ប្រទេសនានាលើពិភពលោក រួមមាន ៖ ម៉ាឡេស៊ី ជប៉ុន អាមេរិក ចិន កូរ៉េខាងត្បូង វៀតណាម ឡាវ សិង្ហបុរី បារាំង អង្គការសហប្រជាជាតិ និងរុស្ស៊ី បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងបន្ទាប់ពីកងទ័ពថៃបង្កសង្គ្រា.មឈ្លានពា.នកម្ពុជាជាថ្មីកាន់តែខ្លាំងក្លា សា.ហាវព្រៃ.ផ្សៃ និងអូសបន្លាយពេលជាច្រើនថ្ងៃ ។ កងទ័ពថៃប្រើប្រាស់សព្វាវុ.ធធុនធ្ងន់គ្រប់ប្រភេទ រួមទាំងផ្សែងពុល គ្រាប់បែ.កចង្កោម យន្តហោះទម្លាក់គ្រាប់បែក F-16 និង Gripen វាយប្រ.ហារចូលក្នុងដែនអធិបតេយ្យកម្ពុជាមិនឈប់ឈរ ទោះជាប្រធានាធិបតីអាមេរិកអំពាវនាវឱ្យថៃបញ្ឈប់ការឈ្លា.នពាន និងគោរពកិច្ចព្រមព្រៀងសន្តិភាពក្តី ។
ស្ថានទូតរុស្ស៊ីប្រចាំប្រទេសថៃ បានចេញសេចក្តីប្រកាសតាមបណ្តាញសង្គមថា ក្រសួងការបរទេសរុស្ស៊ីបារម្ភយ៉ាងខ្លាំងចំពោះការផ្ទុះសង្គ្រាមយ៉ាងខ្លាំងក្លានៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃប្រើប្រាស់សព្វាវុធធុនធ្ងន់ជាច្រើនប្រភេទ ។ រុស្ស៊ីអំពាវនាវឱ្យភាគីទាំងសងខាងអត់ធ្មត់ដើម្បីកុំឱ្យបាត់បង់ជីវិតមនុស្ស និងងាកមកចរចាដោះស្រាយជម្លោះដើម្បីឈប់បាញ់ជាបន្ទាន់ ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី អ្នកស្រី Maria Zakharova បានបញ្ជាក់ក្នុងសេចក្តីប្រកាសកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ថា រុស្ស៊ីមានទំនាក់ទំនងមិត្តភាព និងសហការជាមួយកម្ពុជា-ថៃយូរមកហើយ ហើយសង្គ្រាមកាន់តែខ្លាំងក្លានៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរធ្វើឱ្យរុស្ស៊ីបារម្ភបំផុត ។ រុស្ស៊ីសូមអំពាវនាវឱ្យប្រទេសទាំងពីរអត់ធ្មត់ដើម្បីចៀសវាងការបាត់បង់ជីវិតមនុស្ស ដោយត្រឡប់មកចរចាយ៉ាងឆាប់រហ័សដើម្បីអនុវត្តបទឈប់បាញ់ និងដោះស្រាយជម្លោះព្រំដែន ។ ប្រទេសទាំងពីរគួរនឹកដល់កិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខារួមមគ្នាក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ។
អ្នកស្រី Maria លើកឡើងថា រុស្ស៊ីគាំទ្រការដោះស្រាយជម្លោះកម្ពុជា-ថៃដោយសន្តិវិធីប៉ុណ្ណោះ និងស្តីបន្ទោសថា ជម្លោះរវាងប្រទេសនានាលើពិភពលោក គឺបណ្តាលមកពីគោលនយោបាយអាណានិគមដ៏យូរអង្វែងរបស់ប្រទេសលោកខាងលិច ។ ពេលមានភាពមិនប្រាកដប្រជានៃសន្តិសុខលើពិភពលោកកើនឡើង ជាពិសេស នៅតំបន់អាស៊ីប៉ាស៊ីហ្វិក រុស្ស៊ីមើលឃើញថា បណ្តាប្រទេសសមាជិកអាស៊ានត្រូវតែលើកកម្ពស់ស្មារតីនៃការរួបរួម សាមគ្គីភាពដើម្បីឆ្លងផុតជម្លោះប្រវត្តិសាស្ត្រ និងរក្សាស្ថិរភាពក្នុងតំបន់ ។
គួរបញ្ជាក់ថា រុស្ស៊ីអំពាវនាវឱ្យបញ្ចប់សង្គ្រាមកម្ពុជា-ថៃ បន្ទាប់ពីការអំពាវនាវពីប្រទេសនានា រួមមាន ៖ ម៉ាឡេស៊ី ជប៉ុន អាមេរិក ចិន កូរ៉េខាងត្បូង វៀតណាម ឡាវ សិង្ហបុរី បារាំង និងអង្គការសហប្រជាជាតិ ដោយសារបារម្ភពីការបាត់បង់ជីវិតមនុស្សនៅតាមបណ្តោយព្រំដែនកាន់តែច្រើនដែលបង្កឡើងដោយកងទ័ពឈ្លានពានថៃ ។
កាលពីថ្ងៃទី១២ ខែធ្នូ ប្រធានាធិបតីអាមេរិក លោក Donald Trump បានទូរស័ព្ទមកនាយករដ្ឋមន្ត្រីថៃចាំផ្ទះ លោក Anutin Charnvirakul ឱ្យបញ្ឈប់ការបាញ់ប្រហារកម្ពុជា និងគោរពកិច្ចព្រមព្រៀងសន្តិភាព ប៉ុន្តែលោក Anutin នៅតែប្រកាន់ជំហររឹងទទឹងធ្វើសង្គ្រាមបន្តទៀត រហូតមានអារម្មណ៍ថា គ្មានគ្រោះថ្នាក់ ។ លោក Anutin និងកងទ័ពថៃបានទាត់ចោលបទឈប់បាញ់ និងមិនគោរពកិច្ចព្រមព្រៀងសន្តិភាព ដោយយកលេសកងទ័ពជាន់មីនដើម្បីសងសឹកយ៉ាងខ្លាំងមកលើកម្ពុជា ។
ប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្ដល់បទសម្ភាសន៍ជាមួយកាសែត The Wall Street Journal នាចុងសប្ដាហ៍មុនថា ថៃ និងកម្ពុជា នឹងប្រឈមជាមួយការដំឡើងពន្ធគយខ្លាំងក្លាពីអាមេរិក បើប្រទេសទាំងពីរមិនបញ្ឈប់ជម្លោះប្រដាប់អាវុធ ហើយវិលទៅគោរពបទឈប់បាញ់ ។ លោក Trump បន្ថែមថា លោកបានប្រាប់មេដឹកនាំប្រទេសទាំងពីរថា ៖ «បើពួកអ្នកធ្វើសង្រ្គាមនឹងគ្នា ខ្ញុំមិនត្រឹមតែបញ្ឈប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលយើងមានប៉ុណ្ណោះទេ ខ្ញុំនឹងដំឡើងពន្ធគយលើប្រទេសទាំងពីរថែមទៀត គ្មាននរណាផ្សេងអាចធ្វើបានដូចខ្ញុំទេ» ៕










