វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី ២២ ធ្នូ បានប្រកាសចំៗនៅចំពោះមុខសារព័ត៌មានអន្តរជាតិ ដោយចាត់ទុកប្រទេសថៃ គឺជាប្រទេសចាប់ផ្តើមជម្លោះព្រំដែនជាមួយកម្ពុជាជាថ្មី។ ការថ្លែងរបស់លោកដូណាល់ត្រាំ ធ្វើឡើងក្នុងពិធីប្រកាស ការផលិតនាវាចម្បាំងខ្នាតយក្សថ្មីជាមួយរដ្ឋមន្ត្រីក្រសួងសង្គ្រាម និង រដ្ឋមន្ត្រីកងទ័ពជើងទឹក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_BLBems_1hBVz304ZL6WMRW-eYP0LaRBtOc0s_SeDgHX-f0p7S_MAZoSZonVSE2Nso9iGYTSNiuG3MqDj16pyd8HrAx25_GwGlxfMbFi7Yi7nGYLx9alP1ie_0vN0AYJwI1QC1KRcsoSip41NflIIgbaim9_KP0z2oJ5vyv_0UD57a9jwYB3EjRNeZp1d/s720/photo_2025-12-23_13-19-37%20(2).jpg

ថ្លែងនៅក្នុងក្នុងអំឡុងពេលប្រកាសអំពីនាវាចម្បាំង Golden Fleet ថ្មីមួយគ្រឿង កាលពីយប់មិញ លោក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសថៃកំពុងដើរលើទិសដៅល្អប្រសើរឡើងវិញ ដោយលោកបានលើកឡើងថា៖ «អ្នកដឹងហើយថា ភាគីថៃជាអ្នកចាប់ផ្តើមជម្លោះជាមួយប្រទេសកម្ពុជា ហើយបន្ទាប់មកក៏បានចាប់ផ្តើមបង្កភាពតានតឹងឡើងវិញម្តងទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTJ4X3cLT2F8Kya_FEw0QTUd7muBhYpENtcC6X9bFb7LkLgsbQOivYQdd8PDoW6BmfU-jRy4WbPYViAt2LairRBRctmy9JvsQvLw3sR1kMPZSWcnk8edS07C0Z0Hon2vm0weU1d-bkiXxeMFg28SWKhuDk3qWAfUcxNwfcaRh-yrE6nuXSosjPYt-Gz6hk/s1024/photo_2025-12-23_13-19-37%20(3).jpg

ឆ្លើយតបទៅនឹងសំណួរបស់ អ្នកសារព័ត៌មាន លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំបានដោះស្រាយបញ្ចប់សង្រ្គាមចំនួន៨។ សកម្មភាពរបស់ថៃបានបង្ហាញឡើងយ៉ាងច្បាស់។ ពួកគេ (ថៃ និងកម្ពុជា) បានចាប់ផ្ដើមសង្រ្គាមជាថ្មី។ ប៉ុន្តែខ្ញុំគិតថាលោក Marco យើងត្រៀមខ្លួនជាស្រេចដើម្បីបញ្ចប់សង្រ្គាមរវាងថៃ និងកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhN3eMcEpwGKoPZbGwOE4xnrAORIbJOP0NwKU2JB6IqiJKiHu4shVbzwPF2Zw8aexaocbwiwD-rN0HLg1Aox21hRrx75DI03aoe2YlERZqRI0skvsJrGQy_iigUHYtbwzC9rZdonndi-cya_9yGmpFkoHArShaov3ZruJcv6sFPYCFcH2sCKX6ytNoWLtFp/s1280/photo_2025-12-23_13-19-38.jpg

គួរបញ្ជាក់ថា ការថ្លែងរបស់លោកដូណាល់ត្រាំដូចខាងលើនេះ ធ្វើឡើងក្រោយពេលដែលលោកទើបតែបានលើកឡើងអំពីបញ្ហាជាន់មីនរបស់ទាហានថៃ ថាជាឧបទ្ទវហេតុ ដែលធ្វើឲ្យប្រទេសថៃមានការខឹងសម្បារយ៉ាងខ្លាំង ចំពោះសេចក្ដីថ្លែងការណ៍របស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg18OsRI-JVW1tUWIjB0hKhZW8g9t_HAQiwoB3xA5IZA3HxQ2naX9l2eN59IfasgRuB1KuQNNp0_H8Wknxa-VhLGxCstxD8ER1C66rcDONXeTEuZNfKqce8ivxjPG4mkMH8E48bfkkI26WKUYwZFN3SsmvH6u7r8Xs8xG0XvGgKjAQia8OwupqQIkGp8tKy/s1280/photo_2025-12-23_13-19-38%20(2).jpg

យ៉ាងណាក៏ដោយ ចំពោះការអះអាងបន្ថែមរបស់លោកនៅពេលនេះ ដោយចាត់ទុកប្រទេសថៃថាបានចាប់ផ្ដើមវា.យប្រហារលើកម្ពុជាមុន កាន់តែឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការយល់ឃើញរបស់អាមេរិកមកលើជម្លោះរវាងកម្ពុជានិងថៃ ដោយមិនត្រឹមតែអាមេរិកបានដឹងថាថៃជាអ្នកបង្ករសង្រ្គាមប៉ុណ្ណោះទេ តែក៏បានបើកបង្ហាញការពិតឲ្យពិភពលោកបានដឹងផងដែរ៕