Home Blog Page 20

អ្នកសិល្បៈច្រើនរូបបញ្ចេញអារម្មណ៍ភ្លាមៗក្រោយឃើញអ្នកសិល្បៈបុរាណមិនអាចថតនៅប្រាសាទអង្គរវត្ត

0

ជាច្រើនដងមកហើយដែលអ្នកសិល្បៈមួយចំនួនបានត្អូញត្អែរអំពីផលលំបាកក្នុងការថតរូបនៅឯប្រាសាទអង្គរវត្តក្រោមហេតុផលផ្សេងៗ។ យ៉ាងណាមិញ ហេតុការណ៍ស្រដៀងគ្នានេះបានកើតឡើងម្តងទៀតខណៈអ្នកសិល្បៈជាច្រើនរូបដូចជាតារាសម្តែង ឆឹម សក្កដា តារាសម្តែង សេង មង្គល កញ្ញា ណាក់ ស្រីណា បានបញ្ចេញប្រតិកម្មរបស់ខ្លួនឡើងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnfigdWdGEDeWyELxQ3cgAwKfxMdYWLs1GsMCW4Jgj-q-KHUWp72k1Aqtct1j330zzwc9qcNjmwlBGdWRBslV41t8dcqir365AWL9GO8imO2KwuYiDZMtQjSM-tMYHBPDmBSFeqJu17lmaU0gdSc8brvXu9DAUprdNwEU3wznjwb49LgA1gSZxBU7_ZBmB/s2048/image_2026-03-25_14-01-22.png
នៅថ្ងៃទី២៥ ខែមីនា មានគណនីមួយឈ្មោះថា So Channou បាន Live ចេញពីតំបន់អង្គរជាមួយនឹងក្រុមសិល្បៈបុរាណមួយក្រុមសម្តែងការខកចិត្តយ៉ាងខ្លាំងដែលខាងអាជ្ញាធរជាតិអប្សរាពុំអនុញ្ញាតឱ្យចូលថតឡើយដោយតម្រូវឱ្យមានលិខិតអនុញ្ញាតជាមុនសិន។ ភាពខកចិត្តរបស់ពួកគាត់កាន់តែខ្លាំងនោះគឺថាក្រុមអ្នកសិល្បៈបានរៀបចំតែងខ្លួនតាំងពីម៉ោង២ទៀបភ្លឺស្លៀកពាក់តាមបែបប្រពៃណីខ្មែរយ៉ាងត្រឹមត្រូវប៉ុន្តែដល់ម៉ោង៩ព្រឹកទៅហើយនៅតែមិនអាចថតបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDD56HLMEV6EXJykUzNyvI_qHsldOFOoBQx3aulpKaoGD7Sdo05g5DtxHaKR8Ak_axd0UrvvMJemIFJZZRaa8WYz1ae5boldHqqa68GAh_9QoADmWtFsfPRpdxiBrEPb5JeWg0mbGtyF2iMTvRDWPKPfh7t34Af1_-xB2Enxdux08oTEtrfyjPyW6kxNzl/s2048/image_2026-03-25_14-01-27.png

រឿងរ៉ាវនេះបានធ្វើឱ្យរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គមដោយមានការចែករំលែកយ៉ាងច្រើន។ ក្នុងពេលជាមួយគ្នានេះសិល្បករដែលធ្លាប់ដឹងពីផលលំបាកក្នុងការថតបានបង្ហាញប្រតិកម្មរបស់ខ្លួនឡើងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmVP0PFRNcJaa_KhhRju6NGYu6knmRymBa3AMbOg-8trIYFHEQ0AQfTGzxOZYkXZR0cXxszrh8x7ms7PBg3cRPNDUeF_011_D2WbkZRg5W-Xpxv2EoUBCKzgK6uPfwrTifRFiDe_Qnn3lLPbr3EJLflVRTPl3pBPSaSQ6PTNVgtQwdtB5lRD1H4llX1AI4/s2048/image_2026-03-25_14-01-30.png
តារាសម្តែង សេង មង្គល បានចែករំលែកគណនីខាងលើដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «ជួបផ្ទាល់ទើបដឹងថាមិនស្រួលទេ វាធ្វើឱ្យយើងមានអារម្មណ៍ថាលែងចង់ថតផ្សព្វផ្សាយតែម្តង ស្មុគស្មាញ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmACyr-rGGnkpqI_oWw77uH0fndUmxtnmNdhhCFPfA_nTkIaiiXGb0ilrlseff48MdGASqWLArMWLZrI6yRwWY8iPEBcQypSP5BmbYDXNwaDJE54sTMjWsZu6neAHKK6a6pQJderOLO66KHIzLd2shJGamffiXZFhOVgDaEab2sGzCYjaKzM1ZXVrX9DyH/s1280/-2147483648_-235513.jpg
ងាកមកកាន់តារាសម្តែង ឆឹម សក្កដា វិញបានលើកឡើងយ៉ាងដូច្នេះថា «ឧស្សាហ៍ឮរដ្ឋមន្រ្ដីមានប្រសាសន៍ថា ពលរដ្ឋគ្រប់រូបជាចំណែកនៃការចូលរួមផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍…. ប៉ុន្ដែ……យល់អារម្មណ៍មួយនេះច្បាស់ណាស់ ព្រោះតែដើម្បីជាតិទើបឈឺ….ឈឺជាងសាសន៍គេបំពានទៀត….»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvJb-k36LK6Rg-NHjPFtq40hkv6yTioMcd3S0o8BFPG0qXd48IyuR5KA9_rAfiUaOT4De4lPwSfi3Eqa3Pe-dJcoxH51JLP94mXzQlqt8kRZaedK8BtcyDOpBsuo_YveWsrbJ9K_gFkUXM_E5GPUNnOBpBwb0TstTIwGFeHTWYn6pITRogsU2ZEs6XxLsu/s1280/-2147483648_-235515.jpg

ចំណែកតារាសម្តែងនិងជាពិធីការិនី ណាក់ ស្រីណា បានពោលទាំងមិនអស់ចិត្តថា «ខ្ញុំនៅតែមិនយល់ ហេតុអ្វីបានមិនឲ្យថត ហេតុអ្វី?????? ខ្ញុំឆ្អែតម្តងៗដែរ ពេលតែងខ្លួនបុរាណហើយ ទៅថតគេមិនឱ្យថត ឈឺណាស់និយាយមែន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj04HPlInUQTEaFlKIbKqICGMQE6z9AXyFB-t0IBFDMIyBU6Xxjx4V8DTQatCvp4IrM-8kjFbkPRGKAJGfIIEG9PhmTFNRftK5Bbw_Oxv87Yx-4ZMJDUW_LSMBA75IxJkigSGUI67XkjPJlku1HrUffVbbTiRIezEb4bzlyMjUwKaRtFhkHcFhLb9BBAqj4/s1280/-2147483648_-235517.jpg
គួរបញ្ជាក់ផងដែរថាកាលពីដើមខែមីនា សៃហ្វុន លំដាប់រងទី១ Miss Universe Cambodia 2023 ក៏បានបង្ហាញការខូចចិត្តនិងខកចិត្តជាខ្លាំងនៅពេលតែងខ្លួនបែបសហសម័យចង់ដើរលើកម្រាលព្រំដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ខាងអាជ្ញាធរនៅទីនោះពុំអនុញ្ញាតឡើយក្រោមហេតុផលធ្វើឱ្យខូចវប្បធម៌៕

រូបរាងស្គមរបស់ Kim Ji Won បង្កឱ្យអ្នកគាំទ្រព្រួយបារម្ភ

0

ថ្មីៗនេះនៅក្នុងព្រឹត្តិការណ៍របស់ Bvlgari ដែលបានប្រារព្ធឡើងនៅទីក្រុង Milan ប្រទេសអ៊ីតាលី បានទាក់ទាញការចាប់អារម្មណ៍ទស្សនិកជនដោយសារប្រមូលផ្តុំទូតសុច្ឆន្ទៈមកពីប្រទេសជាច្រើនក្នុងនោះក៏មាន Kim Ji Won តួឯកស្រីក្នុងរឿង «Queen of Tears» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2etjEPJSwXe5aF784vDvigwMrivcHK6cUlrnXM4GwajbpeY2m5GTIdSdI2crxQO32PB1khFLTrRR7SB0fI4E7EmvNVrJPRvb42IRg6s2lQP3a5w7UEB65PEzBhVRAUCdG9I1Yw3mwbIu2ODW5tNZV6wmDdR_-rxE_0O90rqrbNQnnm0n9S5Mp-f9QRJqT/s1350/image_2026-03-25_14-18-33.png

Kim Ji Won បានស្លៀករ៉ូបក្រណាត់ពណ៌ខៀវចាស់ដែលបង្ហាញពីក ស្មា និងដើមទ្រូងដ៏ទាក់ទាញរបស់នាង។ យ៉ាងណាមិញ ទោះបីជាបានជ្រើសរើសរ៉ូបដ៏ស្រស់ស្អាតសមរម្យសម្រាប់ព្រឹត្តិការណ៍នេះក៏ដោយក៏រូបរាងរបស់ Kim Ji Won បានបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមទស្សនិកជន។ មនុស្សជាច្រើនបានកត់សម្គាល់ឃើញថា តារាស្រីរូបនេះបានស្រកទម្ងន់គួរឱ្យកត់សម្គាល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPZybSKifyqIjY0DeIax1q0UT0K6mnM92DvyHTItp1oL586USoyhewUWqM2RS0UOsZOPtxCB-x_eWpOH6y99iYmR3uotq8dlTFKe1TJGFeqrvVa5KC6wpcxzibiIc2rJJlgb9Dt2zBezTfdbWnQJthLm_wVp-qWCl_N2JOPmXJnajCPgd0lJfAtoNVo-yY/s2048/image_2026-03-25_14-17-07.png
បន្ទាប់ពីរូបថតដែលមិនទាន់បានកែសម្រួលពីព្រឹត្តិការណ៍នេះ បានរីករាលដាលពាសពេញអ៊ីនធឺណិត អ្នកប្រើប្រាស់អ៊ីនធឺណិតជាច្រើនបានកត់សម្គាល់ឃើញថា ស្មា ក និងឆ្អឹងខ្នងរបស់ Kim Ji Won អាចមើលឃើញយ៉ាងច្បាស់ ជាពិសេសឆ្អឹងស្មាដែលលេចចេញមក ដែលធ្វើឱ្យនាងមើលទៅកាន់តែស្លីម។ បើប្រៀបធៀបទៅនឹងរូបរាងធាត់បន្តិចរបស់នាងនៅក្នុងរឿងភាគ «My Freedom Diary» កាលពីប៉ុន្មានឆ្នាំមុន តារាស្រីរូបនេះមើលទៅស្ទើរតែខុសគ្នាទាំងស្រុង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwRqc3aT06AqcaE-crKlYZQgtYMYNj_jw-434SZ8QZzW6wh7f_LIv3VP46SZPMZqEcdoveaAEH3H19Eq__akoPcEi1hrNyqfsS2BupOQ1zB4GkNTaIHgXDQwNj8Nq3A4IIg0Uase0j8joKFhxdfM1ge1MZ5t6TB5meUqGRAlw_MQ4pjRbC6hQRRzMORGsF/s1018/image_2026-03-25_14-17-09.png

បន្ទាប់ពីបានមើលវីដេអូរបស់ Kim Ji Won អ្នកលេងអ៊ីនធឺណិតបានសម្តែងការព្រួយបារម្ភខ្លាចតារាស្រីរូបនេះមានបញ្ហាសុខភាព។ លើសពីនេះ ភ្នែកដែលហត់នឿយរបស់ Kim Ji Won ធ្វើឱ្យរូបរាងទាំងមូលរបស់នាងហាក់ដូចជាអស់កម្លាំង និងខ្វះភាពរស់រវើក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCF4tCVKVlv_D9KcRMpjsfLNKpRfewlSOJFgztvrHh07ONcj_yEefGrlK0qpjjoXazms47Ygs5BpDGyekLaJlbkgVzAe1gA9MmPHQ0MyFwYOYWzNMGqIVB8kw_zOjqBRNgA41H5Myc0v7rzguBCr5U3_BXCUwXLUXindIWlPSIbSa_ZYuIiVkxD-7c6FDV/s1440/image_2026-03-25_14-18-33%20(2).png

គួរឱ្យដឹងថាថ្មីៗនេះ Kim Ji Won បានផ្តោតលើការថត រឿងភាគ ថ្មីរបស់នាងមានចំណងជើងថា «Doctor X: Age of the White Mafia»។ រឿងភាគនេះគ្រោងនឹងចាក់ផ្សាយនៅលើប៉ុស្តិ៍ SBS នៅខែតុលា ឆ្នាំ២០២៦។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញថា ការសម្រកទម្ងន់របស់ Kim Ji Won គឺដើម្បីបំពេញតាមតម្រូវការនៃគម្រោងនេះ។ តាមពិតទៅនេះមិនមែនជាលើកទីមួយទេ ដែលតារាស្រីរូបនេះបានផ្លាស់ប្តូររូបរាងរបស់នាងសម្រាប់តួនាទីមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJlOnbFQ6l-tkTW1hTx2VWtK5JO5wrdH3FY5gyfHaO_e2NKY6qt43cHzcoy4-gPYmblC172ZlDYaLLoqotik3Oz6hR-M9L3SLT0dPLZ4tYmsJC6KWF3M7bhTrPDnkT7JQO1JSagVymGi_Tr-9WaSUOVsrphKi1QSWyN3CK7mHmjwJnJ8rKCkBF3SbIr2ow/s1200/image_2026-03-25_14-17-06.png

នៅឆ្នាំ ២០២៤ នៅពេលដែលនាងបានសម្តែងក្នុងរឿង «Queen of Tears » ក្នុងនាមជាអ្នកស្នងមរតកអ្នកមាន Hong Hae In តារាស្រីរូបនេះបានចាប់ផ្តើមគ្រប់គ្រងទម្ងន់របស់នាងយ៉ាងតឹងរ៉ឹង ដើម្បីឱ្យស្របនឹងអាកប្បកិរិយាត្រជាក់របស់តួអង្គ និងបរិបទនៃជំងឺធ្ងន់ធ្ងរនៅពេលក្រោយរបស់នាង។ គេប៉ាន់ប្រមាណថា ក្នុងអំឡុងពេលនេះនាងបានស្រកទម្ងន់ប្រហែល ៨គីឡូក្រាម ដោយបានផ្លាស់ប្តូរពីរូបភាពផ្អែមល្ហែមទៅជាអាកប្បកិរិយាត្រជាក់ និងទំនើបរបស់ឥស្សរជនអ្នកមាន៕

Anutin ថាកម្ពុជាមិនបានត្រៀមផ្ទុះអាវុ.ធលើកទី៣ ដូចការផ្សព្វផ្សាយរបស់សារព័ត៌មានថៃទេ

0

បច្ចុប្បន្ន ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃមានសភាពស្ងប់ស្ងាត់ បែរជាសារព័ត៌មានថៃនានាផ្សព្វផ្សាយកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ដែលដកស្រង់សម្តីរបស់ប្រធានចារកម្មថៃចោទប្រកាន់មកលើកម្ពុជាត្រៀមផ្ទុះអាវុ.ធលើកទី៣ ហើយនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ថា យោងតាមការត្រួតពិនិត្យស្ថានការណ៍ ការសាកសួរ និងមានការបញ្ជាក់ពីកងទ័ព គឺកម្ពុជាមិនបានធ្វើអ្វីប៉ះពាល់ប្រទេសថៃទេ ។ នៅថ្ងៃដដែល ក្រសួងការពារជាតិកម្ពុជាបានច្រានចោលការចោទប្រកាន់នេះថា មិនត្រឹមត្រូវ និងជាការអះអាងដោយគ្មានមូលដ្ឋាន ។

«បញ្ហាព្រំដែនកម្ពុជា-ថៃ គ្មានអ្វីគួរឱ្យព្រួយបារម្ភទេ គឺអគ្គសេនាធិការកងទ័ពជើងគោកថៃរាយការណ៍មកថា កម្ពុជាគ្រាន់តែចល័តកម្លាំងតាមធម្មតាប៉ុណ្ណោះ គ្មានអ្វីខុសប្រក្រតី សូមពលរដ្ឋថៃកុំបារម្ភ» ។ នេះជាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី Anutin ទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី២៤ ខែមីនា ដែលសាកសួរថា តើកម្ពុជាអាចផ្ទុះអាវុធលើកទី៣ ដែរឬទេ ។

សារព័ត៌មានថៃសួរសំណួរនេះទៅនាយករដ្ឋមន្ត្រី បន្ទាប់ពីសារព័ត៌មានថៃនានាចុះផ្សាយកាលពីថ្ងៃទី២៤ ខែមីនា ដែលដកស្រង់សម្តីរបស់ប្រធានចារកម្មថៃចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជាត្រៀមផ្ទុះអាវុធលើកទី៣ ។ ប្រធានចារកម្មថៃ លោក ធីរ៉ាណាន់ ណាន់ថាក្វាង បានបង្ហោះសារក្នុងហ្វេសប៊ុកថា ៖ «ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ហាក់ដូចជាមានការធ្លាក់ចុះនៃការប្រើប្រាស់កម្លាំងកងទ័ព កម្ពុជាបានប្រើប្រាស់ច្បាប់អន្តរជាតិ និងជំរុញពិភពលោកដាក់សម្ពាធថៃ ប៉ុន្តែពិភពលោកកំពុងមានជម្លោះរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែល ទើបមិនអាចបដិសេធបានថា នឹងគ្មានការប្រយុទ្ធគ្នាម្តងទៀត» ។

កាលពីថ្ងៃទី២៤ ខែមីនា នៅគណបក្សភូមិចៃថៃ លោកនាយករដ្ឋមន្ត្រី Anutin បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីប្រធានចារកម្មថៃចោទប្រកាន់មកលើកម្ពុជាត្រៀមផ្ទុះអាវុធលើកទី៣ និងចោទប្រកាន់កម្ពុជាចល័តកម្លាំងនៅក្បែរព្រំដែន ។ លោក Anutin ថា បានសាកសួរទៅកាន់អគ្គសេនាធិការកងទ័ពជើងគោកថៃ និងទទួលបានព័ត៌មាន កម្ពុជាគ្រាន់តែចល័តកម្លាំងតាមធម្មតា មិនបានធ្វើអ្វីប៉ះពាល់ប្រទេសថៃទេ លោកក៏បានឱ្យកងទ័ពបំភ្លឺការពិតផងដែរ ដោយសារពេលនេះ ថៃកំពុងមានបញ្ហាផ្សេងទៀត (បញ្ហាសង្គ្រាមមជ្ឈិមបូព៌ា) ។

លោក Anutin បន្តថា តាមការសាកសួរស្ថានការណ៍ព្រំដែនទៅកាន់អគ្គសេនាធិការកងទ័ពជើងគោកថៃ គឺស្ថានការណ៍ព្រំដែនពេលនេះដូចមុន គ្មានអ្វីខុសប្លែក ប៉ុន្តែខាងថៃបានត្រៀមសម្ភារៈកងទ័ពសម្រាប់ប្រើប្រាស់ ហើយលោកប្រាប់ពលរដ្ឋកុំបារម្ភពីបញ្ហាព្រំដែន ។ គ្មានសញ្ញាផ្ទុះអាវុធលើកទី៣ គឺលោកមិនបានសន្និដ្ឋានខ្លួនឯងទេ ប៉ុន្តែលោកនិយាយដោយយោងតាមការត្រួតពិនិត្យស្ថានការណ៍ ការសាកសួរ និងមានការបញ្ជាក់ពីកងទ័ព ។

នៅថ្ងៃដដែល (ថ្ងៃទី២៤ ខែមីនា) ក្រសួងការពារជាតិកម្ពុជាបានច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃ ដែលដកស្រង់សម្តីរបស់ប្រធានចារកម្មថៃចោទប្រកាន់មកលើកម្ពុជាត្រៀមផ្ទុះអាវុធលើកទី៣ ដោយក្រសួងការពារជាតិកម្ពុជាថា មិនត្រឹមត្រូវ និងជាការអះអាងដោយគ្មានមូលដ្ឋាន ។ កងយោធពលខេមរភូមិន្ទប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវការគោរពសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ព្រមទាំងអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខតាមបណ្តោយព្រំដែន ។

កងទ័ពកម្ពុជាគាំទ្រយ៉ាងពេញទំហឹងនូវគោលជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរមាន ៕

សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ធនៈ ឆ្នាំ២០២៦ ជូនទីស្តីការក្រសួង

0

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈ (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នកផ្គត់ផ្គង់ ប្រេងឥន្ធនៈ របស់ទីស្តីការក្រសួង ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានអាសយដ្ឋានស្ថិតនៅដីឡូតិ៍លេខ ២០០៥ ផ្លូវលេខ ៣០៥ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ២៦ ខែមីនាឆ្នាំ ២០២៦ ២០២៦ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទំនាក់ទំនងលេខ ០១១ ៤៥៥ ៧៧៥)។

ឯកសារដេញថ្លៃដែលបានបំពេញរួចត្រូវប្រគល់ជូនអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យ៉ាងយូរបំផុតត្រឹមថ្ងៃទី២៧ ខែ មេសារា… ឆ្នាំ ២០២៦ វេលាម៉ោង ០៩:០០ ព្រឹកគត។ ការបើកសំណើដេញថ្លៃនឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

តាមអាសយដ្ឋានខាងលើ វេលាម៉ោង ០៩:០០ ព្រឹកគាត់ថ្ងៃទី ២៧ ខែ ១២០ ឆ្នាំ ២០២៦។ ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើដេញថ្លៃបានតែ មួយគត់។

ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមដេញថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បីទិញឯកសារដេញថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការដេញថ្លៃនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyRQJB3AMaSrAtUnTBckv1my2Hr9ArAzzJ_U6vCemcXBSDiHpJRbSmLBI8l8MOxjfZWti2bPJdqHTzg85pzqQNyoX8vXAV2YduX_DJBVnUNtPenUtmXn0XnKHfxUv-SAOgtjBiOlhYDvs8IapmUtHSSGAZJmfdB6FUVuAHpgB8HZlDWMQA2goV9KWkuPz_/s7015/2.jpg

សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមដេញថ្លៃការផ្គត់ផ្គង់ប្រេងឥន្ធនៈ ឆ្នាំ ២០២៦ ជូនទីស្តីការក្រសួង

0

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈ (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសអ្នកផ្គត់ផ្គង់ ប្រេងឥន្ធនៈ របស់ទីស្តីការក្រសួង ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញ ដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានអាសយដ្ឋានស្ថិតនៅដីឡូតិ៍លេខ ២០០៥ ផ្លូវលេខ ៣០៥ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ២៦ ខែមីនាឆ្នាំ ២០២៦ ២០២៦ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទំនាក់ទំនងលេខ ០១១ ៤៥៥ ៧៧៥)។

ឯកសារដេញថ្លៃដែលបានបំពេញរួចត្រូវប្រគល់ជូនអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ យ៉ាងយូរបំផុតត្រឹមថ្ងៃទី២៧ ខែ មេសារា… ឆ្នាំ ២០២៦ វេលាម៉ោង ០៩:០០ ព្រឹកគត។ ការបើកសំណើដេញថ្លៃនឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

តាមអាសយដ្ឋានខាងលើ វេលាម៉ោង ០៩:០០ ព្រឹកគាត់ថ្ងៃទី ២៧ ខែ ១២០ ឆ្នាំ ២០២៦។ ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើដេញថ្លៃបានតែ មួយគត់។

ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមដេញថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បីទិញឯកសារដេញថ្លៃ និងសាកសួរព័ត៌មាន ដែលទាក់ទងនឹងការដេញថ្លៃនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyKhnUlUhK3L14T4Yc5zrPGb54h15rDifrG9GyQSydW6568eOBRvWcIW4ebuTXJxlvSmvCBSfIc7pPPO-iMgO0r-A6CtOP4jO30NszCQXzMiCvB3LkCovyYkT8iM2aipmsgONpm1xh0QPehVEmyyE8ERS7caQAJwHv3XRQeA09XHXtRL6FHERRNgS1gity/s7015/1.jpg

វៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរុស្ស៊ីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដើម្បីធានាសន្តិសុខថាមពល

0

វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរុស្ស៊ីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរលើកដំបូងនៅប្រទេសវៀតណាម ក្រោមគម្រោងឈ្មោះ «Ninh Thuan 1» ដើម្បីធានាសន្តិសុខថាមពលក្នុងប្រទេស ស្របពេលពិភពលោកកំពុងខ្វះខាតថាមពល ។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង គឺពេលនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ធ្វើដំណើរទស្សនកិច្ចនៅប្រទេសរុស្ស៊ី និងពិភាក្សាជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin ក្នុងទីក្រុងមូស្គូ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS1jk9JSBoGa2D9wuxStLQTqnAinth7wY-gfVUiI9EF2enjfxT-dkUkk2uPq7LGuWH6BjZzxyO0YJwwsu4ge8bDtdSPYIy-uIc4aNHpzLy6wgMyXERMO1NBPFHv7iBCTB9w9XhKjUG1zHvX3BrBaW7UL9y2AAaU7hjSvXRO3LdZ7gi21cB8JzNzAMpxFk7/s1024/photo_2026-03-25_16-32-49.jpg

សារព័ត៌មានបរទេសរាយការណ៍ថា កាលពីថ្ងៃទី២៣ ខែមីនា វៀតណាម និងរុស្ស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយគ្នា ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងគេនៅវៀតណាម ដែលកិច្ចព្រមព្រៀងនេះត្រូវបានចាត់ទុកថា រដ្ឋាភិបាលក្រុងហាណូយមានគោលបំណងធានាសន្តិសុខថាមពលក្នុងប្រទេសខ្លួន បន្ទាប់ពីការផ្គត់ផ្គង់ថាមពលលើពិភពលោកផ្អាកភ្លាមៗដោយសារសង្គ្រាមមជ្ឈិមបូព៌ា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhLmMr0Fq_igM1ZNO5uv31MjZWhAKDsUXxYooiBCiKNpF7ZdBkD3qK-vto6QCpMNnLDOpDOF-3oPxgGReyMWYscEr3M4dQvqI8dqDUzwanBwRG3K3UFHKtm2_Hnt_npc7j7MSy473mby-4vQd1js6WVEaNgEpSJlJWw48Yz_dgNOlPwig4AFPvvL-tXgay/s1280/photo_2026-03-25_16-32-50.jpg
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ គឺកើតឡើងពេលនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី និងពិភាក្សាជាមួយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin នៅទីក្រុងមូស្គូ កាលពីថ្ងៃទី២៣ ខែមីនា ។ បើទោះជាភាគីទាំងពីរបានឯកភាពគ្នាសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅវៀតណាម ប៉ុន្តែគ្មានការប្រកាសលម្អិតពីពេលវេលាចាប់ផ្តើមសាងសង់ច្បាស់លាស់ទេ ។

ការសាងសង់រោងចក្រស្ថិតក្រោមគម្រោង «Ninh Thuan 1» ដោយនឹងដំឡើង Reactor នុយក្លេអ៊ែរ ចំនួន២ រចនាម៉ូដដោយរុស្ស៊ី ដែលមានកម្លាំងផលិតថាមពលសរុបចំនួន២,៤០០មេហ្គាវ៉ាត់ ។ ក្រៅពីនេះ រដ្ឋាភិបាលក្រុងហាណូយនឹងពង្រីកកិច្ចសហការជាមួយក្រុមហ៊ុន Novatek ដែលជាក្រុមហ៊ុនយក្សផលិតឧស្ម័ន LNG របស់រុស្ស៊ីផងដែរ ដើម្បីឱ្យក្រុមហ៊ុននេះបញ្ជូនឧស្ម័នមកវៀតណាម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwNbrulPCYyWXH_DbSk6YF8bxceFMykldU1hrglRztwQUNcuSQx1wBtiysI2vcI3x0U4jAnL5n95haoJWvksh9zG5zqR7_oQdpxFht9gcD4EzexWtelm35SbLfNHe0ejOBz1162F9fvcT5yjudvWHQ1-WM8HzVvk-JdjHRUUN-ufb_MVWUsmsjJ3C_E1Mr/s800/photo_2026-03-25_16-32-49%20(3).jpg
មូលហេតុដែលវៀតណាមពន្លឿនការនាំចូលឧស្ម័ន LNG ដោយសារសង្គ្រាមមជ្ឈិមបូព៌ាបានប៉ះពាល់យ៉ាងខ្លាំងដល់ការដឹកជញ្ជូនប្រេងឥន្ធនៈ និងឧស្ម័នតាមច្រកសមុទ្រ Hormuz បណ្តាលឱ្យតម្លៃប្រេងនៅវៀតណាមកើនឡើងខ្ពស់ និងខ្វះខាត រហូតដល់ពលរដ្ឋវៀតណាមតម្រង់ជួរនៅតាមស្ថានីយប្រេង ។ កន្លងមក រដ្ឋាភិបាលក្រុងហាណូយព្យាយាមជំរុញឱ្យពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនី, ជីវថាមពល និងសហការថាមពលជាមួយប្រទេសជាច្រើន រួមមាន ៖ ជប៉ុន កូរ៉េខាងត្បូង អង់ហ្គោឡា និងអាល់ហ្សេរី ដើម្បីឱ្យវៀតណាមទទួលបានថាមពលពីប្រភពផ្សេងគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXjPQA4c8hQE0opA7AhLLuejef9Ie4MMMnzCkmSwQhIX3yeA-WAK8T11UM6A30itSPBN9nOhG9gCY_kjNZ3Mdf4TyXoFLxerdMHE1C6nJZG1RqYXbP30PIH_bCeXZWYCnkrHKxezB1zgFW5J2F-f2PSj2liuJ4oX8lvUlApSHub2z6zXVbP5vn4lryI87_/s1000/photo_2026-03-25_16-32-49%20(2).jpg

គួរបញ្ជាក់ថា វៀតណាមបានសហការថាមពលជាមួយរុស្ស៊ីជាច្រើនឆ្នាំហើយ ដោយចាប់ផ្តើមឡើងដោយការបង្កើតក្រុមហ៊ុន Vietsovpetro ដែលបណ្តាក់ទុនរួមគ្នារវាងរដ្ឋាភិបាលប្រទេសទាំងពីរតាំងពីឆ្នាំ១៩៨១ ។ រីឯគម្រោងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅវៀតណាមលើកនេះ គឺជាការពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រជិតស្និទ្ធបន្ថែមទៀត ៕

ពីអ្នកគាំទ្រដ៏ស្មោះត្រង់ រ៉េដឃីង មានឱកាសច្រៀងលើឆាកជាមួយ ជី ដេវីត

0

អ្នកគាំទ្រមួយចំនួនប្រាកដជាដឹងហើយថាតារាចម្រៀង រ៉េដឃីង គឺជាអ្នកគាំទ្រធំម្នាក់របស់តារាចម្រៀង ជី ដេវីត ខណៈមកទល់នឹងពេលនេះវាមានរយៈពេល១០ឆ្នាំមកហើយ។ ពីអ្នកគាំទ្រដ៏ស្មោះត្រង់ម្នាក់ រ៉េដឃីង ស្រាប់តែពោលពាក្យនេះទៅកាន់ ជី ដេវីត ក្នុងពេលមានឱកាសអ្នកទាំងពីរច្រៀងលើឆាកតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIrjz-wb9aoLH9bwxz1imZOmikr5vjnjpmDiV0i4Jg1oxbYyn29zmYNMqNSCJ7leVucoTHWzkd_Nk-uONxWItc5sLHV2UbknqQqnT0m-yfzWKKB12uPUYsoKBRIFp-ApFme6lMCobMt_kEeQPrmUQo9CdBeubyrfZd_BE7FlCmkjDzeuQZ9D1xKj8UM4nC/s960/image_2026-03-25_09-55-11.png

នៅល្ងាចថ្ងៃទី២៤ ខែមីនា តារាចម្រៀង រ៉េដឃីង ដែលល្បីបទ «កុំឱ្យខ្ញុំដើរផ្លូវចាស់» បានបង្ហោះពីរូបភាពអនុស្សាវរីយ៍ជាមួយនឹង ជី ដេវីត ព្រមទាំងរៀបរាប់ថា « ១០ឆ្នាំមុនខ្ញុំតាមមើលបង គាំទ្រនិងស្រលាញ់ការតស៊ូបង។ ពេលនេះបងជោគជ័យខ្លាំង បងងាកមកមើលដំណើរការខិតខំរបស់ខ្ញុំជួបតែងប្រាប់(ជីវិតគឺជាការតស៊ូ)។ ១០ឆ្នាំដែលចង់ច្រៀងលើឆាក ជាមួយបងក៏ជោគជ័យ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZCgPgdIi8DjLbyhfMFbK8iURlcc0QfxNZ12DBuUSQrnKUg-sZ67Li0XOyQDUcDtiyPz831GfVimulBOPHZjwYA4hiAq9uzb6GIACR9OOHAE0tibApPTlOwOv68gf6ZKjBhPWamIL9dn9A0SlGSt0AAI984Ky0Tesfmb5FlxFQVvac7cgcnqPxECMHFxYa/s2048/image_2026-03-25_09-55-18.png
តារាចម្រៀងរូបនេះបន្តទៀតថា «ខ្ញុំសុំផ្ញើខ្លួនពុកម៉ែបងប្អូនលើវិស័យនេះម្នាក់ផង ខ្ញុំខំប្រឹងបន្តទៀត និងអរគុណអ្នកគាំទ្រខ្ញុំបាទ និងអ្នករួមការងារ ទាំងចាស់ទាំងថ្មី។ ហើយអ្វីដែលនិយាយទៅកាន់អ្នកចង់ដើរលើវិស័យនេះបន្ទាប់ថា ( ភាពជោគជ័យមិនក្បត់ការខិតខំទេ ) ដោយក្ដីគោរពពីខ្ញុំបាទ ទៅបង ជី ដេវីត»។ គួរឱ្យដឹងថា រ៉េដឃីង បានច្រៀងបទ «okay let’s go» នៅក្នុងកម្មវិធីប្រគំតន្រ្តីជាមួយនឹង ជី ដេវីត កាលពីពេលថ្មីៗនេះដែលបង្កឱ្យមានទស្សនិកជនចាប់អារម្មណ៍យ៉ាងច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrIxCgI6Ggtn75ZYpMu2kVpKof6p1NihzrC2RVJ0K1HkANa4jY7LVR8ieNVN-sdfHb3hV4wf1Vw-78i8uDdduJAZqxhzZULorfUhkvvVUkbH7_-mRVjDJM5FlqAsbnn4WxWzt7pV4wT0bNP8vLTmN8yI1RiFJhzHpovBRK_LIAr-9sphVQw3wVSO45RUft/s1650/image_2026-03-25_09-55-15.png

ការខិតខំប្រឹងប្រែងរបស់ រ៉េដឃីង លើវិថីសិល្បៈរួមទាំងភាពស្មោះត្រង់យកការតស៊ូរបស់ ជី ដេវីត មកធ្វើគំរូក៏ទទួលបានការលើកទឹកចិត្តពីអ្នកគាំទ្រផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4r4Dph49MP0UxEocfYG3PAokHOD7wDLB__ng9NJbek-jYg_ul3wo7hNd8krlT40FS50VnIWD3U1U7I8RlSQSyWsmA3ucq2ebtnmHFUkeD6A_IfhZaGWo5elnLghjrGj5hWl-3YNA7HHFwqbWMBvwYIHoHyBWCuN39COV_L2lUqKr7jrUS_qOYKHASOSpE/s2048/image_2026-03-25_09-55-13.png

មិនត្រឹមតែបង្ហាញសកម្មភាពគាំទ្រប៉ុណ្ណោះទេ កន្លងមក រ៉េដឃីង ក៏បានបញ្ចេញបទចម្រៀងដែលលើកឈ្មោះនិមិត្តរូបគឺ ជី ដេវីត និង ទេព បូព្រឹក្ស មកបញ្ជូលក្នុងបទរបស់ខ្លួនទៀតផង។ នេះកាន់តែបញ្ជាក់ឱ្យទស្សនិកជនដឹងថាតារាចម្រៀងរូបនេះពិតជាអ្នកគាំទ្រធំម្នាក់របស់ ជី ដេវីត ពិតមែន៕

មុននឹងមានរូបរាងសង្ហាដូចសព្វថ្ងៃ Zhang Linghe ធ្លាប់មានទម្ងន់រហូតដល់១០០គីឡូក្រាម

0

ទស្សនិកជនអាចឃើញ Zhang Linghe តាមរយៈពេលស្រស់សង្ហានាពេលបច្ចុប្បន្ននេះប៉ុន្តែយ៉ាងណាតារាប្រុសរូបនេះធ្លាប់មានទម្ងន់រហូតដល់ ១០០ គីឡូក្រាម។ ក្រោយផ្លាស់ប្ដូរខ្លួនឯងបន្ទាប់ពីហាត់ប្រាណសម្រកទម្ងន់យ៉ាងតឹងរ៉ឹងអស់រយៈពេល៤ ខែ Zhang Linghe បានក្លាយជាប្រុសសង្ហាកាន់តែខ្លាំង ខណៈការផ្លាស់ប្តូររូបរាងនេះដោយសារតែ Zhang Linghe ត្រូវបានមនុស្សស្រីដែលខ្លួនឯងស្រលាញ់មិនពេញចិត្តចំពោះរូបរាងរបស់ខ្លួន។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjeRl9SAM3zGae3M8nAQDCsaJLvh5vgHsCjBFFnRJCisN4jA5v15OH62FrfQpKQ8z08Nw0Bucl6tsuIdj5UtbjkZJEiGrUsS07bz5a9WOHujgCXjgcvKH2jj3PlPo3X1vn7c9nPk8-nrGul6QGgdIKR3C2n2PWwnzZfThuEJPzDA21JsGsm_AraaRRo-Vz/s960/image_2026-03-24_16-43-59.png

    • រូបថតមួយចំនួនរបស់ Zhang Linghe ពីសម័យសិក្សានៅមហាវិទ្យាល័យរបស់ខ្លួនបានចរាចរលើបណ្តាញសង្គម ដោយបង្ហាញពីរូបរាងខុសគ្នាទាំងស្រុងពីរូបរាងបច្ចុប្បន្ននេះដែលធ្វើឱ្យអ្នកទស្សនាភ្ញាក់ផ្អើល និងធ្វើឱ្យអ្នករាល់គ្នាពិបាកនឹងស្គាល់លោក។ រូបថតទាំងនេះត្រូវបានថតនៅប្រហែលឆ្នាំ ២០១៧ នៅពេលដែល Zhang Linghe នៅតែប្រើឈ្មោះពិតរបស់លោក និងកំពុងសិក្សាផ្នែកវិស្វកម្មអគ្គិសនីនៅសាកលវិទ្យាល័យ Nanjing Normal University។ Zhang Linghe មានកម្ពស់គួរឱ្យចាប់អារម្មណ៍រួចទៅហើយ គឺ ១.៩ ម៉ែត្រ នៅពេលដែលលោកបានចូលរៀននៅសាកលវិទ្យាល័យ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJjiJ9_nR1XedjfYLPpEjk4jmMmLjBzVw9vtGdqznF4vSnLC1ALDzYeEcnl5qJqmZoJER4s7CmyRNBhIewBdWUWHqf9QDSGuoa7F30suSE2HkmDC6Ed9BdRnR0iNioAGVJ_Al5SMGa3Gg3sHn52Si_3wOvfaOYbsW2UXFlIN-bi_Y2icTfCW3RuUTgEQO1/s1439/image_2026-03-24_16-44-00%20(2).png

ទោះជាយ៉ាងណាក៏ដោយ នៅក្នុងកម្មវិធីមួយតារាសម្ដែងរូបនេះធ្លាប់បានទទួលស្គាល់ថាទម្ងន់របស់លោកនៅពេលឡើងដល់កំពូលលើសពី ១០០ គីឡូក្រាម។
នៅពេលនោះ រាងកាយរបស់លោកមូលខ្លាំង រហូតដល់ថ្គាមរបស់ Zhang Linghe បាត់បង់រូបរាង មុខ និងករបស់លោកស្ទើរតែជាប់គ្នា ហើយសូម្បីតែ Zhang Linghe ផ្ទាល់ក៏ពិបាកទទួលយកដែរ នៅពេលដែលខ្លួនលោកមើលកញ្ចក់ ដោយនិយាយដោយត្រង់ៗថា «មិនអាចទ្រាំមើលខ្លួនឯងបានទេ»។ មិត្តភក្តិមួយចំនួនរបស់ Zhang Linghe នៅតែជឿថា ដោយសារតែកម្ពស់ដ៏គួរឱ្យចាប់អារម្មណ៍របស់តារាប្រុសរូបនេះ លោកមិនមើលទៅធាត់ពេកទេ ហើយមុខរបស់លោកនៅតែមានលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍ដូចជា ច្រមុះខ្ពស់ និងចិញ្ចើមច្បាស់លាស់។ Zhang Linghe នៅតែត្រូវបានគេចាត់ទុកថាជាសិស្សប្រុសដែលមានរូបរាង «សង្ហា» នៅសាលា ហើយសិស្សស្រីមួយចំនួនថែមទាំងលួចថតរូបលោកពេលកំពុងញ៉ាំអាហារនៅក្នុងអាហារដ្ឋានទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZHqQbzOskYPcVy3yGJZ4HKH7bT8rt7qzhv1_b8hh92FuYw15SQN4c5IXgOJJ8gMobeT8IWg1TPrVs3fm7eLzYZoKJTnMW75NzVkOVqsvaOWWVpR7xb_6okDs-RQarCxGY1ySAfUjdf8_kupPHC1cVL1pxIv1shrmij3BT1Yp_RwMItl5Z1jNXZkNdS72j/s1439/image_2026-03-24_16-44-00%20(3).png

ទោះជាយ៉ាងណាក៏ដោយ Zhang Linghe បានសម្រេចចិត្តសម្រកទម្ងន់ បន្ទាប់ពីជួបប្រទះនឹងស្ថានភាពអាម៉ាស់មួយ ដែលមិត្តរួមថ្នាក់ម្នាក់មិនទទួលស្គាល់រូបរាងរបស់លោក។
ការលើកទឹកចិត្តនៅពីក្រោយការផ្លាស់ប្តូររបស់លោកក៏កើតចេញពីការភ្ញាក់ផ្អើលផ្លូវចិត្តផងដែរ។ Zhang Linghe ធ្លាប់បានបង្ហាញថានៅឆ្នាំចុងក្រោយនៃវិទ្យាល័យរបស់ខ្លួនលោកមានចិត្តលួចស្រលាញ់មិត្តរួមថ្នាក់ស្រីម្នាក់។ ពួកគេបានយល់ព្រមភ្ជាប់ទំនាក់ទំនងគ្នាឡើងវិញនៅមហាវិទ្យាល័យ ប៉ុន្តែនៅពេលដែលពួកគេបានភ្ជាប់ទំនាក់ទំនងគ្នាឡើងវិញ Zhang Linghe បានរកឃើញថានាងមានមិត្តប្រុសរួចហើយ ហើយថែមទាំងរិះគន់រូបរាងរបស់លោកទៀតផង។ បទពិសោធន៍នេះធ្វើឱ្យ Zhang Linghe ដឹងពីសារៈសំខាន់នៃរូបរាងនៅក្នុងទំនាក់ទំនង និងទំនុកចិត្តលើខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1uMwrwI4F2HzxacSIqYD-QqwWpGPMENsGQMqfzXDrBEQDqfb_c6RC2P9JJ-cL7zIO8QNMj-cT0Qv-xM79195hjy4FgfyaOWTMq43dHlC-7CYMz3KFqmsz8TlzHHOmNRC6xaISD59WQw_yGEaKppDjaDvwVfsxBX0SAqIVR1taowGFw8qVp9zGA08CbC5n/s711/image_2026-03-24_16-44-56.png

ការប្រកាន់ខ្ជាប់នូវរបៀបរស់នៅដ៏តឹងរ៉ឹង និងវិន័យខ្លួនឯង ក្នុងរយៈពេលត្រឹមតែ ៤ ខែប៉ុណ្ណោះ Zhang Linghe បានស្រកទម្ងន់ជាង ២០ គីឡូក្រាម ដោយស្រកមកត្រឹមប្រហែល ៦៧ គីឡូក្រាម ដែលសម្រេចបាននូវការផ្លាស់ប្តូរដ៏គួរឱ្យចាប់អារម្មណ៍មួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEge6V3qszcxl4oMgvw6rQkFOGkuprWSf4DvFqiPLpkp8Msrgu_rF5dEaD2BuQ03awBT_VZxgCofGHrpaMmpJdPu0hO9JSN64NYGgr8Z50nN7mSWKqLqGw3JJDFWKRRkLLMce0X4OnFAvrS15FIn87tK1ImY8hWVSk1mYrAExSI86-yl606OlibOkLxNGEF5/s1620/image_2026-03-24_16-44-04%20(2).png

និយាយអំពីដំណើរសម្រកទម្ងន់របស់ខ្លួន Zhang Linghe បានសង្កត់ធ្ងន់ថាគាត់មិនបានប្រើវិធីសាស្ត្រខ្លាំងពេកទេ ប៉ុន្តែផ្តោតលើ ការគ្រប់គ្រងរបបអាហារ + ការហាត់ប្រាណជាប្រចាំ។ Zhang Linghe បានរំលឹកអ្នកទស្សនាម្តងហើយម្តងទៀតថា ការសម្រកទម្ងន់មិនគួរពឹងផ្អែកលើការតមអាហារខ្លាំងពេក ឬប្រើថ្នាំនោះទេ ព្រោះវាអាចបណ្តាលឱ្យមានអតុល្យភាពអ័រម៉ូន ការជ្រុះសក់ និងសូម្បីតែការឡើងទម្ងន់វិញបានយ៉ាងងាយស្រួល។ មានតែការគ្រប់គ្រងរបបអាហារដែលមានស្ថេរភាព និងការរក្សាទម្លាប់ហាត់ប្រាណជាប្រចាំប៉ុណ្ណោះដែលអាចជួយរក្សារាងឱ្យមានសុខភាពល្អក្នុងរយៈពេលវែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggH4YivRsWebBpEn3Sc3Ww20U3ojn4LMpeunZXCF49FphSJ2dc6bVgQKW0ZmtLboFUNehP3lHBoLz_hpbvOyJxd8WJjEqL-Ixybd2X2hmm3lTvu-gwZjGhP0lqP4uB2044AF5ZIV4M2LzOZNB1BcUmXTp-xtg2gTCKCpjrLt8HpXWS0E7jTXQVxSiQJT1n/s2048/image_2026-03-24_16-44-02.png

ការផ្លាស់ប្តូររូបរាងរបស់ខ្លួននេះក៏បាននាំមកនូវឱកាសការងារដែលមិននឹកស្មានដល់សម្រាប់ Zhang Linghe ផងដែរ។ ខណៈពេលកំពុងសិក្សានៅហាងកាហ្វេមួយ Zhang Linghe ត្រូវបានរកឃើញដោយអ្នកស្វែងរកទេពកោសល្យម្នាក់។ បន្ទាប់ពីចូលរួមសម្តែងក្នុងកម្មវិធីសវនកម្មរួច លោកទទួលបានតួនាទីនាំមុខគេយ៉ាងឆាប់រហ័សនៅក្នុងរឿងភាគប្រវត្តិសាស្ត្រ «Maiden Holmes» (២០២០) ដែលជាការចូលប្រឡូកក្នុងវិស័យកម្សាន្តរបស់ Zhang Linghe៕

ទេសរដ្ឋមន្រ្តី កែវ រ៉េមី ថាថៃកំពុងប្រើប្រាស់សារព័ត៌មានដើម្បីស្ទាបស្ទង់ប្រតិកម្មកម្ពុជា

0

រាជធានីភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងពីការវិភាគរបស់លោកចំពោះបញ្ហាព្រំដែន ដែលហាក់កំពុងក្លាយជាចំណុចរសើបម្ដងទៀតថា ថៃគ្មានគម្រោងបង្កជម្លោះឲ្យផ្ទុះឡើងជាជាលើកទី៣នោះទេ ប៉ុន្តែអ្វីដែលមេទាហានថៃកំពុងធ្វើនៅពេលនេះ គឺដើម្បីស្ទាបស្ទង់ប្រតិកម្មកម្ពុជាតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY62nH8Tqeqx3xZ6LObpLaKZ5LJ0YiZwpPCyyiYpTVK754u39uv5ybsmWtfJVrsM-6OI12Z9StCAmlnq61-IGxIMAO8yS8YFB5H3zG7g1I_uHSU382DIJxRoSmfn2m6O0areSEihlp8yL9dbSTMaDnrtnt9iNm72WyBNKDdYieGsYDelTTbt6EVNR_g5M3/s1280/photo_2026-03-25_16-01-42.jpg

យោងតាមសំណេរដែលបានបង្ហោះ នាយប់ថ្ងៃអង្គារ ទី២៤ ខែមីនា លោក កែវ រ៉េមី បានអះអាងយ៉ាងដូច្នេះថា ថៃគ្មានគម្រោងធ្វើសង្រ្គាមជាមួយខ្មែរជាលើកទី៣នោះទេ ហើយខ្ញុំក៏ធ្លាប់បានអះអាងតាំងតែពីដំបូងមកម្ល៉េះ មុនពេលការបោះឆ្នោតថ្នាក់ជាតិរបស់ថៃ ថាគ្មានរលកទី៣នោះទេ។ លើកនេះក៏នៅតែគ្មាន។ អ្វីដែលមេទាហានថៃប្រតិកម្មតាមសារព័ត៌មានថៃនៅថ្ងៃនេះគឺគ្រាន់តែជាការស្ទាបស្ទង់ចង់ដឹងប្រតិកម្មពីកម្ពុជាតែប៉ុណ្ណោះ។ នេះជាសង្រ្គាមចិត្តសាស្ត្រមួយ ដោយគ្រាន់តែបោះដុំថ្មមួយដុំទៅក្នុងទឹកបឹងចង់ឃើញរលកតែប៉ុណ្ណោះ។

ការលើកឡើងរបស់លោកទេសរដ្ឋមន្រ្តីដូចខាងលើនេះ ធ្វើឡើងក្រោយប្រជាពលរដ្ឋកម្ពុជា មានការព្រួយបារម្ភពីស្ថានការណ៍ព្រំដែនខ្លាចក្រែងថៃបង្កឲ្យមានការផ្ទុះសង្រ្គាមម្ដងទៀត បន្ទាប់ពីសារព័ត៌មានថៃបានចុះផ្សាយដោយដកស្រង់សម្តីរបស់ប្រធានចារកម្មថៃ ដែលចោទមកលើកម្ពុជា ថាត្រៀមខ្លួនសម្រាប់ការផ្ទុះអាវុធលើកទី៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRdedRvrh2m16DZM7mG_BUood0Z54gyjO554k_Et2D7aDD69-XKVcpHtXbB9wl3A_dzJmSw3-mbNIGadacF6JSOeWJLSnAUwgv1MhgtAMeGd8C3r8IopbsCk2dMrDAPaQSKGHXFWz8jngtu3WK9oxalDEglZU4I6ZVEUVMTxM5F58mIbIxxqDUyRFp3j9O/s1024/photo_2026-03-25_16-01-47.jpg

ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ច្រានចោលការចោ.ទប្រកាន់ខាងលើរបស់សារព័ត៌មានថៃ ដោយបញ្ជាក់យ៉ាងខ្លីថារបាយការណ៍នេះមិនមានភាពត្រឹមត្រូវ និងជាការអះអាងដោយគ្មានមូលដ្ឋានច្បាស់លាស់។

បន្ថែមលើនេះ អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវការគោរពសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ព្រមទាំងអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខតាមបណ្តោយព្រំដែន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb2tVCtxcjtUYvBJ9vOkNk395SpEcioIfwUQNnizJZWhjF3AekdrNpBkFziR1NzRCpZ1yNLPVftD6Cw-pB08GJv4XMfSxx4voVGnrPGzhXopFt_zk1TFYt_hqjyd2mISsJiDUI4ZTqhc4v2kG6HflY99Gj01WUnnFZfELqt6QbBPXX_lmVhrTe6rp9jUCi/s1280/photo_2026-03-25_16-01-51.jpg

អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្ថែមទៀតថា កងទ័ពកម្ពុជាគាំទ្រយ៉ាងពេញទំហឹងនូវគោលជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុសញ្ញា សទ្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរមាន៕

ហ្វីលីពីនប្រកាសដាក់ប្រទេសក្នុងភាពអាសន្នថាមពលរយៈពេល១ឆ្នាំ

0

ហ្វីលីពីន គឺជាប្រទេសដំបូងគេនៅលើពិភពលោក ដែលប្រកាសអាសន្នថាមពលរយៈពេល១ឆ្នាំកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីហ្វីលីពីនខ្វះខាតប្រេងឥន្ធនៈយ៉ាងខ្លាំង និងតម្លៃកើនឡើង ដោយសារការនាំចូលប្រេងរហូតដល់ជាង៩០% មកពីបណ្តាប្រទេសនៅឈូងសមុទ្រមជ្ឈិមបូព៌ា ។ ការប្រកាសអាសន្ននេះ ស្របពេលប្រទេសផ្សេងៗលើពិភពលោក ក៏ប្រឈមនឹងបញ្ហាខ្វះខាតប្រេងដូចគ្នាបណ្តាលមកពីសង្គ្រា.មនៅមជ្ឈិមបូព៌ា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjReVzgcxko3oUfADhv7OF62paU6Ga1Zcq2drvNs51BvkXQ6JZGR-b5hmOeK094h4m5d3ZxlfL8u3K-fHvCjz8Nztclx6WjRO5nCAef_z4m_iaSckq58LaXtCWoT_pHkynadGhY_JgwNGUIEcGNUflUyg8qelpXOJ2xAVuvM3geFltwdvNm4EyjUSMpxnqU/s1024/photo_2026-03-25_15-34-54%20(3).jpg
កាលពីថ្ងៃទី២៤ ខែមីនា ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr.បានប្រកាសអាសន្នថាមពលនៅទូទាំងប្រទេស ដោយលោកថា តម្លៃប្រេងកើនឡើងខ្ពស់ដោយសារសង្គ្រាមមជ្ឈិមបូព៌ា បានគំរាមកំហែងដល់ការផ្គត់ផ្គង់ថាមពលក្នុងប្រទេស ។ លោកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិអនុញ្ញាតឱ្យរដ្ឋាភិបាលចាត់វិធានការដោះស្រាយហានិភ័យកើតឡើងពីការផ្គត់ផ្គង់ថាមពលលើពិភពលោកផ្អាកដំណើរការភ្លាមៗ និងដោះស្រាយបញ្ហាសេដ្ឋកិច្ច ដោយកំណត់ឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាស្តុកប្រេង និងការកេងចំណេញខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9sjUdecDN9Ne6-v1FDVLZS1k4bpMwBwvIShcpirxLQHg_QAfLGSE9ZpcvJQo0VFrv8naCtQeyOLCl2pC_nOdIgPgBp5X0k_H1Ean3Kwx75f0DcbfmfdxsXx8RDZc_Wo1FbwntjBTUgn-Egl8ZywxjyhWWzA35Vi-RVeSdqtZVhiJOFAi3fhxKJJgSwdHy/s1280/photo_2026-03-25_15-34-55.jpg

លោកប្រធានាធិបតី Marcos និយាយថា រដ្ឋាភិបាលហ្វីលីពីនបានបង្កើតគណៈកម្មការមួយដើម្បីត្រួតពិនិត្យការដឹកជញ្ជូនប្រេង ស្វែងរកទិញប្រេង ចែកចាយប្រេង និងការត្រៀមខ្លួនទិញប្រេង អាហារ ថ្នាំពេទ្យ ផលិតផលកសិកម្ម និងផលិតផលចាំបាច់ផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4vtCtvF3JwZnLMCPeYXYPQ6ZOCQ9No_SiX5mmNeQKEH04ec40FyhKtw_kDpQxpgtvUqiqwQN5AkzFWgchoS-sITjtY36HDTh7xOyn89toNbqvaw1hLrNHLOMpITOoFxRJ_dNIcBBpZBTMDgPgmeTRSlRU0E5t8TIW7ZmDJ7RU0BefUznyfYkLcZeoZ5gX/s1023/photo_2026-03-25_15-34-54.jpg

តាមការប្រកាសកន្លងមករបស់ក្រសួងថាមពលហ្វីលីពីន គឺប្រេងសាំងបម្រុងអាចប្រើប្រាស់រយៈពេល៥៣ថ្ងៃ, ប្រេងម៉ាស៊ូតអាចប្រើប្រាស់បានចំនួន៤៦ថ្ងៃ និងប្រេងសម្រាប់យន្តហោះអាចប្រើប្រាស់ប្រមាណ ៣៩ថ្ងៃ ។ តម្លៃប្រេងម៉ាស៊ូតបានកើនឡើងទ្វេដងតាំងពីសង្គ្រាមចាប់ផ្តើម គឺស្មើរហូតដល់២ដុល្លារក្នុង១លីត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvh4wiw2ffXljHIyA4tS6t4maJuKxPsinFUwNKPPHY6KL3AO7EClscUuwTmuLCFdb4mwQ39nEFMtNNadLb9kdRBQyw4rpC0Z4Lq9B56mT0waZx5XJh7U0YN7X6Zr_prCOnJUwZn3079U5Bo6x1fBjBKHuo_00ULNzhpXqKUXH3iEbqaAtH8R68k-Jg_xSi/s600/photo_2026-03-25_15-34-53.jpg

ហ្វីលីពីនបាននាំចូលប្រេងរហូតដល់៩០% ពីបណ្តាប្រទេសនៅឈូងសមុទ្រមជ្ឈិមបូព៌ា ទើបធ្វើឱ្យហ្វីលីពីនងាយរងគ្រោះបំផុតក្នុងចំណោមប្រទេសនៅតំបន់អាស៊ី បន្ទាប់ពីការផ្គត់ផ្គង់ប្រេងក្នុងតំបន់រាំងស្ទះភ្លាមៗ និងអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz ។ ហេតុនេះ ហ្វីលីពីនបានងាកទៅទិញប្រេងពីរុស្ស៊ី ចិន និងប្រទេសផ្សេងៗនៅអាស៊ីអាគ្នេយ៍ ដើម្បីបំពេញតម្រូវការប្រើប្រាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu1LkxcCIoJd9p1ffGx6it8HiQsQZcfqypSG4IgpDqTuewffpvUXmbyTUsh5GJhUwppjTK-S-wKv94ia8_aGWAK_h65pusRv55QP3HYFLtE8UTkYUI0p3R5HPpcyMMw8iEfQ07vZg8IiY_35kB7NVXmH7sdy5qoYUt5ZB9F7jpZHg7tcZNz2vK0gb5NAre/s770/photo_2026-03-25_15-34-53%20(2).jpg
មន្ត្រីរដ្ឋាភិបាលតាមស្ថាប័នជាច្រើនបានធ្វើការត្រឹមតែ៤ថ្ងៃក្នុង១សប្តាហ៍ដើម្បីសន្សំសំចៃប្រេង ហើយលោកប្រធានាធិបតី Marcos សំណូមពរឱ្យពលរដ្ឋធ្វើដំណើររួមគ្នា (ឬការធ្វើដំណើរតាម Car Pool) ។ លើសពីនេះ រដ្ឋាភិបាលបានផ្តល់ប្រាក់ក្នុងម្នាក់ចំនួន៥,០០០បេសូ (ស្មើជិត៣០០ដុល្លារ) ទៅឱ្យអ្នករត់ម៉ូតូកង់បីរាប់ម៉ឺននាក់នៅទីក្រុងម៉ានីល ដែលខ្វះខាតចំណូលដោយសារតម្លៃប្រេងកើនឡើង ។

ហ្វីលីពីនពិបាកដោះស្រាយការខ្វះខាតប្រេងក្នុងប្រទេសយ៉ាងខ្លាំង និងធ្វើឱ្យក្រុមកម្មករដឹកជញ្ជូនអំពាវនាវឱ្យរួមគ្នាធ្វើបាតុកម្មទ្រង់ទ្រាយធំនៅទីក្រុងម៉ានីល ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមីនា ដើម្បីប្រឆាំងតម្លៃប្រេងកើនឡើង និងការចាត់វិធានការមិនគ្រប់គ្រាន់របស់រដ្ឋាភិបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3ueDNm1mYdwhivPYCjJ2teW8xI5mF9QUpZvSbIOuITj_mmYKtSw7YBOY1DLWz4ttbtA_Q3EknjgVjcKnj5uijje1O5rsJRe3mU7bnf-cBMj2bcWicW7m5HCv4sKmPwEtQONd8lSofRG3qwCUj9Yicf33R0-4h79b-hK3DJ-vL00t0ZebiKZ_pTw-Xjezs/s860/photo_2026-03-25_15-34-53%20(3).jpg

បើតាមអ្នកសេដ្ឋកិច្ច គឺផលប៉ះពាល់នឹងកាន់តែធ្ងន់ធ្ងរជាងនេះ ជាពិសេស ហ្វីលីពីននឹងបាត់បង់ប្រាក់ចំណូលបានពីការផ្ញើប្រាក់របស់ពលរដ្ឋរាប់ពាន់នាក់ដែលធ្វើការនៅបណ្តាប្រទេសមជ្ឈិមបូព៌ា ៕