ក្រោយហេតុការណ៍យោធាថៃទម្លាក់គ្រាប់បែ.កផ្តាច់ស្ពាននៅចំណុច ចុងកាល-ស្រីស្នំ ព្រំប្រទល់ឧត្តរមានជ័យ និងខេត្តសៀមរាប កម្លាំងសមត្ថកិច្ចកម្ពុជា បានចាប់ខ្លួនបុរសជនជាតិខ្មែរម្នាក់ ដែលធ្វើចារកម្មស៊ើបការណ៍ឲ្យថៃ ជាថ្នូរនឹងលុយដែលទទួលបានចំនួន ២,៥០០ដុល្លារ។

បើតាមសេចក្តីរាយការណ៍ពីកម្លាំងសមត្ថកិច្ចព្រំដែន នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចនគរបាលកម្ពុជា ចាប់បានខ្មែរម្នាក់ធ្វើចារកម្មស៊ើបការណ៍ឲ្យថៃ ទម្លាក់គ្រាប់បែកផ្តាច់ស្ពាននៅចំណុច ចុងកាល-ស្រីស្នំ ព្រំប្រទល់ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប។

តាមចម្លើយសារភាពរបស់ជនក្ប.ត់ជាតិខាងលើនេះបានឲ្យដឹងថា គេត្រូវបានបញ្ជូនឲ្យមកធ្វើជាអ្នកស៊ើបការណ៍សម្ងាត់របស់យោធាថៃ ដោយសន្យាថានឹងផ្ដល់ប្រាក់ឲ្យចំនួន ២មុឺន ដុល្លារ ប៉ុន្តែគេបានឲ្យត្រឹមតែ ២,៥០០ ដុល្លារចាយសិនប៉ុណ្ណោះ។ លើសពីនេះ ប្រសិនបើគេរាយការណ៍ឲ្យត្រូវចំណុច BM-21 ក្នុង១គ្រឿងថៃនឹងឲ្យ៥០០០ដុល្លារបន្ថែម។

ពាក្យសម្ដីរបស់ជនថោ.កទា.ប ដែលសុខចិត្តលក់ឧត្តមគតិទៅបម្រើផលប្រយោជន៍ឲ្យសត្រូវមកសម្លា.ប់ជាតិសាសន៍ឯង ដើម្បីតែលុយដូចខាងលើនេះ ត្រូវបានប្រជាជនកម្ពុជាគ្រប់រូបមានការខឹ.ងសម្បារ និងឈឺចា.ប់ជាខ្លាំង មិនគួរណាប្រទេសដ៏កំសត់មួយនេះត្រូវជួបប្រទះនឹងការជិះជាន់មិនចប់មិនហើយ ដោយសារបញ្ហាដង្កូវកើតចេញពីសាច់ឯងបែបនេះសោះ។

គួរជម្រាបផងដែរថា បើតាមសេចក្ដីរាយការណ៍ពីក្រសួងការពារជាតិកម្ពុជា គិតមកត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នេះ យោធាថៃបានបន្តធ្វើការវា.យប្រហារចូលក្នុងទឹកដីកម្ពុជាកាន់ជ្រៅ រហូតដល់ជាង ៧០គីឡូម៉ែត្រពីព្រំដែន។

ជាក់ស្ដែង កាលពីវេលាម៉ោង១០៖០០នាទីព្រឹក យោធាថៃបានពង្រីកសមរភូមិបើកការបាញ់ប្រហារយ៉ាងកំរោល វាយប្រហារមកលើកម្ពុជាចូលជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្ត ព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប ដោយប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន២គ្រាប់ ក្បែរជំរុំជនភៀសសឹក ក្នុងភូមិសាស្រ្ត ស្រុកស្រីស្នំ ខេត្តសៀមរាប។

ការទម្លាក់គ្រាប់បែកនេះ បានធ្វើឲ្យសិស្សសាលាដែលជាកុមារតូចៗដែលកំពុងសិក្សានៅសាលាក្នុងស្រុកស្រីស្នំ នាំគ្នារត់ស្លន់ស្លោដោយភាពភ័យតក់ស្លុត និងប្រជាជនសុីវិលច្រើនគ្រួសារបានរៀបចំសម្ភារៈភៀសសឹកជាបន្តបន្ទាប់ ទៅកាន់តំបន់ដែលមានសុវត្ថិភាពជាងនេះ៕