vៅខណៈដែលប្រទេសកម្ពុជាទទួលរងការឈ្លានពានយ៉ាងសា.ហាវឃោ.ឃៅពីប្រទេសថៃ យើងសង្កេតឃើញថា ពុំមានប្រទេសណាមួយអាចបញ្ឈប់សកម្មភាពរបស់ថៃបានឡើយ បើទោះជាកម្ពុជាខំស្វែងរកជំនួយពីប្រទេសមហាអំណាច និងច្បាប់អន្តរជាតិក៏ដោយ។ ការណ៏នេះហើយ បានជំរុញឲ្យលោកជំទាវបណ្ឌិត ជា សិរី លើកឡើងថា ច្បាប់អន្តរជាតិលែងមានទៀតហើយ មានតែច្បាប់ព្រៃប៉ុណ្ណោះ៖ នោះគឺអ្នកខ្លាំងវា.យអ្នកខ្សោយ។
.jpg)
តាមរយៈការបង្ហោះនៅលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានសរសេសំណេរជាភាសាអង់គ្លេសដែលមានអត្ថន័យជាភាសាខ្មែរថា៖ លែងមានច្បាប់អន្តរជាតិទៀតហើយ។ មានតែច្បាប់ព្រៃប៉ុណ្ណោះ៖ អ្នកខ្លាំងវាយអ្នកខ្សោយ។ ប្រជាជាតិលែងរួបរួមគ្នាទៀតហើយ។ ម្នាក់ៗត្រូវរស់នៅដោយខ្លួនឯង។ ដូច្នេះកូនៗអើយ ចូរអប់រំខ្លួនឯង! មិនមែនដើម្បីវាយទេ ប៉ុន្តែដើម្បីកសាងពិភពលោកមួយឲ្យកាន់តែប្រសើរឡើង។
ដ្បិតថានេះត្រឹមតែជាសំណេរដែលគ្មានសម្លេង ប៉ុន្តែវាបានបង្ហាញនូវការឈឺចាប់យ៉ាងខ្លាំងក្នុងនាមជាកូនខ្មែរ ដែលសូម្បីតែច្បាប់ក៏មិនអាចស្វែងរកយុត្តិធម៌មកឲ្យយើងបាន ដោយសារតែយើងជាប្រទេសតូច សេដ្ឋកិច្ចនៅមិនទាន់មានការរីកចម្រើន ទើបគេមិនសូវខ្វល់ខ្វាយ មិនយកចិត្តទុកដាក់ បើទោះជាគេមើលឃើញហើយថាយើងកំពុងទទួលរងការជិះជាន់ និងបំពានយ៉ាងណាក៏ដោយ។.jpg)
តាមរយៈសំណេរនេះផងដែរ លោកជំទាវបណ្ឌិតក៏បានបង្ហាញនូវខ្លឹមសារអប់រំដល់ក្មេងៗជំនាន់ក្រោយ ដែលជាអនាគតសរសទ្រូងរបស់ប្រទេសជាតិ ឲ្យខិតខំសិក្សារៀនសូត្រ និងអភិវឌ្ឍខ្លួនឯងឲ្យរឹងមាំ មិនមែនដើម្បីទៅសងសឹកនរណាម្នាក់នោះទេ ប៉ុន្តែដើម្បីកសាងសង្គមជាតិយើងឲ្យកាន់តែមានភាពរីកចម្រើន និងរុងរឿងតទៅមុខយូរអង្វែង។.jpg)
ប្រជាជាតិមួយដែល ខ្លាំងក្លា និងរឹងមាំ មិនមែនមានត្រឹមតែការដឹកនាំល្អ មានអាវុធទំនើប ឬសេដ្ឋកិច្ចខ្លាំងប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវបានបង្កើតឡើងពីធាតុសំខាន់ៗជាច្រើន ដូចជា៖ ប្រជាពលរដ្ឋមានការអប់រំល្អ ការឯកភាពនិងសាមគ្គីជាតិជាធ្លុងមួយ ការចូលរួមពីពលរដ្ឋនៅក្នុងសកម្មភាពសង្គម រួមទាំងការពង្រឹងសមត្ថភាព ដើម្បីការពារអត្តសញ្ញាណវប្បធម៌វជាតិ និងអធិបតេយ្យភាពផងដែរ។
នៅពេលយើងអាចប្រែខ្លួនឲ្យក្លាយទៅជាប្រជាជាតិដែលខ្លាំងក្លា និងរឹងមាំរួចហើយ នោះសម្លេងរបស់យើងនឹងកាន់មានឥទ្ធិពលទៅកាន់ឆាកអន្តរជាតិ គ្មានការមាក់ងាយ ហើយអធិបតេយ្យភាពរបស់យើងនឹងត្រូវបានគោរព៕ .jpg)










