Home Blog Page 259

អបអរសាទរ! គូស្នេហ៍ក្នុងរឿងភាគខ្លីរៀបការក្នុងជីវិតពិតហើយ

0

Zhu Yiwei និង Bai Xinyi ជាគូស្នេហ៍ដ៏មានប្រជាប្រិយក្នុងរឿងភាគខ្លីរបស់ចិនដែលទទួលបានភាពល្បីល្បាញបន្ទាប់ពីបានសហការគ្នាលើរឿងខ្លីជាច្រើន។ មិនត្រឹមតែជាគូស្នេហ៍ក្នុងសាច់រឿងប៉ុណ្ណោះទេប៉ុន្តែក៏ជាគូស្នេហ៍នៅក្នុងជីវិតពិតដូចគ្នាហើយពេលនេះអ្នកទាំងពីរបានរៀបការក្លាយជាប្តីប្រពន្ធនឹងគ្នាហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihKXVXRDYZL097UULMqK3CLgayLEPNTUPXVCBwPyE3v6NQ_vSc17wWldUJgvQeG5fwi8ka3v1mOfda7uutSyM7VPStrcI7ON8CaGfO_3E2w51fM6UvFmgbXQm_yX3dxTCnQAsmuKr0dn7TPa-l9sNrPev3tDk4NkhhWdE22JjU9N-3s-q2i6vcspAAOpsu/s1620/image_2025-10-09_16-04-38.png

Zhu Yiwei និង Bai Xinyi បានជួបគ្នាពេលធ្វើការជាមួយគ្នាក្នុងរឿងខ្លីហើយបានរីកដុះដាលជាទំនាក់ទំនងពិត។ កើតនៅឆ្នាំ ១៩៩៦ និង ១៩៩៨ ពួកគេមានអាយុប្រហាក់ប្រហែលគ្នា ហើយមានចំណាប់អារម្មណ៍ស្រដៀងគ្នា។ នៅក្នុងសាច់រឿង Zhu Yiwei តែងតែដើរតួជា CEO មានចរិតកាចម៉ឺងម៉ាត់ប៉ុន្តែលោកមិនកាចខ្លាំងក្នុងជីវិតពិតនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9sYaQSM6p0CP4CzRdTnFUAX6rKsGChGPH5-o7yQgZa8TvzOl3gxqUtlaTjnppYsfw6v-umpnnfoW6YsvaE70ha61RAClmm3T75wkPUTy7cOob3bvrcqUgjXW2qXoX1Y3WMr9TrL8pY8nyoKohDDC9xbnbMlSppwuesEHdM32ODs_yrxOhS-SheCUFXlY2/s1492/image_2025-10-09_16-04-39%20(5).png

Zhu Yiwei ត្រូវបានគេនិយាយថាមានការគិតគូរជាឯកជនជាញឹកញាប់ទិញអំណោយតូចៗនិងធ្វើម្ហូបឆ្ងាញ់ៗសម្រាប់ Bai Xinyi។ Bai Xinyi មិនមែនជាមនុស្សស្រីស្លូតបូតដែលនាងលេចមុខក្នុងរឿងភាគនោះទេ។ នាងត្រូវបានគេនិយាយថា មានភាពរីករាយ និងរស់រវើក ដែលជារឿយៗធ្វើឱ្យ Zhu Yiwei សើច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgizRHobHuboSqWQX5cubN_wPYFHbj3FF16PsBGZQ2FxPWuX0-LBeWo1yC4LvYaeVACcdp4hF7HqpXc2sjOiK13y17gIs5H6Pz5ZAsprP7g9Z0z29ABFZiFSSBvJDVWiieMrHnPdbeW3Fw7JlyzgOhvK3ByNZUkwhv_irIg3NBKgPa0rOuDDzBi-eL_w0BD/s1332/image_2025-10-09_16-04-40.png

តារាសម្តែងទាំងពីររូបបានភ្ជាប់ពាក្យនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៤ ហើយបានទទួលសំបុត្រអាពាហ៍ពិពាហ៍នៅថ្ងៃទី ៩ ខែតុលា និងរៀបចំពិធីមង្គលការនៅថ្ងៃទី៨ តុលា។ ថ្មីៗនេះ រូបថតអាពាហ៍ពិពាហ៍របស់គូស្នេហ៍មួយគូនេះត្រូវបានចែករំលែកផងដែរដែលមានទម្រង់៣ផ្សេងគ្នា។

Zhu Yiwei និង Bai Xinyi គឺជាគូស្នេហ៍ពិត ដ៏កម្រនៅក្នុងឧស្សាហកម្មរឿងខ្លី ដោយបានសម្តែងរួមគ្នាក្នុងរឿងខ្លីជាង ៣៤ តាំងពីមុន និងក្រោយពេលរៀបការរបស់ពួកគេ បង្កើតកំណត់ត្រាឧស្សាហកម្ម។ ជាមួយនឹងដំណឹងរីករាយនេះអ្នកគាំទ្រក៏បានសម្តែងក្តីអបអរចំពោះតារាសម្តែង Zhu Yiwei និង Bai Xinyi ដ្បិតតែពួកគេនៅក្មេង ប៉ុន្តែជោគជ័យ ទាំងក្នុងអាជីព និងជីវិតស្នេហារបស់ពួកគេ៕

ហ្វីលីពីនប្រកាសឱ្យពលរដ្ឋជម្លៀសចេញពីតំបន់ហានិភ័យ និងប្រយ័ត្នរលកយក្សស៊ូណាមិក្រោយគ្រោះរញ្ជួយដី

0

ប្រទេសហ្វីលីពីន ៖ ការិយាល័យអង្កេតភូមិសាស្ត្រអាមេរិករាយការណ៍ថា មានគ្រោះរញ្ជួយដីកម្រិត៧.៤រិចទ័រ នៅតំបន់មាត់សមុទ្រភាគអាគ្នេយ៍កោះមិនដាណៅ ប្រទេសហ្វីលីពីន ដែលចំណុចកណ្តាលគ្រោះរញ្ជួយដីស្ថិតនៅឆ្ងាយពីទីក្រុងតាវៅ ប្រមាណ១២៣គីឡូម៉ែត្រ និងមានជម្រៅជាង៥៨គីឡូម៉ែត្រ ។ ហេតុការណ៍នេះបណ្តាលឱ្យអគារមួយចំនួនខូចខាត ប៉ុន្តែគ្មានសេចក្តីរាយការណ៍ពីមនុស្សរងរបួស ឬស្លា.ប់ទេ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2TSjngMEA5oANh2qEiEe7GhZcNA_Esv09PrrLxl7FcfX95p6baS5DxeAkWJPbMZMaMVyuF_lSRSnPOxbcNi0vxHYnjSmShVSjHWBleyV2bLKMWGvVjjn0IwbHfFF09_PXoXXD1Q8GEKsSZBJJO3Eb-Aj84-5f-IyfWrZbjFTxEdqLaT0OMu1JWopgrHPa/s1280/image_2025-10-10_11-45-35.png

ក្រោយគ្រោះរញ្ជួយដី អាជ្ញាធរក្នុងតំបន់បានប្រកាសអាសន្នអាចមានរលកយក្សស៊ូណាមិបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្ស ហេតុនេះ ពលរដ្ឋហ្វីលីពីនរស់នៅតំបន់មាត់សមុទ្រក្នុងខេត្តទាំង៧ ត្រូវជម្លៀសចេញពីតំបន់ហានិភ័យជាបន្ទាន់ ។ នៅតំបន់ខ្លះរបស់ហ្វីលីពីន រលកសមុទ្រមានកម្ពស់ចាប់ពី១ម៉ែត្រ ទៅ៣ម៉ែត្រ ខណៈតំបន់មាត់សមុទ្រមួយចំនួននៅឥណ្ឌូណេស៊ី រួមទាំងប្រជុំកោះប៉ាឡៅ រលកសមុទ្រមានកម្ពស់១ម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlh2RMCmNVUAyun7l9C_XVXrK1fk2wbjg-r3oni_xPw0WsmT6RuIT-FuH-Jupgehc9G_pgQ2-r9nEAnapFMgbRw_hVU1Z8HyBWcLRqib6TfUjpX1zVWKHI6b2LP1OqeGH0oLifrr6e6XjrN_9WJAENvVPEpVPANMyhCDib5Wy-w-MlzYPzLl7MawX_JzRO/s860/image_2025-10-10_11-45-36%20(2).png

គ្រោះរញ្ជួយដីដ៏ខ្លាំងក្លានេះបានកើតឡើងរយៈពេល២សប្តាហ៍ក្រោយ បន្ទាប់ពីហ្វីលីពីនរងគ្រោះដោយសាររញ្ជួយដីខ្លាំងបំផុតក្នុងរយៈពេល១០ឆ្នាំ កម្រិត៦.៩រិចទ័រ ដែលបណ្តាលឱ្យពលរដ្ឋហ្វីលីពីននៅកោះសេប៊ូ បាត់បង់ជីវិតរហូតដល់៧២នាក់ ។ មន្ត្រីឧតុនិយម និងបង្ការគ្រោះមហន្តរាយហ្វីលីពីនបានប្រកាសឱ្យពលរដ្ឋនៅតំបន់មាត់សមុទ្រតាមដានស្ថានការណ៍យ៉ាងដិតដល់ និងត្រៀមជម្លៀស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQc8AmCwYHzuLlqfLPdHmxfg-D2SaDSf0d5D17LZUgWHjTa7qqNjI7ux8eJIdNoJZVtnIkGUH4xhQOUMkksjhu2vlkilvOtRxhMVE7sBf_V_Pn3zygFXR6Giy-zz8YnH27awmHLQvxaUq33TbY-JamDu_jYiCT1_TePt7v-PMXFMJfbYYyY4du5pygaBpZ/s767/image_2025-10-10_11-47-37.png

ប្រទេសហ្វីលីពីនតែងតែមានបន្ទុះភ្នំភ្លើង និងគ្រោះរញ្ជួយដីខ្លាំងក្លាជាញឹកញាប់ ដោយសារមានទីតាំងស្ថិតនៅលើបន្ទាត់ភ្លើងប៉ាស៊ីហ្វិក ដែលជាតំបន់ភ្នំភ្លើង និងរញ្ជួយដីសកម្មបំផុតក្នុងពិភពលោក ។ បន្ទាត់ភ្លើងនេះមានប្រវែងរហូតដល់៤ម៉ឺនគីឡូម៉ែត្រព័ទ្ធជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាប្រភព¬ភ្នំភ្លើងជាងពាក់កណ្តាលនៃពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqGk-CLWzIPkwKW67Rl_u0Lq7DHAKhWEmNM8fU81Wl5FbtazrZ1CHe1Zpt64ErXDkI4Bzo1IWVCRcFV1g2AwgPlEQYoVo5BdrK4DqcBK6HPlCkp1IaW8zLJM-TmJEPG23nolw57ykJ5Mqr2lDgFGMy6MfEjHO7zPsIDJ1c676NgekMcIbBoUD0_ig9ruci/s862/image_2025-10-10_11-45-37.png

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីដ៏ខ្លាំងក្លានេះបានគ្របដណ្ដប់ផ្នែកខ្លះរបស់ប្រទេសឥណ្ឌូណេស៊ីផងដែរ ហើយឥណ្ឌូណេស៊ីប្រកាសឱ្យពលរដ្ឋរបស់ខ្លួនប្រុងប្រយ័ត្នរលកយក្សស៊ូណាមិ ដែលអាចកើតឡើងនៅតំបន់ស៊ុឡាវេស៊ីខាងជើង និងតំបន់ប៉ាពួ ស្ថិតនៅឆ្ងាយពីចំណុចកណ្តាលនៃគ្រោះរញ្ជួយដីជាង៣០០គីឡូម៉ែត្រ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIc2LsqLcKD7yY0thjCABki7atkOE3dWx6Wme94LborhOH8Xltbx9v4mU54itkKUsrmM10tVA2tnO433aHmhyphenhyphenvCAlqonYKRO7ABmbS8Zlehzdbz_SdRC52cShD8YWaVKt6aVaijPrmcZHvDfYY6wp3ly1SswIiBHtMtbeLkOyCrgbrCqcZQRD56qsdvBrl/s613/image_2025-10-10_11-47-37%20(2).png

ជប៉ុនបង្ហាញរថភ្លើងល្បឿនលឿនដូចហោះ ជាមួយកៅអីដ៏ទំនើបប្លែក

0

តូក្យូ៖ ប្រទេសជប៉ុនកំពុងអភិវឌ្ឍ រថភ្លើងល្បឿនលឿនប្រភេទ Maglev (Magnetic Levitation) ថ្មី ដើម្បីភ្ជាប់ទីក្រុង តូក្យូ ដែលនៅភាគខាងកើតនៃកោះហុងស៊ូ និងទីក្រុងណាហ្គូយ៉ា នៅកណ្ដាលប្រទេសជប៉ុន ដែលមានចម្ងាយប្រហែល ២៨៥ គីឡូម៉ែត្រ ពីគ្នា។ រថភ្លើងថ្មីនេះប្រើបច្ចេកវិទ្យា Magnetic Levitation ដើម្បីឲ្យរថភ្លើងរត់លើផ្លូវដែកដោយមិនប៉ះផ្ទាល់ ធ្វើឲ្យចលនារលូន និងស្ងាត់ជាងមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4fAqPX4xVp1SHTIIgWM27ApmLJU4wQ5FjzR_cSzancNc_dMUSfEyOndTx2W3TgVa73wiYbDSaBxGS_fIcRfL4iZybZpkmCCwa637_xqQJ2DqVs8qVbLR0Mi0Ps6HAoWOePhjNQkc_rprp1O1hSPDFLO_ndXUiZrspOrdo7M_cGr1snLdzDcY366HlfjEg/s670/image_2025-10-10_11-24-59.png
រថភ្លើង Maglev នេះអាចឆ្លងកាត់ចម្ងាយបានលឿនជាងរថភ្លើងល្បឿនលឿន Shinkansen ផ្សេងទៀត ជាពិសេស ល្បឿនរបស់វាអាចលឿនដល់ទៅជិត ៥០០ គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ ដែលជួយកាត់បន្ថយពេលវេលាធ្វើដំណើររវាងតូក្យូ និងណាហ្គូយ៉ា ច្រើនជាងមួយម៉ោងបើប្រៀបធៀបនឹងរថភ្លើងល្បឿនលឿនបច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlEgB0osu0AZMLwHkEwcrQpCGFMKeIOsQoo2Tz23tsovGiCVm2o_coqQbRygNz43CWZuaXAuEtP6dx77e6oWb0ptGiCq6ZunjIogG4bwhn4oLbGVV8d6hUneUS3WAxQvzHSN7gLEKlW7QO23x4eQGgA_L6fqqG6ypBJKR5cNCz3xVqRRHWJP6jBv6iV_QX/s480/image_2025-10-10_11-24-58%20(2).png

ចំណុចសំខាន់មួយនៃរថភ្លើងថ្មីនេះគឺ កៅអីរបស់វាមិនអាចបត់ត្រឡប់បានឡើយ (non-reclining seats)។ ការរចនាកៅអីនេះមានគោលបំណង បង្កើនកន្លែងសម្រាប់ជង្គង់ និងផ្តល់បទពិសោធន៍ងាយស្រួលសម្រាប់អ្នកដំណើរ ខណៈពេលធ្វើដំណើរអាចប្រហែល ៤០នាទី។ ក្រៅពីកៅអីច្នៃប្រឌិត រថភ្លើង Maglev ថ្មីនេះក៏មាន ផ្ទៃក្នុងធំទូលាយ ទំនើប និងមានសំឡេងស្ងាត់ល្អទៀតផង ដែលផ្តល់ឲ្យអ្នកដំណើរមិនមានអារម្មណ៍រំខាន និងស្ងប់ស្ងាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ6PakZTk4629d6UXZHQhRs82qAgPBnO3lmnkP5oXRKGcJLqFUTW6PMd_-7ugOYxp_6Ao9fTGzTh5LHKnZPCcWUiSQFlAazm0YKI5MCyxcKlbLRZrgfa25YCiCWl-0d536peGLfFPriKq3dsJneoIW8C-VUmOdGHs-If2fZP40TJ-ergPJqy6_ftwDhA-A/s1280/image_2025-10-10_11-24-58%20(3).png

គួរបញ្ជាក់ថា រថភ្លើង Maglev គឺជាផ្នែកមួយនៃផែនការរបស់ជប៉ុនក្នុងការកែលម្អប្រព័ន្ធដឹកជញ្ជូន និងភ្ជាប់ទីក្រុងធំៗជាមួយគ្នា។ អ្នកជំនាញព្យាករណ៍ថា រថភ្លើងនេះនឹងកាត់បន្ថយពេលវេលារវាងតូក្យូ និងណាហ្គូយ៉ា និងផ្តល់បទពិសោធន៍ការធ្វើដំណើរតាមរថភ្លើងល្បឿនលឿនប្រកបដោយសុវត្ថិភាព និងស្រួលសម្រាប់ប្រជាជន។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-2QDxf98Uomnea8bMgv_KozTYbi8pmHWNp9Dr5k4oFi_DtUOGzBuOLKijDbhzPFsDaUmYlJ4fdsbYlpEJuHlxHBF3sKskKt6jqN1G8L_gbu7IevtfWlaMmnQPb_YBlwUAGjeBSbVx29Yz9d7laPSxqpbBMH2d586J65ql4G0db09YIObXQ6CyHmz5rSwH/s780/image_2025-10-10_11-24-58.png

    សូមរំលឹកថា គម្រោង Chūō Shinkansen Maglev បានរៀបចំ និងគ្រប់គ្រងដោយក្រុមហ៊ុន JR Central (Central Japan Railway Company) ដោយចាប់ផ្តើមតាំងពី ឆ្នាំ ២០១៤ មកម្លេះ នឹងរំពឹងថានឹងបើកដំណើរការនៅ ឆ្នាំ ២០២៧។ ប៉ុន្តែដោយសារបញ្ហាបរិស្ថាន និងការអនុញ្ញាតសំណង់នៅតំបន់ភ្នំ Shizuoka គេរំពឹងជាថ្មីថា ការបើកដំណើរការនឹងអាចផ្លាស់ទៅឆ្នាំ ២០៣០ ឬក្រោយនោះបន្តិច៕

គណៈកម្មាធិការសិទ្ធិមនុស្ស «ខកចិត្ត» ដែលអ្នករាយការណ៍UNបន្តនៅស្ងៀមចំពោះទង្វើឈ្លានពានរបស់ថៃ

0

រាជធានីភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានផ្ញើរញត្តិថ្មីមួយទៀតផ្ទើទៅឱ្យអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅឋានសមរម្យរបស់ UN ដោយបង្ហាញពីការខកចិត្តយ៉ាងខ្លាំងដែលអ្នករាយការណ៍ពិសេសរបស់UN នៅបន្តស្ងៀមស្ងាត់ចំពោះសកម្មភាពឈ្លានពានរបស់ថៃមកលើពលរដ្ឋស្លូតត្រង់កម្ពុជានៅតាមតំបន់ព្រំដែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7_C8sMrYVCzTk3SJbjC_cdsSSKhyphenhyphenJHKk96Yx3pAVZ6d4JDeMi0l5BOZervPp8yysn_LSlZXSJ-QJd1t8SZIQ1kLyRUl8PoLK7M3YcofOdvBhSbyi2VF2HAfb55FYXstr7q1v1jEvGrikh0NAme9BiTgmNLfOuAmbHJ_vcu91NW7tJXP6kqGFW-ouq1-Kd/s1280/photo_2025-10-10_10-24-07%20(3).jpg
យោងតាមលិខិតដែលផ្ញើជូន លោក Balakrishnan Rajagopal អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅឋានសមរម្យ នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) បានបង្ហាញថា គ.ស.ម.ក. មានការខកចិត្តយ៉ាងខ្លាំង ដែលអ្នករាយការណ៍ពិសេសមិនបានឆ្លើយតបនឹងញត្តិបន្ទាន់របស់ គ.ស.ម.ក. ហើយការបន្តភាពស្ងៀមស្ងាត់បែបនេះ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តលើយន្តការសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ និងប្រសិទ្ធភាពនៃយន្តការនីតិវិធីពិសេស។ នៅពេលសហគមន៍ត្រូវប្រឈមមុខនឹងការបណ្តេញ ចេញដោយបង្ខំ ការចូលរួមរបស់អ្នកទទួលបានអាណត្តិនៃនីតិវិធីពិសេសនេះ ក្នុងការតស៊ូមតិជាសាធារណៈទាន់ពេល វេលា ពិតជាមានសារៈសំខាន់ណាស់ដើម្បីទប់ស្កាត់ការខូចខាតដែលមិនអាចស្តារឡើងវិញបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM6iiOKl8jhoid1AIBjk_3200JxAzJlkNFgAvPE-86h5gQgreUU0Fa-pKJjlmRzaH5K50vl0HJQPMV338z0UurK2VtjZ0KqLlpi4C4DmKWHOJeFNDOqDlqjRisieXBXTxhNztvVNM40oFjfkbt4fPNgDUwU8Wj2gPhRgT7-Momju-m14XvO0cbYkiD84lr/s512/photo_2025-10-10_10-24-07.jpg
គ.ស.ម.ក. សូមស្នើសុំអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមានលំនៅឋានសមរម្យ ដែលមានអាណត្តិក្នុងការលើកកកម្ពស់និងពិនិត្យតាមដានសិទ្ធិមនុស្សក្នុងការទទួលបានលំនៅឋានសមរម្យ បន្ទាន់ជាមួយនឹងរាជរាដ្ឋាភិបាលប្រទេសថៃ ទំនាក់ទំនងជា ដើម្បីធានាដល់ការគោរពសិទ្ធិទទួលបានលំនៅឋានសមរម្យរបស់ប្រជាជន កម្ពុជាដែលបានរងផលប៉ះពាល់ បង្ការការរំលោភបំពានណាមួយផ្សេងទៀត និងសម្របសម្រួលឱ្យមានវិធានការដោះ ស្រាយសមរម្យស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJijDPIIrTTVXrs-p6Fnh208PVw4H_jnFZhxvb5Y85ss-nLQE_5kO6l9c1et_qhzdhmgafSGti-4U9sgK9mNyE-6-7xv-1xAhuK3LEHYWMgM38K3Em-Q4T6IS8sYIbwFWMW-_PZszdyFD1S_RLydXGS4rZNFzHVmVOIlwFXFLZDXqz4VUc79Vz52Z53G2f/s534/photo_2025-10-10_10-24-07%20(2).jpg

គ.ស.ម.ក. សូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងកិច្ចសហការបែបស្ថាបនាជាមួយរាល់យន្តការសិទ្ធិ មនុស្សទាំងអស់របស់អង្គការសហប្រជាជាតិ។ យើងយកចិត្តទុកដាក់ខ្ពស់លើសារៈសំខាន់នៃសកម្មភាពដែលមាន លក្ខណៈសកម្ម និងឆ្លើយតប របស់អ្នកទទួលបានអាណត្តិនេះ ជាពិសេសអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមាន លំនៅឋានសមរម្យ ក្នុងការដោះស្រាយបញ្ហាសិទ្ធិមូលដ្ឋានរបស់សហគមន៍ដែលងាយរងគ្រោះ។ សុចរិតភាពនៃប្រព័ន្ធ សិទ្ធិមនុស្ស គឺអាស្រ័យលើការផ្តល់នូវកិច្ចអន្តរាគមន៍ភ្លាមៗ មិនលម្អៀង និងប្រកបដោយប្រសិទ្ធភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd8HAkGF_uqwOfkaqN-I4uBlSPLld-oRw5Y7PJysOUOrMC_trnge-5t7m6-8Txh7DdrnJr_TbxgbEeJLCk_WOoYUTj6FQrAIoV8xl-AI6ZZ2Loq9gvJCTd_LHI-_P9gLvf74cs4iHFchKp5zKnrzuqvyw0WrCebg-hI6n_uiFKs8OwCz8DS6Wc9sI0ILDj/s641/photo_2025-10-10_10-24-08.jpg

អាស្រ័យហេតុនេះ គ.ស.ម.ក. សូមជំរុញឲ្យអ្នករាយការណ៍ពិសេសដោះស្រាយបញ្ហានេះជាបន្ទាន់ និងគាំទ្រ ដល់សំណើរបស់កម្ពុជា ដែលស្នើឱ្យមានការទទួលខុសត្រូវចំពោះការរំលោភបំពានទាំងនេះ។ គ.ស.ម.ក. មានក្តី រំពឹងលើការចូលរួមរបស់អ្នករាយការណ៍ពិសេស ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍សិទ្ធិមនុស្ស ច្បាប់មនុស្សធម៌ អន្តរជាតិ និងយុត្តិធម៌ សម្រាប់ជនរងគ្រោះនៃអំពើខុសច្បាប់បែបនេះ៕

កងទ័ពថៃត្រៀមដោះមីននៅតំបន់ភូមិណងចាន់ និងភូមិណងយ៉ាកែវ បើទោះជាកម្ពុជាឱ្យផ្អាកសកម្មភាព

0

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ កងទ័ពថៃបានត្រៀមកម្លាំងនៅភូមិណងចាន់ ស្រុកខូកស៊ូង ខេត្តស្រះកែវ (ទល់មុខភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ) ខណៈពលរដ្ឋថៃដង្ហែរគ្នាមកផ្តល់កម្លាំងចិត្តឱ្យកងទ័ពរបស់ខ្លួនដណ្តើមទឹកដីនៅតំបន់ភូមិណងចាន់ ។ កងកម្លាំងបូរ៉ាផានឹងដោះមីននៅថ្ងៃទី១០ ខែតុលានេះ ព្រមទាំងនាំក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) មកពិនិត្យទោះជាកម្ពុជាឱ្យថៃផ្អាកសកម្មភាពក្តី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp8DU_QhbVjdqSYI_StWgeQ8kuPJU9iucoznZcURfwW0T8ziiOXrt8uzFoTwuWopnlv13vt_b7truaxg4FL3I-ZK2peervIROiBgMwZdALOlY0nrg8bwdLHlOGUSJlyH_lZyomA7a-FQFy2DkriIbU0KYfefYzz_OGTXXdNu-Dl8TN2VUXYeSvFbMhjehh/s1280/photo_2025-10-10_10-19-46.jpg

កងកម្លាំងបូរ៉ាផានឹងដោះមីននៅតំបន់ភូមិណងចាន់ ទល់មុខតំបន់ភូមិជោគជ័យ (កម្ពុជា) និងនៅតំបន់ភូមិណងយ៉ាកែវ ទល់មុខតំបន់ភូមិព្រៃចាន់ (កម្ពុជា) នៅថ្ងៃទី១០ ខែតុលា ។ កងកម្លាំងបូរ៉ាផាអះអាងថា បានជូនដំណឹងឱ្យកម្ពុជាជ្រាបរួចហើយពីការដោះមីន ដោយពួកគេនឹងនាំក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) មកជាមួយដែរ ដើម្បីកុំឱ្យកម្ពុជាយល់ខុស និងសង្ឃឹមកម្ពុជាសហការដោះមីនតាមកិច្ចប្រជុំ GBC ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRLixgHfHJZzcXWett-3t0Kqo6amLe9Ny5H5WkkdqogDifOxgONvldZqW0RfTuuvYDos1iOmhYBofLX6M3V_AmrUp07MUQmXeAFSLIfas8swH6dS40k7lRcH9E6lS5WcwUcv9LR5Fa3NxHNKUd9I3fXiCbIgcKSuVolKl1BKE-WxyBW_fNX5esOSFleJNa/s1280/photo_2025-10-10_10-19-47.jpg
ការដោះមីនរបស់កងកម្លាំងបូរ៉ានៅថ្ងៃទី១០ ខែតុលា គឺមានការត្រួតពិនិត្យពីក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នៅប្រទេសថៃ ដើម្បីការពារអាយុជីវិតពលរដ្ឋថៃនៅតំបន់ព្រំដែនទោះជាកម្ពុជាឱ្យផ្អាកសកម្មភាពក្តី ដោយសារផ្ទុយពីសេចក្តីសម្រេចនៃកិច្ចប្រជុំ GBC ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8OIHq7gnlG9bVZaf5Qo_5kq46b1F8NmDWheazA2qK8ZRabUFvAftc8FA8ss1eoUdzyu9SIZXM3hrwmCMM8DXDRNZsKHV4DtcpwqSZBKk9y-bDCMnbmmCGfL6PBzlmFyxUkE0ZcQNpGI0DBpZGyt_EB63YV-E43s_RHp2owD9XCt398OypN31BPMnESAYL/s1280/photo_2025-10-10_10-19-49.jpg
គួរបញ្ជាក់ថា កងទ័ពភូមិភាគទី១ខេត្តស្រះកែវបានចេញសេចក្តីប្រកាសបន្ទាន់នៅថ្ងៃទី៨ ខែតុលា មានខ្លឹមសារថា កងទ័ពថៃនឹងដោះមីននៅភូមិណងចាន់ និងភូមិណងញ៉ាកែវ តាមការព្រមព្រៀក្នុងកិច្ចប្រជុំ GBC កម្ពុជា-ថៃ នៅខេត្តកោះកុង ប្រទេសកម្ពុជា កាលពីថ្ងៃទី១០ ខែកញ្ញា ។ ការដោះមីនមានគោលបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងការពារអាយុជីវិតពលរដ្ឋថៃនៅតំបន់ព្រំដែន ។ ហេតុនេះ កងទ័ពថៃនឹងដំណើរការដោះមីននៅភូមិណងចាន់ ឃុំណូនម៉ាកម៉ុន និងភូមិណងយ៉ាកែវ ឃុំឃូកសូង ស្រុកឃូកសូង ខេត្តស្រះកែវ នៅថ្ងៃទី១០ ខែតុលា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirYtO-kyAQhp81L_hIlPmHg6wd_WRzRs27jMagDtZOAEYIvA3qi_gYUKBh9g5A_jtb5Tu0rBa86Sx2FnCTnh0BKMFop3nlTBeZy2vX9QvjdfOFxsTAap3n-4jFvDdxOIst5jGchJRBNtXWOBIav-q8TMuT1xkr1R36xCgZuc8REwU3fUkOQR10YDsRwu8H/s1280/photo_2025-10-10_10-19-50.jpg
ដោយឡែក កងពលតូចថ្មើរជើងលេខ៥១ នៃយោធភូមិភាគទី៥ របស់កម្ពុជាបានចេញលិខិតឆ្លើយតបចំពោះការជូនដំណឹងស្តីពីការដោះមីននៅតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ (កម្ពុជា) ពីសំណាក់កងកម្លាំងបូរ៉ាផាថៃ ថាជាការអនុវត្តផ្ទុយពីសេចក្តីសម្រេចនៃកិច្ចប្រជុំ GBC លើកទី១ និងស្នើឱ្យថៃផ្អាកសកម្មភាពជាបន្ទាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqQFmRZqcvmMUuOhntb3z8rCET8Gk6em8KI52D4GYOLaAgLcA-7d5w-7E2fm-LTlPB4dIq47Y31JWat-0pA-quLyvPuizb-2vSZDDk0pwzxuBd5ARPP4YpMe7hF5AQiO8HaDE8Z9QPICVObipOI-kiNz3syXAubu38siT9xl_Tmu8yDs2Pxqpff25bh9cI/s1280/photo_2025-10-10_10-19-53.jpg
ការជូនដំណឹងស្តីពីការដោះមីននៅតំបន់ភូមិជោគជ័យ (កម្ពុជា) ទល់មុខតំបន់ភូមិណងចាន់ (ថៃ) និងតំបន់ភូមិព្រៃចាន់ (កម្ពុជា) ទល់មុខតំបន់ភូមិណងយ៉ាកែវ (ថៃ) ដែលគ្រោងធ្វើនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ដោយកងកម្លាំងបូរ៉ាផាថៃ គឺមិនស្របនឹងស្មារតីដែលបានសម្រេចក្នុងកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDIXMzJoFAek8QnSW1IWahPP7Zjsbgl_VrEPfGHxlTqAS48b6iQ9FZkweVxAJfnI-q47asJJXZPVpPUPJ_OHDaKHbBfZ3wKxSIV8gLOMMbdLQ6eCS1BFsj9uIjUnodff2q_0mr_Bx31sgAy10e7eoHQ73xm5y665ObyjCQR2wJjXjaOsbTzWC55Za9i2yO/s1280/photo_2025-10-10_10-19-54.jpg

ហេតុនេះ បញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្នើទៅកងកម្លាំងបូរ៉ាផាផ្អាកសកម្មភាព ដូចមានចែងក្នុងលិខិតដោយគោរពតាមស្មារតីនៃការព្រមព្រៀងគ្នាកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ និងរង់ចាំការសម្រេចពីថ្នាក់លើរបស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) និងតាមបែបបទនីតិវិធីដែលត្រូវកំណត់ដោយនិយាមនីតិវិធីប្រតិបត្តិ (SOP) ៕

កម្ពុជាស្នើឲ្យថៃផ្អាកជាបន្ទាន់ នូវផែនការដោះមីននៅភូមិជោគជ័យនិងភូមិព្រៃចាន់របស់កម្ពុជា

0

បន្ទាយមានជ័យ៖ កងពលតូចថ្មើរជើងលេខ៥១ នៃយោធភូមិភាគទី៥ របស់កម្ពុជា បានចេញលិខិតឆ្លើយតបចំពោះការជូនដំណឹងស្ដីពីការដោះមីននៅតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ (កម្ពុជា) ពីសំណាក់កងកម្លាំងបូព៌ាថៃ ថាគឺជាអនុវត្តផ្ទុយពីសេចក្ដីសម្រេចនៃកិច្ចប្រជុំ GBC លើកទី១ និងស្នើឲ្យថៃផ្អាកសកម្មភាពនេះជាបន្ទាន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-12g4uuMvo8gZs1_Bk_G6Kl0hLQLGv8jQ4S_6ucs5bRlJly-oxhU8p91XpZ7iWbFzTkxErztiCfjt6aSkpHhK1a7_15v0wrNgo_eQ4F1LsFLoL9lnBSTvGZiw4YJvXINbNO7KzLFvTSgSgAAKVy_OlHW_LrSLUuINDcoKgPRv92OnM97v0Y98WJ_HNyMn/s1280/photo_2025-10-10_09-08-15%20(4).jpg
តាមលិខិតរបស់កងពលតូចថ្មើរជើងលេខ៥១ នៃយោធភូមិភាគទី៥ កម្ពុជា ចេញនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ដែលផ្ញើទៅកាន់មេបញ្ជាការនៃកងកម្លាំងបូព៌ារបស់ថៃ បានបញ្ជាក់ថា៖ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDyz_qZlV23x9d35mJsVqIyjY35-03llhjrnTuSeciap3oYLlYTk6b4RVg4jNpKlzVQHc4Es_nY6N8BwrrluUvf2zHAhYo61fdP3E0lKTiqnlBYmsYhLRQ8VxVB6MfX-UxmCvOx8-ypZgKnCcDrYmkOTq_WluDSlLbPbkYRySRe6u1uqqOk_0qwiQy4pHy/s1280/photo_2025-10-10_09-08-15.jpg

យោងតាមចំណុចទី៦ ក្នុងកំណត់ហេតុព្រមព្រៀងនៃ កិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ការងារដោះមីនមនុស្សធម៌ នៅតំបន់ព្រំដែនកម្ពុជា-ថៃ ត្រូវអនុវត្តជាជំហានៗដូចខាងក្រោម៖
១- ភាគីកម្ពុជា និងភាគីថៃត្រូវបង្កើតឱ្យមានក្រុមការងារសម្របសម្រួលចម្រុះ (JCTF) ហើយដែលក្រុមការងារ នេះត្រូវបានប្រកាសជាផ្លូវការ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។
២. បន្ទាប់ពីមានក្រុមការងារ JCTF ភាគីទាំងពីរត្រូវពិភាក្សារៀបចំបង្កើតនិយាមនីតិវិធីប្រតិបត្តិ (SOP)។ រហូត មកដល់ពេលនេះ និយាមនីតិវិធីប្រតិបត្តិ (SOP) ត្រូវបានផ្លាស់ប្តូរកែសម្រួលចំនួន ២ លើករួចមកហើយ។ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារ JCTF បានរៀបចំកិច្ចប្រជុំលើកទី២ តាមប្រព័ន្ធ VTC ដើម្បី ពិភាក្សាកែសម្រួលលើនិយាមនីតិវិធីប្រតិបត្តិ (SOP) ដោយទទួលបានលទ្ធផលផ្លែផ្កាជាវិជ្ជមានគួរឱ្យកត់ សម្គាល់។ ចំណែកចំណុចដែលនៅសេសសល់មួយចំនួនទៀត ភាគីទាំងពីរឯកភាពនឹងបន្តពិភាក្សាគ្នាបន្ថែម ទៀត ដើម្បីឈានទៅដល់ការសម្រេចនិយាមនីតិវិធីប្រតិបត្តិ (SOP)។
៣. ក្រោយពីមាននិយាមនីតិវិធីប្រតិបត្តិ (SOP) ក្រុមការងារ JCTF នឹងបន្តពិភាក្សា ដើម្បីឈានដល់ការព្រម ព្រៀងគ្នាលើការកំណត់តំបន់អាទិភាព និងទីតាំងសាកល្បងសម្រាប់ការដោះមីនមនុស្សធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAHIymipGdXI0U7mCe83RVkUy6UgbO3IeiMwnB1zI1r7VA8tHzaA-nY646B9n3I6WYCyzvdW-FKg-oRzcyRLUYed8EEM9uNyQJygJ2_h5v-I-8FCUB654YmfX8jZGlPF0Cd0cG58-w44LMXY6wHEbrIKG-MOYIfZ3-oW0A6wQ2vJBQXBhQ6Mxyk31QAHvX/s1280/photo_2025-10-10_09-08-16.jpg

ការជូនដំណឹងស្តីពីការដោះមីននៅតំបន់ភូមិជោគជ័យ (កម្ពុជា) ទល់មុខតំបន់ភូមិណងចាន់ (ថៃ) និងតំបន់ភូមិព្រៃចាន់ (កម្ពុជា) ទល់មុខតំបន់ភូមិណងយ៉ាកែវ (ថៃ) ដែលគ្រោងធ្វើនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ស្អែកនេះ ដោយទីបញ្ជាការកងកម្លាំងបូព៌ា ធ្វើឡើងមិនស្របនឹងស្មារតីដែលបានសម្រេចនៅក្នុង កិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKD9PtTmDkbdmhV-CXO_n00ByQFfiZmkn0DnTapVXtHoSf-j_hP_SkkIcmtCOxkVi62SavlPcJZHAeKdiXmi8qPm64ivQk3u06rVX4qiG_-3RHlf7pLpITvR58azYxEFy3MQ8nbJ7kUBX-A_7CKssw0OafpotxFyNcGe3BCvlTR4hdyyDtYv_a5eDYrXlW/s565/photo_2025-10-10_09-08-15%20(3).jpg

ដូចនេះ បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ ៥១ ស្នើឱ្យទីបញ្ជាការកងកម្លាំងបូព៌ា ផ្អាកសកម្មភាព ដូចដែលមានចែងក្នុងលិខិតជូនដំណឹងខាងលើ ដោយគោរពតាមស្មារតីនៃការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំ ពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ហើយ រង់ចាំការសម្រេចពីថ្នាក់លើ របស់ក្រុមការងារ JCTF។ និងតាមបែបបទនីតិវិធីដែលត្រូវកំណត់ដោយនិយាមនីតិវិធីប្រតិបត្តិ (SOP)។
បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ សង្ឃឹមយ៉ាងមុតមាំថា ទីបញ្ជាការកងកម្លាំងបូព៌ាទទួល បានការឆ្លើយតបនេះ និងផ្តល់កិច្ចសហការបានល្អ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDEt2pA-YmukVsRLFxpOq2Y7HigmUN5c7w09Clc8SIFUjVs0n13riO01v1ZyqIxwcUuk3QgsyruQQAPOTgvygIjr1VZlPpQhrWCUS1i2Zl8UyhSlCjrxJDQjC1KFl9cs28X4u7eLripXG4dunVToJUMTnY0xZ58_i5cTithr399_Gdj-tk3BN5F18ila47/s697/photo_2025-10-10_09-08-15%20(2).jpg

កងទ័ពថៃត្រៀមខ្លួនធ្វើប្រតិបត្តិការដណ្តើមយកទឹកដីនៅតំបន់ព្រំដែនខេត្តស្រះកែវថ្ងៃទី១០ តុលានេះ

0

តាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឱ្យដឹងថា នៅថ្ងៃនេះ (ថ្ងៃទី១០ ខែតុលា) គឺជាថ្ងៃដែលពលរដ្ឋថៃ ជាពិសេស ពលរដ្ឋនៅខេត្តស្រះកែវ រង់ចាំតាមដានគោលជំហររបស់កងទ័ព និងរដ្ឋាភិបាលថៃ រួមទាំងតាមដានគោលជំហររបស់កម្ពុជា ថាតើនឹងចាត់វិធានការបែបណានៅតំបន់ព្រំដែនខេត្តស្រះកែវ? តើកម្ពុជានឹងអនុវត្តតាមការដាក់លក្ខខណ្ឌរបស់កងទ័ពភូមិភាគ១ថៃដែរឬទេ ដែលកងទ័ពថៃអះអាងខ្លួនធ្វើតាមលទ្ធផលកិច្ចប្រជុំ GBC ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgULEtCFFO0T37FLKpCzEQhf3SQuB_vAXkxNfSayZ_8lxXqscX7Sd3ja8pE0a2ozHGWE9V3fyR5i3o9wRrWKKrWf4pog0BiMPMk8tKPdV3DkEswkiuGjNePIcgNjukK_XpE374UkT9l3XL-yfyd9fHnl2duKnfcfysw6dIX2OFeepBH9RW5xnndYtN85bUn/s1085/image_2025-10-10_09-33-47.png

ចំណែកភាគីថៃបានត្រៀមកម្លាំងទ័ពរួចអស់ហើយ ថៃនឹងចាត់វិធានការនៅតំបន់ព្រំដែនខេត្តស្រះកែវពីកម្រិតស្រាលទៅធ្ងន់ រួមទាំងអនុវត្តតាមគោលការណ៍អន្តរជាតិដែលពិភពលោកទទួលស្គាល់ ។ ទូរកុងតឺន័ររបស់ Influencer ថៃ លោក កាន់ ចមផ្លាំង ចំនួន៦០គ្រឿងយកពីខេត្តឈុនបុរី ក៏ត្រៀមបញ្ជូនមកកាន់ខេត្តស្រះកែវផងដែរ ដើម្បីយកមកតម្រៀបជារបងនៅព្រំដែនកម្ពុជា-ថៃ ត្រង់តំបន់ភូមិណងចាន់ (ថៃ) ទល់មុខនឹងតំបន់ភូមិជោគជ័យ (កម្ពុជា) ដើម្បីជាជំនួយដល់កងទ័ពភូមិភាគទី១ថៃដណ្តើមយកទឹកដីនៅតំបន់ព្រំដែនខេត្តស្រះកែវថ្ងៃទី១០ ខែតុលានេះ ។

កាលពីរសៀលថ្ងៃទី៩ ខែតុលា ពលរដ្ឋថៃនៅភូមិណងយ៉ាកែវ ទល់មុខភូមិព្រៃចាន់ (កម្ពុជា) បានប្រមូលផ្តុំគ្នាប្រមាណ១០០នាក់នៅតំបន់ព្រំដែនកម្ពុជា-ថៃ ។ ពលរដ្ឋថៃនៅភូមិណងយ៉ាកែវ ត្រៀមខ្លួនធ្វើសកម្មភាពប្រសិនបើកងទ័ពបញ្ជាមក និងត្រៀមរបស់របរប្រើប្រាស់ចាំបាច់ជម្លៀសចេញពីភូមិភ្លាមៗពេលមានការប៉ះទង្គិច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwCU3nF5NZn_YLTWmjCzgtaclCkPqk7BTtp0u5p8RdqFkl6PNBe-x4Lhu2_Vy__JKUXl4WEPYAqrO0c3L90Gj5cV0NAcREprGIBlN_sIPU1jzPzfoQMtmi5so97-0mQyyyMP2tmLczZRe-A_0Qd6GQHWx1uwUaHBiSrpPEr88r60Y8rTTQoVQmfg-2oN_i/s1280/image_2025-10-10_09-33-45.png

ដោយឡែក ពលរដ្ឋថៃនៅភូមិណងចាន់ ត្រង់បង្គោលព្រំដែនលេខ៤៨ ដល់លេខ៤៩ បាននាំកងកម្លាំងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ មកពិនិត្យមើលភូមិរបស់ខ្លួន ដោយចោទប្រកាន់ពលរដ្ឋខ្មែរល្មើសអធិបតេយ្យ ។ ពួកគេជំរុញឱ្យបណ្តេញពលរដ្ឋខ្មែរចេញជាបន្ទាន់ និងគាំទ្រកងទ័ពថៃដណ្តើមយកទឹកដីនៅតំបន់ព្រំដែនខេត្តស្រះកែវ ។

គួរបញ្ជាក់ថា កងទ័ពភូមិភាគ១ថៃ និងអភិបាលខេត្តស្រះកែវ បានដាក់លក្ខខណ្ឌឱ្យកម្ពុជាជម្លៀសពលរដ្ឋចេញពីតំបន់ភូមិណងចាន់ និងតំបន់ភូមិណងយ៉ាកែវ មុនថ្ងៃទី១០ ខែតុលា បើមិនដូច្នោះទេ ភាគីថៃនឹងបញ្ឈប់ការចរចាជាមួយកម្ពុជា ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFucR0sQZQhkJo3FFcTQ-phQZnZFlLBsSnsS6YJDHOEVSR9k-4bFbr3xO_O5Jg5RUP4myaEmJGZm8EBt8J1Iix_Mdpi4-v5scz-Xma1ljKRsoMqMjWRoy3igfGy0nIStKxtLAVGTfTjctf_QxTaOb_05gAXcktyuQ8d4D7ffbj6ObNPJDMqt2glZkDVBnY/s1280/image_2025-10-10_09-33-46%20(2).png

នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បានគាំទ្រការដាក់លក្ខខណ្ឌនេះ ហើយលោកប្រាប់ប្រធានាធិបតីអាមេរិក លោក Donald Trump ថា លុះត្រាតែកម្ពុជាយល់ព្រមដកថយអាវុធធុនធ្ងន់ ដោះមីន បង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ និងគ្រប់គ្រងតំបន់ព្រំដែនដោយស្របច្បាប់ ទើបថៃចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជានៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន ប្រទេសម៉ាឡេស៊ី នាចុងខែតុលា ។

យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា គឺរាជរដ្ឋាភិបាលកម្ពុជានៅតែរក្សាគោលជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីឈរលើយន្តការបច្ចេកទេសនិងច្បាប់អន្តរជាតិ ហើយចាត់ទុកថា ការប្រើប្រាស់កម្លាំងយោធាមិនអាចដោះស្រាយបញ្ហាព្រំដែនបានឡើយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjngBcovKUfKDP2WcSn0yLBow5se5jvfIvZwF92oq5BzwaG_mZibzE1wfttJe7MrGbPEluWbdylw9J834qKtXx0qWheSgEjXZUzj4VJ1WQ2eM-o6pt6T-9VXMKLPjKhCa2xSX2Q9XZ8X0wlvH7FRl0yM1b7sbQIX2GKbkARtBu0-ic4dw-x_98WoYvkntF-/s640/image_2025-10-10_09-33-46.png

នាយករដ្ឋមន្ត្រីថៃ ៖ «ថៃប្រកាន់គោលជំហរដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី និងរក្សាអធិបតេយ្យ»

0

ប្រទេសថៃ ៖ ក្រោយពីប្រធានាធិបតីអាមេរិកដាក់លក្ខខណ្ឌឱ្យកម្ពុជា-ថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ក្នុងពិធីពិសេសមួយនៅក្រៅកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នាយករដ្ឋមន្ត្រីថៃបានបញ្ជាក់ពីគោលជំហររបស់ខ្លួនចង់បានសន្តិភាពយូរអង្វែង ប៉ុន្តែកម្ពុជាត្រូវសហការអនុវត្តតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ជាពិសេស ការដកថយអាវុធធុនធ្ងន់ ការដោះមីន ការបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ និងគ្រប់គ្រងតំបន់ព្រំដែនដោយស្របច្បាប់ ។

តាមការចុះផ្សាយរបស់សារព័ត៌មាន The Better News ឱ្យដឹងថា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោក អនុថីន ឆាន់វីរៈគូន បានបញ្ជាទៅក្រសួងការបរទេសរបស់ខ្លួនដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា ដោយប្រកាន់នូវគោលការណ៍សន្តិភាព និងរក្សាអធិបតេយ្យ ។ រដ្ឋាភិបាលថៃនឹងចាត់វិធានការទាំងអស់ក្នុងក្របខ័ណ្ឌច្បាប់ គោលការណ៍អន្តរជាតិដើម្បីរក្សាសេចក្តីថ្លៃថ្នូរ និងអធិបតេយ្យជាតិ ។

នាយករដ្ឋមន្ត្រីថៃ លោក អនុថីន បាននិយាយក្រោយពីប្រជុំជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសថា វាជាកិច្ចប្រជុំ Working Meeting ដើម្បីត្រៀមខ្លួនចរចាជាមួយកម្ពុជា ព្រមទាំងឆ្លើយតបលិខិតរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបារម្ភពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ។ រដ្ឋាភិបាលថៃបានឆ្លើយតបទៅប្រធានាធិបតីអាមេរិកវិញ ដោយបញ្ជាក់នូវគោលជំហរថៃចង់បានសន្តិភាពយូរអង្វែង ហើយប្រទេសទាំងពីរត្រូវសហការអនុវត្តតាមកិច្ចព្រមព្រៀងដែលមានស្រាប់ ជាពិសេស ការដកថយអាវុធធុនធ្ងន់ ការដោះមីន ការបង្ក្រាបបទល្មើសតាមប្រព័ន្ធអនឡាញ និងគ្រប់គ្រងតំបន់ព្រំដែនដោយស្របច្បាប់ ។

ក្រៅពីនេះ នាយករដ្ឋមន្ត្រីថៃបាននិយាយពីឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកម្ពុជា លោក Wang Wenbin បង្ហាញគោលជំហរគាំទ្រកម្ពុជាក្នុងការរក្សាអធិបតេយ្យ ថាជាសិទ្ធិរបស់ប្រទេសនីមួយៗ ប៉ុន្តែថៃចាត់ទុកជម្លោះព្រំដែន គឺជាបញ្ហាផ្ទៃក្នុងរវាងកម្ពុជា-ថៃ ។ លោក អនុថីន ជឿជាក់ថា គ្រប់ប្រទេសចង់ឃើញភាពស្ងប់ស្ងាត់ គ្មានអំពើហិង្សា ហើយរដ្ឋាភិបាលថៃនឹងចាត់វិធានការទាំងអស់ក្នុងក្របខ័ណ្ឌច្បាប់ គោលការណ៍អន្តរជាតិដើម្បីរក្សាសេចក្តីថ្លៃថ្នូរ និងអធិបតេយ្យជាតិ ។

ក្រសួងការបរទេសថៃមានអំណាចពេញលេញក្នុងការចរចាការទូតដើម្បីផ្តល់ប្រយោជន៍ខ្ពស់បំផុតដល់ប្រទេសថៃ ខណៈកងទ័ពថៃមានតួនាទីគ្រប់គ្រងតំបន់ព្រំដែន ។ បញ្ហាសំខាន់បំផុត គឺសុវត្ថិភាពពលរដ្ឋ និងរក្សាអធិបតេយ្យជាតិ ដោយការអនុវត្តវិធានការទាំងអស់ត្រូវតែគោរពគោលការណ៍មនុស្សធម៌ សិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ ដើម្បីឱ្យស្ថានការណ៍ព្រំដែនធូរស្រាលឡើងវិញ ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់លក្ខខណ្ឌឱ្យកម្ពុជា-ថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ក្នុងពិធីពិសេសមួយនៅក្រៅកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលរៀបចំចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ។ លោក Trump បានក្លាយជាប្រធានាធិបតីសន្តិភាពក្រោយពីបញ្ចប់សង្គ្រាមជាច្រើនប្រទេស រួមទាំងសង្គ្រាមកម្ពុជា-ថៃ លោកចង់ឃើញថៃគោរពច្បាប់អន្តរជាតិ មិនបំពានប្រទេសជិតខាងដែលមានពលរដ្ឋតិចជាងខ្លួន ៕

ជប៉ុនប្រកាសផ្តល់ជំនួយឥតសំណងប្រមាណ ១៨ម៉ឺនដុល្លារ ទៀតដល់កម្ពុជា

0

តាមរយៈគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គូសាណូណិ ប្រទេសជប៉ុនបានប្រកាសផ្តល់ថវិកាប្រមាណ ១៨ម៉ឺនដុល្លារ ទៀតដល់កម្ពុជា។ ជំនួយឥតសំណងនេះនឹងត្រូវផ្តល់ជូនតាមរយៈគម្រោងចំនួនពីរ ជួយដល់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តរតនគិរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1pg5-gsrFBmxIN3a9bK7Qwmrg-LS-oFYT5YOxGOVLywZv0ClzI4GmVnECKDPOYEVwglfcTT-4UGY-b33l3FriT3LVjuVtl5A4naEWznDG27Fh4F9Gi_I-1ldKUm3P9nLRWHwiijZF6vFtCv003T9_eCMxBXbP_G8tm53pYtTNty-ebhahGH9Ec7ALJv-d/s1280/photo_2025-10-10_08-32-08.jpg

រដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់ជំនួយជាថវិកាសរុប ១៨៣,៥៨៨ដុល្លារអាម៉េរិក ដល់កម្ពុជា នេះបើផ្អែកតាមសេចក្តីប្រកាសព័ត៌មានលើគេទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតជប៉ុននៅកម្ពុជានាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។ ពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិរបស់ជប៉ុន រវាងលោកឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី ជាមួយមន្ត្រីគម្រោងនានារបស់កម្ពុជាបាន ត្រូវបានប្រារព្វឡើងនៅស្ថានទូតជប៉ុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVTYrv4GJ01ex0trapY-9Er3SbXl-d5yFPJFli01Xk072lJkn811mOHatEhI__vLzgxl5gcEEnykynBKHAEUjZImjlHS9S0cb83QbXHVfZ4jgh4qLEC7F9eySF0n63mCKY2oDWS0ZXLQHXEa-_qOkWzav5MYlTPRJXCpsh78eDVA-jX4ejnQ8yjp3q1lLZ/s1280/photo_2025-10-10_08-32-09%20(2).jpg

ទឹកប្រាក់ទាំងអស់ត្រូវផ្តល់អោយសម្រាប់គម្រោងសំខាន់ចំនួន ២ ផ្សេងគ្នា ឆ្លើយតបនឹងតម្រូវការរបស់រាជធានីភ្នំពេញ និងខេត្តចំនួន ៣ ផ្សេងទៀត មានដូចជា ខេត្តកណ្តាល ខេត្តព្រះសីហនុ និងខេត្តរតនគិរី។ គម្រោងទី១ គឺជាការធ្វើលទ្ធកម្មរថយន្តសង្គ្រោះបន្ទាន់ ដែលប្រើប្រាស់រួចក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ដែលមានអ្នកតំណាងមកពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃក្រសួងមហាផ្ទៃ ជាអ្នកចុះហត្ថលេខាជាមួយលោកឯកអគ្គរាជទូត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGS9TfuD8l4C4I7eUu06i2UJN7Yj44RZjKht8oNRK8XB1xI1vAhw17Ziqz2ZxJPX8mr3YAIxU1HipPIYr3mxaT-YcSUQG1LMYukvnWXB6NMYfyIOvSy7CnbKTyjfIgzVOO9kEF_whHzQJbWOOPBlz836ONruAsK_xci7bvw_Dx93JNOQhRrfjg1222LuWV/s1280/photo_2025-10-10_08-32-09.jpg

ឯគម្រោងទី២ គឺជាគម្រោងបំពាក់បរិក្ខារពេទ្យ នៅមន្ទីរពេទ្យបង្អែកបរកែវ ស្ថិតក្នុងខេត្តរតនគិរី ដែលខាងមន្ទីរពេទ្យបង្អែកបរកែវក៏បានបញ្ជូនតំណាងរបស់ខ្លួនឱ្យចូលរួមក្នុងពិធីចុះហត្ថលេខាជាមួយលោកឯកអគ្គរាជទូតដូចគ្នាដែរ។ លោកឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី បានបង្ហាញការរំពឹងទុកថា៖ «ជំនួយឥតសំណងទាំងនេះ នឹងរួមចំណែកដល់ការពង្រឹងការឆ្លើយតបបន្ទាន់ចំពោះអគ្គិភ័យនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ព្រមទាំងការលើកកម្ពស់សេវាវេជ្ជសាស្រ្តក្នុងខេត្តរតនគិរី»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQz6hQjnVDkoFOVPG41_SveCWJHg-mAHFX76cJc2pEzHTCWgho-yRZxkaUDUjJXYr8BH7HrlpANIRxzryKwEQgWyVG2atXQJfrciIHHj90NJ_v4Mt8u5Xw-WG_JL1iYbVWBuwsmTElWlpZwBM54RPmLZGxavmINx3xNSmeoZpkGDa5myGrSq5wKI6xxxpO/s1280/photo_2025-10-10_08-32-12.jpg

សូមបញ្ជាក់ថា អំឡុងពេលដ៏ខ្លីនាដើមខែតុលា នេះ ប្រទេសជប៉ុនបានប្រាស់ផ្តល់ប្រាក់ដល់កម្ពុជាតាមរយៈគម្រោងផ្សេងចំនួន ២លើក រួចមកហើយ។ លើកទី១ គឺជាការផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គូសាណូណិ ដល់កម្ពុជា កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ផ្តល់ជំនួយសម្រាប់ «គម្រោងស្តារប្រព័ន្ធធារាសាស្ត្រព្រៃរំដួលក្នុងខេត្តកំពង់ស្ពឺ» និង «គម្រោងសាងសង់ស្ពានក្នុងឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង»។ ឯលើកទី២ គឺរដ្ឋាភិបាលជប៉ុនបានប្រកាសផ្តល់ឥណទានចំនួន ២៩៦លានដុល្លារអាម៉េរិក ដល់កម្ពុជា នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥។ ក្នុងនោះទឹកប្រាក់ ១៤៣.៥លានដុល្លារ សម្រាប់ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិរោធ និង ១៥២,៧លានដុល្លារសម្រាប់ពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយអគ្គិសនីនៅភ្នំពេញ៕

ញាក់សាច់! ផេកគាំទ្រតារាថៃ Freen Sarocha ព្រ.មានទៅកាន់អ្នកគាំទ្រ K-Pop ក្រោយបែ.កធ្លា.យសំឡេងឆាតក្នុងក្រុម

0

ថ្មីៗនេះនៅលើបណ្តាញសង្គមមានការវែកញែកយ៉ាងច្រើនពីអ្នកគាំទ្រកម្ពុជារបស់តារាថៃ Freen Sarocha និងអ្នកគាំទ្រក្រុមចម្រៀង K-Pop ដែលទាស់ពាក្យសម្តីគ្នាយ៉ាងក្តៅគគុក។ អ្វីដែលកាន់តែក្តៅគគុកក្រុមអ្នកគាំទ្រតារាថៃថែមទាំងចេញលិខិតជូនដំណឹងថែមទៀតបន្ទាប់ពីបែកធ្លាយសំឡេងឆាតនៅក្នុងក្រុមដែលមានការចែកចាយថាមានចំនួន២៥០នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg682LlDQabOyD4DQ5jLHcm2stoPCnu-dLUgS597i3z-q_bwNhO3UgyHC1qgWxt4_yw_4mAGP9yTG2-LEUwzX3EGX5ix1H6TI2dIbrqbesm9CKcHtdfGvB9XswePL_Ts0HfEEr-EYvcoRGkvdjQJOF0tX-nLRcRjMw17ezWMCOcA83Deje10_7VpJWHuwXA/s954/image_2025-10-09_10-39-28%20(3).png

មានអ្នកគាំទ្រជាច្រើនដែលធ្លាប់គាំទ្រតារាថៃពីមុនបានផ្លាស់ប្តូរការគាំទ្របន្ទាប់ពីថៃបង្កសង្គ្រោមធ្វើឱ្យទាហានខ្មែរច្រើនរូបពលី ពលរដ្ឋជាច្រើនគ្រួសាររងទុក្ខវេទនា ខណៈទាហានទាំង១៨នាក់ដែលថៃចាប់យកទៅទាំងខុសច្បាប់នៅមិនទាន់មានការដោះលែងនៅឡើយ។ ពលរដ្ឋកម្ពុជាមួយផ្នែកធំក៏បានចាប់ផ្តើមពហិការទំនិញសៀមចំណែកផេកគាំទ្រវិស័យ Kpop ដែលមានក្រុមមានជនជាតិថៃក៏ប្រកាសមិនអាប់ដេតសកម្មភាពពួកគេទៀតនោះទេដូចជា Lisa សមាជិក BLACKPINK រួមទាំង Chiquita និង Pharita ដែលជាសមាជិក BABYMONSTER។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQkkXkSGC_ree641G1-zOXJ8WKF0AvInwfpoiPzJ1bEFDi6dsXFEc7Y91XQHyv7JGn7p-oO_ZhczvUn2H-_A19P2kVb0Bme2P5KGbIo1KK5L9fbZHrnYnXtBaOnCGHbBcelRNTB2FGQyEPKwsdfH23bUsu_HAEfZQstxnRkCukbRu3ILQSbdsKmo3IQk5-/s830/image_2025-10-09_10-39-28.png

ទោះយ៉ាងណាថ្មីៗនេះនៅលើបណ្តាញសង្គមស្រាប់តែផ្ទុះសង្គ្រាមពាក្យសម្តីរវាងអ្នកគាំទ្រតារាថៃនិងអ្នកគាំទ្រ K-Pop នៅក្នុងប្រទេសកម្ពុជាព្រោះតែនៅបង្ហាញសកម្មភាពគាំទ្រតារាថៃដដែល។ ដើមចមដំបូងគឺមានការវែកញែកពីតារា Kpop Soobin នៃសមាជិក TXT និងអ្នកគាំទ្រ Freen Sarocha រហូតមានការរីករាលដាលបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPOXB0ZEJl8GTx277MoLAEIGsH90epOdUHvAyZo21Y5-BYSZAh0rKq_o43yaGrUIkz2c1KXYavmJ34MgY_fSy5fJn7NsUgCfxQHmMt-ckPNXpRKAcdVen7xbqgMOaYdH1YtCsqFpFrWnueAMLD_ydLxF5yWPKlh77gRJXgqvFLeAx_hq-v7U1Fsd3cD6PK/s1350/image_2025-10-09_10-39-29.png

លើសពីនេះក៏មានការបែកធ្លាយនៃសំឡេងក្នុងក្រុមរបស់អ្នកគាំទ្រតារាថៃ Freen ខណៈមានការបង្ហើបថាក្នុងក្រុមនោះមានសមាជិកគាំទ្រតារាថៃចំនួន២៥០នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSe4rTCbXl_95rvl2bM36csPWtNGOdAiDAJFe68aO_uTZP_B8kwz5LdFlrkuj7X3nVPFIRKHOYC6YAwMLtr7yrNvAa-g3DOdmnBTU8zePaOAqQ4NRyfTnBu2rNzmONpZjp6oCNO2eM9QAP0cPOHHi5YNX2Q7ZttcNMZoyF4hz0tScRbkzPzTOq-atTMl_5/s1440/image_2025-10-09_10-39-30.png

ក្រោយពីសំឡេងនិងឆាតបានបែកធ្លាយនៅលើបណ្តាញសង្គមស្រាប់តែមានការចែកចាយលិខិតមួយពីអ្នកគាំទ្រ K-Pop ដែលបង្ហាញថាម្ចាស់ផេក Freen Sarocha Official ចេញលិខិតជូនដំណឹងស្តីពីការរំលោភបំពានសិទ្ធិក្នុងការផ្សព្វផ្សាយចេញជាសាធារណៈ។ ក្នុងលិខិតនោះបានសរសេរថា ៖ យើងខ្ញុំក្នុងនាមជាអ្នកគ្រប់គ្រង Page Facebook / Telegram Channel Freen Sarocha Official សូមជម្រាបជូនដំណឹងដល់អ្នកដែលបានតាមដានផេក ឬ ឆាណែល របស់ពួកយើងឱ្យបានដឹងថា នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៥ គ្រុបឆាណែលរបស់យើងខ្ញុំ ត្រូវបានជនបណ្តាញសង្គមខាងក្រៅ ធ្វើការថត Screenshot យកទៅផុសនៅក្នុងបណ្តាញសង្គមដោយប្រើពាក្យប្រមាថមើលងាយនិងសម្ដីអសុរោះ និងការចូលរួម comment ដោយពាក្យមិនសមរម្យជាច្រើន ដូច្នេះហើយក្នុងនាមយើងខ្ញុំជា អេតមីន ឆាណែល សូមប្រកាសជាសាធារណៈចំពោះការប្រមាថតាមបណ្តាញសង្គម Facebook អ្នក បង្ហោះរូបភាព សម្លេង និងបានបរិហារកេរ្តិ៍ ជាសាធារណៈ ឬ ជេរប្រមាថ គេតាមបណ្តាញសង្គម Facebook & comment យើងសូមធ្វើការរក្សាសិទ្ធិជាឯកជនរបស់ពួកយើងក្នុងការដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌ ដើម្បីជាការរក្សាកិត្តិយសរបស់ខ្លួន យោងតាមមាត្រា ៣០១, ៣០២, ៣០៣, ៣០៧ ច្បាប់ស្តីពី បទ ស្តាប់ ឬ ថត ពាក្យសម្ដីឯកជនយកទៅបង្ហោះសាធារណៈ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBz0EZCp-BYJyTvKIeHS4cXH8L6OCGXZEoJpvCGJJABxMwPDCHRAanqroBX8sjmfs-dH3anDp7HLx7lT59glZVCvustkBurX7jwY6tGj9cfpMpNG52Rj7ss8cjPWfz4oEshvb0cM5_KySfF45rnEQlKyUOO638RTk1rns2aWKWrflitk_xDsYQNcf7i_Z-/s1280/image_2025-10-09_10-28-17%20(2).png

អ្នកគាំទ្រតារាថៃ Freen បានព្រមានអ្នកដែលបានប្រព្រឹត្តិនូវទង្វើទាំងនោះឱ្យធ្វើការលុប និងបញ្ឈប់ទង្វើ អសីលធម៌បែបនេះ ព្រោះក្រុមការងាររបស់ពួកគេបានធ្វើការប្រមូលថតទុកជាព័ស្តុតាងរួចរាល់អស់ហើយ ប្រសិនជាមាន សកម្មភាពទាំងនោះបន្តទៀត ពួកគេនឹងអនុវត្តតាមផ្លូវច្បាប់»៕