Home Blog Page 208

នាយករដ្ឋមន្ត្រីថៃរងការស្តីបន្ទោសពីប្រធានគណបក្សប្រឆាំងរឿងថៃចាញ់ប្រៀបដោយសារផ្អាកកិច្ចព្រមព្រៀងសន្តិភាព

0

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានរងការស្តីបន្ទោសពីប្រធានគណបក្សប្រជាជន ឬគណបក្សប្រឆាំងកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយសម្រេចចិត្តផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាជាឯកតោភាគី ដោយចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីធ្វើឱ្យកងទ័ពថៃរងរបួស៣នាក់ និងដាច់ជើងស្តាំម្នាក់នៅតំបន់ព្រំដែនខេត្តស៊ីសាកេត ។ ប្រធានគណបក្សប្រឆាំងថា ថៃមិនគោរពកិច្ចព្រមព្រៀងសន្តិភាព គឺចាញ់ប្រៀបកម្ពុជាយ៉ាងខ្លាំង ពីព្រោះនាយករដ្ឋមន្ត្រីថៃគិតតែរឿងជាតិនិយមជ្រុលចង់ឱ្យពលរដ្ឋគាំទ្របន្តតំណែងនាយករដ្ឋមន្ត្រីនៅឆ្នាំ២០២៦ ។

តាមការចុះផ្សាយរបស់សារព័ត៌មាន The Better កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក Natthaphong Ruengpanyawut ប្រធានគណបក្សប្រជាជន ឬគណបក្សប្រឆាំងនៅប្រទេសថៃ បានរិះគន់លោកនាយករដ្ឋមន្ត្រី Anutin ក្រោយពីថៃប្រឌិតរឿងកម្ពុជាបង្កប់មីនថ្មីនៅព្រំដែនខេត្តស៊ីសាកេត ធ្វើឱ្យកងទ័ពថៃរងរបួស៣នាក់ និងដាច់ជើងស្តាំម្នាក់ ថាហេតុការណ៍នេះធ្វើឱ្យថៃប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាឯកតោគី និងចាញ់ប្រៀបកម្ពុជាយ៉ាងខ្លាំងនៅលើពិភពលោក ។

ប្រធានគណបក្សប្រឆាំង លោក Natthaphong បានបង្ហាញការសោកស្តាយចំពោះកងទ័ពថៃដែលរងរបួសដោយសារការផ្ទុះមីនកាលពីថ្ងៃទី១០ ខែវិច្ឆិកា ព្រមទាំងចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីធ្វើឱ្យថៃពុំអាចទទួលយកបាន ប៉ុន្តែលោករិះគន់នាយករដ្ឋមន្ត្រីថៃធ្វើឱ្យប្រទេសថៃបាត់បង់ឱកាសទាក់ទាញប្រទេសនានាឱ្យដាក់សម្ពាធកម្ពុជា ។ លោកថា ហេតុការណ៍ផ្ទុះមីនលើកចុងក្រោយ នាយករដ្ឋមន្ត្រីថៃគួរចាត់ការដោយមានហេតុផល និងអនុវត្តការទូត ដូចជា ៖ រាយការណ៍ទៅអាមេរិក និងម៉ាឡេស៊ី ក្នុងឋានៈប្រទេសទាំងពីរជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួរ ។

លោក Natthaphong ពុំគាំទ្រឱ្យនាយករដ្ឋមន្ត្រីថៃផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាទេ ពីព្រោះធ្វើឱ្យប្រទេសនានាបន្ទោស និងសួរមកកាន់ថៃ ហេតុអ្វីផ្អាកកិច្ចព្រមព្រៀងសន្តិភាព? ប្រធានគណបក្សប្រឆាំងបានសួរសំណួរទៅកាន់នាយករដ្ឋមន្ត្រីថៃថា តើកំពុងយករឿងជាតិនិយមជ្រុលដើម្បីឱ្យពលរដ្ឋបោះឆ្នោតគាំទ្របន្តតំណែងជានាយករដ្ឋមន្ត្រី មែនទេ?

ទន្ទឹមនឹងនេះ ប្រធានគណបក្សប្រឆាំងបានកំណត់វិធានការបន្ទាន់ទៅកាន់នាយករដ្ឋមន្ត្រីថៃក្នុងស្ថានការណ៍នេះ គឺជជែកផ្ទាល់ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump និងមេដឹកនាំចិន ដើម្បីឱ្យប្រទេសមហាអំណាចទាំង២ឈប់គាំទ្រកម្ពុជា ។ បច្ចុប្បន្ន ប្រទេសថៃកំពុងធ្វើសង្គ្រាមព័ត៌មាន និងត្រូវការនាយករដ្ឋមន្ត្រីចេះគិតពិចារណាវែងឆ្ងាយ ដោយមិនត្រូវការនាយករដ្ឋមន្ត្រីប្រើប្រាស់កងទ័ពជាលេសដើម្បីចៀសវាងការទទួលខុសត្រូវនោះទេ ។

ការបណ្តោយឱ្យកងទ័ពសម្រេចចិត្តជំនួសនាយករដ្ឋមន្ត្រី គ្មានលទ្ធផលឡើយ វាអាចបំផ្លាញទាំងសន្តិភាព និងស្ថិរភាពក្នុងប្រទេស ។ ប្រសិនបើមានការប៉ះទង្គិចដោយអាវុធម្តងទៀតនឹងធ្វើឱ្យកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃត្រូវលុបចោលជារៀងរហូត ហើយថៃនឹងទទួលបានលទ្ធផលមិននឹកស្មានដល់ ហេតុនេះ ប្រធានគណបក្សប្រឆាំងបានអំពាវនាវឱ្យនាយករដ្ឋមន្ត្រីថៃងាកមកប្រកាន់យកគោលការណ៍អន្តរជាតិ បោះបង់គំនិតជាតិនិយមជ្រុល និងអនុវត្តការទូតដាក់សម្ពាធឱ្យកម្ពុជាចរចាឆ្ពោះទៅរកសន្តិភាពយូរអង្វែង ។

គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី Anutin ធ្លាប់រងការរិះគន់យ៉ាងខ្លាំងពីសង្គមថៃ ក្រោយពីថា ពលរដ្ឋថៃល្មើសអធិបតេយ្យកម្ពុជានៅតំបន់ព្រំដែនខេត្តស្រះកែវ និងសំណូមពរឱ្យពលរដ្ឋថៃចាកចេញពីទឹកដីកម្ពុជា រដ្ឋាភិបាលថៃនឹងស្វែងរកទីលំនៅថ្មីឱ្យរស់នៅ ។ ពលរដ្ឋថៃខឹងសម្បារនាយករដ្ឋមន្ត្រីរបស់ខ្លួន និងគំរាមធ្វើបាតុកម្មទម្លាក់ពីតំណែង ឬបណ្តេញចេញពីប្រទេសថៃ បើហ៊ាននិយាយការពិត ឬបើកព្រំដែនឡើងវិញ ក្រោយមក លោកនាយករដ្ឋមន្ត្រី Anutin ក៏បានសុំទោស និងសន្យាគាំទ្រពលរដ្ឋ ។ ការផ្អាកកិច្ចព្រមព្រៀងសន្តិភាព គឺនាយករដ្ឋមន្ត្រីថៃមានបំណងឱ្យពលរដ្ឋបោះឆ្នោតគាំទ្រដើម្បីបន្តតំណែងនៅឆ្នាំ២០២៦ និងព្យាយាមបង្ហាញគំនិតជាតិនិយម ខ្លាំងជាងផលប្រយោជន៍ប្រទេស ៕

ក្ដៅៗ ក្រោយកិច្ចពិភាក្សាតាមទូរស័ព្ទ លោក ត្រាំ ថាកម្ពុជា-ថៃនឹងវិលទៅរកភាពល្អប្រសើរឡើងវិញ

0

វ៉ាសុីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រថា ស្ថានភាពរបស់កម្ពុជា និងថៃ «នឹងល្អប្រសើរឡើងវិញ» បន្ទាប់ពីបានជួបសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំនៃប្រទេសទាំងពីរ ដើម្បីជួយសម្របសម្រួលការស្ថានការណ៍តានតឹងដែលទើបផ្ទុះឡើងម្ដងទៀតនាពេលថ្មីៗនេះ។ នេះបើតាមការចុះផ្សាយរបស់កាសែត Reuters។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeXpWckXYLg6ABCLiI0eqK-HIKaIacfvsgkRiKSCb3-tISVbVD_0runoGFQqxR5a4Cxv3Btx_gF-tVulQZWETj7-n-98Xjf9lxBsE9CGtx4_O82Yn62QuHBzuMbriGKPZmfkQkj6YCq_BXfu1aKuWhbngckdfSncmgpVQwRpP876PXVnXJbUBe83y6zDav/s862/photo_2025-11-15_09-26-48%20(2).jpg
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ដូណាល់ត្រាំ បានថ្លែងប្រាប់ទីភ្នាក់ងារ Reuters បន្ទាប់ពីបានជួបពីភាក្សាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីកម្ពុជា និង ថៃ រួចថា លោកបានជជែកជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសទាំង២ ហើយពួកគេកំពុងធ្វើបានល្អណាស់។ ខ្ញុំគិតថាពួកគេនឹងមានភាពល្អប្រសើរនឹងគ្នាឡើងវិញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_xTZ4MyrkRVtlcUYyfXMoQOwd96tFDbnocbpMn9rbP3qUnIpmXVQ62leqjgOUwmBKeSROsckxheOlaTrEekANJunIIpN-z5mEoUUy7l0LjjIl6UO4zOGfPHjCpXBLyo92rrxmif1L38jVmqtyJoNvp7tAb-L0EFZb08DFeNyYn1JZoAfUyZoc6r3VRoKE/s1000/photo_2025-11-15_11-50-43%20(2).jpg

នៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់សេតវិមាន កាលពីថ្ងៃសុក្រក៏បានឱ្យដឹងផងដែរថាថា «លោកប្រធានាធិបតី ត្រាំ បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយភាគីកម្ពុជា និងថៃ ក្នុងកិច្ចប្រឹងប្រែងដើម្បី សម្របសម្រួលជម្លោះដែលបានផ្ទុះឡើងថ្មីៗនេះ»។ សេតវិមានបន្ថែមថាលោក ត្រាំក៏បានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយម៉ាឡេស៊ីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg80skd7LrpxJieYiUFXQaGu6ncvrDbsXeYirbcNI1bC8lduvo8BBh2AjrtaMmD8eDpyhw2rKbIEPj6b8GZb-NoCHN6qToHJ6NU7-oDtbzTVs8_lyTwpFOOCJGCo7p81cN9dElfbtireS3U6lsxtDojJnIWgj-BCRPLLm9t6wYDroKu9Zoq4ZGCYggIHd_Y/s960/photo_2025-11-15_11-50-43.jpg

បើតាមសេចក្ដីរាយការណ៍របស់ Reuters ដដែលបានគូសបញ្ជាក់ថា ប្រទេសថៃបានផ្អាកកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ហើយទាមទារឱ្យមានការសុំទោសពីកម្ពុជា ដោយចោទប្រកាន់ថាបានដាក់មីនថ្មី ខណៈកម្ពុជាបានបដិសេធយ៉ាងដាច់អហង្ការ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4g1rC-VeI8HosnmultLHwzCdCW8CEBjZmKwDlYKZtbRG3emNkw4DfW85E4_J4aUd6M5ts_0iiajIc6Mv2Mt1lOObXreTvSCear_YC-srUCj9bb2e3rz2TzfcKmEoilf7Lk7OMFvNkXldabx6be8YWiES-j2CvJ9fMQQwrpsKmWHQNN73OwwniO0Ex5Z0g/s599/photo_2025-11-15_11-50-44%20(2).jpg

ទន្ទឹមនឹងនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ទៅកាន់លោក ដូណាល់ ត្រាំ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទជាមួយគ្នាដែរថា រាជរដ្ឋាភិបាលកម្ពុជា នឹងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់បំផុតក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថាភាគីទាំងពីរ នឹងបន្តធ្វើការជាមួយគ្នាស្របតាមគោលការណ៍ និងយន្តការទ្វេភាគីដែលបានឯកភាពគ្នា។ កម្ពុជានឹងបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមគោលការណ៍ និងយន្តការ ដែលបានឯកភាពគ្នាកន្លងមក ដេីម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX_HLC5sULzdJjGMeCSjdJfPJUQ7m-vIbRGq1FAj7m_RBRwAjFvV-glmaajR9M-forp9tPuGNsGard3D3N3TnrO7rxPQxRhyphenhyphenIamyjH81-GRGPpl7WzKdVpJMdhvAh9Yi9PG03YfGjbGjpmpQnabTdmCcwsKmUS8gdYlsfCrsdTdjfekXXEuYScsdavsUOc/s1024/photo_2025-11-15_11-50-44.jpg

Bai Yiru ក្លាយជាតារាស្រីក្នុងក្រុមហ៊ុនរបស់ Huang Xiaoming ខណៈមានមតិថាស្រដៀងអតីតភរិយាលោក

0

នៅថ្ងៃទី១៣ ខែវិច្ឆិកា ក្រុមហ៊ុនកម្សាន្តដែលបង្កើតឡើងដោយតារាសម្តែង Huang Xiaoming បានប្រកាសថាខ្លួនបានចុះកិច្ចសន្យាគ្រប់គ្រងជាមួយតារាសម្តែងស្រី Bai Yiru ។ ព័ត៌មាន និងរូបថតរបស់ Yiru បានក្លាយជាប្រធានបទស្វែងរកយ៉ាងក្តៅគគុកលើបណ្ដាញសង្គម Weibo ។ អ្នកខ្លះថែមទាំងនិយាយថា Bai Yiru ស្រដៀងនឹង Angelababy ដែលជាអតីតភរិយា និង Ye Ke ដែលជាអតីតគូស្នេហ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcI0EWQcmtvC2BC-FIDusbZwy1_SOeQChriqEhRUbkXeim543i6vXoj_vk189lS1bBa7FfZmHd6K0Imtf2EyNxAANgCiQkAseZsY5guL6X8y0QcT6DBfWgR-jZ5uLDBWEopGAdM9kOR7ajpSzOSowPuVL4O-j8rYJJhV3tA6C4aqEenfgaZd7bkplx6U1w/s1247/image_2025-11-14_14-40-43.png
Bai Yiru កើតក្នុងឆ្នាំ២០០៣ នៅទីក្រុង Xinjiang ហើយបច្ចុប្បន្នកំពុងសិក្សាផ្នែកសម្តែងនៅ Beijing Film Academy ។ ទស្សនិកជនបានបញ្ចេញមតិថា Yiru លេចធ្លោជាមួយនឹងភ្នែកធំៗ។ នាងមានកម្ពស់ ១. ៧២ ម៉ែត្រ មានរាងខ្ពស់ជើងវែង ហើយមានសក្ដានុពលទាំងក្នុងការបង្ហាញម៉ូត និងភាពយន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyyqUEPNE2WnkASYojVaSK9_C-0wF2DLDyn-p08cCzbGf46q2mKI2ODUkwjj3DhbImMXdbc3RmLejXxpTg6BqWMVQae2aBukbDuO-DiUzH-wBzbDSz_zi645K2FZYLSFW257ELsl3mcdfdV6bYjwe80ivo9BjU9jGsrbTV1BcJNFOAF3vCTM86e7E02rD4/s1899/image_2025-11-14_14-40-32.png

មុខរបស់ Bai Yiru មានរូបរាងស្លូតបូត ភ្លឺថ្លា មានសម្រស់ផ្អែមល្ហែមបែបជប៉ុន-កូរ៉េ ភ្នែកមូលធំៗ និងស្នាមញញឹមពិសេស ដែលងាយស្រួលបង្កើតក្តីអាណិត។ Bai Yiru បានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ២០២២ ជាមួយនឹងរឿងភាគខ្លីចិនបុរាណ។ ថ្វីដ្បិតតែសកម្មរយៈពេល ៣ ឆ្នាំក៏ដោយ ប៉ុន្តែ Bai Yiru បានសាកល្បងដៃរបស់នាងក្នុងប្រភេទជាច្រើនដូចជាប្រភេទ មនោសញ្ចេតនាបុរាណ មនោសញ្ចេតនាសម័យទំនើប និង ឧក្រិដ្ឋកម្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglB4YGSR62edXmuGOmxhYX33mSWkngpT9lJDFJ2Kj-QISi8mbSoI7TtBbcccduNhowpRD2PyXru69-Mz-UAe0bL5I6vHS6zZ21JMWf567CqA98i__QZAmb1kzqloJgTXQA86OPW0dtwEX43cCZs4eV1ND_hD8Ho4bperkAfgfKTd1zMk74nI-7ph30DqdS/s2011/image_2025-11-14_14-40-29%20(2).png

គួរឱ្យដឹងថាក្រៅពីអាជីពសម្តែង Huang Xiaoming អតីតស្វាមី Angelababy បានបង្កើតក្រុមហ៊ុនកម្សាន្តមួយក្នុងឆ្នាំ ២០០៧ ដោយប្រតិបត្តិការក្នុងវិស័យផលិតភាពយន្ត កម្មវិធីទូរទស្សន៍ និងការគ្រប់គ្រងសិល្បករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLlf7BU4pJmNcYMAVvFzgTIRK3yBALztUDBt7euW7cBQwn7olSn-6VbSgx2YZO18cG2ZdUFOXdg8v-OAl2U2VMrU_kY4wbAPRf-zQTJkIIaK8ci5xR13zQtAERJQxQ5-pLCoChReyx4yKUU8MqLs-oHM5utjOlLf7ea96Sn7Ul2cIlxfCwoaRHQV3KgWqj/s2111/image_2025-11-14_14-40-29.png

Huang Xiaoming បានកត់សម្គាល់ Bai Yiru ក្នុងឆ្នាំ២០២៣ បន្ទាប់ពីបានមើលរឿងខ្លីដែលនាងបានសម្ដែង។ បន្ទាប់មកលោកបានជួយនាងឱ្យទទួលបានឱកាសសម្ដែងក្នុងរឿងភាគទូរទស្សន៍ជាច្រើន។ ក្នុងឆ្នាំ ២០១២ Xiaoming គឺជាតារាចិនដែលរកចំណូលបានខ្ពស់បំផុត ជាមួយនឹងប្រាក់ចំណូលប្រហែលជាង ៥៤ លានដុល្លារអាម៉េរិក។ លោកបានវិនិយោគលើវិស័យកម្សាន្ត វីដេអូហ្គេម និងភោជនីយដ្ឋាន។ បច្ចុប្បន្នក្រុមហ៊ុនរបស់ តារាសម្តែងវ័យ៤៨ឆ្នាំរូបនេះបានចុះកុងត្រាជាមួយតារាសម្ដែងជិត២០នាក់ហើយ ប៉ុន្តែស្ទើរតែគ្មានមុខល្បី។ Bai Yiru ត្រូវបានគេចាត់ទុកថាជាក្តីសង្ឃឹមថ្មីសម្រាប់ Huang Xiaoming ក្នុងការលើកកម្ពស់មុខមាត់ក្រុមហ៊ុនរបស់លោកក្នុងគ្រាលំបាក៕

ក្រុមហ៊ុនចាស់របស់ Zhao Lusi មានបញ្ហាបន្ទាប់ពីនាងចាកចេញ

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិនថ្មីៗនេះ ក្រុមហ៊ុន Galaxy Cool Entertainment ដែលជាអតីតក្រុមហ៊ុនគ្រប់គ្រងរបស់តារាសម្តែងស្រី Zhao Lusi មានការផ្លាស់ប្តូរដ៏ធំនៅក្នុងដើមទុនអាជីវកម្ម និងបុគ្គលិក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRodvQRE3KVvOwN3fTbdKq_TrPox4Pe2W8ixjSeRV9Mn_tzWuAQrNT9T2dTvl5Gw6qAx6JgBQxtxqcscGSBu7JjnGIIfcYRk_AEcZ02fvGpTjWSaJds02u4Wv41dzfRZAqZ3ChqgE4averVOC2SR-Z2kOB40FzmXvD7mMRr2m4IkA7mtc_oQrGVJlwC7zj/s853/image_2025-11-14_15-45-24%20(2).png

តាមប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញថាវិនិយោគិន៥នាក់បានដកខ្លួនចេញពីបញ្ជីម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន។ ទន្ទឹមនឹងនេះ បុគ្គលិកសំខាន់ៗក៏បានផ្លាស់ប្តូរដែរ ខណៈនាយកជាច្រើនបានលាលែងពីតំណែង។ ភាគហ៊ុនរបស់ក្រុមហ៊ុន Beijing Happy Culture Media នៅក្នុង Galaxy Cool បានកើនឡើងពី ២០% ទៅ ៤៨% ក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេ និងស្ទើរតែគ្រប់គ្រងក្រុមហ៊ុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA9Yv-B5sSklGW6Pin-DopNGNBqSuzrikRM3ANo5dE6BjxTN6DQiT6tEFPZmdBpDnT4IqQAGX9X8qgDtFECXzzWtyeUsnuH75_r4LQXZ_6Ag1N-Q_dpBX3qdkfCZYDIQ3mFN_KCaJvz4edpDS9GJoRp1jqHrl8V6dPE8cJ8fuSMhkDJDkkjBkWrqKiYce6/s1280/image_2025-11-14_15-45-25.png
Galaxy Cool Entertainment ត្រូវបានបង្កើតឡើងក្នុងខែសីហា ឆ្នាំ២០១៥ មានដើមទុនធម្មនុញ្ញគឺប្រហែល ៣៧.៦ លានយ័ន។ វិសាលភាពនៃអាជីវកម្មរួមមានការធ្វើផែនការផលិតកម្មភាពយន្ត សេវាកម្មគ្រប់គ្រងសិល្បករ សកម្មភាពផ្សាយពាណិជ្ជកម្ម…។ Zhao Lusi បានចូលរួមជាមួយ Galaxy Cool ភ្លាមៗបន្ទាប់ពីក្រុមហ៊ុនត្រូវបានបង្កើតឡើង ហើយកិច្ចសន្យាមានរយៈពេលប្រហែល ១០ ឆ្នាំ។ ជាមួយនឹងកេរ្តិ៍ឈ្មោះរបស់នាង Zhao Lusi បានក្លាយជាតារាដ៏សំខាន់នៅក្នុងក្រុមហ៊ុន។ បន្ទាប់ពីជម្លោះរយៈពេល ៣ ខែ Zhao Lusi បានចាកចេញដោយជោគជ័យ ខណៈដែលក្រុមហ៊ុនគ្រប់គ្រងចាស់មានបញ្ហាដោយសារតែអ្នកវិនិយោគដកដើមទុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQB9VG2gvHkhnNvc41vKnxTGLM6hYHCTVElfYWBFAq0nal2y5OMhewk4_LSCkLieihyphenhyphen52ZrJ8BpyZdYRVjqNdZwo__TSgxGRbzsx0HG4JISEKChXwtSIgY_exKH2nDERYOoNKckEcvdDcIYxlIDhZuAHt5kurtC8UQkB2XLyfpaC3MAsGZo-3ZEmEPX2dZ/s1280/image_2025-11-14_15-45-26.png
នៅថ្ងៃទី៨ ខែវិច្ឆិកា នៅឯការប្រគំតន្ត្រីអបអរថ្ងៃកំណើត Zhao Lusi បានប្រកាសថានាងបានចាកចេញពី Galaxy Cool ហើយចាប់ផ្តើមដំណើរថ្មី។ នៅថ្ងៃដដែលនោះ គណនីស្ទូឌីយ៉ូ Weibo របស់ Zhao Lusi ក៏សកម្មម្តងទៀតដោយព័ត៌មានអំពី Galaxy Cool ត្រូវបានដកចេញ៕

កូនស្រីថៅកែហង្សមាសបង្ហោះសារចា.ក់ដោ.ត ពិធីការិនី ចាន់ កែវនិមល និងតារាចម្រៀង សុខ សីឡាលីន និយាយឡើងភ្លាម

0

ថ្មីៗនេះអ្នកនាង អ៊ឹង គីមលាង បានធ្វើឱ្យសាធារណជនដែលតាមដានវិស័យសិល្បៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញកូនស្រីថៅកែហង្សមាសរូបនេះបានចេញមកបង្ហោះសំណេរជាបន្តបន្ទាប់ទាក់ទងនឹងកម្មសិទ្ធិបញ្ញា តារាចម្រៀង និងភាពយុត្តិធម៌ដែលផលិតកម្មហង្សមាសគួរទទួលបាន។ ក្នុងនោះមានសំណេរមួយដែលជំរុញចិត្តឱ្យតារាចម្រៀង សុខ សីឡាលីន និងពិធីការិនីល្បីឈ្មោះ ចាន់ កែវនិមល បញ្ចេញមតិឡើងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8feA8S-Z-vSMz1DsVxc7pCDXy8uls8Rhh-rAnnepbaWmQGkeKvfttnYxo-USQg1D_OA3y_iLT9jHmbpwkzmH0qh-gLMDeVWTfukKPHJjHGAJJDCuwVG0WrieAB1zZH0LrfzFNjU6XUu2UYWLk-W3w3ORxG6CV-trdOhXamC_tJL57gnsn95UStgeAygUZ/s2048/image_2025-11-15_08-37-16%20(2).png
អ្នកនាង អ៊ឹង គីមលាង បានបង្ហោះសំណេរកាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ថា «ពេលតារាល្បី គេថាដោយសារទេពកោសល្យពីកំណើត ចុះលុយក្រុមហ៊ុនបោះដើមទុនក្នុងការផលិត គ្រូភ្លេង អ្នកដឹកនាំ ក្រុមការងារផ្សេងៗ សម្ភាៈឧបករណ៍ អ្នកណាបើកលុយឱ្យពួកគាត់?»។ សំណេរនេះបានទាក់ទាញឱ្យពិធីការិនី ចាន់ កែវនិមល បញ្ចេញមតិថា «សមត្ថភាព+ទេពកោសល្យ ជារឿងល្អដែលអាចឱ្យយើងមានអនាគត តែបើគ្មានការមើលឃើញនិងផ្តល់ឱកាសពីក្រុមហ៊ុនសួរថាអនាគតមានទេ? នេះជាសំណួរដែលខ្ញុំតែងរម្លឹកខ្លួនឯងជានិច្ច»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJFWHvon2ZGE0C5dxovckzqeTUIEFSfS-9edoPPgkKM0DTfZfMEizDbcT7nhfsK7yaK87RD-LxOvUg75ISI5QeoXdDNqTTxzNX6Ku99LDzIpIhB7S-wylJNoVIKtsXC749Zt-RcEcEu6NPT9qAHnbnjHaiJAEA2XTSgx4RkEQagufWq4Tt3N5B5gWi5Y56/s714/image_2025-11-15_08-26-42%20(2).png

ងាកទៅកាន់តារាចម្រៀង សុខ សីឡាលីន ក៏បានចែករំលែកខ្លឹមសារមួយទាក់ទងនឹងការបង្ហោះរបស់កូនស្រីថៅកែហង្សមាសនូវសំណេរខាងលើនេះដោយភ្ជាប់មកជាមួយនឹងសម្តីថា «នេះជាអ្វីដែលនៅក្នុងបេះដូងខ្ញុំរហូតមក ខ្ញុំគោរពឱ្យតម្លៃ សូម្បីតែអ្នកវៃក្តារ ពន្លឺបច្ចេកទេស ព្រោះគាត់ជាមែកធាងនៃការងារមួយ ដែលនាំឱ្យរូបភាពរបស់ខ្ញុំស្អាត មានគុណភាព ចេញជាបទចម្រៀងវីដេអូ ឱ្យបងប្អូនគាំទ្រមកដល់សព្វថ្ងៃ (និយាយទូទៅមិនចំពោះ) សម្រាប់តែចិត្តគំនិតរបស់នាងខ្ញុំផ្ទាល់»៕

តារាចម្រៀង Billie Eilish រិះគ.ន់មហាសេដ្ឋី Elon Musk

0

កាលពីថ្ងៃទី១៣ ខែវិច្ឆិកានៅលើគណនី Instagram តារាចម្រៀងអាម៉េរិក Billie Eilish វ័យ២៤ឆ្នាំបានធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍នៅពេលនាងបានហៅលោក Elon Musk ថាជា «មនុស្សកំសាក» គួរតែប្រើទ្រព្យសម្បត្តិរបស់ខ្លួនដើម្បីជួយជនរងគ្រោះដោយទុរ្ភិក្ស និងដោះស្រាយបញ្ហាអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnlz_i0UH2nu0iOSDYhMEF6ccp9R4Tyd6JpePVUksSZZSeDcRdavpyuWN9xnDFEWJUm_BaBkbwFXKsAZNI3yVxnlifBjkzlgOWbgmAWgP2FdoHPWEeHgniV4GAhaDIy2DceQVzAOJLEWb1JVg1Gr4kJ6BFOPV5DQ9a-nAQDvQ1GPZL8XIPPITxlf3jdnhw/s1198/image_2025-11-14_15-05-04%20(3).png
Billie Eilish បានបង្ហោះអត្ថបទជាបន្តបន្ទាប់ដោយអង្គការស្ត្រីនិយមអឺរ៉ុប My Voice, My Choice អំពីលោក Elon Musk ។ អត្ថបទនេះបាននិយាយថា អ្នកជំនួញបានក្លាយជាមហាសេដ្ឋីដំបូងគេរបស់ពិភពលោក ដោយបានបង្ហាញពីវិធី៥យ៉ាងដែលលោកអាចជួយមនុស្សជាមួយនឹងទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ នាងបានចែករំលែកសំណើចំនួន៣ដែលអង្គការស្ត្រីនិយមបានដាក់ចេញដែល Elon Musk អាចចំណាយ ៤០ ពាន់លានដុល្លារក្នុងមួយឆ្នាំដើម្បីបញ្ចប់ភាពអត់ឃ្លានជាសកលនៅឆ្នាំ ២០៣០។ ១-២ ពាន់លានដុល្លារជារៀងរាល់ឆ្នាំដើម្បីជួយសង្គ្រោះប្រភេទសត្វដែលជិតផុតពូជ និងរាប់សិបពាន់លានដុល្លារដើម្បីបង្កើតតំបន់ដែលហែកហួរដោយសង្រ្គាមឡើងវិញ។ នៅក្នុងសំណេរចុងក្រោយ តារាចម្រៀងរូបនេះបានពណ៌នា Elon Muskថាជា «មនុស្សកំសាកដ៏គួរឱ្យអាណិត» ប៉ុន្តែនាងមិនបានបញ្ជាក់លម្អិតអំពីមូលហេតុដែលនាងរិះគន់មហាសេដ្ឋីពិភពលោករូបនេះនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSBAGQWEBEoAjvotKjdQzqlYaqNr7AhYkfLt8LWwXsLDQK_b2D5vrV159-Kndcb_9sPGXe-9Y4Sev_4E7h19n6K8Bum9ta_U5XCn8rjR3iCDHmPwqtIgQzavZLbgugHxZJ6bzNu6z42DvaeNqUn2o-J2Ij4jLssP6QDj8R1U-Pkqr9ledx0HBh0Ar8TjmW/s1360/image_2025-11-14_15-05-05.png

Billie Eilish បានបង្ហោះអត្ថបទដែលបង្ហាញពីទ្រព្យសម្បត្តិរបស់ Elon Musk មានតម្លៃដល់ទៅ ៤៦៦.៦ ពាន់លានដុល្លារអាម៉េរិក ដែលបច្ចុប្បន្នជាអ្នកមានបំផុតនៅលើពិភពលោក។ ដូច្នេះព័ត៌មានរបស់ My Voice, My Choice អំពីគាត់ក្លាយជាមហាសេដ្ឋីពាន់លានដុល្លារមិនត្រឹមត្រូវទេ។ ទោះជាយ៉ាងណាក៏ដោយ Forbes ជឿជាក់ថាអង្គការនេះប្រហែលជាសំដៅទៅលើ កញ្ចប់សំណង របស់ Elon Musk ចំនួន ១,០០០ ពាន់លានដុល្លារ ដែលម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានអនុម័តនាពេលថ្មីៗនេះ។ យោងតាមគេហទំព័រព័ត៌មាន ប្រសិនបើពាណិជ្ជករបំពេញតាមគោលដៅរបស់ក្រុមហ៊ុន នោះលោកនឹងមានប្រាក់ពាន់ពាន់លានដុល្លារក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ Elon Musk មិនទាន់ឆ្លើយតបនឹងការរិះគន់របស់ Billie Eilish នៅឡើយទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIlPspviZ8lBOdRwgg528VOJUn6co3secRt4y3CIy7MkQyTiZmzDfLontgf3Br92Y5ztbnlWUneMi5Ub_4IJ_3OHnFiVM0HuOY1NuBxyyWeMRhajLqdEyrpvmoyywvdBTZUVLUvUaXvOrM93JKwX6VgMf3yZ9Mqi6Fxfh6P0wElvfxOJNaLAOZQbp-tM_-/s2048/image_2025-11-14_15-05-02.png

នេះមិនមែនជាលើកទីមួយទេដែលតារាចម្រៀង Billie Eilish បានអំពាវនាវដល់អ្នកមានមហាសេដ្ឋីឱ្យបរិច្ចាគដល់អង្គការសប្បុរសធម៌។ នៅក្នុងកម្មវិធី Innovator Awards នៅថ្ងៃទី ២៩ ខែតុលា តារាចម្រៀងរូបនេះបានជំរុញឱ្យមហាសេដ្ឋី បរិច្ចាគ ប្រាក់បន្ថែមទៀត។ នាងបាននិយាយថា ពិភពលោកស្ថិតនៅក្នុង «ពេលវេលាដ៏អាក្រក់ និងងងឹត» ជាពិសេសនៅក្នុងសហរដ្ឋអាម៉េរិក ហើយសង្ឃឹមថា អ្នកដែលមានមធ្យោបាយនឹងប្រើប្រាស់ប្រាក់របស់ពួកគេសម្រាប់ហេតុផលល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh73rDLfYFS2VbMdlYS9c-ybbKUkWOglesrIaQP6OEqxUXbypONmaeRwgyCcOMUSMpeuSzqkDEnzl5izPdyJSMilpy9M6FQfMjisPWldHHw-2KU_-aL7ppqNy-sAU4igUm0CYhBvtZfZ_RTUUhEfmdCrUZLHgkwxK40k5xqKCUytTeH5UgpWpylGjqbFKyK/s2048/image_2025-11-14_15-05-03%20(2).png

ម្ចាស់បទ « BIRDS OF A FEATHER» បានថ្លែងសុន្ទរកថានៅចំពោះមុខភ្ញៀវដែលមានទ្រព្យសម្បត្តិជាច្រើនដូចជាមហាសេដ្ឋី Mark Zuckerberg និងភរិយារបស់លោក អ្នកដឹកនាំរឿង George Lucas ដែលជាអ្នកមានបំផុតទីពីរនៅហូលីវូដដែលមានទ្រព្យសម្បត្តិ ៥.១ ពាន់លានដុល្លារ។ យោងតាម People អ្នកចូលរួមមួយចំនួនបានបង្ហាញថា CEO Mark Zuckerberg មិនបានអបអរសាទរសុន្ទរកថារបស់នាងទេ។ ក្នុងកម្មវិធីនោះផងដែរ ពិធីករបានប្រកាសថា Billie Eilish បានបរិច្ចាគថវិកាចំនួន ១១.៥លានដុល្លារអាម៉េរិក ដល់សកម្មភាព ម្ហូបអាហារ ការការពារអាកាសធាតុ និងការកាត់បន្ថយការបំពុលកាបូន៕

ចោទប្រកាន់មិនឈប់ឈរ! កងទ័ពថៃបន្តចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីនៅតំបន់ច្រកអានសេះ

0

ថៃតែងតែប្រើល្បិចទម្លាក់កំហុស លាបពណ៌ និងយកគ្រាប់មីនមកចោទប្រកាន់កម្ពុជាមិនឈប់ឈរតាំងពីមុនពេល និងក្រោយពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីឱ្យពិភពលោកដាក់សម្ពាធលើកម្ពុជា ។ ល្បិចចាស់ដដែលៗនេះត្រូវបានថៃប្រើប្រាស់រហូតមក ជាពិសេស ពេលស្ថានការណ៍ព្រំដែនស្ងប់ស្ងាត់ ថៃក៏ប្រឌិតរឿងមីនមកចោទប្រកាន់កម្ពុជាជាថ្មីធ្វើឱ្យស្ថានការណ៍តានតឹងឡើងវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXCmL2njEKr-RBOtdwL7Yth7V66GXOxzQgsIW0pKuY2O7_Fd-vUodIkW_0AQWoNc9ek4faK3WQljBHFaOZeHa4plG0yZNfWQBT3v-46ME2jJjQgIYwnmhbcD4NEJwTEw_x2YbsvvGCbWRvqEErAbtj9bPutaF6GKk7vQNNNOESPsJn44dGy20jVl7iukW9/s800/photo_2025-11-15_10-56-36%20(2).jpg
កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កងទ័ពថៃបានបន្តចោទប្រកាន់ថា កម្ពុជាបង្កប់មីនថ្មីប្រភេទ PMN-2 នៅតំបន់ច្រកអានសេះ ក្នុងគោលបំណងឱ្យកងទ័ពថៃរងរបួសពេលយាមល្បាតនៅតំបន់ព្រំដែន ដែលថៃចាត់ទុកជាការល្មើសអនុសញ្ញាអូតាវ៉ា ។ ការចោទប្រកាន់លើកចុងក្រោយនេះ គឺក្រោយពីកងទ័ពថៃចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត បណ្តាលឱ្យកងទ័ពថៃជាន់មីនរងរបួសកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ និងយកគ្រាប់មីនមកធ្វើជាលេសផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាជាឯកតោភាគី ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod កាលពីថ្ងៃទី១៤ ខែវិច្ឆិកា អ្នកនាំពាក្យកងទ័ពជើងគោកថៃ លោក Winthai Suvaree និយាយថា កងទ័ពថៃបានរកឃើញមីនថ្មីនៅតំបន់ព្រំដែនកម្ពុជា-ថៃជាបន្តបន្ទាប់ និងចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី ។ លោកបញ្ជាក់ថា នៅថ្ងៃទី១៤ ខែវិច្ឆិកា កងទ័ពថៃរកឃើញមីនចំនួន២គ្រាប់ នៅតំបន់ភ្នំ៦៧៧ ច្រកអានសេះ ស្ថិតក្នុងឃុំសូង ស្រុកណាមយឺន ខេត្តឧប៊ុនរ៉ាជធានី បើតាមការត្រួតពិនិត្យរបស់ភ្នាក់ងាររាវមីន គឺវាជាមីនប្រឆាំងបុគ្គល ប្រភេទ PMN-2 ទើបបង្កប់ថ្មី ។ ដូច្នេះ ខាងថៃក៏បានដោះមីនទាំងនេះ និងប្រមូលភស្តុតាងរាយការណ៍ប្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvACsmbkMqqYrsH4FC6cjmRwwU_EpBQGXbRblzfMJy9lesI_yj8F7TO2c-OHKPsKY1rjq-63ELGnBPfroqmY1sR50nRb30-JZm_JWtqGeUR1r7J6zpUChdWan8PbOELE5TS6DJxjqvikgrxeyrj-6jFro419MIub_wQCv43ISSR-WopM0cizHcsjq_kGH1/s800/photo_2025-11-15_10-56-36.jpg
អ្នកនាំពាក្យកងទ័ពជើងគោកថៃ លោក Winthai បន្តថា មីនដែលកងទ័ពថៃរកឃើញទាំង២គ្រាប់ត្រូវបានបង្កប់ឆ្ងាយពីគ្នាប្រមាណ៥០ម៉ែត្រ និងសន្និដ្ឋានថា កងទ័ពកម្ពុជាបង្កប់ដើម្បីឱ្យកងទ័ពថៃដើរជាន់រងរបួសពេលយាមល្បាតនៅព្រំដែន ។ លោកបានចោទប្រកាន់កម្ពុជាល្មើសអធិបតេយ្យថៃ និងមានចេតនាធ្វើបាបកងទ័ពថៃ ដែលថៃចាត់ទុកជាការល្មើសអនុញ្ញាអូតាវ៉ាហាមប្រើប្រាស់មីនប្រឆាំងមនុស្ស ។ ហេតុនេះ ថៃនឹងបោសសម្អាតមីនក្នុងទឹកដីរបស់ខ្លួនបន្តទៀតដើម្បីផ្តល់សុវត្ថិភាពដល់កងទ័ព និងពលរដ្ឋ ។

គួរបញ្ជាក់ថា កងទ័ពថៃតែងតែចោទប្រកាន់កម្ពុជាបង្កប់មីនលើទឹកដីរបស់ខ្លួន និងយកលេសគ្រាប់មីនបើកឆាកសង្គ្រាមបាញ់ប្រហារមុនមកលើកម្ពុជារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។ ថ្មីៗនេះ កងទ័ពថៃក៏បានចោទប្រកាន់កម្ពុជាតាមទម្លាប់ថា បង្កប់មីនថ្មីនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត បណ្តាលឱ្យកងទ័ពខ្លួនរងរបួស៣នាក់ និងបាក់ជើងស្តាំម្នាក់ រួចហើយថៃក៏ផ្អាកកិច្ចព្រមព្រៀងសន្តិភាពភ្លាមៗ និងបញ្ជូនកម្លាំងទ័ព អាវុធ និងរថគ្រោះជាច្រើនគ្រឿងមកតំបន់ព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ89_-2lwhh9sHlXZDuVPxXj4TvLx8DQJAUzzdv7sv39U3gCc_-aZexKyCamzOR7Y1BXHp6jTSeIlHABJqL0EGxjsvcKsBsGvhAlZ6Pg1tdagwtmSZ_y5QWOAXRookzbhvQ56VNb9rdbB8ofL-Sbedn42HfsPp5YCGOKlazkxoRgWRW0YfZ65Ujrl8d8tH/s800/photo_2025-11-15_10-56-37%20(2).jpg

ទោះជាក្រសួងការពារជាតិកម្ពុជាបញ្ជាក់ម្តងហើយម្តងទៀតថា វាជាមីនចាស់បន្សល់ទុកពីសង្គ្រាមស៊ីវិលរបស់កម្ពុជា និងបដិសេធការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពីព្រោះតាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិឡើយ ប៉ុន្តែថៃនៅតែមិនស្តាប់ និងបន្តលាបពណ៌កម្ពុជាមិនឈប់ឈរ ។

កន្លងមក រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានបញ្ជាក់ជាច្រើនលើកថា ប្រទេសកម្ពុជាក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ស្ដីពីការហាមឃាត់ការប្រើប្រាស់មីនប្រឆាំងមនុស្ស បានព្យាយាមបោសសម្អាត និងកម្ទេចចោលនូវសំណល់ជាតិផ្ទុះរាប់លានគ្រាប់មកហើយ ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ គោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ ដោយមិនប្រើប្រាស់មីនថ្មីជាដាច់ខាត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRWdUnLSoJUiSp3uUJdoEXPHdCSgLaPL-w_zZkwCU8ucY6DVMAxCGsEiHenMwyjPUP31-tYwWNu9FcPJRTmdqlEl-7mWMAQXUBW-wlgxhdk08LqmJFBx1Y-cOM4T7iJr1u96VE6bwGRUuev1kDDxo0QfWIyTNK9ZqTJcrjR8tEdVNayNvEF7wvejds9p6g/s800/photo_2025-11-15_10-56-37.jpg

ក្រសួងមហាផ្ទៃបង្ហញលទ្ធផលកោសល្យវិច័យ ក្រោយសារព័ត៌មានថៃផ្សាយបំភ្លៃថាមិនមានអ្នកស្លា.ប់នៅភូមិព្រៃចាន់

0

បណ្ដាញសារព័ត៌មានថៃមួយចំនួនបានចុះផ្សាយនូវព័ត៌មានប្រឌិតថា មិនមានជនសុីវិលកម្ពុជាណាម្នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ទាហានថៃបើកការបា.ញ់ប្រ.ហារនៅភូមិព្រៃចាន់នោះទេ ខណៈសមត្ថកិច្ចជំនាញខាងកោសល្យវិច័យកម្ពុជា បានធ្វើការត្រូតពិនិត្យលើសា.កស.ពជនរងគ្រោះនៅចំពោះមុខក្រុមអ្នកសង្កេតករណ៍អាស៊ាន (AOT) យ៉ាងច្បាស់លាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkhGKr4OsQxiygP-qhFE2nQP5pDq22VY-wBg1CX4YDd9ldUCBAmennIX74lggihrPuuGGsJafu5w1o_7-maMQm7geGhZNSxVlU8k_uXrgcuGMGpQEUY3w8AxW5Xjr8QgLbT7ZbH5WzfJnaw07CzQpiv_pvNqAu1GE-Zo-HxxbOSGjZmfMmH6rV4Mq3NUfJ/s1280/photo_2025-11-15_10-18-54.jpg
យោងតាមសេចក្ដីបញ្ជាក់ព័ត៌មានរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា បណ្ដាញព័ត៌មានថៃបានផ្សព្វផ្សាយថា ពុំមានប្រជាពលរដ្ឋខ្មែរស្លា.ប់ ក្នុងករណីទាហានថៃបានបើកការបា.ញ់ប្រហារនៅភូមិព្រៃចាន់ កាលពីថ្ងៃទី១២ ខែវិច្ឆិកាឡើយ ក្រៅពីជនរងគ្រោះ ៣នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAv_kGH33ZIXsd1Kro64XHZH6GnOysjqzL63UskMTQIzdqaig-6HEQ5gmvTCLEpRqfE1qEzOh2h3RqgIqHyylfJHlAkhydcSNGOp4sVpl_gKB7sZNWZd_L6g4dWSPW4-mAkvm247LDOSZT8tJdn7JM6DebWaBmjOjLYs1UXeCmAnMA6Mv2ggr0VP_j8Vsd/s1280/photo_2025-11-15_10-18-53.jpg

ក្រសួងមហាផ្ទៃ សូមបញ្ជាក់ជូនថា កម្លាំងប្រដាប់អាវុធថៃ បានបើកការបាញ់ប្រហារដោយប្រើ អាវុធវែង ប្រភេទ “M16» ជាច្រើនគ្រាប់មកលើប្រជាពលរដ្ឋខ្មែរ ក្នុងភូមិព្រៃចាន់ បណ្តាលឱ្យបាត់បង់ជីវិត ចំនួន១នាក់ និងរបួសធ្ងន់ចំនួន៣នាក់។ ជនរងគ្រោះបាត់បង់ជីវិត ឈ្មោះ ឌី ណៃ (ហៅសល់) ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិព្រៃចាន់។ លទ្ធផលកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញកម្ពុជា រកឃើញថា នៅ ផ្នែកក្បាលនៃសពមានស្នាមដាច់រលាត់ស្បែកមុខ ទំហំ៥មីលីម៉ែត្រ ផ្នែកដងខ្លួនមានស្នាមដាច់ឆ្លុះមួយ កន្លែងរាងទ្រវែងលើដើមដោះខាងឆ្វេង ទំហំ២គុណនិង៣សង់ទីម៉ែត្រ ទិសដៅបញ្ឈិតចូលក្នុងដងខ្លួនពី ឆ្វេងទៅស្តាំ និងមានក្បាលគ្រាប់កាំភ្លើងបៀមក្រោមស្បែកលើឆ្អឹងជំនីខាងស្តាំផ្នែកខាងក្រោយចំនួនមួយ កន្លែង។ គណៈកម្មការជំនាញបានវះកាត់យកក្បាលគ្រាប់នោះចេញ នៅចំពោះមុខក្រុមអ្នកសង្កេតការណ៍ អាស៊ាន (AOT) ដោយឃើញច្បាស់ថាក្បាលគ្រាប់នោះ មាន០១គ្រាប់ ទំហំមុខកាត់៥.៧មីលីម៉ែត្រគុណ បណ្តោយក្បាលគ្រាប់២៣មីលីម៉ែត្រ មានខ្សែខ្មៅវិល (វ៉ៃយ៉ា) ចំនួន៦ខ្សែ (វិលស្តាំ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFVIsxh02dZymd9Orgf1tSQIQR6_kyKoevM6nQR0fAHjLFLNCmrHBjn2EKf52QnwK7veyvxKZ4vqbCIaDhYWILj4_KPfiB1wy_MRPzSnSWY1wVECNAz6_vSbWaZ4Tij2P9_LrYaV_nv77GgnWA-CtXAGzkZr_TiAiR5Ao06bZ_Cr90Z1_DClKfUkLQZJ57/s1280/photo_2025-11-15_10-18-54%20(2).jpg

ជាមួយគ្នានេះ គណៈកម្មការកោសល្យវិច័យរកឃើញទៀតថា កន្លែងកើតហេតុទី១ មាន ប្រជាពលរដ្ឋខ្មែរ៣នាក់រងរបួសធ្ងន់ នៅទីតាំងដែលមានចម្ងាយពីគោលដៅកម្លាំងប្រដាប់អាវុធថៃបាញ់ ចេញប្រហែល១០០ម៉ែត្រ។ ឯទី២ ជាទីតាំងជនរងគ្រោះបាត់បង់ជីវិតនៅហ្នឹងកន្លែង ចម្ងាយពីគោលដៅ កម្លាំងប្រដាប់អាវុធថៃបាញ់ចេញប្រហែល១៨០ម៉ែត្រ ដោយកម្លាំងប្រដាប់អាវុធថៃ បានបាញ់ចេញពី ទីតាំង២កន្លែង ឆ្ពោះមកគោលដៅតែមួយ ក្នុងភូមិព្រៃចាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2p01mgFmj8aXL_Sz6EIte3OylPcJQZZVILeVPFtohkYlqsNX_ucWV5gM7oUuZ5OIu3Z3zgQPrpesesFIZ4M-DWAHNRRChdlHAEpln5x0PGIZHc8ds8BNah3ZbxF33V7OHRngjWTzQSpn0_NMSHUHnR-d9rmQIsklU5Wb0FiadXxcmVqE9CSVRbxyNtoSi/s1280/photo_2025-11-15_10-18-54%20(3).jpg

ជារួម ជនរងគ្រោះឈ្មោះ ឌី ណៃ (ហៅសល់) ពិតជាបានស្លាប់ដោយសារការបាញ់ប្រហាររបស់ កម្លាំងប្រដាប់អាវុធថៃ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រាកដមែន ពោលគឺមិនដូចការផ្សព្វផ្សាយបំភ្លៃ ការពិត និងបង្វែរសភាពការណ៍របស់បណ្តាញព័ត៌មានថៃឡើយ។ ច្បាស់ណាស់ គឺគ្រាប់កាំភ្លើង បានបាញ់ចូលក្នុងធ្លុះសួត ដាច់សសៃឈាមធំៗ និងមានគ្រាប់បៀមនៅផ្នែកខាងខាងស្ដាំនៃសពប្រាកដមែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzFOHwUokA2jbbjKTnJoFulwtwoEjswbL5KHXTPTBfCCQh6iaJm1euB2Mb5AMOVHhmOBCFFllQEqvEYogWYPmIaaR9NekKgzfnqZAPi63Lr6g08yr0OkCoR7a-ITD11qdtcXHHrvVF1BsBmaAtDgVAaRqin2ckRF6EsxAsFgAMEZaU_rfK0gp0CcFbFbOd/s1280/photo_2025-11-15_10-18-53%20(2).jpg
អាស្រ័យហេតុនេះ កម្ពុជាសូមឱ្យមានការបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះ និងសូមអំពាវនាវឱ្យមានការចូលរួមពីភាគីបរទេសដែលមានជំនាញ ដើម្បីស្វែងរកការពិត ការទទួលខុសត្រូវ និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាញ់ប្រហាររបស់យោធាថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា៕

បុរសដែលរំខាន Ariana Grande មានប្រវត្តិធ្លាប់ធ្វើដាក់តារាល្បីៗជាច្រើន

0

ក្នុងព្រឹត្តិការណ៍បញ្ចាំងភាពយន្តថ្មី Wicked: For Good នៅប្រទេសសិង្ហបុរី កាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលអ្នកគាំទ្រជាបុរសម្នាក់ស្រាប់តែរត់ទៅរក Ariana Grande ដាក់ដៃជុំវិញនាងដោយទាញនាងមកជិតខ្លួនខណៈនាងព្យាយាមចេញឆ្ងាយ។ បុរសរូបនេះត្រូវបានគេដឹងថាបានធ្វើទង្វើរំខានចូលមកជិតសិល្បករល្បីៗជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlHF7OOiVK5-CujKOUASuy37xPiVSjLXvVMqKCCk1h91VFphJJfi1-A3Q6pOl6PDIVb83cxgDRqdtpJl1CMvH-Ac5IHrikN30OuGKJsAHcpH1j9zIstGUT5dLPb-2MuI1-dy0CRgPvuGv9Tva8cHVY56LHpVimAJtIOJwv6NXI3WpXWc09Ea7D52pzqVnS/s1448/image_2025-11-14_10-57-21.png

ក្នុងវីដេអូដែលមានការរីករាលដាលចាប់តាំងពីនោះមក បង្ហាញពីបុរសម្នាក់បានលោតរបាំងរត់ទៅលើ Ariana Grande ដែលធ្វើឱ្យហ្វូងមនុស្សមានភាពចលាចល និងស្រែកគំហក។ មិនត្រឹមតែសន្តិសុខប៉ុណ្ណោះទេដែលជួយ Ariana Grande តារាសម្តែង Cynthia Erivo ក៏បានជួយការពារនាងពីអ្នកគាំទ្រនេះដែរ។ ពិរុទ្ធជននេះត្រូវបានកំណត់អត្តសញ្ញាណថាជាជនជាតិអូស្ត្រាលី មានអាយុ២៥ ឆ្នាំ មានឈ្មោះថា Johnson Wen និងមានគណនី Instagram @pyjamamann ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuXmxx5KR82OAcPdj5xNJk2Q-_X28S8bqwE-XAzDqOS_TS4OE0xIR-xb5kWIMbevpA-PHI-ISet9xULI27Y-hxvnBG7s7lDki27mRGu1sYFiniIAPDaEIL37tfbWu66zB0t30mGtaNWORRf13qiR8cpe36-Yk6SngBFLjX0rWa3IO0L94L-4nSzI18_rWN/s1560/image_2025-11-14_11-21-19.png

Johnson មិនត្រឹមតែធ្វើឱ្យព្រឹត្តិការណ៍សម្ពោធភាពយន្តមានភាពចលាចលនិងធ្វើឱ្យ Ariana Grande ភ័យស្លេកមុខប៉ុណ្ណោះទេប៉ុន្តែបុគ្គលនេះធ្លាប់បានរំខានដល់សិល្បករជាច្រើនទៀតដូចជាព្រឹត្តិការណ៍ប្រគំតន្ត្រីនៅស៊ីដនីរបស់ Katy Perry ។ កម្មវិធីរបស់តារាចម្រៀង The Weeknd នៅ Melbourne និងសូម្បីតែការប្រកួតរត់ចម្ងាយ ១០០ ម៉ែត្ររបស់បុរសនៅឯព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtmkVx_v7LiBBsbecQiVF_s6JhD6ZKsG8AkuEd7CTc4Kx2Sil43pXaG2RM6V-G5wNw65b23pt5NYy96x26FU5lznWLRHTa_QKf0BRzRio459Um7KYbRC4L22GEW5VFBx33au0B3ieoejQly25WsfovmBLKeo36ncy7G_e6zcYG-GrNN3h0VBCsjGgwzrWM/s2048/image_2025-11-14_10-33-59.png
អ្នកគាំទ្ររូបនេះមានមោទនភាពក្នុងការចងក្រងរឿងរបស់ខ្លួនតាមអ៊ីនធឺណិត និងបានប្រកាសថា «Ariana Grande គឺជាមហាក្សត្រី»។ សកម្មភាពថ្មីៗនេះ បានធ្វើឱ្យអ្នកលេងអ៊ីនធឺណិតខឹងសម្បា។ ជនជាតិសិង្ហបុរីមួយចំនួនថែមទាំងព្រួយបារម្ភថាឧបទ្ទវហេតុនេះអាចបំភ័យ Ariana Grande មិនឱ្យត្រឡប់ទៅសិង្ហបុរីម្តងទៀត៕

ប្រធានាធិបតីអាមេរិកសន្យាបន្តតាមដានយ៉ាងយកចិត្តទុកដាក់ធានាមិនឱ្យមានការផ្ទុះអាវុ.ធជាថ្មីនៅព្រំដែនកម្ពុជា-ថៃ

0

យោងតាមហ្វេសប៊ុកផេករបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះសារនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា កាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា សម្តេចបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Donald Trump ប្រធានាធិបតីអាមេរិក ដើម្បីពិភាក្សាអំពីការវិវត្តសភាពការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងគោលបំណងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKo16DzL7WZvkGzZLnaxoRyizrMveXzeLuw4HSO71B1BDtO-01nSOD-bJa_5_UD4wNLCh1jWvb7VOAAATx9FBCDh_J40ooszL90rHeB-6QEekH9hyphenhyphendGwyjNyLSV14YAPoaJRjn3YOBHbfypbENOBIheqliwihtmnM8w9WIu0TAJTx-BQ3xMNBBmxfbDffZ/s862/photo_2025-11-15_08-51-48%20(4).jpg

តាងនាមពលរដ្ឋកម្ពុជា សម្តេចបានថ្លែងអំណរគុណលោកប្រធានាធិបតី Trump ដែលបានផ្តួចផ្តើមនិងសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃកន្លងមក និងសម្រេចបាននូវសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់កម្ពុជា និងថៃ។ សម្តេចក៏បានបញ្ជាក់ជាថ្មីពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ និងសង្ឃឹមថា ភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាស្របតាមគោលការណ៍ និងយន្តការទ្វេភាគីដែលបានឯកភាពគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLUCEvp4t63ntJq5rH2CUkiW9CC-OR_ip2XT8zwp8YBccvjdeonezozLmw5RzktCYrK31KXN0zT-DP1IGskAjK-3Y6oq0_5AM7K33-ffBA3sPsFoR2rNJPq2EPaj5RaWPqEGLS0jb_PaJbY_oqmuO47GX9f3C6pjmgMWeD6bqz7vgTWuqlGSSnGNzhTIss/s992/photo_2025-11-15_09-26-48.jpg

លោកប្រធានាធិបតី Trump បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា លោកចង់ឃើញសន្តិភាពស្ថិតស្ថេររវាងកម្ពុជា និងថៃ ។ លោកនឹងបន្តតាមដានកិច្ចការនេះដោយយកចិត្តទុកដាក់ ដើម្បីធានាមិនឱ្យមានការផ្ទុះអាវុធឡើងវិញនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZjHuZhNPurC3kpPEfJuCBCB0mHfdNj0b4smjMFwvzx3D9LVqYIt4uJAUM8LZWbq1H2VAdoX1TJ0wedQbUjfI5zCsEHG-2IgVGkUOMUUNBoAOjf72QwY7x2Mo88f3iMGcgekwDdERoMyS0KYHxNtij6W8CSBYVnDls62OEQDJidzRotrxKaqIgtgVyMMZm/s862/photo_2025-11-15_09-26-48%20(2).jpg

សម្តេចបានជម្រាបទៅលោកប្រធានាធិបតី Trump ថា កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមគោលការណ៍ និងយន្តការដែលបានឯកភាពគ្នាកន្លងមក ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6olc_gYuowEGa7csgVRTs0xkKlyKJm2rNMVW1OVHAuDxeuPjmYTA1zS-9jjyBVf_eL6B3QSztUy230vZ6OoLP_l7tgpxrDXQeIsIFgCCpy2jTZ37juefGY_7ITklMqS7yQKeFS3GKTPYuqLun4dtUwG6BM9aEe6bgzjT0nNq4bYFB7xGFIrPUOvJUqZ6S/s1080/image_2025-11-15_09-52-34.png

គួរបញ្ជាក់ថា ស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា-ថៃបានតានតឹងឡើងវិញ ក្រោយពីថៃចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត (ទល់មុខប្រាសាទព្រះវិហារ) បណ្តាលឱ្យកងទ័ពថៃជាន់មីនរងរបួសកាលពីថ្ងៃទី១០ ខែវិច្ឆិកា និងយកលេសគ្រាប់មីនដើម្បីផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាជាឯកតោភាគី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha_2Ao4ef3Mvi182IgrpcyC6XEjMamTWKcqJagRYuVupcHVX5on8D-bqfSdvyofQabzLmt0HzToQKLVNAWYGqZX6atuQzB1d5zZZFOWlbiBLaCjVk1FAWJZicFGgQd1ToZAZKttyLEeexNioEtJuJszadf0n1PPqj3xl5EoF-zt8TjvDIxPCSqM4AY5G97/s1280/photo_2025-11-14_09-04-28.jpg

នាយករដ្ឋមន្ត្រីថៃបានផ្អាកកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខារួមគ្នាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានលោកប្រធានាធិបតី Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ដោយនាយករដ្ឋមន្ត្រីថៃចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីនៅព្រំដែនខេត្តស៊ីសាកេត បណ្តាលឱ្យកងទ័ពថៃរងរបួស៣នាក់ និងបាក់ជើងស្តាំម្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwH1vowFXBd5hdj_w-kqiB9MsXmAIrJ13QcJLb5ZGIc6vZOlGxbLqVrDWQTkCoOq6Rd9J0UrGNuCYPkOFnzTm390mXaIlyag-cN2Gr_nnBbNJ3mK0MRD6B0DuVLLLci4KdGRqQ-EcRByCeGUzMQKBImai_ItBZ8fWV31SCkV0gZWw1HcPVHR5TYHi_2dfF/s1280/photo_2025-11-14_09-04-29.jpg

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី១៥ ខែវិច្ឆិកា លោកប្រធានាធិបតី Trump បានទូរស័ព្ទមកកាន់នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ដើម្បីសម្របសម្រួលបញ្ហារវាងកម្ពុជា-ថៃ និងពិភាក្សាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ផងដែរ ដើម្បីបញ្ឈប់ស្ថានការណ៍តានតឹងនាពេលនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfjFlYyMdhIrlQPYtXHe5lNed-08BMq3YWYoa3LYequhoQU5WGRM6YclGFE0bevBbhpI3yX5LuwarCfIeLLSsZJ8fepqaHJW_DvbKQJ3NLL8aRGXq9a6XVku_LlTmIomwzo7pTSSCBM9pVJQ95zdYM34-blbeSvqF52cBTCfVQDEOg50ELlczmBqETOqNS/s1024/photo_2025-11-15_08-51-48%20(3).jpg

ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃតានតឹងធ្វើឱ្យប្រទេសនានាបារម្ភថា ថៃអាចនឹងបើកការវាយប្រហារកម្ពុជាម្តងទៀត បន្ទាប់ពីថៃបាញ់ប្រហារមុនមកលើកម្ពុជារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។ នាយករដ្ឋមន្ត្រីថៃបានប្រគល់អំណាចពេញលេញឱ្យកងទ័ពសម្រេចចិត្តរឿងព្រំដែន ដែលពេលនេះ អាវុធ រថក្រោះ និងកម្លាំងទ័ពថៃ ត្រូវបានបញ្ជូនមកកាន់ព្រំដែនរួចរាល់ហើយ ៕