ប្រទេសថៃ ៖ ការបិទព្រំដែនកម្ពុជា-ថៃជាឯកតោភាគីពីសំណាក់កងទ័ពថៃបានធ្វើឱ្យសេដ្ឋកិច្ចថៃធ្លាក់ចុះដុនដាបខ្លាំង បាត់បង់ចំណូលជាតិ បាត់បង់ភ្ញៀវទេសចរ ពលរដ្ឋគ្មានការងារ ជំពាក់បំណុលធនាគារ ខណៈអ្នកជំនាញសេដ្ឋកិច្ចព្រមានពីផលប៉ះពាល់សេដ្ឋកិច្ចកាន់តែខ្លាំងជាងនេះ ប្រសិនបើការបិទព្រំដែននៅតែអូសបន្លាយជាច្រើនខែទៀត ។ រដ្ឋាភិបាលថៃមិនខ្វល់ពីផលប៉ះពាល់ទាំងនេះឡើយ និងផ្តោតតែលើការផ្តល់ថវិកាឱ្យកងទ័ពជើងគោក ជើងទឹក ជើងអាកាស និងថវិកាទិញសព្វាវុ.ធបន្ថែមសម្រាប់ធ្វើសកម្មភាពឈ្លានពា.នវាតទីទឹកដីកម្ពុជា ។
មាត់ស្រែកថា ចង់បានសន្តិភាពជាមួយប្រទេសជិតខាង ថៃធ្វើសង្គ្រា.មការពារអធិបតេយ្យ និងសុវត្ថិភាពពលរដ្ឋប៉ុណ្ណោះ ប៉ុន្តែហេតុអ្វីកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ គណៈរដ្ឋមន្ត្រីថៃអនុម័តថវិការហូតដល់ជាង៥ពាន់លានបាត (ឬជាង១៦០លានដុល្លារ) សម្រាប់ឱ្យកងទ័ពធ្វើសកម្មភាពឈ្លានពា.នប្រទេសជិតខាង និងអនុម័តថវិកាចំនួន២០៦លានបាតទៀត (ឬជាង៦លានដុល្លារ) សម្រាប់ទិញសព្វាវុ.ធបន្ថែមទៅវិញ?
កាលពីថ្ងៃទី២៣ ខែធ្នូ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Siripong Angkasakulkiat និយាយថា នាយករដ្ឋមន្ត្រីចាំផ្ទះ លោក Anutin Charnvirakul បានស្នើឱ្យមានកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដោយសារស្ថានការណ៍រវាងកម្ពុជា-ថៃបច្ចុប្បន្នមិនទាន់ប្រក្រតី ដោយគណៈរដ្ឋមន្ត្រីបានអនុម័តផ្តល់ថវិកាទៅឱ្យក្រសួងការពារជាតិ ចំនួន៥,០៥០លានបាត សម្រាប់កងទ័ពជើងគោក ជើងទឹក និងជើងអាកាស ព្រមទាំងអនុម័តថវិកា ចំនួន២០៦លានបាតទៀត សម្រាប់ទិញសព្វាវុ.ធបន្ថែម ។ ថវិកាទាំងអស់ត្រូវបានកំណត់ក្នុងការចំណាយបម្រើឱ្យសកម្មភាពឈ្លានពាននៅព្រំដែន ប៉ុន្តែគ្មានការផ្សព្វផ្សាយព័ត៌មានលម្អិត ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក Siripong បន្តថា គណៈរដ្ឋមន្ត្រីអនុម័តថវិការាប់ពាន់លានបាតសម្រាប់ផ្តល់ឱ្យកងទ័ពជើងគោក ជើងទឹក និងជើងអាកាស រួមទាំងផ្តល់ថវិកាទិញសព្វាវុធបន្ថែមនេះ គឺរដ្ឋាភិបាលថៃបង្ហាញការគាំទ្រយ៉ាងពេញទំហឹងដល់ប្រតិបត្តិការរបស់កងទ័ពនៅព្រំដែន ក្រោយពីកងទ័ពស្នើសុំយកទៅចំណាយក្នុងការឈ្លានពាននៅព្រំដែន និងពង្រឹងការប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា ។
គួរបញ្ជាក់ថា សហគមន៍អន្តរជាតិ ម៉ាឡេស៊ី មហាអំណាចអាមេរិក និងចិន បានអំពាវនាវជាច្រើនលើកច្រើនសាឱ្យថៃបញ្ចប់សង្គ្រាមឈ្លានពានកម្ពុជាទាំងកំរោល និងងាកមកគោរពបទឈប់បាញ់ គោរពកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ប៉ុន្តែមេដឹកនាំថៃបដិសេធការអំពាវនាវទាំងនេះ ថែមទាំងឱ្យកម្ពុជាសរសេរលិខិតជាផ្លូវការសុំឈប់បាញ់, ដាក់លក្ខខណ្ឌឱ្យកម្ពុជាអនុវត្ត និង ទាមទារឱ្យកម្ពុជាសូមទោស ។
កងទ័ពថៃបើកការវាយប្រហារកម្ពុជាជាថ្មីជាច្រើនថ្ងៃមកហើយ ដោយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកម្ពុជាយ៉ាងធ្ងន់ធ្ងរ សូម្បីលោកប្រធានាធិបតី Trump ក៏ទទួលស្គាល់ថា សង្គ្រាមលើកនេះកងទ័ពថៃជាអ្នកចាប់ផ្តើម ប៉ុន្តែថៃមិនខ្វល់ឡើយ ។ ថៃគំរាមថា ប្រសិនបើកិច្ចប្រជុំ GBC ដែលចាប់ផ្តើមនៅថ្ងៃទី២៤ ខែធ្នូនេះ ពុំដូចការរំពឹងទុករបស់ខ្លួន ពួកគេនឹងធ្វើសង្គ្រាមឈ្លានពានបន្តទៀត រហូតដល់កម្ពុជាព្រមចុះចាញ់ ពីព្រោះពេលនេះ គណៈរដ្ឋមន្ត្រីថៃបានអនុម័តថវិការាប់ពាន់លានបាតរួចហើយសម្រាប់ចំណាយក្នុងសង្គ្រាម ៕










