កិច្ចប្រជុំកម្រិតលេខាធិការដ្ឋាន GBC នឹងធ្វើឡើងចាប់ពីថ្ងៃទី ២៤ដល់២៧ ខែធ្នូ ឆ្នាំ ២០២៥ ហើយកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ នៅខេត្តចន្ថាបុរី ប្រទេសថៃ។
បើយោងតាមការបង្ហោះនៅលើបណ្តាញសង្គមរបស់លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានលើកឡើថា៖”មុនកិច្ចប្រជុំកម្រិតលេខាធិការដ្ឋាន GBC ដែលគ្រោងធ្វើឡើងនៅល្ងាចនេះ វេលាម៉ោង ៤:០០ រសៀល នៅខេត្តចន្ថាបុរី ជាប់ខេត្តប៉ៃលិន ថៃបានបង្ហើបលក្ខខណ្ឌ៣ រួមមាន៖
១. កម្ពុជាត្រូវតែប្រកាសបទឈប់បាញ់ជាមុនសិន
២. បទឈប់បាញ់ត្រូវតែពិតប្រាកដ និងបន្តក្រោមការត្រួតពិនិត្យដោយក្រុមអ្នកសង្កេតការណ៍
៣. កម្ពុជាត្រូវតែសហការដោយស្មោះត្រង់ក្នុងការដោះមីន និងសំខាន់ជាងនេះទៅទៀត ត្រូវតែអនុវត្តបទឈប់បាញ់ភ្លាមៗ នៅពេលដែលការចរចា GBC ចាប់ផ្តើម
ប្រសិនបើមន្ត្រីនៅកម្រិតលេខាធិការដ្ឋានមិនអាចឈានដល់ចំណុចរួមក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេទេ ការចរចា GBC ថ្នាក់រដ្ឋមន្ត្រីការពារជាតិនៅថ្ងៃសៅរ៍នឹងត្រូវលុបចោល៕










