ប្រទេសថៃ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ បាននិយាយដោយបង្ហាញពីអារម្មណ៍អ.ន់ចិត្តនៅចំពោះមុខអ្នកសារព័ត៌មាននាមុននេះបន្តិចថា៖ គ្មានប្រទេសណាមួយពិតជាគាំទ្រខាងយើងនោះទេ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ត្រាំ បានលាតត្រដាងការពិតថា ប្រទេសថៃគឺជាអ្នកចាប់ផ្ដើមសង្រ្គា.មជាមួយកម្ពុជាមុន។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Khaosod នៅរសៀលថ្ងៃអង្គារទី២៣ ខែធ្នូ លោក ណាត់ថាផុល ណាក់ផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានថ្លែងថា “គ្មានប្រទេសណាមួយពិតជាគាំទ្រខាងថៃយើងនោះទេ។ មនុស្សគ្រប់គ្នានិយាយមកដូចជាពួកគេប្រកាន់អព្យាក្រឹត ប៉ុន្តែតាមការអនុវត្តជាក់ស្តែង ពួកគេលម្អៀងទៅខាងកម្ពុជា ខណៈពេលដែលអះអាងខ្លួនឯងនៅចំណុចកណ្ដាល។ ពួកគេស្តាប់ព័ត៌មានពីភាគីកម្ពុជា ហើយមើលឃើញយើងដែលជាប្រទេសធំជាងនេះ ថាបានបើកការរឈ្លានពាន។”
បន្ថែមលើនោះ រដ្ឋមន្រ្តីការពារជាតិថៃរូបនេះបានធ្វើការបញ្ជាក់ថា៖ ក្នុងនាមជាមន្ត្រីដែលទទួលខុសត្រូវចំពោះគោលនយោបាយប្រទេស សកម្មភាពរបស់យើងនៅពេលនេះគឺជាការការពារខ្លួន ស្របតាមមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយភាពចាំបាច់ និងសមាមាត្រប៉ុណ្ណោះ។ ខ្ញុំសូមស្នើសុំឱ្យសាធារណជនមានទំនុកចិត្តលើរដ្ឋាភិបាលថៃ។ ខ្ញុំជឿជាក់ថា យើងត្រូវតែគោរពច្បាប់អន្តរជាតិ។
ជាមួយគ្នានេះដែរ លោក ណាត់ថាផុល បានទទួលស្គាល់ថា៖ គ្មានប្រទេសណាមួយពិតជាគាំទ្រខាងយើងឡើយ។ ខ្ញុំមិនឃើញប្រទេសណាមួយថ្កោលទោសកម្ពុជាចំពោះការដាក់មីននៅក្នុងទឹកដីថៃនោះទេ។ ផ្ទុយទៅវិញ ពួកគេគ្រាន់តែអំពាវនាវឱ្យប្រទេសថៃកាត់បន្ថយការប្រើប្រាស់អាវុធ និងបន្ថយអំពើហិង្សា។ ខ្ញុំដឹងច្បាស់អំពីរឿងនេះ ហើយខ្ញុំជឿជាក់ថា ប្រទេសថៃកំពុងដើរលើផ្លូវត្រូវ ដូច្នេះអ្វីដែលយើងកំពុងធ្វើ គឺជាសកម្មភាពស្របតាមច្បាប់។
ទាំងនេះគឺជាការអះអាងរបស់រដ្ឋមន្រ្តីការពារជាតិថៃ ដោយបង្ហាញពីការអន់ចិត្តចំពោះអន្តរជាតិ ជាពិសេសគឺសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និតរបស់ខ្លួន ដែលមិនត្រឹមតែមិនកាន់ជើងខ្លួនក្នុងជម្លោះជាមួយកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបកអាក្រា.តទង្វើឈ្លានពានដែលខ្លួនខំព្យាយាមលាក់បាំងពីអន្តរជាតិយ៉ាងលំបាកថែមទៀត។
តែទោះជាយ៉ាងណា ការលើកឡើងរបស់លោក ណាត់ថាផុល ហាក់ផ្ទុយស្រឡះពីពាក្យសម្ដីរបស់នាយករដ្ឋមន្រ្តី អានុទីន ដែលនៅពេលដំណាលគ្នាមុននេះ ក៏បានផ្ដល់ការសម្ភាសន៍ជាមួយអ្នកកាសែតផងដែរ ប៉ុន្តែបានបង្ហាញនូវភាពមិនខ្វល់ខ្វាយនឹងពាក្យសម្ដីរបស់លោកត្រាំឡើយ។
ត្រង់ចំណុចនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា រដ្ឋាភិបាលរបស់ថៃមានការយល់ឃើញខុសគ្នាចំពោះរឿងនៅចំពោះមុខ ដូច្នេះទើបបានជារឿយៗយើងតែងឃើញប្រជាជនថៃរិះគ.ន់ថ្នាក់ដឹកនាំរបស់ខ្លួន និងមានការផ្លាស់ប្ដូរមេដឹកនាំមិនចេះចប់៕










