រាជធានីភ្នំពេញ៖ ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស ជាតំណាងកម្ពុជានៅក្នុងកិច្ចប្រជុំចតុភាគី បានថ្លែងប្រាប់តំណាងសហរដ្ឋអាមេរិក និងម៉ាឡេសុី នៅចំពោះមុខភាគីថៃថា កម្ពុជានឹងមិនទទួលយកការបាត់បង់នូវអ្វីដែលជាកម្មសិទ្ធិត្រឹមត្រូវរបស់ខ្លួនជាដាច់ខាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJz50jBZ719xycP2UXZT9mwR_uwb-RPXlxd2J8wEMbxEcDdwcZZ_CIj6ralEFT7wM0LOh_ZrQMzA1narnkWu8OVS6Xlx1ne5JUa7zGAM-nG1ckl1MjOBtPbXzBGR2Tu5Ww1kX10tnrmcBpcKC7R7Wn2AUj-DkQbLJlKwpLcoK5gYsIcdy0IX_-BeE4QAjR/s1280/photo_2025-10-14_14-35-24.jpg

កិច្ចប្រជុំចតុភាគីរវាងកម្ពុជា ថៃ ម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ដែលបានប្រព្រឹត្ដទៅកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីក្នុងគោលបំណងរួម ដើម្បីសន្តិភាព និងស្ថិរភាពរវាងកម្ពុជានិងថៃ ក៏ដូចជានៅក្នុងតំបន់ទាំងមូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiel9SdZNUPEzG-2OblXMAlIFJsJzniiKBxQ_2Ulft-G4F3J-nGsQ_J5oqtflHSl7IMs-zdXD0T5laei8-JfVHsJmj2IqxP-yJuahSAjKWFVDXu89dOgNGmW3hnpp-vsQhcmC2w2N_fn_zWNjnu_22nnnj23snyMoK2XWgLIFN0SO3iMk5UJpWWexs_uiQG/s1024/photo_2025-10-14_14-35-24%20(2).jpg

ក្នុងឱកាសថ្លែងសន្ទរកឋា ឯកឧត្ដម ប្រាក់ សុខុន បានបញ្ជាក់ថា «ក្នុងនាមជាប្រទេសដែលមានស្លាកស្នាមបង្កដោយជម្លោះជាច្រើនទសវត្សរ៍ ឬអាចថារាប់សតវត្ស ប្រទេសកម្ពុជាដឹងយ៉ាងច្បាស់អំពីផលវិបាកដ៏អាក្រក់នៃសង្គ្រាម។ ការណ៍នេះបង្ហាញយ៉ាងច្បាស់ថាហេតុអ្វីបានជាយើងតែងតែចាត់ទុកសន្តិភាពជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់យើង។»«កម្ពុជាគ្មានបំណងចង់យកអ្វីដែលមិនមែនជារបស់យើងទេ ប៉ុន្តែទន្ទឹមនឹងនោះ យើងនឹងមិនទទួលយកការបាត់បង់នូវអ្វីដែលជាកម្មសិទ្ធិរបស់យើងដោយត្រឹមត្រូវនោះទេ។ អ្វីដែលយើងស្វែងរកគឺដំណោះស្រាយប្រកបដោយយុត្តិធម៌ មិនលំអៀង និងផ្អែកលើច្បាប់ដែលអាចធានាបាននូវសន្តិភាពយូរអង្វែងសម្រាប់ប្រជាជនយើង។ អ្វីដែលកម្ពុជាស្វែងរក គឺដំណោះស្រាយប្រកបដោយយុត្តិធម៌ មិនលំអៀង និងផ្អែកលើច្បាប់ ដែលអាចធានាបាននូវសន្តិភាពយូរអង្វែងសម្រាប់ប្រជាជនយើង។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1dC142LrQ2cZ1u2QYZqW4lGw4q8qip9E61ltBPumN4zSrqM7g9e9aDIYk2pRh26XpObq8mICVlkAxGysf3f8PafDxYPXrjQLiXAgbs0kwrvdeBG23r_kP5_lXS6QZrg04xQwb2B7LWZ6Q2EnUEKbKIRLPknUt3KJxg5uf6YuJ1px2nhVymR148vSYmUgD/s800/photo_2025-10-14_14-35-26.jpg

ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងពីការងារអាទិភាពសំខាន់ៗមួយចំនួន ដែលភាគីទាំងពីរបានឯកភាពនាពេលថ្មីៗនេះ ដើម្បីរួមគ្នាកាត់បន្ថយភាពតានតឹង កសាងទំនុកចិត្តឡើងវិញ ពង្រឹងកិច្ចសហប្រតិបត្តិការ រួមមានការដកទៅវិញនូវអាវុធធុនធ្ងន់ ការដោះមីនមនុស្សធម៌ ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការគ្រប់គ្រងការតាំងទីលំនៅរបស់ជនស៊ីវិលនៅតាមព្រំដែន និងការប្រឆាំងព័ត៌មានមិនពិត ជាដើម។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការជាមួយប្រទេសថៃក្នុងនាមជាអ្នកជិតខាងអចិន្ត្រៃយ៍ ក្នុងការបំពេញនូវការទទួលខុសត្រូវរួមដើម្បីស្តារប្រក្រតីភាព សន្តិភាព ស្ថិរភាព និងវិបុលភាពរវាងប្រទេស និងប្រជាជនទាំងពីរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizX_ACjh0p264bA1augDWl22n0-xQrDbt3UDHMSNQMchI_L81URufWe-iTuYC7lgbCoIc2BauJ4CSBGaH9jWLOpbLBAEl75ouL2xLUaF89Ec6xNkGGTNxIymq0Pfv0jDfhdWbqu4BJK_4PEqCoH-t7_zAvOH_arVyJbEXVA9EO4iuV3BaxLekd56u3TaXs/s1280/photo_2025-10-14_14-35-25.jpg