Home Blog Page 21

ទេសរដ្ឋមន្រ្តី កែវ រ៉េមី ថាថៃកំពុងប្រើប្រាស់សារព័ត៌មានដើម្បីស្ទាបស្ទង់ប្រតិកម្មកម្ពុជា

0

រាជធានីភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងពីការវិភាគរបស់លោកចំពោះបញ្ហាព្រំដែន ដែលហាក់កំពុងក្លាយជាចំណុចរសើបម្ដងទៀតថា ថៃគ្មានគម្រោងបង្កជម្លោះឲ្យផ្ទុះឡើងជាជាលើកទី៣នោះទេ ប៉ុន្តែអ្វីដែលមេទាហានថៃកំពុងធ្វើនៅពេលនេះ គឺដើម្បីស្ទាបស្ទង់ប្រតិកម្មកម្ពុជាតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY62nH8Tqeqx3xZ6LObpLaKZ5LJ0YiZwpPCyyiYpTVK754u39uv5ybsmWtfJVrsM-6OI12Z9StCAmlnq61-IGxIMAO8yS8YFB5H3zG7g1I_uHSU382DIJxRoSmfn2m6O0areSEihlp8yL9dbSTMaDnrtnt9iNm72WyBNKDdYieGsYDelTTbt6EVNR_g5M3/s1280/photo_2026-03-25_16-01-42.jpg

យោងតាមសំណេរដែលបានបង្ហោះ នាយប់ថ្ងៃអង្គារ ទី២៤ ខែមីនា លោក កែវ រ៉េមី បានអះអាងយ៉ាងដូច្នេះថា ថៃគ្មានគម្រោងធ្វើសង្រ្គាមជាមួយខ្មែរជាលើកទី៣នោះទេ ហើយខ្ញុំក៏ធ្លាប់បានអះអាងតាំងតែពីដំបូងមកម្ល៉េះ មុនពេលការបោះឆ្នោតថ្នាក់ជាតិរបស់ថៃ ថាគ្មានរលកទី៣នោះទេ។ លើកនេះក៏នៅតែគ្មាន។ អ្វីដែលមេទាហានថៃប្រតិកម្មតាមសារព័ត៌មានថៃនៅថ្ងៃនេះគឺគ្រាន់តែជាការស្ទាបស្ទង់ចង់ដឹងប្រតិកម្មពីកម្ពុជាតែប៉ុណ្ណោះ។ នេះជាសង្រ្គាមចិត្តសាស្ត្រមួយ ដោយគ្រាន់តែបោះដុំថ្មមួយដុំទៅក្នុងទឹកបឹងចង់ឃើញរលកតែប៉ុណ្ណោះ។

ការលើកឡើងរបស់លោកទេសរដ្ឋមន្រ្តីដូចខាងលើនេះ ធ្វើឡើងក្រោយប្រជាពលរដ្ឋកម្ពុជា មានការព្រួយបារម្ភពីស្ថានការណ៍ព្រំដែនខ្លាចក្រែងថៃបង្កឲ្យមានការផ្ទុះសង្រ្គាមម្ដងទៀត បន្ទាប់ពីសារព័ត៌មានថៃបានចុះផ្សាយដោយដកស្រង់សម្តីរបស់ប្រធានចារកម្មថៃ ដែលចោទមកលើកម្ពុជា ថាត្រៀមខ្លួនសម្រាប់ការផ្ទុះអាវុធលើកទី៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRdedRvrh2m16DZM7mG_BUood0Z54gyjO554k_Et2D7aDD69-XKVcpHtXbB9wl3A_dzJmSw3-mbNIGadacF6JSOeWJLSnAUwgv1MhgtAMeGd8C3r8IopbsCk2dMrDAPaQSKGHXFWz8jngtu3WK9oxalDEglZU4I6ZVEUVMTxM5F58mIbIxxqDUyRFp3j9O/s1024/photo_2026-03-25_16-01-47.jpg

ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ច្រានចោលការចោ.ទប្រកាន់ខាងលើរបស់សារព័ត៌មានថៃ ដោយបញ្ជាក់យ៉ាងខ្លីថារបាយការណ៍នេះមិនមានភាពត្រឹមត្រូវ និងជាការអះអាងដោយគ្មានមូលដ្ឋានច្បាស់លាស់។

បន្ថែមលើនេះ អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវការគោរពសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ព្រមទាំងអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខតាមបណ្តោយព្រំដែន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb2tVCtxcjtUYvBJ9vOkNk395SpEcioIfwUQNnizJZWhjF3AekdrNpBkFziR1NzRCpZ1yNLPVftD6Cw-pB08GJv4XMfSxx4voVGnrPGzhXopFt_zk1TFYt_hqjyd2mISsJiDUI4ZTqhc4v2kG6HflY99Gj01WUnnFZfELqt6QbBPXX_lmVhrTe6rp9jUCi/s1280/photo_2026-03-25_16-01-51.jpg

អ្នកនាំពាក្យក្រសួងការពារជាតិ បានបន្ថែមទៀតថា កងទ័ពកម្ពុជាគាំទ្រយ៉ាងពេញទំហឹងនូវគោលជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុសញ្ញា សទ្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរមាន៕

ហ្វីលីពីនប្រកាសដាក់ប្រទេសក្នុងភាពអាសន្នថាមពលរយៈពេល១ឆ្នាំ

0

ហ្វីលីពីន គឺជាប្រទេសដំបូងគេនៅលើពិភពលោក ដែលប្រកាសអាសន្នថាមពលរយៈពេល១ឆ្នាំកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីហ្វីលីពីនខ្វះខាតប្រេងឥន្ធនៈយ៉ាងខ្លាំង និងតម្លៃកើនឡើង ដោយសារការនាំចូលប្រេងរហូតដល់ជាង៩០% មកពីបណ្តាប្រទេសនៅឈូងសមុទ្រមជ្ឈិមបូព៌ា ។ ការប្រកាសអាសន្ននេះ ស្របពេលប្រទេសផ្សេងៗលើពិភពលោក ក៏ប្រឈមនឹងបញ្ហាខ្វះខាតប្រេងដូចគ្នាបណ្តាលមកពីសង្គ្រា.មនៅមជ្ឈិមបូព៌ា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjReVzgcxko3oUfADhv7OF62paU6Ga1Zcq2drvNs51BvkXQ6JZGR-b5hmOeK094h4m5d3ZxlfL8u3K-fHvCjz8Nztclx6WjRO5nCAef_z4m_iaSckq58LaXtCWoT_pHkynadGhY_JgwNGUIEcGNUflUyg8qelpXOJ2xAVuvM3geFltwdvNm4EyjUSMpxnqU/s1024/photo_2026-03-25_15-34-54%20(3).jpg
កាលពីថ្ងៃទី២៤ ខែមីនា ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr.បានប្រកាសអាសន្នថាមពលនៅទូទាំងប្រទេស ដោយលោកថា តម្លៃប្រេងកើនឡើងខ្ពស់ដោយសារសង្គ្រាមមជ្ឈិមបូព៌ា បានគំរាមកំហែងដល់ការផ្គត់ផ្គង់ថាមពលក្នុងប្រទេស ។ លោកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិអនុញ្ញាតឱ្យរដ្ឋាភិបាលចាត់វិធានការដោះស្រាយហានិភ័យកើតឡើងពីការផ្គត់ផ្គង់ថាមពលលើពិភពលោកផ្អាកដំណើរការភ្លាមៗ និងដោះស្រាយបញ្ហាសេដ្ឋកិច្ច ដោយកំណត់ឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាស្តុកប្រេង និងការកេងចំណេញខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9sjUdecDN9Ne6-v1FDVLZS1k4bpMwBwvIShcpirxLQHg_QAfLGSE9ZpcvJQo0VFrv8naCtQeyOLCl2pC_nOdIgPgBp5X0k_H1Ean3Kwx75f0DcbfmfdxsXx8RDZc_Wo1FbwntjBTUgn-Egl8ZywxjyhWWzA35Vi-RVeSdqtZVhiJOFAi3fhxKJJgSwdHy/s1280/photo_2026-03-25_15-34-55.jpg

លោកប្រធានាធិបតី Marcos និយាយថា រដ្ឋាភិបាលហ្វីលីពីនបានបង្កើតគណៈកម្មការមួយដើម្បីត្រួតពិនិត្យការដឹកជញ្ជូនប្រេង ស្វែងរកទិញប្រេង ចែកចាយប្រេង និងការត្រៀមខ្លួនទិញប្រេង អាហារ ថ្នាំពេទ្យ ផលិតផលកសិកម្ម និងផលិតផលចាំបាច់ផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4vtCtvF3JwZnLMCPeYXYPQ6ZOCQ9No_SiX5mmNeQKEH04ec40FyhKtw_kDpQxpgtvUqiqwQN5AkzFWgchoS-sITjtY36HDTh7xOyn89toNbqvaw1hLrNHLOMpITOoFxRJ_dNIcBBpZBTMDgPgmeTRSlRU0E5t8TIW7ZmDJ7RU0BefUznyfYkLcZeoZ5gX/s1023/photo_2026-03-25_15-34-54.jpg

តាមការប្រកាសកន្លងមករបស់ក្រសួងថាមពលហ្វីលីពីន គឺប្រេងសាំងបម្រុងអាចប្រើប្រាស់រយៈពេល៥៣ថ្ងៃ, ប្រេងម៉ាស៊ូតអាចប្រើប្រាស់បានចំនួន៤៦ថ្ងៃ និងប្រេងសម្រាប់យន្តហោះអាចប្រើប្រាស់ប្រមាណ ៣៩ថ្ងៃ ។ តម្លៃប្រេងម៉ាស៊ូតបានកើនឡើងទ្វេដងតាំងពីសង្គ្រាមចាប់ផ្តើម គឺស្មើរហូតដល់២ដុល្លារក្នុង១លីត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvh4wiw2ffXljHIyA4tS6t4maJuKxPsinFUwNKPPHY6KL3AO7EClscUuwTmuLCFdb4mwQ39nEFMtNNadLb9kdRBQyw4rpC0Z4Lq9B56mT0waZx5XJh7U0YN7X6Zr_prCOnJUwZn3079U5Bo6x1fBjBKHuo_00ULNzhpXqKUXH3iEbqaAtH8R68k-Jg_xSi/s600/photo_2026-03-25_15-34-53.jpg

ហ្វីលីពីនបាននាំចូលប្រេងរហូតដល់៩០% ពីបណ្តាប្រទេសនៅឈូងសមុទ្រមជ្ឈិមបូព៌ា ទើបធ្វើឱ្យហ្វីលីពីនងាយរងគ្រោះបំផុតក្នុងចំណោមប្រទេសនៅតំបន់អាស៊ី បន្ទាប់ពីការផ្គត់ផ្គង់ប្រេងក្នុងតំបន់រាំងស្ទះភ្លាមៗ និងអ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz ។ ហេតុនេះ ហ្វីលីពីនបានងាកទៅទិញប្រេងពីរុស្ស៊ី ចិន និងប្រទេសផ្សេងៗនៅអាស៊ីអាគ្នេយ៍ ដើម្បីបំពេញតម្រូវការប្រើប្រាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu1LkxcCIoJd9p1ffGx6it8HiQsQZcfqypSG4IgpDqTuewffpvUXmbyTUsh5GJhUwppjTK-S-wKv94ia8_aGWAK_h65pusRv55QP3HYFLtE8UTkYUI0p3R5HPpcyMMw8iEfQ07vZg8IiY_35kB7NVXmH7sdy5qoYUt5ZB9F7jpZHg7tcZNz2vK0gb5NAre/s770/photo_2026-03-25_15-34-53%20(2).jpg
មន្ត្រីរដ្ឋាភិបាលតាមស្ថាប័នជាច្រើនបានធ្វើការត្រឹមតែ៤ថ្ងៃក្នុង១សប្តាហ៍ដើម្បីសន្សំសំចៃប្រេង ហើយលោកប្រធានាធិបតី Marcos សំណូមពរឱ្យពលរដ្ឋធ្វើដំណើររួមគ្នា (ឬការធ្វើដំណើរតាម Car Pool) ។ លើសពីនេះ រដ្ឋាភិបាលបានផ្តល់ប្រាក់ក្នុងម្នាក់ចំនួន៥,០០០បេសូ (ស្មើជិត៣០០ដុល្លារ) ទៅឱ្យអ្នករត់ម៉ូតូកង់បីរាប់ម៉ឺននាក់នៅទីក្រុងម៉ានីល ដែលខ្វះខាតចំណូលដោយសារតម្លៃប្រេងកើនឡើង ។

ហ្វីលីពីនពិបាកដោះស្រាយការខ្វះខាតប្រេងក្នុងប្រទេសយ៉ាងខ្លាំង និងធ្វើឱ្យក្រុមកម្មករដឹកជញ្ជូនអំពាវនាវឱ្យរួមគ្នាធ្វើបាតុកម្មទ្រង់ទ្រាយធំនៅទីក្រុងម៉ានីល ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែមីនា ដើម្បីប្រឆាំងតម្លៃប្រេងកើនឡើង និងការចាត់វិធានការមិនគ្រប់គ្រាន់របស់រដ្ឋាភិបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3ueDNm1mYdwhivPYCjJ2teW8xI5mF9QUpZvSbIOuITj_mmYKtSw7YBOY1DLWz4ttbtA_Q3EknjgVjcKnj5uijje1O5rsJRe3mU7bnf-cBMj2bcWicW7m5HCv4sKmPwEtQONd8lSofRG3qwCUj9Yicf33R0-4h79b-hK3DJ-vL00t0ZebiKZ_pTw-Xjezs/s860/photo_2026-03-25_15-34-53%20(3).jpg

បើតាមអ្នកសេដ្ឋកិច្ច គឺផលប៉ះពាល់នឹងកាន់តែធ្ងន់ធ្ងរជាងនេះ ជាពិសេស ហ្វីលីពីននឹងបាត់បង់ប្រាក់ចំណូលបានពីការផ្ញើប្រាក់របស់ពលរដ្ឋរាប់ពាន់នាក់ដែលធ្វើការនៅបណ្តាប្រទេសមជ្ឈិមបូព៌ា ៕

តារាសម្តែង Deng Kai ត្រូវបានហ្វេនផ្កា.ប់មុខជ្រុ.លនិយមតាមរំខានជីវិតឯកជន

0

តារាសម្តែង Deng Kai ដែលល្បីក្នុងរយៈពេលចុងក្រោយនេះសម្តែងជាតួអង្គចិត្តអាក្រក់កំពុងក្លាយជាប្រធានបទក្តៅនៅលើបណ្តាញសង្គមបន្ទាប់ពីហ្វេនផ្កាប់មុខ ជ្រុលនិយម តាមរំខានលោកចូលទៅក្នុងកាប៊ីនយន្តហោះ។ ទោះយ៉ាងណាទឹកមុខរបស់តារាប្រុសរូបនេះបានក្លាយជាប្រធានបទក្តៅនៅលើ Weibo។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKV_ngNvGcO06w-IbxSV1_Fd15He0SByo1UmdH5TqfwgHQ9Nplc2hUvp3iQhurygyo18TYJypZ2sJHmPK68kbYXbA0PYtPqGQylIzAQaONbGF9HItMtoRT6WzcghDU7PykGviDGlfXTynOk_L8a4aiGalFb9t5t0OnC0m2qtujkK3oCcU7ESOWYbRRYFse/s608/image_2026-03-24_15-53-27.png

តាមការបង្ហោះនៅលើបណ្តាញសង្គមចិនបានឱ្យដឹងថា Deng Kai កំពុងអង្វរអ្នកគាំទ្រឱ្យត្រឡប់ទៅកន្លែងអង្គុយរបស់ពួកគេវិញ ដើម្បីជៀសវាងការរំខានដល់អ្នកដំណើរផ្សេងទៀត។ នៅពេលដែលសំណើរបស់លោកត្រូវបានគេមិនអើពើ លោកត្រូវបានថតនៅលើកាមេរ៉ា ដោយបង្វិលភ្នែករបស់តារាប្រុសរូបនេះនៅក្នុងគ្រានៃភាពអស់សង្ឃឹមដែលអាចមើលឃើញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-QUdTuRYsWU2hceQIloHEDebXU7Qfcm5-p_IGd53xDDnoyVxQY3CepRubCpZGVEX1ye0qOEFZ4izW86zNF1ttRHAiBSzWKK8uF22kcqa14KnGhvig9ljbIeQhtSvDiWAt0o6l5kwdGBwMt6IXXiLFgoB__KCo384645vwwCYqGaJvYZ8s0nkNOMrhox7l/s1348/image_2026-03-18_10-42-44.png

សកម្មភាពនេះបានជំរុញឱ្យអ្នកនិយមអ៊ីនធឺណិតមួយចំនួនបានចោទប្រកាន់ថាកាយវិការនេះថា «ក្រអឺតក្រទម» បន្ទាប់ពីការកើនឡើងនៃកិត្តិនាមរបស់ Deng Kai។ ទោះយ៉ាងណារលកអ្នកគាំទ្រកំពុងការពារលោក ដោយអះអាងថាអាកប្បកិរិយា Sasaeng មិនគួរត្រូវបានអត់ឱនឡើយ។ លើសពីនេះទៅទៀត អ្នកគាំទ្រក៏បានលើកហេតុការណ៍កាលពីមុនរបស់ Deng Kai ដោយបញ្ជាក់ថាលោកនៅតែគោរពនិងមានរីករាយជាមួយអ្នកគាំទ្រខ្លួនផ្ទុយស្រឡះពីអាកប្បកិរិយាទៅលើហ្វេនជ្រុលនិយមមួយចំនួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieFPKgbw-vzzQJUncYh1HIQqG5ZIB87xrS9mH_Vr5CMNba0W7FvQ4Il5a-sC65QksS-H80OE3fxyNfSvXcFL5CBIcHBSoTq7PPkCBZvC4UrOmXNbBJe6JLTTQccLTtmGnedDSPwP0gfENZtzxZmyoOsjR4NmJ1BydPVpR9izyuzmJastOkIzVmupLU5TH6/s1365/image_2026-03-18_10-42-45.png

អ្នកគាំទ្របានលើកឡើងថា ការមកដល់អាកាសយានដ្ឋានរបស់ Deng Kai នៅមុនថ្ងៃនោះ Deng Kai ដែលមានការភ្ញាក់ផ្អើល ប៉ុន្តែញញឹមបានទទួលយកសំបុត្រអ្នកគាំទ្រដោយរីករាយ។ ដោយទើបតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងសម្រាប់តួនាទីរបស់ខ្លួនក្នុងរឿង «Pursuit of Jade » នេះគឺជាការបង្ហាញខ្លួននៅអាកាសយានដ្ឋានលើកដំបូងរបស់លោកដែលត្រូវបានហ្វេនផ្កាប់តាមរំខាននៅពេលធ្វើដំណើរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqjO7hxqPTczAMVluRRJgm3S4DyQf30Lr698DEWr_6R0yPzX2oxbvVuxRsw5FvJH1dA0sbbSW9N8HCIAN-mpQ0w3IQdizuT_RfQMLlRbTBsjM7t5dBes26gDDbjJvQrXUaE8b30bMlz-vH8VuMXDg73cTmKUf2wEHurnvnLNA8RYLtWsqzJm49q3EG7P6Z/s1394/image_2026-03-24_15-51-09.png
គួរឱ្យដឹងថា Deng Kai គ្រោងនឹងថតកម្មវិធី «Hello Saturday» ជាមួយ Kong Xueer។ អ្នកគាំទ្រកំពុងអំពាវនាវឱ្យមានការការពារកាន់តែប្រសើរសម្រាប់តារាសម្ដែងរូបនេះ បន្ទាប់ពីហេតុការណ៍នេះកើតឡើង៕

គ្រាន់តែ វណ្ណដា បង្ហាញខ្លួននៅពហុកីឡដ្ឋានមរតកតេជោអ្នកគាំទ្ររំពឹងបែបនេះភ្លាម

0

តារារ៉េប ម៉ាន់ វណ្ណដា កំពុងធ្វើឱ្យអ្នកគាំទ្រចលាចលបន្ទាប់ពីរូបលោកបានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមផ្ទាល់ខ្លួននៅឯពហុកីឡដ្ឋានមរតកតេជោ។ ការបង្ហោះនេះបានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រភ្លាមៗដោយមានប្រិយមិត្តខ្លះសង្ស័យថា វណ្ណដា អាចនឹងរៀបចំការប្រគំតន្រ្តីនៅទីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik1MLUaOHmGhSfRv4n81VV73nO52n36T297VbLs9j_6225FIVhtKleBvfQafTqp1QPAHvDeGKYvkQ8sNurOk9B1VdzLX9I5kqF55eK3WEOLcuu988Txdy4yIW0fGfoFz4VMMsH1dLDBWGpOViFabOg5xnbUlHkBHJLOLoSG0OihRJTGbhnpW_r9LXVeJeC/s723/image_2026-03-10_14-02-15.png

ជឿជាក់ថាអ្នកគាំទ្រ វណ្ណដា ប្រាកដជាដឹងហើយថា វណ្ណដា ខកខានការសម្តែងជាច្រើនខែមកហើយដោយលោកចំណាយពេលវេលានៅជាមួយគ្រួសារនិងមិត្តរួមអាជីពព្រមទាំងមានដំណើរកម្សាន្តជាហូរហែ។ ទោះយ៉ាងណា វណ្ណដា បានប្រកាសថាលោកនឹងសម្តែងនៅផាប់មួយកន្លែងនៅថ្ងៃទី២៧ ខែមីនា បន្ទាប់ពីលោកសម្រាកលំហែកាយអាចកាន់ក្បាលមេក្រូវិញបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi26BDjzszmo30XB3-uDJvEXnWzWghdTkjZhTsBG0ODjAelMHWrxPbKdV4NutbNZLJxhBJCsyevJDBMrxtN2X1fJZjCjPv5etiTOq9aixQFRTbsHRBD7BLjtCuuveLrdBxX8TBVtvV5G6-wGSm5Wq34Br_ltTxMdr6JqoHqq0JnORw_GWCqXaHMyBGXtlb/s1525/image_2026-03-10_14-02-16%20(2).png
អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តទោះបីជាមិនទាន់ប្រកាសជាផ្លូវការក៏ដោយនោះគឺជាវីដេអូដែល វណ្ណដា បានបង្ហោះនៅរសៀលថ្ងៃទី២៤ ខែមីនា នៅឯពហុកីឡដ្ឋានមរតកតេជោ។ ក្នុងរូបភាព វណ្ណដា បានពាក់អាវត្រីវិស័យដែលជាចំណងជើងអាល់ប៊ុមរបស់លោក ខណៈវីដេអូនោះតារារ៉េបរូបនេះពុំបាននិយាយអ្វីក្រៅពីបង្ហាញអារម្មណ៍រំភើបបិទមាត់មិនជិតឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6l91wTwnSecLxrVzZkUchCnA3TfZL2rNaZWdWciL1h1PaErkNkOYbAn5P4vBjRtW_lO23gRQEQOuNXWadVr_7V917fG2QjYbqAn7uMH2COvr-umeHFGrpmisoNjcGdMoDXGN9G1vjg2jsPeTV5X72LlTTtg6zf4pBvaS9BOvRM7zsaDJ6bWd4EVLzp0OQ/s754/image_2026-03-24_15-29-41.png

នេះបានជំរុញឱ្យអ្នកគាំទ្រជាច្រើនសង្ស័យថា វណ្ណដា អាចនឹងរៀបចំការប្រគំតន្រ្តីនៅទីនេះបន្ទាប់ពីបង្កើតកំណត់ត្រារៀបចំការប្រគំតន្រ្តីនៅឯពហុកីឡដ្ឋានអូឡាំពិកលើកដំបូងដែលទាក់ទាញអ្នកចូលរួមជាច្រើនពាន់នាក់មានទាំងអ្នកគាំទ្រជាតិនិងអន្តរជាតិ។ បន្ថែមពីលើនេះគណនី IG របស់ វណ្ណដា ក៏បានចែករំលែកបន្តពីអ្នកគាំទ្រខ្លួនដែលនឹកពីការប្រគំតន្រ្តីចង់ឱ្យកើតមានម្តងទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxoNAsIxVsJe6-3uS-XaeKwaJpOC7eN8ClmCZogVg13NA1tlU3Rl1uG4nwda7xGc9Z63_LXQ3pvdmgitm0AVn4dDjFuArzDeVGsgeJfl5uq13Ggs5MHFyEYAYaJVsW-OKHCZ_15F1bk0YW7fb6QJxuk-fbfk5zuD7m7JP5cFKLzT6MmBfjBmL-i8PQJRVi/s724/image_2026-03-25_09-06-16.png

ទន្ទឹមនឹងការសង្ស័យអាចនឹងមានការរៀបចំប្រគំតន្រ្តី អ្នកមួយចំនួនក៏គិតថាអាចនឹងរៀបចំការប្រលងចម្រៀងរ៉េប ឬ វណ្ណដា អាចនឹងចូលរួមការប្រកួតបាល់ទាត់។ ទោះយ៉ាងណា ការពិតយ៉ាងណា មានតែអ្នកគាំទ្ររង់ចាំការប្រកាសពី វណ្ណដា និងផលិតកម្មតែប៉ុណ្ណោះថាលោកនឹងត្រៀមធ្វើអ្វីនាពេលខាងមុខនេះ៕

ចូលឆ្នាំថ្មីនេះ ខ្វះប្រេងចាក់ គឺគ្មានភ្ញៀវទេសចរដើរកម្សាន្តទៀតឡើយ! វិស័យទេសចរណ៍បានស្នើឱ្យរដ្ឋាភិបាលថៃជួយដោះស្រាយជាបន្ទាន់

0

កង្វះខាតប្រេងឥន្ធនៈ និងតម្លៃប្រេងកើនឡើងបានជំរុញឱ្យផលិតផលផ្សេងៗនៅប្រទេសថៃឡើងថ្លៃស្ទើរតែគ្រប់មុខ ដែលបញ្ហានេះបង្កក្តីបារម្ភពីផលប៉ះពាល់វិស័យទេសចរណ៍ក្នុងពិធីបុណ្យចូលឆ្នាំខាងមុខ គឺនឹងធ្លាក់ចុះទាំងភ្ញៀវទេសចរបរទេស ទាំងភ្ញៀវទេសចរក្នុងស្រុក ប្រសិនបើគ្មានចំណាត់ការពីរដ្ឋាភិបាលទេនោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3uO5sRlnO3ntUjmrRwNzYnufWUaJm6lrqHeL0Jxqs2yQl-tTE3H1l-pszFRYFvNCsGCNUKPcT6h4NN0t38JRCNEq7Y7mvRd4Pyf0zu7CLF_7bWhsYK73KrglSGEIg3ilgscSeQJDoBqIdU4Dlh3Xo04rv88nLREN_E79HsGGaVYzBbLDdFno7jpgs7Lww/s1280/photo_2026-03-24_16-46-46.jpg

តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ សភាពាណិជ្ជកម្មភាគខាងត្បូងប្រទេសថៃបារម្ភពីការខ្វះខាតប្រេងឥន្ធនៈ តម្លៃប្រេងឥន្ធនៈ និងសំបុត្រយន្តហោះកើនឡើង នឹងកាន់តែធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះខ្លាំងដោយសារគ្មានភ្ញៀវទេសចរបរទេសពេលចូលឆ្នាំ និងពលរដ្ឋបោះបង់ដំណើរកម្សាន្ត ។ នេះជាការរាំងស្ទះដល់កំណើនសេដ្ឋកិច្ច ជាពិសេស សេដ្ឋកិច្ចនៅភាគខាងត្បូងថៃនឹងកើនឡើងមិនដល់២% ដោយសភាពាណិជ្ជកម្មសំណូមពរឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាការខ្វះប្រេងឱ្យបានឆាប់បំផុតដើម្បីផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរបរទេស និងពលរដ្ឋ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkv8LK7yzHx2e_hbsTtHeX0NYg1Y8HZnBw-jLKJXciFAyoOFfTZsh9ua0-8j6jY_1W63a5dmZvqrZrHB-d2SX8ohOQcwESrLocWSAiKzRbPFr3XYIqUR8wmXfAOE5Lvqy-5qLXy1cBUgg1nKxTEVSxLBr9lPRS-HxzOUcqfbSm47wTii0ybI30KKNgl1sW/s1200/photo_2026-03-24_16-46-46%20(2).jpg
លោក សាលីន តូថាប់ថៀង ប្រធានសភាពាណិជ្ជកម្មភាគខាងត្បូង កាលពីថ្ងៃទី២៤ ខែមីនា និយាយថា ស្ថានការណ៍ថាមពលនៅប្រទេសថៃពេលនេះ ជាពិសេស ប្រេងម៉ាស៊ូតសម្រាប់ប្រើប្រាស់ក្នុងការដឹកជញ្ជូនទំនិញ និងប្រើប្រាស់ក្នុងវិស័យកសិកម្ម គឺមានមិនគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការរបស់ពលរដ្ឋទេ ធ្វើឱ្យពលរដ្ឋមករង់ចាំលេខរៀងចាក់ប្រេងនៅតាមស្ថានីយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKtfYx4DM8H9RDPNfyn6vzCgKEyfhKpw01GqfZbTJ8m3qZvc22eLp0yi6HqOxIW_FrkwCyKoX711xpR_KjOH-yr8DSZbl2U1meYSdsv8L8ewCenxl5YNflwASPfuCF-sKWUzN-vowtyfdHUwag5kYrzwZQYvvwLkn27yuRyhA3DJP2nw0mIMCoVEXeIn1J/s1200/photo_2026-03-25_13-38-19%20(2).jpg

កង្វះខាតប្រេងបានប៉ះពាល់ដល់ការធ្វើដំណើររបស់ពលរដ្ឋ ដោយសារគ្មានទំនុកចិត្តថា តើស្ថានីយប្រេងនៅតាមផ្លូវមានប្រេងសម្រាប់លក់ដែរឬអត់ ។ តម្លៃប្រេងវិញក៏កើនឡើងមិនឈប់ឈរធ្វើឱ្យពលរដ្ឋមិនធ្វើដំណើរចេញពីផ្ទះ ហើយការធ្វើដំណើរក្នុងពិធីបុណ្យចូលឆ្នាំអាចនឹងធ្លាក់ចុះផងដែរ ។ ពលរដ្ឋភាគច្រើនបានប្រើប្រាស់រថយន្តផ្ទាល់ខ្លួនធ្វើដំណើរទៅតាមបណ្តាខេត្ត ប៉ុន្តែពេលតម្លៃប្រេងកើនឡើង និងខ្វះខាត ពួកគេសម្រេចចិត្តមិនធ្វើដំណើរទៅខេត្ត ព្រមទាំងបោះបង់ដំណើរកម្សាន្តទៅកន្លែងផ្សេងៗ ។ រីឯតម្លៃសំបុត្រយន្តហោះឡើងថ្លៃខ្ពស់ ជាពិសេស សំបុត្រយន្តហោះធ្វើដំណើរមកកាន់ភាគខាងត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX4YNE4W_qZoEZGCdMXXWxYs9GBCH1yhFHuAtH8kfuKz1Ypm2XVWHAmwnCQuDulDGF6TPOQ2rW6fOhkBWTpGXf_6jsEPTMTxMibedJ3EiHlntnfMHvO7Tx4GPkou_purBWe16Zbw74bmnOto7gOC6C04z_ED3551gQppyHksvTyNAV0w0Fvxj5ni9MwhZg/s1280/photo_2026-03-25_13-38-19.jpg

ប្រធានសភាពាណិជ្ជកម្មបន្តថា បញ្ហាតម្លៃប្រេងខ្ពស់ និងខ្វះខាតប្រេងប៉ះពាល់ទាំងពលរដ្ឋថៃ ប៉ះពាល់ទាំងវិស័យទេសចរណ៍ ជាពិសេស ក្នុងពិធីបុណ្យចូលឆ្នាំនៅខែមេសា ខណៈវិស័យដឹកជញ្ជូនក៏ប៉ះពាល់ដែរ ទើបធ្វើឱ្យផលិតផលមួយចំនួនឡើងថ្លៃ ។ វាបានអូសទម្លាក់កំណើនសេដ្ឋកិច្ច ជាពិសេស សេដ្ឋកិច្ចនៅភាគខាងត្បូងនឹងកើនឡើងមិនដល់២% ។ ហេតុនេះ លោកស្នើឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាការខ្វះប្រេងម៉ាស៊ូតឱ្យបានឆាប់ដើម្បីផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរបរទេស និងពលរដ្ឋ រួមទាំងពន្លឿនគោលនយោបាយជំរុញសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuBwbb3Yub1pXQRNBpX7YHcAt5jU0zR7DNsLfhD8i0VjrP2-8h5-zwX38DiDJt6vJwc4U64qqFR0EWj-7W1cH4OaP9FlbFV8Hgo8hYesMqchhTmi_NHv6AACnFANdj6eG-C_2PSZClpnuKznWW8NE6radvS45RtM4ShwnXVo-_474zS7FOqlJvqgBHGQGQ/s1200/photo_2026-03-24_16-46-47.jpg

បច្ចុប្បន្ន ពលរដ្ឋថៃបានចំណាយថវិកាច្រើនជាងចំណូល ជាពិសេស ចំណាយលើការទិញទំនិញឡើងថ្លៃ ។ លើសពីនេះ តម្លៃសម្ភារៈផ្សេងៗ និងវត្ថុវេចខ្ចប់ឡើងថ្លៃទាំងអស់បង្កការលំបាកដល់អាជីវកម្មផ្សេងៗដែលរកស៊ីវេចខ្ចប់ផលិតផលលក់ ៕

ទស្សនិកជនពិតប្រាកដដែលចូលរួមការប្រគំតន្រ្តី BTS ក្លាយជាប្រធានបទវែ.កញែ.ក

0

តួលេខចំនួនទស្សនិកជនពិតប្រាកដដែលចូលរួមការប្រគំតន្រ្តីរបស់ BTS បានក្លាយជាប្រធានបទជជែកវែកញែកបន្ទាប់ពីការប្រកាសរបស់ HYBE និង ការប្រកាសដោយអាជ្ញាធរមានភាពខុសគ្នាខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjWMsJE6CAaFPyYVl_KujxQw4aB4PPB6QEPA8KnPp7pW1i1hl7IlDW6g2CXLjsmFVhWkDNVBCkad1FPeGf7ozI1hEZpYcIUsIJORiVpgcE5wT228xg439OIcvvfZ5q4Dv8RcUlmP8uy9WD5xGzckvQV1tUToglXQ-Hs0Xs3zbRI6YoKKMiBbTA5WueLUEe/s800/image_2026-03-24_09-24-13.png
នៅយប់ថ្ងៃទី ២១ ខែមីនា BTS បានសម្តែងនៅទីលាន Gwanghwamun ដើម្បីអបអរសាទរការចេញអាល់ប៊ុមស្ទូឌីយោទី ៥ របស់ពួកគេ Arirang និងដើម្បីសម្គាល់ការវិលត្រឡប់របស់ក្រុមនេះមកវិញបន្ទាប់ពីការសម្រាកយូរដោយសារតែការបំពេញកាតព្វកិច្ចយោធា។ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការប្រគំតន្ត្រីនោះ ភាពចម្រូងចម្រាសជាច្រើនបានផ្ទុះឡើង។ បញ្ហាដែលកំពុងត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ក៏ដូចជាការពិភាក្សាដោយអ្នកនិយមលេងអ៊ីនធឺណិតជាច្រើននៅលើសហគមន៍អនឡាញ គឺចំនួនមនុស្សដែលមានវត្តមាននៅទីកន្លែងប្រគំតន្ត្រីរបស់ BTS។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJeIURGCKPckf-ePlHoHUlH5nVBdWlwYxaN5tr5rybOX_a33KAHlWw4LE91JgHHdGjlvKJt6Mi5Gtkm92i1LFloC4yMsA_y-WxkSYRt8fnTy-8iQkxj9rFHFK66L5aqxNA3Xjd9C8OvGOuizc0P6OiO519SA-htUvsFzX5jCcSGyg5wnFCiFeVAmTXy3nh/s728/photo_2026-03-25_13-13-01.jpg
អ្នករៀបចំកម្មវិធីបានរៀបចំកៅអីផ្លូវការចំនួន ២២,០០០ សម្រាប់អ្នកគាំទ្រនៅទីលាន Gwanghwamun។ លើសពីនេះ អ្នកគាំទ្រជាច្រើនដែលគ្មានសំបុត្រនៅតែបានប្រមូលផ្តុំគ្នាតាមដងផ្លូវ និងតំបន់ជុំវិញដើម្បីទស្សនាការសម្តែង។ យោងតាម ក្រុមហ៊ុន HYBE គេប៉ាន់ប្រមាណថាមានមនុស្សប្រហែល ១០៤,០០០ នាក់បានចូលរួមការប្រគំតន្ត្រីនៅទីលាន Gwanghwamun។ តួលេខនេះត្រូវបានចងក្រងចេញពីការលក់សំបុត្រជាមុន ទិន្នន័យពីក្រុមហ៊ុនទូរគមនាគមន៍ធំៗទាំងបី អ្នកប្រើប្រាស់ទូរស័ព្ទតម្លៃទាប និងអ្នកទេសចរបរទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm4fDANKilKGAbHBvuMEg0zbEtl_7CdMQdiamPftfP1JpWEESEO95pz-XwVb5EOykZxcEcN6g_1QMs1qpWRWlVkn5DbC7RsszhydPMMopyjhIAuVCF-H4BrvEU4lbFHUjh619a6gqnJTflutn_qywRwgZpZCjq5bnRUuxtlOfGTO5xu4G-SO7LTKZebkl3/s1280/photo_2026-03-25_13-13-01%20(2).jpg

របាយការណ៍របស់ HYBE គឺទាបជាងការប៉ាន់ស្មានមុនព្រឹត្តិការណ៍ពីប៉ូលិស និងអាជ្ញាធរក្រុង ដែលបានព្យាករណ៍ថាមានអ្នកចូលរួមអតិបរមា ២៦០០០០ នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI2KvEBhAdL2yNNTKscVw-w86UUC2sSeRs4iqeunwVLCdc269MjBvkp1zA83N2dKoqZ0C9-aCJPQqOZte3UTa01YGlO11_6T_QoeJyeXN7q6BXDV_sptKCDx4FL4qpJSc1ZAxnIEdpAvGnry2xYo8785qumZ6lYcN37oNPX3wpYKxaOHLLr4pbRdV7IZ8f/s1280/photo_2026-03-25_13-12-48.jpg

ទោះជាយ៉ាងណាក៏ដោយ យោងតាមទិន្នន័យទីក្រុងជាក់ស្តែងពីទីក្រុងសេអ៊ូល និងប៉ូលិស គិតត្រឹមម៉ោង ៨ យប់ ថ្ងៃទី ២១ ខែមីនា ដែលជាពេលវេលាដែលការប្រគំតន្ត្រីបានចាប់ផ្តើម តំបន់ជុំវិញ Gwanghwamun និង Deoksugung Palace មានមនុស្សប្រហែល ៤០,០០០ ទៅ ៤២,០០០ នាក់ ដែលការកកស្ទះត្រូវបានចាត់ថ្នាក់ថាមានមនុស្សច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjmhwR4wr2X0ErpZ5zhWT3QAeFNoe5ykOETp42QIjlEdpJhDZR5cu8f7MWOON6v3ad2v82xOPyiiz8JWnDwTaIfmEXd1_f4XzS4w6Cp38xR1sUP5SJcvnXDF1wgnTYUJfHxbSJ3Pm0pCpuK15QEHj2TVrB42XwfkpePiS-q6NS8M0_-uUhJszlMGP6SDZY/s1024/image_2026-03-24_11-38-17.png

ដោយសារតែប៉ូលិស រំពឹងថាមនុស្សអតិបរមា ២៦០,០០០ នាក់នឹងប្រមូលផ្តុំគ្នាដើម្បីទស្សនាការសម្តែងនេះ កងកម្លាំងដ៏ធំមួយត្រូវបានដាក់ពង្រាយ។ មនុស្សសរុបប្រមាណ ១៥,០០០នាក់បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងសន្តិសុខ និងប្រឆាំងភេរវកម្ម រួមមាន៖ អង្គភាពប៉ូលិសចល័តចំនួន ៧២ (មនុស្ស ៦,៧៥៩ នាក់) ក្រុមស៊ើបអង្កេតព្រហ្មទណ្ឌចំនួន ៣៥(មនុស្ស ១៦២ នាក់) បុគ្គលិកជាង ៣,៤០០ នាក់មកពីទីក្រុង ស្រុកស្វយ័ត និងនាយកដ្ឋានពន្លត់អគ្គីភ័យ រួមជាមួយនឹងបុគ្គលិកប្រតិបត្តិការប្រមាណ ៤,៨០០ នាក់មកពីគណៈកម្មាធិការរៀបចំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitFZ7zZnnxwufs9-0gjdqEmxuseRqWtDMvhQOsOo5kBYXgXxQAZWOS3GB-drLTdtUTw06n3DHOwdU2xrSspmD9m-MSk3hGfCfrdtnn4A_FabSYOESNa8zwOigXmUjKzH0xYyoYFQOSyiSHhjaL-Knuw0Lv0S8M4YG4Qx7rPgXX3muHNgFDVx_eXATFqekY/s1024/image_2026-03-24_11-38-17%20(3).png

ភាពខុសគ្នាគួរឱ្យកត់សម្គាល់រវាងចំនួនអ្នកចូលរួមជាក់ស្តែង និងតួលេខព្យាករណ៍ដំបូងបានបង្កឱ្យមានភាពចម្រូងចម្រាស។ អ្នកទស្សនាជាច្រើនបានអះអាងថា មិនគួរប្រើប្រាស់ធនធានរដ្ឋបាលជាតិច្រើនពេកសម្រាប់ព្រឹត្តិការណ៍ដោយសិល្បករមកពីក្រុមហ៊ុនឯកជនណាមួយឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd-dKUixz7yr8P8kGJmavyLspyHaLDNqhGRxDJiSxjVaD2_25_mVN734b-UjFHfbh0eZXvuMQ9zAKpNKaWu4_cuhSd-Ue5Ymm-1qlDhr75A9zVplmcIYN4fILDm2uYhc6Sqy6dN-M8xZ62tS1B8SQSizbeXf8NY_qCPpxWFUV5WoVWb-MpMdCom19GCgYH/s1024/image_2026-03-24_11-38-17%20(2).png

លើសពីនេះទៅទៀត យោងតាម Sports Kyunghyang ភ្លាមៗបន្ទាប់ពីការប្រគំតន្ត្រីរបស់ BTS បានបញ្ចប់ រលកនៃការខឹងសម្បារបានផ្ទុះឡើងពីអាជីវកម្មជុំវិញ។ ពីមុនមានការព្យាករណ៍សុទិដ្ឋិនិយមជាច្រើនថាព្រឹត្តិការណ៍នេះនឹងនាំមកនូវអត្ថប្រយោជន៍សេដ្ឋកិច្ចរាប់ពាន់លានដុល្លារ ប៉ុន្តែដោយសារតែការគ្រប់គ្រងយ៉ាងតឹងរ៉ឹងដោយប៉ូលិស និងអាជ្ញាធរមូលដ្ឋាន ហាងនានានៅក្នុងតំបន់ដែលត្រូវបានបិទទ្វារបានជួបប្រទះនឹងការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់ចំណូល។

ដើម្បីធានាបាននូវសុវត្ថិភាពនៃការប្រគំតន្ត្រី ស្ថានីយ៍រថភ្លើងក្រោមដីដូចជា Gwanghwamun, សាលាក្រុង និង Gyeongbokgung ត្រូវបានបិទមុនពេលកំណត់។ នៅថ្ងៃទី ២៣ ខែមីនា ការបង្ហោះជាច្រើនអំពីការខាតបង់ដែលម្ចាស់ហាងបានរងទុក្ខនៅជុំវិញតំបន់ Gwanghwamun បានជន់លិចវេទិកាអនឡាញសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច។ ទោះបីជាបានប្រើប្រាស់ធនធានសំខាន់ៗពីថវិកា មន្ត្រីរាជការ និងប៉ូលិសដើម្បីឡោមព័ទ្ធកណ្តាលទីក្រុងសេអ៊ូលក៏ដោយ អត្ថប្រយោជន៍សេដ្ឋកិច្ចភាគច្រើនបានទៅក្រុមហ៊ុនឯកជនដូចជា និង HYBE។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ និងអាជីវកម្មខ្នាតតូចទទួលរងការរំខានដោយមិនទទួលបានអត្ថប្រយោជន៍សមស្រប៕

Shu Qi ឆ្លើយតបនឹងការចោ.ទប្រកាន់ថាមានចរិតក្រអឺតក្រទម

0

ថ្មីៗនេះនៅឯកម្មវិធីប្រគល់រង្វាន់ Hong Kong Directors Guild Awards Shu Qi ត្រូវបានផ្តល់កិត្តិយសជាអ្នកដឹកនាំរឿងថ្មីល្អបំផុត សម្រាប់ខ្សែភាពយន្តដំបូងរបស់ខ្លួនមានចំណងជើងថា «Girl»។ នៅក្នុងព្រឹត្តិការណ៍នេះ អ្នកដែលប្រគល់ពានរង្វាន់ដល់ Shu Qi គឺជាអ្នកដឹកនាំរឿង Liu Weiqiang ដែលជាអ្នកសហការយូរអង្វែងរបស់តារាស្រីរូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb4XWQryT-wum2gw3c_Vv9ZHkqc0MBBqD7fcnPnGtcoQuPkT95b-SgnZUTq_MFGk8MgFzrIN1JL4eVLlrEVXjVbvo2ZA0qJuVn4pGIp_nTkpNZiOxohrZJZ2RJWkGDRFXRTzNZXNWcsWQKg-f-Q2mGhWn58esuZZr-phNXa_dJmBFVoRPmnV_nZQeXZ7Eo/s996/image_2026-03-24_10-08-43%20(2).png
នៅលើឆាក នៅពេលរំលឹកឡើងវិញនូវភាពជាដៃគូរយៈពេលបីទសវត្សរ៍របស់អ្នកទាំងពីរ អ្នកដឹកនាំរឿង Liu បានរំលឹកឡើងវិញនូវរឿងចាស់ៗដោយនិយាយលេងសើចថា Shu Qi ត្រូវបានគេចាត់ទុកថាឆ្មើងឆ្មៃ និង ជាប់គាំង នៅពេលដែលនាងចាប់ផ្តើមអាជីពរបស់នាងជាលើកដំបូង។ លោកបាននិយាយថា «សាមសិបឆ្នាំមុន នាងគឺជាតារាល្បីម្នាក់រួចទៅហើយ! ខ្ញុំចាំបានថា ពេលដែលយើងទៅចូលរួមការសវនកម្មនៅទីក្រុងតៃប៉ិ យើងមានការណាត់ជួបនៅម៉ោង ១០ ព្រឹក ប៉ុន្តែនាងមិនបានមករហូតដល់ម៉ោង ៨ យប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1tdTuyWlWPQHFpjB8xaALUSDnTDsQxSv__q1OXBlPT7zzOjLVAWdpNnR1JIVWAzzgo5qsth3yXWX1DZMF45VKQ-6GLWX1VhTWm5M7Qay6A9WAKo5Q0nt0eCbWoEf3chA5VDs9LGdJcjKjvJ6ZdSuRlCWdg_LQTo6jMz55g0krPI0aSdBtnj7xCfZ9QdYU/s1024/image_2026-03-24_10-08-42%20(3).png

អ្នកដឹកនាំរឿង Liu បានរៀបរាប់បន្ថែមទៀតថា នៅពេលសួរថាហេតុអ្វីបានជានាងមកយឺត Shu Qi បានឆ្លើយយ៉ាងសាមញ្ញថា «ខ្ញុំស្រវឹងនៅក្លិបមួយ ហើយមិនអាចក្រោកពីដំណេកបានទេ»។ បន្ទាប់ពីនិយាយបែបនេះ Liu Weiqiang បានបន្ថែមថា «ប៉ុន្តែយើងបានធ្វើការជាមួយគ្នាអស់រយៈពេល ៣០ ឆ្នាំមកហើយ ហើយខ្ញុំបានថតរឿងចំនួន ១៣រឿងជាមួយនាង»។ ពេលវេលានេះបានធ្វើឱ្យបរិយាកាសកាន់តែរស់រវើកភ្លាមៗ ដោយប្រែក្លាយពិធីប្រគល់រង្វាន់ទៅជាវគ្គលាតត្រដាងអាថ៌កំបាំងដ៏រួសរាយរាក់ទាក់រវាងមិត្តភក្តិចាស់ៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG4jyuUb60CBXR88W9mfgKdtZQr346zFFik50qEh5tjdPRnXSuEwE06HcXKGkpWOiTMU46jLjqzf4LUgSSCSQxL4LdPTC0y_Uj8SefJef6VWTZ0zmyCNQOgomFHSguNv3_WOgT3CijgYewshWFBaK9g0ML8r3LL4Ry9kxqNloHiwtuafyTstVakJ3F4u0T/s820/image_2026-03-24_10-08-41%20(2).png

ដើម្បីឆ្លើយតបទៅនឹងការចំអកនោះ Shu Qi បានឆ្លើយតបយ៉ាងឆ្លាតវៃនៅក្នុងបទសម្ភាសន៍ជាបន្តបន្ទាប់។ នាងសើចហើយពន្យល់ថា «វាមិនមែនមានន័យថាខ្ញុំឆ្មើងឆ្មៃទេ ឧស្សាហកម្មទាំងមូលដឹងថាវាជាការយល់ច្រឡំ»!» ប្រតិកម្មរបស់តារាសម្តែង និងជាអ្នកដឹកនាំរឿងវ័យ ៤៩ ឆ្នាំរូបនេះបានបង្ហាញថានេះគ្រាន់តែជារឿងកំប្លែងមួយដែលបានចរាចរនៅក្នុងឧស្សាហកម្មនេះអស់រយៈពេលជាយូរមកហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPfdU3Ej_Ww2HJgz57CQYeaHP8QerQlw87PQ84qtf_Wc-3OW6uod1n73YNwvPZc64TagKu-q5VLfVebxdVZ1RaJhpD4EN4p-1_A6ye7ukqF0olYxow4FhSfzOLLazOijQxr1KmxWJQpkR6J1KJHThOCEYnTKiomXtYS_j29bbjc55IjpgVfgKl6LPICjyZ/s2048/image_2026-03-24_10-08-44.png
Shi Qi ក៏បានបង្ហើបផងដែរថា វត្តមានរបស់នាងនៅក្នុងពិធីប្រគល់រង្វាន់គឺដោយសារតែការហៅទូរស័ព្ទដ៏មានអានុភាពមួយពី Liu Weiqiang ថា៖ «គាត់បានទូរស័ព្ទមក ហើយទទូចឱ្យខ្ញុំមក ដោយនិយាយថានេះជាពានរង្វាន់ដែលគាត់ផ្ទាល់មិនធ្លាប់ទទួលបាន!» ពាក្យសម្ដីរបស់ Shu Qi ទាំងបង្ហាញពីការដឹងគុណចំពោះមិត្តរួមការងារជាន់ខ្ពស់របស់នាង និងបានសង្កត់ធ្ងន់ដោយប្រយោលទៅលើតម្លៃនៃពានរង្វាន់ដែលបានជ្រើសរើសដោយមិត្តភក្ដិរបស់នាង។ចំណុចមួយទៀតដែលទាក់ទាញចំណាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយគឺថា Shu Qi មិនបាននិយាយចំៗអំពីស្វាមីរបស់នាង Stephen Fung នៅក្នុងសុន្ទរកថារបស់នាងទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifN7BJAB9JrfapMHK1hFoHAj01CVJFoG-iazoj_udfeZ0X6eGt2d4Ncc0z0ouOE79VW0I_t3hVt5v4KcW213P1jcHWJxJZ3y8CKmW_LMT_KBTnT8JewewL_fxbv2hFVQcBvDdbYwc5t0UHX1J93qsyY2Q6JtE0dC21XnCrgzpT4c51TqOi_cDwBxDN8iRx/s1153/image_2026-03-24_10-08-43%20(3).png
ពេលសួរអំពីរឿងនេះ Shu Qi បានបង្វែរសំណួរដោយទន់ភ្លន់ថា «ចូរយើងអរគុណគាត់ទាំងអស់គ្នានៅចុងឆ្នាំ ព្រោះការអរគុណគាត់រាល់ពេលប្រហែលជាធ្វើឱ្យគាត់ហត់នឿយ»។ ការឆ្លើយតបដ៏កំប្លែងរបស់នាងបានផ្លាស់ប្តូរការចាប់អារម្មណ៍របស់សាធារណជនភ្លាមៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhktM3mzzByYcdJHuFYeetsXYNH3d2IAHxG34Hvh6cRO5yEzOpzRaY86qJ-f9ZIbKX_kWFm4iDUN9dzv8TSaSFHWOzAZG5Zm0uGZIaohzMzyv_lf7ebtPoTIiSW5O0ujW2pxm9K77E5SMqVOHA94l4BZNDWJXjfAtuZAFrtXLIGGd5Dyz8nb154ayC0evkt/s1286/image_2026-03-24_10-08-42.png

យោងតាម Sohu នេះមិនមែនជាលើកទីមួយទេដែល Shu Qi បង្ហាញពីភាពសុភាពរាបសាររបស់នាងនៅពេលនិយាយអំពីអាជីព និងគ្រួសាររបស់នាង។ នៅឯពិធីបុណ្យភាពយន្ត Busan ឆ្នាំ២០២៥ នៅពេលទទួលពានរង្វាន់នាងបានថ្លែងអំណរគុណជាសាធារណៈដល់ស្វាមីរបស់ខ្លួនថា «ការរៀបការជាមួយប្រពន្ធដែលមិនសូវត្រឡប់មកផ្ទះវិញ»។ លោកបានឆ្លើយតបដោយកំប្លែងថា «គ្មានកន្លែងទំនេរទៀតទេនៅក្នុងផ្ទះសម្រាប់ដាក់ពានរង្វាន់»។ លើកនេះនៅពេលគេសួរអំពីរឿងនេះ Shu Qi បានឆ្លើយដោយទំនុកចិត្តថា «ផ្ទះរបស់ខ្ញុំធំទូលាយណាស់ ពានរង្វាន់នេះមិនធំប៉ុន្មានទេ»។ ប្រព័ន្ធផ្សព្វផ្សាយបានអត្ថាធិប្បាយថា សេចក្តីថ្លែងការណ៍ដ៏សង្ខេបរបស់ Shu Qi បានបំបាត់ការចង់ដឹងចង់ឃើញអំពីជីវិតឯកជនរបស់ពួកគេ និងបានបង្ហាញពីរូបភាពនៃគ្រួសារមួយដែលមានទំហំធំល្មមអាចសម្របទៅនឹងអាជីព និងបុគ្គលិកលក្ខណៈរបស់ដៃគូទាំងពីរ៕

កូនប្រុសអភិបាលស្រុកកងមាសត្រូវបានដោះលែង ក្រោយរកមិនឃើញមានកំហុស

0

រាជធានីភ្នំពេញ៖ កូនប្រុស លោកអភិបាលស្រុកកងមាស ត្រូវបានដោះលែង ដោយសារមិនមានបទល្មើស ឯស្ត្រីដែលអះអាងថា ជាអ្នកបើរបរ នឹងត្រូវឃុំនៅពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំនីតិវិធីជាបន្ត។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLvShOcI_TRK6fyQUwee0skKTV0yausHNjNjVafKR5IVLR9mERXdVhBgrKBeNfwrHk9A14_PIUsI2zbJxFnHRVVDNsll1-mCxZGIknEOfBqC7d6t-TID05lXLmBp2481aFMovKr85dNtDEx8CZmopI1N6TeF1omGcFmr3Zbyalo5maAf6gCkZOD0Q_a0oW/s1280/photo_2026-03-25_09-13-13%20(3).jpg
លោក តុប ឈុនសុង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនស្ត្រី ដែលអះអាងថា ជាអ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ នៅខណ្ឌឫស្សីកែវ យកទៅឃុំនៅពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីរង់ចាំចំណាត់ការតាមនីតិវិធីបន្ត។ ជាមួយគ្នានេះ កូនអភិបាលស្រុកកងមាស ត្រូវបានដោះលែង ដោយសារមិនមានបទល្មើសនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCjyP13NfT4KxJe_Lmq1xC4p8DLYZbPg2tI1e4LsJXfh4pqYeZaevUHG4vordk_RtjpYR7rx89qutjAAO4XuXGHCPDdw_B7HUWDDEJr_6Mwm_zQZtbgUiVmPKrdlwK7ZFFe_WvWNEypjnOM9aVNssRyWQ4bbIPoSSUIb6r9wN8l0XsNgADCPT_uxbGCtfT/s1280/photo_2026-03-25_09-13-13.jpg
សូមជម្រាបថា ស្ដ្រីអ្នកបើកបរ រួមជាមួយបុរសដែលគេស្គាល់ថាជាកូនអភិបាលស្រុកកងមាស បានបើករថយន្ដបុកអ្នកធ្វើដំណើរតាមដងផ្លូវបណ្ដាលឲ្យរងរបួសធ្ងន់។ ក្រោយមកបុរសដែលជាកូនអភិបាលស្រុក ដែលស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ បានបោះសម្ដីថា «បើងាប់សង២មុឺនដុល្លារ» ស្រាប់តែប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុខឹងសម្បា នាំគ្នាដាក់ម្នាក់មួយដៃបែកក្បាល។ ហេតុការណ៍នេះ បានកេីតឡើងនៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧១១ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM_DhhszgHoyHWEPbPW13A3FQAaJsGBP__CdC5RaL6XSPbzW6-xUWAIAvmkLmxCXGajvc3PlntzVzYGowuq83morZyvIJVzZxAIDdDYhChpNAjXlLzp8bLYjgj6Iv1RGElbMyqYVWJBNDx5j6Jp6m4JXIefc_W2VsgJF2r_pxzsa6F2iHAAolPQkhhtRfs/s864/photo_2026-03-25_09-13-13%20(2).jpg

រថយន្ដបង្កម៉ាក FORTHING ពាក់ផ្លាកលេខ កម្ពុជា P.YEAN.7 បានបេីកបុកម៉ូតូមួយគ្រឿងម៉ាក HONDA TODAY ពាក់ផ្លាកលេខ ភ្នំពេញ 1J-4604 បណ្ដាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ។ ភ្លាមៗនោះប្រជាពលរដ្ឋ បានហាមមិនឲ្យសមត្ថកិច្ចនាំខ្លួនម្ចាស់រថយន្តទៅប៉ុស្តិ៍នោះទេឲ្យនៅរង់ចាំខាងក្រុមគ្រួសារមកសិនទើបឲ្យទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioExoNlMyEF4ZnO3S8_I-LeF5g_NwzuisKD0ikQKrAJc6aHqj3KDtrqqqfHf-tWP0dXjlFnS3PVMvh9b7rH0vCMsjZyHJ_QaU5RLlAfn8_LlCp29YDO5BMXhaGRxvXW6KIhur5eZsVXM_kBIPNxRRcfv2oU6PMnbRljvoMT0wQ4HBR5sopUc5vkMsw8Vrl/s1280/photo_2026-03-25_09-13-14.jpg

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ បានបង្ហាញកាមេរ៉ាសុវត្ថិភាពដែលបញ្ជាក់ថា កូនអភិបាលស្រុកកងមាស ខេត្តកំពង់ចាម មិនមែនជាអ្នកបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍នោះទេ ពោលអ្នកបើកបរគឺជាស្ដ្រីម្នាក់។ បើមើលតាមស្ថានភាពជាក់ស្ដែង គឺបុរសខាងលើមិនអាចបើករថយន្ដបានឡើយ ដោយសារតែស្ថានភាពស្រវឹងជោគជាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidCAGimRJvqL7fuoIsv2f1VenPQtqHIxyl6pSWTmNqSeQlF5ui5xVTCwZDz6YKXpfO7b8uv2QA2K36R2IBjgHdHbMEs-MzU2glT5TrjtdVSpEylLhwaKqSIE0LUtGrU9wvVro6pdgmqM9m1JxLjq7bgnM1j0gRlZ1aPNZB_MpMi6fPWgJc1HnHrivtyE1r/s1280/photo_2026-03-25_09-13-13%20(4).jpg

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ពេលចេញពីកន្លែងផឹកស៊ីមួយនៅខណ្ឌសែនសុខ គឺកូនអភិបាលស្រុក ត្រូវគេគ្រាដាក់ឡានហើយស្រ្តីទៅជាមួយគ្នា ជាអ្នកចូលបើកឡាន រួចបានបង្កគ្រោះថ្នាក់បុកក្មេងប្រុសបណ្តាលឲ្យរបួសធ្ងន់ នៅខណ្ឌឫស្សីកែវ កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦៕

តម្លៃហ្គាសកំពុងហក់ឡើង ក្រោយអាមេរិក-អ៊ីស្រអែលរួមដៃគ្នាកម្ទេចរោងចក្រឧស្ម័នរបស់អ៊ីរ៉ង់

0

ខណៈដែលពិភពលោកកំពុងត្អូញត្អែនឹងតម្លៃប្រេងសាំងឡើងថ្លៃ, ងាកមកកាន់ឧស្ម័នហ្គាសឯណេះក៏ប្រឈមនឹងហានិភ័យខ្ពស់មិនធម្មតា ក្រោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានវា.យប្រហា.រទីតាំងរោងចក្រថាមពលឧស្ម័នរបស់អ៊ីរ៉ង់ ដើម្បីបង្កើនសម្ពាធឲ្យអ៊ីរ៉ង់ឲ្យបើកច្រកសមុទ្រហ័រមូសទាំងស្រុងមកវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8h3XO8rbl3EBkmsngtXA8h_sIluzXaTxzkofPWEvkeUM_tcoNVITtUG66j6HTlBf8eiA6PgGT4MkfRq9mm1o-h0W-m46a0aALD68TybvIYAmTaFeO3AgG9jZ-ddmzYclZ3yRijhQPd08Eb5zdDD8DsPg_3AhGLX7kIRgkTkib4otvj34PnAwkn6YHFmro/s600/photo_2026-03-24_15-00-51.jpg

យោងតាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានអន្តរជាតិនានា កងកម្លាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានកំណត់គោលដៅវាយប្រហារលើទីតាំងស្តុកទុកថាមពលសំខាន់ៗរបស់អ៊ីរ៉ង់នៅ Isfahan និង Khorramshahr ពេញមួយយប់ ដោយបានបំផ្លា.ញបំពង់បង្ហូរឧស្ម័នធម្មជាតិដែលភ្ជាប់ទៅនឹងរោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធឧស្ម័នផ្សេងទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWL3vG9SGYv215Q3Zn_QKEhxF7Pw514zWpGkU48X4bPAhy2qnQi1TE1osX_gPs-CInqff6mTo_VjAnRlM1uYGMM-6KvhxSzeKCHyPdaf3NAqr6-avnuUlNUEiYiXwS_DUdbFD_9bXtXGFTW3VOJgwfU0dY3rGnIpjP743FewPHSJCLJh4O6gRLmWxeudW2/s864/photo_2026-03-24_15-00-51%20(2).jpg
ការវាយប្រហារទាំងនេះត្រូវបានគេរាយការណ៍ថាផ្តោតលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងទីតាំងកែច្នៃឧស្ម័នធម្មជាតិសំខាន់ៗដែលភ្ជាប់ទៅនឹងសមត្ថភាពនាំចេញរបស់ប្រទេស។ មន្ត្រីមិនទាន់បានបង្ហាញពីវិសាលភាពពេញលេញនៃការខូចខាតនោះទេ ប៉ុន្តែការវាយតម្លៃដំបូងបង្ហាញថាប្រតិបត្តិការអាចនឹងត្រូវបានរំខានយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg06QWFvkbpBmpD0iC0V0B9W6Yj3rBkOjmmIXgi-xi6-mGTU4oWV4j9MoJaKk4t3QnATj1cJvX9B_yqbg2I8eYELWpqRqlQ8EkFk3iNMKRwl7isdZyxK6Zxm3On9-5exA1ClF2DNQvrLhu1gB95Xt4InJgh2QCAMukmr0Pxv34HPJQiqhD8GilcvqJmt3en/s1000/photo_2026-03-24_15-00-51%20(3).jpg

ប្រទេសអ៊ីរ៉ង់បានថ្កោលទោសការវាយប្រហារនេះ ហើយបានបង្ហាញសញ្ញាថាខ្លួនអាចនឹងឆ្លើយតប ដែលបង្កើនការភ័យខ្លាចនៃការកើនឡើងបន្ថែមទៀត។ ជាមួយគ្នានេះ ទីផ្សារថាមពលសកលបានឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការកើនឡើងនេះ ដោយតម្លៃប្រេងកើនឡើងយ៉ាងខ្លាំងត្រឹមពេលដ៏ខ្លី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBB-BKcX7gD2NZjPlux2K4JZmpY8tbXqOKXuhcsoT11ddqLFUkjQFEXHG0O_9eAsq1U3m1h4vF_p1QTMPPJ6MgISc_YE_6aCnNoXHvXEaCH637wsynvJKdAWqmA7lx8T04PxyqLs0Afr0G-aKMLowiuMtaewOKM3n3Ri8nZrys75GsLciqstOShwfU4Xvu/s1024/photo_2026-03-24_15-00-51%20(4).jpg
បច្ចុប្បន្នតម្លៃប្រេងឆៅប្រភេទ Brent បានហក់ឡើងលើសពី ១០២ ដុល្លារក្នុងមួយបារ៉ែល ដែលកើនឡើង ៣ ភាគរយក្នុងមួយថ្ងៃ និងកើនឡើងជិត ៤៦ ភាគរយក្នុងរយៈពេលជិតមួយខែនេះ។ ជនជាតិអាមេរិកកំពុងមានអារម្មណ៍ថាវាកំពុងបូមប្រេងរួចហើយ ជាមួយនឹងការឈឺចាប់បន្ថែមទៀតនៅខាងមុខ ប្រសិនបើបំពង់ផ្គត់ផ្គង់ឈូងសមុទ្រពែរ្សនៅតែស្ថិតនៅក្រោមការគំរាមកំហែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKLAxklDJqVHnX6Tp8OSFrFROBRZPRLnmvRRu2eKBbEqOb9gMqByldarnJZ4IWPsEZyWm6vPV9etCqbGXViCrcpD6S_iIMzcITmyEc0yKWK5ZMDVvHvGa65KLRMGpGdEjVeKxrekCx0AMtshCD3HyVBmU3Eg43IhqJgI4uOPRCKAIuUS-Vo-jHDG9Xi0wy/s670/photo_2026-03-24_15-00-51%20(5).jpg
ការវាយប្រហារនេះបានកើតឡើងភ្លាមៗបន្ទាប់ពីប្រធានាធិបតី Trump បានអំពាវនាវឱ្យមានការផ្អាកការវាយប្រហារថាមពលរយៈពេលប្រាំថ្ងៃ ដើម្បីអនុញ្ញាតឱ្យមានកិច្ចចរចា។ តែទោះជាមានការប្រកាសបែបនេះពីសហរដ្ឋអាមេរិកក្ដី ក៏ទីក្រុងតេអេរ៉ង់នៅតែបន្តបាញ់មីស៊ីល និងធ្វើការគំរាមកំហែងលើច្រកសមុទ្រដដែល ដូច្នេះការវាយប្រហារទៅមករបស់ពួកគេ នឹងធ្វើឱ្យផលវិបាកនៃសង្គ្រាមកាន់តែវិវត្តន៍ទៅមុខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidZRP6hlMjhLaZ3fRQcXH21uPVA3RSPMX8cWPKimv3GlI7ICx5Rz2WXg94LxQ5pd5epeW10t2dP2V2r6oEQhq3ZEaPlPB96GXtHn5_seXlnBdTcdhd-Bk6X7NnD_HwdZQ53IRZGaNSiZYQGshJFy7qeDf7EhuVGLI9n8YVcRQ7BgU5e4Vn5yHnvdwvptzr/s1280/photo_2026-03-24_15-00-51%20(6).jpg
គួរជម្រាបថា ឈានមកដល់ថ្ងៃទី ២៥ នៃជម្លោះ វាមិនបានបង្ហាញសញ្ញានៃការអន់ថយបន្តិចណាឡើយ។ ជាងនេះទៅទៀត ការវាយប្រហារដ៏ជាក់លាក់ទាំងនេះបានរំលឹកអ៊ីរ៉ង់ថា អាមេរិក និងអ៊ីស្រាអែលនឹងមិនដកថយពីការការពារផលប្រយោជន៍សំខាន់ៗនោះទេ។ ហេតុដូចនេះបើតាមអ្នកវិភាគយល់ឃើញថា តម្លៃប្រេងឥន្ធនៈអាចនឹងបន្តកើនឡើងបន្ថែមទៀត៕

កូរ៉េខាងត្បូងកំណត់ឱ្យមន្ត្រីរាជការកាត់បន្ថយការប្រើប្រាស់រថយន្តផ្ទាល់ខ្លួនដើម្បីសន្សំសំចៃប្រេងឥន្ធនៈ

0

រដ្ឋាភិបាលកូរ៉េខាងត្បូង នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ បានអនុវត្តផែនការសន្សំសំចៃប្រេងឥន្ធនៈនៅទូទាំងប្រទេសដើម្បីឆ្លើយតបនឹងវិបត្តិប្រេងឥន្ធនៈ និងឧស្ម័នលើពិភពលោក ដោយសារសង្គ្រា.មមជ្ឈិមបូព៌ា ។ វិធានការនេះ គឺមន្ត្រីរាជការទាំងអស់ត្រូវកាត់បន្ថយការប្រើប្រាស់រថយន្តផ្ទាល់ខ្លួនឱ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន រីឯវិស័យឯកជនអាចចូលរួមផងដែរ ប៉ុន្តែជាការស្ម័គ្រចិត្ត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrS12RhlgZF-RM4_MhdhovsJVNFHyBODqhzzX35tbhWfCKKQqRW4UgRK6rwMhEecm6AjOkfczuaAilmPOu7Gg5-NKlMpSgZaPxUt4vZmIF5l-voBnrp1cK35wEVQziIkXIgIJGno9rzPztzOJlM1SVu0kEvTWVvXhIe9yXy-6Kfdq9Xd9mQM6R8a4p6Let/s1280/photo_2026-03-24_15-24-06.jpg
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២៤ ខែមីនា រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសពីផែនការសន្សំសំចៃប្រេងឥន្ធនៈនៅទូទាំងប្រទេស បន្ទាប់ពីពិបាកស្វែងរកប្រេង និងឧស្ម័នមកផ្គត់ផ្គង់តម្រូវប្រើប្រាស់ក្នុងប្រទេស ដោយសារសង្គ្រាមរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែល ដោយកំណត់ឱ្យមន្ត្រីរាជការកាត់បន្ថយការប្រើប្រាស់រថយន្តផ្ទាល់ខ្លួន និងងាកមកប្រើប្រាស់មធ្យោបាយសាធារណៈ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ6VGHi5Y44HilRVb91tshLtXiQcDkNKeHIJC8JlYtCk9ysP7bDmqcMZUPJb8LKUPu5kEPWN81Ii1q1M4RWTCq-kMOtjnLfyB_h6C7sBLsTEAnvRxzDAOj0AINWrvdD5FwZ7ymKdn8XuQPG39HKXrBiEGT9S2CxkVW83eg_q276VlffYYiFcq5WwPS3dmO/s1200/photo_2026-03-24_15-24-07.jpg
មន្ត្រីរាជការនឹងចាប់ផ្តើមអនុវត្តផែនការនេះមុនគេ រីឯវិស័យឯកជនអាចចូលរួមអនុវត្តដោយការស្ម័គ្រចិត្ត ។ ក្រៅពីនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានសុំការសហការជាមួយអាជីវកម្មដែលប្រើប្រាស់ប្រេងច្រើនបំផុតចំនួន៥០អាជីវកម្ម ចូលរួមកាត់បន្ថយការប្រើប្រាស់ប្រេងឱ្យតិចជាងមុន ព្រមទាំងឱ្យបុគ្គលិកផ្លាស់ប្តូរម៉ោងគ្នាធ្វើការដើម្បីកាត់បន្ថយការស្ទះចរាចរណ៍, សន្សំសំចៃប្រេង និងថាមពលផ្សេងទៀត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU-5silLtqmgnLpert5zO-Bmrd2JMmGbwDC3gHwxZW8OExE8iRk11-ZWueUaeu-3sZQOgdrJ5RBVrxUseHH743X-uXrbeHiCQupcjchO462o8WlR7nh-ARXTY1uS_dCkESMixbHxqfIw5VnmeUL0g8mk5q96nWeRDa10wI4jEqfD43r-65RRIDPJMFB0VY/s1280/photo_2026-03-25_09-39-27%20(2).jpg
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និយាយថា អ្វីសំខាន់បំផុតនាពេលនេះ គឺការសន្សំសំចៃថវិការដ្ឋាភិបាល និងបញ្ចេញថវិកាយ៉ាងឆាប់រហ័សជួយដោះស្រាយបញ្ហាចាំបាច់បំផុត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAz_HsA2mTjp3fntuDPs2OCKTnH1z3tBrxqh2qa5_fYRfhF0zVCI9jt03fLAXW5eNmD5RnaExdgTZGHUC-PuKWG7InkKZY4Ocbc3iRYg2Agkr0osfPmj_gqeQICn2ixZSZRCcQJmML25WkS9YRkloD6K0r_O3DDaPcK_v29KxLnWhkB-lyDAnTIvGKFNbW/s780/photo_2026-03-25_09-39-27.jpg
រដ្ឋមន្ត្រីក្រសួងថាមពល លោក គីម សុងវ៉ាន បាននិយាយក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ផែនការនេះអនុវត្តសម្រាប់អ្នកធ្វើការងាររដ្ឋ រីឯវិស័យឯកជនអាចអនុវត្តបានដោយការស្ម័គ្រចិត្ត ប៉ុន្តែរដ្ឋាភិបាលអាចមានការពិនិត្យផែនការឡើងវិញ បើខ្វះខាតថាមពលខ្លាំង ។ រដ្ឋាភិបាលកូរ៉េខាងត្បូងគ្រោងបន្ធូរបន្ថយការរឹតបន្តឹងរោងចក្រថាមពលដើរដោយធ្យូងថ្ម និងពង្រីកការប្រើប្រាស់ថាមពលកកើតឡើងវិញដើម្បីកាត់បន្ថយការពឹងផ្អែកលើឧស្ម័ន LNG រយៈពេលវែង ព្រមទាំងផ្តល់ថវិកាឱ្យអាជីវកម្មផ្សេងៗជាការជួយកាត់បន្ថយផលប៉ះពាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbBEqUFuUidUGhLhdp_EyvhA6CeAc4LHMfgtifq4lz6akpB-nM1zgJo62NKBOa2spuAXGDn5CDhrIYShOZqyioTKw0bozn7XMpXBaPnZIY1n2Hz_NPoBre4dLb_7bc_zcPxkgcEiLrIKxj-LV9OENUYrNSfZhj4_wvMF-lTI7_uAOq1h_te4PxxYpbsdba/s1280/photo_2026-03-25_09-39-28.jpg

យោងតាមទិន្នន័យពីសមាជិករដ្ឋសសភា និងក្រសួងឧស្សាហកម្ម គឺកូរ៉េខាងត្បូងបាននាំចូលប្រេងឆៅប្រមាណ៧០% តាមច្រកសមុទ្រ Hormuz ទើបកូរ៉េខាងត្បូងប្រឈមនឹងវិបត្តិថាមពល ទោះជាមានប្រេងបម្រុងទុកក្នុងប្រទេស ប្រមាណ១៩០លានបារ៉ែលក្តី ។ រីឯទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បញ្ជាក់ថា បរិមាណប្រេងបម្រុងរបស់កូរ៉េខាងត្បូងអាចប្រើប្រាស់មិនដល់២០៨ថ្ងៃទេ នេះមិនទាន់គិតការចំណាយប្រេងលើការដឹកជញ្ជូនសម្រាប់នាំចេញផលិតផលគីមីឥន្ធនៈ ប្រសិនបើគិតសរុបវិញ គឺការប្រើប្រេងកូរ៉េខាងត្បូងនឹងមានរយៈពេលខ្លីជាងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXMtfi9CYOSoQhrjf1xLaWmiEfyaWKoHObU3JnY8xVS9U27Zmq0gYVdnt6kz0Qu1fK_4wFXu8QIysU-WLh0BDDSIXsxwxaTu9sfsXUn562fC7sQS35P93YdURgihWJMcDudkLXVEkNfgo8i7NNmU3CXjymplf2Z9HmyOfLUgGC9w2w09D0dvzP7ePb9vo_/s700/photo_2026-03-25_09-45-19.jpg

អ្នកវិភាគប៉ាន់ស្មានថា បើគិតពីការប្រើប្រាស់ប្រេងប្រចាំថ្ងៃស្មើជាង២លានប៉ារ៉ែលក្នុង១ថ្ងៃ គឺបរិមាណប្រេងបម្រុងនេះអាចប្រើប្រាស់មិនដល់២ខែទេ ទោះពេលនេះ ប្រទេសអេមីរ៉ាតអារ៉ាប់រួមសន្យាបញ្ជូនប្រេងឱ្យកូរ៉េខាងត្បូង ចំនួន២៤លានបារ៉ែលក៏ដោយ ៕