ក្រោយពីស្វែងយល់ចិត្តគ្នាអស់រយៈពេលជាច្រើនឆ្នាំពេលនេះ រ៉េត សារីតា និងគូដណ្តឹងជាជនបរទេសបានចូលរោងជ័យតាមប្រពៃណីទំនៀមទម្លាប់ខ្មែរហើយដែលពិធីមង្គលការអ្នកទាំងពីររៀបចំនៅខេត្តសៀមរាប។ ទន្ទឹមនឹងនេះ សារីតា បានទម្លាយប្រាប់សាធារណជនអំពីមូលហេតុដែលនាងនិងស្វាមីជ្រើសរើសទឹកដីអង្គររៀបចំពិធីសំខាន់ក្នុងជីវិតរបស់ខ្លួន។

នៅព្រឹកថ្ងៃទី១៩ ខែធ្នូ នេះ រ៉េត សារីតា បានបញ្ជាក់នៅលើបណ្តាញសង្គមរបស់ខ្លួនថា «ខេត្តសៀមរាបមិនមែនជាស្រុកកំណើតយើងខ្ញុំទាំងពីរនាក់ទេប៉ុន្តែទីនេះគឺជាកន្លែងមួយដែលមានអត្ថន័យនិងពិសេសបំផុតសម្រាប់យើងខ្ញុំទាំងពីរនាក់ ដែលពិតជាស័ក្តិសមក្នុងការទទួលបាននូវការគោរពខ្ពង់ខ្ពស់បំផុត ពីសំណាក់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។ ហេតុនេះហើយខេត្តសៀមរាបបានក្លាយជាទីតាំងសម្រាប់យើងខ្ញុំទាំងពីររូប រៀបអាពាហ៍ពិពាហ៍»។
មូលហេតុចម្បងដែល រ៉េត សារីតា និងស្វាមីជនបរទេសសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍នៅលើទឹកដីអច្ឆរិយៈនេះគឺក្នុងគោលបំណងផ្សព្វផ្សាយវប្បធម៌អរិយធម៌ ទេសចរណ៍ ទៅកាន់ពិភពលោកឱ្យស្គាល់កាន់តែច្បាស់ និងជាចរន្តសេដ្ឋកិច្ចជួយទៅដល់សិល្បករនិងអាជីវកម្មក្នុងស្រុក។ មូលហេតុចុងក្រោយនោះគឺដោយសារអ្នកទាំងពីរគោរពនិងស្រឡាញ់ទឹកដីអច្ឆរិយៈនេះជាខ្លាំងដែលមិនអាចកាត់ថ្លៃបាន។.png)
ងាកមកកាន់លោក តូម៉ាស់ ហ៊ីមេនេស វិញបានបង្ហោះនៅលើបណ្តាញសង្គមនាពេលថ្មីៗមុនពេលរៀបអាពាហ៍ពិពាហ៍ជាមួយនឹង រ៉េត សារីតា លោកបង្ហាញថាដ្បិតលោកមានឈាមជ័រអាម៉េរិកប៉ុន្តែលោកមានបេះដូងជាខ្មែរ ខណៈលោកក៏ធ្លាប់បួសក្នុងវិស័យព្រះពុទ្ធសាសនាផងដែរ។
គួរបញ្ជាក់ផងដែរថា លោក តូម៉ាស់ បានស្នើសុំ រ៉េត សារីតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២០ រៀបការគឺនៅខែកុម្ភៈ ឆ្នាំ២០២៤ លើភ្នំទឹកកកនៃប្រទេស New Zealand៕










