ជ.ម្លោះដ៏ក្តៅគគុករវាង ប៉ីប៉ី ឌី និង អាជី បានធ្វើឱ្យរីករាលដាលកាន់តែខ្លាំងឡើងនៅលើសហគមន៍អនឡាញដោយទាក់ទាញមតិប្រតិកម្មចម្រុះពីអ្នកលេងបណ្តាញសង្គម។ ទោះយ៉ាងណា លើកនេះមានអ្នកគាំទ្រជាច្រើនបានបង្ហាញការខកចិត្តមកកាន់ ប៉ីប៉ី ឌី ខណៈ ម៉ែសេះ បង្ហោះសារព្រមាននិង Unfriends អ្នកណាដែលមិនដឹងរឿងហើយកាន់ជើងភាគីម្ខាងទៀត។

កើតចេញពីការបង្ហោះសារ រហូតឈានដល់ ការ Live នៅលើបណ្តាញសង្គមទាមទាររកភាពត្រឹមត្រូវរៀងៗខ្លួនសង្គ្រាមនៅលើបណ្តាញសង្គមកាន់តែរីកធំទៅៗមិនទាន់រលត់នោះទេ។ ជម្លោះលើកនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនងាកចេញពី ប៉ីប៉ី ឌី ដែលជាបុគ្គលល្បីឈ្មោះដែលខុសពីជម្លោះកន្លងមក។ ដំបូងឡើយ ប៉ីប៉ី ឌី បានបង្ហោះសារក្តៅគគុកមួយដោយហៅ អាជី ថា ធ្មេញ១០ម៉ែត្រ និងបញ្ជាក់ថាលោកមិនមែនជាភេទទី៣ ដែលមានលុយអាចទិញក្បាលនោះទេ។ ក្រោយមក ប៉ីប៉ី ឌី ក៏បាន Live ចំណែក អាជី ក៏បាន Live តបតដោយក្តៅគគុក ធ្វើឱ្យមានអ្នកខ្លះក៏បង្ហាញថាជាហ្វេនអ្នកខាងនេះ ឬហ្វេនអ្នកខាងនោះជាដើម។

រឿងចម្រូងចម្រាសនេះ វីដេអូចាស់របស់ អាជី ដែលបានទិញភេសជ្ជៈរបស់ ប៉ីប៉ី ឌី ដោយកោតសរសើរថាឆ្ងាញ់បានរីករាលម្តងទៀត។ អាជី ក៏បាន Live បង្ហាញការខកចិត្តចំពោះខ្លួនដែលពីមុនគឺជាអ្នកគាំទ្រដ៏ធំម្នាក់របស់ ប៉ីប៉ី ឌី ប៉ុន្តែសូម្បីតែឆាតហៅប្រម៉ូតផលិតផលក៏គេមិនតបទាំងមិនទាន់ដាក់តម្លៃ ហើយត្រូវគេយកមកនិយាយនៅក្នុងការ Live ទៀត។
អ្នកលេងបណ្តាញងសង្គមមួយចំនួនដែលជាអ្នកគាំទ្ររបស់ ប៉ីប៉ី ឌី បានបង្ហាញថាពួកគេហាក់ខកចិត្តចំពោះប៉ីប៉ី ឌី លើកនេះដែលអាយដលរបស់ខ្លួនហាក់ដូចជាជ្រុលពេកដែល Bully រូបសម្រស់របស់ អាជី និងមានអំនួតលើខ្លួនឯងពេក ចំណែកមតិខ្លះទៀតថា ប៉ីប៉ី ឌី មិនគួរលូកដៃចូលទៅក្នុងជម្លោះបងប្អូនរបស់ អាជី នោះទេ។
យ៉ាងណាក៏ដោយ ភាគីខាង ប៉ីប៉ី ឌី ក៏បានចេញបកស្រាយចំពោះអ្វីដែលអ្នកមួយចំនួនបានបង្ហាញការខកចិត្តរបស់លោក។ បុគ្គលល្បីឈ្មោះរូបនេះបានបញ្ជាក់ថាកាលដែលខ្លួនឆេះឆួលមានការបង្ហោះសារ និង Live នេះគឺដោយសារតែ អាជី បាននិយាយដៀមដាមមកកាន់ខ្លួនមុនដែលថាកុំជឿលើពួកភេទទី៣ ដោយសារតែលុយអាចទិញក្បាល។ ការដែលមិនមានភស្តុតាងបង្ហាញនេះ ដោយសារតែ អាជី លុបការ Live នោះចោលបាត់ទៅហើយ។

ប៉ីប៉ី ឌី និងគ្នីគ្នា បានលើកឡើងទៀតថាពួកគេរវល់នឹងការថតរឿងនេះមិនចង់ពាក់ព័ន្ធនឹងរឿងនេះនោះទេប៉ុន្តែដោយសារតែ អាជី ដៀមដាមមកកាន់ពួកគេមុនទាំងដែលពួកគេមិនមែនជាមនុស្សយកលុយជាសំខាន់អាចទិញពួកគេបានងាយៗឡើយ។ ទន្ទឹមនឹងអ្នកមួយចំនួនដែលខកចិត្តនឹង ប៉ីប៉ី ឌី ហ្វេនៗខ្លះទៀតក៏បានជឿជាក់លើអាយដលពួកគេដដែលដោយឱ្យអ្នកផ្សេងទៀតកុំអាលវិនិច្ឆ័យលើ ប៉ីប៉ី ឌី ប្រសិនជាមិនដឹងរឿងច្បាស់។
.png)
ជុំវិញភាពចម្រូងចម្រាសរវាង ប៉ីប៉ី ឌី និង អាជី ងាកមកកាន់ ម៉ែសេះ វិញបានបង្ហោះសារក្តៅគគុកមួយនៅលើបណ្តាញសង្គមថា អ្នកណាដែលនៅខាង មនុស្សមាត់អត់គម្របនោះ ដែលរូបគេនឹង Unfriends ចោលឱ្យអស់ព្រោះមិនចូលចិត្តអ្នក Fake នោះទេអត់ដឹងរឿងគេទេតែម្នាក់ៗតែស្ករជាន់ណាស់។ ម៉ែសេះ ក៏បានបញ្ជាក់ថាក្នុងពេល១យប់បាន Unfriends គណនីអស់១០០នាក់។ ការបង្ហោះនេះក៏ជំរុញឱ្យអ្នកមួយចំនួនរិះគន់ ម៉ែសេះ ផងដែរ៕










