Home ព័ត៌មានអន្តរជាតិ ម៉ាឡេស៊ីកំណត់ឱ្យ TikTok រឹតបន្តឹង និងលុបវីដេអូទាំងឡាយដែលមានខ្លឹមសារប្រមា.ថព្រះមហាក្សត្រ

ម៉ាឡេស៊ីកំណត់ឱ្យ TikTok រឹតបន្តឹង និងលុបវីដេអូទាំងឡាយដែលមានខ្លឹមសារប្រមា.ថព្រះមហាក្សត្រ

123
0

កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ គណៈកម្មការទំនាក់ទំនង និងព័ត័មានចម្រុះម៉ាឡេស៊ី (MCMC) បានកំណត់ឱ្យ TikTok រឹតបន្តឹង និងលុបចោលជាបន្ទាន់នូវវីដេអូទាំងឡាយដែលមានខ្លឹមសារប្រមា.ថព្រះមហាក្សត្រ បន្ទាប់ពីពីគណនី TikTok មួយបានប្រើប្រាស់បច្ចេកវិទ្យាសិប្បនិម្មិត (AI) កាត់តរូបភាពវីដេអូដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ ប្រមា.ថយ៉ាងធ្ងន់ធ្ងរដល់ព្រះមហាក្សត្រម៉ាឡេស៊ី ព្រះចៅស៊ុលតង់ អ៊ីប្រាហ៊ីម (Sultan Ibrahim) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjK6u2x8zT8G-j93_MkLcUAjYBZYNl_rh_LhIr88NrRNuYdVoexiTKemlp24j9nDsZXLi2SO1hio7HzKZRJVwZC72AGGCyZ20H3VJKXCcL1MpGsOdQp-2djxQxgPtOVpVBcvR8OtP6F3XlxlXloxlSvhDIC-QA7l961m0128n9DfTMx_kCBuTkeGjqHXng/s1248/photo_2026-05-22_16-04-34%20(2).jpg
គណៈកម្មការទំនាក់ទំនង និងព័ត័មានចម្រុះ (MCMC) បានផ្ញើលិខិតជាច្រើនលើកទៅកាន់ក្រុមហ៊ុន ByteDance នៅប្រទេសចិន ដោយសារការត្រួតពិនិត្យវីដេអូយឺតយ៉ាវ មិនអាចទប់ស្កាត់ការចែកចាយវីដេអូទាំងនោះទាន់ពេលវេលា ទើបគណៈកម្មការកំណត់ឱ្យ TikTok ត្រូវតែពង្រឹងប្រព័ន្ធគ្រប់គ្រងខ្លឹមសារ និងលុបវីដេអូមួយចំនួនជាបន្ទាន់ ។ ក្រៅពីនេះ ក៏ទាមទារឱ្យក្រុមហ៊ុនពន្យល់ជាផ្លូវការពីការគ្រប់គ្រងប្រព័ន្ធ TikTok បរាជ័យ ដោយបញ្ជាក់ថា ម៉ាឡេស៊ីមិនលើកលែងចំពោះវីដេអូបង្ហាញខ្លឹមសារប៉ះពាល់ជាតិ សាសនា និងព្រះមហាក្សត្រឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAreJmJramQs5OW_2Dxirgq0K484Q3rqRmINt262TNwl7PBWGjJGfuJ6XtfH8iSKsWYCk_H3ogF9xmVS_QKvcqlmD3qYSlIBOoYvsy52gHoWqvOwQZtTUWOeeQ1u3reX3YyTlT2ImYUe_vVzcAZ7FLfL-hp-9kxOpnai7gsi6OjR1lilsdjX-8jDwITpw/s1280/photo_2026-05-22_16-04-34.jpg

បើតាមមន្ត្រីគណៈកម្មការ MCMC គឺក្រុមហ៊ុន ByteDance ម្ចាស់ TikTok មិនអាចចាត់វិធានការទាន់ពេលវេលាទៅលើគណនី TikTok ដែលបង្ហោះវីដេអូប្រមា.ថព្រះចៅស៊ុលតង់ អ៊ីប្រាហ៊ីម (Sultan Ibrahim) ព្រះមហាក្សត្រម៉ាឡេស៊ីបច្ចុប្បន្ន ។ វីដេអូបង្ហាញខ្លឹមសារមិនពិតបានបង្កើតឡើងដោយបច្ចេកវិទ្យា AI និងប្រើប្រាស់រូបភាពកាត់ត នាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមនាពេលអនាគត ដែលជាការរំលោភច្បាប់ទាក់ទងនឹងព័ត៌មានចម្រុះ ក៏ដូចជាល្មើសច្បាប់ព្រហ្មទណ្ឌផ្សេងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr56zKhKICTYNbhwwmzAiqLgOw-N6S-2y1mPKRL1tscMDJ8ovGhjpt1E8HlD7MyQM6EGUowzYTYJ7TogLqczJmltURSg8bfKiIPLggoV5HH9s3IRvdNf39MIw3NfCBKZqyfo4kBqNEE74SkBIFYPyKaX5yvD2WW7NmsY3ZH0wqtH_m9hNBlvE93orhe6Q/s1280/photo_2026-05-22_16-04-35.jpg

ចំណែកក្រុមហ៊ុន ByteDance មិនទាន់ឆ្លើយតបទៅកាន់គណៈកម្មការ MCMC នៅឡើយទេ ខណៈកន្លងមក គណៈកម្មការនេះធ្លាប់បានកំណត់ឱ្យក្រុមហ៊ុន Meta របស់ Facebook ចាត់វិធានការដូចគ្នានេះដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpPcLnU9b74Z96m5XvxOtYjS2fvAMW5j7LisoFFjlItp2XxjNnHr6fyqwH2hyphenhyphenC_hsixtgLlFPo0RyfuAX-ARsDmv9ddfheVkFJ3r12bKdVTvVVXAxWxjySnb6CGRFtQKdshbKy68PZqoa1wGmwLZkB1Oa_jG8ZRB84IulA4R83IasEGJEG1HWrpICQJlE/s1280/photo_2026-05-22_16-04-33.jpg
នាដើមឆ្នាំ២០២៦ ម៉ាឡេស៊ីបានរឹតបន្តឹងបណ្តាញសង្គមទាំងអស់ដែលមានអ្នកប្រើប្រាស់រាប់លាននាក់ក្នុងប្រទេសរបស់ខ្លួន ដោយទាមទារឱ្យមានការអនុញ្ញាតប្រតិបត្តិការច្បាស់លាស់ពីគណៈកម្មការ MCMC បើមិនដូច្នោះទេ នឹងប្រឈមចំណាត់ការច្បាប់យ៉ាងតឹងរ៉ឹង ។ រដ្ឋាភិបាលម៉ាឡេស៊ីបានស្វែងរកដំណោះស្រាយផ្លូវច្បាប់ដើម្បីចាត់វិធានការបណ្តាញសង្គមនានាដែលមិនអាចដោះស្រាយបញ្ហានេះ ព្រមទាំងបង្កើតច្បាប់សុវត្ថិភាពអនឡាញពិន័យប្រាក់បុគ្គលណាបង្ហោះខ្លឹមសារប៉ះពាល់ព្រះមហាក្សត្រ ស្មើនឹង១លានរីងហ្គីត (ឬជាង២៥ម៉ឺនដុល្លារ) ៕