ស្របពេលដែលរដ្ឋាភិបាលថៃកំពុងលេងល្ខោននយោបាយដោយប្រកាសពីជំហរត្រឡប់ត្រឡិនក្នុងការចរចា ឯយោធាថៃកំពុងព្យាយាមរកនឹកលេសថ្មីៗដើម្បីចោទប្រកាន់កម្ពុជាពីការផ្ទុះអាវុ.ធនៅតាមព្រំដែន, បណ្ឌិត យ៉ង់ ពៅ អ្នកជំនាញខាងភូមិសាស្រ្តនយោបាយបានបង្ហាញពីការវិភាគរបស់លោកថា សញ្ញានេះសបញ្ជាក់ថាប្រទេសថៃចង់បើកការវា.យប្រហា.រជាមួយកម្ពុជាជាលើកទី៣ ដើម្បីបង្វែរចំណាប់អារម្មណ៍សាធារណៈពីវិបត្តិនយោបាយផ្ទៃក្នុងរបស់ខ្លួន។
យោងតាមសំណេរដែលបានបង្ហោះកាលពីថ្ងៃសៅរិ៍ លោកបណ្ឌិត យ៉ង់ ពៅ បានមានប្រសាសន៍ថា៖ «ខ្ញុំ គូសសញ្ញាក្រហមថា ថៃចង់វ៉ៃជុំទី៣ ព្រោះដោះវិបត្តិខាងក្នុងថៃ។ កម្ពុជាត្រូវប្រុងជើងការខ្ពស់រួមគ្នាការពារអធិបតេយ្យជាតិ។ យើងគ្មានអ្វីត្រូវបន្តខាតបង់នោះទេ។ កម្ពុជាគួរបញ្ឈប់ការចាយវាយខ្ជះខ្ជាយពេកលើមុខមាត់ ហើយគួរគិតគូរអភិវឌ្ឍនូវសមត្ថភាពការពារជាតិពិតប្រាកដវិញ។».jpg)
ក្នុងន័យនេះលោកបណ្ឌិតបានសង្កត់ធ្ងន់ថា «ប្រព័ន្ធការពារមិនមាំច្បាស់ជាចោរចូលលួចបានសម្រេចហើយ។ ដូច្នេះមិនបាច់អួតលើកមុខមាត់ពេកទេ ត្រូវប្រឹងធ្វើឱ្យជាក់ស្ដែងវិញ និងដេញសត្រូវចេញពីការកាន់កាប់ខុសច្បាប់អន្តរជាតិ» «កុំគិតថាថៃធ្លាប់ឱ្យតម្លៃខ្មែរ ថៃគ្រាន់តែបញ្ជោរចង់បានដីប៉ុណ្ណោះ»។.jpg)
គួរជម្រាបថា ការវិភាគរបស់លោកបណ្ឌិត យ៉ង់ ពៅ គឺត្រឹមត្រូវ និងស៊ីសង្វាក់គ្នាយ៉ាងខ្លាំងទៅនឹងស្ថានភាពភូមិសាស្ត្រនយោបាយជាក់ស្តែង ដោយលោកបានព្រមានកម្ពុជាកុំឱ្យធ្លាក់ចូលទៅក្នុង «ល្ខោននយោបាយជាតិនិយម» របស់ថៃ។ អ្នកជំនាញភូមិសាស្ត្រនយោបាយរូបនេះ និងអ្នកវិភាគជាច្រើនបានគូសបញ្ជាក់ថា វោហារសាស្ត្ររបស់មន្ត្រីយោធាថៃដែលគំរាមពី «ការវាយប្រហារជុំទី៣» គ្រាន់តែជាល្បិចកលនយោបាយផ្ទៃក្នុង ដើម្បីដោះស្រាយវិបត្តិអំណាចរបស់ខ្លួនប៉ុណ្ណោះ។
ប្រទេសថៃតែងតែជួបប្រទះនឹងវិបត្តិនយោបាយផ្ទៃក្នុងដ៏រញ៉េរញ៉ៃ និងអស្ថិរភាពរដ្ឋាភិបាល ដែលព្រោះតែកត្តាទាំងនេះ ការបង្កើតព្រឹត្តិការណ៍តានតឹងនៅព្រំដែន ឬការគំរាមធ្វើសង្គ្រាម គឺជាវិធីដ៏មានប្រសិទ្ធភាពតែមួយគត់ដែលអ្នកនយោបាយថៃប្រើដើម្បីបង្វែរចំណាប់អារម្មណ៍របស់ប្រជាជនខ្លួន ដោយការដុតកំហឹង «ជាតិនិយមជ្រុល» ជួយឱ្យអ្នកនយោបាយ និងក្រុមយោធាថៃទទួលបានការគាំទ្រ និងពង្រឹងអំណាចរបស់ខ្លួនឡើងវិញ។.jpg)
ទោះជាយ៉ាងណា ជំហរផ្លូវការរបស់រដ្ឋាភិបាលកម្ពុជា គឺប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវការដោះស្រាយវិវាទព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងបដិសេធទាំងស្រុងនូវរាល់ការចោទប្រកាន់បំផ្លើសរបស់ភាគីថៃ។ម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ម្តងហើយម្តងទៀតថា កម្ពុជាមានឆន្ទៈមោះមុតក្នុងការរក្សាសន្តិភាព និងគោរពយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងបទឈប់បាញ់ (ជាពិសេសបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥)។ កម្ពុជាបានប្រកាសយ៉ាងដាច់អហង្ការថា មិនទទួលស្គាល់ដាច់ខាតនូវការកែប្រែបន្ទាត់ព្រំដែនណាមួយ ដែលកើតឡើងពីការប្រើប្រាស់កម្លាំងយោធា ឬការបង្កើតតថភាពខុសច្បាប់នៅលើដីពីសំណាក់ភាគីថៃ (ដូចជាការយកកុងតឺន័រ ឬលួសបន្លាមកបិទផ្លូវ) លើទីតាំងដែលស្ថិតក្រោមដែនអធិបតេយ្យភាពកម្ពុជាជាដើម៕










