Home Blog Page 205

ជួយស៊ែអោយគាត់បានដឹងខ្លួនផង! ត្រូវរង្វាន់ ១៣០លានពីប៊ូសស្រ្តង បាត់ខ្លួនក្រុមហ៊ុនស្វែងរកមិនឃើញ

0

សូមជួយស៊ែដំណឹងបន្ទាន់នេះផង អ្នកលក់ប៊ូសស្រ្តងនៅក្រុងបាវិត ឆោឡោស្វែងរកម្ចាស់រង្វាន់សេដ្ឋីក្មេង 130លានរៀលដែលបាត់ខ្លួនមិនព្រមទាក់ទងមកក្រុមហ៊ុនសោះ ក្រោយពីទិញប៊ូសស្រ្តងនៅកន្លែងគាត់ គាស់ត្រូវរង្វាន់ធំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixhw51T1eqSVVKoXRjDH0pG9T-C5eXttmQFy33qJv3NGlPhSZZR8TBFiJeG7s0d2s7XkyWj3IU53KQUZZMPFsU8mf4QM_ehB7dqHxVuuCa4_ru3K4wGG7JyIYQy6dRJuGUHaKrbbtw0GF3j0FkMwtGYv9Hbxo4JffT_p320i8xshDtWfgYTBVoz0TMAHwg/s1280/IMG_0860%20(2).JPGមកទល់ដល់ពេលនេះ ក្រុមហ៊ុនប៊ូសស្រ្តង និងអ្នកលក់ប៊ូសស្រ្តង មិនទាន់រកឃើញគាត់ទេ សង្ស័យតែត្រូវរង្វាន់ធំ លុយច្រើនពេក រហូតដល់ 130លាន ស្មើនឹងជិត4ម៉ឺនដុល្លារឯណោះ គាត់ភ័យខ្លាចផង ហើយអរផង ទើបមិនហ៊ានជួបអ្នកលក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh99cinGycdkGBxSxRjXxx_5A8YeYuO7YvtTl_jygzJlvxYDTuGpmAelvgrDbQ_xGzx2niJzpmsKRw50bKDFxGlK1vbizwJwZTkdp2L0t1MpgseJ3rt6x_6MCgVFEbASKRXDO5-zZi3plCxEZKh6jEhEeen5k6Kr1Ql1vSoZgOGZlMpW3mpAsNgQTl02Ury/s1280/IMG_0861%20(2).JPG
បើតាមសម្ដីក្រុមហ៊ុនប៊ូសស្រ្តង បានឱ្យដឹងថា រង្វាន់សេដ្ឋីក្មេង 130លាន គឺអ្នកឈ្នះទទួលបាន100លានរៀល ហើយអ្នកលក់ប៊ូសស្រ្តង 30នាក់ បានម្នាក់ៗ1លានរៀល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVlqkqgTR8CIzTpiunViEqkhC7mKluFXyZRJkAz-60HDfgesHCarCZiElIIWy4UBlgqIQKPy8yPkvMF8OLNGl-vukN7cjHNFl2-vkT0dQdcwGGr8mSwVLEELtbmeiVzztHnTqQ856bMRpHRY2GlHmEgl6eoF_AOBR3AXgUUrj7d8aZWREmMp7BWUODNf6Z/s1280/IMG_0862%20(2).JPG
ដូច្នេះបងប្អូនជួយស៊ែឱ្យគាត់បានដឹងផង ដើម្បីឱ្យក្រុមហ៊ុនប៊ូសស្រ្តងបានចុះទៅពិនិត្យក្រវិល ថាពិតជាត្រូវរង្វាន់130លានមែនឬយ៉ាងណា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4H2q0mldKYeneTyZHlaoWz8ShU9ybi838Y6eBWYe80uVKJlmoEtf1nF-XzRoM-7qIOyKJvwfUep42__eH4JZcAv0FzEHbqvQ8zV2EY1D_q1lRKbyX0NKWWtYszOYLawzK7Gfd_tbY6MC5c-4h6Tm0cqiXk0ZFzl3i1l5lw3EYtV6IQtUopLQtULjuINWO/s1280/IMG_0864%20(2).JPGហើយក៏សូមផ្ដាំទៅអ្នកលក់ប៊ូសស្រ្តងជុំវិញក្រុងបាវិតទាំងអស់ បើបានទទួលដំណឹងពីអ្នកឈ្នះ130លាននេះហើយ សូមទាក់ទងមកក្រុមហ៊ុន ព្រោះអ្នកលក់ 30នាក់នៅជិតនោះ នឹងទទួលបានម្នាក់1លានរៀលផងដែរ។

ត្រូវរង្វាន់ ១៣០លានពីប៊ូសស្រ្តង បាត់ខ្លួនក្រុមហ៊ុនស្វែងរកមិនឃើញ

0

សូមជួយស៊ែដំណឹងបន្ទាន់នេះផង អ្នកលក់ប៊ូសស្រ្តងនៅក្រុងបាវិត ឆោឡោស្វែងរកម្ចាស់រង្វាន់សេដ្ឋីក្មេង 130លានរៀលដែលបាត់ខ្លួនមិនព្រមទាក់ទងមកក្រុមហ៊ុនសោះ ក្រោយពីទិញប៊ូសស្រ្តងនៅកន្លែងគាត់ គាស់ត្រូវរង្វាន់ធំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixhw51T1eqSVVKoXRjDH0pG9T-C5eXttmQFy33qJv3NGlPhSZZR8TBFiJeG7s0d2s7XkyWj3IU53KQUZZMPFsU8mf4QM_ehB7dqHxVuuCa4_ru3K4wGG7JyIYQy6dRJuGUHaKrbbtw0GF3j0FkMwtGYv9Hbxo4JffT_p320i8xshDtWfgYTBVoz0TMAHwg/s1280/IMG_0860%20(2).JPGមកទល់ដល់ពេលនេះ ក្រុមហ៊ុនប៊ូសស្រ្តង និងអ្នកលក់ប៊ូសស្រ្តង មិនទាន់រកឃើញគាត់ទេ សង្ស័យតែត្រូវរង្វាន់ធំ លុយច្រើនពេក រហូតដល់ 130លាន ស្មើនឹងជិត4ម៉ឺនដុល្លារឯណោះ គាត់ភ័យខ្លាចផង ហើយអរផង ទើបមិនហ៊ានជួបអ្នកលក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh99cinGycdkGBxSxRjXxx_5A8YeYuO7YvtTl_jygzJlvxYDTuGpmAelvgrDbQ_xGzx2niJzpmsKRw50bKDFxGlK1vbizwJwZTkdp2L0t1MpgseJ3rt6x_6MCgVFEbASKRXDO5-zZi3plCxEZKh6jEhEeen5k6Kr1Ql1vSoZgOGZlMpW3mpAsNgQTl02Ury/s1280/IMG_0861%20(2).JPG
បើតាមសម្ដីក្រុមហ៊ុនប៊ូសស្រ្តង បានឱ្យដឹងថា រង្វាន់សេដ្ឋីក្មេង 130លាន គឺអ្នកឈ្នះទទួលបាន100លានរៀល ហើយអ្នកលក់ប៊ូសស្រ្តង 30នាក់ បានម្នាក់ៗ1លានរៀល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVlqkqgTR8CIzTpiunViEqkhC7mKluFXyZRJkAz-60HDfgesHCarCZiElIIWy4UBlgqIQKPy8yPkvMF8OLNGl-vukN7cjHNFl2-vkT0dQdcwGGr8mSwVLEELtbmeiVzztHnTqQ856bMRpHRY2GlHmEgl6eoF_AOBR3AXgUUrj7d8aZWREmMp7BWUODNf6Z/s1280/IMG_0862%20(2).JPG
ដូច្នេះបងប្អូនជួយស៊ែឱ្យគាត់បានដឹងផង ដើម្បីឱ្យក្រុមហ៊ុនប៊ូសស្រ្តងបានចុះទៅពិនិត្យក្រវិល ថាពិតជាត្រូវរង្វាន់130លានមែនឬយ៉ាងណា។ ហើយក៏សូមផ្ដាំទៅអ្នកលក់ប៊ូសស្រ្តងជុំវិញក្រុងបាវិតទាំងអស់ បើបានទទួលដំណឹងពីអ្នកឈ្នះ130លាននេះហើយ សូមទាក់ទងមកក្រុមហ៊ុន ព្រោះអ្នកលក់ 30នាក់នៅជិតនោះ នឹងទទួលបានម្នាក់1លានរៀលផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4H2q0mldKYeneTyZHlaoWz8ShU9ybi838Y6eBWYe80uVKJlmoEtf1nF-XzRoM-7qIOyKJvwfUep42__eH4JZcAv0FzEHbqvQ8zV2EY1D_q1lRKbyX0NKWWtYszOYLawzK7Gfd_tbY6MC5c-4h6Tm0cqiXk0ZFzl3i1l5lw3EYtV6IQtUopLQtULjuINWO/s1280/IMG_0864%20(2).JPG

រាជរដ្ឋាភិបាលកម្ពុជាសម្ដែងការព្រួយបារម្ភចំពោះគម្រោងលុបចោលសេចក្ដីថ្លែងការណ៍រួមរបស់ភាគីថៃ

0

រាជធានីភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសារព័ត៌មានថៃជាច្រើន ដែលបានដកស្រង់សម្តីពីថ្នាក់ដឹកនាំថៃថា ប្រទេសថៃផ្អាកការអនុវត្តសេចក្តីថ្លែងការណ៍រួម រវាងកម្ពុជា និងថៃ ដែលចុះហត្ថលេខានៅប្រទេសម៉ាឡេសុី បន្ទាប់ពីទាហានថៃដើរជាន់មីនផ្ទុះរងរបួសធ្ងន់នៅថ្ងៃទី១០ ខែវិច្ឆិកា នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyCGAaFocvULejxPjrz1C_jSPw7upzyX2KTnQicLR1fKGIYbtxsdriqIte1ya-WMRE4Bhpl68yERrEo1wg3vwWWCcpJ8Btb2ZE6YyoJt6PylGB4IljGWfN1y9UAzfERw5LGmyF09ofg7jh0J1H8mCZ-CyzlMs1HbtgH1JoVlcbb2j8sFKzBKNfZRnsYMqo/s1280/photo_2025-11-11_08-42-43.jpg
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសបានបញ្ជាក់ថា កម្ពុជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីរាយការណ៍តាមប្រព័ន្ធផ្សព្វផ្សាយ ជាច្រើន ដកស្រង់សំដីរបស់ថ្នាក់ដឹកនាំថៃ ដែលបង្ហាញថាប្រទេសថៃបានផ្អាកការអនុវត្តនូវសេចក្តីថ្លែង ការណ៍រួមរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដែលត្រូវបានចុះហត្ថលេខា ដោយមានវត្តមានរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និង ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និង ជាប្រធានអាស៊ាន ធ្វើជាសាក្សី នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh82M_UJFIaDmlI4Ii80QuOPu826EXI8uT_Ilqz67WU2jMll10ISBRosXm79cCzcUn6X0a3mXnORMq3UBVcyl20dcRqD3Pz4qGwnCFQAHMBnFLB_LcZsSXAcKfwsuG1GLV7186VINde_eqO5_YLzLYx0RKHwHmeC_mn0KjXmPYEl8XkVP-n3g3vwj_cVHmd/s1280/photo_2025-11-11_08-42-44%20(2).jpg

សេចក្តីរាយការណ៍ព័ត៌មានទាំងនេះក៏បានឱ្យដឹងដែរថា ព្រឹត្តិការណ៍ផ្ទុះមីននៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបានធ្វើឱ្យទាហានថៃពីរនាក់រងរបួសនៅព្រំដែនកម្ពុជា-ថៃ ត្រង់តំបន់ភ្នំទ្រព្យ ស្ថិតជិត ប្រាសាទព្រះវិហាររបស់កម្ពុជា ត្រូវបានលើកឡើងថាជាមូលហេតុនៃការផ្អាកអនុវត្តសេចក្តីថ្លែងការណ៍រួម ខាងលើនេះ រួមទាំងការលុបចោលគម្រោងដោះលែងយោធិនខ្មែរ ១៨រូប ពីការឃុំឃាំងនៅប្រទេសថៃ ដែលភាគីថៃបានប្រកាសថានឹងអនុវត្តនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBFqduTm0pCFkpmOlKG-3p02XQdCAn1MdaB-1gZVt1YcZSge9BpUFFZHzjCX935b1-vUCJpZ2LMuty6Ib-evtKkKmlUDkGC-lG849yItNzqgF3K9i1zukiQszGctI22G8o3U-SvGGMDwHnr5BVR0Z-zph4hX9Rod3CQ-pm1tjEuVVNB0GYp4n3CIFzIf29/s1280/photo_2025-11-11_08-42-44.jpg

រាជរដ្ឋាភិបាលកម្ពុជាសូមបដិសេធយ៉ាងដាច់អហង្ការចំពោះរាល់ការចោទប្រកាន់របស់ប្រទេសថៃ ថាកម្ពុជាបានដាក់មីនថ្មីនៅតាមព្រំដែនជាមួយប្រទេសថៃ។ វាជាការសំខាន់ដែលត្រូវកត់សម្គាល់ពីការដឹងឮ យ៉ាងសុះសាយនូវការពិតថា ចម្ការមីនភាគច្រើនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបន្សល់ទុកពីជំនាន់ សង្គ្រាមស៊ីវិលកម្ពុជារយៈជិត៣០ឆ្នាំ ក្នុងទសវត្សរ៍ ១៩៧០ និង១៩៨០ មិនទាន់ត្រូវបានបោសសម្អាតនៅ ឡើយទេ ដោយសារតែភូមិសាស្ត្រលំបាក និងស្ថានភាពមិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdhWv6j9pEt7g3e9WZTY7kd7keMsQ-2fDy7KpubtFsguyRn2ouyKk0_18JKm1PDKHuUQHml-6L0G4rQF9dGim0s8nVSKxEDe5rYL5Bbnmc8s9zkpN2nvk_-g_Vbcq_0gVX451pLT8mJN1rxugHjyhrewG86TPkE8Mt4RGWXpBk8lUX7JCY6JBhjrpWcxL9/s1280/photo_2025-11-11_08-42-43%20(2).jpg

រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីថា កម្ពុជានៅតែប្តេជ្ញាអនុវត្តសេចក្តីថ្លែងការណ៍រួម ដែលត្រូវ បានចុះហត្ថលេខាជាមួយនិងការសាទរយ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិ។ ក្នុងនាមជាប្រទេសដែលបាន គាំទ្រយ៉ាងមុតមាំ និងជារដ្ឋភាគីនៃអនុសញ្ញាហាមឃាត់មីនប្រឆាំងមនុស្ស កម្ពុជាមិនដែលបានប្រើប្រាស់ ហើយក៏នឹងមិនប្រើប្រាស់មីនថ្មីឡើយ៕

ពលករខ្មែរធ្វើការនៅថៃទាំងអស់នឹងត្រូវបញ្ចប់សុពលភាពប័ណ្ណការងារជាស្ថាពរ ក្រោមហេតុផលអសន្តិសុខ និងឧក្រិដ្ឋក.ម្មឆ្លងដែន

0

ប្រទេសថៃ ៖ ក្រោយពីថៃប្រឌិតរឿងកងទ័ពខ្លួន២នាក់ជាន់មីនបណ្តាលឱ្យដាច់ជើងនិងរងរបួសពេលដើរល្បាតនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត (ទល់មុខប្រាសាទព្រះវិហារ) កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ និងចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ក៏ប្រកាសថា ថៃនឹងផ្អាកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា និងមិនបន្តសុពលភាពប័ណ្ណការងារឱ្យពលករខ្មែរជិត១សែននាក់ ពីព្រោះបារម្ភពីការបង្កអសន្តិសុខ និងឧក្រិដ្ឋ.កម្មឆ្លងដែន ថៃមិនអនុញ្ញាតឱ្យពលករខ្មែរធ្វើការបន្តទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuuM9LHGxSE-LaftDkSFcgWaj1g10xHd00Kds8N4HbZo7MfZpqK5fAfv6k3ukAc_bHse4gztOvEltFTDpRoD5J4o0WfdATcOMUX_L2QXHvKCZVq6tIXiJVoH4jtrRnFCcg3UGNrpPotY-T_UGrHGmnpkUjM4NFP2AVf8YtZWSWVNyv6QyDv61rm-QEv2uJ/s680/photo_2025-11-11_09-11-26.jpg
កាលពីថ្ងៃទី១០ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីថៃ លោក Anutin បានបញ្ជាឱ្យពន្យារពេលការចុះហត្ថលេខាលើសេចក្តីព្រាងរបស់ក្រសួងមហាផ្ទៃ ដែលអនុញ្ញាតឱ្យពលករខ្មែរស្នាក់នៅថៃក្នុងករណីពិសេសតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ។ សេចក្តីព្រាងនេះធ្វើឡើងដោយរដ្ឋាភិបាលគណបក្សភឿថៃក្នុងអំឡុងពេលលោក Phumtham Wechayachai ធ្វើជានាយករដ្ឋមន្ត្រីស្តីទី ក្រោមហេតុផលចាំបាច់ត្រូវត្រួតពិនិត្យទិន្នន័យឱ្យលម្អិត និងអនុវត្តតាមច្បាប់យ៉ាងតឹងរ៉ឹង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJEAQTqkfTy3BhAVexqHWetPviNRr4qXYFzR1fqr8aSjxoxpIYFH-xGZTU3Tca0A_Kd_0HsHEy0D5PcKBuYw5pKj0dIMebJ911pdwb916PKPNQTpSvqZB8-otGSCBWQfg5wtyX49Q9qWP5TKfqb8c5sDXqDyE5GKdTMp8oi5LZESF7lrZD8A5rUQtAkvmV/s800/photo_2025-11-11_09-11-26%20(3).jpg

បច្ចុប្បន្ន មានពលករខ្មែរធ្វើការនៅថៃជិត១សែននាក់ ដែលមានប័ណ្ណការងារផុតសុពលភាពតាំងពីខែកុម្ភៈ ឆ្នាំ២០២៥ ហើយត្រូវបានរដ្ឋាភិបាលថៃអាណត្តិមុន (រដ្ឋាភិបាលរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់) អនុញ្ញាតឱ្យធ្វើការនៅថៃបន្តក្នុងករណីពិសេស ដោយសារថៃបិទព្រំដែនជាឯកតោភាគី ។ ប៉ុន្តែក្រោយពីកងទ័ពថៃ២នាក់ជាន់មីននៅខេត្តស៊ីសាកេត នាយករដ្ឋមន្ត្រីថៃមិនអនុញ្ញាតឱ្យពលករខ្មែរធ្វើការបន្តទេ ដោយសារបារម្ភពីពលករខ្មែរបង្កអសន្តិសុខ, លួចចូលដីថៃខុសច្បាប់ និងប្រព្រឹត្តឧក្រិដ្ឋកម្មឆ្លងដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAK5OMtwl1tXOmvoTVW098609tnO2tf9QlguxqSaqiNnEX-02rKI4desHeIYnT0J3-vpNhZ_3Ru7WOnZ2GEzXlGOo9oew7LUriWbPitjh9EX38V78qt01EoTIRiZcOewW_R-jlXHAm8wgY-0-OV-vrfdTz5OUGx7dS_aOKEnMUEneSqyvBpbpHW5RKXrxE/s1280/photo_2025-11-11_09-11-26%20(2).jpg

លេខានាយករដ្ឋមន្ត្រី អ្នកស្រី ត្រៃសុលី ត្រៃសារៈណាក់គុន និយាយថា លោកនាយករដ្ឋមន្ត្រី Anutin ផ្តោតសំខាន់លើការគ្រប់គ្រងពលករបរទេសធ្វើការនៅថៃស្របច្បាប់ ដើម្បីកុំឱ្យប៉ះពាល់ដល់អសន្តិសុខ និងសេដ្ឋកិច្ច ។ លោក Anutin ក៏បានបញ្ជាឱ្យក្រសួងមហាផ្ទៃ និងក្រសួងការងារសហការពិនិត្យមើលទិន្នន័យពលករបរទេសយ៉ាងលម្អិតថា តើពួកគេធ្វើការស្របច្បាប់ដែរឬទេ?

កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ គណៈរដ្ឋមន្ត្រីថៃបានសម្រេចឱ្យពលករបរទេសសញ្ជាតិខ្មែរ ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដែលមានប័ណ្ណការងារផុតសុពលភាពអាចស្នាក់នៅ និងធ្វើការនៅថៃបន្តរយៈពេល១ឆ្នាំ ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារខ្វះខាតកម្លាំងពលកម្ម ប៉ុន្តែសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីត្រូវចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមុនពេលចូលជាធរមាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdNGzNrXxYO3HyrqHPwI5GbfXbePgjAkIg3lrKU_U41F3G0h9ZHMC5Yvw-UaA-n24CxEpEStWZzdXn-P8oNzb_p0NQqTPfkUKdxBwxXr9BnzlI0d10pyr2hXi1cpMtHOmVkjQb6lI2GrDZyMzJMd7k1mU_DddV3Ddx2Kse3oO9dS60ShmHYJM43taikXE4/s860/image_2025-08-19_16-48-10.png

អ្នកស្រី ត្រៃសុលី បន្តថា រដ្ឋាភិបាលថ្មីនឹងអនុវត្តតាមច្បាប់យ៉ាងតឹងរ៉ឹង និងមិនបន្តសុពលភាពប័ណ្ណការងារឱ្យពលករខ្មែរ លុះត្រាតែទទួលបានទិន្នន័យ និងឯកសារផ្សេងៗត្រឹមត្រូវ ដើម្បីផលប្រយោជន៍ប្រទេស និងពលរដ្ឋថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6f5t6ysH9G3pGkqdyOM5ZPFsrdMQxCTODuwzGU4noIvNfSeCFeT_fAFwatBrQVK3qxJUjFBHBMqx494JaOeYtmVqK23MPYo2k0FarFS0kmwwDGUHjYMNDOWchud140yhHsWszKGb_CJYf7LIe5oq2Aca943cBsmPNMIQts4i8f2hesiSytoZdf48cE3DU/s1024/photo_2025-08-19_16-10-55.jpg

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃប្រកាសមិនបន្តសុពលភាពប័ណ្ណការងារឱ្យពលករខ្មែរជិត១សែននាក់ ក្រោយពីថៃប្រឌិតរឿងកងទ័ពខ្លួន២នាក់ជាន់មីនដាច់ជើងនិងរងរបួសពេលល្បាតនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត កាលពីថ្ងៃទី១០ ខែវិច្ឆិកា និងចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី ។ ថៃមិនអនុញ្ញាតឱ្យពលករខ្មែរដែលផុតសុពលភាពប័ណ្ណការងារស្នាក់នៅថៃបន្តទេ ហើយអាចប្រឈមនឹងសមត្ថកិច្ចថៃចាប់ខ្លួនក្រោមហេតុផលធ្វើការខុសច្បាប់ ៕

ដូចផ្លូវឋានសួគ៌! វិថីតេជោសន្តិភាពឆ្នេរអង្កោល កំពុងជួយលើកសម្រស់ខេត្តកែបឲ្យកាន់តែស្រស់ស្អាតបន្ថែមទៀត

0

កែប៖ វិថីថ្មីមួយនៅខេត្តកែប គឺវិថីតេជោសន្តិភាពឆ្នេរអង្កោល បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយលើកសម្រស់ទេសចរណ៍ខេត្តកែបឱ្យកាន់តែស្រស់ស្អាត និងមានរបៀបរៀបរយ តាមរយៈការបង្កើតឱ្យមានចំណតរថយន្ត ផ្លូវជិះកង់ និងផ្លូវថ្មើរជើងសម្រាប់ការដើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិនានា។ នេះបើតាមផេកផ្លូវការរបស់ក្រសួងសារធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៥។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimSO-xyc2Oy8A25L7PJF7M5z-XBKACP115_nCCHTwfMf-gj0Zd12q1HXap9-ABY5kvfxo3e97gaYe0B_vEOmtkbDl-9td4eUzQVZaV4UM7Swtc4QxtMOFWpR_t5MJhGMwVa2fziG_NCmfQsv_GE6PJb9aGTAQdqRg650581kEgmdH62EvfZ-qUezIHBNhy/s1200/photo_2025-11-10_13-48-10%20(2).jpg

វិថីដ៏លេចធ្លោរនេះ ក៏ជាខ្សែផ្លូវតភ្ជាប់ពីក្រុងកែបទៅកាន់តំបន់សហគមន៍ទេសចរណ៍ និងនេសាទនៅក្នុងឃុំអង្កោល និងលាតសន្ធឹងឆ្លងកាត់តំបន់កសិកម្ម តំបន់ស្រែអំបិល តំបន់ព្រៃកោងកាង ផងដែរ ព្រមទាំងតភ្ជាប់ជាមួយផ្លូវខេត្តលេខ១៣៣២ ក្នុងទិសដៅទៅមករវាងស្រុកដំណាក់ចង្អើរ និងច្រកលក ខេត្តកំពត(ព្រំដែនកម្ពុជា-វៀតណាម) ក៏ដូចជាតភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធខ្សែផ្លូវមួយចំនួននៅក្នុងភូមិសាស្រ្តខេត្តកែប ដើម្បីភ្ជាប់ទៅកាន់តំបន់ទីប្រជុំជន តំបន់ភូមិឋាន រួមទាំងតំបន់ផ្សេងៗទៀតនៅក្នុងខេត្តកែប។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglxuXSLHBI_GLiEQntBOJf4ScWSat2rYPkDvVzkwhoLiX7lrPVM1DhlFHbpfY1jJWT1m-nva_BsJmuXfLZHe5c3skR6-xGE2aDT4_V1G7eeYpYwLtVsopqMhewkACCM0L28ZExcM0tP6K4IULM22gyYZmgcDPle2j75u4jEwix31TSMhrLYgwJD6H9OyTr/s1280/photo_2025-11-10_13-48-10.jpg

សូមជម្រាបថា វិថីតេជោសន្តិភាពឆ្នេរអង្កោលនេះ មានប្រវែងសរុប ១២ ៦៤៥ ម៉ែត្រ ស្ថិតនៅភូមិកែប និងភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលជាអនុគម្រោងនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្នក្នុងមហាអនុតំបន់មេគង្គ ជំហានទី២ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៤ខែ ចាប់ផ្តើមក្នុងខែមករា ឆ្នាំ២០២២ និងបញ្ចប់ក្នុងខែមករា ឆ្នាំ២០២៤ ហើយត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់កាលពីថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០២៤ កន្លងទៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2E2Zqtn8xo2aKt9Mto4XysHJ8p4zNEJTPWoL4MwwaEwkxttJRws9ifW5PV4YS4Rg_4bTAb5CBFvQ9rFpcneUj0ifKSSaRXmZf55sOE-NF66htanbaYTd6WpTO9FIRZuz7lfuXp5wjTR5yVIfYwkQr9K_f3lG-fMg2lokiS0KyR9_FBUobZesZwZ29cQSb/s1280/photo_2025-11-10_13-48-11.jpg

គួររំលឹកថា ខេត្តកែប ជាខេត្តជាប់សមុទ្រដ៏ពេញនិយមមួយ ក្នុងចំណោមខេត្តចំនួន ៤ របស់ព្រះរាជាណាចក្រកម្ពុជា ដែលទាក់ទាញទាំងភ្ញៀវទេសរណ៍ជាតិ និងអន្តរជាតិ មិនឲ្យមើលរំលងឡើយនាថ្ងែឈប់សម្រាកម្ដងៗ។ ទន្ទឹមនឹងនេះ ឆ្នេរអង្កោលក៏បាននិងកំពុង ជួយលើកកម្ពស់វិស័យទេសរណ៍ខេត្តកែបបន្ថែមទៀត ជាមួយបរិយាកាសធម្មជាតិ ខ្យល់អាកាសបរិសុទ្ធ និងឆ្នេរទើបកែលម្អថ្មីដ៏វែងប្រមាណ ៥០០ម៉ែត្រ ដែលអន្ទងចិត្តអ្នកទស្សនាឲ្យចង់ទៅហើយទៅទៀតមិនចេះជិនណាយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMzTUH-1rxv2Xw6BKxCEp5ZMeIxPLDEPy3p-Rfxvz_9U5R2-iL00nHkXq9Yya9S_GuWtQ9MlbbBVsS-JvPF9WPe6VnGgwfROHmDDlthOOnudvn1PdacTmWPE1yfsF2WhORNmkWrABQ5BMO5PyHvW-OCYQpyxPv56w27YhE_I-9ykEMRKwsUNpaALJ2TjOe/s1200/photo_2025-11-10_13-48-09.jpg

អបអរសាទរអ្នកខេត្តកំពត! ភ្នំព្រះគុហារហ្លួងនឹងប្រែក្លាយទៅជាកន្លែងកំសាន្តប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនាពេលខាងមុខ

0

ភ្នំពេញ៖ បើតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ ឧបនាយកដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានឲ្យដឹងថា ក្រុមការងាររដ្ឋាភិបាល បានចុះមូលដ្ឋាន ស្រុកបន្ទាយមាស បាននិងកំពុងគិតគូរក្នុងការប្រែក្លាយតំបន់ទេសភាពភ្នំគុហារហ្លួង ឲ្យទៅជាកន្លែងកំសាន្តប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅស្រុកបន្ទាយមាស ក៏ដូចជាប្រជាជនទូទាំងប្រទេសផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRboNMeQj9guhZrcbf2I2dXYIGuhZhgZn59coSyUe0VkVv9T_5jOnsIkhCBxguSolrj24XA5TWNA6n0tQvK_cfvedjpH6Vz3MqsjvDEQJqWTNZ5Y7BTV-awbRa_ouEaaQVg0Xve36cq1n2L78VRp-dbh46LIZvibhY7UyKmG8F_G3q26RLm3OjWGmtgQAS/s960/photo_2025-11-10_16-33-18.jpg
លោកឧបនាយកដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការប្រែក្លាយ គឺធ្វើតាមរយៈការរៀបចំផ្លូវចូល ចំណតឡាន បន្ទប់ទឹកស្អាត តូបលក់អាហារសមរម្យ ដែលនឹងធ្វើឱ្យតំបន់រមណីយដ្ឋានបំបាំងកាយនេះកាន់តែភាពទាក់ទាញបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm0ikfWpQZRvN5yx-wnPhktT2l25QNmFc_Xy9Voegge0QScT4wgCMhWW-dMMiEh9s8MD8UG3LmAPPqgBBS0AF5Cz6qTHiUl1R4eMwaoxdlgrPEFB12mg4IZ-OA_S3saMf3SVy6FRyLkrik5aN7vuwmTR66XqY0FwbE4wDlFO-cE0dr3TsKgeBGWs2iyniK/s1280/photo_2025-11-10_16-33-19.jpg

សូមជម្រាបថា តំបន់បេតិកភណ្ឌធម្មជាតិភ្នំព្រះគុហារហ្លួង ស្ថិតនៅឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ភ្នំនេះមានរូងភ្នំដ៏ធំដែលជាជម្រកនៃហ្វូងសត្វប្រចៀវរាប់លានក្បាល ដែលផ្តល់ជីធម្មជាតិសម្រាប់សហគមន៍មូលដ្ឋាន និងជារមណីយដ្ឋានទេសចរណ៍ធម្មជាតិដែលមិនទាន់មានការអភិវឌ្ឍន៍ពេញលេញនៅឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCsfhDybBXdVHb-kq3ubxMOKXxoCoMshxuWlotOogC0P5_MH5Vr-WbIf9ixLttf6RGBCyXrMYYzefybnPG8-svRIgxJZrcfhv4pdhkR6mqmZZZkiiyQIX_fIdMqBXV2RQ92-l-KbmsrYFR0YKMcDiMLTnye1yAc6SdeO36lcOCOupo_Hy8tDAElo_XdXgM/s1200/photo_2025-11-10_16-33-20%20(2).jpg

ត្បិតនៅទីកន្លែងស្ថិតនៅរាងបំបាំងកាយបន្តិច តែតំបន់នេះតែងតែទាក់ទាញភ្ញៀវទេសចរណ៍ឲ្យទៅទស្សនាមិនដែលខាន ដោយសារមានសម្រស់ធម្មជាតិព្រៃព្រឹក្សាដ៏ខៀវស្រងាត់ ខ្យល់អាកាសបរិសុទ្ធល្អ ជាមួយបរិយាកាសស្ងប់ស្ងាត់ឮតែសំឡេងចាបយំ ដែលសាកសមបំផុតសម្រាប់អ្នកចង់គេចចេញពីជីវិតទីក្រុងដ៏មមាញឹក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5IlZFDBTic9t5TuAc-e6_q8hhec6bjppVZ-tn8Kl46azrGJJJGtOKbEeg96fil_j3Ru5pXruqc6XSSfGMclgf9zLyNSd2GFv3UVSyitTHHyKgHGffHfq4ywRDdk0JAx5YH-Iuzfq3IH9SthZgGvJBry7WBooq7lAqss1vUtwD3o_Dq_XL6ez2GdkDS3-N/s994/photo_2025-11-10_16-33-18%20(2).jpg

តារាចម្រៀង អេដា លូកមាត់យ៉ាងភ្ញាក់ផ្អើលករណីស្ថាប័ន Miss Universe Cambodia និងអ្នកពាក់ព័ន្ធ

0

តារាចម្រៀង អេដា ដែលស្ងប់ស្ងាត់ពីអាជីពដោយកំពុងសម្ងំមើលថែគ្រួសារស្រាប់តែលូកមាត់យ៉ាងភ្ញាក់ផ្អើលករណីស្ថាប័ន Miss Universe Cambodia និងអ្នកពាក់ព័ន្ធទុករឿងចម្រូងចម្រាសមួយឡែកហើយងាកមកគាំទ្រនិងធ្វើបច្ចុប្បន្នទាក់ទងនឹង ហ្វីយ៉ាតា ដែលកំពុងប្រកួតនៅប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYZ4rS0ymfBNz6Z0uWFM9IPMZjP1dc1zWGNcodSeQaIOXUHA93j_fPhFAjCD0fZZdYXZNhmHQDn7MlSaqiPCPBYi-oBgwiJLIkZTsYwxtTz_c7_OqVnwsOZCNFq7FfQpoudgPl3lLvG3LL68jp30SXS7zr1XDgM7UGosLwzZh0KMp7I7wcMbHRxFVarisq/s2048/image_2025-11-10_15-07-03.png

ដូចប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថាតារាចម្រៀង អេដា ម្ចាស់បទ«នៅទីនេះកំពុងមានមនុស្សខូចចិត្ត» មិនសូវជាលូកមាត់ទាក់ទងនឹងប្រធានបទថ្មីៗល្បីៗនៅលើបណ្តាញសង្គមនោះទេប៉ុន្តែពេលនេះតារាចម្រៀងរូបនេះបានបង្ហោះសំណេរដ៏ក្តៅគគុកទាក់ទងការកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi14c_VSpIbFFDhbMNGz2iMUWW_AavreZPQbZd56k_4OznUJOiooyzLJW3MASz8fsvXcnMFekNqtaPv-tlcDW5OsAZJBS8tz5y-AlancKoLiMBUbuDP8UrnzaTD4FzDL6nMTdpqutp7af2Q3xKdNO3BToUjabJf8ux1SuTW84vffrMkQdJwLVWQ1OvMCJK1/s2048/image_2025-11-10_15-07-06.png

អ្នកនាង អេដា បានបង្ហោះរូប ហ្វីយ៉ាតា អ្នកតំណាងកម្ពុជាដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា « ស្ថាប័ន @miss universe Cambodia និងអ្នកពាក់ព័ន្ធនឹងកម្មវិធីទាំងអស់ គួរទុករឿងចម្រូងចម្រាស់ផ្ទាល់ខ្លួនមួយឡែកសិន ហើយចូលមកបង្ហើយការងារដែលបានចាប់ផ្តើមឱ្យចប់ចុងចប់ដើម បូករួមទាំងការបង្ហោះពីសម្មភាពប្រលងរបស់បេក្ខភាពតំណាងម្ពុជានៅលើទឹកដីប្រទេសថៃ បំផុសបំផុលការបោះឆ្នោតគាំទ្រ និងធ្វើបច្ចុប្បន្នភាព (Update) អំពីភាពលេចធ្លោរបស់ បវរកញ្ញាកម្ពុជា Fiyata នៅក្នុងវគ្គនីមួយៗឱ្យប្រជាជនកម្ពុជានិងពិភពលោកបានដឹង ព្រោះនេះជាផេកផ្លូវការ តំណាងឱ្យកម្ពុជា ក្នុងខណ:ពេលនេះត្រូវសាមគ្គីគ្នាកុំឱ្យប្រទេសជាប់របងគេមើលងាយព្រោះ Fiyata បានជាទៅដល់ប្រទេសគេហើយ ជាន់ឆាកគេហើយ ចាំចប់កម្មវិធីចាំឈ្លោះគ្នាឯងតទៀតទៅ។ ឯណាសំលេងវិជ្ជមាន គាំទ្រស្រ្តី និងមាតា ដែលអ្នកកាន់កម្មវិធីតែងតែស្រែកកោកៗនោះ?!?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvn1hwtqdY_lmgiY4ck_05cT9A18hyF6xv-slVq-N9POXyGfBPTlknULmkjRjFUqp-2UbGlTTZ9BMPw3cRCzPa_l1GHLZ2cX_nhCU3z2U1kKqtC8FRtcZ0Oqy9ynag4jYdwqPHkzaBRqikY3o6ZBf11hYGSl8Nm3mbsY-kZoUroFOUj9RJ5o2Occo8WtGK/s2048/image_2025-11-10_15-12-28.png

ការបង្ហោះរបស់តារាចម្រៀងរូបនេះធ្វើឡើងក្រោយមហាជនបានវែកញែកអំពីផេកផ្លូវការរបស់ Miss Universe Cambodia ពុំបានបង្ហោះអ្វីពី ហ្វីយ៉ាតា នោះទេចាប់តាំងពីចេញដំណើរទៅប្រកួតនៅលើឆាកអន្តរជាតិ។ ទស្សនិកជនបានឃើញ ហ្វីយ៉ាតា យកបណ្តាញសង្គមផ្ទាល់ខ្លួនមកប្រម៉ូតនិងអាប់ដេតសកម្មភាពខ្លួនឯង។ ជុំវិញបញ្ហាផេក Miss Universe Cambodia មិនបង្ហោះអ្វីនេះម្តាយរបស់ ហ្វីយ៉ាតា ក៏បានចេញមកពន្យល់លើកជាឧទាហរណ៍ថា ម៉ែឪលះលែងគ្នានៅចំពេលដែលកូនចេញទៅប្រលង ហើយម៉ែប្ដឹងទាមទារសិទ្ធិគ្រប់គ្រងកូន ហើយឪអ្នកកាន់ផេកអត់មានសិទ្ធិផុសអ្វីពីកូនទៀតទេ៕

កំពុងតែសម្តែងសុខៗ HyunA ដួលសន្លប់លើឆាក

0

តារាចម្រៀង HyunA បានធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីឃើញនាងដួលសន្លប់ពេលកំពុងសម្តែងនៅលើឆាក Water Bomb ក្នុងទីក្រុងម៉ាកាវ។ នៅក្នុងវីដេអូដែលបានថតដោយទស្សនិកជនចូលរួមត្រូវបានចែករំលែកតាមអ៊ីនធឺណិត ខណៈពេលនាងកំពុងសម្តែងក្បាច់រាំដួលសន្លប់ឈឹងបាត់មាត់បាត់ក។ ភ្លាមៗក្រុមការងារបានប្រញាប់ប្រញាល់ឡើងទៅលើឆាកបី HyunA ចុះមកក្រោម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtckwm7A0TLE_gnJrsLYA4n1yjQKeB6qbCesmcsky9kX6KD8A3eE0LA5wbIA7Dh442gx0alOzVI-ICPpVRxGOT5ZoBzW6fGYqGyZMQ-AY6-GcyVcDKFvNU5jtfcOXNejGE_y-ss5OcUiwQb9tjXeftld2fud3bxYvgFDVxemnUw1InQpyQUi-R1rdcXJ-d/s826/image_2025-11-10_10-33-37.png
ទស្សនិកជននៅ Water Bomb បាននិយាយថា HyunA ត្រូវច្រៀង និងរាំច្រើនជាង១០បទមុនពេលដួលសន្លប់។ មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ នាងបានបន្តរបបអាហារ ដើម្បីសម្រកទំងន់ ដោយសារតែអ្នកគាំទ្រ រិះគន់នាង ចំពោះរូបរាងធាត់របស់នាង។ ដូច្នេះហើយ អ្នកនិយមលេងអ៊ីនធឺណិត ស្មានថា HyunA ហត់នឿយខ្លាំង ដោយសារតែត្រូវសម្តែងជាបន្តបន្ទាប់ ដោយមិនសម្រាក ក្នុងស្ថានភាពខ្វះអាហារូបត្ថម្ភ និងទទួលទានរបបអាហារ ដែលមិនផ្តល់សារធាតុចិញ្ចឹម និងថាមពលគ្រប់គ្រាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBe8XCk4Yw5NCevt3iK4rRdbHzqgDn5Z9fQ-5Kt42u1wtFGFnEKyPR8DxlbowsvjIY8ZCkIb9JCefpv2dq5qgJZhcUKVjtGA1X2kvFoL65JNHA4UfjO1DSOVLaJBMhVSW9KPfxYPdXqjGgZxSNiBV8k8PebbPzp80Vq-LTpBLq4YNnSzFr_zqc_uLCXfDv/s2048/image_2025-11-10_10-33-41.png

គេដឹងថាតារាចម្រៀងស្រីរូបនេះ ព្យាយាមស្រក១០គីឡូក្រាម ក្នុងរយៈពេល១ខែ ធ្វើឱ្យរាងកាយ និងសុខភាពរបស់នាង មិនស្ថិតស្ថេរ។ បន្ទាប់ពីភ្ញាក់ពីគេង HyunA បានបង្ហោះសារដ៏វែងមួយ ប្រកាសថានាងសុខសប្បាយជាទេ បន្ទាប់ពីមានរឿងសុខភាពនឹកស្មានមិនដល់។ នាងបានសារភាពថានាងមិនមានវិជ្ជាជីវៈនៅកន្លែងធ្វើការ ហើយបានសូមទោសចំពោះការដួលសន្លប់នៅលើឆាកក្នុងព្រឹត្តិការណ៍ធំមួយ ដែលធ្វើឱ្យគ្រប់គ្នាមានការភិតភ័យ និងព្រួយបារម្ភ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSg5oaKBTquxQA4Tm-yeCbGf1zFUJSRBu-cizbDwoKgtOKP8iECqLziHUvp_bPxJ-B_pzPvLfB86unJ0Y_NkxhunAEG7ShZ3gXIaV9V4P2si2w716GChGEFEgNHWUnTzzl9CIjU1yfQqxLysYkCfQUG1QYVQgUjeQ6xjnv8WcbyWKeFaTvdKoOCrR1YDmL/s1752/image_2025-11-10_10-33-39.png

HyunA ធ្លាប់ត្រូវបានគេចាត់ទុកថាជានិមិត្តសញ្ញាស៊ិចស៊ីក្នុងវិស័យ Kpop។ ទោះជាយ៉ាងណា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះការបង្ហាញខ្លួនរបស់ HyunA បានធ្លាក់ចុះ។ ជាពិសេសក្រោយរៀបការរួច នាងឡើងទម្ងន់គួរឱ្យកត់សម្គាល់។ ក្រោយមកបណ្តាញសង្គមរបស់កូរ៉េ បានរិះគន់ចំពោះរូបរាងដ៏ធាត់របស់នាង។ ប្រឈមមុខនឹងការរិះគន់លើរាងកាយ HyunA បានបង្ហោះ Status ដោយទឹកមុខបន្ទោសខ្លួនឯង ដោយបង្កប់ន័យថានាងនឹងបន្តរបបអាហារដើម្បីសម្រកទម្ងន់៕

នាយករដ្ឋមន្ត្រីថៃនឹងប្រជុំជាមួយស្ថាប័នកងទ័ពដើម្បីបញ្ឈប់ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា

0

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul នឹងប្រជុំជាមួយស្ថាប័នកងទ័ពដើម្បីបញ្ឈប់ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលភាគីទាំងពីរចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីសារព័ត៌មាននានារបស់ថៃចុះផ្សាយថា កងទ័ពថៃ២នាក់បានដើរល្បាតជាន់មីនដាច់ជើងនិងរងរបួសនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត (ទល់មុខប្រាសាទព្រះវិហារ) ។

តាមការចុះផ្សាយរបស់សារព័ត៌មាន The Better News នាយករដ្ឋមន្ត្រីថៃនឹងកោះប្រជុំជាមួយស្ថាប័នកងទ័ពនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីបញ្ឈប់ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា និងអនុញ្ញាតឱ្យក្រសួងការពារជាតិ និងក្រសួងការបរទេសថៃអនុវត្តការងារណាដែលប្រទេសថៃត្រូវការប៉ុណ្ណោះ ។ រីឯការដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូបត្រឡប់ទៅប្រទេសវិញ គ្មានការពន្យារពេលទេ គឺថៃនឹងពុំដោះលែងតែម្តង ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១១ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី Anutin នឹងទៅសួរសុខទុក្ខកងទ័ពរងរបួសដោយសារជាន់មីន រួចហើយ លោកនឹងទៅពិនិត្យនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត (ទល់មុខប្រាសាទព្រះវិហារ) ព្រមទាំងធ្វើជាប្រធានកិច្ចប្រជុំដើម្បីបញ្ឈប់ការអនុវត្តសេចក្តីថ្លែងការណ៍រួម (Joint Declaration) ស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដែលចុះហត្ថលេខានៅទីក្រុងកីឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ។

នាយករដ្ឋមន្ត្រីថៃជ្រាបពីកងទ័ពថៃ២នាក់ដើរជាន់មីនពេលកំពុងល្បាតនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត បណ្តាលឱ្យដាច់ជើងស្តាំនិងរងរបួស ហើយលោកគាំទ្រការចាត់វិធានការរបស់ក្រសួងការពារជាតិ និងកងទ័ពថៃ ។ ហេតុនេះ កិច្ចព្រមព្រៀងផ្សេងៗដែលបានអនុវត្តកន្លងមក នឹងត្រូវបញ្ឈប់រហូតដល់មានភាពច្បាស់លាស់រឿងមីន លោកប្រាប់ទៅក្រសួងការពារជាតិ និងក្រសួងការបរទេសថា ត្រូវបំពេញកិច្ចការអ្វីតាមប្រទេសថៃត្រូវការប៉ុណ្ណោះ ។

លោក Anutin ថា ការអនុវត្តកិច្ចព្រមព្រៀងកន្លងមកនឹងធ្វើឱ្យការរគំរាមកំហែងមកលើប្រទេសខ្លួនធ្លាក់ចុះ ប៉ុន្តែវាពុំធ្លាក់ចុះឡើយ យើងមិនអាចធ្វើអ្វីលើសពីនេះបានទេ ។ ហេតុនេះ យើងត្រូវផ្អាកការអនុវត្តកិច្ចព្រមព្រៀងទាំងអស់ ដោយឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិ និងកងទ័ពជូនដំណឹងពីព័ត៌មានលម្អិត ហើយលោកគាំទ្រចំណាត់ការរបស់ក្រសួងការពារជាតិ និងក្រសួងការបរទេស ។

គួរបញ្ជាក់ថា កន្លងមក នាយករដ្ឋមន្ត្រីថៃបានបដិសេធការធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលប្រធានាធិបតីអាមេរិកកំណត់ឱ្យកម្ពុជា-ថៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ដោយនាយករដ្ឋមន្ត្រីថៃលើកពីហេតុផលព្រះមាតារបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ។ បន្ទាប់មក ក៏កែប្រែពាក្យសម្តីយល់ព្រមទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពវិញ ក្រោមការរិះគន់ពីពលរដ្ឋថៃថា អាមេរិកដាក់សម្ពាធ ។

ចំណែកកងទ័ពថៃជាន់មីនដាច់ជើងនាពេលនេះ គឺគ្រាន់តែជាឆាកល្ខោនរបស់ថៃដើម្បីយកលេសបញ្ឈប់ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាប៉ុណ្ណោះ ពីព្រោះថៃគ្មានលេសអ្វីផ្សេងក្រៅពីនេះទេ ។ ការជាន់មីនជាល្បិចចាស់ដដែលៗ ដែលថៃបានអនុវត្តជាញឹកញាប់ដើម្បីទម្លាក់កំហុសលើកម្ពុជា និងឡាំប៉ាលុបចោលកិច្ចព្រមព្រៀងសន្តិភាព ដែលអាមេរិក និងម៉ាឡេស៊ីព្យាយាមស្វែងរកសន្តិភាពរវាងកម្ពុជា-ថៃ ៕

Zhao Lusi ស្រក់ទឹកភ្នែកនៅចំពោះមុខអ្នកគាំទ្រនិងប្រកាសដំណឹងយ៉ាងរំជួលចិត្ត

0

នៅថ្ងៃទី៨ ខែវិច្ឆិកា Zhao Lusi បានរៀបចំការប្រគំតន្ត្រីដើម្បីអបអរសាទរខួបកំណើតអាយុ ២៧ឆ្នាំរបស់នាងនៅទីក្រុង Chengdu ប្រទេសចិន។ កាលពីឆ្នាំមុន តារាស្រីរូបនេះមានកម្មវិធីខួបកំណើតធំៗជាច្រើន ប៉ុន្តែការប្រគំតន្ត្រីនេះបានកត់សម្គាល់នូវព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងអាជីពរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD-zQsw8riHo6V6E4PI8FXIUfoYW3ZGDWwbGUMFU3zW2iO6_JHXGvruqaCZ-tOy8K4nVa49CY_-oHAwuHRWCJOxevwi9QEJM_rB8V9dr9trw8c_G5YBGp03U1wvHU0WmwSwbtH-Ln-Up3PsLjIpDaKg98D8I20aO2U5opQVTRhMReE1NqtwQFuNmu4-e6f/s1280/image_2025-11-10_11-12-04%20(3).png

នៅឯការប្រគំតន្ត្រី Zhao Lusi បានប្រកាសពីផ្លូវអាជីពថ្មីរបស់នាង នៅពេលដែលតារាស្រីរូបនេះបានចែកផ្លូវគ្នាជាមួយ ក្រុមហ៊ុន Galaxy Cool Entertainment បន្ទាប់ពីរយៈពេល ១០ឆ្នាំ។ Zhao Lusi បានធ្វើឱ្យអ្នកគាំទ្ររំជួលចិត្តនៅពេលដែលនាងនិយាយទៅកាន់ទស្សនិកជន ដោយទឹកភ្នែករលីងរលោង ខណៈពេលដែលនឹកឃើញពីទុក្ខលំបាកដ៏ធ្ងន់ធ្ងររបស់នាងកាលពីប៉ុន្មានខែមុន។ តារាស្រីរូបនេះបាននិយាយថា «កាលពីពីរខែមុន ខ្ញុំពិតជាគិតថាខ្ញុំមិនអាចក្លាយជាតារាសម្តែងបានទៀតទេ អ្វីៗក៏លំបាកដែរ ឥឡូវបានឈរនៅទីនេះ ខ្ញុំសប្បាយចិត្តណាស់… ទោះឈឺក៏មិនអីដែរ ព្រោះខ្ញុំនៅតែអាចធ្វើអ្វីដែលខ្ញុំចង់បាន»។ Zhao Lusi បានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តនៅពេលដែលនាងនិយាយថា «អរគុណស្ទូឌីយ៉ូថ្មី អរគុណក្រុមហ៊ុនថ្មី អរគុណអ្នកគ្រប់គ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOm31N9AUD9yPdpza4Bh2iRI5kzie5xOIe_4UuSuCB1E1i-hA9TF-0zDGSEzc698fSj9loRxUrKkADn8vWKLtpSYz869_CaQIys9PeHW2GLLigkY9mSuIYv7PQ4R5YFu7VEbUesW8ucrGjkltgBIcmV-YMQM12Wz7p8PWB9PM5CqYmuWAXq14ApmIAeJkI/s759/image_2025-11-10_08-35-18%20(2).png

ការចែករំលែករបស់នាងត្រូវបានចាត់ទុកថាជាការលាគ្នាយ៉ាងច្បាស់លាស់មួយទៅកាន់ក្រុមហ៊ុន Galaxy Cool ដែលជាកន្លែងអមដំណើរនាងអស់រយៈពេលជាច្រើនឆ្នាំ ចាប់តាំងពីនាងចូលប្រឡូកក្នុងវិស័យកម្សាន្តដំបូង ប៉ុន្តែក៏ជាប្រភពនៃជម្លោះដែលកំពុងឆាបឆេះផងដែរ។ ថ្មីៗនេះ មានព័ត៌មានថា Zhao Lusi បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Hujing Digital Media and Entertainment Group (Hujing) ដែលជាក្រុមហ៊ុនទទួលបន្ទុកផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងកម្សាន្តរបស់ Alibaba Group ។ នៅទីស្នាក់ការរបស់ Hujing មានអេក្រង់ធំជាច្រើនបន្តលេងឈុតឆាកនៃតួនាទីរបស់ Zhao Lusi។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiKHrM5gV67J7KfMfR4jhgiJlpWhwZiHf1e0T6_GgDwKB-ZszR04IuFrxzd0mc1jMOV-Rm0iPgj1EOnrRyNiXtjcWfpSj5Pxk1kjbVLH2koB6oQqx_N7Vw86bAaNQIewuBZLnvNlWvqjGuLveu6iOHo5CVUlQQdvEX9qzSWd1JOUi59gy2blRCDcX89sdg/s1280/image_2025-11-10_11-12-05%20(2).png

Zhao Lusi បានបង្ហើបថានាងសម្រេចចិត្តរៀបចំព្រឹត្តិការណ៍នេះត្រឹមតែ ៣៦ ថ្ងៃប៉ុណ្ណោះ ដោយមានបំណងចង់ជួបអ្នកគាំទ្រម្តងទៀត បន្ទាប់ពីសម្រាកមួយរយៈធំដោយសារជំងឺ។
តារាស្រីរូបនេះបានបញ្ចប់ការរៀបចំផែនការ ការរចនាឆាក និងការហាត់សមសម្តែងក្នុងរយៈពេលជាងមួយខែប៉ុណ្ណោះ។ សំបុត្រប្រគំតន្ត្រីចំនួន ៥,០០០ ត្រូវបានផ្តល់ជូនអ្នកគាំទ្រដោយឥតគិតថ្លៃ។ ក្នុងអំឡុងពេលនៃការប្រគំតន្ត្រី Zhao Lusi បានសម្តែងបទចម្រៀងដែលទើបចេញថ្មីពីរគឺ «Black Veil Bride» និង «Don’t Wanna Know»។ ជាងនេះទៅទៀត ឆាករបស់នាង សុទ្ធតែបានចំណាយលើការស្លៀកពាក់ និងស្ទីលទាក់ទាញ មិនអន់ជាងការប្រគំតន្ត្រីរបស់តារាចម្រៀងអាជីពនោះទេ៕