Home Blog Page 207

អាមេរិកប្រកាសគម្រោងផលិតនាវាចម្បាំ.ង Trump Class ទំនើបបំផុត និងមានកម្លាំងខ្លាំងលើសនាវាផ្សេងៗ១០០ដង

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសពីកងទ័ពជើងទឹកអាមេរិកមានគម្រោងផលិតនាវាចម្បាំ.ងថ្មី ចំនួន២គ្រឿង ឈ្មោះថា Trump Class ដែលមានល្បឿនលឿនបំផុត ទំហំធំបំផុត និងមានកម្លាំងខ្លាំងលើសនាវាចម្បាំងផ្សេងៗរហូតដល់១០០ដង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxHRk2LknKXnWuA3qMiUYlbZHgdZcEAovS52ET6UJsVQkbkpn3AFZ8Qpyky-_N7Rwg_XhHXMYJo52H0_AOaG3eXuzTeQ9l-BUlRYsOCvHouay5Fol_TnRVaG1Pqw9CsdjDPFDDgimnGdSOSV5bRAqZBIm_QBzDoAH61AGWHkjuXlfqxYzaJ1TwMeoGJe9j/s992/image_2025-12-24_11-32-23.png

នៅរដ្ឋផ្លរីដា លោកប្រធានាធិបតី Trump ថ្លែងថា បានអនុម័តគម្រោងឱ្យកងទ័ពជើងទឹកចាប់ផ្តើមផលិតនាវាចម្បាំងទំហំធំបំផុត និងធំជាងនាវាចម្បាំងផ្សេងៗដែលអាមេរិកបានផលិតកន្លងមក ចំនួន២គ្រឿង បន្ទាប់មក នឹងផលិតនាវាចម្បាំង៨គ្រឿងបន្ថែមទៀត ។ អាមេរិកនឹងមាននាវាចម្បាំងថ្មី ចាប់ពី២០គ្រឿង ទៅ២៥គ្រឿង ហើយនាវាចម្បាំងទាំងនេះនឹងបំពាក់ដោយអាវុធ កាំភ្លើងវែង កាំជ្រួច និងអាវុធឡាស៊ែ ។ អាមេរិកមិនបានផលិតនាវាចម្បាំងតាំងពីឆ្នាំ១៩៩៤ ហើយនាវាថ្មីនឹងក្លាយជានាវាចម្បាំងដ៏គ្រោះថ្នាក់ និងគួរឱ្យខ្លាចបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUz9LlaWDrG1E-Ks-Usrh7e96WQLh2aYM6vE7VtYa7bVa5eYf0bO-dgq65OekfSlbz2ND7TxKz3XgqSZEbYHLtxmmHVw23GTJCHLAB-P5qQdNHpg5SZxab1EkwKZN5RkBkJTMqt-IIKzyHWsjhBbMEkKdvVptGGvw78J9cuzNRxDFD1QF4YBCzegZqimmj/s1080/image_2025-12-24_11-32-25.png

លោក John Pheland រដ្ឋលេខាធិការកងទ័ពជើងទឹកអាមេរិក ដែលបានចូលរួមធ្វើសន្និសីទកាសែតជាមួយលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេស និយាយថា នាវាចម្បាំង Trump Class មានទំហំធំបំផុត មានសមត្ថភាពបំផ្លិចបំផ្លាញខ្លាំងបំផុត និងស្រស់ស្អាតជាងនាវាចម្បាំងទាំងអស់នៅលើពិភពលោក ។ រីឯក្រសួងការពារជាតិអាមេរិកបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២២ ខែធ្នូ ថា ការរចនាម៉ូដ និងផលិតនាវាចម្បាំងថ្មីដំបូងគេនឹងរួចរាល់នៅដើមឆ្នាំ២០៣០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4dgSNOCJJ-mdMsXv1OPQv3DPdkdfWpEf0ND4dRxQPXvgYGaBa96mtRsH0zH2HGUg6UOrk9dKVUsY-x81jodH6C3ewX0ri5daNS1kksL069ARlddujSfr0mAlbRZvalwC7ZEC80j4A7Rq-nufvGz6vQnMlY3RUp9ONZLxASS-i03FuylwMXSCbAZTF7qvR/s2500/image_2025-12-24_11-32-24.png

គួរបញ្ជាក់ថា អាមេរិកចាប់ផ្តើមពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួនដ៏ខ្លាំងក្លាក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីលោកប្រធានាធិបតី Trump ប្រកាសពីគម្រោងផលិតនាវាចម្បាំងថ្មី Trump Class ដែលមានកម្លាំងខ្លាំងជាងនាវាចម្បាំងផ្សេងៗរហូតដល់១០០ដង ក្រោមគោលគំនិត «Golden Fleet» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1CqrPBp6NAMQIh4oaXtCV0czG_YdkV53W_TvLmSBLlEpUKSWvqQ6Of3wHx_o9wfs6BCEQAEl9ycx24TVYRZGfLkUEV4A4LO5N9YU-OzkqOUIlF44zttCRqnKapA7RFs6ILCt4lWI_pzHzbH6aao0U9l8_Jg8lck6xYvOUfqHqJA_0hXegTNonOk9eoPVA/s1020/image_2025-12-24_11-32-26.png

គោលគំនិត «Golden Fleet» មិនកំណត់ចំពោះតែនាវាចម្បាំង Trump Class ប៉ុណ្ណោះទេ ប៉ុន្តែបានកំណត់ពីការផលិតនាវាចម្បាំងផ្សេងៗបន្ថែមទៀត ជាពិសេស នាវាចម្បាំង Frigate ថ្មីមានទំហំតូចជាង ខណៈកងទ័ពជើងទឹកអាមេរិកទើបតែប្រកាសនាពេលមុននេះថា នាវាចម្បាំងនឹងបង្កើនប្រតិបត្តិការដែនសមុទ្រ ៕

សូមស៊ែរបន្ត! គ្រាប់បែ.កចង្កោមរបស់ថៃមិនត្រឹមតែជាអាវុ.ធនោះទេ ប៉ុន្តែគឺជាអន្ទាក់សម្រាប់ជនស៊ីវិល

0

សូមបងប្អូនមានការប្រុងប្រយ័ត្ន! អាជ្ញាធរមីនកម្ពុជាបានបញ្ជាក់ថា គ្រាប់បែ.កចង្កោមប្រភេទ M46 ដែលយោធាថៃបានប្រើប្រាស់មកទម្លាក់លើកម្ពុជា មិនមែនគ្រាន់តែជាអាវុ.ធបំផ្ទុះប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាអន្ទាក់សម្រាប់ជនស៊ីវិល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGglqLFPwWBRXKRVycrbvh_BeiY59qjtJ3Raa9XJa4XLTms3O2P7H7mqEsPf6XamyGf1eVVY78ZnJFulGvTDYDSFPWDO2DM8v6YSpiyptWM0mcqfNYHHTsKz_mnpnodB-azz_bKM8d0MZysT4SPKdh_bBznc4hw_vz2WjD-1DsQVAV_9aw4f_JfPlumNu4/s960/photo_2025-12-24_10-08-39%20(2).jpg
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អាជ្ញាធរមីនកម្ពុជា នាព្រឹកថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០២៥ គ្រាប់បែ.កចង្កោម M46 ដែលយោធាថៃប្រើប្រាស់មកលើកម្ពុជា គឺជាប្រភេទគ្រាប់បែ.កដែលងាយនឹងផ្ទុះខ្លាំងបំផុត ដែលសូម្បីតែការប៉ះស្រាលៗ ឬមានរំញ័រតិចតួច ក៏អាចបណ្ដាលឲ្យវាផ្ទុះបានផងដែរ។ កត្តានេះ នឹងបង្កហានិភ័យខ្ពស់ដល់ជនស៊ីវិលជាពិសេសកសិករដែលភ្យួររាស់ដី រួមទាំងកុមារតូចៗដែលបានឃើញហើយមានការចង់ចេះចង់ដឹងរួចទៅប៉ះវា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja44JYeHDtkLbE4u90pBqgKWuejW6LU2Jpw3EN4NbnJ13XgqHaNq1h4Es-VJVnHL2Tn98NPuK3SDELxFwMdGoWnjpyyrMek8z4-XK4YvuSNde3utlNJw6KIe8sMvgM-z-1BU7XHqpGBsjf3KSBPhyphenhyphenpLi-FwaSZIszNXRXMKj_lmnh6ajHTwkU6rmNa12TF/s960/photo_2025-12-24_10-08-39%20(3).jpg

អាជ្ញាធរមីនបន្ថែមថា គ្រាប់ទាំងនេះខ្ចាត់ខ្ចាយពាសពេញដីរបស់យើង – កសិដ្ឋានរបស់យើង ភូមិរបស់យើង និង ព្រៃរបស់យើង ហើយវាបានធ្លាក់នៅទីនោះជាយូរបន្ទាប់ពីការបា.ញ់ផ្លោងរួច។ អ្វីដែលគួរឲ្យខ្លាចនោះ គឺពេលខ្លះយើងមិនអាចមើលវាឃើញឡើយ ព្រោះវាគ្មានស្លាកស្នាម ប៉ុន្តែវានៅរង់ចាំយើងជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC3uhbm0x0coMPAJleH8DH62bIJWHdoxQhjTIs81BKCB599Zqi1J5nspgCdRJQL1D-RX6m5vmr9iOPKbrO7e4oMj1jcYrLeKdoDMDB9d3aRWGTMSJqN5__HPLnKBHEIP6KcnBFg_LpSAi6054LDdeg-DzNdGywrCCw-RzZkbpZDp8W17v4yMOZGUAq7a31/s960/photo_2025-12-24_10-08-39%20(4).jpg

សម្រាប់កសិករកម្ពុជា វាមានន័យថា ជាការភ័យខ្លាចជាប្រចាំថ្ងៃ ដោយគ្រាន់តែចង់ចិញ្ចឹមគ្រួសាររបស់ខ្លួន។ សម្រាប់កុមារកម្ពុជា វាគឺជាឃា.ត.ករដែលបន្លំខ្លួនជាប្រដាប់លេង ឬជាសំណល់ធម្មតា។ អាជ្ញាធរមីនសង្កត់ធ្ងន់ថា វាមិនមែនជាការការពារខ្លួន វាមិនមែនជាឧបទ្ទវហេតុ តែវាគឺជាការគំរាមកំហែងដល់ផ្ទៃដី និងជីវិតរបស់ប្រជាជនកម្ពុជាពីសំណាក់យោធាថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV4YDl-kQkSPfzAAMi9RSLmhHfoPCNkDPwBgJyzsgFUdSjomiz-ctTRcyGRZuD49qg_Zpr2MnMP_4QdkSMNQ3NAi9PoaTbWX8Wxt4TvSx5hwtAgLGGvjLgOVqbm-XAQDXc-SJwDf6R-UL7EU-S7YEFxfTUAEWnN7fBuyanvKZR5hTq2TJqcCgZ6lE9DV5z/s946/photo_2025-12-24_10-08-39%20(5).jpg

កម្ពុជាស្គាល់អាវុធទាំងនេះច្បាស់ណាស់ ព្រោះយើងធ្លាប់រងទុក្ខពីពួកវាពីមុនមក។ យើងដឹងច្បាស់ពីអ្វីដែលពួកគេធ្វើ ហើយយើងដឹងថាអ្នកណាជាអ្នករងគ្រោះពិត នោះគឺជនស៊ីវិលស្លូតត្រង់សម្រាប់ឆ្នាំខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVRM-4nkcCDn1csI5hUVwHhc4Ra-v8R8ksevuksIGojt4ZnqCMa0HozntSPxd_OzlPp0BkDNxjE4kh_5gfObm4t9igs1vDwtHkRjpCGHP0LzezeCrCXl7Po2Fj5Eke18N31_iwqAf95dppqo2W3lRltrRAdDQePYFQGBNVE8rpLSgpl06xeXphwuVGpfHA/s1280/photo_2025-12-24_10-08-39.jpg

ក្នុងន័យនេះ ការប្រើប្រាស់គ្រាប់បែ.កចង្កោមរបស់យោធាថៃ មិនមែនគ្រាន់តែជាការវាយប្រហារនៅថ្ងៃនេះ ឬសម្រាប់តែក្នុងអំឡុងពេលនៃសង្រ្គា.មនោះទេ វាគឺជាការវាយប្រហារទៅលើអនាគតរបស់ប្រទេសកម្ពុជាតែម្ដង។ ដូច្នេះហើយពិភពលោកត្រូវតែឃើញអំពីរឿងនេះ ហើយមិនត្រូវនៅស្ងៀមឡើយ៕

គណៈរដ្ឋមន្ត្រីថៃអនុម័តថវិការាប់ពាន់លានបាតឱ្យកងទ័ពធ្វើសកម្មភាពឈ្លានពា.ន និងទិញសព្វាវុ.ធបន្ថែម

0

ប្រទេសថៃ ៖ ការបិទព្រំដែនកម្ពុជា-ថៃជាឯកតោភាគីពីសំណាក់កងទ័ពថៃបានធ្វើឱ្យសេដ្ឋកិច្ចថៃធ្លាក់ចុះដុនដាបខ្លាំង បាត់បង់ចំណូលជាតិ បាត់បង់ភ្ញៀវទេសចរ ពលរដ្ឋគ្មានការងារ ជំពាក់បំណុលធនាគារ ខណៈអ្នកជំនាញសេដ្ឋកិច្ចព្រមានពីផលប៉ះពាល់សេដ្ឋកិច្ចកាន់តែខ្លាំងជាងនេះ ប្រសិនបើការបិទព្រំដែននៅតែអូសបន្លាយជាច្រើនខែទៀត ។ រដ្ឋាភិបាលថៃមិនខ្វល់ពីផលប៉ះពាល់ទាំងនេះឡើយ និងផ្តោតតែលើការផ្តល់ថវិកាឱ្យកងទ័ពជើងគោក ជើងទឹក ជើងអាកាស និងថវិកាទិញសព្វាវុ.ធបន្ថែមសម្រាប់ធ្វើសកម្មភាពឈ្លានពា.នវាតទីទឹកដីកម្ពុជា ។

មាត់ស្រែកថា ចង់បានសន្តិភាពជាមួយប្រទេសជិតខាង ថៃធ្វើសង្គ្រា.មការពារអធិបតេយ្យ និងសុវត្ថិភាពពលរដ្ឋប៉ុណ្ណោះ ប៉ុន្តែហេតុអ្វីកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ គណៈរដ្ឋមន្ត្រីថៃអនុម័តថវិការហូតដល់ជាង៥ពាន់លានបាត (ឬជាង១៦០លានដុល្លារ) សម្រាប់ឱ្យកងទ័ពធ្វើសកម្មភាពឈ្លានពា.នប្រទេសជិតខាង និងអនុម័តថវិកាចំនួន២០៦លានបាតទៀត (ឬជាង៦លានដុល្លារ) សម្រាប់ទិញសព្វាវុ.ធបន្ថែមទៅវិញ?

កាលពីថ្ងៃទី២៣ ខែធ្នូ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Siripong Angkasakulkiat និយាយថា នាយករដ្ឋមន្ត្រីចាំផ្ទះ លោក Anutin Charnvirakul បានស្នើឱ្យមានកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដោយសារស្ថានការណ៍រវាងកម្ពុជា-ថៃបច្ចុប្បន្នមិនទាន់ប្រក្រតី ដោយគណៈរដ្ឋមន្ត្រីបានអនុម័តផ្តល់ថវិកាទៅឱ្យក្រសួងការពារជាតិ ចំនួន៥,០៥០លានបាត សម្រាប់កងទ័ពជើងគោក ជើងទឹក និងជើងអាកាស ព្រមទាំងអនុម័តថវិកា ចំនួន២០៦លានបាតទៀត សម្រាប់ទិញសព្វាវុ.ធបន្ថែម ។ ថវិកាទាំងអស់ត្រូវបានកំណត់ក្នុងការចំណាយបម្រើឱ្យសកម្មភាពឈ្លានពាននៅព្រំដែន ប៉ុន្តែគ្មានការផ្សព្វផ្សាយព័ត៌មានលម្អិត ។

អ្នកនាំពាក្យរដ្ឋាភិបាល លោក Siripong បន្តថា គណៈរដ្ឋមន្ត្រីអនុម័តថវិការាប់ពាន់លានបាតសម្រាប់ផ្តល់ឱ្យកងទ័ពជើងគោក ជើងទឹក និងជើងអាកាស រួមទាំងផ្តល់ថវិកាទិញសព្វាវុធបន្ថែមនេះ គឺរដ្ឋាភិបាលថៃបង្ហាញការគាំទ្រយ៉ាងពេញទំហឹងដល់ប្រតិបត្តិការរបស់កងទ័ពនៅព្រំដែន ក្រោយពីកងទ័ពស្នើសុំយកទៅចំណាយក្នុងការឈ្លានពាននៅព្រំដែន និងពង្រឹងការប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា ។

គួរបញ្ជាក់ថា សហគមន៍អន្តរជាតិ ម៉ាឡេស៊ី មហាអំណាចអាមេរិក និងចិន បានអំពាវនាវជាច្រើនលើកច្រើនសាឱ្យថៃបញ្ចប់សង្គ្រាមឈ្លានពានកម្ពុជាទាំងកំរោល និងងាកមកគោរពបទឈប់បាញ់ គោរពកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ប៉ុន្តែមេដឹកនាំថៃបដិសេធការអំពាវនាវទាំងនេះ ថែមទាំងឱ្យកម្ពុជាសរសេរលិខិតជាផ្លូវការសុំឈប់បាញ់, ដាក់លក្ខខណ្ឌឱ្យកម្ពុជាអនុវត្ត និង ទាមទារឱ្យកម្ពុជាសូមទោស ។

កងទ័ពថៃបើកការវាយប្រហារកម្ពុជាជាថ្មីជាច្រើនថ្ងៃមកហើយ ដោយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកម្ពុជាយ៉ាងធ្ងន់ធ្ងរ សូម្បីលោកប្រធានាធិបតី Trump ក៏ទទួលស្គាល់ថា សង្គ្រាមលើកនេះកងទ័ពថៃជាអ្នកចាប់ផ្តើម ប៉ុន្តែថៃមិនខ្វល់ឡើយ ។ ថៃគំរាមថា ប្រសិនបើកិច្ចប្រជុំ GBC ដែលចាប់ផ្តើមនៅថ្ងៃទី២៤ ខែធ្នូនេះ ពុំដូចការរំពឹងទុករបស់ខ្លួន ពួកគេនឹងធ្វើសង្គ្រាមឈ្លានពានបន្តទៀត រហូតដល់កម្ពុជាព្រមចុះចាញ់ ពីព្រោះពេលនេះ គណៈរដ្ឋមន្ត្រីថៃបានអនុម័តថវិការាប់ពាន់លានបាតរួចហើយសម្រាប់ចំណាយក្នុងសង្គ្រាម ៕

ថៃ ឱ្យកម្ពុជាអនុវត្តបទឈប់បាញ់នៅល្ងាចម៉ោង៤ រសៀលនេះ

0

កិច្ចប្រជុំកម្រិតលេខាធិការដ្ឋាន GBC នឹងធ្វើឡើងចាប់ពីថ្ងៃទី ២៤ដល់២៧ ខែធ្នូ ឆ្នាំ ២០២៥ ហើយកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ នៅខេត្តចន្ថាបុរី ប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7y2G_M-SoZn5kmOnh_nsTY3c8kG4lSUyO5F9AmAGZNabShpysozcUWQKIrqyFeGjeZrV993TKlxeL8Xd1RXEpio_AKwLTzanVj__Qd6ADMXTZwM586PU4rZWobot0Y3C8f2x3UmZZJcjnpX5iXdq1h5fM2-SFXbEuCCKiM3eLcGA_QytRJs6o93ewXw2T/s1024/image_2025-12-24_09-59-35.png

បើយោងតាមការបង្ហោះនៅលើបណ្តាញសង្គមរបស់លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានលើកឡើថា៖”មុនកិច្ចប្រជុំកម្រិតលេខាធិការដ្ឋាន GBC ដែលគ្រោងធ្វើឡើងនៅល្ងាចនេះ វេលាម៉ោង ៤:០០ រសៀល នៅខេត្តចន្ថាបុរី ជាប់ខេត្តប៉ៃលិន ថៃបានបង្ហើបលក្ខខណ្ឌ៣ រួមមាន៖

១. កម្ពុជាត្រូវតែប្រកាសបទឈប់បាញ់ជាមុនសិន
២. បទឈប់បាញ់ត្រូវតែពិតប្រាកដ និងបន្តក្រោមការត្រួតពិនិត្យដោយក្រុមអ្នកសង្កេតការណ៍
៣. កម្ពុជាត្រូវតែសហការដោយស្មោះត្រង់ក្នុងការដោះមីន និងសំខាន់ជាងនេះទៅទៀត ត្រូវតែអនុវត្តបទឈប់បាញ់ភ្លាមៗ នៅពេលដែលការចរចា GBC ចាប់ផ្តើមhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWcce4U9YzZxNsX4iBXl32YXxfFLrQaX1tmvDtPeEc2SFG3NYKDuzIUc2R94VIUfcxvMc79h6Uq61FAdVdRjoFhJLcR4kyeSky00F7SxhNOt4YtlpgdFe1avimmBAfcOtZP2yJflJ6PNsz6zjwKc8evzschWLqoVQpf-WSPlL63BGYvLOg4jo20vCv6OqP/s1280/image_2025-12-24_09-59-33.png

ប្រសិនបើមន្ត្រីនៅកម្រិតលេខាធិការដ្ឋានមិនអាចឈានដល់ចំណុចរួមក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេទេ ការចរចា GBC ថ្នាក់រដ្ឋមន្ត្រីការពារជាតិនៅថ្ងៃសៅរ៍នឹងត្រូវលុបចោល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8Hw7hKglP2cA5Ll8dzLix8EtyfO9T1o1VgA2YwlGqQHwCCBiuT3mplyWoQcAdUlSMSnEEhcY4SY6sqXIEe-jDL91rCY6uM5l3W7cmg4XsvpgqavzJ64evws_6v0LsHxywgGNRu8CojAsPSddBI4Fyzwit4cI7wFNJbPPre9xHqJUkSGBOLrQ5smECSI0E/s1280/image_2025-12-24_09-59-32.png

សោកស្តាយ! ប្រាសាទខ្នារ មិនមានសេសសល់រូបរាងទៀតនោះទេ

0

តំបន់ប្រាសាទខ្នារ បានក្លាយជាសមរភូមិប្រយុទ្ធគ្នាយ៉ាងក្តៅគគុក ដោយកងទ័ពឈ្លានពានថៃ បានរុលចូលទាំងកម្រោល រំលោភដែនអធិបតេយ្យភាពកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicZVKukfqaJZ9b7wzRFZ0xMZxBc2fBmBAQXtnqdpJ1kD8WVMA2cAKLalBTIgGRmIuX1ShzvNBOEwMl2ihCBlblUqIDWPIwKFeAWoO_rkDB5jP21jZL-x34g3p4gYhDRRnAsaYQqPjpguF606io_kLaGQ3J_BhbFrxhoHx9Jm7AxQE_GzCMJl2lxMV8ZqMQ/s960/image_2025-12-24_09-26-00%20(3).png
ប្រាសាទនេះ ស្ថិតក្នុងភូមិអូរទឹកចោល សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ទល់មុខនឹង ស្រុកកាបឈើង ខេត្តសុរិន្ទ ប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA_lN5QktukQ6ZApr-09M1qqMeRsSxahQyV92wkZ6VKSiCUJIMHzB3wEKq7fGls8z1z6udBbYQtX3cqk5o-SeaxR8-OhBw4HghaHgPWkeKHGi9sQzsa-vdVTeShekYSLuPmCuxwOFb971a9SqSi57s1kVVi-g4rr9qRn57SSlFs9-SLiFeqAPNaNs727rw/s2048/image_2025-12-24_09-27-13.png

ថៃ ធ្លាប់បានអះអាងថាប្រាសាទនេះមិនមែនជារបស់ប្រទេសណាម្នាក់កាន់កាប់នោះទេ ដោយកំពុងស្ថិតនៅតំបន់អង្កេតការណ៍រួមគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghWfiKMU4rS0UQ9b-MIR0NWTy6U1W9wjZtmnegFu7WBBD5ni6BBADuwxkkK3GleA7hDiVMt-EhzJoxAOCDWkLrVSPDJBehKLIjFQWsnR8Dyosl4pnJPOWsn5sbPsl_mznjfABWQh3pXLajgS1a-8ISDmTCL5pNNSEaAaFj_ZpUZ62pWwRfPlSfxbeBjFMz/s1800/image_2025-12-24_09-26-01.png

បើផ្អែកទៅលើប្រវត្តិសាស្រ្ត និងប្រាង្គសិលា ប្រាសាទនេះ បានសាងសង់នៅសតវត្សទី១០ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៤ ដែលជាព្រះមហាក្សត្រខ្មែរ នៅលើដែនអធិបតេយ្យភាពកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhphvqAwWiYcSU57rTON0Ae1Jp9aX-a9wrz-TuQ-lwZot5RUJ7BXuJldlypy6u7KvDBP-33eQZGU_YWSNES0UQ3A2koT_89LFGZV8xqFJyTIdHEq8yfkZ34Tv73yF8Cd1VB_zUbGGzsXgJeZbpGABKUZQPTsA6kCkBqRaIzynx7ngP22t4Rl2Ex7ZrOcdcq/s2048/image_2025-12-24_09-27-12.png

ប្រាសាទខ្នារ ឈរនៅលើកំពូលភ្នំកម្ពស់ប្រមាណជាង៨០០ម៉ែត្រ ដែលពលរដ្ឋកម្ពុជាអាចធ្វើដំណើរឡើងបានតាមរយៈជណ្ដើរឈើមួយដែលមានចំនួន១១៨១កាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXAQMIBc-ChSDfC4Pe8wF4dFz4eyU9OPxJ4s7EjfqRRtTWW1c4wBYSG4zWRIx_oeykPO3G6QR9pUshmyrMyy0f41NLBaFC8G1grHXYR1LoG487Iv5_QtJI2tkbxhbihsnfiqK4up2r32nFPxldSdK7r-Qc3a_9rcH_9PKC2mDZKrVIX4iYzQYPmPV3hLGr/s960/image_2025-12-24_09-25-59.png

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Fresh News បានលើកឡើងថា៖”គិតមកទល់បច្ចុប្បន្ននេះ  ប្រាសាទខ្នារ មិនមានសេសសល់រូបរាងទៀតនោះទេ”៕

ប្រទេសចំនួន៤ បង្ហាញចំណាប់អារម្មណ៍ចង់ចូលជាសមាជិកអាស៊ាន

0

អាស៊ាន គឺជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលជាអង្គការក្នុងតំបន់ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៧ ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការអភិវឌ្ឍន៍វប្បធម៌ រួមជាមួយនឹងសន្តិភាព និងស្ថិរភាពក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT7YfPyk1zupVNNxjvyeIC0dkHQLWupEc8X_YARWBcnr5euCznEYQv97HwlS97pDqinxCNQrsW5HHHNo1sMspVcyfrfy9mr-5UU50ywlEcvBeh27WrsRRw6NIHE6h3C8fn_TBNhDna7mbdKmT_DNCsoytqyeukf20MNq0De3HHYUHZ4loAqIIlCygCCuTJ/s1680/image_2025-12-24_08-51-18.png

វាត្រូវបានបង្កើតឡើងដោយប្រទេសចំនួន៥ រួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ រហូតមកដល់ពេលនេះមានរដ្ឋសមាជិកដល់ទៅ១១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbft09hPgh83jSnwtflUo1Zf8rba1HSpp_at6RpTOMi8JY9rAK2-diAFfCC69mOIgsnCVMP9J_fnfht3LpXugpnBMtIE6AaRCFdwZjDd9btwtqpLWKchOnnhRyu2TMeeJGSqC8Ot8_Bf4VQx_JGMcWgwdL7FWqy8cxI6Np5e2bIeDeZb1_uLIbdc2k41nE/s2048/image_2025-12-24_08-51-22.png

ដោយមើលឃើញការរីកចម្រើននៃអាស៊ាន បណ្តាប្រទេសក្នុងពិភពលោកមួយចំនួនបានបង្ហាញការចាប់អារម្មណ៍ចូលជាសមាជិកពេញសិទ្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaaPZTOK9uBsh7y8RBCQemdigOalbg2biH0TqVVARsqfiKG6kmOobWXN3j7PI6glJKpTOxUMfLaGlQdn_jQpdXpkgeMC1Y0D2f7UOEd3Z5nLPkVFkxZIlSyOITN5yngxmfQjVx-xYsY8nipZKBx6avirBC91hXGNKvLhd5xcr3Pyy-5pv2bH4vQ6E14RSm/s1023/image_2025-12-24_08-51-18%20(2).png

ក្នុងនោះប្រេសុីលជាប្រទេសទី១ ដែលបានប្រកាសពីគោលបំណងនេះ កាលពីចុងខែតុលា ឆ្នាំ២០២៥ ដោយលើកឡើងពីសក្តានុពលរបស់អាស៊ាន សម្រាប់ទំនាក់ទំនងពាណិជ្ជកម្ម និងនយោបាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQYQ_qkTeVsTjSoqzXhYuUD69e90gigXtpxxcFGhJcsoSg0uwN3a84BoK96t8ShXKE-h142p-mseP5LtEgdfOcAF_CRtY4fGq8GDyk7LkiUTnbiEbQLBcJX0dQcyMjBapHB4RssLSdDQF_epVxpdMfXQQp2MwleNaL8kASdK_01yrJ-ghyhzK5P7Wfp3qh/s1344/image_2025-12-24_08-51-17.png

ក្រៅពីប្រេសុីល ក៏នៅមាន៣ប្រទេសផ្សេងទៀតផងដែរ រួមមាន ប្រទេសបង់ក្លាដេស និងប៉ាពួញូហ្គីណេ ខណៈប្រទេសស៊ែប៊ីបាននឹងកំពុងពង្រឹងទំនាក់ទំនងរបស់ខ្លួន និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍កាន់តែជិតស្និទ្ធ៕

កម្ពុជា ស្នើលក្ខខណ្ឌចំនួន ៣ចំណុច នៅក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន

0

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា នៅក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន ស្ដីពីបច្ចុប្បន្នភាពស្ថានការណ៍កម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួ កម្ពុជាបានដាក់ស្នើលក្ខខណ្ឌចំនួន ៣ចំណុច ប្រាប់ទៅកាន់សមាជិកអាស៊ានដទៃទៀត ឲ្យជួយជំរុញនិងគាំទ្រ ដើម្បីបញ្ឈប់អារិភាពរវាងថៃមកលើកម្ពុជា។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoOdYzvhcAbGaZhB_D4LaT0cTeKOZWwgv_iOiFKunm-IBmYDvaO-Wv40hUeDj9Rf3Aks9DtpH3JIcaZqFatasz_AXVjcMeRg9mPcKkvwJVpdeQWZsZR5nq9Wtq8VdHF8nnRuxGjxtW1z2EwJZNsY9_z5tub_qHyn0kfWnWD-1498cmkwwu1EqvMAgctdp_/s750/photo_2025-12-24_09-11-12%20(2).jpg
    យោងតាមលទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅប្រទេសម៉ាឡេសុី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជាបានប្ដេជ្ញាចិត្តចំពោះបទឈប់បា.ញ់ ព្រមទាំងគាំទ្រចំពោះវិធានការនានាដើម្បីបន្ធូរបន្ថយភាពតានតឹង និងកសាងទំនុកចិត្តឡើងវិញរវាងកម្ពុជា-ថៃ ដូចមានចែងនៅក្នុងសេចក្ដីថ្លែងការណ៍រួម។

    ជាមួយគ្នានេះ ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់ពីវឌ្ឍនភាពដែលសម្រេចបានស្របតាមសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ជាពិសេសពាក់ព័ន្ធនឹងការដកអាវុធធុនធ្ងន់ចេញពីព្រំដែន ការដោះមីនមនុស្សធម៌ និងការងារខ័ណ្ឌសីមាព្រំដែន បានគូសបញ្ជាក់អំពីវឌ្ឍនភាពដែលសម្រេចបានស្របតាមសេចក្តីថ្លែងការណ៍រួម ក្រោមក្របខ័ណ្ឌគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTuc9f1wP7XfX2aVOVUItFelAF_1aKSYQF60WSLeilSZtmOP569fV41TF4wynLLdFlcwoDBmgqlUFyvPPKnV8OGfpSwpeaZOToA_bovYP7K-8efcwBhJp0TPFj3CAeh3hkhOv0WEbVbsEdQ4k7fNbmarI_K9tdQsAfRIt3mVxRhoZFF5vuyudPF-TnEPvs/s1280/photo_2025-12-24_09-11-12.jpg

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានស្នើសុំរដ្ឋសមាជិកអាស៊ានឯទៀត ធ្វើការជំរុញនិងគាំទ្រវិធានការចំនួន ៣ចំណុច ដែលមានដូចជា៖
១.ការបញ្ឈប់ជាបន្ទាន់នូវអរិភាពទាំងអស់ដោយភាគីទាំងពីរ ចាប់ផ្តើមពីម៉ោង ២២:០០ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងការគោរព ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលសម្រេចបានក្រោមក្របខ័ណ្ឌនេះ។ និងអនុវត្តពេញលេញចំពោះកិច្ចព្រមព្រៀងឈប់បា.ញ់ដូចមុនពេលផ្ទុះ
២.ការកែសម្រួលកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរទៅកាន់ទីតាំងដើម ឡើងនៃអរិភាព និងការវិលត្រឡប់ទៅកាន់ផ្ទះសម្បែង បន្តជីវភាពដូចមុនពេលផ្ទុះជម្លោះ របស់ប្រជាជនជនស៊ីវិលរស់នៅតំបន់ព្រំដែនដែលរងផលប៉ះពាល់ ប្រកបដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងគ្មានការរារាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZrtbO7nYsGeLmaOJR6jQOZie60SSKU6v8tl5KKfZ9vlW-HKFnJuSgsmjiIo2aTL4XMcIao1IGlH1ZM7_3cq92Xr0Fzj8KcfaVYZYIrv8lSsQlcJf-g99ZtVrrY47WMsLATOMP_QcTpdXt__LtDUdwl2sf4hQLUKOtiVT7ZGumqa84nl-MbwPDYcAWukDw/s1280/photo_2025-12-24_09-11-11.jpg

៣.ការដោះស្រាយជម្លោះ រួមទាំងការកំណត់ខ័ណ្ឌសីមាព្រំដែន តែតាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែល មានស្រាប់រវាងកម្ពុជា និងថៃ រួមទាំងការបន្តអនុវត្តឡើងវិញជាបន្ទាន់នូវសេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuCb7AMOQnzCxZHHDXB_NavDNnQgWUBHi3x9KSWQxt5EkJdUbUGZ-oqOQ1UN0ZfUosUb6NFteH3tBVB4g06dbX43Mxf26tXCbah47U7zAnUAC3GI3gBftcrbH6TKEq8TCXQxydCgyVMvfGMAd-K2NCpG2UOk5O58f6euQLpwtwTYzTEQI1gJUMbQfcc-7e/s1280/photo_2025-12-24_09-11-11%20(2).jpg

បន្ថែមលើនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានសម្ដែងការខកចិត្តចំពោះបទឈប់បា.ដែលទទួលបរាជ័យមិនអាចសម្របសម្រួលបាន តាមការស្នើដោយ លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងលោក ដូណាល់ត្រាំ ខណៈកម្ពុជាបានទទួលយកវាដោយមិនស្ទាក់ស្ទើ ហើយមិនត្រឹមតែប៉ុណ្ណោះ កម្ពុជាថែមទាំងបានស្នើឲ្យប្រទេសម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ប្រើប្រាស់មធ្យោបាយ រួមទាំងសមត្ថភាពផ្កាយរណប ដើម្បីជួយត្រួតពិនិត្យ និងផ្ទៀងផ្ទាត់នូវបទឈប់បា.ញ់ផងដែរ៕

ទើបភ្ញាក់ខ្លួន! រដ្ឋមន្រ្តីការពារជាតិថៃពោលទាំងអ.ន់ចិត្តថា គ្មានប្រទេសណាមួយគាំទ្រថៃពិតប្រាកដឡើយ

0

ប្រទេសថៃ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បាននិយាយដោយបង្ហាញពីអារម្មណ៍អ.ន់ចិត្តនៅចំពោះមុខអ្នកសារព័ត៌មាននាមុននេះបន្តិចថា៖ គ្មានប្រទេសណាមួយពិតជាគាំទ្រខាងយើងនោះទេ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានលាតត្រដាងការពិតថា ប្រទេសថៃគឺជាអ្នកចាប់ផ្ដើមសង្រ្គា.មជាមួយកម្ពុជាមុន។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod នៅរសៀលថ្ងៃអង្គារទី២៣ ខែធ្នូ លោក ណាត់ថាផុល ណាក់ផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានថ្លែងថា “គ្មានប្រទេសណាមួយពិតជាគាំទ្រខាងថៃយើងនោះទេ។ មនុស្សគ្រប់គ្នានិយាយមកដូចជាពួកគេប្រកាន់អព្យាក្រឹត ប៉ុន្តែតាមការអនុវត្តជាក់ស្តែង ពួកគេលម្អៀងទៅខាងកម្ពុជា ខណៈពេលដែលអះអាងខ្លួនឯងនៅចំណុចកណ្ដាល។ ពួកគេស្តាប់ព័ត៌មានពីភាគីកម្ពុជា ហើយមើលឃើញយើងដែលជាប្រទេសធំជាងនេះ ថាបានបើកការរឈ្លានពាន។”

បន្ថែមលើនោះ រដ្ឋមន្រ្តីការពារជាតិថៃរូបនេះបានធ្វើការបញ្ជាក់ថា៖ ក្នុងនាមជាមន្ត្រីដែលទទួលខុសត្រូវចំពោះគោលនយោបាយប្រទេស សកម្មភាពរបស់យើងនៅពេលនេះគឺជាការការពារខ្លួន ស្របតាមមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយភាពចាំបាច់ និងសមាមាត្រប៉ុណ្ណោះ។ ខ្ញុំសូមស្នើសុំឱ្យសាធារណជនមានទំនុកចិត្តលើរដ្ឋាភិបាលថៃ។ ខ្ញុំជឿជាក់ថា យើងត្រូវតែគោរពច្បាប់អន្តរជាតិ។

ជាមួយគ្នានេះដែរ លោក ណាត់ថាផុល បានទទួលស្គាល់ថា៖ គ្មានប្រទេសណាមួយពិតជាគាំទ្រខាងយើងឡើយ។ ខ្ញុំមិនឃើញប្រទេសណាមួយថ្កោលទោសកម្ពុជាចំពោះការដាក់មីននៅក្នុងទឹកដីថៃនោះទេ។ ផ្ទុយទៅវិញ ពួកគេគ្រាន់តែអំពាវនាវឱ្យប្រទេសថៃកាត់បន្ថយការប្រើប្រាស់អាវុធ និងបន្ថយអំពើហិង្សា។ ខ្ញុំដឹងច្បាស់អំពីរឿងនេះ ហើយខ្ញុំជឿជាក់ថា ប្រទេសថៃកំពុងដើរលើផ្លូវត្រូវ ដូច្នេះអ្វីដែលយើងកំពុងធ្វើ គឺជាសកម្មភាពស្របតាមច្បាប់។

ទាំងនេះគឺជាការអះអាងរបស់រដ្ឋមន្រ្តីការពារជាតិថៃ ដោយបង្ហាញពីការអន់ចិត្តចំពោះអន្តរជាតិ ជាពិសេសគឺសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និតរបស់ខ្លួន ដែលមិនត្រឹមតែមិនកាន់ជើងខ្លួនក្នុងជម្លោះជាមួយកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបកអាក្រា.តទង្វើឈ្លានពានដែលខ្លួនខំព្យាយាមលាក់បាំងពីអន្តរជាតិយ៉ាងលំបាកថែមទៀត។

តែទោះជាយ៉ាងណា ការលើកឡើងរបស់លោក ណាត់ថាផុល ហាក់ផ្ទុយស្រឡះពីពាក្យសម្ដីរបស់នាយករដ្ឋមន្រ្តី អានុទីន ដែលនៅពេលដំណាលគ្នាមុននេះ ក៏បានផ្ដល់ការសម្ភាសន៍ជាមួយអ្នកកាសែតផងដែរ ប៉ុន្តែបានបង្ហាញនូវភាពមិនខ្វល់ខ្វាយនឹងពាក្យសម្ដីរបស់លោកត្រាំឡើយ។

ត្រង់ចំណុចនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា រដ្ឋាភិបាលរបស់ថៃមានការយល់ឃើញខុសគ្នាចំពោះរឿងនៅចំពោះមុខ ដូច្នេះទើបបានជារឿយៗយើងតែងឃើញប្រជាជនថៃរិះគ.ន់ថ្នាក់ដឹកនាំរបស់ខ្លួន និងមានការផ្លាស់ប្ដូរមេដឹកនាំមិនចេះចប់៕

ប៊ូសស្រ្តងចិត្តល្អ រួមសុខទុក្ខជាមួយបងប្អូនភៀសសឹក ចំណាយត្រីសាច់ច្រើនតោនមកធ្វើម្ហូបឆ្ងាញ់ៗ

0

គ្រាដ៏សែនលំបាកនេះ គ្មានក្រុមហ៊ុនថៃឯណាមកជួយខ្មែរយើងទេ មានតែក្រុមហ៊ុនខ្មែរប៉ុណ្ណោះដែលជួយខ្មែរគ្នាឯង ដូចក្រុមហ៊ុនប៊ូសស្រ្តងអ៉ីចឹង ជួយខ្មែរច្រើនណាស់ ជួយធ្វើម្ហូបជូនបងប្អូនភៀសសឹកហើយ ជួយទាំងប្រជាកសិករក្នុងស្រុកទៀត តាមរយៈជួយម៉ៅសាច់គោ សាច់មាន់ និងត្រីជាច្រើនតោន ដើម្បីធ្វើម្ហូបឆ្ងាញ់ៗ ជូនបងប្អូនភៀសសឹករៀងរាល់ថ្ងៃជាច្រើនទីតាំង មិនឱ្យបងប្អូនភៀសសឹកខ្វះខាតអាហារហូបឡើយ។

គួររំលឹកផងដែរថា ប៊ូសស្រ្តង បានធ្វើម្ហូបជូនបងប្អូនភៀសសឹកជាច្រើនទីតាំងរួចមកហើយ ឥឡូវនេះក៏កំពុងបន្តធ្វើម្ហូបអាហារជូនបងប្អូនភៀសសឹកគ្រប់ទីតាំងដែលកំពុងខ្វះខាតអាហារ។  ដរាបណាបងប្អូនភៀសសឹកនៅតែបន្តការកើនឡើង និងមិនទាន់អាចត្រឡប់ទៅផ្ទះវិញបាន ប៊ូសស្រ្តងនឹងបន្តបេសកម្មធ្វើម្ហូបជូនបងប្អូនភៀសសឹករាល់ថ្ងៃ និងរិះរកមុខម្ហូបឆ្ងាញ់ៗ ប៉ូវកម្លាំងជូនបងប្អូនភៀសសឹកផងដែរ។

ប៊ូសស្រ្តង នឹងនៅជាមួយបងប្អូនភៀសសឹក និងវីរៈកងទ័ព គ្រប់ពេលដែលត្រូវការ!

គាំទ្រប៊ូសស្រ្តង ដូចបានជួយជនភៀសសឹក និងវីរៈកងទ័ពផ្ទាល់ដៃ!

Anutin និយាយមួលបង្កាច់កម្ពុជាបង្កសង្គ្រា.មមុន និងស្នើឱ្យឡាវទប់ស្កាត់កុំឱ្យមានការនាំចេញប្រេងបន្តទៅកម្ពុជា

0

ប្រទេសថៃ ៖ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតឡាវប្រចាំប្រទេសថៃនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃចាំផ្ទះ លោក Anutin Charnvirakul និយាយមួលបង្កាច់ថា ថៃមិនបានបង្កសង្គ្រា.មឈ្លានពា.នកម្ពុជាជាថ្មីទេ គ្រាន់តែការពារអធិបតេយ្យ និងសុវត្ថិភាពពលរដ្ឋប៉ុណ្ណោះ រីឯការដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា គឺថៃទាមទារឱ្យដោះស្រាយត្រឹមទ្វេភាគី ។ ក្រៅពីនេះ លោកនិយាយពីការរឹតបន្តឹងការនាំចេញប្រេងឥន្ធនៈទៅឡាវជាវិធានការបណ្តោះអាសន្ន និងស្នើឱ្យឡាវគ្រប់គ្រងការនាំចេញប្រេងឥន្ធនៈដើម្បីទប់ស្កាត់ការនាំចេញបន្តទៅកម្ពុជា ។

នាព្រឹកថ្ងៃទី២៣ ខែធ្នូ នៅវិមានរដ្ឋាភិបាល លោក Sisavath Inphachanh ឯកអគ្គរដ្ឋទូតឡាវប្រចាំប្រទេសថៃ បានជួបជជែកជាមួយនាយករដ្ឋមន្ត្រីថៃចាំផ្ទះ លោក Anutin ក្នុងឱកាសឯកអគ្គរដ្ឋទូតឡាវចូលកាន់តំណែង ហើយលោក Anutin ប្រកាសជំរុញកិច្ចសហការជាមួយឡាវឱ្យបានគ្រប់ផ្នែក និងថា ថៃជាប្រទេសជិតខាងឡាវមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្នា ពីព្រោះប្រទេសទាំងពីរមានវប្បធម៌ស្រដៀងគ្នា ។

លោក Anutin បន្តថា ឡាវ និងថៃ មានទំនាក់ទំនងជិតស្និទ្ធយូរមកហើយ ជាពិសេស ទំនាក់ទំនងរវាងពលរដ្ឋទាំងសងខាង ដែលមានការជួញដូរ និងធ្វើដំណើរទៅមករកគ្នា ។ នៅឆ្នាំ២០២៥ គឺជាគម្រប់ខួបទំនាក់ទំនងការទូតរវាងឡាវ-ថៃ លើកទី៧៥ឆ្នាំ ហើយភាគីទាំងពីររីករាយក្នុងការសម្ពោធស្ពានមិត្តភាពឡាវ-ថៃ ស្ពានទី៥ ដែលនឹងរៀបចំនៅថ្ងៃទី២៥ ខែធ្នូ ដែលចាត់ទុកជាព្រឹត្តិការណ៍ដ៏សំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។

ស្ពានមិត្តភាពឡាវ-ថៃនឹងភ្ជាប់ទំនាក់ទំនងរវាងពលរដ្ឋទាំងសងខាង បង្កើនទំនាក់ទំនងជិតស្និទ្ធ និងឈានទៅពង្រីកឱកាសពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការរស់នៅរបស់ពលរដ្ឋ ។ ថៃគាំទ្រគោលនយោបាយ Land-Locked-to-Land-Linked របស់ឡាវ ហើយសង្ឃឹមថា ក្រោយពីដំណើរការស្ពានមិត្តភាពឡាវ-ថៃនជាផ្លូវការ នឹងមានការសាងសង់ស្ពានថ្មីសម្រាប់រថភ្លើងឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ខេត្តណងខាយ និងទីក្រុងវៀងច័ន្ទន៍ ។

ក្រៅពីនេះ លោក Anutin បាននិយាយពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា-ថៃថា លោកបានចុះទៅព្រំដែនកម្ពុជា-ថៃជាច្រើនលើក ហើយសម្តែងជាជនរងគ្រោះថា ថៃមិនបានបង្កសង្គ្រាមជាមួយកម្ពុជាមុនទេ ប៉ុន្តែថៃចាំបាច់ត្រូវវាយប្រហារកម្ពុជាដែលល្មើសអធិបតេយ្យ ។

ការពិត ទាំងឡាវ និងអន្តរជាតិជ្រាបយ៉ាងច្បាស់ថា ថៃជាប្រទេសធំ និងមានកងទ័ពច្រើនជាង បានបង្កសង្គ្រាមឈ្លានពានកម្ពុជាជាថ្មីបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធកម្ពុជាជាច្រើនកន្លែង ។ ថៃរៀបចំល្បិចឱ្យកងទ័ពខ្លួនសម្តែងល្ខោនជាន់មីនបំភ័ន្តភ្នែកពលរដ្ឋខ្លួន និងពិភពលោក ដើម្បីឱ្យលោក Anutin ទទួលបានសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតនៅខែកុម្ភៈ ឆ្នាំ២០២៥ ។

លោក Anutin បញ្ជាក់ទៅកាន់ឯកអគ្គរដ្ឋទូតឡាវប្រចាំប្រទេសថៃ ថាថៃរឹតបន្តឹងការនាំចេញប្រេងឥន្ធនៈទៅឡាវ គឺជាវិធានការបណ្តោះអាសន្នដើម្បីការពារកុំឱ្យឡាវនាំចេញប្រេងបន្តទៅកម្ពុជា ។ ការរឹតបន្តឹងនេះគ្មានគោលបំណងកំណត់ការនាំចេញប្រេងទៅឡាវទេ ហើយថៃនៅតែទាមទារឱ្យដោះស្រាយជម្លោះរវាងកម្ពុជា-ថៃត្រឹមទ្វេភាគី ។

គួរបញ្ជាក់ថា ទាំងមេដឹកនាំថៃ មន្ត្រីរដ្ឋាភិបាល និងសារព័ត៌មានថៃ បានព្យាយាមចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីធ្វើឱ្យកងទ័ពរងរបួសនៅព្រំដែន និងលាបពណ៌កម្ពុជាបង្កសង្គ្រាមមុន ។ ប៉ុន្តែគ្មានប្រទេសណាជឿពាក្យសម្តីភូតកុហកនេះទេ ដោយសារថៃបដិសេធការបង្ហាញរូបភាពភស្តុតាងតាមផ្កាយរណបរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីកុំឱ្យពិភពលោកថ្កោលទោសថៃបាញ់មុន និងបង្កសង្គ្រាមមុន ។

ថៃស្រែកប្រទេសខ្លួនរងគ្រោះ និងអំពាវនាវឱ្យពិភពលោកកាន់ជើង ប្រសិនបើថៃពិតជារងគ្រោះមែន ហេតុអ្វីពង្រីកសមរភូមិប្រយុទ្ធហួសពីបន្ទាត់ព្រំដែន និងចូលជ្រៅក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា? បើថៃរងគ្រោះ ហេតុអ្វីប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកលើតំបន់ស៊ីវិល វត្តអារ៉ាម ស្ពាន សាលារៀន និងលំនៅឋានពលរដ្ឋកម្ពុជា ហើយពិភពលោកអំពាវនាវឱ្យថៃបញ្ឈប់សកម្មភាពឈ្លានពានដ៏សាហាវនេះ ថៃបែរជាបដិសេធការចរចាសន្តិភាព ។

កម្ពុជាជាប្រទេសតូច មានពលរដ្ឋ និងកងទ័ពតិចជាង កម្ពុជាប្រាថ្នាតែសេចក្តីសុខ ពីព្រោះឆ្លងកាត់សង្គ្រាមច្រើនមកហើយ និងមិនបានបង្កសង្គ្រាមមុនដូចការចោទប្រកាន់របស់ថៃនោះទេ ។ កម្ពុជាតបតវិញដើម្បីការពារអធិបតេយ្យ និងទឹកដីរបស់ខ្លួនពីការទន្ទ្រានវាតទីទឹកដីពីសំណាក់កងទ័ពថៃ ហើយសង្ឃឹមថា មហាអំណាចនានា ក៏ដូចជាសហគមន៍អន្តរជាតិ នឹងមានចំណាត់ការបន្ទាន់ឱ្យថៃបញ្ចប់សង្គ្រាមឆាប់ៗ វឹលមកគោរពកិច្ចព្រមពៀងសន្តិភាពគូឡាឡាំពួរឡើងវិញ ៕