Home Blog Page 225

អនុរដ្ឋមន្ត្រីការពារជាតិថៃថាជាឱកាសចុងក្រោយដែលថៃជជែកជាមួយកម្ពុជា បើមិនអនុវត្តតាមទេនឹងមានអ្វីកើតឡើងមិនខាន

0

ប្រទេសថៃ ៖ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Adul Boonthamcharoen បាននិយាយទៅកាន់សារព័ត៌មានថា នេះជាឱកាសចុងក្រោយដែលថៃជជែកជាមួយកម្ពុជា បើកម្ពុជាមិនអនុវត្តតាមការព្រមព្រៀងគ្នាក្នុងកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគ៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ទេនោះ នឹងមានអ្វីកើតឡើងមិនខាន ហើយថៃនឹងមិនបើកព្រំដែនឡើងវិញទេ ។

កាលពីថ្ងៃទី៣១ ខែតុលា នៅក្រសួងការពារជាតិថៃ លោក Adul Boonthamcharoen អនុរដ្ឋមន្ត្រីក្រសួងការពារជាតិបាននិយាយថា នៅថ្ងៃនេះ (ថ្ងៃទី៣១ ខែតុលា) កងទ័ពភូមិភាគទី២ថៃបានធ្វើផដំណើរទៅចូលរួមកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ជាមួយយោធភូមិភាគទី៤កម្ពុជា នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ ដែលកិច្ចប្រជុំថ្នាក់កងទ័ពនេះកើតឡើងក្រោយពីនាយករដ្ឋមន្ត្រីកម្ពុជា-ថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកាលពីថ្ងៃទី២៦ ខែតុលា កន្លងមក ។

ក្រោយការចុះកិច្ចព្រមព្រៀងសន្តិភាព កងទ័ពជើងគោកថៃបានប្រគល់ភារកិច្ចឱ្យកងទ័ពភូមិភាគទី២ថៃ ប្រជុំជាមួយកងទ័ពកម្ពុជា ដោយជជែកពីប្រធានបទ៤សំខាន់ ជាពិសេស ការកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ នឹងប្រព្រឹត្តជា៣ដំណាក់កាល ដោយចាប់ផ្តើមដកអាវុធប្រភេទរ៉ុក្កែត និងកាំភ្លើងធំទំហំ១៥៥មីល្លីម៉ែត្រឡើងទៅក្នុងរយៈពេល២១ថ្ងៃ ដោយមានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅកម្ពុជា-ថៃ សង្កេតតាមដានថា តើភាគីទាំងពីរអនុវត្តតាមការព្រមព្រៀងដែរឬទេ ។ បើភាគីទាំងពីរអនុវត្តតាម ក្រុម AOT ប្រចាំកម្ពុជា-ថៃ នឹងបង្ហាញរបាយការណ៍លម្អិតថា តើភាគីទាំងពីរបានដកអាវុធអ្វីខ្លះ ។

ករណីពលរដ្ឋថៃនៅព្រំដែននិយាយថា ពួកគេជឿជាក់លើកងទ័ពថៃ ប៉ុន្តែមិនទុកចិត្តកម្ពុជាក្នុងកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់ចេញពីព្រំដែន គឺលោក Adul អនុរដ្ឋមន្ត្រីក្រសួងការពារជាតិថា កម្ពុជាត្រូវតែដកអាវុធតាមការព្រមព្រៀងគ្នា ពីព្រោះនេះជាឱកាសចុងក្រោយដែលថៃជជែកជាមួយកម្ពុជា បើកម្ពុជាមិនអនុវត្តតាមទេ ចាំតែមើលចុះ នឹងមានអ្វីកើតឡើងមិនខាន ពីព្រោះភាគីទាំងពីរបានព្រមព្រៀងចាប់ពីថ្នាក់កំពូល (ថ្នាក់រដ្ឋាភិបាល) រហូតដល់ថ្នាក់កងទ័ពក្នុងការកំណត់ជំហានដកអាវុធ ។

ដោយឡែក រឿងព្រំដែន គឺថៃមិនបើកព្រំដែនដាច់ខាត ហើយពលរដ្ឋថៃមិនចាំបាច់ភ័យខ្លាចទេក្រោយពីអាវុធត្រូវបានដកចេញពីព្រំដែនរួចហើយ ភាគីទាំងពីរនឹងវាយតម្លៃរួមគ្នាម្តងទៀតថា តើភាពជាសត្រូវរវាងគ្នាដល់ពេលបញ្ចប់ហើយឬនៅ? ដើម្បីឱ្យភាគីទាំងពីរងាកមកសហការឆ្ពោះទៅរកសន្តិភាពនៅតំបន់ព្រំដែនយូរអង្វែង ។ ការដកអាវុធចេញពីព្រំដែនកម្ពុជា-ថៃ គឺត្រូវដកទាំងកងទ័ពផងដែរ ប៉ុន្តែមិនពាក់ព័ន្ធនឹងការដកកងកម្លាំងប្រយុទ្ធទ័ពសេះសំខាន់ ឬទ័ពថ្មើរជើងទេ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែតុលា នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ បានរៀបចំកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅកម្ពុជា-ថៃ ដើម្បីតាមដាន ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រសិទ្ធភាព ។

កិច្ចប្រជុំមានគោលបំណងពិភាក្សា និងរៀបចំនូវផែនការជាក់លាក់ក្នុងការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងជាជំហានៗ និងតាមដំណាក់កាល ក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ AOT សំដៅរួមគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធា ។ កិច្ចប្រជុំឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការគោរព និងអនុវត្តនូវអ្វីដែលបានឯកភាពគ្នាក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដោយស្មោះត្រង់ និងប្រកបដោយសុច្ឆន្ទៈ ៕

កម្ពុជា-ថៃ នឹងធ្វើការដោះមីនមនុស្សធម៌ នៅតំបន់សាកល្បង១កន្លែងតាមបណ្ដោយព្រំដែន

0

ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ បានបញ្ចប់កិច្ចប្រជុំតាមប្រព័ន្ធ VTC នៅល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ភាគីទាំងពីរ (កម្ពុជា-ថៃ) បានសម្រេចកំណត់យកតំបន់សាកល្បងចំនួន១ទីតាំង នៅក្នុងតំបន់ចម្ការមីនអាទិភាពនៅព្រំដែន សម្រាប់ដំណើរការដោះមីនមនុស្សធម៌។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikMswomc7IQ0A-NAoyNIq50mH9MrlQ098CiALWizXdf_7RwKrt0uiI_7_v5FFhmxtuCzKR1PsCDA_-7JDghQPjKgN83v9FIj8uqE7LDI7trT8E2AH8okfCkvSMkcL-QZucUvUK3V8ZEjHDmCk5nKDO_z9qamdeJTBVjaBBxqSlnrXCcmQPbLGC45arBOMT/s900/photo_2025-11-01_09-25-51.jpg
តាមការបញ្ជាក់របស់លោកជំទាវ ទីតាំងស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់មុខ ឃុំណូនម៉ាកម៉ូន ស្រុកគោកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ នឹងត្រូវកំណត់ជាទីតាំងសម្រេប់ការដោះមីនមនុស្សធម៌ ដោយត្រូវអនុលោមតាមនិយាមនីតិវិធីប្រតិបត្តិ (SOP) ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ រវាងក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIKzaUVjHXN1L9crekOuuXYqIHIMeJqtfpDjVmLADdIFPgU9MSIsOz2SyaohmQCgEjVlsZbqJF2dALWgOLoEl1Bnt6uXk4-gfXI6QrLdrkT6k_57wtvacgpvHJLEjPuXJfGHA30VIeVQm5V6h0EZ1jLFNwVFyk5W6ZvCrmmYY-VUi8EPvwUlg26Il7k5dx/s1280/photo_2025-11-01_09-25-52.jpg
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ទៀតថា ផ្អែកតាមស្មារតីនៃកិច្ចប្រជុំនេះ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ បានប្រគល់ភារកិច្ចជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ដើម្បីជួបប្រជុំ និងពិភាក្សាការងារបច្ចេកទេសនៅទីតាំងជាក់ស្ដែង នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJx0G4p-ywvnri79lyGG8gC99whX_ze8vpMxOiJigRbWas0AxitZiulMg13papfHdfxqrQaXUg6gHw1HObgfmFx1U-mqhMlF-XHbSxpoq1m3dOtm66haFC-E6vp5ygEWO0xnm-BbQ8AFA9xkLfsWYOylSL63zFTzJ3rpxVn9jdotGeATXfgWrr98_ngyjO/s1280/photo_2025-11-01_09-25-52%20(2).jpg

តាមការគូសបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានខាងលើ ការកំណត់តំបន់សាកល្បងសម្រាប់ដោះមីនមនុស្សធម៌នេះ ត្រូវធ្វើឡើងដោយស្របតាមលក្ខណវិនិច្ឆ័យ លក្ខខណ្ឌ និងជំហររបស់ភាគីនីមួយៗ ហើយសកម្មភាពដោះមីនមនុស្សធម៌ក្នុងតំបន់នេះ មិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក ដែលជាសមត្ថកិច្ចរបស់គណៈកម្មការចំរុះព្រំដែន (JBC) នោះឡើយ។ ចំពោះទីតាំងដែលត្រូវបានដោះមីនរួចរាល់ ត្រូវរក្សាទុកក្នុងស្ថានភាពដើម រហូតដល់មានការសម្រេចពីគណៈកម្មការចំរុះព្រំដែន (JBC)។ ការងារដោះមីនមនុស្សធម៌នេះ ត្រូវធ្វើឡើងដោយឈរលើគោលការណ៍គោរពអធិបតេយ្យ និងបូរណភាពទឹកដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0_ExTZmDj3V94rAceaBXU7LAPqKpQngO2FEA3xy_2sNnNN7ZwmvSf2x6FoWt77prXGOjzRKP9_fQoLePjOQn6GgT8Q7aoqSpXF8CGQJLaDjLrGF5Veg0-9LH7N68auHCgEKU9c6IaHcZyEUZE5Bmyp7NQSy4J6VfPcFpwaQ1k0l-hgYq99QfYPzJcNilF/s1280/photo_2025-11-01_09-25-52%20(3).jpg

ដូចគ្នានេះដែរ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានសង្កត់ធ្ងន់ថា ការងារដោះមីនមនុស្សធម៌នេះ ត្រូវគោរពតាមគោលការណ៍ការពារអធិបតេយ្យ និងបូរណភាពទឹកដីដោយម៉ឺងម៉ាត់ ព្រមទាំងឈរលើស្មារតីគោរពគ្នាទៅវិញទៅមកក្នុងនាមប្រទេសជិតខាង៕

កម្ពុជា និង FBI សហរដ្ឋអាមេរិក នឹងបន្តសហការគ្នាដើម្បីប្រយុទ្ធប្រឆាំងឧក្រិ.ដ្ឋ.កម្មឆ្លងដែន

0

រាជធានីភ្នំពេញ៖ ស្ថាប័នសន្តិសុខរបស់កម្ពុជា និង FBI របស់សហរដ្ឋអាមេរិក នឹងបន្តសហការគ្នាក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដេីម្បីរក្សាសន្តិសុខ និងសុវត្ថិភាពសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ។ នេះបើតាមការឲ្យដឹងតាមរយៈសម្ដេចធិបតីហ៊ុន ម៉ាណែត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCQllgsodIGxuIAxK3DGCHv6_yyYa21XlZd99pWumV7mfZwSYhKVj_Pwr9lpje-avacsMLR9RZV89N7QaD-59p7wpemBv0CJ5md_Tat8SCAQNyUneH4yOoPvyR0Ffg_8gV6fQawdINN6N1TBqc4urYS_Pu5IkKbiBwYmBudjSAK8_Q9bzzfJgfkhl0iiYX/s1280/photo_2025-11-01_09-06-59%20(2).jpg

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាបានបញ្ជាក់ថា កម្ពុជា និង អង្គភាព FBI របស់អាមេរិក បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក រវាងស្ថាប័នសន្តិសុខរបស់កម្ពុជា និង FBI ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លង។ ប្រសាសន៍របស់សម្ដេច ថ្លែងឡើងក្រោយពេលលោកបានជួបពិភាក្សាតាមទូរសព្ទជាមួយ លោក Kash Patel នាយកនៃការិយាល័យស៊ើបអង្កេតកម្រិតសហព័ន្ធ (FBI)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMKEOwBy9u6UvRA8qZ-d5ZlU_zvf1Mj8YOj48nKcj_ttl8Ykdl5uYKKUrVXTNQZf_dAtI-5_5GVce2XcVviXxiiqU5sHdzz0jZ_VqEhFRJ5g6QxzkaUMQiF2JQZsqER49PzWnJO-LOEUdyvcnLLoGN8043dhfe4-ceGPCOcYEsJzzi2Fp11EueF4fGzfB3/s1280/photo_2025-11-01_09-06-59%20(3).jpg

សម្ដេចបានរំលឹកឡើងវិញថា កន្លងមកស្ថាប័នសន្តិសុខរបស់កម្ពុជា និង FBI បានប្រយុទ្ធប្រឆាំង និងបង្រ្កាបបាននូវបទល្មើសឆ្លងដែនជាច្រើនដូចជា៖ ការជួញដូរមនុស្ស គ្រឿងញៀន ឃាតកម្ម ជម្រិតទារប្រាក់ ឧក្រិដ្ឋកម្មហិរញ្ញវត្ថុ និងការឆបោ.កតាមប្រព័ន្ធបច្ចេកវិទ្យា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilN-XjoMNhj4_FqVl0VE88vtVZ04NjaF8B1atodo3VHRS7BUjwkh-fzT0ho_52oZbGlV4a9lFCrACvFSRcGfmqw-GbGefJ2q6qK-1MVgLhDrHJWk92ATtumPenBEoHwHrZiTb089KIgMb35_BqUzd8sQmFtTWIne53Y5X-Cj2TDTqwGEwD4Zxtz9SriMlg/s1280/photo_2025-11-01_09-06-59.jpg
ដូចគ្នានេះដែរ សម្រាប់ជាជំហានបន្ទាប់សម្ដេចធិបតីបានគូសបញ្ជាក់ថា ភាគីទាំងពីរបានឯកភាពគ្នា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នសន្តិសុខកម្ពុជា និង FBI ដេីម្បីរក្សាសន្តិសុខ និងសុវត្ថិភាពសម្រាប់ប្រជាជន និងប្រទេសរបស់ពួកយេីងទាំងពីរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuDEiLa4UBio4JaSWf6YRZvDWGB5nLmFs0XHO8kYguEBGD6ucP5jKvPsVBqwYO0iBwE_vNm6HWEx3UKa4nWYLe_Yj5BCPabPToK2-Mufa2Vz9telXuyN0cjTjUTjoZ_NbfEZEfHxZmaTHPXeWzIxE4gjG9BpuelvTPBnwhdbXiZvYhqp2ZTeFkbbLkU8c2/s1280/photo_2025-11-01_09-07-00.jpg

ព្រះសង្ឃថៃប្តឹងសមត្ថកិច្ចឱ្យចា.ប់នាយករដ្ឋមន្ត្រី Anutin ពីបទមិនបំពេញតាមតួនាទីនិងថាថៃល្មើសអធិបតេយ្យកម្ពុជា

0

ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Amarin News កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ មានក្រុមជ្រុលនិយមថៃដឹកនាំដោយបុគ្គល វីរៈ ស៊ុមក្វាមឃិត នាំគ្នាមកបណ្តេញពលរដ្ឋខ្មែរចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ (ទល់មុខភូមិណងចាន់ និងភូមិណងយ៉ាកែវ ខេត្តស្រះកែវ) រួមទាំងត្រាក់ទ័របម្រុងឈូសឆាយ ប៉ុន្តែត្រូវបានកងកម្លាំងថៃរារាំងកុំឱ្យបង្កអំពើហិ.ង្សា ពីព្រោះកម្ពុជា-ថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរួចហើយ រង់ចាំការដោះស្រាយជម្លោះដោយសន្តិវីធី ។ នៅថ្ងៃដដែល ព្រះសង្ឃថៃ១អង្គបានប្តឹងសមត្ថកិច្ចឱ្យចាប់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ដោយសារមិនគាំទ្រនាយករដ្ឋមន្ត្រីនិយាយថា កម្ពុជា-ថៃល្មើសអធិបតេយ្យទាំងសងខាងនៅតំបន់ព្រំដែនខេត្តស្រះកែវ និងឱ្យពលរដ្ឋថៃល្មើសអធិបតេយ្យកម្ពុជាត្រឡប់មកថៃវិញ រដ្ឋាភិបាលថៃនឹងរកទីកន្លែងថ្មីឱ្យរស់នៅ ខណៈកម្ពុជាក៏ដូចគ្នាដើម្បីភាពយុត្តិធម៌ ។

ព្រះសង្ឃអង្គនេះព្រះនាម សាម៉ាន ស៊ីង៉ាម បាននាំក្រុមជ្រុលនិយមថៃទៅប្តឹងសមត្ថកិច្ចនៅស្រុកឃូកសូង ខេត្តស្រះកែវ ឱ្យចាប់ខ្លួនលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ពីបទមិនបំពេញតាមតួនាទី ដែលខុសនឹងមាត្រា១៥៧ ក្រោយពីនាយករដ្ឋមន្ត្រីថៃផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានកន្លងមកថា កម្ពុជា-ថៃល្មើសអធិបតេយ្យទាំងសងខាងនៅតំបន់ព្រំដែនខេត្តស្រះកែវ ដោយព្រះសង្ឃនេះថា ពលរដ្ឋថៃមិនបានល្មើសអធិបតេយ្យកម្ពុជាដូចការលើកឡើងទេ ។ កម្ពុជាទើបជាអ្នកល្មើសអធិបតេយ្យថៃ ពីព្រោះកម្ពុជាបានយកខេត្តមួយចំនួនរបស់ថៃ ដូចជា ៖ បាត់ដំបង សៀមរាប និងស៊ីសុផុន ដោយមិនប្រគល់ឱ្យថៃវិញ ។

នៅស្ថានីយប៉ូលិស ព្រះសង្ឃនេះនិយាយបំភ្លៃថា ៖ «យោងតាមអនុសញ្ញាជប៉ុន ឆ្នាំ១៩៤១ ខេត្តបាត់ដំបង សៀមរាប និងស៊ីសុផុន គឺជាទឹកដីរបស់ថៃ ប៉ុន្តែកម្ពុជាបានល្មើសអធិបតេយ្យថៃរហូតដល់រយៈពេល៧០ឆ្នាំ ការពិត កម្ពុជាគួរតែប្រគល់ខេត្តទាំងនេះឱ្យថៃ ។ ពលរដ្ឋកម្ពុជាល្មើសអធិបតេយ្យថៃជាច្រើនឆ្នាំ ប៉ុន្តែនាយករដ្ឋមន្ត្រីថៃនិយាយថា ពលរដ្ឋថៃក៏ល្មើសអធិបតេយ្យកម្ពុជាដែរ គឺនាយករដ្ឋមន្ត្រីថៃនិយាយខុស ។ ព្រំដែនកម្ពុជា-ថៃបច្ចុប្បន្ន មិនមែនជាព្រំដែនពិតប្រាកដទេ ព្រំដែនពិតប្រាកដ គឺរួមទាំងខេត្តបាត់ដំបង សៀមរាប និងស៊ីសុផុន» ។

«អាត្មាមកប្តឹងសមត្ថកិច្ចឱ្យចាប់លោកនាយករដ្ឋមន្ត្រីថៃ ដោយសារនាយករដ្ឋមន្ត្រីថៃប្រាប់ពលរដ្ឋកន្លងមកថា មិនបើកព្រំដែនឡើងវិញ និងស្រោចស្រង់ប្រទេសថៃ ប៉ុន្តែពេលនេះ នាយករដ្ឋមន្ត្រីថៃបែរជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី ។ អាត្មាចាត់ទុកអាមេរិក និងម៉ាឡេស៊ី មកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ដែលអន្តរជាតិចាប់ថៃទៅចុះហត្ថលេខាសន្តិភាពជាមួយកម្ពុជា ប៉ុន្តែពេលចុះហត្ថលេខារួច ថៃបែរជាបាត់បង់អ្វីៗទាំងអស់ ខណៈកងទ័ពថៃបានប្រឹងប្រែងដណ្តើមទឹកដីកម្ពុជារហូតមក ទើបអាត្មាប្តឹងចាប់នាយករដ្ឋមន្ត្រីថៃ ដោយសារថា ថៃឈ្លានពានកម្ពុជា ទាំងដែលកម្ពុជាយកខេត្តបាត់ដំបង សៀមរាប និងស៊ីសុផុន នាយករដ្ឋមន្ត្រីថៃមិនអាចនិយាយបែបនេះទេ» ។ នេះបើតាមការលើកឡើងរបស់ព្រះសង្ឃថៃ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែតុលា បុគ្គល វីរៈ ស៊ុមក្វាមឃិត បាននាំក្រុមជ្រុលនិយមថៃប្រមាណ៨០នាក់ ទៅបណ្តេញពលរដ្ឋខ្មែរចេញពីភូមិណងចាន់ (ភូមិជោគជ័យ) រួមទាំងត្រាក់ទ័រ៥គ្រឿងសម្រាប់ឈូសកំទេចលំនៅឋានពលរដ្ឋខ្មែរ ប៉ុន្តែត្រូវបានកងកម្លាំងថៃហាមឃាត់ និងនាំខ្លួន វីរៈ ស៊ុមក្វាមឃិត មកកាន់ស្ថានីយប៉ូលិសដើម្បីកុំឱ្យបង្កអំពើហិង្សា ។ ក្រោយចាកចេញពីស្ថានីយប៉ូលិស វីរៈ ស៊ុមក្វាមឃិត និយាយថា ខ្លួនត្រូវបានអាជ្ញាធរឱ្យធ្វើជាអ្នកតំណាងពលរដ្ឋមកពិនិត្យមើលការបោះបង្គោលព្រំដែននៅព្រំដែនខេត្តស្រះកែវនៅថ្ងៃទី១៧ វិច្ឆិកា និងពិនិត្យមើលបង្គោលព្រំដែនបន្តបន្ទាប់ទៀត ។ រីឯព្រះសង្ឃថៃដែលប្តឹងសមត្ថកិច្ចឱ្យចាប់នាយករដ្ឋមន្ត្រីរបស់ខ្លួន គឺក្រោយពីក្រុមជ្រុលនិយមរបស់ វីរៈ ស៊ុមក្វាមឃិត បំបែកហ្វូង ។

ក្នុង​សង្គមថៃ មិនថាកងទ័ព ពលរដ្ឋ និងព្រះសង្ឃ មិនព្រមទទួលស្គាល់ប្រវត្តិសាស្ត្រពិតទេ ពួកគេនៅតែមានគំនិតចង់បានទឹកដីកម្ពុជា និងនិយាយបំភ្លៃថា ខេត្តបាត់ដំបង សៀមរាប និងស៊ីសុផុន គឺជាទឹកដីថៃ ចង់សួរថា ចុះមុនពេលថៃគ្រប់គ្រង តើខេត្តទាំងនេះជារបស់ប្រទេសណាពីមុនមក? គឺជារបស់កម្ពុជាដែលថៃឈ្លានពានដណ្តើមយកទៅគ្រប់គ្រង ប៉ុន្តែដល់ពេលត្រូវប្រគល់ឱ្យម្ចាស់ដើមវិញ ថៃបែរជាស្រែកថា ខ្លួនបាត់បង់ទឹកដី ។ សង្គមថៃរៀនសូត្រតែប្រវត្តិសាស្ត្រក្លែងក្លាយបន្តជំនាន់ ទើបចង់បានទឹកដីកម្ពុជា និងចង់ធ្វើសង្គ្រាមបន្តទៀត ដោយប្រឆាំងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ដែលប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីព្យាយាមឱ្យកម្ពុជា-ថៃទទួលបានសន្តិភាព ៕

ពលរដ្ឋថៃនៅព្រំដែនពុំគាំទ្រការដកថយកម្លាំងទ័ព-អាវុ.ធធុនធ្ងន់ចេញពីព្រំដែន និងឱ្យរង់ចាំរហូតដល់ធ្វើរបងរួចរាល់

0

ប្រទេសថៃ ៖ ពលរដ្ឋថៃមិនគាំទ្រការដកថយកម្លាំងកងទ័ព និងអាវុ.ធធុនធ្ងន់ចេញពីតំបន់ព្រំដែនទេ ពីព្រោះបារម្ភខ្លា.ចកម្ពុជាមិនស្មោះត្រង់ និងស្នើឱ្យកងទ័ពថៃប្រចាំការនៅព្រំដែនបន្តទៀត រហូតដល់ធ្វើរបងនៅតាមបណ្តោយព្រំដែនប្រទេសទាំងពីររួចរាល់ ។ ពលរដ្ឋថៃជឿថា ការដកថយកម្លាំងកងទ័ពរបស់កម្ពុជា គឺគ្រាន់តែមានគោលបំណងឱ្យថៃបើកច្រកព្រំដែនឡើងវិញប៉ុណ្ណោះ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ។

ពលរដ្ឋថៃមិនគាំទ្រការដកថយកម្លាំងកងទ័ព និងអាវុធធុនធ្ងន់ចេញពីព្រំដែន គឺក្រោយពីសារព័ត៌មានផ្សាយថា យោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ បានរៀបចំកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ (ទល់មុខច្រកឆងចម ខេត្តសុរិន្ទ) ពីការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងជាជំហានៗ និងតាមដំណាក់កាល នៅក្រោមការសង្កេត និងផ្ទៀងផ្ទាត់របស់អ្នកសង្កេតការណ៍អាស៊ាន (AOT) ដោយភាគីទាំងពីរបានព្រមព្រៀងគ្នាចាប់ផ្តើមដកអាវុធធុនធ្ងន់នាយប់ថ្ងៃទី១ ខែវិច្ឆិកា ។

ពលរដ្ឋរស់នៅស្រុកបានក្រួត ខេត្តបុរីរាំ មិនគាំទ្រការដកថយកម្លាំងកងទ័ព និងអាវុធធុនធ្ងន់ចេញពីព្រំដែនកម្ពុជា-ថៃ ពីព្រោះមិនទុកចិត្តកម្ពុជាតើអាចធ្វើតាមការព្រមព្រៀងសន្តិភាពឬអត់ ព្រមទាំងបារម្ភពីកម្ពុជាមិនស្មោះត្រង់ និងល្មើសកិច្ចព្រមព្រៀងសន្តិភាព ដោយពលរដ្ឋថៃចោទប្រកាន់កម្ពុជាល្មើសអធិបតេយ្យកន្លងមក ។ បើថៃដកអាវុធចេញពីតំបន់ព្រំដែននឹងចាញ់ប្រៀបកម្ពុជា ដូច្នេះ សំណូមពរឱ្យកងទ័ពថៃប្រចាំការនៅព្រំដែនបន្តទៀតដើម្បីការពារសុវត្ថិភាពពលរដ្ឋ និងអធិបតេយ្យ រហូតដល់ធ្វើរបងព្រំដែនរួចរាល់ ឬមានការបញ្ជាក់ថា កម្ពុជានឹងអនុវត្តតាមកិច្ចព្រមព្រៀង ។

លោក ផ្លាយ តឺមប្រាខូន អាយុ៧៣ឆ្នាំ រស់នៅតំបន់ព្រំដែនប្រាប់ថា ផ្ទះរបស់ខ្លួនខូចខាតដោយសារសង្គ្រាមកាលពីខែកក្កដា ឆ្នាំ២០២៥ ហើយខ្លួននៅតែពុំភ្លេចហេតុការណ៍នេះ ។ ដូច្នេះ មិនឯកភាពនឹងការដកថយអាវុធធុនធ្ងន់ទេ ពីព្រោះមិនទុកចិត្តកម្ពុជា ចង់ឱ្យកងទ័ពនៅប្រចាំការព្រំដែនបន្តទៀត ។ ការកែសម្រួលកងកម្លាំង និងដកថយអាវុធធុនធ្ងន់ គឺចាញ់ប្រៀបកម្ពុជា និងប្រឈមការបាត់បង់ទឹកដី ត្រូវរង់ចាំរហូតដល់ធ្វើរបងព្រំដែនរួចរាល់សិន ។

ដូចគ្នានេះ លោក កៃរ៉ត ចូនប្រាខូន អាយុ៦៣ឆ្នាំ រស់នៅព្រំដែនដូចគ្នាប្រាប់ថា មិនជឿកម្ពុជាអនុវត្តតាមការព្រមព្រៀងទេ និងមិនចង់ឱ្យថៃដកថយអាវុធ ឬកែសម្រួលកម្លាំង ។ ពលរដ្ឋថៃរូបនេះចោទប្រកាន់កម្ពុជាគ្រាន់តែរៀបចំឆាកសម្តែងដកថយកងទ័ពប៉ុណ្ណោះ ដើម្បីទាមទារឱ្យថៃបើកព្រំដែន ប៉ុន្តែពលរដ្ឋថៃមិនគាំទ្រការបើកព្រំដែនឡើងវិញទេ ពីព្រោះបារម្ភពីបញ្ហា Call Center ។

គួរបញ្ជាក់ថា នាវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី៣១ ខែតុលា នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ បានរៀបចំកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅកម្ពុជា និងថៃ ដើម្បីតាមដាន ផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ។

កិច្ចប្រជុំនេះក្នុងគោលបំណងពិភាក្សា និងរៀបចំផែនការជាក់លាក់ក្នុងការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងជាជំហានៗ និងតាមដំណាក់កាល នៅក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ AOT សំដៅរួមគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធា ។ កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការគោរព និងអនុវត្តនូវអ្វីដែលបានឯកភាពគ្នាក្នុងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ដោយស្មោះត្រង់ និងប្រកបដោយសុច្ឆន្ទៈ ៕

មនុស្សប្រមាណ ១៣៣នាក់ បានលង់ទឹកស្លា.ប់ ក្នុងពិធីបុណ្យសាសនាហិណ្ឌូនៅប្រទេសឥណ្ឌា

0

ញូវដេលី៖ យ៉ាងហោចណាស់មនុស្ស 133នាក់លង់ទឹកស្លា.ប់ និងជាច្រើននាក់ផ្សេងទៀតបានបាត់ខ្លួននៅក្នុងរដ្ឋប៊ីហារ និងរដ្ឋចាខាន់ ភាគខាងកើតប្រទេសឥណ្ឌា ក្នុងអំឡុងពេលពិធីបុណ្យ ឆាតភូចា នៃសាសនាហិណ្ឌូ។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកឥណ្ឌាកាលពីថ្ងៃពុធ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfwNfqth12txfwaYcewiuPXJ2vTsLxn07eUeJeYhHoYl0Tz1vMZYcvnh8O9fchcv_0AIM-f6o0JD7Sp2hIF2aDMXzmCTmFSq1sEV6SrOL2O5BJiGQKDIqjxiaeb5vg75X-wj2-roChyb_R09rDb0RHIUWltoiJ7VHwJphTvwuEctOUeCFdZwhKcfmFu2Qm/s1280/photo_2025-10-31_15-26-14.jpg
បើតាមសេចក្ដីរាយការណ៍នៅក្នុងរដ្ឋ ប៊ីហា មានមនុស្ស 108នាក់ បានបាត់បង់ជីវិតដោយសារលង់ទឹក និង 10នាក់ ផ្សេងទៀតកំពុងបាត់ខ្លួន។ ចំណែកនៅក្នុងតំបន់ជិតខាងនៃរដ្ឋចាខាន់ ចំនួនអ្នកស្លា.ប់ដោយសារឧបត្តិហេតុដូចគ្នានេះមានចំនួនសរុប 25នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpi9n_MvBktpg76y88iKJFQ-pLyJFyl12Hhu42QOrh5-cv1cV0vjCL_UHz_GoiULmoVUrnHPM1v0WLwppk5ptk8tWGhYJH2ZOBR1Wuq78y2RBYR-3PRideSTWPBdg6mO4O-fzL-6EMUvk5Kz2zuPabt0cks1yYT14M8t4Znd2nSDcyFxq3vgJMMxa_OfAv/s3072/image_2025-11-01_08-41-51.png

ករណីលង់ទឹកបែបនេះ តែងកើតឡើងនៅក្នុងទន្លេ និងប្រភពទឹកផ្សេងទៀតនៅទូទាំងស្រុកផ្សេងៗនៃរដ្ឋមួយចំនួនរបស់ប្រទេសឥណ្ឌា ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យសាសនាដ៏ធំមួយនេះ។ រដ្ឋាភិបាលក្នុងតំបន់ក៏បានដាក់ពង្រាយកម្លាំងឃ្លាំមើល ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយជាយថាហេតុផងដែរ ប៉ុន្តែបានត្រឹមតែកាត់បន្ថយកម្រិតគ្រោះថ្នាក់ មិនអាចទប់ស្កាត់បានទាំងស្រុងឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjSnbDtUOfByWbqIww7BGu9h6nDKqjiyWGBohm3whjkLOhEjZxrwIr9IcO9a-7oKlj1OQ1kCQFsnoCx0wuo0pEEGWzCIFO1KTX_7dVLTCwp5sImgwKzQ9H0eD1A-8qVfFGR3sFK5Eyt7uB2l1VdNfAs8LQ4y14yoi0oHMjqKhevNbOIKjrL2ggX3v4Ll_J/s1100/image_2025-11-01_08-41-54%20(2).png
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អាជ្ញាធរបានជំរុញឱ្យអ្នកកាន់សាសនាប្រុងប្រយ័ត្ននៅមាត់ទន្លេ និងជៀសវាងការចូលទៅក្នុងទឹកជ្រៅក្នុងអំឡុងពេលងូតទឹកក្នុងពិធីសាសនា។ ទន្ទឹមនឹងនោះ ក្រុមអ្នកជ្រមុជទឹក និងក្រុមប៉ូលីសក៏កំពុងដុតដៃដុតជើងក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL_RNGe37jbSIgGbNHuccqCoVn5HqDcz9bsZ2AMLxnGiRjaY6swqZHIfdODMEs9xoP6S_QJyat3A4xBZR6v1JZMo7v-Cnfvx2RE1DU7lLa9iwDaHB3vJCHyImJX5R1nXTxykJSxgoa3-c1d3zeSuRRtQkXCZ35STDqOLQcUtYatmfJ72N6zcH3rQ7SCW15/s1600/image_2025-11-01_08-41-54.png

គួរជម្រាបថា ពិធីបុណ្យ Chhath Puja គឺជាពិធីបុណ្យសាសនាហិណ្ឌូដ៏ធំមួយនិងមានរយៈពេលបួនថ្ងៃ ដែលភាគច្រើនប្រារព្ធឡើងនៅក្នុងរដ្ឋ Bihar រដ្ឋ Uttar Pradesh រដ្ឋ Jharkhand។ ក្នុងអំឡុងពេលនៃការប្រារព្ធពិធីបុណ្យនេះ អ្នកកាន់សាសនាហិណ្ឌូរាប់រយនាក់តែងឈរនៅក្នុងទឹកទន្លេ ឬទឹកស្រះដែលមានជម្រៅត្រឹមតែជង្គង់ ហើយជួនកាលថែមទាំងជ្រមុជខ្លួនចូលទឹកទៀតផង ដោយគេជឿថាវាការគោរពបូជាដល់ព្រះអាទិត្យ និងនាំមកនូវសេរីសួរស្ដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEuouxpHTxif1B5EtDIrdNMWFsH16JTV8Vk4uakZyBSyQmNXzF_awTOsyJAlCpSa8XfGNt2rYrNRvyX_iw-DyoaIPvRn3ypleQW3gjvfDNliUyOFcCeRiUWLDd8ZQZKWh3Ac7cjXvxMTg6XVkvH8nAU2UOLE1qVwp98eephnjWtu8u_rB3VFV5OGhBW9le/s1200/photo_2025-10-31_15-26-14%20(2).jpg

ជាអកុសល ជារៀងរាល់ឆ្នាំគ្រោះថ្នាក់លង់ទឹកលើមនុស្សចាច្រើនតែងមានកើតឡើងក្នុងអំឡុងពេលនៃពិធីបុណ្យនេះ ហើយមូលហេតុចម្បងធំៗនោះគឺដោយសារតែ៖
១. ហ្វូងមនុស្សប្រមូលផ្ដុំគ្នាច្រើនពេក ធ្វើឱ្យពិបាកក្នុងការគ្រប់គ្រងសុវត្ថិភាព។
២. អ្នកកាន់សាសនាភាគច្រើនចូលចិត្តឈរនៅក្នុងទឹកជ្រៅ នៅខណៈពេលកំពុងអធិស្ឋាន។
៣. តំបន់ខ្លះមានចរន្តទឹកខ្លាំង ឬភ្លើងបំភ្លឺមិនល្អនៅពេលយប់ដែលអាចនាំឱ្យមនុស្សរអិល ឬបាត់បង់តុល្យភាព។
៤. ការប្រតិបត្តិការជួយសង្គ្រោះនៅមានកម្រិត ជាហេតុធ្វើឲ្យហានិភ័យនៃមនុស្សដែលត្រូវបាត់បង់ជីវិតនៅតែមានកម្រិតខ្ពស់៕

តុលាការបញ្ជាក់ថា ILLIT មិនបានចម្លង NewJeans ទេ

0

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកូរ៉េនៅថ្ងៃទី៣១ ខែតុលា រឿងអាស្រូវរវាង ILLIT និង NewJeans បានឈានដល់ទីបញ្ចប់ហើយ។ តុលាការរដ្ឋប្បវេណីទី ៤១ នៃតុលាការក្រុងសេអ៊ូលកណ្តាលធ្វើសេចក្តីសម្រេចនៅក្នុងពាក្យបណ្តឹងដែលប្តឹងដោយ ADOR ដើម្បីបញ្ជាក់ពីសុពលភាពនៃកិច្ចសន្យាផ្តាច់មុខជាមួយសមាជិកប្រាំនាក់នៃក្រុម NewJeans ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNLNOUyRdVKWXHOtkAt6CyaSYODuVWWow3DY58FiYecGfsreNATkONcd7usRQhT3uJCCwsJ4w1qDly7591W1IoSx2PmilouDgWpVMqfPIiDpK9TsG_Ooy-8Y7BsG850_3ARCBwuhoAxaKKqN0aYL62kxbsp4RyHMVb0rlTWxRjQ0F2tE6FFeHCuhY2KiNs/s1440/image_2025-10-31_11-49-40.png
តុលាការបានច្រានចោលការចោទប្រកាន់ដែលថា HYBE មានចេតនា «ជំនួស» NewJeans ជាមួយនឹងក្រុម ILLIT ដែលត្រូវបានចោទប្រកាន់ពីបទចម្លងរូបភាព និងរចនាប័ទ្មរបស់ NewJeans ។ នៅក្នុងសេចក្តីសម្រេច តុលាការបានបញ្ជាក់ថា ខណៈពេលដែលគម្រោង និងរូបភាពរបស់ NewJeans និង ILLIT មានភាពស្រដៀងគ្នាខ្លះ វាពិបាកក្នុងការចាត់ទុក ILLIT ជាច្បាប់ចម្លងនៃ NewJeans។ គោលគំនិតនៃក្រុមនារីមិនអាចចាត់ទុកជាកម្មសិទ្ធិបញ្ញាផ្តាច់មុខបានទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_BoyCxIvnk6OuErhutcWdqyee4ZkGf-sf-9neRDZ7UOp8zCMYGXBvkvBXc6tJ05rWrN0EI9y4OrQzw37cQBgJ66LcrTycaReKNJqgrz2Kz-dXUsS6ZijTKxdegDMTBKHuillTeJUrH9FsN2gKHtObjJjuKWzJa6c5r1HFfhPokp2TUB9neWlrkAiAHr-K/s2048/image_2025-10-31_11-49-32%20(2).png

ជម្លោះរវាង NewJeans និង ADOR បានចាប់ផ្តើមកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ នៅពេលដែលក្រុមនេះបានប្រកាស ការបាត់បង់ការជឿទុកចិត្ត ហើយចង់បញ្ចប់កិច្ចសន្យារបស់ពួកគេដើម្បីធ្វើប្រតិបត្តិការដោយឯករាជ្យក្រោមឈ្មោះ NJZ ។ ADOR បានជំទាស់ ដោយលើកហេតុផលថា ហេតុផលនេះខ្វះមូលដ្ឋានច្បាប់គ្រប់គ្រាន់ និងបានដាក់ពាក្យបណ្ដឹងដើម្បីបញ្ជាក់ពីសុពលភាពនៃកិច្ចសន្យា ហើយក្នុងពេលជាមួយគ្នានេះ បានស្នើសុំដីកាហាមឃាត់ ដើម្បីការពារ NewJeans ពីការចុះហត្ថលេខាលើកិច្ចសន្យាផ្សាយពាណិជ្ជកម្មថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG3td0X-HKDhM033pOeBg7AlBGdgbbEb6Lrq50ektOPrFWnyc4nHCs_NY5RbdaYnI5czmZ6q-pmP8GC93nPZmyP-2wxz4_TD9NKWzWsMAC0COe1YWcZ1Pa0lFXfP0k9bY0ZS0Tpj3peWkzPBrdB1kHnB2yqfKbZn_Zb6U4udyQyDKdE_Sl1WYmyn1nBbSa/s660/image_2025-10-31_11-49-31%20(2).png

បន្ទាប់ពីជាច្រើនខែនៃការសម្រុះសម្រួលមិនបានជោគជ័យ តុលាការបានចេញសាលក្រមចុងក្រោយជាផ្លូវការដោយបញ្ជាក់ថាកិច្ចសន្យារវាង ADOR និង NewJeans នៅតែមានសុពលភាព ហើយការសន្និដ្ឋានថាមិនមានមូលដ្ឋានដើម្បីកំណត់ថា ILLIT បានចម្លង NewJeans នោះទេ៕

សុខ ពិសី ថាឃើញនាងចាស់កុំភ្ញាក់ផ្អើលព្រោះជាមនុស្សមិនមែនជាទេវតា

0

តារាចម្រៀង សុខ ពិសី តែងតែត្រូវបានអ្នកគាំទ្រស្រលាញ់ជាច្រើនជាពិសេសតារាចម្រៀងរូបនេះមិនប្រកាន់ថែមទាំងរីករាយជាមួយអ្នកគាំទ្របើទោះបីជាមានការកាត់តរូបភាពឬ Toll ជាដើម។ មិនត្រឹមតែប៉ុណ្ណោះតារាចម្រៀងស្រីក្នុងទ្រនំសាន់ដេរូបនេះបានធ្វើឱ្យសាធារណជនភ្ញាក់ផ្អើលពេលឃើញ សុខ ពិសី ចេញមកប្រតិកម្មខ្លាំងៗទៅកាន់ប្រទេសថៃទោះបីជានាងជា BA ឱ្យផលិតផលថៃក្តី។
nullhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX0k6BBiw0BkcD9PWyGSZiL5GWEg9qcGmShrA_lRyl5pvfMCasQt9yPGP6MeC7VTQyu78mkfSFxdVCVsXrPZMFvB2nmKeEGXkzmJvMQWcc7uxDYDxqnrTwDK1NGzlMGJIT94JXUZiNt_fo7biY2YWsYG6NLVZV5Mbz9dHXSAlINQXFVdlNV8c6IV2kDj3X/s2048/image_2025-10-31_15-27-19%20(2).pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX0k6BBiw0BkcD9PWyGSZiL5GWEg9qcGmShrA_lRyl5pvfMCasQt9yPGP6MeC7VTQyu78mkfSFxdVCVsXrPZMFvB2nmKeEGXkzmJvMQWcc7uxDYDxqnrTwDK1NGzlMGJIT94JXUZiNt_fo7biY2YWsYG6NLVZV5Mbz9dHXSAlINQXFVdlNV8c6IV2kDj3X/s2048/image_2025-10-31_15-27-19%20(2).pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX0k6BBiw0BkcD9PWyGSZiL5GWEg9qcGmShrA_lRyl5pvfMCasQt9yPGP6MeC7VTQyu78mkfSFxdVCVsXrPZMFvB2nmKeEGXkzmJvMQWcc7uxDYDxqnrTwDK1NGzlMGJIT94JXUZiNt_fo7biY2YWsYG6NLVZV5Mbz9dHXSAlINQXFVdlNV8c6IV2kDj3X/s2048/image_2025-10-31_15-27-19%20(2).png
យ៉ាងណាមិញ ថ្មីៗនេះរូបភាពរបស់ សុខ ពិសី ដែលអង្គុយញុំាអីហាក់ធ្វើឱ្យមានការជជែកវែកញែកពីអ្នកនិយមលេងអ៊ីនធឺណិតមួយចំនួន រហូតដល់តារាចម្រៀង សុខ ពិសី ចេញមកបង្ហោះសំណេរហាក់ដូចជាកំពុងអន់ចិត្ត។
nullhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidRe9aZLcBkRMfX1kaLIDg9QleTKCyAS-rPY6YHUNaMFhYZfrV7OoPpDW2HSFhwQQNLk7V7Rn2g2_o-3h89FNyRvqGKe2nbHg5sBarIC2_39LFyFqFohFfhTkjCb9yDb6E7hO8no075GfV6U-c9AEPb4Myv4WsvJcoUAX56n9i77gtoivSy7eYIGeKabVT/s2048/image_2025-10-31_15-27-28.png
សុខ ពិសី បានបង្ហោះថា «ខ្ញុំជាមនុស្សមិនមែនទេវតា ខ្ញុំចេះចាស់ ចេះឈឺ ក៏ចេះស្លាប់ដូចអ្នកគ្រប់គ្នា ដូចច្នេះបើថ្ងៃមុខឃើញខ្ញុំចាស់ សូមកុំភ្ញាក់ផ្អើលពេក សុំអង្វរ»។ តារាចម្រៀងវ័យ៣៥ឆ្នាំរូបនេះក៏បានចែករំលែកខ្លឹមសារមួយដោយភ្ជាប់មកសម្តីដែរថា «Real fan តែងតែឃើញ សុខពិសី ស្អាត បើមិនមែនហ្វេនវិញ និយាយពីថាទើសអត់ឈប់»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj89b1ngola1-3x4qk10moCqVmQAtwLtICqlRIcu8ccAoq_zvdQJddOhXg4qq1L_Rm4jYXO12QOP8Xjo_b5VX6SSb4ekm0Hu6RxfegJDNAOYxjDTFWZpFMFN_aiNCUQBEEttu4pkdKW-iL-kEx5i6wCqPcPBzSVEHODgFCVz6a2nWAQGGCghi0rcR3tLjAZ/s731/image_2025-10-31_15-27-19.png

គួរបញ្ជាក់ផងដែរថា ដ្បិតតែប្រឡូកក្នុងអាជីពសិល្បៈច្រើនឆ្នាំ សុខ ពិសី នៅតែមានទីផ្សារទាក់ទាញទស្សនិកជនជាមួយនឹងបទចម្រៀងមនោសញ្ចេតនាដែលជាពណ៌ផ្ទាល់ខ្លួនរបស់តារាស្រីរូបនេះ។ ក្រៅពីអាជីពសិល្បៈ សុខ ពិសី គឺជាថៅកែរូបមួយលើអាជីវកម្មតែគុជ។ មានសម្រស់ស្អាត សំឡេងក៏ពីរោះ សុខ ពិសី ទុកបេះដូងឱ្យនៅទំនេរ មិនព្រមបើកចំហចំណងស្នេហ៍ជាសាធារណៈឡើយ៕

សង្ហា ប្រតិ.កម្មបុគ្គលម្នាក់ដែលប្រើសម្តីមិនសមរម្យចំពោះលោក

0

ក្នុងការផ្តល់មូលវិចារ្យទៅកាន់បេក្ខជនក្នុងនាមជាគ្រូបង្វឹកម្នាក់ សង្ហា ត្រូវបានសាធារណជនបញ្ចេញមតិវែកញែកយ៉ាងច្រើន។ ឃើញមានការវែកញែក សង្ហា បានបញ្ជាក់ថាបេក្ខជនមានទាំងចំណុចល្អនិងមិនល្អព្រមទាំងបញ្ជាក់ថានោះគ្រាន់តែជាវីដេអូខ្លីប៉ុណ្ណោះ។ យ៉ាងណាមិញថ្មីៗនេះ សង្ហា ស្រាប់តែប្រតិកម្មចំៗទៅកាន់បុគ្គលម្នាក់ព្រោះតែបុគ្គលនោះបានប្រើភាសាមិនសមរម្យគ្មានសីលធម៌ និងអះអាងថាបើលោកមិនដឹងពីវិស័យហ៊ីបហបមិនមែនគេអញ្ជើញលោកឱ្យកាន់តួនាទីនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6WD0AVyGBg1z4Q3zOqMiz6wztEz4dSd414U8iWmaOSR0TRUYvHF1JrLUAGSdAa3lN_924p7vpC9V5UCQC9UdLyQ5-h71H6ieya4tlLcSc57cwOox3FHr2AGIFC7uHUsDGAXf1fvVeq00zDENrYMBNFwkfkkRgMdzh5KuqdjLxVG4QR4M_hXRnetgBu9hs/s2048/image_2025-10-31_09-03-30.png

នៅយប់ថ្ងៃទី៣០ ខែតុលា សង្ហា បានបង្ហោះរូបមួយសន្លឹកជាមួយនឹងសំណេរប្រតិកម្មរបស់ខ្លួនថា «លោក Sakada KH យកវីដេអូខ្ញុំបន្តិចទៅធ្វើ Content ហ្នឹងចង់បាន Like Comments & Share មែនទេ? ពេលHIP HOP មិនទាន់ល្បី គ្មានទីផ្សារមានតែពួកខ្ញុំប៉ុន្មាននាក់ទេដែលខំព្យាយាមធ្វើវាឱ្យល្អមកដល់សព្វថ្ងៃនេះ លោករិះគន់បែបនេះតើលោកយល់ដឹងអ្វីខ្លះពីតន្រ្តី Hip Hop ? សុទ្ធតែហៅខ្ញុំអាមឹង ជាភាសាមនុស្សគ្មានសីលធម៌និងមិនទាំងស្គាល់ខ្ញុំច្បាស់ផង និងតួនាទីរបស់ខ្ញុំក្នុងវិស័យ HIP HOPនេះផង »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNWOYGfKSYY9-vGqf7eC8ukp_rTcq3sxYDacN9ciVxgl2OqmVTD4pEDLCkYV0jVlkiaGNcQUj2G419OPkOuUN6YJwdqzOJPDhh9OcEmW1PsgC-WuQcvi9kGsXqUD0KnvxTusulrodaHpeEUjxSyWvNEF6pxxdFhp8qW9Uzi_DxA5xAH7jDWzkV5QJqqSU0/s1800/image_2025-10-31_09-03-31.png

គ្រូបង្វឹក សង្ហា បន្តទៀតថា «លោកថាខ្ញុំមិនចេះអីទេប៉ុន្តែប្រាប់លោកឱ្យដឹងកម្មវិធីប្រឡងរ៉េបស្រុកខ្មែរជាច្រើនអញ្ជើញខ្ញុំឱ្យកាន់តួនាទីសំខាន់ៗសឹងគ្រប់កម្មវិធីហើយ (យល់?) អ៊ីចឹងខ្ញុំដឹងច្បាស់ថាខ្ញុំកំពុងធ្វើអ្វី ខ្ញុំចង់បានអ្វី ហើយខ្ញុំចង់បានបេក្ខជនបែបណាហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_Tpq_clRffeu6IDk_7wTRhiYeDYSd8eaS4MQzBnZcIUmAtPvGVMpwajPd6gbMbwOw2ZBSZjykKRkzm3JhMu3sv1rFDd1ke-YMCoZR9IA1zVB6_VB5Zvpbf-bnfJImMru7NMPByvqPsVY0DzPEgRjPEsyAG2yLdwXjf5s27vauksBVn44yuVUx5z2QNVnk/s1800/image_2025-10-31_09-03-32.png

មិនត្រឹមតែសំណេរប្រតិកម្មខាងលើនេះប៉ុណ្ណោះទេ ប៉ុន្តែ សង្ហា បានបន្ថែមនៅក្នុងផ្នែកបញ្ចេញមតិយោបល់ទៀតថា «បើបណ្ឌិតៗដូចពួកអស់លោកនេះមកដឹកនាំសិល្បករនិងតន្ត្រីស្រុកខ្មែរវិញប្រហែលជាស្រុកខ្មែរម៉ោងនេះមាន michael jackson ចំនួន ១០នាក់»។ តារាចម្រៀងរូបនេះបន្ថែមថា «យល់អ្វីខ្លះពី HIP HOP ? ខ្ញុំដែលទៅខ្លាចអ្នកណាRapល្អជាងខ្ញុំ ! ខ្ញុំធ្វើការរាល់ថ្ងៃ មានកេរ្តិ៍ឈ្មោះមកដល់សព្វថ្ងៃ ដោយសារតែខ្ញុំអាចធ្វើឱ្យគេRap បានល្អហ្នឹងហើយ។ ខ្ញុំទៅខ្លាចអ្នកណាRapល្អជាងខ្ញុំ?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSU2mpvRMChCDRZVXr1BlhxqXPSjzfnLZvmmEFY1xV8WwrWF8kbCIqtHDrdSfhwC3zALl4ZvDXotQ5k8HkeDwTnSz2r_uuFfL_30Q1_LRCX_RSewMQ3MzURa6LIOUlK5TKRMAJwVTOBWdxtRL38OXSZL9jaiaa36AydxaF9lMq5v7lz9A_WICV2YQpdKcH/s765/image_2025-10-31_09-00-08.png

គួរបញ្ជាក់ផងដែរថា មិនត្រឹមតែគ្រូបង្វឹកសង្ហា ប៉ុណ្ណោះទេដែលរងនូវការវែកញែកពីទស្សនិកជនងាកមកកាន់ ប្រុសឡា និងកញ្ញា តន់ ច័ន្ទសីម៉ា វិញក៏ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនបញ្ចេញមតិវែកញែកផងដែរ៕

Wang Churan ធ្លាប់ត្រូវគេចោ.ទថាជាតារាស្រីដែលមានស្នាមញញឹមក្លែងក្លាយក្នុងឧស្សាហកម្មកម្សាន្ត

0

Wang Churan ជាតារាស្រីល្បីមួយដួងនៅក្នុងប្រទេសចិនហើយត្រូវបានគេសរសើរថានាងមានមុខមាត់ដូចទៅនឹងកំពូលតារាសម្តែង Liu Yifei ។ យ៉ាងណាមិញ Wang Churan បានធ្វើឱ្យសាធារណជនមានការជជែកថែមទាំងចោទថានាងមាន«ស្នាមញញឹមក្លែងក្លាយ» រហូតតារាស្រីរូបនេះបានខិតខំប្រឹងប្រែងកែប្រែដោយបញ្ចេញស្នាមញញឹមច្រើនជាងមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpegkAt3vmxWHmttMUEXIkeMgx_RmTJ8csOgFkz2t4XoitSoVCFoWHx9gXu3-6UgijEMw9eNf3cYXcuOUmr30lR0vE5DgsgmucdTybMiTpTnmB1RaUHOr2Fsbq5QN6zMVhQxhM3hxYTKD15YxVUKqD6ryc96V3nnDjlC_VkuL9rzhcrt8ZIrB53Az0ino6/s2000/image_2025-10-31_11-03-28.png
យោងតាមការចុះផ្សាយពី QQ តារាស្រី Wang Churan ត្រូវបានគេលើកឡើងថា «នាងញញឹមដើម្បីរក្សាសន្តិភាព ប៉ុន្តែអារម្មណ៍របស់នាងនិយាយផ្ទុយពីនេះ»។ ទឹកមុខរបស់ Wang Churan បានក្លាយជាប្រធានបទក្តៅនៅក្នុងវេទិកាកម្សាន្តរបស់ចិន។ នៅឆ្នាំ២០២៣ ការសហការដែលរំពឹងទុកយ៉ាងខ្លាំងរបស់នាងជាមួយ Yang Yang ក្នុងរឿង «Fireworks of My Heart » ត្រូវបានគេរំពឹងថានឹងលើកនាងឱ្យឡើងឋានៈកំពូល។ ផ្ទុយទៅវិញ វាបានក្លាយទៅជាគ្រោះថ្នាក់ក្នុងអាជីពដែលបានបង្កឱ្យមានការរិះគន់ក្នុងមតិសាធារណៈ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7In7-PRLFPyhZ6qLYLy48rt56wlC3WEo4oF2gJtK6LOIF06_wVyVKlLbO1jGUNIOs7uAND4AxWj6TQcjPy63I1JNRSlfBmmnue3shQopM8mh7Uju96FS74yc_BgbIuKeW0k5LtfMSPk1nd6PBM6uXL2Pr0XDu7AuJ3LZgDqM6bw_AF8FU5pUAGhfsb4IS/s1280/image_2025-10-31_11-03-29%20(2).png

អ្វីៗកាន់តែកើនឡើងនៅពេលដែល Wang Churan ត្រូវបានគេចោទប្រកាន់ថាមានអាកប្បកិរិយាដូច diva ដោយបង្ហាញភាពក្រអឺតក្រទម បើទោះបីជាមានភាពល្បីល្បាញថ្មីក៏ដោយ។ ជារឿយៗនាងត្រូវបានគេចាប់បានដោយក្រឡេកភ្នែក ឬសម្លឹងមើលតារាផ្សេងទៀត ដែលជំរុញឱ្យមានពាក្យចចាមអារ៉ាមជាច្រើន។ ម៉ាកយីហោបានចាប់ផ្តើមផ្តាច់ទំនាក់ទំនងគ្នា ហើយនាងបានបាត់ខ្លួនពីព្រឹត្តិការណ៍ចុងឆ្នាំជាច្រើន ដើម្បីគេចពីការរិះគន់បន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6JnSRcAE_tKXJJ07dTj0OmZGBjTYVEk4LXmmwjGvZpUUcz4iAkmOFXNKVwsBWnDRwUhv5lAsHumwffuXqkiucRchEbMKnccra57-8_R1NlABp-GGTp_0jg0HBiCPcoQijcKo5fP5epVji08ZH0Esz_QEAlC-roQ6BwAgEMYwKQJG9daE-Mr1tO0LSIWhI/s680/image_2025-10-31_11-03-29.png

ជាសំណាងល្អនៅឆ្នាំ២០២៤ Wang Churan បាននាំមកនូវសញ្ញានៃការងើបឡើងវិញជាមួយនឹងតួនាទីក្នុងរឿងភាគដូចជា «Joy of Life 2 » និង «Are You the One» ដោយបានចាប់ផ្តើមដណ្តើមតំណែងរបស់នាងឡើងវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwWXLHz2JkCHPN2su9N2KY9IHIQ0WAdZsXJm_fzL6TewW-YadyxB3cVhlvpYgLKuyMTqkKCmkIo0sa0sT9MhyVRAZiw7_EFg-sAwMxDLi6Evm6bWVddpTwaJh3B_lRWGzMgeoYubn7eg3uy4w9maXqPENhB8F0d-WWlV81iKyvNIeNxWxUN97EZFh1IscU/s1178/image_2025-10-31_11-03-28%20(2).png

យោងតាម QQ បន្ទាប់ពីមានរឿងអាស្រូវទាក់ទងនឹងរូបភាពរបស់នាង Wang Churan បានខិតខំប្រឹងប្រែងផ្លាស់ប្តូរហើយនាងញញឹមកាន់តែច្រើន។ តារាស្រីរូបនេះបានពន្យល់ថា រូបថតជាច្រើនសន្លឹកដែលមនុស្សបកស្រាយថានាងកំពុងពិបាកចិត្ត ត្រូវបានគេថតអំឡុងពេលដែលនាងគ្រាន់តែ… ដកឃ្លាចេញ។ យ៉ាងណាទស្សនិកជនថា នោះគឺជាលេសដ៏គួរឱ្យអស់សំណើច។ តាំងពីពេលនោះមក Wang Churan បានប្រកាន់យកច្បាប់ថ្មីមួយគឺញញឹមគ្រប់ពេល។ QQ ថែមទាំងបានពណ៌នាស្នាមញញឹមបច្ចុប្បន្នរបស់នាងថាជាស្នាមញញឹម «ក្លែងក្លាយបំផុតនៅក្នុងឧស្សាហកម្មកម្សាន្ត»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioVrYzrM8TSpAb_NE_uxRxDGVJKY_DaNDyvy-zldsA1HmdTwc1eDrGb_wAEkueITf1wY5mgfKN6UfeBkPOqx4rXnmGTZnP469mPP1fsAXHBFBm4lGWekKKhAgP3Mp-ecJACMyiob-KhCKn7oorv40m1Gzh2Wg9RrNUsImh780pq8jeSlCfemGZtQpxCFaM/s652/image_2025-10-31_11-03-28%20(3).png
យ៉ាងណាក៏ដោយ Wang Churan នៅតែជាតារាស្រីដែលទាក់ទាញបំផុតម្នាក់។ វត្តមានលើកម្រាលព្រំក្រហមរបស់នាងគឺមិនអាចប្រកែកបាន ហើយជំនាញសម្ដែងរបស់នាង ទោះបីជាមានការជជែកវែកញែកក៏ដោយការសម្តែងក៏មិនអន់ពេកដែរ។ នាពេលបន្ទាប់ Wang Churan នឹងត្រឡប់មកវិញនៅក្នុងរឿងភាគនាពេលខាងមុខចំនួនពីរគឺ «Hidden Shadow» និង «Overdo »។ តាមរយៈឈុតវីដេអូខ្លីៗនិងរូបភាពជាច្រើនរបស់ Wang Churan និង Zhang Linghe ក្នុងរឿង «Overdo » គឺទទួលបានមតិវិជ្ជមាន៕