សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសពីកងទ័ពជើងទឹកអាមេរិកមានគម្រោងផលិតនាវាចម្បាំ.ងថ្មី ចំនួន២គ្រឿង ឈ្មោះថា Trump Class ដែលមានល្បឿនលឿនបំផុត ទំហំធំបំផុត និងមានកម្លាំងខ្លាំងលើសនាវាចម្បាំងផ្សេងៗរហូតដល់១០០ដង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxHRk2LknKXnWuA3qMiUYlbZHgdZcEAovS52ET6UJsVQkbkpn3AFZ8Qpyky-_N7Rwg_XhHXMYJo52H0_AOaG3eXuzTeQ9l-BUlRYsOCvHouay5Fol_TnRVaG1Pqw9CsdjDPFDDgimnGdSOSV5bRAqZBIm_QBzDoAH61AGWHkjuXlfqxYzaJ1TwMeoGJe9j/s992/image_2025-12-24_11-32-23.png

នៅរដ្ឋផ្លរីដា លោកប្រធានាធិបតី Trump ថ្លែងថា បានអនុម័តគម្រោងឱ្យកងទ័ពជើងទឹកចាប់ផ្តើមផលិតនាវាចម្បាំងទំហំធំបំផុត និងធំជាងនាវាចម្បាំងផ្សេងៗដែលអាមេរិកបានផលិតកន្លងមក ចំនួន២គ្រឿង បន្ទាប់មក នឹងផលិតនាវាចម្បាំង៨គ្រឿងបន្ថែមទៀត ។ អាមេរិកនឹងមាននាវាចម្បាំងថ្មី ចាប់ពី២០គ្រឿង ទៅ២៥គ្រឿង ហើយនាវាចម្បាំងទាំងនេះនឹងបំពាក់ដោយអាវុធ កាំភ្លើងវែង កាំជ្រួច និងអាវុធឡាស៊ែ ។ អាមេរិកមិនបានផលិតនាវាចម្បាំងតាំងពីឆ្នាំ១៩៩៤ ហើយនាវាថ្មីនឹងក្លាយជានាវាចម្បាំងដ៏គ្រោះថ្នាក់ និងគួរឱ្យខ្លាចបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUz9LlaWDrG1E-Ks-Usrh7e96WQLh2aYM6vE7VtYa7bVa5eYf0bO-dgq65OekfSlbz2ND7TxKz3XgqSZEbYHLtxmmHVw23GTJCHLAB-P5qQdNHpg5SZxab1EkwKZN5RkBkJTMqt-IIKzyHWsjhBbMEkKdvVptGGvw78J9cuzNRxDFD1QF4YBCzegZqimmj/s1080/image_2025-12-24_11-32-25.png

លោក John Pheland រដ្ឋលេខាធិការកងទ័ពជើងទឹកអាមេរិក ដែលបានចូលរួមធ្វើសន្និសីទកាសែតជាមួយលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេស និយាយថា នាវាចម្បាំង Trump Class មានទំហំធំបំផុត មានសមត្ថភាពបំផ្លិចបំផ្លាញខ្លាំងបំផុត និងស្រស់ស្អាតជាងនាវាចម្បាំងទាំងអស់នៅលើពិភពលោក ។ រីឯក្រសួងការពារជាតិអាមេរិកបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២២ ខែធ្នូ ថា ការរចនាម៉ូដ និងផលិតនាវាចម្បាំងថ្មីដំបូងគេនឹងរួចរាល់នៅដើមឆ្នាំ២០៣០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4dgSNOCJJ-mdMsXv1OPQv3DPdkdfWpEf0ND4dRxQPXvgYGaBa96mtRsH0zH2HGUg6UOrk9dKVUsY-x81jodH6C3ewX0ri5daNS1kksL069ARlddujSfr0mAlbRZvalwC7ZEC80j4A7Rq-nufvGz6vQnMlY3RUp9ONZLxASS-i03FuylwMXSCbAZTF7qvR/s2500/image_2025-12-24_11-32-24.png

គួរបញ្ជាក់ថា អាមេរិកចាប់ផ្តើមពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់ខ្លួនដ៏ខ្លាំងក្លាក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីលោកប្រធានាធិបតី Trump ប្រកាសពីគម្រោងផលិតនាវាចម្បាំងថ្មី Trump Class ដែលមានកម្លាំងខ្លាំងជាងនាវាចម្បាំងផ្សេងៗរហូតដល់១០០ដង ក្រោមគោលគំនិត «Golden Fleet» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1CqrPBp6NAMQIh4oaXtCV0czG_YdkV53W_TvLmSBLlEpUKSWvqQ6Of3wHx_o9wfs6BCEQAEl9ycx24TVYRZGfLkUEV4A4LO5N9YU-OzkqOUIlF44zttCRqnKapA7RFs6ILCt4lWI_pzHzbH6aao0U9l8_Jg8lck6xYvOUfqHqJA_0hXegTNonOk9eoPVA/s1020/image_2025-12-24_11-32-26.png

គោលគំនិត «Golden Fleet» មិនកំណត់ចំពោះតែនាវាចម្បាំង Trump Class ប៉ុណ្ណោះទេ ប៉ុន្តែបានកំណត់ពីការផលិតនាវាចម្បាំងផ្សេងៗបន្ថែមទៀត ជាពិសេស នាវាចម្បាំង Frigate ថ្មីមានទំហំតូចជាង ខណៈកងទ័ពជើងទឹកអាមេរិកទើបតែប្រកាសនាពេលមុននេះថា នាវាចម្បាំងនឹងបង្កើនប្រតិបត្តិការដែនសមុទ្រ ៕