បន្ទាប់ពីបានដឹងអំពីលទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីអាស៊ាន នាទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេសុី កាលពីថ្ងៃទី២២ ធ្នូម្សិលមិញ ប្រជាជនកម្ពុជាយល់ឃើញថា កិច្ចប្រជុំនេះផ្ដល់ឲ្យកម្ពុជានូវផ្លែផ្កាតិចតួចបំផុត ដ្បិតកម្ពុជានៅមិនទាន់ទទួលបានសន្តិភាពនិងយុត្តិធម៌នៅឡើយ ខណៈការចូលរួមរបស់អាស៊ាន ហាក់គ្មានទម្ងន់ក្នុងការទាញភាគីថៃឲ្យវិលមកគោរពបទឈប់បា.ញ់ទាល់តែសោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgICztNciQF3sbkJshiO-6XlHB-Ni8sHkP653hbpg0Nj6EVSZa9vLGSLYRiVc1au1FO2KEZpvwJuAXI1Jp23OdEePARxl-jQEL0YRIY56BtPiLdWxUBihyphenhyphenjiioUxov-ny6-OxvbL2sghxxa6sEaklN7sJtILlsjG0ovdl0zZg5py0pONGnqnAf9rdAyWxhd/s1024/photo_2025-12-23_09-24-12.jpg
យោងតាមការសេចក្ដីប្រកាសព័ត៌មាន លទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន បានគូសបញ្ជាក់នូវចំណុចធំៗដែលសម្រេចបានដូចជា៖
បណ្ដារប្រទេសក្នុងអាស៊ាន នឹងចូលរួមសម្របសម្រួលស្ថានការណ៍បច្ចុប្បន្ន រវាងកម្ពុជានិងថៃ តាមរយ់កិច្ចខិតខំប្រឹងប្រែងរបស់លោក អាន់វ៉ា អុីប្រាហុីម ក្នុងនាមជាប្រធានអាស៊ាន សំដៅជំរុញឲ្យកម្ពុជា និងថៃ បញ្ឈប់នូវអារិភាពទាំងឡាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzFi6nMpDC1PUHBCq6Pde_GdHZEO4Vr-t2xVj434Zul125ym6LXEj10X1gPq5CS4DwWslOw4G_C3TWpP_e6OdWs7C5dJEgulYe1CuByk5JgV9mPk9tpJX0NsYnjH8nVqU1pUPW93z8hZP1PMOcwCZVOnTNotzqXAJj6qPLZWEG_iT_tS08cxbaWM-0fJga/s1280/photo_2025-12-23_09-24-12%20(3).jpg
កិច្ចប្រជុំនេះបានរំលឹកសារជាថ្មី នូវបទឈប់បា.ញ់កាលពីថ្ងៃទី២៨ ខែកក្កដា, សេចក្ដីសម្រេចនៃកិច្ចប្រជុំ GBC ថ្ងៃទី៧ សីហា ក៏ដូចជាសេចក្ដីថ្លែងការណ៍រួមនាទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ តុលា ដើម្បីជំរុញឲ្យភាគីទាំងពីរ អនុវត្តឲ្យមានប្រសិទ្ធភាពឡើងវិញ។
ជាមួយគ្នានោះ កិច្ចប្រជុំនេះបានសម្ដែងពីការព្រួយបារម្ភរបស់អាស៊ាន ចំពោះអំពើហិង្សាដែលផ្ទុះឡើងវិញ ដោយអំពាវនាវឲ្យភាគីជម្លោះទាំងពីររក្សាការអត់ធ្មត់កម្រិតខ្ពស់ មិនប្រើប្រាស់កម្លាំង និងងាកមកដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTbHdjbaz0bp7N2L6aJL2t6MVar2xJJacK2y-r4LDP5I6BSWqW2_oEmiXlGyGdm3toAusS9ny0OASpW9Be82BATSfSqA0WMyO_dkG-6OPs_jjLerOyO06cYBSVKAx09jMSkHHlPxRVlX3tEmrQR9lk4nwCm5L8LGNOkUshYLC4fSctHyU_8BUImb8DFCC7/s1280/photo_2025-12-23_09-24-13.jpg
ក្រៅពីនេះ កម្ពុជានិងថៃនឹងត្រៀមចូលរួមកិច្ចប្រជុំ GBC នៅថ្ងៃទី២៤ ខែធ្នូខាងមុខបន្តទៀត ដើម្បីពិភាក្សាការអនុវត្ត និងផ្ទៀងផ្ទាត់បទឈប់បា.ញ់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizvdJ6iGvbOYJB_OqLIwnDlSgMSJUfbov0p2YPFsFMWUYZcELU2xHKEzSB1jvv9sjwDfyVDyS_B9062Hu2i8ZXhFhAS8iq5OliobRlOK1eOnO_MJvOIl0tO0ULtufaubFwjTJzGPNlaxVImATNA2n_vaNtC_SUElvYQTvZSSIjs3IcRl0TQ04bin1Tgg56/s1280/photo_2025-12-23_09-24-13%20(2).jpg
អាស្រ័យដូចលទ្ធផលដែលបានបង្ហាញឲ្យឃើញដូចខាងលើ សន្តិភាព និងយុត្តិធម៌ពិតប្រាកដសម្រាប់ប្រទេស និងប្រជាជនកម្ពុជា នៅតែស្ថិតក្នុងទីអាថ៌កំបាំងនៅឡើយ ខណៈវាក៏មិនបានចង្អុលបង្ហាញ ឬលាតត្រដាងការពិតទាល់តែសោះថាភាគីណាជាអ្នកបំពានបទឈប់បា.ញ់មុន, ភាគីណារំលោ.ភដែនអធិបតេយ្យភាពភាគីណា ឬភាគីណាជាអ្នកបើកការឈ្លានពានយ៉ាងកំរោល និងវា.យប្រហារមិនរើសគោលដៅ ធ្វើឲ្យជនស៊ីវិលស្លាប់ របួស និងភៀសខ្លួនពីលំនៅដ្ឋានជាច្រើននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifOnsdOv5yDufcOg4z56X_q2vJODze_jHVz_NVROmjy20ovV093jkD1prXWFLRT3GakJbqrefYP_UTFmd7Ep6Ld0N513FYNFCgGoiyeJxB7jkK_7T3McYIJhh6MN7fWClG1VEqv2w8Va9i_IVr2xomn1-v_souGy7Yx8l8OAgcdGBubkw8nt7zKvnG5EK0/s1280/photo_2025-12-23_09-24-12%20(2).jpg

តែទោះជាយ៉ាងណាក៏ដោយ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងការពារជាតិរបស់យើង ដោយនៅខណៈនេះពួកគាត់បាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ៕