Home Blog Page 19

ប៊ូសស្រ្តងចិត្តល្អ គ្រាន់តែរាំក៏បានឡានEVថ្មីដែរ ប្រកួតថ្ងៃទី5 មេសានេះ

0

រាំរាល់ដងបានសប្បាយ តែពេលនេះរាំបានឡាន ដូច្នេះបងប្អូនប្រយ័ត្នស្ដាយក្រោយ បើមិនបានចុះឈ្មោះប្រកួតរាំឥឡូវនេះ ព្រោះឱកាសកម្រពុំធ្លាប់មានក្នុងប្រវត្តិសាស្រ្តខ្មែរ គ្រាន់តែចេះរាំសោះ មានឱកាសឈ្នះឡានEVថ្មីខ្លាញ់គោ ម៉ូតូថ្មី និងរង្វាន់ជាច្រើនពីប៊ូសស្រ្តង ក្នុងព្រឹត្តិការណ៍ “ប៊ូសស្រ្តង រាំឈ្នះឡាន” ប្រកួតថ្ងៃអាទិត្យ ទី5 ខែមេសា ឆ្នាំ2026 នៅជិតវត្តស្ថួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ ចាប់ពីម៉ោង 3រសៀលតទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP5tzGAlI9KRgbqxCqB4kZEv79JiBBVtY4qszw-UOK_N-yXPpOS4f_SmBrWopRruXGedwc-CnYXrkFQl4mHXL8xu94Fs8PptNv4JB0jBpJgVpLaLxQzs38tRtbN42XjB91e7Zg_jYaXZ5OH4iuMUNFiqIuBhjzueURNVbfEORXgZDUL3gtn5k46WoFybXI/s1280/BS%205%20(10).jpg
បងប្អូនអាចចុះឈ្មោះប្រកួតរាំឈ្នះឡានដោយស៊េរី មកម្នាក់ឯងក៏បាន ឱ្យតែមានអាយុចាប់ពី 15ឆ្នាំឡើងទៅ មានសុខភាពល្អ និងកាយសម្មទាគ្រប់គ្រាន់ ហើយតម្រូវឱ្យពាក់អាវព័ណ៌លឿង ស ឬក្រហម។ ដើម្បីចុះឈ្មោះប្រកួតបាន បងប្អូនអាចមកទីតាំងកម្មវិធីផ្ទាល់ឱ្យបានមុនម៉ោង3រសៀល ឬស្កេនQR ឬចុចលីងចុះឈ្មោះក៏បាន ប៉ុន្តែចំនួនមានកំណត់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJ6gGnwzyaO07txRqOQsAiRXbFe8MoTY9K_u76cbE57rOp0adOTkHN5FUpEAaKNIypHHezFw7pi4LD6FRmi7Dzb3W0pEeesCvSVlLBkJuhkzGtB1Mn9iZMR5s-76Wlo5468PYdUwN1AmKDpyfLzqQBZ4GD4hsjfEywlMhdjotA4EpxtiTSZ35JPOA7oMuY/s2500/BS%201%20(18).jpg

គួរឱ្យដឹងផងដែរថា ព្រឹត្តិការណ៍ ”ប៊ូសស្រ្តង រាំឈ្នះឡាន” រៀបចំឡើងក្នុងគោលបំណង រាំបង្កើនភាពសប្បាយរីករាយ រាំលើកស្ទួយវប្បធម៍ប្រពៃណីខ្មែរ និងរាំដើម្បីកែប្រេជីវភាព តាមរយៈរង្វាន់ដែលប៊ូសស្រ្តងផ្ដល់ឱ្យសម្រាប់ជ័យលាភី ដូចជាឡានអគ្គីសនីថ្មីខ្លាញ់គោ ម៉ូតូថ្មី និងរង្វាន់លើកទឹកចិត្តជាច្រើនទៀត។ ដូច្នេះបងប្អូនកុំភ្លេចបបួលគ្នាចុះឈ្មោះប្រកួតរាំឱ្យបានច្រើនកុះករ។
ប៊ូសស្រ្តង ឆ្ងាញ់ រសជាតិដិតជ្រៅ មានរង្វាន់សេដ្ឋីក្មេង 130លានរៀល កែប្រែជីវិតភ្លាមៗ!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHxamG09LZFCGXWc9qwANApx6hCqb8OM9HCD82AGLGvNc_pSu8PY6SOx7GZ1gkuvmtL5sY_33wx5TFnPpntXx0ZYjZzn4h2L7BnqrpWSeb79XEc2Q8AK5Low2gLHGaiUgAXr5r_EJ8bKE8v0UUSPpHWr2D3VrylRWqMgGAO0kYyevMa2m5vFa_OxciKw46/s1280/BS%202%20(16).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw7y4gvmqVkVnBSs94oQOogkWj8-eFAiFzxAQLqfpxWhl1ji5Uug3j87fD1ltBiBGfPIGsCCZ3INUhwd2AZuk9lDy-RZa2sl0IxOom9Qinbfa5iqb5jWKhLKeQKcStjC19-0QbZJeqLiWyrTaLvVIRMmMC1H2ywFpYpdRZxbeJBpM5_qxOJmtuY8SDFinj/s1280/BS%203%20(17).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcXzx7yn0Ypz1mBNwbBHzVnPaEPWal_5jeK-W5ye7dVqEl6ceDMFdX1mx1TeJHtViV9ZDsP_ElJttPQVsgEB1bmY3sBEtjTszHdIlo6XwMwhcXyc8X8sKpDfFVEUbHeggdpEOqen6Vw_4mIMmxibAXT_htuGp6hEQwnImN1HwIN9YGkmuhA-EfYA0jJK6B/s1280/BS%204%20(10).jpg

សំ លីដា ទម្លាយទាំងទឹកភ្នែកដើម្បីបំពេញក្តីស្រមៃកូនស្រីម្តាយលក់ស្រែអស់មួយ

0

តារាចម្រៀងវ័យក្មេង សំ លីដា ដែលជាម្ចាស់ពាន Cambodian Idol Junior រដូវកាលទី២ បានទម្លាយទាំងទឹកភ្នែកអំពីប្រវត្តិតស៊ូក្នុងជីវិតនាងនិងម្តាយធ្លាប់រើសអេតចាយហើយម្តាយនាងថែមទាំងលក់ស្រែអស់មួយដើម្បីបំពេញក្តីស្រមៃរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOFZcOnwO0Gm5RinXyTV36mODmePJdiQDfY-c1HPu9QOR_UxRp4tSLpEyOBfnN56m1hAo2v7WvZsgj__27hw7OXUneXIkM1yJ5a_TP-WAIkjm5u6Uo0Em6PCcx1xaIXReeRmjWJeSlLvSBBkaDu2eVFPuzDP4p3sCuaND_PH5XtljUQsJ6V0uiEPIWJ9Ym/s2048/image_2026-02-13_09-54-00%20(2).png
ប្រិយមិត្តមួយចំនួនអាចនឹងជ្រាបរឿងកាលពីកន្លងមកថ្មីៗនេះដោយតារាចម្រៀងវ័យក្មេង សំ លីដា ត្រូវបានបុរសរោគចិត្តម្នាក់ប្រើពាក្យមិនសមរម្តមកសួរពីតម្លៃខ្លួននាង។ កំពុងតែសិក្សាផងនិងប្រកបអាជីពសិល្បៈផង លីដា បានធ្វើឱ្យទស្សនិកជនសរសើរពីទឹកដមសំឡេងរបស់នាងយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0wJicFKN_eUKNbE_0HlnhI5CuUXlRw0gphP-uZZN7h2bTDKH5idsocPLB5J6EEbq55_Lx6kt_C8g25yoO_pBpgxId3K1EwpBK8BsWLPhVU2ZGClR8n6jG7F8F7p1U_TCR3i4VdpOdcMe3OJflyWabvMnT51la6uneslnGv0LE8RmHvypDl5Durwm082a2/s2048/image_2026-02-24_09-52-18%20(2).png

យ៉ាងណាមិញទម្រាំនឹងប្រិយមិត្តស្គាល់នាងជាម្ចាស់ពានជាអ្នកសិល្បៈវ័យក្មេងមួយរូប សំ លីដា និងគ្រួសារគឺតស៊ូណាស់នៅក្នុងឆាកជីវិត។ តាមរយៈវីដេអូខ្លីនៅក្នុងកិច្ចសម្ភាសន៍កម្មវិធី v talk confession សំ លីដា បានទម្លាយថា នាងនិងម្តាយធ្លាប់រើសអេតចាយ ម្តាយធ្លាប់ខ្ចីលុយគេ និងលក់ស្រែដើម្បីសម្រេចក្តីស្រមៃរបស់កូនស្រីឱ្យកូនស្រីចូលរួមប្រកួតចម្រៀង។ តារាចម្រៀងមកពីខេត្តព្រៃវែងរូបនេះបានទម្លាយទៀតថា អំឡុងពេលឡើងមកប្រលងមានពេលខ្លះម្តាយរបស់នាងពុំមានលុយនោះទេសូម្បីតែ១០០រៀល ទោះបីជាលុយសម្រាប់ទិញទឹកឱ្យកូនផឹកក៏មិនមានផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0hIpO6fJwkayzXy6Bz9Ne_8HC5GVUE6Es298n2FCVJjMm3NCbSeTQle_Rfd50b-04wXV_ddNVTyv6xPFiVLgwAGy0zguy1Rin1tszceuMlbZqVbkTZcVNuoWvAUQZyP1CVlUtvQv8s4QX0lvebdrIrZhYaD7E1QKOM51Vuo4zIp7QnCnOuyIkchpiIQZd/s2048/image_2026-03-26_09-12-04.png

វីដេអូខ្លីៗនេះបានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនយ៉ាងច្រើនខណៈអ្នកមួយចំនួនបានអះអាងថាអ្វីដែល សំ លីដា រៀបរាប់គឺជាការពិតទាំងអស់។ នេះមានន័យថាទម្រាំនាងអាចរកលុយបានមួយចំនួនដូចសព្វថ្ងៃបានមកពីការងារសិល្បៈច្រៀងតាមរោងការ និងការប្រគំតន្រ្តីមួយចំនួនជីវិតរបស់ម្ចាស់ពានវ័យក្មេងរូបនេះពិតជាលំបាកណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPZpQVPiVt-pKAh5LcwVIdtbkPJURaijkWd1kNiVKlTEeCjKHtBKA6wyHOHVBF_cuBJDdEJA7ZDEqh_wylptb4XFg-MHIAvM9fZAhiTCRpR4GqP1f9gFJIdobznR8GrSk_j0ZhP2x_6qF8sYDLg8pElJBBSGC5Mx79SYmsBzMdd7iEsJ7tZFauIZUJR9On/s2048/image_2026-03-26_09-11-50.png

យ៉ាងណាមិញរឿងនេះក៏ស្តែងឱ្យទស្សនិកជនដឹងថាលទ្ធផលដែល សំ លីដា ខិតខំប្រឹងប្រែង តស៊ូ ដើម្បីសម្រេចក្តីស្រមៃរបស់ខ្លួនឯងគឺមិនក្បត់រត់ចោលនាងនោះទេ៕

គីមជុងអ៊ុន ប្ដេជ្ញាគាំទ្ររុស្ស៊ីដែលជាសាច់ដទៃ ប៉ុន្តែដាច់ខាតមិនព្រមត្រូវរូវជាមួយកូរ៉េខាងត្បូង

0

មើលឃើញសាច់គេល្អជាងសាច់ឯង! មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានធ្វើការប្រកាសប្ដេជ្ញាថានឹងផ្តល់ការគាំទ្រដ៏រឹងមាំជាអមតៈចំពោះរុស្ស៊ី ស្របពេលដែលនៅជ្រុងម្ខាងទៀតមេដឹកនាំដ៏មានឥទ្ធិពលរូបនេះបានចាត់ទុក កូរ៉េខាងត្បូងដែលជាប់ឈា.មជ័រតែមួយថាជាសត្រូវលេខ១ របស់កូរ៉េខាងជើង។ ការប្រកាសទាំងពីរនេះត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRmC5AA7yDwR7vVCV93uiGDy07drS46Xer00Vdq1DsH0l9V_EavmJHiPvg2NE92GtlLzCdIAcnUkIo0zqgeR0Ty93PzQ_oJ13YiNIbXfmF_g9Fxu4XE4bRCWVC4StK5_bNbBuf0SSPis5LGCXF3Q6gMk1FS1OOp-icDuKP-COXc1uddftRHEhZrX_OubTk/s1280/photo_2026-03-25_14-29-11%20(3).jpg
នៅក្នុងសេចក្តីថ្លែងការណ៍ថ្មីៗនេះ លោកគីម ជុងអ៊ុន បាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងបន្តប្រកាន់ជំហររឹងរូសចំពោះកូរ៉េខាងត្បូង ដោយចាត់ទុកប្រទេសនេះជារដ្ឋសត្រូវដ៏អាក្រ.ក់បំផុតរបស់កូរ៉េខាងជើង ដែលជាសញ្ញាបង្ហាញពីការធ្លាក់ចុះបន្ថែមទៀតនៃទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ។ ការកត់សម្គាល់នេះកើតឡើងចំពេលមានភាពតានតឹងកើនឡើងនៅលើឧបទ្វីបកូរ៉េ និងការបង្ហាញជំហរយោធាជាបន្តបន្ទាប់ដោយភាគីទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZiwYVnfMNIb7mLk4ecwQYbV5WiHeXk1nXEhOQbiJDrwIlcyfXqYOZG6xiyHS44hHCueew-HEPF6fQN46nz5hn2oK45Nka9VR3MaugL_2e3ysTCIMVMHDIhKf7gZBKDRh8eYOlOaDB68QyqsQzHwp0UAT83I5haiXLq8jFnUpaNgQymXjJU96oY3EImBcF/s1280/photo_2026-03-25_14-29-12.jpg

ក្រៅពីប្រកាសហៅកូរ៉េខាងត្បូងថាជាសត្រូវ លោកគីម ជុងអ៊ុន បានប្តេជ្ញាពង្រឹងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនឱ្យកាន់តែខ្លាំងក្លាថែមទៀត ដោយសង្កត់ធ្ងន់ថាការសម្រេចចិត្តនេះគឺជាកត្តាចាំបាច់បំផុតសម្រាប់សន្តិសុខជាតិ និងស្ថិរភាពក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvLzOuG8-6WfRatQrlDszR2xsQgy3jy5ML0PAhykAYe8xyIn7GPWREGP-efbnmUx8KYs0zsJm6pPld3DYsSPxuAyH3RKF8yO5KJotP3g2Uxf0T9ex3owPh9vVmLp5g_Jx6ImuG2ZDBhDwGuKr8L3B2BIB96W68KyuF1koMCEGkv48pf4tG-fPJUKjrrcb1/s1000/photo_2026-03-25_14-29-11%20(2).jpg

ក្នុងពេលជាមួយគ្នានេះ លោកគីម បែរជាបានសន្យាគាំទ្ររុស្ស៊ីដែលជាសម្ព័ន្ធមិត្ត ដោយប្ដេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការនយោបាយ សេដ្ឋកិច្ច និងយោធាដែលមានសក្តានុពល។ តាមការបញ្ជាក់របស់លោក គីម «ឥឡូវនេះកូរ៉េខាងជើងនិងរុស្ស៉ីកំពុងសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីការពារអធិបតេយ្យរបស់ប្រទេសទាំងពីរ។ ទីក្រុងព្យុងយ៉ាងនឹងនៅជាមួយទីក្រុងមូស្គូជានិច្ច ហើយនេះគឺជាជម្រើសនិងឆន្ទៈដែលមិនរង្គោះរង្គើរបស់យើង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit0CYwylqVgWqNQVnALtK9ETm7mzrMSPz9WX48WpTSSAIV4Bnav55wNqnut1iv5iB5k4xyfbZE5Pik9gzv1rLK66Bo2GUQJDP3oP2oJ803A7CCIRlFoMgDkjXOyFxwkYv38ankp_-Bs3RRjGYltqIGPADdYraiqJ0lTASrsdga17hLm-CEKKcE_XKQG2Qe/s1280/photo_2026-03-25_14-29-11%20(4).jpg
តាមសម្ដីអ្នកវិភាគ សារពីររបស់កូរ៉េខាងជើងដូចខាងលើនេះបានឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រទូលំទូលាយរបស់ខ្លួនក្នុងការប្រឈមមុខនឹងគូប្រជែងក្នុងតំបន់ ខណៈដែលកំពុងព្យាយាមចូលកាន់តែជិតស្និទ្ធជាមួយដៃគូយុទ្ធសាស្ត្រ។ ការផ្លាស់ប្តូរនេះ បានបង្ហាញពីតថភាពសន្តិសុខដែលកំពុងផ្លាស់ប្តូរ ដោយសម្ព័ន្ធភាព និងការប្រជែងគ្នានៅតែបន្តវិវឌ្ឍក្នុងចំណោមភាពមិនប្រាកដប្រជាជាសកល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS7YCwsyhCalCm3BOV2q63aWA15DSiDwlsqFWp2RUcTQ7mC37L6o9f7wn23TObVhcUwW_DcVU171O85M7VHpVNs4vbk9r7z2u0L85HLPqhd3g3-QRR3-N67ciFr-r30Nb6BzDNQw0ZhcXdZFC92FJwsLotbwvinkRF96dsWkzOFSVi8tKrtw1-Zyvfa6fZ/s1280/photo_2026-03-25_14-29-11.jpg

មន្ត្រីនៅកូរ៉េខាងត្បូងបានថ្កោលទោសការកត់សម្គាល់នេះ ដោយព្រមានថា វោហាសាស្ត្ររបស់លោក គីម ជុងអ៊ុន បានបង្កើនភាពតានតឹង និងធ្វើឱ្យខូចដល់ការរំពឹងទុកសម្រាប់ការសន្ទនា។ ទន្ទឹមនឹងនេះ មេដឹកនាំពិភពលោកក៏កំពុងតែតាមដានស្ថានការណ៍យ៉ាងដិតដល់ផងដែរ ព្រោះចំណងមិត្តភាពដ៏ស្អិតរមួយរវាងកូរ៉េខាងជើង និងប្រទេសរុស្ស៊ី អាចនាំមកនូវផលប៉ះពាល់ខាងភូមិសាស្ត្រនយោបាយកាន់តែទូលំទូលាយ៕

អន្តរជាតិដាក់ការសង្ស័យលើទំនាក់ទំនងមិនធម្មតារវាងបេឡារុស និងកូរ៉េខាងជើង

0

ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានធ្វើដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងនៅប្រទេសកូរ៉េខាងជើងកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ តាមការអញ្ជើញរបស់មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ រួមទាំងប្រឆាំងជាមួយក្រុមប្រទេសលោកខាងលិច ។ ដំណើរទស្សនកិច្ចនេះត្រូវបានអន្តរជាតិឃ្លាំមើល ពីព្រោះប្រទេសទាំងពីរសុទ្ធតែគាំទ្ររុស្ស៊ីធ្វើសង្គ្រា.មឈ្លានពានអ៊ុយក្រែន និងស្ថិតក្រោមការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីអន្តរជាតិដូចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4yLBU31ffWiDfQ6_yCjnLsV_mgKiothTUFB0bI_nKpAWZj_xhgQgbS3TkiGkdsfx8ErndxH2DdpJj6N89meFG0BI2MgjIUh6IBLX6lHtGkrk3iCr-e8ijfzFvpuERup-K-kboNH6SljrnubeKjsW_Bb5VZ57D_A2CRR3qkDDZbOVDfnqVXHt6p8pTBEJA/s770/photo_2026-03-26_13-57-49%20(2).jpg

សារព័ត៌មានបេឡារុស Belta រាយការណ៍ថា ប្រធានាធិបតីបេឡារុស លោក Lukashenko ធ្វើដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង ចំនួន២ថ្ងៃ ក្នុងគោលបំណងពង្រឹងទំនាក់ទំនង ដោយមេដឹកនាំទាំងពីរនឹងលើកយកប្រធានបទដែលភាគីទាំងពីរផ្តល់ភាពសំខាន់មកពិភាក្សា ព្រមទាំងពិភាក្សាពីគម្រោងមានសក្តានុពល និងលទ្ធភាពអភិវឌ្ឍន៍គម្រោងឱ្យទទួលបានលទ្ធផលរួមគ្នា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh66cRRuCeUlz1VhKxqiMMJQC_fZM_fG85e7uT6OSyy19-6AcAlDdKAcL_FFBBskbjsvrQ4sFlAftY65B98Se3PYhn1m2LBx9djeO1eYbDCVI6JCrNLLVcqeqtSgjC3vEa3_Wkz8RKWYnWSDPCd6X1ZqsLDd5hQm9CEqa0S2S5CQG1-eMFeCVVfiR1ISHpJ/s599/photo_2026-03-26_13-57-49%20(3).jpg
តាមការអះអាងរបស់អ្នកវិភាគ គឺបេឡារុស និងកូរ៉េខាងជើង គឺជាសម្ព័ន្ធមិត្តដ៏សំខាន់ដែលគាំទ្ររុស្ស៊ីធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន ។ កូរ៉េខាងជើងបានបញ្ជូនសព្វាវុធ និងកម្លាំងទ័ពរាប់ពាន់នាក់ទៅកាន់សមរភូមិ ខណៈបេឡារុសបានអនុញ្ញាតឱ្យរុស្ស៊ីប្រើប្រាស់ទឹកដីរបស់ខ្លួនជាទីតាំងវាយប្រហារអ៊ុយក្រែនកាលពីឆ្នាំ២០២២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNFlUrNjQDPdMz5VyoNtCM6oVBYRdd9gDxdceDXRuCtQbnZzhEoxhB1MnqN2j08nJrbpGpG0ncnEI__8Cx2Lr_Mu68thBehV-dXEmHQWaPJh1xSbmPpyTkXDvJVwKjjwyS9zcAGQuZxcdsnpvNJIs7pheNi_PSExuadLX-GeLVJRfqoz42ldeyQ6rdgvin/s512/photo_2026-03-26_13-57-49%20(4).jpg

លោក Kim បានអញ្ជើញប្រធានាធិបតីបេឡារុស លោក Lukashenko ឱ្យបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ក្នុងពេលមេដឹកនាំទាំង២រូបជួបគ្នានៅទីលានធៀនអាន់មេន ទីក្រុងប៉េកាំង ប្រទេសចិន កាលពីខែកញ្ញា ឆ្នាំ២០២៥ ។ លោក Kim បានផ្ញើលិខិតអញ្ជើញលោក Lukashenko ដើម្បីបង្ហាញពីការតាំងចិត្តលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNp8S59f2xVknmz5F7l86N23lgwHXl39au44z9DNERXlA-ElGCruPCCX1yLPIHFHolgBnbKYwSef-5S_k7vFUYFrOzIO7tn-kGwcEUQCQ6O2rcnApzsjzpnRVY6fiBos-Dh1lzV_30rE8RcPRMOgyU1UBftVW99Hme9NmboIIl4dn0ZbV0tHazbQL4OkGg/s465/photo_2026-03-26_13-57-49.jpg
វិទ្យាស្ថានកូរ៉េសម្រាប់ការវិភាគផ្នែកការពារជាតិ (KIDA) បានបង្ហាញការយល់ឃើញពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបេឡារុសទៅកូរ៉េខាងជើង គឺក្នុងគោលដៅជំរុញឱ្យក្រុមប្រទេសដែលប្រឆាំងនឹងក្រុមប្រទេសលោកខាងលិច រួមកម្លាំងសាមគ្គីគ្នាឱ្យរឹងមាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiM80HBe0ZSoIYZKRSFCvXjYU-aBWk8PkU9ivx7G99XzuTZ8yapGBxqIm5k6Wg3bNQiV7h80s9hmIsWQlze3RgwoxZju6WRTZjRsvy8Yw3UGmsDlNqIIxEbblD_aAnl-4jX6SuLF68DUNF_HWErFsF7D9AMbxXFd8U77n5vAGUmKzeVeo7ry2pgGRgfdS6/s728/photo_2026-03-26_13-57-50%20(2).jpg

ក្រុមប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូរ៉េខាងជើងជាច្រើនឆ្នាំមកនេះ ដោយសារការផលិតអាវុធនុយក្លេអ៊ែរ សាងល្បងមីស៊ីល និងគាំទ្ររុស្ស៊ីធ្វើសង្គ្រាមឈ្លានពានអ៊ុយក្រែន ។ រដ្ឋាភិបាលកូរ៉េខាងជើងបានបញ្ជូនកម្លាំងទ័ពរាប់ពាន់នាក់ និងសព្វាវុធជាច្រើនទៅឱ្យរុស្ស៊ី ដូចជា ៖ គ្រាប់កាំភ្លើងធំ និងមីស៊ីល ហើយកងទ័ពកូរ៉េខាងជើងបានស្លាប់ក្នុងសមរភូមិប្រមាណ២,០០០នាក់ និងរងរបួសរាប់ពាន់នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi10bTBnsAewaGK3DWcj3Edrv889d2CU6MqdjvBiNrtsI-U9sQJN94iXx6DiS0qMr4JLpdFNSrURFwyI-PFwId6i7q4nv-ICPTSRj2YrzAOgYXH2Iio4otrfg7-ynX3Gff0BxAOyJnLUOpGoIULjlNXVbpy54Ewa5VAOYrh6lAgPVLqQI4g6S4voq11rOpV/s1020/photo_2026-03-26_13-57-50.jpg

ការជួយគាំទ្រនេះធ្វើឱ្យកូរ៉េខាងជើងទទួលបានផលប្រយោជន៍ពីរុស្ស៊ីទាំងថវិកា បច្ចេកវិទ្យាកងទ័ព ស្បៀងអាហារ និងថាមពល ។ កូរ៉េខាងជើង និងរុស្ស៊ី មានទំនាក់ទំនងជិតស្និទ្ធខ្លាំងឡើង បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ធ្វើដំណើរទៅកូរ៉េខាងជើងកាលពីឆ្នាំ២០២៤ ដែលជំរុញឱ្យកូរ៉េខាងជើងកាត់បន្ថយការពឹងផ្អែកចិនដែលជាសម្ព័ន្ធមិត្តយូរឆ្នាំ ៕

អ៊ីរ៉ង់ថាអាមេរិកនិយាយចរចាតែម្នាក់ឯង ខណៈខ្លួនឯណេះមិនបានដឹងលឺអ្វីទាំងអស់

0

តើស្ថានភាពនៅមជ្ឈិមបូព៌ានឹងវិវឌ្ឍទៅជាយ៉ាងណាបើអ៊ីរ៉ង់បន្តអះអាងបែបនេះ? តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បានរាយការណ៍សម្តីអ្នកនាំពាក្យយោធាអ៊ីរ៉ង់ថា សហរដ្ឋអាមេរិក កំពុងតែចរចាជាមួយខ្លួនឯងតែម្នាក់ឯង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្តអះអាងថា កិច្ចចរចារវាងប្រទេសទាំងពីរ សំដៅបិទបញ្ចប់សង្រ្គាមនៅមជ្ឈិមបូព៌ា កំពុងតែប្រព្រឹត្តទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2h0tmExy0LuymkAhnAVqzFhSb_Y9yfzwqUzSVOEY4SR9ma7fJ2T9y33KodkazUkzQfZp0Tni-53I1Cwhcre6vXwm-psmXmYcM5LjwIGxaBIlwk9aSKpi2o9wYuFHIohBovjlhiPlLsPlsL-C_7YuxYSBFZ5bHwgZGLp-cd6rlVA5jwSVkWFqu7bGNvTgt/s576/photo_2026-03-25_16-17-53%20(4).jpg
យោងតាមរបាយការណ៍ដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃពុធនេះ លោក Ebrahim Zolfaqari អ្នកនាំពាក្យទីបញ្ជាការកណ្តាលរបស់កងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ បានចោទសួរលក្ខណៈឌឺដងទៅកាន់សហរដ្ឋអាមេរិកយ៉ាងដូច្នេះថា «តើកម្រិតនៃការតស៊ូរបស់អ្នកឯង បានឈានដល់ដំណាក់កាលនិយាយចរចាតែជាមួយខ្លួនឯងហើយឬ? មនុស្សដូចជាពួកយើង គឺគ្មានថ្ងៃអាចត្រូវរ៉ូវជាមួយមនុស្សដូចជាពួកអ្នកឡើយ»។ លោក Zolfaqari បានបន្ថែមថា តម្លៃថាមពល និងសណ្តាប់ធ្នាប់មុនសង្រ្គាម គឺនឹងមិនអាចវិលត្រឡប់ដូចដើមជាដាច់ខាត ដរាបណាទីក្រុងវ៉ាស៉ីនតោន មិនទទួលស្គាល់ថា ស្ថិរភាពតំបន់ ត្រូវបានធានាដោយកងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmFYD3q2l0SvtFkQx27yiLyxGy2jUCnwfRt_geiECrZ_uHvBplzfco4XZPTLSZ3BB34jQkrOOTVFj6JRKqLmipBxFrCCTylfxfHFecgpxifMAhy1Jshu8gztQc4_18AR71GOerd5LYP_2VnwzRqHHcIdiydyLsJr8dEmkH9qQS7rbwvp7RlOAtXYRiUcI5/s1100/photo_2026-03-25_16-17-53.jpg

នាថ្ងៃពុធនេះ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ (IRGC) ក៏បានប្រកាសដែរថា ខ្លួនបានបើកការវាយប្រហារមីស៉ីលជុំថ្មីទី៨០ ប្រឆាំងអ៉ីស្រាអែល និងមូលដ្ឋានយោធាអាមេរិក នៅក្នុងតំបន់។ IRGC បាននិយាយថា ខ្លួនបានកំណត់គោលដៅលើទីក្រុង Safad, Kiryat Shmona, Bnei Brak និង Tel Aviv របស់ប្រទេសអ៉ីស្រាអែល ព្រមទាំងមូលដ្ឋានទ័ពអាមេរិក នៅប្រទេសកូវ៉ែត ហ៊្សកដានី និងបារ៉ែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv8pNhOcxr4oCMzeEM5DMV-uZe8bXhsI8ppf4YutPYCJu3b74D3pf0E0Myt75gcd9fE_0L3GtSw-FIoiX_WoJpQ2ah86XDZ9bwzGIm0O4UzNmnMuOIZvPThOMgY-XSx7N83EpgBwjMrWhe94QT7PRmchaYt10kdgQ45HIdTnLlTLNdAVVTUEdPZoPQMDIE/s599/photo_2026-03-25_16-17-53%20(3).jpg
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន លោក ត្រាំ បានអះអាងថា ភាគីទាំងពីរបានចរចាគ្នា ដោយទីក្រុងតេហេរ៉ង់ ចង់ស្វែងរកកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្រ្គាម។ ប៉ុន្តែភ្លាមៗនោះ អ៉ីរ៉ង់បានចេញមុខច្រានចោលម្តងរួចមកហើយថា វាជារឿងមិនពិត។ ទោះជាបែបនេះក្តី កាលពីថ្ងៃអង្គារ លោក ត្រាំ បានបន្តអះអាងជាថ្មីថា អាមេរិកកំពុងធ្វើឱ្យមានភាពរីកចម្រើនក្នុងកិច្ចប្រឹងប្រែងចរចាជាមួយអ៉ីរ៉ង់។ ទន្ទឹមគ្នានោះ កាលពីថ្ងៃអង្គារ មានសេចក្តីរាយការណ៍ព័ត៌មានថា ផែនការ១៥ចំណុចមួយ ដើម្បីបញ្ចប់ជម្លោះ ដែលព្រាងឡើងដោយទីក្រុងវ៉ាស៉ីនតោន ត្រូវបានបញ្ជូនឱ្យទីក្រុងតេហរ៉ង់៕

ពេជ្រ សូលីកា ផ្តាំផ្ញើហ្វេនផ្កាប់មុខម្ខាងទៀតកុំទទឹងទិសគាំទ្រអាយដលទាំងមិនដឹងសខ្មៅ

0

រឿងរ៉ាវរវាង ពេជ្រ សូលីកា និង ហ្វីយ៉ាតា បានបង្កឱ្យមានការជជែកយ៉ាងច្រើននៅលើបណ្តាញសង្គមខណៈអ្នកទាំងពីរសុទ្ធតែមានអ្នកគាំទ្ររៀងៗខ្លួនចេញមកការពារអាយដល។ ជាមួយនឹងបរិយាកាសអាប់អួរនេះ ពេជ្រ សូលីកា បានផ្តាំផ្ញើទៅហ្វេនផ្កាប់មុខខាងទៀតកុំគាំទ្រទង្វើរបស់អាយដលទាំងមិនដឹងសខ្មៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirbZaKukhxLY3Zo8yHakNqwuqnv4NVjRUfSvcoS8hsSa4p0u_nKzZvx9_BD4xANCsSGzxZxSKwJYPm06t9LisZa977brdEVcXYYHS1cmyPc5frLxG74C6hybUVeCSSOW7ra9O9j-T6EEdjZKDxrlgaOeTgkFnJ9F7XLIHKyr1q26_OWG4TFQtLICKzlBNc/s1919/image_2026-03-25_14-54-58.png

នៅថ្ងៃទី២៤ ខែមីនា តារាចម្រៀង ពេជ្រ សូលីកា បានបង្ហោះសំណេរថា «ជាថ្មីម្ដង ជូនចំពោះ ហ្វេន idol ផ្កាប់មុខ មិនដឹងល្អសខ្មៅ ខ្ញុំប៉ុណ្ណេះហើយ អត់ចាំបាច់ផុស drama
ផុស attention ផុសយកល្បីអីទៀតទេ។ ការដែលផុសនេះ ទីមួយ: ខ្ញុំគ្មានទំនាក់ទំនងនិងគ្នាទៀត បើខ្ញុំមិនផុស គេម៉េចដឹងថាខ្ញុំចង់បានអី ? កុំមកកាន់ជើង idol ខុសរបៀប
ខុសមិនដឹងខុស ចឹងតើបានជាជីវិត idol អ្នកឱបតែភ្លើង ខំចង់កន្លះជីវិតហើយ នៅតែមិនទៅណា នៅតែអណ្ដើកក្នុងស្នូក ចឹងទៅ គ្រាន់ប្រាប់…ខ្ញុំមិនស្លូតទេ គ្រាន់តែខ្ញុំមិនដឹងទៅកាចខុសរបៀបធ្វើអី។ ប៉ះច្រើនដងខ្ញុំមិនមាត់ ខ្ញុំមិនមែនខ្លាច idol អ្នកទេ ប៉ុន្តែខ្ញុំរក្សាកិត្តិយសរបស់ខ្ញុំ កូនខ្ញុំ និង ហ្វេនខ្ញុំកុំដដែលៗ ខ្ញុំធុញ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlZE2K86pMUupIRSaG3bQcshH9lLBnzhFLSR0IWuArj_YtlUEeLI-e8jeFNVgL8amk3a0bMXgCFT4f435eJWqWgg9GC2GLVA7-xVdXTVmYG_F9yzUe2AB-TPki3R3ihRVatuBHr8FQUWyBbCRaTM9ovbrHR5Wwk8shyphenhyphen8mtojds9h_kSKyerhrHwbOQ6Zm6/s2048/image_2026-03-25_14-55-01.png

មុននឹងលើកឡើងយ៉ាងច្បាស់លាស់កុំឱ្យហ្វេនផ្កាប់មុខកាន់ជើងអាយដលទាំងទទឹងទិសមិនដឹងសខ្មៅ តារាចម្រៀងរូបនេះបានបង្ហោះសំណេរមួយទៀតថារូបនាងមិនចង់និយាយនោះទេតែបើមិននិយាយមិនដឹងថាពេលណាចប់។ ពេជ្រ សូលីកា ថាអារម្មណ៍ពេលនេះ បើឃើញនៅក្រៅ ក្នុងចិត្តមានតែមួយទេ អូយម្នាក់ហ្នឹងស្រស់ស្អាតមេសតែបើអោយមានដិតដានអារម្មណ៍ថាចង់ស្គាល់ គ្មានសូម្បី 1%ឆ្លាតខុសរឿង ល្មមឈប់ហើយ។
តារាចម្រៀង ពេជ្រ សូលីកា បន្តថា «ល្បិច attention ប្រើសម័យនេះ វាហួសសម័យហើយ ម្នាក់ៗគេឆ្លាតណាស់ ចាំណា សត្រូវខ្ញុំមកពីខាងណាក៏ដោយខ្ញុំមិនដែលខ្លាចទេ ព្រោះខ្ញុំច្បាស់ខ្លួនខ្ញុំ ថាខ្ញុំធ្វើអី មួយម៉ាត់គឺ… “ខ្ញុំមិនចង់បៀត “អាយុប៉ុណ្ណឹងហើយ រស់បានប៉ុន្មានឆ្នាំទៀត មិនគិតធ្វើអីល្អៗទេ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYKm22llV39rUFsvt9gLVPoG3wNfHdIVczSUPeTBTRmMK735-EXrMHlK05X4tNKVogjuuSDvFj-iyBSchCjMJn-hg9lQ2KD31eAafDeKtintHaOLTMZS7bO0mFsMOl80YknRD9S9inINBtyh0tZd-JFYU8BgTe1P53Srp4nn3lCPVqqS4cCj1dv9vEU7hW/s2048/image_2026-03-25_14-55-03.png

ម្ចាស់បទ «ជនទី៣»បន្ថែមចុងក្រោយថា «ហ្វេន ផ្កាប់មុខក៏ចឹងដែរ គ្មានចេះដឹងល្អសខ្មៅទេ ចេះតែលើកជើង តែស្ករ ចឹងហើយបានជា idol ខ្លួន មិនចេះភ្ញាក់រលឹកខ្លួនសោះ ហ្វេន PSK ម្នាក់ៗគេល្អថ្លៃថ្នូរណាស់ ឃើញខុសចេះណែនាំកែតម្រូវ ហើយខ្ញុំនេះក៏ស្ដាប់គេទៀតទើបជីវិតខ្ញុំមានថ្ងៃនេ។ រឿងមួយនេះទោះលុតជង្គង់នៅនិងមុខ ក៏មិនអាចអត់ឱបបានដែរ ព្រោះខ្ញុំផ្សងរាល់ថ្ងៃ ថាស្មារលាជារៀងរហូតជាមួយមនុស្សប្រភេទហ្នឹង ហើយក៏អរគុណ ដែលធ្វើអោយខ្ញុំចេះមើលមនុស្សដល់សព្វថ្ងៃ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgccIftNWGhxlS1I53HAaPlBiKpW4PXdoqN9Nz3ihayu6H2IwfrFHHr6JRbn8ZWk3JLFs0UrBdtP1TSDVWHF6AQUwWd3bbkiOexFjiiVkIxe67Y74ezgd9ELC1xXOpN1rCn68v9N3dU8uBrzigjtPoEkoFg1Eq5QbkX6jnvbsqd14HJuC8a3ZEFqVbWCzvw/s735/image_2026-03-24_14-07-36.png

ទោះបីជា ពេជ្រ សូលីកា បង្ហោះសំណេរជាច្រើនក្នុងន័យចង់សម្តៅមកកាន់ខ្លួនក្តីងាកមកកាន់ ហ្វីយ៉ាតា វិញហាក់ពុំបានបង្ហោះសំណេរតបតអ្វីវិញនោះទេ៕

យោធាអ៊ីស្រាអែលបា.ញ់កាំភ្លើងធំខុសគោលដៅទៅសម្លា.ប់ចំប្រជាជនខ្លួនឯង

0

ខណៈដែលសង្រ្គា.មនៅអ៊ីរ៉ង់បានឈានចូលដល់សប្តាហ៍ទី៤ ការប្រយុទ្ធគ្នាក៏កាន់តែសា.ហាវឡើងៗ ក្នុងនោះអ៊ីស្រាអែលដែលពោពេញទៅដោយកំហឹ.ងនិងការសងសឹក បានបញ្ចេញនូវអាវុ.ធផ្លោងធុនធ្ងន់បា.ញ់តម្រង់ទៅមូលដ្ឋានក្រុមហេសបូឡាគាំទ្រដោយរដ្ឋាភិបាលអ៊ីរ៉ង់ ប៉ុន្តែកំណត់គោលដៅមិនចំសត្រូវបែរជាត្រូវចំប្រជាជនខ្លួនឯងដែលនៅក្បែរនោះឲ្យរងគ្រោះស្លា.ប់និងរបួសទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMoGOSImmLSeq8UfCZi1ehM9tkh1Dy4IlntA_3KuL8RyBhFCibqGWWC-HnCFiR8EUujBJKPGw9bHE7xk_6HXOux13kD6zSdJeIJhwdiNG8qvumtAIQ4Ivx1Sy1NfNtgCqFyXBjeKjT56-m5U9vQb5yr4Gt4SWwJ5rw3iC-cJG6OAo5FD86CqU1prxb6I1c/s1280/photo_2026-03-25_15-52-21%20(3).jpg
យោងតាមសេចក្តីថ្លែងការណ៍យោធាដំបូង ហេតុការណ៍នេះបានកើតឡើងក្នុងអំឡុងពេលប្រតិបត្តិការនៅតំបន់ព្រំដែនមួយ ដែលកងកម្លាំងអ៊ីស្រាអែល បានសារភាពថា យោធារបស់ខ្លួនបានបាញ់កាំភ្លើងធំខុសគោលដៅចូលក្នុងទឹកដីរបស់ខ្លួន បណ្តាលឱ្យកសិករអ៊ីស្រាអែលម្នាក់ស្លាប់ នៅជិតព្រំដែនលីបង់កាលពីថ្ងៃចន្ទ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQXyk3BPuDcP5KBUQzv07ixh0H7pTFgTH-tCmT79Vayc1TpLOpRtEtkYxNpLDi7NZhdveJjZXvkZQfwkh3nMZ-IaOr98v6_8jfkmwKOGPspCuoANUjqak19UoN3ZPN9Fqj6JYKSyS4vBxfyUnATA_TvMnVkwiRNQJXS2TE7tyUPy_1HP3FUPzB0Jiv8zLV/s652/photo_2026-03-25_15-52-21%20(2).jpg
ក្រុមយោធាបានពិពណ៌នាអំពីហេតុការណ៍នេះថាជាកំហុសដ៏សោកសៅមួយ ហើយបាននិយាយថា ការស៊ើបអង្កេតជាផ្លូវការមួយត្រូវបានចាប់ផ្តើមឡើង ដើម្បីកំណត់ថាតើមានអ្វីខុសប្រក្រតី ទើបបណ្ដាលឲ្យកើតមានឧប្បត្តិហេតុនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGuKrZw4no9V0vMNR-Q-zYErNIB-FHIcTCqZADEvMYyleHlDJ5gz2D3GHgWspRcT8itkWJzX8yrZjYjg-DrNyEQR26iJe8ZefeSnAZaD-PL9b6Xzjx_1eszYlRw6Kkh1r7AV9DYJpTphG5MKBqhBjri1MmqpR7EV7NiVkdgT2KdWIbvstcLMliOmJC2Nfe/s862/photo_2026-03-25_15-52-21%20(4).jpg

បន្ថែមលើនេះ កងកម្លាំងការពារអ៊ីស្រាអែលបានសម្តែងការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ និងបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការទប់ស្កាត់គ្រោះថ្នាក់ចៃដន្យដែលស្រដៀងគ្នានេះកើតឡើងម្ដងទៀតនាពេលអនាគត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWgsP8D92xkqj5GKT5ZGZdR__G1N_7A-6nKvcGXDxw4ywR8ugHatKe3s3z9u0uku-JJnOUUtsQ81pDOXlPOA1eNp6UAFmYvtLQxrxB8UfrOP6XLA04U1cJeJ7d78i9-zVUaeYUoWfaHerynYkiJob4b-dFXGOfzk8mN9bC9Sspsxf94BnHy2FClYPMJIZY/s1200/photo_2026-03-25_15-52-21%20(5).jpg
គួរជម្រាបថា ករណីបែបនេះ ដែលជារឿយៗត្រូវបានគេហៅថាជា “ការបាញ់ប្រហារដោយមិត្តភាព” ឬការវាយប្រហារដោយចៃដន្យ បានបង្ហាញពីហានិភ័យដែលពាក់ព័ន្ធនឹងប្រតិបត្តិការយោធា ជាពិសេសនៅក្នុងតំបន់ព្រំដែនដ៏តានតឹង ដែលជនស៊ីវិល និងកងកម្លាំងប្រដាប់អាវុធអាចនៅជិតគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikjsOOzXsGgnFo4yeT4M-EUnmUxo7woBFxZUeN_3KW1rqLAOQbqdzmNuFs3nGjueE6tpCorRE4hrAA5Uphr8VefqCqpPZ87a01FAVSXA34wcgZiHndRqsEn0iTFtBieTSvQNAeU9Uaq_8V4QhwY0XhhFbxyVdNXgpNrJOtw16vwJGSsG6pCKfzwhuiEMjf/s1280/photo_2026-03-25_15-52-21.jpg

គេសង្កេតឃើញថា តំបន់ព្រំដែនរវាងអ៊ីស្រាអែល និងលីបង់បានបង្ហាញឲ្យឃើញពីភាពតានតឹងកើនឡើងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលបង្កើនលទ្ធភាពនៃការគណនាខុស និងផលវិបាកដែលមិនបានគិតទុកជាមុន។ ទោះជាយ៉ាងណា អាជ្ញាធរមិនទាន់បានចេញផ្សាយព័ត៌មានលម្អិតបន្ថែមអំពីជនរងគ្រោះដែលបានរបួស ឬបាត់បង់ជីវិតនៅឡើយទេ ដោយរង់ចាំលទ្ធផលនៃការស៊ើបអង្កេតបន្ថែមទៀតសិន៕

ថែទាំសុខភាពនិងបេះដូងរបស់អ្នក ដោយចៀសវាងដាច់ខាតនូវទង្វើទាំង៦ខាងក្រោមនេះក្រោយម៉ោង៧យប់!

0

គ្រូពេទ្យបេះដូងបានដាស់តឿនថា ចាប់ពីម៉ោង៧យប់ទៅ គឺជាពេលវេលាដ៏មានសារៈសំខាន់សម្រាប់សុខភាពបេះដូង ពុំគួរអនុវត្តទម្លាប់ទាំង៦នេះទេបន្ទាប់ពីម៉ោង៧យប់ ប្រសិនបើចង់ឱ្យបេះដូងរឹងមាំ និងគេងលក់ស្រួល ប៉ុន្តែមនុស្សភាគច្រើនតែងតែអនុវត្តទម្លាប់ទី១ ជាប្រចាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI3gSs71DY1tpP8A8zKXpfGIDPvsOoshHneYkVO7W8ssMidMYmBuOFU08WDyzVagAthEWPArv6-9Vr97RJSxgbpR-Iq_lMCXx5523fQTh6_no8VUQ9oqbO4f7EPUcqPDPoWSNzK0gRo9wCEwdlG29k9LBtEpjKIXfB3BESD3-bhtgm7zdqaSAHVObaaVQV/s1280/photo_2026-03-26_10-44-15.jpg

ទម្លាប់មុនចូលគេងពេលយប់មានឥទ្ធិពលយ៉ាងខ្លាំងសម្រាប់សុខភាពបេះដូងដែលមនុស្សគ្រប់គ្នាគិតមិនដល់! គ្រូពេទ្យបេះដូងម្នាក់ដែលមានបទពិសោធន៍ការងារនៅក្រៅប្រទេសរយៈពេលជាង២០ឆ្នាំ និយាយថា អ្វីដែលយើងធ្វើបន្ទាប់ពីម៉ោង៧យប់ (ឬជាពេលវេលាចេញពីធ្វើការ) គឺមានផលប៉ះពាល់សម្រាប់រាងកាយ គួរចៀសវាងទម្លាប់ទាំង៦នេះ ដើម្បីថែទាំសុខភាពបេះដូង រួមមាន ៖

១-ហាមបរិភោគអាហារល្ងាចក្រោយម៉ោង៧យប់ ៖ ពេលវេលានេះ ការគ្រប់គ្រងកម្រិតស្ករ និងខ្លាញ់ក្នុងរាងកាយនឹងធ្លាក់ចុះ ។ ការបរិភោគអាហារក្នុងអំឡុងពេលនេះធ្វើឱ្យកម្រិតស្ករ និងខ្លាញ់ក្នុងឈាមកើនឡើង ព្រមទាំងបង្កើនការរលាកក្នុងរាងកាយ ។ រីឯការឆាប់បរិភោគអាហារល្ងាច គឺជាការថែទាំសុខភាពបេះដូងយ៉ាងល្អ និងរាងកាយមានពេលសម្រាក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD2WVglutwMPNXRa5aVovGN6dXe7KdDJqD8EUnOniihEUQ9KXp12qRUEGlrt1EdH91MN-C6Pk8IoF-uCzXKbcTFC683enLXHeY8_D8tZKegLSzhp4tuJyvWOmXBpaH2u-uqRCN5F8m4b8e6eKBNT7QdjIi5Tv3AnY7kFkwpsdjaKXNA06Chx2O61o_nJGk/s800/photo_2026-03-26_10-44-15%20(2).jpg
២-ហាមនៅក្រោមពន្លឺភ្លើងពណ៌ស ពេលយប់ ៖ ពន្លឺអំពូលភ្លើងខ្លាំងអាចរំខានដល់ការបញ្ចេញអរម៉ូនមេឡាតូនីនដែលពាក់ព័ន្ធនឹងការគេងលក់ និងសម្ពាធឈាម ។ គ្រូពេទ្យណែនាំឱ្យបន្ថយពន្លឺពេលយប់ដើម្បីជួយឱ្យរាងកាយឆាប់បានសម្រាក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioJJKmrGlqkhnjY20naSrczyRyfZBmcVDTb18kZwAEHxF4uevvm5-adRTM9gTQHWJ8J-bLkPHIHck66usPZ6SVRskqSNC_13PfvzF14gH0I0F8RY9WVjRrFHaeEynwvDIF_MmODT1gK1Kxy0EM70sVS04Lxfgit7BWiPHyZuZsjoJ8lYCh21KJgrYZ4nEy/s600/photo_2026-03-26_10-44-15%20(3).jpg

៣-ហាមអានព័ត៌មានស្ត្រេសមុនចូលគេង ៖ ព័ត៌មាននយោបាយ ឬព័ត៌មានស្ត្រេសផ្សេងៗនឹងជំរុញដល់ប្រព័ន្ធប្រសាទបណ្តាលឱ្យបេះដូងលោតញាប់ និងឡើងសម្ពាធឈាម ។ ចូរចៀសវាងអានព័ត៌មានទាំងនេះពេលយប់ដើម្បីឱ្យរាងកាយអាចសម្រាកពេញលេញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6QbqX0Ns424HZcxuCu_QZRSPOpOd6nOR7CTBznX4l2zEWQU2JqEGwffzZY769TYPwkQ5zmTRsGY307d7TdUBBQWaBtvhAe9dSJ3rDuARyaG4wLL3EMXWavN22ZTDhFF1sDFuUkPZUKrZY9PkcD1lCZMH2bDIwPfdgylfrDJhUiDBrZ5wINwkIBrJ8FyXx/s1000/photo_2026-03-26_10-44-15%20(4).jpg

៤-ហាមហាត់ប្រាណខ្លាំង ៖ ទោះជាការហាត់ប្រាណល្អសម្រាប់បេះដូង ប៉ុន្តែការហាត់ប្រាណខ្លាំងពេលយប់នឹងធ្វើឱ្យរាងកាយបញ្ចេញកម្លាំងមិនឈប់ឈរនាំឱ្យពិបាកគេងលក់ ។ យើងអាចហាត់ប្រាណបញ្ខេញកម្លាំងស្រាលៗ ដូចជា ៖ ដើរឱ្យមានចលនាសរសៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCkqt3uA7AW3XObE2VNUAtMRjX6JC5rN_jSOLGOQ3xntUsPqxihRQlx6IYhJ_dsm3J20cq36_aLqwNyI9c96GvAd6hKDAPIgzqr4UnDuqf7Puswi37EQaVnkoC7x8F1ylzsD6JTEBFEgXbBowB1jekEnVRt4rkk4vAs_EkdVeKKvGNFHg81w8Ss3EiLmF-/s900/photo_2026-03-26_10-44-15%20(5).jpg

៥-ហាមឈ្លោះប្រកែក ៖ អារម្មណ៍ខឹងសម្បារដោយសារការឈ្លោះប្រកែកគ្នាពេលយប់មានឥទ្ធិពលដោយផ្ទាល់ដល់បេះដូង និងនាំឱ្យអរម៉ូនតានតឹងកើនឡើងរំខានការគេងពេលយប់ ។ បើមានរឿងសំខាន់ ត្រូវលើកមកជជែកគ្នាពេលណាសមស្រប ដើម្បីចៀសវាងផលប៉ះពាល់សុខភាព ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixbwfjdg8lojexFd0VVY6NjxViviUVb85eQMZ87_m9m8bW8ER3F11JmLC8nmI9_8QzK5lp4sr9QoEnuYK8iX9D7_quDpVWQhQPAlJhPubnYynnIRGV2DYJ6zNIiuFZQ-dwbULFb-FEyvZwrbkKIedm-aLr55jRRu0GZInu0Q_sCLPOLqOIyPCxkIwwoGVH/s1280/photo_2026-03-26_10-44-16.jpg

    ៦-ហាមមើលទូរស័ព្ទបើកពន្លឺអេក្រង់ខ្លាំង ៖ ពន្លឺចេញពីអេក្រង់ទូរស័ព្ទដៃ ឬថេបប្លេតពេលយប់ នឹងពន្យារពេលការបញ្ចេញសារធាតុមេឡាតូនីន ជាលទ្ធផល យើងមិនងាយគេងលក់ទេ និងគុណភាពការគេងធ្លាក់ចុះ ។ ការគេងមិនគ្រប់គ្រាន់ពាក់ព័ន្ធនឹងសម្ពាធឈាមខ្ពស់ និងជំងឺបេះដូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaE8p0Pj-MEJhiGkNbSYqQaN45_S-a4n84NPX362ZOT3kUMxmcUGxxF7Pt3SRfKkFOyM8wUqMsqu6-LlhjabxFqQus-dFmBWXgdyV6DYIOsKN26WQzCQdL3UBdskAhFr0iMbncrogH-sD6wVm9Hc2a_sadGOpBFZFeqnXi2OofvMg-FRrjvUn1wZ5vKE72/s628/photo_2026-03-26_10-44-16%20(2).jpg

    សរុបមក បេះដូងត្រូវការពេលវេលាសម្រាក ដែលយើងត្រូវចៀសវាងឱ្យបាននូវទម្លាប់ណារំខានការគេង ឬអារម្មណ៍តានតឹងបន្ទាប់ពីម៉ោង៧យប់ ដើម្បីឱ្យរាងកាយសម្រាកបានគ្រប់គ្រាន់ ។ ការផ្លាស់ប្តូរទម្លាប់ទាំងនេះជាការថែទាំសុខភាពបេះដូងយូរអង្វែងយ៉ាងមានប្រសិទ្ធភាព ៕

ព្រឹទ្ធសភាថៃផ្តល់អនុសាសន៍ឱ្យរដ្ឋាភិបាលលុបចោល MOU ឆ្នាំ២០០០ ជាមួយកម្ពុជា

0

គណៈកម្មាធិការព្រឹទ្ធសភាថៃ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានផ្តល់អនុសាសន៍ឱ្យរដ្ឋាភិបាលលុបចោលកិច្ចព្រមព្រៀងនៃអនុស្សរណៈយោគយល់ (MOU) ឆ្នាំ២០០០ ជាមួយកម្ពុជា ដើម្បីឱ្យប្រទេសថៃទទួលបានអត្ថប្រយោជន៍ផ្សេងៗ និងមិនចាញ់ប្រៀបកម្ពុជា ដោយគណៈកម្មាធិការនេះថា បើទោះជាគ្មាន MOU ឆ្នាំ២០០០ ក៏ប្រទេសថៃនៅតែប្តេជ្ញាចិត្តក្នុងការចរចាព្រំដែនផ្លូវគោកអចិន្ត្រៃយ៍ជាមួយកម្ពុជាដោយសន្តិវិធីបន្តទៀត ។

គណៈកម្មាធិការព្រឹទ្ធសភាថៃត្រៀមបញ្ជូនឯកសារទៅកាន់រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ចាត់វិធានការបន្តទៀត ដោយការលុបចោល MOU ឆ្នាំ២០០០ ក្នុងគោលបំណងកុំឱ្យថៃចាញ់ប្រៀបកម្ពុជា ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation កាលពីថ្ងៃទី២៤ ខែមីនា ។

លោក Noppadol Inna សមាជិកព្រឹទ្ធសភា និងជាប្រធានគណៈកម្មាធិការព្រឹទ្ធសភា ដែលបំពេញតួនាទីសិក្សាពីគុណសម្បត្តិ និងគុណវិបត្តិនៃការលុបចោល MOU ឆ្នាំ២០០០ និងឆ្នាំ២០០១ ជាមួយកម្ពុជា កាលពីថ្ងៃទី២៤ ខែមីនា និយាយថា គណៈកម្មាធិការបានប្រជុំពិភាក្សាគ្នាពីការលុបចោល MOU ចំនួន២០ដង, ចុះសិក្សានៅខេត្តចំនួន៧ ដែលមានព្រំដែនជាប់កម្ពុជា, ស្តាប់របាយការណ៍លម្អិតរបស់ទីភ្នាក់ងារសន្តិសុខ និងក្រសួងការបរទេសថៃ ។

ការសិក្សារបស់គណៈកម្មាធិការបានបែងចែកជា២ផ្នែក គឺ MOU ឆ្នាំ២០០០ និង MOU ឆ្នាំ២០០១ ក្នុងនោះ MOU ឆ្នាំ២០០១ គឺគណៈកម្មាធិការបានផ្ដល់អនុសាសន៍ជាឯកច្ឆ័ន្ទឱ្យលុបចោល និងប្រកាសពីការលុបចោលតាំងពីខែធ្នូ ឆ្នាំ២០២៥ ។ រីឯ MOU ឆ្នាំ២០០០ គណៈកម្មាធិការសម្រេចថា គួរតែលុបចោល បើទោះជាគ្មាន MOU ឆ្នាំ២០០០ ក៏ប្រទេសថៃនៅតែប្តេជ្ញាចិត្តក្នុងការចរចាព្រំដែនផ្លូវគោកអចិន្ត្រៃយ៍ជាមួយកម្ពុជាដោយសន្តិវិធីបន្តទៀត ដើម្បីឱ្យប្រទេសថៃទទួលបានអត្ថប្រយោជន៍ផ្សេងៗ ។

បើតាមការលោក Noppadol Inna ជំហ៊ានបន្ទាប់ នឹងបញ្ចូលការលុបចោល MOU ឆ្នាំ២០០០ ទៅក្នុងរបៀបវារៈកិច្ចប្រជុំព្រឹទ្ធសភាដើម្បីបោះឆ្នោតអនុម័ត បន្ទាប់មក ព្រឹទ្ធសភានឹងបញ្ជូនឯកសាររបស់គណៈកម្មាធិការទៅឱ្យគណៈរដ្ឋមន្ត្រីចាត់វិធានការបន្ត ។ លោករំពឹងថា ឯកសារលុបចោល MOU ឆ្នាំ២០០០ នឹងបញ្ជូនទៅកាន់កិច្ចប្រជុំព្រឹទ្ធសភានៅខែមេសា និងថា ថៃអាចលុបចោល MOU ឆ្នាំ២០០០ ជាឯកតោភាគីបានដោយយោងតាមអនុសញ្ញាទីក្រុងវីយែនស្តីពីច្បាប់សន្ធិសញ្ញា ។

គួរបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នា ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ (ហៅកាត់ថា MOU ឆ្នាំ២០០០) ។

MOU ឆ្នាំ២០០០ មានខ្លឹមសារពង្រឹងថែមទៀតនូវចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដោយមានជំនឿទុកចិត្តថា ការខ័ណ្ឌព្រំសីមាព្រំដែនគោករវាងកម្ពុជា-ថៃ គឺជាប្រការមួយអាចជួយរារាំង និងដោះស្រាយនូវជម្លោះព្រំដែនដែលកើតឡើងតាមបណ្តោយព្រំដែន ព្រមទាំងសម្រួលដល់ការធ្វើដំណើរ និងសហប្រតិបត្តិការរវាងពលរដ្ឋនៅតាមបណ្តោយព្រំដែន ៕

អ្នកសិល្បៈច្រើនរូបបញ្ចេញអារម្មណ៍ភ្លាមៗក្រោយឃើញអ្នកសិល្បៈបុរាណមិនអាចថតនៅប្រាសាទអង្គរវត្ត

0

ជាច្រើនដងមកហើយដែលអ្នកសិល្បៈមួយចំនួនបានត្អូញត្អែរអំពីផលលំបាកក្នុងការថតរូបនៅឯប្រាសាទអង្គរវត្តក្រោមហេតុផលផ្សេងៗ។ យ៉ាងណាមិញ ហេតុការណ៍ស្រដៀងគ្នានេះបានកើតឡើងម្តងទៀតខណៈអ្នកសិល្បៈជាច្រើនរូបដូចជាតារាសម្តែង ឆឹម សក្កដា តារាសម្តែង សេង មង្គល កញ្ញា ណាក់ ស្រីណា បានបញ្ចេញប្រតិកម្មរបស់ខ្លួនឡើងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnfigdWdGEDeWyELxQ3cgAwKfxMdYWLs1GsMCW4Jgj-q-KHUWp72k1Aqtct1j330zzwc9qcNjmwlBGdWRBslV41t8dcqir365AWL9GO8imO2KwuYiDZMtQjSM-tMYHBPDmBSFeqJu17lmaU0gdSc8brvXu9DAUprdNwEU3wznjwb49LgA1gSZxBU7_ZBmB/s2048/image_2026-03-25_14-01-22.png
នៅថ្ងៃទី២៥ ខែមីនា មានគណនីមួយឈ្មោះថា So Channou បាន Live ចេញពីតំបន់អង្គរជាមួយនឹងក្រុមសិល្បៈបុរាណមួយក្រុមសម្តែងការខកចិត្តយ៉ាងខ្លាំងដែលខាងអាជ្ញាធរជាតិអប្សរាពុំអនុញ្ញាតឱ្យចូលថតឡើយដោយតម្រូវឱ្យមានលិខិតអនុញ្ញាតជាមុនសិន។ ភាពខកចិត្តរបស់ពួកគាត់កាន់តែខ្លាំងនោះគឺថាក្រុមអ្នកសិល្បៈបានរៀបចំតែងខ្លួនតាំងពីម៉ោង២ទៀបភ្លឺស្លៀកពាក់តាមបែបប្រពៃណីខ្មែរយ៉ាងត្រឹមត្រូវប៉ុន្តែដល់ម៉ោង៩ព្រឹកទៅហើយនៅតែមិនអាចថតបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDD56HLMEV6EXJykUzNyvI_qHsldOFOoBQx3aulpKaoGD7Sdo05g5DtxHaKR8Ak_axd0UrvvMJemIFJZZRaa8WYz1ae5boldHqqa68GAh_9QoADmWtFsfPRpdxiBrEPb5JeWg0mbGtyF2iMTvRDWPKPfh7t34Af1_-xB2Enxdux08oTEtrfyjPyW6kxNzl/s2048/image_2026-03-25_14-01-27.png

រឿងរ៉ាវនេះបានធ្វើឱ្យរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គមដោយមានការចែករំលែកយ៉ាងច្រើន។ ក្នុងពេលជាមួយគ្នានេះសិល្បករដែលធ្លាប់ដឹងពីផលលំបាកក្នុងការថតបានបង្ហាញប្រតិកម្មរបស់ខ្លួនឡើងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmVP0PFRNcJaa_KhhRju6NGYu6knmRymBa3AMbOg-8trIYFHEQ0AQfTGzxOZYkXZR0cXxszrh8x7ms7PBg3cRPNDUeF_011_D2WbkZRg5W-Xpxv2EoUBCKzgK6uPfwrTifRFiDe_Qnn3lLPbr3EJLflVRTPl3pBPSaSQ6PTNVgtQwdtB5lRD1H4llX1AI4/s2048/image_2026-03-25_14-01-30.png
តារាសម្តែង សេង មង្គល បានចែករំលែកគណនីខាងលើដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «ជួបផ្ទាល់ទើបដឹងថាមិនស្រួលទេ វាធ្វើឱ្យយើងមានអារម្មណ៍ថាលែងចង់ថតផ្សព្វផ្សាយតែម្តង ស្មុគស្មាញ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmACyr-rGGnkpqI_oWw77uH0fndUmxtnmNdhhCFPfA_nTkIaiiXGb0ilrlseff48MdGASqWLArMWLZrI6yRwWY8iPEBcQypSP5BmbYDXNwaDJE54sTMjWsZu6neAHKK6a6pQJderOLO66KHIzLd2shJGamffiXZFhOVgDaEab2sGzCYjaKzM1ZXVrX9DyH/s1280/-2147483648_-235513.jpg
ងាកមកកាន់តារាសម្តែង ឆឹម សក្កដា វិញបានលើកឡើងយ៉ាងដូច្នេះថា «ឧស្សាហ៍ឮរដ្ឋមន្រ្ដីមានប្រសាសន៍ថា ពលរដ្ឋគ្រប់រូបជាចំណែកនៃការចូលរួមផ្សព្វផ្សាយវប្បធម៌ និងទេសចរណ៍…. ប៉ុន្ដែ……យល់អារម្មណ៍មួយនេះច្បាស់ណាស់ ព្រោះតែដើម្បីជាតិទើបឈឺ….ឈឺជាងសាសន៍គេបំពានទៀត….»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvJb-k36LK6Rg-NHjPFtq40hkv6yTioMcd3S0o8BFPG0qXd48IyuR5KA9_rAfiUaOT4De4lPwSfi3Eqa3Pe-dJcoxH51JLP94mXzQlqt8kRZaedK8BtcyDOpBsuo_YveWsrbJ9K_gFkUXM_E5GPUNnOBpBwb0TstTIwGFeHTWYn6pITRogsU2ZEs6XxLsu/s1280/-2147483648_-235515.jpg

ចំណែកតារាសម្តែងនិងជាពិធីការិនី ណាក់ ស្រីណា បានពោលទាំងមិនអស់ចិត្តថា «ខ្ញុំនៅតែមិនយល់ ហេតុអ្វីបានមិនឲ្យថត ហេតុអ្វី?????? ខ្ញុំឆ្អែតម្តងៗដែរ ពេលតែងខ្លួនបុរាណហើយ ទៅថតគេមិនឱ្យថត ឈឺណាស់និយាយមែន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj04HPlInUQTEaFlKIbKqICGMQE6z9AXyFB-t0IBFDMIyBU6Xxjx4V8DTQatCvp4IrM-8kjFbkPRGKAJGfIIEG9PhmTFNRftK5Bbw_Oxv87Yx-4ZMJDUW_LSMBA75IxJkigSGUI67XkjPJlku1HrUffVbbTiRIezEb4bzlyMjUwKaRtFhkHcFhLb9BBAqj4/s1280/-2147483648_-235517.jpg
គួរបញ្ជាក់ផងដែរថាកាលពីដើមខែមីនា សៃហ្វុន លំដាប់រងទី១ Miss Universe Cambodia 2023 ក៏បានបង្ហាញការខូចចិត្តនិងខកចិត្តជាខ្លាំងនៅពេលតែងខ្លួនបែបសហសម័យចង់ដើរលើកម្រាលព្រំដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ខាងអាជ្ញាធរនៅទីនោះពុំអនុញ្ញាតឡើយក្រោមហេតុផលធ្វើឱ្យខូចវប្បធម៌៕