ពិភពលោក និងអង្គការសហប្រជាជាតិចាប់ផ្តើមមើលឃើញពីទង្វើឈ្លានពា.នរបស់កងទ័ពថៃហើយ បន្ទាប់ពីប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែ.កមិនរើសគោលដៅ ជាពិសេស លើតំបន់ជនស៊ីវិលកម្ពុជា ។ នេះជាទង្វើឈ្លានពា.នដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាយ៉ាងគឃ្លើន និងទាត់ចោលការសម្របសម្រួលពីមហាអំណាចនានា ហើយថៃថែមទាំងចោទប្រកាន់ថា តំបន់ទាំងនេះសុទ្ធតែជាទីតាំង Scammer ដែលជាគោលដៅកំទេ.ចដោយយន្តហោះ F-16 ។
កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) លោក Volker Turk បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះសង្គ្រា.មរវាងកម្ពុជានិងថៃដែលអូសបន្លាយយូរថ្ងៃ កាន់តែធ្ងន់ធ្ងរខ្លាំងឡើង ហើយថៃប្រើប្រាស់សព្វាវុ.ធធុនធ្ងន់គ្រប់ប្រភេទ ព្រមទាំងយន្តហោះចម្បាំង F-16 ទម្លាក់គ្រា.ប់បែកមិនរើសគោលដៅ ជាពិសេស លើតំបន់ជនស៊ីវិលកម្ពុជារស់នៅ ។ លោកអំពាវនាវឱ្យថៃបញ្ឈប់ការធ្វើសង្គ្រា.មឈ្លានពានជាបន្ទាន់ ពីព្រោះការទម្លាក់គ្រា.ប់បែករបស់ថៃធ្វើឱ្យជនស៊ីវិលកម្ពុជាមានគ្រោះថ្នា.ក់យ៉ាងខ្លាំង ។
ខ្ញុំភ្ញាក់ផ្អើលណាស់ដែលកងទ័ពថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ដ្រូន និងកាំភ្លើងធំវាយប្រហារមកលើតំបន់ជនស៊ីវិលកម្ពុជា និងប្រាសាទបុរាណ ។ យោងតាមច្បាប់មនុស្សធម៌អន្តរជាតិបញ្ជាក់យ៉ាងច្បាស់ថា ការការពារជីវិតជនស្លូតត្រង់ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គឺមានសារៈសំខាន់ និងចាំបាច់បំផុត ។ នេះបើតាមការលើកឡើងរបស់លោក Volker Turk ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ។
លោកបន្តថា រាល់ការវាយប្រហារពីសំណាក់កងទ័ពថៃ ត្រូវតែគោរពតាមគោលការណ៍ជាមូលដ្ឋានដែលចែងក្នុងច្បាប់មនុស្សធម៌អន្តរជាតិ រួមមាន ៖ កំណត់គោលដៅច្បាស់លាស់ ភាពចាំបាច់ និងប្រុងប្រយ័ត្នបំផុត ដើម្បីការពារជីវិតជនស្លូតត្រង់ ប៉ុន្តែកងទ័ពថៃវាយប្រហារមិនរើសគោលដៅឡើយ ។ លោកអំពាវនាវឱ្យបញ្ចប់សង្គ្រាមរវាងកម្ពុជា-ថៃជាបន្ទាន់ និងវិលមកគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ដោយ OHCHR ត្រៀមខ្លួនរួចរាល់ក្នុងការកសាងទំនុកចិត្ត និងការពារអាយុជីវិតជនស្លូតត្រង់ ។
គួរបញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃទី១៩ ខែធ្នូ កងទ័ពថៃនៅតែប្រព្រឹត្តទង្វើឈ្លានពានដ៏ឃោរឃៅវាយប្រហារមកលើដែនអធិបតេយ្យកម្ពុជា រួមមាន ៖ តំបន់ជនស៊ីវិល តំបន់បេតិកភណ្ឌ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ ដូចជា ៖ យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក កាំភ្លើងធំ រថក្រោះ នាវាចម្បាំង គ្រាប់បែកចង្កោម ផ្សែងពុល ដ្រូនទម្លាក់គ្រាប់បែក ដ្រូនពាំក្បាលគ្រាប់ ដ្រូនបាញ់ផ្សែងពុល និងដ្រូនអត្តឃាត ។
បន្ទាប់ពីប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកលើតំបន់ជនស៊ីវិលកម្ពុជាមិនឈប់ឈរ ភាគីថៃបានចោទប្រកាន់ដើម្បីបិទបាំងកំហុសរបស់ខ្លួនកុំឱ្យរងការស្តីបន្ទោសពីអន្តរជាតិ ថាយន្តហោះ F-16 ទម្លាក់គ្រាប់បែកលើទីតាំងក្រុមឧក្រិដ្ឋកម្មឆ្លងដែនដើម្បីការពារសុវត្ថិភាពពលរដ្ឋខ្លួន ។ លើសពីនេះ សារព័ត៌មានគ្រប់អង្គភាពរបស់ថៃព្យាយាមផ្សាយបំភ្លៃថា កាស៊ីណូនៅតាមព្រំដែនកម្ពុជា សុទ្ធតែជាទីតាំង Scammer ទើបថៃចាំបាច់ត្រូវកំទេច ទាំងដែលការពិត ប្រទេសថៃខ្លួនឯងជាទីតាំងឧក្រិដ្ឋកម្មឆ្លងដែនដ៏ធំបំផុតលើពិភពលោក និងជាកន្លែងជួញដូរមនុស្សឆ្លងដែន ។
កម្ពុជាអំពាវនាវឱ្យភាគីថៃបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិតដោយចេតនា ក្នុងគោលដៅបង្វែរការចាប់អារម្មណ៍អំពីការរំលោភបំពានច្បាប់អន្តរជាតិរបស់ខ្លួន ដោយលាបពណ៌កម្ពុជាជាប្រទេសឆបោកអនឡាញ ដើម្បីយកលេសបង្កើនភាពតានតឹងដោយប្រើប្រាស់យន្តហោះ F-16 ទម្លាក់គ្រាប់បែកមិនរើសគោលដៅ ។ ទង្វើរបស់ភាគីថៃគ្រាន់តែបម្រើដល់សកម្មភាពឈ្លានពានលើបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាប៉ុណ្ណោះ ។
កងទ័ពថៃបានធ្វើសកម្មភាពហួសបន្ទាត់ព្រំដែន រំលោភអធិបតេយ្យកម្ពុជាកាន់តែជ្រៅ និងវាយប្រហារតាមទំនើងចិត្ត ដែលធ្វើឱ្យសហគមន៍អន្តរជាតិចាប់ផ្តើមបាត់បង់ការជឿទុកចិត្ត ។ លើសពីនេះ ថៃបានចោទប្រកាន់កម្ពុជាដោយគ្មានភស្តុតាងថា កម្ពុជាជួលពលរដ្ឋរុស្ស៊ីមកជួយក្នុងជម្លោះជាមួយថៃ និងចោទប្រកាន់ចិនផ្តល់អាវុធថ្មីឱ្យកម្ពុជា ប៉ុន្តែត្រូវបានរុស្ស៊ីនិងចិនទាត់ចោលការចោទប្រកាន់ទាំងនេះ ៕










