រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ឱសានវាទឱ្យលោក ឈុន លីម ម្ចាស់ភូមិគ្រឹះ នៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ធ្វើការរុះរើសំណង់ចេញជាបន្ទាន់ ក្រោយពីសាងសង់ដោយគ្មានលិខិតអនុញ្ញាត។

ភូមិគ្រឹះនេះ បានរំលោភចូលដីច្រាំងទន្លេចំនួន ២០ម៉ែត្រ និងចូលដល់ទន្លេចំនួន២៤ម៉ែត្រទៀត សរុប៤៤ម៉ែត្រ។
បើតាមឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានសម្តែងការហួសចិត្ត ដោយលើកឡើងថា៖”ខ្ញុំមិនដឹងថាលោកបានទទួលការណែនាំពីរដ្ឋបាលខណ្ឌជ្រោយចង្វារហើយឬនៅនោះទេ? ក៏ប៉ុន្តែបច្ចុប្បន្នក្រុមការងារសំណង់រាជធានីភ្នំពេញពិនិត្យឃើញថាលោកមិនត្រឹមតែមិនព្រមរុះរើសំណង់ទេ តែថែមទាំងបានបន្តសកម្មភាពសាងសង់សំណង់នេះបន្ថែមទៀតផង”។
តែយ៉ាណាមិញ ឯកឧត្តម ឃ្លាំង ហួត ក៏បង្ហាញក្តីសង្ឃឹមថាលោកឈុន លីម នឹងគោរព និងអនុវត្តតាមខ្លឹមសារលិខិតខាងលើ ហើយរុះរើសំណង់របស់លោកចេញជាបន្ទាន់ ហើយត្រូវអនុវត្តឱ្យបាននូវច្បាប់ស្តីពីសំណង់ និងច្បាប់ស្ដីពីការគ្រប់គ្រងច្រាំងទន្លេ និងទន្លេជាធរមាន៕










