គូឡាឡាំពួ៖ ការបើកបង្ហាញទិន្នន័យរូបភាពតាមរយៈផ្កាយរណប និងលទ្ធផលស៊ើបអង្កេតរបស់ក្រុម AOT ដែលគ្រោងធ្វើឡើងក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទី១៦ ធ្នូស្អែកនេះ ត្រូវបានលើកទៅពេលក្រោយ ខណៈភាពតានតឹងនៃជម្លោះព្រំដែនកម្ពុជា-ថៃ កំពុងបន្តកើនឡើង។ នេះបើយោងតាមសារព័ត៌មានម៉ាឡេស៊ី BERNAMA។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBUnwBc__rzebYYaL7kV8jQSTU6R-TYBjLoeUV4gCm8h4SecATuyJLK-RLItQepQX9_kJfJ9v6cbMnfgaX4fqXftVtGdqSwaEVtyg7vBH6OVW-mtG-KdAggYXWXl3j8LdpYrwJoiy8ZIJC5HKaPdZRc9FhUSWn-9sQTKCI9PnuSnOfJ0GHDv6oG64Me3Cq/s810/photo_2025-12-15_14-41-29%20(3).jpg
    នាយករដ្ឋមន្រ្តីម៉ាឡេសុី និងជាប្រធានប្ដូរវេនអាស៊ានបច្ចុប្បន្ន លោក អាន់វ៉ា អុីប្រាហុីម បាននិយាយប្រាប់សារព័ត៌មាន នាថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ នេះថា ប្រទេសជិតខាងទាំងពីរ (កម្ពុជា-ថៃ) បានស្នើសុំពន្យារពេលកិច្ចប្រជុំបន្តិចបន្តួច ដែលដំបូងឡើយត្រូវបានគ្រោងទុកសម្រាប់ថ្ងៃស្អែកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrmY1uuxEWEYlLS7ydS-1_xkuoihCw9whwC9yisnjnBlmtsd9HQxpCqbjYgD2fOQyRc1gHn3V2uW-LT7EgfMmI8P6W4m2fFjDyb_twrGiN9gUvSAjaSgzoaYtFnEc9iqdMzgS_LZqFYrCcaUf4pRfnEwA2QtmtAt4QWJTeir8GBuw5GfY_t6mQjkSlANJ2/s1280/photo_2025-12-15_14-41-28%20(2).jpg

    លោក អាន់វ៉ា បាននិយាយថា ការពន្យារពេលនៃកិច្ចប្រជុំនេះ គឺធ្វើឡើងដើម្បីវាយតម្លៃការវិវឌ្ឍចុងក្រោយបំផុតនៃភាពតានតឹងព្រំដែនដែលកំពុងបន្តរវាងកម្ពុជា និងថៃ និងដើម្បីធានាថាអ្វីៗគ្រប់យ៉ាងមានមានភាពរៀបរយ មុននឹងការប្រជុំពិភាក្សាលើប្រធានបទផ្សេងៗដំណើរការទៅបានដោយរលូន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU29E3IxE36Dhwk8rFzdFyNr0T64V5KF3AiUs25bXrnqFpyZFYrG38lk4RhPYlW15I-rzehd4IP0I8QAzId8qrigT0LH3oFCS9kJ2kQ7y_v7gzAyjYfh9rF3sqk0upFcT2UDP_s9rav0gAEMZsuiKnpCO7KnSIi2Pzb_iThzqOTnnHAjI1fWR3BklkG-I8/s1280/photo_2025-12-15_14-41-28%20(3).jpg

    ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន ក្នុងកម្មវិធីមួយនៅឯវិទ្យាស្ថាន International Institute of Advanced Islamic Studies នៅថ្ងៃដដែលនេះ លោក អាន់វ៉ា បានកត់សម្គាល់ថា «យើង (ម៉ាឡេសុី)កំពុង សម្របសម្រួល និងតាមដានកិច្ចប្រឹងប្រែង។ ពួកគេ (ថៃ និងកម្ពុជា) បានស្នើឱ្យលើកពេលកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានដែលដំបូងឡើយគ្រោងនឹងធ្វើនៅថ្ងៃអង្គារស្អែកនេះ។ ដូច្នេះយើងបាន លើកពេលកិច្ចប្រជុំ ប៉ុន្តែយើងនៅតែអំពាវនាវឱ្យបញ្ឈប់ការប្រយុទ្ធគ្នា ហើយនេះជារឿងសំខាន់បំផុត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9dB0cTuzk02Cop5Io-LvuYCwZX7wb0qcFouFIxJDdvLddHL1uX7UNwQJHiGkQ66G7rPPRMYbO4P6DRk_cueOZYpZwYwhczmvy-95HBBsxiTs7MgJgkLDWEk8VyRqk5I5bTFxXVX2lNFOEjcawlUt1751WX1Rw-oDsV1VFY9DNLb3ugOwvclgTcxu9wRMM/s1280/photo_2025-12-15_14-41-28.jpg

    គួរបញ្ជាក់ថា កាលពីថ្ងៃសៅរិ័ ទី១៥ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅ លោក អាន់វ៉ា អុីប្រាហុីម បានលើកឡើងថា លទ្ធផលតាមដាននៃបេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលផ្តល់ការគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈប្រព័ន្ធផ្កាយរណប នឹងត្រូវបើកបង្ហាញនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃអង្គារ ទី ១៦ ខែធ្នូខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-kQAGI7tY5Iy6PNFh2l3oKPA7gVTzlBicAgzE2uPdi1pUrSAZNoj8s5AkSt6LnuuHu8BEXBBg8O-s2B11iGiMS3hKfq5s8v7DH0qWk39YtR3kxdyt_SkhimTHwxd5sdcg70DkY5Hjh2LCi_zQl32TMCwElzRot-a8MoM58i_g2wlCJ6YLFAoRiWnUygkE/s1280/photo_2025-12-15_14-41-29%20(2).jpg

    ប៉ុន្តែដោយបច្ចុប្បន្ន កិច្ចប្រជុំមួយនេះត្រូវបានពន្យាពេល ការបើកបង្ហាញលទ្ធផលនៃក្រុម AOT រួមទាំងរូបភាពដែលចាប់បានពីផ្កាយរណប ក៏នឹងត្រូវលើកទៅពេលក្រោយដូចគ្នា ហើយនៅមិនទាន់មានការកំណត់ថានឹងធ្វើឡើងនៅពេលណាច្បាស់លាស់នោះដែរ ដោយរង់ចាំមើលស្ថានការណ៍ព្រំដែនរវាងកម្ពុជា-ថៃ មានការធូរស្បើយជាមុនសិន៕