ថ្មីៗនេះបវរកញ្ញា ប៊ី សុធារី បានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាពិសេសនៅពេលឃើញនាងធ្វើជាពិធីការិនីក្នុងកម្មវិធី Metfone STARS រដូវកាលទី២។ សុធារី បាននិយាយថានេះជាលើកទី១ហើយសម្រាប់រូបនាងដែលបានធ្វើជា MC ក្នុងកម្មវិធីបែបនេះ។
ដូចប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថា ប៊ី សុធារី គឺជាបវរកញ្ញាខ្មែរមួយរូបដែលមានប្រជាប្រិយភាព ជាតារាម៉ូដែល រួមទាំងជាតារាសម្តែងផង។ យ៉ាងណាមិញ ប៊ី សុធារី មិនទុកឱ្យខ្លួនមានសមត្ថភាពត្រឹមតែប៉ុណ្ណេះនោះទេដូចនាងដូចបាននិយាយរួមមកហើយថានឹងរៀនអ្វីដែលថ្មីយកចំណេះដឹងបន្ថែមទៀតជាក់ស្តែងគឺសិក្សាភាសាបរទេសជាដើម។
អ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះអ្នកគាំទ្រមានការចាប់អារម្មណ៍មិនតិចនោះទេបន្ទាប់ពីបានបង្ហាញខ្លួនយ៉ាងស្រស់ស្អាតក្នុងនាមជាពិធីការិនីក្នុងកម្មវិធី Metfone STARS រដូវកាលទី២ជាមួយនឹងរ៉ូបពណ៌ក្រហមដ៏ស្រស់ស្អាតអមជាមួយនឹងពិធីករដ៏ស្រស់ស្អាត។ ជាមួយនឹងអាជីពថ្មីស្រឡាងនេះ ប៊ី សុធារី ថានាងមានការភ័យតិចតួចប៉ុណ្ណោះដោយសារតែនាងសុំាជាមួយនឹងឆាកហើយ។
ជាមួយនឹងឱកាសនេះ ប៊ី សុធារី បានបង្ហាញអារម្មណ៍សប្បាយ រំភើបចិត្តចំពោះបទពិសោធនេះហើយនាងស្ទើរតែមិនជឿថានាងអាចធ្វើបាននោះទេ។ Runer Up Miss Cosmo Cambodia 2025 បាននិយាយថានេះជាលើកដំបូងដែលនាងបានធ្វើជាពិធីការិនី ខណៈដែលនាងធ្លាប់តែធ្វើជាពិធីការិនីក្នុងកម្មវិធីតូចមួយកាលពីឆ្នាំ២០១៩ ប៉ុន្តែលើកនេះបានធ្វើជាពិធីការិនីនៅលើឆាកធំ។ ទោះបីជាធ្វើមិនបានល្អ១០០ភាគរយប៉ុន្តែ ប៊ី សុធារី ថានាងមានអារម្មណ៍ថាសប្បាយចិត្តដែលអាចសាកល្បងអ្វីដែលថ្មីហើយអាជីពមួយនេះនាងអាចនឹងបន្តទៀត៕