ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា នៅក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន ស្ដីពីបច្ចុប្បន្នភាពស្ថានការណ៍កម្ពុជា-ថៃ នៅទីក្រុងគូឡាឡាំពួ កម្ពុជាបានដាក់ស្នើលក្ខខណ្ឌចំនួន ៣ចំណុច ប្រាប់ទៅកាន់សមាជិកអាស៊ានដទៃទៀត ឲ្យជួយជំរុញនិងគាំទ្រ ដើម្បីបញ្ឈប់អារិភាពរវាងថៃមកលើកម្ពុជា។
.jpg)
យោងតាមលទ្ធផលនៃកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីការបរទេសអាស៊ាន នៅប្រទេសម៉ាឡេសុី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជាបានប្ដេជ្ញាចិត្តចំពោះបទឈប់បា.ញ់ ព្រមទាំងគាំទ្រចំពោះវិធានការនានាដើម្បីបន្ធូរបន្ថយភាពតានតឹង និងកសាងទំនុកចិត្តឡើងវិញរវាងកម្ពុជា-ថៃ ដូចមានចែងនៅក្នុងសេចក្ដីថ្លែងការណ៍រួម។
ជាមួយគ្នានេះ ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់ពីវឌ្ឍនភាពដែលសម្រេចបានស្របតាមសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ជាពិសេសពាក់ព័ន្ធនឹងការដកអាវុធធុនធ្ងន់ចេញពីព្រំដែន ការដោះមីនមនុស្សធម៌ និងការងារខ័ណ្ឌសីមាព្រំដែន បានគូសបញ្ជាក់អំពីវឌ្ឍនភាពដែលសម្រេចបានស្របតាមសេចក្តីថ្លែងការណ៍រួម ក្រោមក្របខ័ណ្ឌគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានស្នើសុំរដ្ឋសមាជិកអាស៊ានឯទៀត ធ្វើការជំរុញនិងគាំទ្រវិធានការចំនួន ៣ចំណុច ដែលមានដូចជា៖
១.ការបញ្ឈប់ជាបន្ទាន់នូវអរិភាពទាំងអស់ដោយភាគីទាំងពីរ ចាប់ផ្តើមពីម៉ោង ២២:០០ ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងការគោរព ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលសម្រេចបានក្រោមក្របខ័ណ្ឌនេះ។ និងអនុវត្តពេញលេញចំពោះកិច្ចព្រមព្រៀងឈប់បា.ញ់ដូចមុនពេលផ្ទុះ
២.ការកែសម្រួលកងកម្លាំងប្រដាប់អាវុធនៃប្រទេសទាំងពីរទៅកាន់ទីតាំងដើម ឡើងនៃអរិភាព និងការវិលត្រឡប់ទៅកាន់ផ្ទះសម្បែង បន្តជីវភាពដូចមុនពេលផ្ទុះជម្លោះ របស់ប្រជាជនជនស៊ីវិលរស់នៅតំបន់ព្រំដែនដែលរងផលប៉ះពាល់ ប្រកបដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងគ្មានការរារាំង។
៣.ការដោះស្រាយជម្លោះ រួមទាំងការកំណត់ខ័ណ្ឌសីមាព្រំដែន តែតាមរយៈមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែល មានស្រាប់រវាងកម្ពុជា និងថៃ រួមទាំងការបន្តអនុវត្តឡើងវិញជាបន្ទាន់នូវសេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ។.jpg)
បន្ថែមលើនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានសម្ដែងការខកចិត្តចំពោះបទឈប់បា.ដែលទទួលបរាជ័យមិនអាចសម្របសម្រួលបាន តាមការស្នើដោយ លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងលោក ដូណាល់ត្រាំ ខណៈកម្ពុជាបានទទួលយកវាដោយមិនស្ទាក់ស្ទើ ហើយមិនត្រឹមតែប៉ុណ្ណោះ កម្ពុជាថែមទាំងបានស្នើឲ្យប្រទេសម៉ាឡេស៊ី និងសហរដ្ឋអាមេរិក ប្រើប្រាស់មធ្យោបាយ រួមទាំងសមត្ថភាពផ្កាយរណប ដើម្បីជួយត្រួតពិនិត្យ និងផ្ទៀងផ្ទាត់នូវបទឈប់បា.ញ់ផងដែរ៕










