Home Blog Page 254

អតីតព្រឹទ្ធបុរសសាកលវិទ្យាល័យថៃបារម្ភពីកម្ពុជាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ បើថៃលុប MOU ជាឯកតោភាគី

0

ប្រទេសថៃ ៖ ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃអូសបន្លាយពេលជាច្រើនខែ អ្នកនយោបាយ និងពលរដ្ឋថៃមួយចំនួនបានស្នើឱ្យរដ្ឋាភិបាលខ្លួនលុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ និងឆ្នាំ២០០១ ដោយលើកឡើងថា ថៃអាចលុប MOU ជាឯកតោភាគី និងមិនចាត់ទុករំលោ.ភកិច្ចព្រមព្រៀងអន្តរជាតិទេ ដោយសារអនុសញ្ញាទីក្រុងវីយែន ឆ្នាំ១៩៦៩ អនុញ្ញាតឱ្យភាគីម្ខាងអាចលុប MOU បាន បើភាគីម្ខាងទៀតបំពាន ។ ប៉ុន្តែអតីតព្រឹទ្ធបុរសសាកលវិទ្យាល័យថៃបារម្ភពីកម្ពុជាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បើថៃលុប MOU ជាឯកតោភាគី ។

អតីតព្រឹទ្ធបុរសសាកលវិទ្យាល័យធម្មសាត បារម្ភពីកម្ពុជាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បើថៃលុបអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ និងឆ្នាំ២០០១ ជាឯកតោភាគី ។ លោកថា បើរដ្ឋាភិបាលថៃដោះស្រាយបញ្ហាពុំចំគោលដៅទេនោះ វានឹងធ្វើឱ្យជម្លោះកាន់តែរាលដាល ហើយកម្ពុជាអាចអូសទាញប្រទេសផ្សេងៗមកពាក់ព័ន្ធនឹងជម្លោះជាមួយថៃ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ។

កាលពីថ្ងៃទី១៤ ខែតុលា អតីតព្រឹទ្ធបុរសសាកលវិទ្យាល័យធម្មសាត លោក អក្ខរៈផុង ខាំឃូន បានសរសេរក្នុងហ្វេសប៊ុកបារម្ភពីកម្ពុជាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិបើថៃលុប MOU ជាឯកតោភាគី ។ លោកបញ្ជាក់ថា បើភាគីណាមួយលុប MOU ជាឯកតោភាគី ខណៈភាគីម្ខាងទៀតគ្មានកំហុស វានឹងក្លាយជាជម្លោះថ្មី ហើយនឹងមានការប្តឹងទៅតុលាការ ICJ ។

ការស្នើឱ្យលុប MOU ដោយសារថៃចោទប្រកាន់ថា កងទ័ពកម្ពុជាបានល្មើសអធិបតេយ្យ មានចេតនាប្រើប្រាស់កាំភ្លើងធំ និងគ្រាប់រ៉ុក្កែត BM.21 បាញ់មកលើតំបន់ស៊ីវិលធ្វើឱ្យមន្ទីរពេទ្យ ស្ថានីយប្រេងឥន្ធនៈ និងផ្ទះពលរដ្ឋថៃខូចខាត ។ ក្រៅពីនេះ មានមនុស្សរងរបួស និងស្លាប់ ថែមទាំងខូចខាតទ្រព្យសម្បត្តិសាធារណៈ និងឯកជន ដែលមិនស្ថិតនៅតំបន់ព្រំដែន ។ ថៃថែមទាំងចោទប្រកាន់កម្ពុជាបង្កប់មីនប្រឆាំងមនុស្សបណ្តាលឱ្យកងទ័ពខ្លួនរងរបួសដាច់ជើង ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា កន្លងមក ដែលថៃចាត់ទុកជាការបំពាន MOU ឆ្នាំ២០០០ ។

អតីតព្រឹទ្ធបុរសសាកលវិទ្យាល័យធម្មសាត លោក អក្ខរៈផុង ចង់ឱ្យថៃពិចារណាគ្រប់ជ្រុងជ្រោយ តើសកម្មភាពទាំងអស់នេះជាការបំពាន MOU ឆ្នាំ២០០០ ឬអត់? ទោះជាថៃចាំបាច់ត្រូវចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ចំពោះសកម្មភាពទាំងនេះ ប៉ុន្តែការលុប MOU ឆ្នាំ២០០០ និងឆ្នាំ២០០១ ជាឯកតោភាគី តើជាការដោះស្រាយបញ្ហាចំគោលដៅតាមច្បាប់អន្តរជាតិដែរឬទេ? លោកបារម្ភបើរដ្ឋាភិបាលថៃដោះស្រាយបញ្ហាមិនចំគោលដៅ វានឹងបង្កើតជម្លោះថ្មីរាលដាល ហើយកម្ពុជាអាចអូសទាញប្រទេសផ្សេងៗមកពាក់ព័ន្ធនឹងជម្លោះជាមួយថៃ ។

គួរបញ្ជាក់ថា ក្រោយពីនាយករដ្ឋមន្ត្រីថៃពិចារណាលុប MOU ឆ្នាំ២០០០ និងឆ្នាំ២០០១ ក្រោមហេតុផលប្រទេសថៃពុំទទួលបានផលប្រយោជន៍ និងធ្វើឱ្យបាត់បង់ទឹកដី គឺមានមតិមួយចំនួនពុំគាំទ្រ ។ អតីតរដ្ឋមន្ត្រីក្រសួងការបរទេស លោក ម៉ារីស សាងៀមផុង និយាយថា MOU ទាំង២ច្បាប់ពុំធ្វើឱ្យថៃបាត់បង់ទឹកដីទេ បើលុបចោល រដ្ឋាភិបាលថ្មីត្រូវទទួលខុសត្រូវ ។ រីឯលោក វីរៈផាន់ ព្រិយ៉ាវង្ស មន្ត្រីច្បាប់ថា ថៃគួររក្សាទុក MOU និងគោរពកិត្តិយសខ្លួនឯង រួមទាំងកិត្តិយសប្រទេសជិតខាង ។ MOU សម្រាប់ប្រើប្រាស់យ៉ាងទូលំទូលាយក្នុងកិច្ចសហការព្រំដែន ពាណិជ្ជកម្ម និងការបញ្ជូនជនល្មើសឆ្លងព្រំដែន ។

ចំណែកលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និយាយនាពេលកន្លងមកថា ការចុះអនុស្សរណៈយោគយល់គ្នាលើព្រំដែននៅឆ្នាំ២០០០ (MOU 2000) រវាងកម្ពុជា-ថៃ មិនអាចមានភាគីណាមួយមានសិទ្ធិសម្រេចលុបចោលទេ ។ MOU ឆ្នាំ២០០០ បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់កម្ពុជា-ថៃ ក្នុងការមានព្រំដែនច្បាស់លាស់ មានសន្តិភាពរវាងប្រទេសនិងពលរដ្ឋទាំងពីរ សម្រាប់ទំនាក់ទំនងគ្នាល្អនៅតាមព្រំដែនឱ្យមានការអភិវឌ្ឍ ៕

លោក Trump ប្រតិកម្មជាមួយ Time ជាទស្សនាវដ្តីដ៏ល្បីយករូបភាពអាក្រ.ក់មើលរបស់លោកមកចុះផ្សាយ

0

សហរដ្ឋអាមេរិក ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន New York Post កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រតិកម្មជាមួយទស្សនាវដ្តីដ៏ល្បីលំដាប់ពិភពលោក Time យករូបភាពដែលលោកចាត់ទុកជារូបអាក្រ.ក់មើលបំផុតមកចុះផ្សាយជាមួយអត្ថបទពាក់ព័ន្ធនឹងជ័យជម្នះរបស់លោកជួយចំណាប់ខ្មាំងអ៊ីស្រាអែលឱ្យទទួលការដោះលែងពីក្រុមប្រដាប់អាវុ.ធហាម៉ាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF0Uh6we6S2FHSdTwG3hvH9_IsTHfeFLwTSkMx8z2LH-a_1GKJdX2cpRjN-1Q7zsuKmEidNdh1w8AcacjOHlsVzj1iW8oyJfN7QrHemrCJmlIl7SY74HaHgrPpXL1vzXxFl2gZc-bFbNIChOaMn_efw-mY8UDTkH2WDTkxW_PjIpuxanvzzdHEuHrLhhSY/s1200/image_2025-10-15_11-07-29.png
ប្រធានាធិបតីអាមេរិក លោក Trump បានសរសេរក្នុងបណ្តាញសង្គម Truth Social ថា ៖ «ទស្សនាវដ្តី Time បានសរសេរអត្ថបទពីខ្ញុំបានល្អ ប៉ុន្តែដាក់រូបខ្ញុំអាក្រក់មើលបំផុត ។ សក់របស់ខ្ញុំបាត់អស់ ហើយមានអ្វីម្យ៉ាងនៅលើក្បាល មើលទៅដូចមកុដអណ្តែត ប៉ុន្តែតូចណាស់ ពិតជាចម្លែកមែន ។ ខ្ញុំមិនចូលចិត្តរូបភាពថតពីក្រោមទេ រូបភាពនេះអាក្រក់ណាស់ គួរតែរិះគន់ទស្សនាវដ្តី ។ តើពួកគេកំពុងធ្វើអ្វី ហេតុអ្វីដាក់រូបនេះ?» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgev9Fq_0H4Br6X9QZBV4dkUKYCD1g7yLnfoFQFhyphenhyphenqqcd-cKkMicPMtY5VwDmQQujb0TD8f-Qkcxh34UbeEtqT3aqVHKiSRBwLoPjyKt1jwS_q6sT937TH0mMDhv8pK3Lx5nN-uUK3hRs-Khf0E4gnUubjIJ6fHEcnHD7Onz80SQE7fiFLIJKf5oQVzQyjR/s1280/image_2025-10-15_11-07-27%20(2).png
ទស្សនាវដ្តី Time បានយករូបភាពរបស់លោក Trump មកដាក់នៅក្របមុខ ព្រមទាំងសរសេរអត្ថបទសរសើរលទ្ធផលការងារប្រធានាធិបតីអាមេរិកដែលបានបញ្ចប់សង្គ្រាមនៅតំបន់កាហ្សា ។ ទស្សនាវដ្តី Time សរសេរថា ៖ «ចំណាប់ខ្មាំងអ៊ីស្រាអែលនៅរស់រានមានជីវិតត្រូវបានដោះលែងដំណាក់កាលដំបូងតាមផែនការសន្តិភាពរបស់លោក Trump ព្រមទាំងការដោះលែងអ្នកទោសប៉ាឡេស្ទីន ។ ជោគជ័យនេះអាចក្លាយជាលទ្ធផលការងារសំខាន់នៃការកាន់តំណែងរបស់លោក Trump និងផ្លាស់ប្តូរយុទ្ធសាស្ត្រសម្រាប់មជ្ឈិមបូព៌ា »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhheyiAK24fYvnNsurZfjYeb9oD4iYIOGLZm4iiGXzyhl4or1kRC-NMI1P0lkrGVmNq7sgIyLXLMlqBB5MZRIFXFVKGZ0K3wVGEhsrOcRZaeJdoXXA-7nVm8tp_OJVD5i3us1Zye8f1u_yku9sWm-HS3nQaJvcSnp1JLla9HPUPhp51-bfZiL0cp0X_BYyd/s2048/image_2025-10-15_11-07-27%20(3).png

លោក Trump បានថ្លែងកាលពីថ្ងៃទី១៣ ខែតុលា ថា សុបិនអាក្រក់ដ៏យូរបានបញ្ចប់ក្រោយពីក្រុមប្រដាប់អាវុធហាម៉ាស់ដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន២០នាក់ ។ ការដោះលែងចំណាប់ខ្មាំងនេះ គឺជាការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ដែលសហរដ្ឋអាមេរិកបានជួយអន្តរាគមន៍ដើម្បីបញ្ចប់សង្គ្រាមបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅតំបន់កាហ្សាអស់រយៈពេល២ឆ្នាំ ខណៈអ្នកទោសប៉ាឡេស្ទីនជាង២,០០០នាក់ដែលអ៊ីស្រាអែលចាប់ខ្លួន ក៏ត្រូវបានដោះលែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUudu2mrxm2wamBhk6zp8q0zip8YVtUvGXNPA9DBOwWEgzW60rpfy8MTkt_yKhyphenhyphencWVKi-wlpYa-4OqcoLufpKYHwSQopwDlk1WKf3n_m6vje82-PzhUpRLANBb8eaQJwg_zpDYs7N_5ON0nqp0luG-ZF3rwJvg3LDvwJlqawRJdgqxvOwUDn_5ylBWIimG/s780/image_2025-10-15_11-07-27.png

ក្រៅពីនេះ ក្រុមហាម៉ាស់បានបញ្ជូនសាកសពចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន៤នាក់នៅថ្ងៃតែមួយ ប៉ុន្តែពួកគេពុំដឹងសាកសពចំណាប់ខ្មាំង២៤នាក់ទៀតស្ថិតនៅកន្លែងណាទេ ។ លោក Trump បានថ្លែងទៅកាន់សមាជិកសភាអ៊ីស្រាអែលក្រោមសំឡេងទះដៃយ៉ាងកងរំពង មុនពេលធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលនៅប្រទេសអេហ្ស៊ីប ដើម្បីធានាបទឈប់បាញ់នៅតំបន់កាហ្សា ថា ៖ «ផ្ទៃមេឃស្ងប់ស្ងាត់ គ្មានសំឡេងកាំភ្លើង គ្មានសំឡេងប្រកាសអាសន្ន ព្រះអាទិត្យបានរះនៅលើដែនដីស័ក្តិសិទ្ធិ ទីបំផុត ក៏ទទួលបានសន្តិភាព ។ សុបិនអាក្រក់ និងក្តីឈឺចាប់ដ៏សែនយូរបានបញ្ចប់ហើយ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9am9NkSIy8hzNb4xjnTwXg4C9SMljGYBmoRfqqUKKDVLmlPfU-bj731d977aCPIOndyaKfm7ITXuwvebJ6gMWxCWJg-BJ4zr3UiqZQLYf91YyNXuGM1hbM6RqE0V7j3vEbY2Z4mNUw6gJ0Cp6zHZGzRA-HbqfFBmoctwoq6P33BpEIlolMpU2_SkdtP3D/s1024/image_2025-10-15_11-07-29%20(2).png

ការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីន គឺជាការបញ្ចប់សង្គ្រាមដំណាក់កាលដំបូងនៅតំបន់កាហ្សា ហើយមេដឹកនាំពិភលោកជាង២០រូប បានចូលរួមកិច្ចប្រជុំនៅអេហ្ស៊ីបពិចារណាពីចំណាត់ការបន្តទៀតតាមផែនការសន្តិភាព២០ចំណុចរបស់លោក Trump ក្នុងការបញ្ចប់សង្គ្រាមទាំងស្រុងនៅតំបន់កាហ្សា ។ ក្រុមហាម៉ាស់នឹងអនុវត្តតាមការកំណត់របស់លោក Trump រួមទាំងការទម្លាក់អាវុធ លុះត្រាតែប៉ាឡេស្ទីនក្លាយជារដ្ឋ ៕

ភូមិព្រៃចាន់និងភូមិជោគជ័យ មានសភាពស្ងប់ស្ងាត់ក្រោយរងការរំខានអស់រយៈពេល ៤យប់

0

បន្ទាយមានជ័យ៖ ស្ថានភាពនៅភូមិព្រៃចាន់ និង ភូមិជោគជ័យ នៅយប់ថ្ងៃទី១៤ តុលា ត្រូវបានរាយការណ៍ថាមានភាពស្ងប់ស្ងាត់ ដោយមិនមានការចាក់សម្លេងរំខានពីខាងថៃដូចយប់មុនៗនោះទេ។ ភាពស្ងប់ស្ងាត់នេះបានកើតមាន ក្រោយពេលអ្នកការទូត និងអ្នកខាងសិទ្ធិមនុស្សនៅថៃជាបន្តបន្ទាប់ បានចេញមុខប្រឆាំងឲ្យបញ្ឈប់សកម្មភាពចាក់សម្លេងរំខានពលរដ្ឋខ្មែរ ដែលជាការរំលោ.ភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងន់ ត្រូវបានដឹកនាំដោយបុគ្គលឈ្មោះ កាន់ ចមផ្លាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1apJ9Ip3REWG_VXg5dRX3kzAj8jiIU300hcS-f4GRSHWxoKYleBwuIsR4sV7lGWJMn_aiWdZNIxqrkiZDREi5jcWxYR6Wg1QcxDqR6NzMpp0D9wD5T2c10bZX2xp9BlAFPfP3VLXNr-fUQpcjeCcZYnLmM_3MseOj_R4kdJXAPlsiKDz45QUIb1k5jLV8/s1280/photo_2025-10-15_09-14-31.jpg

យោងតាមការជូនដំណឹងរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា គិតត្រឹមម៉ោង ១១យប់ ថ្ងៃទី១៤ ខែតុលានេះ ស្ថានភាពនៅភូមិព្រៃចាន់និងភូមិជោគជ័យ ក្នុងខេត្តបន្ទាយមានជ័យ មានសភាពស្ងប់ស្ងាត់ និងមិនទាន់មានសំឡេងរំខានដូចយប់មុនៗទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnIyovWuBPCZQ1pUxIC3b9xUx14IuHYsdE4yQTT6mX0iDAmJINASfauc-B09_91C41yRDnNKrt9zT3U1z7jwDP0u03flTuccX8OHLCBIbvJHfsoTl6elxS130YIO9NgBIxpWZLJ0ncpXevpCIsMvhmnvHcR3vGxwUtoWmXb5atcp4Nrun3xPef3MIzPp50/s1024/photo_2025-10-15_09-14-27%20(2).jpg

ការមិនចាក់សម្លេងរំខានពលរដ្ឋខ្មែរដូចយប់មុនៗនេះ ត្រូវបានគេដឹងថាកើតមានក្រោយបុគ្គលមានឥទ្ធិពលលើបណ្ដាញសង្គមថៃ ឈ្មោះ កាន់ ចមផ្លាង ដែលជាដឹកនាំយុទ្ធនាការនេះបានប្រកាសលើទំព័រហ្វេសប៊ុកខ្លួនថា រូបគេនឹងបញ្ឈប់ការចាក់សំឡេងរំខានពលរដ្ឋខ្មែរនៅភូមិព្រៃចាន់និងភូមិជោគជ័យទៀតហើយ ក្រោយទទួលបានការរិះគន់ពីអ្នកនយោបាយ ក្រុមប្រឹក្សាសិទ្ធិមនុស្ស និងពលរដ្ឋថៃមួយចំនួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKzIYQ10OYpOdcBYvg43qVuF3JinNH5sX9B4LCqDRiY89beGZozvOFJoYCzj4akWtDl8TYw-36Ig5REKbe4EhiRMK9uQFCuSrvpKFi9jGRdCAB6OZ0aQ3UEt4g6IuEzzF6KjLNqHlFEQcDKTasxZ06AhLs9IoNwoWGgJjfZXSPKsFd-dMB6TsPFWxvnoMH/s1156/photo_2025-10-15_09-14-27.jpg
បើទោះជាមានការប្រកាសបែបនេះពី កាន់ ចមផ្លាង ក៏ពិតមែន ប៉ុន្តែយើងនឹងរង់ចាំមើលថាពួកគេនឹងរកនឹកវិធីសាស្រ្តអ្វីមកធ្វើទុក្ខបុ.កម្នេញកម្ពុជាជាបន្តទៀត ព្រោះដូចដឹងស្រាប់មកហើយថាទាំងបុគ្គលរូបនេះ យោធា និងរដ្ឋាភិបាលថៃគឺមិនព្រមបោះបង់គំនិតចង់បានទឹកដីខ្មែរទៅធ្វើជាកម្មសិទ្ធិខ្លួនដោយងាយនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi78pIrWafrgZr8PVmw0YEvQ2_4EvIUnDL_qdsBZ8hc4cYGmIh1WDAWgSuseZB7s3CQTChpriD7fBuWtl1inaUl1MMWCyglzdOUaD-MhDnIpJqNB4roZSnojeTS1Nte9QEllOJdx-doP59hBhC-MWYQ92drzVJVqc9FINAkzHcuA6W1n3uihP_trB1QAuWk/s1024/photo_2025-10-15_09-14-28.jpg

គួរបញ្ចាក់ថា អស់រយៈពេល៤យប់មកហើយ ពោលគឺចាប់តាំងពីយប់ថ្ងៃទី១០ ដល់ទី ១៣ ខែតុលា ភាគីថៃបានចាក់សម្លេងរំខាននិងបំភ័យពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ដោយប្រើសម្លេងខ្មោច សម្លេងយន្តហោះចម្បាំង និងចាក់បញ្ចាំងកុនឯកសារស្ដីពីគុណបំណាច់របស់ខ្លួនលើពលើពលរដ្ឋខ្មែរកន្លងមក ជាមួយនឹងសម្លេងលាន់លឺខ្លាំង ធ្វើឲ្យពលរដ្ឋខ្មែរមិនថាមនុស្សចាស់ កុមារតូចៗ ជនពិការ និងអ្នកជំងឺ ត្រូវអត់ងងុយបញ្ឈរភ្នែកទល់ៗភ្លឺព្រោះមិនអាចសម្រាកបាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5H1O4JxE_CReOhEi2gsQFhRFwvcMy8oYRc6lKtYxHPtZXJxbHJDAS0-EaYqaEGGbEYJo0bSzaJm5rR4ovAyVmeHjcSPW9n91SPJcz288xwUXanuslS7T83Rh7Xl4GYqyouUjictT5hBztf7kc9gyhlsQgA1df_2gGYiAoU91io_NU-MmX7v2oP0jfexFh/s1024/photo_2025-10-15_09-14-30%20(2).jpg

យ៉ាងណាក៏ដោយ សកម្មភាពអមនុស្សធម៌ដែលមានគោលបំណងធ្វើទារុ.ណកម្មផ្លូវចិត្តពលរដ្ឋខ្មែរពីសំណាក់ថៃតាមរយៈការចាក់សម្លេងរំខានខាងលើនេះ គឺជាភស្តុតាងយ៉ាងច្បាស់លាស់បំផុតក្នុងការចង្អុលបង្ហាញប្រាប់ពិភពលោកពីចរិតពិតរបស់ថៃ ថាជាប្រទេសដែលអភិវឌ្ឍន៍មួយនៅក្នុងតំបន់ បានតាំងខ្លួនជាបងធំមកធ្វើបាប និងបៀតបៀនប្រទេសដែលទន់ខ្សោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjovng1I2E9HsXmEo0xSizO8Azdfg479vyibaeRUtoxmrLKS_K67pi4hmb9Npk2XU-bSnLyfKUJ7AvK9WLkNm43IiQZ2SWC3-0yc2oLV2EWCs9QajcknAplXWTFINxV424U7Z7y1mAy9Ltefy-Mrpdvws_sx5rOA2CLv6XQEluUD2yqReAfCJAkx9UVkfh/s1024/photo_2025-10-15_09-14-30.jpg

ស្របពេលជាមួយគ្នានេះ គណៈកម្មការកម្មការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) ក៏បានដាក់ញត្តិបន្ទាន់មួយទៅកាន់ស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិ ដើម្បីប្ដឹងពីទង្វើដ៏អមនុស្សធម៌របស់ថៃ ដោយបានអំពាវនាវដល់ស្ថាប័ននេះ ឲ្យធ្វើការស៊ើបអង្កេត និងបញ្ឈប់គ្រប់សកម្មភាពដែលគំរាមកំហែងផ្លូវចិត្តប្រជាជនកម្ពុជាជាបន្ទាន់៕

បទ «Seven» របស់ Jungkook ពង្រីកកំណត់ត្រា

0

បទចម្រៀង «Seven» របស់ Jungkook សមាជិក BTS បានបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាបទចម្រៀងដែលជាប់ចំណាត់ថ្នាក់បានយូរបំផុតដោយសិល្បករទោលអាស៊ីនៅលើតារាង Billboard Global 200 ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6LPNvN-Wv2zisMI5OuHibI-Z1cxWGL5ALB-efSFrsobitOC0RzlrqLQRMjpMpNi7lSD9j1XeDWGUVmYwgN2RK9u2Z6eLD5-amTJPrdegtHd-E-BVZCUKXKTsattz-VVJ9_5qqqoF99DB1_HTVBJaIFVd_r0tYgHIzFuNSzt0sOy9N_ZiMaDCnMUIR_Kul/s1200/image_2025-10-14_16-29-55.png
យោងតាមតារាងចុងក្រោយបំផុតដែលចេញផ្សាយដោយ Billboard នៅថ្ងៃទី ១១ ខែតុលា «Seven» ជាប់ចំណាត់ថ្នាក់ទី ១៣២ នៅលើ Global 200 ដោយកត់សម្គាល់ ១១៥ សប្តាហ៍ជាប់ៗគ្នានៅលើតារាងចាប់តាំងពីការចេញផ្សាយរបស់វា ដែលជាចំនួនកំណត់ត្រាសម្រាប់សិល្បករទោលមកពីអាស៊ី។ តារាង Billboard Global 200 គឺផ្អែកលើការផ្សាយ និងទិន្នន័យលក់ឌីជីថលពីជាង 200 ប្រទេស រួមទាំងសហរដ្ឋអាម៉េរិកផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFANO-bNyyYGwFtdlMFLTzvZbQVaX8A_XLPphc4vVR6DT4JUsVofZCVWktApJFwbOEdJVJyExE7cBzBXYvhTWoSH9OHJAjlmSOYS75z9gFmkUkznB_VOmJjtmPlB6V6a6MSX_A6lxKtoylu-BvKMh5n4LtQCWGdtoikkPgOB9P8bEA1ZrLlEXUz-VrD1lv/s1920/image_2025-10-14_16-29-54.png
ជាមួយនឹងសមិទ្ធិផលថ្មីនេះ «Seven» មិនត្រឹមតែវ៉ាដាច់កំណត់ត្រាមុនៗរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាបទចម្រៀងដែលជាប់ចំណាត់ថ្នាក់បានយូរបំផុតដោយសិល្បករទោលអាស៊ីម្នាក់ក្នុងប្រវត្តិសាស្ត្រតារាង។ មិនតែប៉ុណ្ណោះបទនេះក៏បានជាប់ចំណាត់ថ្នាក់ទី ៧៨នៅលើតារាង «Global Excl. US» ដោយកត់ត្រាវត្តមាន ១១៦ សប្តាហ៍ជាប់ៗគ្នា។ សមិទ្ធិផលនេះធ្វើឱ្យ Jungkook ក្លាយជាសិល្បករទោលអាស៊ីដំបូងគេដែលរក្សាវត្តមានជាប់លាប់បែបនេះនៅលើតារាងពិភពលោករបស់ Billboard ទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF2kLZwlYuQeLUxOYhh9f0DdYSlPyryUuw0ffxiYil-Kz3mmIY6Sl1isRqOC7uNzWGTnrRY-GX2MqV38bTqHlEmZeu0zaYqC2it_7NdsxOb6K1HlXr5goTRpg5YsIxxG3WhcgOT1Cs0tqhO81wMYPEwbRKu9vDPJXUA8s-2mhAiymaPVGpAmYCwgkpmGHq/s853/image_2025-10-14_16-29-55%20(2).png

មុនពេលការចេញផ្សាយរបស់ខ្លួន «Seven» បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលវាឈរនៅលើកំពូលតារាង Billboard Hot 100 ក្នុងសប្តាហ៍ដំបូងរបស់ខ្លួនដោយឈរនៅទីនោះអស់រយៈពេល ១៥ សប្តាហ៍ជាប់ៗគ្នា ហើយក៏បានកាន់កាប់តំណែងលេខ ១ នៅលើ Billboard Global 200 អស់រយៈពេល៧ សប្តាហ៍ផងដែរ។ នៅចក្រភពអង់គ្លេស បទចម្រៀងនេះក៏បានបង្ហាញខ្លួននៅលេខ ៣ នៅលើតារាង UK Official Singles Top 100 ដែលធ្វើឱ្យ Jungkook ក្លាយជាសិល្បករទោល K-pop ដំបូងគេដែលមានបទចម្រៀងឈរនៅទីនោះរយៈពេល ១៤ សប្តាហ៍ជាប់ៗគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEs-_So4VOUdTO5Di4PeNLC6ZRkPezSTbrBdWt6Y8MMIwjLXwYCK0gcoPl7jfox4tODWYGgilpxWMJJ-bc2mYapmYynGAl1jl7o2mA0aeKHb2uWURaCjWheyRcguudT4nmZDuS6ak4JlGnEO5MehMcwZBB5yH4idHozZoFmcNWqd6LD6ulwsHMo4zaYT0F/s640/image_2025-10-14_16-29-55%20(3).png

នៅលើ Spotify «Seven បានរក្សាវត្តមានស្ថិរភាពនៅលើតារាង Weekly Top Songs Global ១១៧សប្តាហ៍ជាប់ៗគ្នា ខណៈដែលមានអ្នកស្តាប់លើសពី ២.៥៨ ពាន់លានដង ដែលបន្តជាបទចម្រៀងដែលមានចំនួនការផ្សាយខ្ពស់បំផុតដោយសិល្បករអាស៊ីរហូតមកដល់បច្ចុប្បន្ន។ ជាមួយនឹងសមិទ្ធិផលដ៏គួរឱ្យចាប់អារម្មណ៍នេះ Jungkook នៅតែបន្តអះអាងពីឥទ្ធិពលសកលរបស់ K-pop ខណៈពេលដែលលោកមានឈ្មោះក្នុងបញ្ជីសិល្បករទោលអាស៊ីជាមួយនឹងសញ្ញាសម្គាល់យូរអង្វែងបំផុតនៅលើតារាងអន្តរជាតិ៕

សកម្មជនសិទ្ធិស្ត្រីគាំទ្រសមាជិកព្រឹទ្ធសភាថៃដែលបញ្ចេញមតិពីការបើកសំឡេងរំខាន និងថាសន្តិភាពមិនកើតឡើងពីការស្អ.ប់ខ្ពើ.ម

0

ប្រទេសថៃ ៖ សកម្មជនសិទ្ធិស្ត្រីបានចេញសេចក្តីថ្លែងការណ៍គាំទ្រមតិរបស់សមាជិកព្រឹទ្ធសភាថៃ លោកស្រី អាំងខាណា នីឡៈផៃជីត ដែលលើកឡើងពីរដ្ឋាភិបាល និងកងទ័ពថៃបណ្តោយឱ្យបុគ្គល កាន់ ចមផ្លាំង Influencer ចាក់សំឡេងរំខានពលរដ្ឋខ្មែរនៅភូមិជោគជ័យ និងភូមិព្រៃចាន់ ដោយសកម្មជនសិទ្ធិស្ត្រីអះអាងថា សន្តិភាពមិនកើតឡើងពីការស្អ.ប់ខ្ពើ.មទេ ។ ជ.នជាតិថៃ ឬជ.នជាតិខ្មែរ គឺជាមនុស្សដូចគ្នា មនុស្សគ្រប់រូបមានសិទ្ធិរស់នៅក្នុងសន្តិភាព សុវត្ថិភាព គ្មានអំពើហិង្សា និងការរើសអើ.ង ។

ថ្មីៗនេះ សមាជិកព្រឹទ្ធសភាថៃ លោកស្រី អាំងខាណា បានសរសេរក្នុងហ្វេសប៊ុកបារម្ភពីការបណ្តោយឱ្យបុគ្គល កាន់ ចមផ្លាំង Influencer ធ្វើសកម្មភាពដាក់សម្ពាធ ឬបង្កការភ័យខ្លាច ដូចជា ៖ ការបើកសំឡេងខ្មោច និងសំឡេងស្រែក ពេលប្រទេសកម្ពុជា-ថៃកំពុងមានជម្លោះ អាចជាបញ្ហាប្រឈមយ៉ាងខ្លាំងសម្រាប់រដ្ឋាភិបាលថៃ ជាពិសេស រដ្ឋមន្ត្រីក្រសួងការបរទេសថៃដែលត្រូវចរចាជាមួយកម្ពុជារកដំណោះស្រាយរួមគ្នា ។ បន្ទាប់ពីសមាជិកព្រឹទ្ធសភាលើកឡើងបែបនេះ ក៏មានមតិគាំទ្រ និងមិនគាំទ្រជាច្រើនក្នុងបណ្តាញសង្គម ។

កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ សកម្មជនសិទ្ធិស្ត្រីបានចេញសេចក្តីថ្លែងការណ៍គាំទ្រមតិសមាជិកព្រឹទ្ធសភា លោកស្រី អាំងខាណា ដែលលើកឡើងពីការពិតតាមគោលការណ៍សិទ្ធិមនុស្ស និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ។ សេចក្តីថ្លែងការណ៍មានខ្លឹមសារថា ការស្អប់ខ្ពើមធ្វើឱ្យពលរដ្ឋថៃមួយចំនួនរិះគន់មតិសមាជិកព្រឹទ្ធសភា លោកស្រី អាំងខាណា ដែលជាស្ត្រីម្នាក់គោរពសិទ្ធិមនុស្ស ក្លាហាន បំពេញតួនាទីដោយស្មោះត្រង់ និងសុចរិត ។ ទោះដឹងថាការបញ្ចេញមតិនាំឱ្យសង្គមរិះគន់ ប៉ុន្តែលោកស្រីនៅតែនិយាយឈរលើភាពត្រឹមត្រូវ មិនមែននិយាយដើម្បីខ្លួនឯង ប៉ុន្តែដើម្បីការពារសិទ្ធិមនុស្សគ្រប់រូប ។

ស្មារតីស្នេហាជាតិរបស់ពលរដ្ឋថៃបានក្លាយជាអាវុធ វាគួរឱ្យរីករាយដែលពលរដ្ឋថៃចាប់អារម្មណ៍នឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ប៉ុន្តែសំណួរសួរថា តើយើងកំពុងដោះស្រាយបញ្ហាដោយសន្តិវិធី ឬបណ្តុះគំនិតស្អប់ខ្ពើម? គំនិតជាតិនិយមពេលនេះកំពុងបណ្តុះគំនិតស្អប់ខ្ពើមក្នុងចិត្ត គិតតែពីហិង្សា ដោយបំផ្លាញភាពយុត្តិធម៌ និងសន្តិភាពដោយផ្ទាល់ដៃ ។ តើយើងកំពុងបង្កើតវប្បធម៌បែបណាក្នុងចិត្តរបស់យើង ឬមនុស្សក្នុងសង្គម?

បើបង្កើតសង្គមពោរពេញដោយការស្អប់ខ្ពើម គឺយើងនឹងស្ថិតនៅជាមួយការស្អប់ខ្ពើម ប៉ុន្តែបើកសាងវប្បធម៌យល់ពីគ្នា មានភាពយុត្តិធម៌ និងបារម្ភ គឺនឹងទទួលបានសង្គមមានកិត្តិយស ។ ការស្នេហាជាតិដ៏មានតម្លៃ មិនមែនបានពីការចាក់សំឡេងរំខាន ឬការស្អប់ខ្ពើមទេ ប៉ុន្តែបានពីភាពក្លាហានក្រោកឈរឡើងដើម្បីសេចក្តីថ្លៃថ្នូរ ។

បុគ្គល កាន់ ចមផ្លាំង Influencer មិនគួរមានសិទ្ធិលើសពីច្បាប់ទេ ដែលធ្វើសកម្មភាពញុះញង់ជាតិនិយម គឺគំរាមកំហែងសង្គម ដែលត្រូវបញ្ឈប់សកម្មភាពតាំងពីដំបូង ។ ជ.នជាតិថៃ ឬជ.នជាតិខ្មែរ គឺជាមនុស្សដូចគ្នា មនុស្សគ្រប់រូបមានសិទ្ធិរស់នៅក្នុងសន្តិភាព សុវត្ថិភាព គ្មានអំពើហិង្សា និងការរើសអើ.ង ។ ជម្លោះកម្ពុជា-ថៃ គឺមេដឹកនាំប្រទេសពីរត្រូវដោះស្រាយបញ្ហា កុំបណ្តោយឱ្យពលរដ្ឋទាំងសងខាងស្អប់ខ្ពើមគ្នាដោយសារជម្លោះ ពីព្រោះសង្គ្រាម និងជម្លោះនាំមកនូវការខាតបង់ ខាតប្រយោជន៍ គួរដោះស្រាយបញ្ហាដោយសន្តិវិធី ចៀសវាងការខាតបង់គ្រប់យ៉ាង ។

សកម្មជនសិទ្ធិស្ត្រីបានអំពាវនាវឱ្យរដ្ឋាភិបាល កងទ័ព និងអង្គការក្រៅរដ្ឋាភិបាលនៅប្រទេសថៃ បំពេញតួនាទីតាមគោលការណ៍សិទ្ធិមនុស្សអន្តរជាតិជាបន្ទាន់ មានតម្លាភាព ទទួលខុសត្រូវចំពោះពលរដ្ឋ បញ្ឈប់ការស្អប់ខ្ពើម និងការពារកិត្តិយសមនុស្សគ្រប់រូប មិនប្រកាន់ជាតិសាសន៍ ។ សកម្មជនសិទ្ធិស្ត្រីគាំទ្រមតិរបស់សមាជិកព្រឹទ្ធសភា លោកស្រី អាំងខាណា ដែលការពារ និងគោរពសិទ្ធិមនុស្សគ្រប់រូប ៕

សាស្ត្រាចារ្យថៃម្នាក់នេះចេញមុខមកណែនាំរដ្ឋាភិបាលឱ្យអនុវត្តយុទ្ធសាស្ត្រនេះដើម្បីដាក់សម្ពាធកម្ពុជាទទួលយកការចរចាដោយគ្មានលក្ខខណ្ឌ

0

ប្រទេសថៃ ៖ លោក សេតថា សាប់យ៉េន សាស្ត្រាចារ្យមុខវិជ្ជាគ្រប់គ្រង និងនយោបាយនៅសាកលវិទ្យាល័យ Navamindradhiraj បានណែនាំរដ្ឋាភិបាលខ្លួនអនុវត្តយុទ្ធសាស្ត្រដាក់សម្ពាធឱ្យកម្ពុជាចរចាទទួលយកលក្ខខណ្ឌរបស់ថៃ ។ សាស្ត្រាចារ្យរូបនេះបញ្ជាក់ថា បច្ចុប្បន្ន រដ្ឋាភិបាលថៃបានប្រឈមនឹងការដាក់សម្ពាធគ្រប់ផ្នែកទាំងស្ថានការណ៍ក្នុងប្រទេស និងក្រៅប្រទេស ដូច្នេះ គួរតែកំណត់យុទ្ធសាស្ត្រចម្រុះទាំងការទូត សន្តិសុខ និងអនុញ្ញាតឱ្យពលរដ្ឋធ្វើសកម្មភាពបញ្ចេញមតិ បាតុកម្ម និងតវ៉ាក្នុងបណ្តាញសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAIHB_R-6UK0r5TAFyly_mh27ILKx8DBZwWmp2SSyCN_QGG1erOjV_06x7HzYyPznUnktGwyOKJgUvjSbPsdlz_FK0sj1C87MFHPDxZyFew4eLWmx-ppzvLRdO5iIarXVGowMHWL4gWXAJ8XMemOqgjCfUPjjKQVmqkAdmbOH1YP01KAmCXhOBtmMKdeXE/s1280/photo_2025-10-14_17-03-25.jpg

សាស្ត្រាចារ្យរូបនេះបានចោទប្រកាន់កម្ពុជាផ្សព្វផ្សាយព័ត៌មានបំភ្លៃ និងចោទប្រកាន់កម្ពុជាបង្ហោះដ្រូនចូលហួសបន្ទាត់ព្រំដែន ក៏ដូចជាបង្ហាញវត្តមាននៅលើឆាកអន្តរជាតិ ។ ហេតុនេះ រដ្ឋាភិបាលថៃគួរតែរៀបចំយុទ្ធសាស្ត្រឱ្យបានគ្រប់ជ្រុយជ្រោយ និងស៊ីជម្រៅកាន់តែខ្លាំង ដោយផ្តោតលើការអនុវត្តយុទ្ធសាស្ត្រចម្រុះទាំងការទូត និងយន្តការសន្តិសុខដើម្បីដាក់សម្ពាធ និងមិនធ្វើឱ្យថៃធ្លាក់ក្នុងជម្លោះដោយផ្ទាល់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgO6R7nsvG0ck2O1ViDLw-gZqDj2XgogQEm50ciNYSD9EQKS55dCz5mkovLJ-Ieb9f4zktIIuAADQNYnGRlG9mUOO14u8Zy0a06v9cArXJRcNppITggjLmKUYsr_D1dorCXcmdVlBf_t0QekZIG5HSw1KSqYhmCp1kY43ztHHr4s9Z3WX4VRu_rOu4pFYtL/s1269/photo_2025-10-14_17-03-26.jpg
សម្រាប់ផ្នែកសន្តិសុខ គឺរដ្ឋាភិបាល និងកងទ័ព ត្រូវតែត្រៀមខ្លួនបើមានការល្មើស ប៉ុន្តែមិនឈានទៅសង្គ្រាម ដូចជា ៖ ការយាមល្បាត ការដោះមីននៅតំបន់គ្រោះថ្នាក់ ដោយមានការជូនដំណឹងជាមុនដើម្បីកុំឱ្យមានការចោទប្រកាន់ថៃបំពានអធិបតេយ្យ ។ ក្រៅពីនេះ ពលរដ្ឋ និងសារព័ត៌មាននានាមានតួនាទីសំខាន់ក្នុងការជួយដាក់សម្ពាធផ្នែកសង្គមដោយសន្តិវិធី ហើយរដ្ឋាភិបាលត្រូវអនុញ្ញាតឱ្យពលរដ្ឋបញ្ចេញមតិក្នុងក្របខ័ណ្ឌច្បាប់ រួមមាន ៖ ការប្រមូលផ្តុំបាតុកម្មនៅមុខស្ថានទូតកម្ពុជា, ការតវ៉ាក្នុងបណ្តាញសង្គមបង្ហាញពីការបារម្ភចំពោះទឹកដី និងផ្តល់កម្លាំងចិត្តដល់កងកម្លាំងនៅព្រំដែន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIb5ES4rOjsvAIHFKa0a_6hlf3VXWvufn84MqDIsN9W0WWKCTSem83sA7eeCT6pwjk9fT5v9-3kDcNEgvDeR0Zi-_Q8NcCwgUlTrSoTwuxzFCz5esrS3gjYXl6x0AUtLSo0aaQbTXb3ybDOb9mHZ9vmS_w5WtNywBiQh9s60HCz2VFA9R4KIf7ByoZrZQh/s1280/photo_2025-10-14_14-35-25%20(3).jpg

ចំណុចទាំងនេះជាផ្នែកមួយនៃ Soft Power និងជាការបញ្ជូនសារដោយពុំចាំបាច់ប្រើប្រាស់ហិង្សា ។ ការរួបរួមកម្លាំងសង្គមដែលបើកឱកាសឱ្យពលរដ្ឋធ្វើសកម្មភាព គឺជាវិធីជួយឱ្យថៃអាចការពារអធិបតេយ្យ និងផលប្រយោជន៍ជាតិ ដោយពុំចាំបាច់ធ្វើឱ្យស្ថានការណ៍ជម្លោះរាលដាល ថែមទាំងជួយរក្សាមុខមាត់ប្រទេសថៃលើឆាកអន្តរជាតិផងដែរ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwkkz08WfWFer8tfpJG5cV8TMuoV0SavY4CwlD6nRSIxg11bxNICl3LHPmevymTYhm9vt3UevgAt7WiiKcLZMM20_sGEPzZyW-mQOzRyMJ2JMMFa0rRWgC81HY6XpNiGHci2lpTi_Ld_kIEq7MnTrG3hSwj71MEKXU1Ek7Hq4GCXz2abae1WfiWpz1ceCR/s1024/photo_2025-10-14_14-35-24%20(2).jpg

សរុបមក យុទ្ធសាស្ត្រទាំងអស់មានគោលបំណងបង្ខំឱ្យកម្ពុជាយល់ព្រមចរចា និងទទួលយកលក្ខខណ្ឌទាំងអស់របស់ថៃ ដោយសារថៃចង់ឃើញកម្ពុជាចុះញ៉ម ពីព្រោះបច្ចុប្បន្ន កម្ពុជារងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ខណៈកម្ពុជាពឹងផ្អែកថៃខ្លាំង ។ ថៃពុំទិញទំនិញកម្ពុជានឹងធ្វើឱ្យស្ថានការណ៍សេដ្ឋកិច្ចនៅកម្ពុជាមិនស្ថិតស្ថេរ ហើយកម្ពុជាយល់ព្រមចរចាពេលណា គឺពេលនោះហើយដែលយុទ្ធសាស្ត្ររបស់ថៃទទួលបានជោគជ័យ ។ នេះបើតាមការលើកឡើងរបស់សាស្ត្រាចារ្យថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikWY4tHJTM3UZi12iEsfWcLU50vRoH5NYupT4er6zxYecUT45gSOgbVWzhzFiqbN2DZmntq_dN6h9wzfW9yFU0S8R0b-YDtetYjg8jZWCY6zEP-O7uPwMKA20fyXRMhPrUreCvRkuNq_Vt0ZumuF5s2qgbXkEzZt9Tkbzs2GbsHDpt6PFDOzeb0C-5GQod/s800/photo_2025-10-14_14-35-26.jpg

គួរបញ្ជាក់ថា រដ្ឋាភិបាលថៃចង់ឱ្យកម្ពុជាទទួលយកលក្ខខណ្ឌចំនួន៤ រួមមាន ៖ ១-កម្ពុជាត្រូវដកអាវុធធុនធ្ងន់ចេញពីតំបន់ព្រំដែន ២-ដោះមីន ៣-សហការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និង៤-គ្រប់គ្រងព្រំដែននៅតំបន់មានបញ្ហា ។ លោកនាយករដ្ឋមន្ត្រីថៃ អនុថីន ឆាន់វីរៈគូន ស្រែកថាចង់បានសន្តិភាពជាមួយកម្ពុជា ជាប្រទេសជិតខាង និងមិនហ៊ានជំទាស់ជាមួយការអន្តរាគមន៍របស់អាមេរិក ប៉ុន្តែបែរជាប្រគល់អំណាចពេញលេញឱ្យកងទ័ពជាអ្នកសម្រេចចិត្តរឿងព្រំដែន ៕

សមាជិក BLACKPINK រងការវែ.កញែ.កចំពោះការប្រព្រឹត្តទៅលើ Jisoo

0

ថ្មីៗនេះ Jisoo បានបញ្ចេញ MV «Eyes Closed» ដោយសហការជាមួយ Zayn Malik អតីតសមាជិក One Direction ដែលធ្វើឱ្យទស្សនិកជនរំភើបចិត្ត។ នេះគឺជាពេលវេលាដ៏កម្រដែល Zayn បានចូលរួមក្នុងគម្រោងចម្រៀងមួយបន្ទាប់ពីជាច្រើនឆ្នាំ។ តារាប្រុសរូបនេះមិនត្រឹមតែចែករំលែកបទចម្រៀងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្ញើបាច់ផ្កាធំចំនួនពីរជូន Jisoo ផងដែរ។ ទន្ទឹមនឹងនេះអ្នកគាំទ្រចាប់ផ្ដើមសម្លឹងមើលប្រតិកម្មរបស់សមាជិកក្រុម BLACKPINK ធ្វើដាក់ Jisoo ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhs_1BELOMBE7W6F-X0X0x0hmqJvnbMmGP9wCMU07RoHl92iU7X3sN-oG2oqh3ll2EdZjSrbjIiJrK7OW4VRZ9zltwXj6_sk9NRVAVaoX88ORD16wkkIBuHFSkw-CA1vWsn3_ZwYR8kCs9Quo8le81HydCubkxWSv-7CQeoGWCiVsRgVYvruD6VABwAHlly/s1440/image_2025-10-14_11-03-40%20(2).png

Rosé គឺជាមនុស្សម្នាក់ដែលបានចែករំលែកដើម្បីគាំទ្រ MV «Eyes Closed» ប៉ុន្តែមនុស្សជាច្រើនគិតថានាងបង្ហោះវាយឺតពេល។ ជាមួយគ្នានេះដែរ Jennie និង Lisa ត្រូវបានគេរិះគន់ថាមិនគាំទ្រ Jisoo ដែលជាបងគេនៅក្នុងក្រុមតែមួយ។ អ្នកគាំទ្រមួយចំនួនបាននិយាយថា ពួកគេខកចិត្តដែល Jisoo មិនទទួលបានការគាំទ្រជាសាធារណៈដែលនាងសមនឹងទទួលបានពីសមាជិកក្រុមរបស់នាង។ មនុស្សជាច្រើនគិតថាការមិនចែករំលែក MV ដើម្បីគាំទ្រ Jisoo គឺជាសកម្មភាពមិនសមរម្យ និងត្រជាក់របស់ Lisa និង Jennie ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivsKvtwxU4AuPlq_Y2LTMlRK2rMiFC33G04zO1okCnH_dN-bJSjAmVqpNVLnzSmVpW-aZ-Q-e5L_Uwpcb2Ree3fBU3YhJA-oOixpEXfMCjt-P1Q_KzF5FfS2opFD3dH22yr_vIrXBJyk39pKIGpU7S4VU6I49-_XYsAgFRBpgei6VVX4CTYrRfgIQuhcPp/s1440/image_2025-10-14_11-03-45.png

ទន្ទឹមនឹងនេះដែរ នៅពេលដែលសមាជិកទាំង ៣នាក់ចេញផលិតផលទោល ជារឿយៗ Jisoo គឺជាមនុស្សដំបូងគេដែលចែករំលែក និងគាំទ្រពួកគេ។ មនុស្សជាច្រើនថែមទាំងជឿថាទំនាក់ទំនងរវាងសមាជិកក្រុម BLACKPINK មិនល្អទេ បន្ទាប់ពីចែកផ្លូវគ្នាទៅធ្វើការទោលរៀងៗខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoJ5cY7PxMHu7uaZeTC80thzlnpSR71Vj5I0AbCLw9an5pDsno862l_L5JF1XYw2giFl4yLD8jGPLgVXVMWwh_qNGDWiKlQ31ouNQcRDBF_bCqV0c1NX07FFwmY2Y9Bd4qVe0a0c3WJTBldqGjzuawvWMW0mNs-LX1qPAHhckYWB9Wii_Hj-BYSl8eWTkC/s1439/image_2025-10-14_11-03-43%20(2).png
យ៉ាងណាមិញ នៅតែមានមតិដែលអ្នកគាំទ្រគិតច្រើនពេក ព្រោះថាការគាំទ្រមិនចាំបាច់បង្ហាញតាមរយៈបណ្តាញសង្គមនោះទេ សមាជិកទាំងអស់សុទ្ធតែរវល់ និងមានកាលវិភាគរៀងៗខ្លួន។ មតិមួយបានសរសេរថា ការមិនបង្ហោះមិនមែនមានន័យថាមិនគាំទ្រទេ ប្រហែលជាពួកគេលើកទឹកចិត្តគ្នាទៅវិញទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikvCcez0Q3p34eZIDjO7H7NtWEf5fcM0EjlerYh_x-TePf646hvejWBAKHBo25pE-HAsvVLhFlNBGs6TX_tO7xLqWibXY0rrsk_rSuR8ro_nGci3w4hAZyKg4kEWCp-yr3WYLLhXU5FtTa58EjDRdSm_LEv2mGBWEIIgLeTm4pWYCP8R0c04AjbV-B-3up/s1920/image_2025-10-14_11-03-43.png

«Eyes Closed» គឺជាជំហានដ៏ធំមួយឆ្ពោះទៅមុខសម្រាប់ Jisoo ដែលបង្ហាញពីរបកគំហើញក្នុងការខិតទៅជិតទីផ្សារអឺរ៉ុប និងអាម៉េរិករបស់នាង។ បន្ទាប់ពីបញ្ចប់កិច្ចសន្យាផ្ទាល់ខ្លួនជាមួយផលិតកម្ម YG សមាជិកទាំងបី Lisa, Rosé, Jennie បានផ្តោតលើសកម្មភាពនៅសហរដ្ឋអាម៉េរិក ខណៈដែល Jisoo ហាក់ដូចជាផ្តោតលើទីផ្សារកូរ៉េកាន់តែច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI-z5wgEGog9EGNx9TkbEK5Thst-aeIHuTUYN-5VE6t_MAYMwRmzeM8QJIZM_J2tO8xedmzJaqsqpNYRwJlfIsblCZBzvE5D7Jh7FQe8zPrUjWGshKVkAHJ3yV8GJ33Jt7gi3uBYGvsqkECgoQOpEx0UAQDs5JXldp2ffPLDlaxuhZj5Uj7Dfuc3k20HIg/s1440/image_2025-10-14_11-03-41.png

នៅពេលចេញផ្សាយ «Eyes Closed»បានឡើងដល់កំពូលលេខ ១ នៅលើតារាងចម្រៀង iTunes ទូទាំងពិភពលោក លេខ ១ នៅលើតារាង YouTube Top Music Videos ទូទាំងពិភពលោក (ប្រចាំថ្ងៃ) និងលេខ ៤ នៅសហរដ្ឋអាម៉េរិក។ នៅលើ Global Spotify «Eyes Closed»បានបង្ហាញខ្លួនជាលើកដំបូងនៅលេខ ២១ ជាមួយនឹង ៣.២៥ លាន streams ខណៈពេលដែលឈានដល់លេខ ១១២នៅលើ Spotify US ។ បទចម្រៀងនេះក៏បានជាប់ចំណាត់ថ្នាក់កំពូល Genius Hot Top 100 ។ បទនេះបានក្លាយជាការសហការគ្នាដែលលក់ដាច់បំផុតនៅក្នុងប្រទេសចិនក្នុងឆ្នាំ ២០២៥ ផងដែរ៕

កម្ពុជាប្រកាសជំហរមិនព្រមឲ្យបាត់បង់នូវអ្វីដែលជារបស់ខ្លួននៅចំពោះមុខថៃ ក្នុងកិច្ចប្រជុំចតុភាគី

0

រាជធានីភ្នំពេញ៖ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស ជាតំណាងកម្ពុជានៅក្នុងកិច្ចប្រជុំចតុភាគី បានថ្លែងប្រាប់តំណាងសហរដ្ឋអាមេរិក និងម៉ាឡេសុី នៅចំពោះមុខភាគីថៃថា កម្ពុជានឹងមិនទទួលយកការបាត់បង់នូវអ្វីដែលជាកម្មសិទ្ធិត្រឹមត្រូវរបស់ខ្លួនជាដាច់ខាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJz50jBZ719xycP2UXZT9mwR_uwb-RPXlxd2J8wEMbxEcDdwcZZ_CIj6ralEFT7wM0LOh_ZrQMzA1narnkWu8OVS6Xlx1ne5JUa7zGAM-nG1ckl1MjOBtPbXzBGR2Tu5Ww1kX10tnrmcBpcKC7R7Wn2AUj-DkQbLJlKwpLcoK5gYsIcdy0IX_-BeE4QAjR/s1280/photo_2025-10-14_14-35-24.jpg

កិច្ចប្រជុំចតុភាគីរវាងកម្ពុជា ថៃ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដែលបានប្រព្រឹត្ដទៅកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីក្នុងគោលបំណងរួម ដើម្បីសន្តិភាព និងស្ថិរភាពរវាងកម្ពុជានិងថៃ ក៏ដូចជានៅក្នុងតំបន់ទាំងមូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiel9SdZNUPEzG-2OblXMAlIFJsJzniiKBxQ_2Ulft-G4F3J-nGsQ_J5oqtflHSl7IMs-zdXD0T5laei8-JfVHsJmj2IqxP-yJuahSAjKWFVDXu89dOgNGmW3hnpp-vsQhcmC2w2N_fn_zWNjnu_22nnnj23snyMoK2XWgLIFN0SO3iMk5UJpWWexs_uiQG/s1024/photo_2025-10-14_14-35-24%20(2).jpg

ក្នុងឱកាសថ្លែងសន្ទរកឋា ឯកឧត្ដម ប្រាក់ សុខុន បានបញ្ជាក់ថា «ក្នុងនាមជាប្រទេសដែលមានស្លាកស្នាមបង្កដោយជម្លោះជាច្រើនទសវត្សរ៍ ឬអាចថារាប់សតវត្ស ប្រទេសកម្ពុជាដឹងយ៉ាងច្បាស់អំពីផលវិបាកដ៏អាក្រក់នៃសង្គ្រាម។ ការណ៍នេះបង្ហាញយ៉ាងច្បាស់ថាហេតុអ្វីបានជាយើងតែងតែចាត់ទុកសន្តិភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់យើង។»«កម្ពុជាគ្មានបំណងចង់យកអ្វីដែលមិនមែនជារបស់យើងទេ ប៉ុន្តែទន្ទឹមនឹងនោះ យើងនឹងមិនទទួលយកការបាត់បង់នូវអ្វីដែលជាកម្មសិទ្ធិរបស់យើងដោយត្រឹមត្រូវនោះទេ។ អ្វីដែលយើងស្វែងរកគឺដំណោះស្រាយប្រកបដោយយុត្តិធម៌ មិនលំអៀង និងផ្អែកលើច្បាប់ដែលអាចធានាបាននូវសន្តិភាពយូរអង្វែងសម្រាប់ប្រជាជនយើង។ អ្វីដែលកម្ពុជាស្វែងរក គឺដំណោះស្រាយប្រកបដោយយុត្តិធម៌ មិនលំអៀង និងផ្អែកលើច្បាប់ ដែលអាចធានាបាននូវសន្តិភាពយូរអង្វែងសម្រាប់ប្រជាជនយើង។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1dC142LrQ2cZ1u2QYZqW4lGw4q8qip9E61ltBPumN4zSrqM7g9e9aDIYk2pRh26XpObq8mICVlkAxGysf3f8PafDxYPXrjQLiXAgbs0kwrvdeBG23r_kP5_lXS6QZrg04xQwb2B7LWZ6Q2EnUEKbKIRLPknUt3KJxg5uf6YuJ1px2nhVymR148vSYmUgD/s800/photo_2025-10-14_14-35-26.jpg

ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងពីការងារអាទិភាពសំខាន់ៗមួយចំនួន ដែលភាគីទាំងពីរបានឯកភាពនាពេលថ្មីៗនេះ ដើម្បីរួមគ្នាកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្តឡើងវិញ ពង្រឹងកិច្ចសហប្រតិបត្តិការ រួមមានការដកទៅវិញនូវអាវុធធុនធ្ងន់ ការដោះមីនមនុស្សធម៌ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការគ្រប់គ្រងការតាំងទីលំនៅរបស់ជនស៊ីវិលនៅតាមព្រំដែន និងការប្រឆាំងព័ត៌មានមិនពិត ជាដើម។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការជាមួយប្រទេសថៃក្នុងនាមជាអ្នកជិតខាងអចិន្ត្រៃយ៍ ក្នុងការបំពេញនូវការទទួលខុសត្រូវរួមដើម្បីស្តារប្រក្រតីភាព សន្តិភាព ស្ថិរភាព និងវិបុលភាពរវាងប្រទេស និងប្រជាជនទាំងពីរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizX_ACjh0p264bA1augDWl22n0-xQrDbt3UDHMSNQMchI_L81URufWe-iTuYC7lgbCoIc2BauJ4CSBGaH9jWLOpbLBAEl75ouL2xLUaF89Ec6xNkGGTNxIymq0Pfv0jDfhdWbqu4BJK_4PEqCoH-t7_zAvOH_arVyJbEXVA9EO4iuV3BaxLekd56u3TaXs/s1280/photo_2025-10-14_14-35-25.jpg

ប៊ី សុធារី ចាប់ផ្តើមអាជីពថ្មីមួយទៀត

0

ថ្មីៗនេះបវរកញ្ញា ប៊ី សុធារី បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាពិសេសនៅពេលឃើញនាងធ្វើជាពិធីការិនីក្នុងកម្មវិធី Metfone STARS រដូវកាលទី២។ សុធារី បាននិយាយថានេះជាលើកទី១ហើយសម្រាប់រូបនាងដែលបានធ្វើជា MC ក្នុងកម្មវិធីបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxw8-b-ycb1OJ3hNv2jAaQJTKR0WOeqzRuk40YbvOTZ6kfyrvQBVDNq3WOoXL107GPQkmZPWy6EIib1y-g7PYPdCH6Z2VENs0f_wfAbYFj0f3SE0Cv_jPF0RLx4cjtc2kE9AHnJyxoQu7HbfMlJl0kqkHTlGg5C31KD6enSsWAR7c8kqyTx4cvmmuv6w87/s1920/image_2025-10-14_14-17-36.png

ដូចប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថា ប៊ី សុធារី គឺជាបវរកញ្ញាខ្មែរមួយរូបដែលមានប្រជាប្រិយភាព ជាតារាម៉ូដែល រួមទាំងជាតារាសម្តែងផង។ យ៉ាងណាមិញ ប៊ី សុធារី មិនទុកឱ្យខ្លួនមានសមត្ថភាពត្រឹមតែប៉ុណ្ណេះនោះទេដូចនាងដូចបាននិយាយរួមមកហើយថានឹងរៀនអ្វីដែលថ្មីយកចំណេះដឹងបន្ថែមទៀតជាក់ស្តែងគឺសិក្សាភាសាបរទេសជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPmVy3MfaLLvkFQFGZ93Vumz_F9vA4_mj5zz6y8arXFxpFbDKkczV1hw5eCyyajLKhwAJflIk5WrBTO1CgcvwuhxKUsYplXe7W4K7iApArcJLY3L-4sZL8cLnFtcB_SRJamqy9hDqJhcr9O6lP1tkGPB8VhDizACZwKPGXz_IZmsad2syhOG0v_A7LoTlQ/s1440/image_2025-10-14_14-17-33%20(2).png

អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះអ្នកគាំទ្រមានការចាប់អារម្មណ៍មិនតិចនោះទេបន្ទាប់ពីបានបង្ហាញខ្លួនយ៉ាងស្រស់ស្អាតក្នុងនាមជាពិធីការិនីក្នុងកម្មវិធី Metfone STARS រដូវកាលទី២ជាមួយនឹងរ៉ូបពណ៌ក្រហមដ៏ស្រស់ស្អាតអមជាមួយនឹងពិធីករដ៏ស្រស់ស្អាត។ ជាមួយនឹងអាជីពថ្មីស្រឡាងនេះ ប៊ី សុធារី ថានាងមានការភ័យតិចតួចប៉ុណ្ណោះដោយសារតែនាងសុំាជាមួយនឹងឆាកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPIL1rwjTGrT2dwBIdb7gOFkTvgZ4tIWnq3-Vb7PeP7Zn3-tICVCl3elEn2oFNvGulh2ip5gLjlJNFvcFXG9rQ0NQtPGPB6AhuUJOkYBqxf60udYrMROqVfpL207X_GpGfbiSGad4FzOTDjpflbX8d2867DIKbVriNXgYSL0GsK_diphzomkblvCFcvGpP/s1539/image_2025-10-14_14-17-34.png

ជាមួយនឹងឱកាសនេះ ប៊ី សុធារី បានបង្ហាញអារម្មណ៍សប្បាយ រំភើបចិត្តចំពោះបទពិសោធនេះហើយនាងស្ទើរតែមិនជឿថានាងអាចធ្វើបាននោះទេ។ Runer Up Miss Cosmo Cambodia 2025 បាននិយាយថានេះជាលើកដំបូងដែលនាងបានធ្វើជាពិធីការិនី ខណៈដែលនាងធ្លាប់តែធ្វើជាពិធីការិនីក្នុងកម្មវិធីតូចមួយកាលពីឆ្នាំ២០១៩ ប៉ុន្តែលើកនេះបានធ្វើជាពិធីការិនីនៅលើឆាកធំ។ ទោះបីជាធ្វើមិនបានល្អ១០០ភាគរយប៉ុន្តែ ប៊ី សុធារី ថានាងមានអារម្មណ៍ថាសប្បាយចិត្តដែលអាចសាកល្បងអ្វីដែលថ្មីហើយអាជីពមួយនេះនាងអាចនឹងបន្តទៀត៕

Zhao Lusi នៅតែគេចមិនផុតត្រូវគេអូសចូលក្នុងការដ្រាម៉ាជុំវិញរឿងអាស្រូ.វលួ.ចច.ម្លង

0

បន្ទាប់ពីលុបគណនី Weibo ដែលរមានអ្នកតាមដានជាង ៣១លាននាក់ មនុស្សជាច្រើនជឿថាទីបំផុត Zhao Lusi នឹងគេចផុតពីភាពអវិជ្ជមានដែលមិនចាំបាច់ និងការដ្រាម៉ាទាំងឡាយ។ ទោះបីជាយ៉ាងណាក៏ដោយ ភាពចម្រូងចម្រាសថ្មីមួយបានលេចចេញជារូបរាង ដែលទាញនាងឱ្យត្រឡប់ទៅរកការចាប់អារម្មណ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwFi9LveFg-gRRgaFbNJ4gh69ZZgt2nq3gsGvaxbRFb_gT51AKFyM6OVHwrocuQBWLECSOoNuiak5ZbYTMnFd10QOmHYbdnUMjtguTYAQ_PxHR4_Ra0vUzuoDU2NDIDUowq3t6sRUzZWwvqTBDgAa3j6Nt7zgVKMn5_RHtoTQHI_NH3Xad0OsICKH3a9Bl/s2929/image_2025-10-14_11-47-36%20(2).png
ថ្មីៗនេះតារាសម្តែង Li Yitong ត្រូវបានចោទប្រកាន់ពីបទចម្លងស្ទីលម៉ូតសម្លៀកបំពាក់របស់ Zhao Lusi ។ ត្រឹមតែរយៈពេល៨ថ្ងៃនៃការថតរឿង Li Yitong ត្រូវបានគេឃើញស្លៀកសំលៀកបំពាក់ចំនួន៦ ដែលស្ទើរតែដូចគ្នាទៅនឹងអ្វីដែល Zhao Lusi ធ្លាប់បានតុបតែងខ្លួនពីមុនមក។ដំបូងឡើយ អ្នកនិយមលេងអ៊ីនធឺណិតបានរិះគន់អ្នករចនាម៉ូតរបស់ក្រុមការងារចំពោះការខ្វះការច្នៃប្រឌិត និង លួចចម្លង ស្ទាយ៍របស់ Zhao Lusi ។ ប៉ុន្តែមិនយូរប៉ុន្មាន មតិសាធារណៈបានធ្វើឱ្យមានការភ្ញាក់ផ្អើល។ ការពិភាក្សាតាមអ៊ីនធឺណិតបានចាប់ផ្តើមចោទប្រកាន់ Zhao Lusi ពីការបំផ្លើសស្ថានភាពដើម្បី «ទម្លាក់» ដាក់អ្នកផ្សេងដោយចោទនាងថាជា «ឧបាយកល» និង «ស្វែងរកការយកចិត្តទុកដាក់» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXA9i5bO4SwNUCgV2jJ2VtlnpcPjnNvCpYKoPVj2mkPwLqH4yXrNlpau6TrO2T3yADcfgdo3aW4JrO3ba51csRQDnzqvFZkChHTLPcLZbzzH4P571d2us7zeKspTTbEjwez6egfIrKrrW_opg9Yj_PPAjXTPd3np_1-gJhyphenhyphengc7V1lW2qLRGSUu3iSk-LF_/s1280/image_2025-10-14_11-47-38.png

Zhao Lusi ក៏រងការវាយប្រហារផងដែរ ពីបទចម្លងនិន្នាការម៉ូតកូរ៉េ ពីសម្លៀកបំពាក់ និងការតុបតែងខ្លួន ទៅជាម៉ូតសក់របស់នាង ដោយមានអ្នករិះគន់ចំអកឱ្យនាងថា «យកតម្រាប់តាមអ្នកដទៃ ខណៈពេលដែលចោទប្រកាន់អ្នកផ្សេងថាចម្លង»។ រឿងរ៉ាវកាន់តែកើនឡើង នៅពេលដែលក្រុមអ្នកគាំទ្រ Li Yitong មួយក្រុមតូច បានចំអកពីបញ្ហាសុខភាពកាលពីអតីតកាលរបស់ Zhao Lusi ដែលបណ្តាលឱ្យមានការខឹងសម្បារយ៉ាងទូលំទូលាយពីអ្នកនិយមលេងអ៊ីនធឺណិត។ សង្រ្គាមអ្នកគាំទ្ររវាង fandoms ទាំងពីរបានផ្ទុះឡើងយ៉ាងឆាប់រហ័ស បើទោះបីជាអ្នកគាំទ្រដ៏មានឥទ្ធិពលរបស់ Zhao Lusi ដែលត្រូវបានគេស្គាល់ដោយសារការរួបរួមរបស់ពួកគេ បានការពារ idol របស់ពួកគេយ៉ាងខ្លាំងក្លា និងធ្វើឱ្យមាននិន្នាការលើអ៊ីនធឺណិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWvg7BfOzUAX1za_aVKu8NYUPxgPocSjETX4MfDcTYrw2MNOLg0XeoSyuJ_WDsaIv7cU8cDTZJSsNROXrEgzEPfXfY1N3Ijo1OHyVxRP-hCDAoUvH57ax5GAkq0k8xen9jYtmx0i9YwajpAvwIPvbUff0Dupuk3A-BN1GUzLrZKPt-dThWK4wjKIPZlwRJ/s1440/image_2025-10-14_11-47-42.png

បច្ចុប្បន្ននេះ ទ្រឹស្ដីធំៗចំនួនពីរកំពុងផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន។ ការអះអាងដំបូងថា Li Yitong ដែលជារឿយៗហៅថាតារាសម្ដែងស្រីម្នាក់ក្នុងចំណោមតារាសម្ដែងចិនមិនពេញនិយមអាចនឹងបង្ករឿងដោយចេតនាដើម្បីទទួលបានការចាប់អារម្មណ៍ពីកិត្តិនាមដ៏ធំរបស់ Zhao Lusi។ រឿងដែលកំពុងបន្តរបស់នាងស្រាប់តែទទួលបានការចាប់អារម្មណ៍ខ្លាំង ហើយឈ្មោះរបស់នាងបានគ្របដណ្ដប់លើការស្វែងរកដែលកំពុងពេញនិយមនៅលើវេទិកានានា។ អ្នកគាំទ្រក៏បានកត់សម្គាល់ផងដែរថាអ្នកគ្រប់គ្រងបច្ចុប្បន្នរបស់ Li Yitong ធ្លាប់ធ្វើការឱ្យ Zhao Lusi ហើយភាពជាដៃគូរបស់ពួកគេបានបញ្ចប់ដោយលក្ខខណ្ឌមិនល្អ ដែលជំរុញឱ្យមានការសង្ស័យកាន់តែខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP6Vwp0Q4TKhr05-3ImiZQnFDucb7iRZWfBWYAiBBTNF6LD83WGtH-5FC9b92BmeTx2bWWNSzI8XvB4BxMjRYMAvZlDKOu6qcDsZLha7vQI_asbVoBs-n0vnXH8YwrbgHz2x9bPgI5daBvYeyKk0y_TRwKXyXHfPidnrsr9PBuflRxWwYbq-mu4krrMiMR/s2048/image_2025-10-14_11-47-39.png

ទ្រឹស្ដីទីពីរ បង្ហាញថា ភាគីទីបី ប្រហែលជាកំពុងរៀបចំ ភាពវឹកវរ ដោយចេតនាដាក់តារាស្រីទាំងពីរ ប្រឆាំងនឹងគ្នាទៅវិញទៅមក។ អ្នកប្រើប្រាស់អ៊ិនធឺណិតបានរកឃើញថា អ្នកសរសេរប្លុកដែលបង្កជម្លោះជាលើកដំបូង បានសរសេរសារវិជ្ជមានជាច្រើនអំពី Esther Yu ដែលនាំឱ្យមានការរំពឹងទុកថានរណាម្នាក់នៅក្នុងក្រុមរបស់នាងអាចកំពុងទាញខ្សែដើម្បីធ្វើឱ្យតំណែងរបស់ Zhao Lusi ចុះខ្សោយនៅក្នុងឧស្សាហកម្មនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRydQzTBOGQ2VJ4OpMNHFfAkr_4eunJ8KP3FH3kjNEbX0pq8FBTsQbnKcWM7nfuzmNhwyBbGaMvP8Pv2884jzJv7OF91MgE3Lof0UvRjBg9dRAQxCW6ZVUz_euajlZnyC1vywzcj8uNg_peswdOIVmvhDlmoNc2EkFORoebDavakNzVNnZfaum_cCo7_OS/s1437/SnapInsta_to_565536011_17986268210904759_6318180640720189962_n.jpg

ខណៈពេលដែលការពិតនៅតែមិនច្បាស់លាស់ រឿងមួយគឺជាក់លាក់គឺ Zhao Lusi ហាក់ដូចជាជនរងគ្រោះស្លូតត្រង់នៃព្យុះតាមអ៊ីនធឺណិតដែលគ្មានមូលដ្ឋានមួយផ្សេងទៀត។ អ្នកគាំទ្រជាច្រើនជឿថា ប្រជាប្រិយភាពដ៏លើសលប់របស់នាង និងភាពជោគជ័យជាបន្តបន្ទាប់បានធ្វើឱ្យនាងក្លាយជាគោលដៅជាប្រធានបទដែលគេយកមកវែកញែក៕