBN3CkSP1eg-Rj0ablZ0_xbdAE1J-eMghMTRGf4w00mKYvIBGLstqbwuGE-2iWoLM-OoTkfPlbc3zlPwXj_KzAwFtTlrWOKcuHKtVv1knuR47zoG-b408cpSsHyp15_aHjGlWVU-FvHl3aNCh_4G_I8jExEJXoZ9NuyqhUi-kvg_If_IpQ/s2048/image_2026-05-19_09-00-06.png

ការបង្ហោះនេះបានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍ភ្លាមៗនិងបង្ហាញការភ្ញាក់ផ្អើលសម្រាប់ការចូលរួមដើរលើកម្រាលព្រំក្រហមរបស់លោក អូលីវ៉ា គង់។ លោកគឺជាអ្នកច្នៃម៉ូតដែលតំណាងឱ្យជនជាតិខ្មែរដំបូងគេដែលបានចូលរួមក្នុងកម្មវិធីនេះក្នុងឆ្នាំ២០២៦។ សម្រាប់លោក អូលីវ៉ា គង់ ផ្ទាល់នេះគឺជាលើកទី២ សម្រាប់ការចូលរួមក្នុងកម្មវិធី Cannes Festival 2026 របស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDIlRXovwt8X9ETO-TSywIkjpfzMZhfp7d4jsaVmEB6S1XLLRG_1Kmaj5mv97hksVsjPZXBUaEcj6R546Tsurbe6eHGCitXuDnSTFjDmKcH2GVnNafoq2cUaptL4o0H12SXsmTcTDf_GCAn6EiJ66KNoAyK2FXJ3dvTIrY8E7M4yeSBdfwy0v-gi2KVPo/s2048/image_2026-05-19_09-00-08.png

ក្នុងឆ្នាំ២០២៤ លោក អូលីវ៉ា គង់បានចូលរួមដើរលើកម្រាលព្រំក្រហម Cannes Festival 2026 ចំនួនពីរថ្ងៃដោយនៅថ្ងៃទី១ លោកបាននាំយកឈុត «រយលានអត្ថន័យ» ជាមួយនឹងឈុតផ្កាដែលមានទម្ងន់ ៣០គីឡូ។ នៅថ្ងៃទី២ លោកបាននាំយកឈុត «សមរាត្រីបរមវិស្ណុលោក»។ គួរឱ្យដឹងថានៅក្នុងឆ្នាំ២០២៤ គឺជាឆ្នាំមួយដែលសិល្បករ សិល្បការិនី ខ្មែរជាច្រើនរូបបានចូលរួមក្នុងកម្មវិធីដ៏ធំនេះ៕

បណ្ឌិត យ៉ង់ ពៅ គូសសញ្ញាក្រហមថា ថៃចង់វា.យកម្ពុជាជុំទី៣ដើម្បីរំដោះវិបត្តិផ្ទៃក្នុងរបស់ខ្លួន

0

ស្របពេលដែលរដ្ឋាភិបាលថៃកំពុងលេងល្ខោននយោបាយដោយប្រកាសពីជំហរត្រឡប់ត្រឡិនក្នុងការចរចា ឯយោធាថៃកំពុងព្យាយាមរកនឹកលេសថ្មីៗដើម្បីចោទប្រកាន់កម្ពុជាពីការផ្ទុះអាវុ.ធនៅតាមព្រំដែន, បណ្ឌិត យ៉ង់ ពៅ អ្នកជំនាញខាងភូមិសាស្រ្តនយោបាយបានបង្ហាញពីការវិភាគរបស់លោកថា សញ្ញានេះសបញ្ជាក់ថាប្រទេសថៃចង់បើកការវា.យប្រហា.រជាមួយកម្ពុជាជាលើកទី៣ ដើម្បីបង្វែរចំណាប់អារម្មណ៍សាធារណៈពីវិបត្តិនយោបាយផ្ទៃក្នុងរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgftS3aKhmEJxf8Iedb_FZps6kyHbNe0mPQCIBg4kqVX8R_Sd57wrWG0agAbLvB5AyUfqTCMK47OhGa_VJ4F_gNoygx08VRg1V6mNOSpM1q5ufLFRxLu6KLgOUAq2gAE6Uv5jHWhogIDJeRVUzUELBq2PqjhZSOKjO12XVEWPtVWAYoKZWdQ5cQ-3xMeCQ/s1000/photo_2026-05-18_13-18-34.jpg

យោងតាមសំណេរដែលបានបង្ហោះកាលពីថ្ងៃសៅរិ៍ លោកបណ្ឌិត យ៉ង់ ពៅ បានមានប្រសាសន៍ថា៖ «ខ្ញុំ គូសសញ្ញាក្រហមថា ថៃចង់វ៉ៃជុំទី៣ ព្រោះដោះវិបត្តិខាងក្នុងថៃ។ កម្ពុជាត្រូវប្រុងជើងការខ្ពស់រួមគ្នាការពារអធិបតេយ្យជាតិ។ យើងគ្មានអ្វីត្រូវបន្តខាតបង់នោះទេ។ កម្ពុជាគួរបញ្ឈប់ការចាយវាយខ្ជះខ្ជាយពេកលើមុខមាត់ ហើយគួរគិតគូរអភិវឌ្ឍនូវសមត្ថភាពការពារជាតិពិតប្រាកដវិញ។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix1YB7HU6GiKVSImjI33KuCUk69IG_4ts9SfthWCq6j4aIFz8rJXSsyaIdsAWF4YlLippIj801LXSAOxR3tjspcXO_hzQ1sE_e8aJcYU6thnKqKsZ-31keZl1IpU43XRcpYxRa85dEZldM3IJX8UKYQsx22zcdkRFrAjpyRdXOCmkRpqjwrTyTNiyISiw/s784/photo_2026-05-18_13-18-34%20(2).jpg

ក្នុងន័យនេះលោកបណ្ឌិតបានសង្កត់ធ្ងន់ថា «ប្រព័ន្ធការពារមិនមាំច្បាស់ជាចោរចូលលួចបានសម្រេចហើយ។ ដូច្នេះមិនបាច់អួតលើកមុខមាត់ពេកទេ ត្រូវប្រឹងធ្វើឱ្យជាក់ស្ដែងវិញ និងដេញសត្រូវចេញពីការកាន់កាប់ខុសច្បាប់អន្តរជាតិ» «កុំគិតថាថៃធ្លាប់ឱ្យតម្លៃខ្មែរ ថៃគ្រាន់តែបញ្ជោរចង់បានដីប៉ុណ្ណោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5lXob5ROOhWyw1yJLk_OqaAz1cBJVtUG70w7zZYNwn3SJJavLV00OmeQg5KeJEjnlf9BpiPXBBExtmSznM_zVjPCs1C9yUGDtkevVHJw-y2zPY5BEjIuqBg5X30NDuRV4ZSt18SGe0o_0RWCAkgOKgQX4SEySngJ8GlVElujXVPnN5ftTO0g2NbzYGaA/s1024/photo_2026-05-18_13-18-34%20(3).jpg

គួរជម្រាបថា ការវិភាគរបស់លោកបណ្ឌិត យ៉ង់ ពៅ គឺត្រឹមត្រូវ និងស៊ីសង្វាក់គ្នាយ៉ាងខ្លាំងទៅនឹងស្ថានភាពភូមិសាស្ត្រនយោបាយជាក់ស្តែង ដោយលោកបានព្រមានកម្ពុជាកុំឱ្យធ្លាក់ចូលទៅក្នុង «ល្ខោននយោបាយជាតិនិយម» របស់ថៃ។ អ្នកជំនាញភូមិសាស្ត្រនយោបាយរូបនេះ និងអ្នកវិភាគជាច្រើនបានគូសបញ្ជាក់ថា វោហារសាស្ត្ររបស់មន្ត្រីយោធាថៃដែលគំរាមពី «ការវាយប្រហារជុំទី៣» គ្រាន់តែជាល្បិចកលនយោបាយផ្ទៃក្នុង ដើម្បីដោះស្រាយវិបត្តិអំណាចរបស់ខ្លួនប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqJ_cY-50UZoCDi8p11WoZmsW_DB07ignVFsKvxe_CjTUu8eSPyJ3sDje_sTIqkSL4Z9Sj7kTBM3ohCAjEF33WP4yj5wyqfQOZim2hnY1FBIOH6JvJgJLUDwLnUym3mQGfZTiIaYKBEyR05U75yCq8g9RCEbmxSsgKSU12tB3zGQhrKuwyPNGyIaB1aGY/s1280/photo_2026-05-18_13-18-35.jpg

ប្រទេសថៃតែងតែជួបប្រទះនឹងវិបត្តិនយោបាយផ្ទៃក្នុងដ៏រញ៉េរញ៉ៃ និងអស្ថិរភាពរដ្ឋាភិបាល ដែលព្រោះតែកត្តាទាំងនេះ ការបង្កើតព្រឹត្តិការណ៍តានតឹងនៅព្រំដែន ឬការគំរាមធ្វើសង្គ្រាម គឺជាវិធីដ៏មានប្រសិទ្ធភាពតែមួយគត់ដែលអ្នកនយោបាយថៃប្រើដើម្បីបង្វែរចំណាប់អារម្មណ៍របស់ប្រជាជនខ្លួន ដោយការដុតកំហឹង «ជាតិនិយមជ្រុល» ជួយឱ្យអ្នកនយោបាយ និងក្រុមយោធាថៃទទួលបានការគាំទ្រ និងពង្រឹងអំណាចរបស់ខ្លួនឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0tVjO-GCSJPyLIXxK2413oQNhD5_XzTnvT-O9-IAdtdVulzo4LaHBrLI0o-wnNJjSMQ-917xgkhaa1G8ONQrD2f_rP8jLlLAoYRZByrCtJH_q-csA3qoY1NIZ8B7TU5-CPjowc53QExWpCFVClYTy8gzrv-IDMn9OKKHMDF4uqsmcV_qlTfbpPxccyZ0/s1280/photo_2026-05-18_13-18-34%20(4).jpg

ទោះជាយ៉ាងណា ជំហរផ្លូវការរបស់រដ្ឋាភិបាលកម្ពុជា គឺប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវការដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងបដិសេធទាំងស្រុងនូវរាល់ការចោទប្រកាន់បំផ្លើសរបស់ភាគីថៃ។ម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ម្តងហើយម្តងទៀតថា កម្ពុជាមានឆន្ទៈមោះមុតក្នុងការរក្សាសន្តិភាព និងគោរពយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងបទឈប់បាញ់ (ជាពិសេសបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥)។ កម្ពុជាបានប្រកាសយ៉ាងដាច់អហង្ការថា មិនទទួលស្គាល់ដាច់ខាតនូវការកែប្រែបន្ទាត់ព្រំដែនណាមួយ ដែលកើតឡើងពីការប្រើប្រាស់កម្លាំងយោធា ឬការបង្កើតតថភាពខុសច្បាប់នៅលើដីពីសំណាក់ភាគីថៃ (ដូចជាការយកកុងតឺន័រ ឬលួសបន្លាមកបិទផ្លូវ) លើទីតាំងដែលស្ថិតក្រោមដែនអធិបតេយ្យភាពកម្ពុជាជាដើម៕