ប្រទេសថៃ ៖ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ពលរដ្ឋខេត្តឈៀងម៉ៃជាច្រើនបានចេញមកតវ៉ាប្រឆាំងនឹងកងទ័ពធ្វើសង្គ្រា.មឈ្លានពា.នកម្ពុជា ដោយពួកគេចាត់ទុកសង្គ្រា.មនេះរៀបចំឡើងដោយរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីចាំផ្ទះ លោក Anutin Charnvirakul ដើម្បីរកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីមេដឹកនំាំថៃមានរឿងអាស្រូវជាច្រើន ដូចជា ៖ គ្មានសមត្ថភាពដោះស្រាយទឹកជំនន់បណ្តាលឱ្យពលរដ្ឋភាគខាងត្បូង ជាពិសេស នៅស្រុកហាតយៃ ខេត្តសុងក្លា ស្លា.ប់រហូតដល់ជាង១,០០០នាក់ និងមានទំនាក់ទំនងជិតស្និទ្ធជាមួយមេឧក្រិដ្ឋ.កម្មឆបោ.កអនឡាញបរទេស ។
ប៉ុន្តែតារាសម្តែងប្រុសម្នាក់នៅប្រទេសថៃបែរជាបង្ហោះសារស្តីបន្ទោសពលរដ្ឋខេត្តឈៀងម៉ៃ ថា នាំគ្នាកាន់ស្លាកប្រឆាំងសង្គ្រាមឈ្លានពានកម្ពុជា តើពលរដ្ឋខេត្តឈៀងម៉ៃធ្លាប់ទៅប្រយុទ្ធនៅសមរភូមិជាមួយកងទ័ពដែរឬទេ? តារាសម្តែងរូបនេះបានណែនាំឱ្យពលរដ្ឋខេត្តឈៀងម៉ៃឈប់តវ៉ាបញ្ចប់សង្គ្រាម និងនាំគ្នាបញ្ជូនស្បៀងអាហារឱ្យកងទ័ពថៃនៅសមរភូមិវិញដើម្បីមានកម្លាំងប្រយុទ្ធដណ្តើមទឹកដីកម្ពុជា ។
តាមការចុះផ្សាយរបស់សារព័ត៌មាន Top News នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ លោក Pharunyoo Rojanawuttitham តារាសម្តែងថៃបានបង្ហោះសារក្នុងបណ្តាញសង្គមស្តីបន្ទោសពលរដ្ឋខេត្តឈៀងម៉ៃ ដែលប្រមូលគ្នាកាន់ស្លាកទាមទារឱ្យរដ្ឋាភិបាល និងកងទ័ពបញ្ឈប់សង្គ្រាមឈ្លានពានកម្ពុជា ដោយតារាសម្តែងនេះថា តើពលរដ្ឋខេត្តឈៀងម៉ៃធ្លាប់ទៅសមរភូមិប្រយុទ្ធឬអត់ ទើបនាំគ្នាមកតវ៉ាឱ្យបញ្ឈប់សង្គ្រាមបែបនេះ ។ សូមពួកអ្នកយកពេលវេលាតវ៉ាទៅរៀបចំស្បៀងអាហារបញ្ជូនឱ្យកងទ័ពនៅសមរភូមិវិញ ។
ពលរដ្ឋថៃបានគាំទ្រការបញ្ចេញមតិរបស់តារាសម្តែងរូបនេះ ជាពិសេស សៀមសុរិន្ទនិយាយថា ពលរដ្ឋខេត្តឈៀងម៉ៃពិតជាឆោតល្ងង់ដែលទាមទារឱ្យបញ្ឈប់សង្គ្រាម ពួកអ្នកមិនដឹងរឿងច្បាស់ទេ ដោយសារមិននៅព្រំដែនជាប់កម្ពុជា ។ ពលរដ្ឋខ្លះទៀតបានអរគុណដល់តារាសម្តែងនេះដែលជួយឧបត្ថម្ភកងទ័ពគ្រប់យ៉ាងសម្រាប់ការវាយប្រហារកម្ពុជាជាថ្មី ដោយពួកគេសំណូមពរឱ្យកងទ័ពវាយកម្ពុជាឱ្យធ្ងន់ធ្ងរកុំបន្ធូរដៃ ខណៈខ្លះទៀតថា ថៃមិនត្រូវការសង្គ្រាមទេ និងចោទប្រកាន់កម្ពុជាជាន់ឈ្លីកិត្តិយសកងទ័ពថៃ និងលាបពណ៌កម្ពុជាបង្កប់មីនថ្មីបណ្តាលឱ្យកងទ័ពថៃរងរបួសដាច់ជើង ហើយជំរុញឱ្យកងទ័ពវាយប្រហារកម្ពុជាបន្តទៀតដើម្បីការពារអធិបតេយ្យ ។
គួរបញ្ជាក់ថា កន្លងមក លោក Pharunyoo Rojanawuttitham ដែលមានស្នាមសាក់ពេញខ្លួននេះបានបង្ហោះសារសើចឡកឡើយឱ្យកម្ពុជាថា ៖ «ខ្ញុំក៏ចង់ពហិការដាក់ប្រទេសអ្នកឯងដែរ ប៉ុន្តែប្រទេសអ្នកគ្មានអ្វីឱ្យពហិការទេ ក្រៅពីការឆបោកអនឡាញ ។ ខ្ញុំគិតមិនចេញថា តើមានអ្វីអាចពិការបាន» ។
ពាក្យសម្តីរបស់តារាសម្តែងថៃនេះពិតជាបញ្ជាក់ពីសន្តាន គ្មានចំណេះវិជ្ជាក្នុងខ្លួន និងញុះញង់ឱ្យកងទ័ពថៃបន្តធ្វើសង្គ្រាមដណ្តើមទឹកដីកម្ពុជា ។ លើសពីនេះ ថែមទាំងចោទប្រកាន់កម្ពុជាជាប្រទេសឆបោកអនឡាញ ទាំងដែលប្រទេសថៃខ្លួនឯងជាសំបុករបស់ឧក្រិដ្ឋកម្មអនឡាញដ៏ធំបំផុតនៅលើពិភពលោក ដែលភ្ញៀវទេសចរបរទេសខ្លាចមិនហ៊ានមកកម្សាន្ត ជាពិសេស ភ្ញៀវទេសចរចិន ខណៈមេដឹកនាំថៃបច្ចុប្បន្ន លោក Anutin ពាក់ព័ន្ធនឹងមេឧក្រិដ្ឋកម្មអនឡាញដ៏ធំលើពិភពលោក ទើបបង្កសង្គ្រាមជាមួយកម្ពុជាដើម្បីបិទបាំងអំពើអាក្រក់របស់ខ្លួន ៕










