Home ព័ត៌មានអន្តរជាតិ វៀតណាមផ្តល់ប្រាក់ដល់ស្ត្រីដែលសម្រាលបានកូន២នាក់មុនអាយុ៣៥ឆ្នាំ ដើម្បីដោះស្រាយកង្វះខាតកម្លាំងពលកម្ម

វៀតណាមផ្តល់ប្រាក់ដល់ស្ត្រីដែលសម្រាលបានកូន២នាក់មុនអាយុ៣៥ឆ្នាំ ដើម្បីដោះស្រាយកង្វះខាតកម្លាំងពលកម្ម

108
0

រដ្ឋាភិបាលវៀតណាមបានប្រកាសពីការអនុវត្តគោលនយោបាយផ្តល់ប្រាក់ឧបត្ថម្ភដល់ស្ត្រីដែលរៀបការរួចសម្រាលបានកូនចំនួន២នាក់ នៅមុនអាយុ៣៥ឆ្នាំ គឺស្ត្រីម្នាក់នឹងទទួលបានចំនួន២លានដុង (ឬជិត ៧៦ដុល្លារ) ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ តទៅ ។ គោលនយោបាយនេះធ្វើឡើងដើម្បីជំរុញអត្រាកំណើត និងដោះស្រាយកង្វះខាតកម្លាំងពលកម្ម នាថ្ងៃអនាគត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJTJV85Gt_8ErIzFK1P8nkTutpZwGZTlSlsc6e4qrejLSX_OYQ7gytAp7l9IwdBmPLJyJ2JT9lfbchj7zPHnLMonyFdBLfT38FEE73-ljv_g7TXkz2CUEIPexFBsXgnnJBEg-Wa-jjuOO-uG6goIWZ_16QyYJeCuT9KxVfwRQjzLgHJyOo1l6YI8dGo_w/s1024/photo_2026-05-22_15-10-28%20(2).jpg
ការផ្តល់ប្រាក់ឧបត្ថម្ភនឹងអនុវត្តចំពោះស្ត្រីរស់នៅបណ្តាខេត្ត-ក្រុងដែលមានអត្រាកំណើតទាបខ្លាំង និងស្ត្រីមកពីក្រុមជនជាតិភាគតិចដែលមានចំនួនប្រជាជនតិចតួចបំផុត ខណៈស្ត្រីរស់នៅតំបន់មានអត្រាកំណើតទាបខ្លាំង ដូចជា ៖ ទីក្រុងហូជីមិញ នឹងទទួលបានទឹកប្រាក់លើស២លានដុង (ចាប់ពី១១៤ ទៅ១៩០ដុល្លារ) ។ ថវិកាត្រូវចំណាយសម្រាប់គោលនយោបាយ គឺជាកញ្ចប់ថវិការដ្ឋបាលមូលដ្ឋានខេត្ត-ក្រុងនីមួយៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqS-nw-z4nAJkmyyACImJG4BipWKFk_c9JyUnC5ip7SDMYff7LCRCiVWU2pBhbpkZR04ZpXVjf1Pg87J-GWZzjH8UIfcThMVyqz3vO1xvayZHUrKDMpf9TEpEN-L2gmvcdk5QnvuvUR0yb-pGLD9R5bAvHah8LLi3t6UAdvgzf39T_EG-yyVAssHv4mVk/s1280/photo_2026-05-22_15-10-28.jpg
ក្រៅពីនេះ រដ្ឋាភិបាលវៀតណាមក៏មានគោលនយោបាយផ្តល់អត្ថប្រយោជន៍ជាច្រើនទៀត ដូចជា ៖ អនុញ្ញាតឱ្យស្ត្រីមានផ្ទៃពោះទទួលបានការត្រួតពិនិត្យសុខភាពមិនគិតថ្លៃ នៅមុនពេលសម្រាល និងក្រោយសម្រាល ។ រីឯទារកទើបនឹងកើត ទទួលបានការពិនិត្យស្កេនស្វែងរកជំងឺពីកំណើតដោយមិនគិតថ្លៃផងដែរ ដូចជា ៖ រកជំងឺស្លេកស្លាំង និងជំងឺបេះដូង ។ គោលនយោបាយលើកទឹកចិត្តនេះនឹងអនុវត្តជាដំណាក់កាល ដោយផ្អែកលើស្ថានភាពជាក់ស្តែងនៃអត្រាកំណើតក្នុងតំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK2TYRcXEp30J32CDoAcKm9Pna77m9_2q_SEOZgGmGtVQEuBxLoCMexEO_JR2jxy_XV3NUQzzxZwNuH2HK1en-twKaJXYfWemr1gmxJixLjNGlrdGJwMfk2wSceyE99HyE2P2C2azUfN4OWtWUorQbjv_2_kWHciwD1WKMkJy7uA2Y84-npVKkrvpocag/s1280/photo_2026-05-22_15-10-29.jpg

ការកំណត់ឱ្យស្ត្រីយកកូន នៅមុនអាយុ៣៥ឆ្នាំ ដោយសារវ័យនេះមានសុខភាពល្អ និងមានហានិភ័យទាបក្នុងពេលសម្រាល ។ លើសពីនេះ សុខភាពទារកដែលកើតពីម្តាយមានអាយុក្រោម៣៥ឆ្នាំ មានអត្រាប្រឈមនឹងជំងឺពីកំណើត ឬពិការភាព តិចជាងទារកដែលកើតពីម្តាយអាយុច្រើន ហើយគ្រួសារនឹងមានពេលវេលាគ្រប់គ្រាន់ក្នុងការចិញ្ចឹមថែទាំកូនៗឱ្យមានអនាគត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhk0_KRhWZ_sVOGLkq6qA_JjcCu9Ikc-wfe9g7R1mWfh3vChE8d6NV9FzOwwMWW1JEOi0d1ddSFXDCWnfSquGnsIoWSeF_7pfV9kLK-hMz1cD2PKAXsgnKDX0l1_8WjlyE5wZETiTto8nQJC7UQhzVLAGiJplZlKGBXn9tWdW4Gx4iiNEJSDcp2Fjr2Wk/s960/photo_2026-05-23_08-21-41%20(2).jpg
គួរបញ្ជាក់ថា ការអនុវត្តគោលនយោបាយនេះ បន្ទាប់ពីវៀតណាមបានសម្រេចចិត្តលុបចោលទាំងស្រុងនូវ «គោលនយោបាយមានកូនត្រឹម២នាក់» កាលពីឆ្នាំ២០២៥ ដើម្បីផ្តល់សិទ្ធិដល់ពលរដ្ឋក្នុងការយកកូនបន្ថែមទៀតដែលជាការទប់ស្កាត់កង្វះខាតកម្លាំងពលកម្មនាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ3Z1jmiXuMMompQwRjhiM28D-IkP2PQzz3u2uYfn2jXJBvblIukc_W4o1VzXjW8V29Xh7yoM2xKd482MUyU8zyN9qA0-a8mHz-pW5aLHoQqcM-F-7cDe-XCABWhlkLqrojB9eJyCsc_wJhH5UKVVv6KobRONjlX7cAoSOyPiR85R_fJ3Taef8vJMrbck/s1020/photo_2026-05-23_08-21-41.jpg

រដ្ឋាភិបាលវៀតណាមធ្លាប់ប្រកាសថា ប្រសិនបើគ្មានវិធានការទប់ស្កាត់ជាបន្ទាន់ទេ វៀតណាមនឹងក្លាយជាប្រទេសមានអត្រាកំណើតទាបដូចបណ្តាប្រទេសជិតខាងមួយចំនួន ដែលពិបាកនឹងស្តារឡើងវិញខ្លាំងណាស់ ។ ពេលពលរដ្ឋវ័យចំណាស់កើនឡើង រដ្ឋត្រូវចំណាយថវិកាច្រើនក្នុងការថែទាំសុខភាព ស្របពេលកម្លាំងពលកម្មវ័យក្មេងសម្រាប់ជួយជំរុញសេដ្ឋកិច្ចជាតិ បែរជាថយចុះ ៕