Home Blog Page 204

ក្រសួងការពារជាតិកម្ពុជាដាស់តឿនឲ្យភាគីថៃ ចៀសវាងការដើរល្បាតចូលក្នុងតំបន់ចម្ការមីនចាស់ៗ

0

រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជា អំពាវនាវឱ្យភាគីថៃដើរល្បាតតាមគន្លងត្រាយចាស់ឲ្យបានត្រឹមត្រូវ ចៀសវាងការដើរល្បាតចូលក្នុងតំបន់ចម្ការមីនចាស់ៗ ជាពិសេសតំបន់ដែលត្រូវបានអន្តរជាតិទទួលស្គាល់ថាជាចម្ការមីនដែលជាសំណល់ពីសង្គ្រាម ដើម្បីចៀសវាងគ្រោះថ្នាក់ដោយសារការផ្ទុះមីនចាស់ទាំងនេះ ដែលអាចបង្កឱ្យមានភាពតានតឹងដោយមិនចាំបាច់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM7nAZII-BEAwsaMIFU47W6z1xU1m9NqqLZQeMA_fhdbytyATf4JqRXEbxl32juUb0hEK2TZB7_7m3mb7UtSxiNWZd4N4jISTEQWm-pUpfyzoStSh_dim3TcplBTFWlAukhibL4akgCx4Ih8PlXZ4NzcDBAq35ZZ2gTdMGz_xcZeceeNQjvnwJaZPsWciF/s1024/photo_2025-11-11_13-43-38.jpg
បើតាមប្រសាសន៍របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិការ នេះបានឲ្យដឹងថា ក្រសួងការពារជាតិកម្ពុជា សូមសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីនដែលបណ្តាលឱ្យកងទ័ពថៃមួយចំនួនរងរបួសនៅពេលដើរល្បាតចូលតំបន់ចម្ការមីនចាស់ដែលបន្សល់ទុកពីសង្គ្រាមស៊ីវិលរបស់កម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។ ជាមួយគ្នានេះ ក្រសួងការពារជាតិកត់សម្គាល់ឃើញថា ចាប់តាំងពីថ្ងៃម្សិលមិញរហូតមកដល់ថ្ងៃនេះ បណ្តាសារព័ត៌មានរបស់ថៃមួយចំនួនបានចេញផ្សាយដោយដកស្រង់សម្តីថ្នាក់ដឹកនាំប្រទេសថៃ និងមន្ត្រីនៃកងយោធាថៃដែលបានចោទប្រកាន់មកលើកម្ពុជាថាបានដាក់គ្រាប់មីនថ្មី និងបណ្តាលឱ្យយោធារបស់ខ្លួនជាន់ផ្ទុះ និងរងរបួសធ្ងន់ នៅខេត្តព្រះវិហារ។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសបដិសេធការចោទប្រកាន់ទាំងនេះរបស់ភាគីថៃមកលើកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbaRfzMKLzIjsf_p7k-zKapYQkOQBg64Yy5yFgqNGUYS5BPPMU-qlrTfx_orrW6tN8o-TjZDULXkDkOrYxBZjBzDDD3P-RAwT_TmRvrfz_632dqqEqmNgFxPdqEmg8UsN_HBjwlJIWnz8jzWC63HCQxN-s7GFVJQ8JHfjG5h3hbdMVnMk-_sF5NHy7WF2n/s1280/photo_2025-11-11_13-43-38%20(2).jpg
ក្រសួងការពារជាតិ សូមបញ្ជាក់យ៉ាងមុតមាំថា ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSnqh4FOsT7WRtje9jfXk5tAefWN5M9M-im3ph2JQNCl4yZUkPFpS35EFiSVQcV3EkUwJtWEw3DzZeNEH1Gilsj0g3uAac4zWoJWG6_6Ptkaww11bVSJtRZvnytLqS0zehyphenhyphenKDucqHihn3UVDFb60rR2Ou0ffPEptIOLqAE8Br_LogFaJPVJlgAoy1a3Pv8/s1200/photo_2025-11-10_13-48-29.jpg

ជាការពិតណាស់ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែង ក្នុងការបោសសម្អាតមីនអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះក៏ដោយ គ្រាប់មីនមិនទាន់ផ្ទុះដែលជាសំណល់ពីសង្គ្រាមនៅតែបន្តគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពប្រជាជនស្លូតត្រង់កម្ពុជានៅតាមតំបន់ជាច្រើន ជាពិសេសនៅតាមតំបន់ព្រំដែនកម្ពុជា និងប្រទេសជិតខាង ក្នុងនោះរួមទាំងថៃផងដែរ។ ក្នុងន័យនេះ ក្រសួងការពារជាតិអំពាវនាវឱ្យភាគីថៃចៀសវាងការដើរល្បាតចូលក្នុងតំបន់ចម្ការមីនចាស់ៗ ជាពិសេសតំបន់ដែលត្រូវបានអន្តរជាតិទទួលស្គាល់ថាជាចម្ការមីនដែលជាសំណល់ពីសង្គ្រាម ដើម្បីចៀសវាងគ្រោះថ្នាក់ដោយសារការផ្ទុះមីនចាស់ទាំងនេះ ដែលអាចបង្កឱ្យមានភាពតានតឹងដោយមិនចាំបាច់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis86EKp3uG0MaCyOoh1edl3xPHlJXd7OcSdzQHQqo1PIck_Y-_fUiQkvsBRnYXEeXTe2U9F7baTv1BdJEUW9ic6akiM8rm1496bZmyPv-d41WoM5ZtWCoAGjrKh54uaOp_-rX6-jmXTnVL_2CQ6OMSKzTTkwMygevgynTQIoy8PPBDV5W0R-V5TXAAmxed/s1280/photo_2025-11-10_13-48-31.jpg

សូមជម្រាបជូនផងដែរថា យោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ របស់កម្ពុជា បានបញ្ជាក់ថាក្រោយពេលកើត ហេតុរួចកងកម្លាំងទាំងសងខាងដែលនៅជួរមុខបានធ្វើការទំនាក់ទំនងគ្នា ហើយគិតមកដល់ម៉ោងនេះសភាពការណ៍មានភាពស្ងប់ស្ងាត់មិនមានភាពតានតឹងទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH16EnMkgvbDeAf4gSUfECWi6rXW99tb0pEDvPlncvm_SSjYzWWsuFIN5VzEXcHRRk4fJ-U1c8uyxPFe3FOX-38IVZNBlwVWa9nMhN1j4-czhMYzQC3jZlKgF09SNVOu7VlCYqc8jIiwI_vTMTLgxTob3gYCmftI_y7_NWwhMFbVf9RvGtLjJEbcl7Xw6f/s1280/photo_2025-11-11_13-43-38%20(3).jpg

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បន្តប្តេជ្ញាចិត្តក្នុងការធ្វើការឱ្យបានជិតស្និទ្ធជាមួយភាគីថៃ ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ជាពិសេសធានាដល់សន្តិសុខ និងសុវត្ថិភាពរបស់ប្រជាជនស៊ីវិល ស្របតាមសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥៕

វៀតណាម កើបយកភ្ញៀវទេសចររាប់លាននាក់ បន្ទាប់ពីជម្លោះនិងបញ្ហាផ្សេងៗរបស់ប្រទេសក្នុងតំបន់

0

ឥណ្ឌូណេសុីបាតុកម្ម, កម្ពុជា-ថៃឈ្លោះគ្នា, ហ្វីលីពីនជួបគ្រោះធម្មជាតិ និងបញ្ហាមួយចំនួនរបស់ប្រទេសក្នុងតំបន់ផ្សេងទៀត បានជំរុញឲ្យវៀតណាមក្លាយជាគោលដៅទេសចរណ៍ដែលល្អបំផុតតែមួយគត់នៅអាសុីអាគ្នេយ៍ និងទទួលបានផលចំណេញយ៉ាងច្រើនលើសលប់។ គេរំពឹងថា វៀតណាមនឹងទទួលបានភ្ញៀវទេសចរចន្លោះពី ២២ ទៅ ២៥ លាននាក់ ក្នុងឆ្នាំ២០២៥ នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLl9O4M3h_76OfZpgym8juM_2YM1pOPWtrWL8Zq-xhMXLl5NzaG8cQrW-GvaRVDQiU74HA8B8Xq6zqox0f6rYHZ1Yrd_IIYsMT9hCwliStCNe9VCYqJst6bb3BwlrpTurgCS5dur4y1b6dv-ryxA7deUFlpzcZ80jSjqC83zCuvnxJ7G2X1LPGSSFKmMZH/s1000/photo_2025-11-10_15-40-56%20(2).jpg
យោងតាមអត្ថបទព័ត៌មានរបស់គេហទំព័រ Nikkei Asia កាលពីថ្ងៃទី ៧ វិច្ឆិកា ២០២៥ បានឲ្យដឹងថា ឧស្សាហកម្មទេសចរណ៍របស់វៀតណាមកំពុងជួបប្រទះនឹងការងើបឡើងវិញយ៉ាងឆាប់រហ័ស ខណៈដែលចំនួនភ្ញៀវទេសចរចិនកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ ដែលជាការងើបឡើងវិញដ៏ខ្លាំងបំផុតមួយចាប់តាំងពីជំងឺរាតត្បាត។ មន្ត្រីវៀតណាមបាននិយាយថា ការកើនឡើងយ៉ាងខ្លាំងនៃភ្ញៀវទេសចរ ជាពិសេសជនជាតិចិននេះ បានផ្តល់ការជំរុញយ៉ាងខ្លាំងដល់អាជីវកម្មក្នុងស្រុក សណ្ឋាគារ និងគោលដៅទេសចរណ៍ដ៏ពេញនិយមទូទាំងប្រទេស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUisrtyhDg4__sTWvBSouwXfNvKOGBha8VaOWVIFZdSjRv5G_-F2ThCW6hRt4Krbqj9j8ze-Ff-R548g3PZVFM0fIHXCe7RF-DsqA4YiczZlvchxgrnDHvVLcYxnBfLGwpAp4zh3PaF8PX8vlaOPIb9Zhp4_R4g-9A43wo6KhLh53Dlzp3MaqlFBxCn_mi/s1200/photo_2025-11-10_15-40-56.jpg
អ្នកជំនាញឧស្សាហកម្មទេសចរណ៍ បានកត់សម្គាល់ពីការកើនឡើងនេះថា ភ្ញៀវទេសចរជាច្រើនកំពុងជ្រើសរើសប្រទេសវៀតណាមសម្រាប់គោលដៅទេសចរណ៍របស់ពួកគេ ជាជាងប្រទេសជិតខាងវៀតណាមផ្សេងទៀតដោយសារតែបញ្ហាដែលកំពុងបន្ត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibd3fLCF8At4HUpllisRG_XW71UApINPtDnWrE3rB1kGT6zGpTaW5iD8rjvRNy2eJx0IcAM43XcL8aEMclYFyWzqMHUhb7hsUQO8sDfj20rUrSnsmEOAzRLX7mLul5fTROomMUkOfrAveMgdnzmPsJPwLRst7c9Ai-3IvWhZ09iJUbupRGf-54FNqpfXwb/s1600/image_2025-11-11_13-43-36.png

របាយការណ៍មួយបានគូសបញ្ជាក់ថា ភាពមិនប្រាកដប្រជាខាងនយោបាយនៅក្នុងប្រទេសថៃ, ជម្លោះព្ដែនរវាងកម្ពុជានិងថៃ, ហេដ្ឋារចនាសម្ព័ន្ធមានកម្រិតនៅក្នុងប្រទេសឡាវ, ការបាតុកម្មនៅប្រទេសឥណ្ឌូណេសុី, គ្រោះធម្មជាតិនៅហ្វីលីពីន និងបញ្ហាមួយចំនួនរបស់ប្រទេសក្នុងតំបន់ដទៃទៀត គឺជាចំណែកដ៏ធំមួយ ដែលផ្ដល់ក្ដីកង្វល់ដល់ភ្ញៀវទេសចរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBofhM7iWw_2tVTD7NxgiZN8eLe8KFWeu8ys4Edbn2TXUSB5B3JSycPRgsksyDHCclltL8MG7OD5bzLXO6EDW8IdkOHjiz2QEd-Oh1YdX_whULqC5Ey7ZhAkmqEfnUJRumKMoYrTkCBsnlVUe7NKUmgENBfGoIonqS7KOb-wkM-qzzNJdTaNNGLjW1ZeS8/s680/photo_2025-11-10_15-40-57%20(2).jpg

យ៉ាងណាក៏ដោយ គេក៏ទទួលស្គាល់ផងដែរថា កំណើននេះក៏អាចបណ្ដាលមកពីគោលនយោបាយរបស់វៀតណាម ក្នុងការកែសម្រួលទិដ្ឋាការឲ្យប្រសើរឡើងសម្រាប់ភ្ញៀវទេសចរ ការតភ្ជាប់ជើងហោះហើរដែលបានស្តារឡើងវិញ និងការផ្សព្វផ្សាយទេសចរណ៍យ៉ាងទូលំទូលាយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq3teQFKX6ccXasUEmQ-0-Eu7HXy7hFB09dq1WJd2BvcjltkqKCzQMasVbKbwNCL7M7elHTzmyN-B7RY1tX4XKstVrF2Wyrf6Jq5YgXyLVcuWTEsDZTjtP-GJNVzFPChH5W5RlWmtGyia2sjyODTD_8UXxNAXqBDvn31boonuBmcBgmLj-f7CyKC2Ri3ZE/s1280/photo_2025-11-10_15-40-57.jpg

យោងតាមរដ្ឋបាលទេសចរណ៍ជាតិវៀតណាម ប្រទេសចិនឥឡូវនេះបានដណ្តើមយកតំណែងកំពូលរបស់ខ្លួនមកវិញ ជាទីផ្សារទេសចរណ៍ដ៏ធំបំផុតមួយរបស់ប្រទេសវៀតណាម ដោយផ្លូវហោះហើរ និងកញ្ចប់ទេសចរណ៍នៅក្នុងប្រទេសវៀតណាមកំពុងពង្រីកខ្លួនយ៉ាងឆាប់រហ័ស ដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើង៕

ទេព បូព្រឹក្ស និង ហ្វីយ៉ាតា បង្ហាញមិត្តភាពយ៉ាងកម្រ ខណៈអ្នកលក់អនឡាញជាច្រើនស្រុះដៃជួយគ្នា

0

មិនសូវជាបង្ហាញនៅលើបណ្តាញសង្គមពីមិត្តភាពដ៏ល្អប៉ុន្មាននោះទេប៉ុន្តែក្នុងពេលវេលាសំខាន់តារាចម្រៀង ទេព បូព្រឹក្ស និង ហ្វីយ៉ាតា បានបង្ហាញពីមិត្តភាពដ៏ល្អចំពោះគ្នានិងជួយគាំទ្រពេញទំហឹងសម្រាប់ការតំណាងប្រទេសកម្ពុជា។ មិនត្រឹមតែប៉ុណ្ណឹងអ្នកលក់អនឡាញជាច្រើនរូបស្រុះដៃគ្នាយ៉ាងខ្លាំងចំណាយថវិកាផ្ទាល់ខ្លួនជួយដើម្បីបោះឆ្នោតឱ្យ ហ្វីយ៉ាតា មានឱកាសចូល TOP។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhspGFJNi703uOt3ygPWdwv2Dh15y9OPYMLpC8qAntT_-t4zgYva6Ynr4CTNAJRDAJKp-Ec9N2mcX6GGGi8Fl8DXNn-gJHR4pNB1vg3yx5hgs-GboVjbjz3HXeD82cbksMoyBshxTICrRCTfx4MJvUx1_E1QSt-EU768Ik4lHdOww45McCp4yM3sWoHDF7m/s2048/image_2025-11-11_08-42-34.png
ថ្មីៗកន្លងមកនេះអ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថាតារាចម្រៀង ទេព បូព្រឹក្ស ទោះបីជារវល់យ៉ាងណាជាញឹកញាប់បានបង្ហាញការគាំទ្រ ហ្វីយ៉ាតា ដោយចែករំលែកបន្តនៅលើ Story ព្រមទាំងបានអំពាវនាវឱ្យអ្នកគាំទ្រដទៃទៀតជួយគាំទ្រ Miss Universe Cambodia 2025 ។ មិនត្រឹមតែប៉ុណ្ណោះ ទេព បូព្រឹក្ស បានជួយ ហ្វីយ៉ាតា នូវទឹកប្រាក់១០០០ដុល្លារដើម្បីបោះឆ្នោតសម្រាប់ការប្រកួតប្រជែងជាមួយនឹងបេក្ខភាពផ្សេងទៀត។ មិនត្រឹមតែផ្តល់ការគាំទ្ររួមទាំងថវិកាប៉ុណ្ណោះម្ចាស់បទ «វីរៈនាទី» ថែមទាំងនិយាយថា ហ្វីយ៉ាតា ស័ក្តិសមខ្លាំងនឹងមកុដនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0tuJw4I37GSrQ16PhsYdBUUYD8Gsgcb6OReSFELucRILCz5oOrG2aQWDwh58io0ssiXpbWJEg6cGvlM2i5x4uoaRQXz1jM_eE-MJckZPHTiQ2Kt_IcC4okLnKgZYmblAE5AXHmBha-_qXjCbD285vHsNAP9IhXKYsFgGjXZypljk7gqZfWOP9S1VNyWts/s1992/image_2025-11-11_08-42-37%20(2).png

ទេព បូព្រឹក្ស បានសរសេរថា «ពួកម៉ាក់ពិតជាក្លាហាន រឹងមាំណាស់ សម្រាប់ខ្ញុំអ្នកពិតជាអស្ចារ្យ ស្អាត ឆ្លាត ពូកែរ ក្លាហាន ទោះជាជួបព្យុះភ្លៀងយ៉ាងណា ក៏អ្នករឹងមាំ អ្នកស័ក្តិសមខ្លាំងបំផុតសំរាប់មកុដនេះ love you queen»។ ជាការឆ្លើយតបនូវទឹកចិត្តធំធេងនេះ ហ្វីយ៉ាតា បានពោលពាក្យទៅកាន់ ទេព បូព្រឹក្ស ថា «អរគុណមិត្តភក្តិខ្លាំងណាស់ សម្រាប់ទឹកចិត្ត និងផ្តល់តម្លៃនូវមិត្តភាពមួយនេះមិនដឹងថាត្រូវនិយាយបែបណាទើបស័ក្តិសមទៅចំពោះក្តីស្រឡាញ់និងទឹកចិត្តដ៏ស្មោះត្រង់មួយនេះ ទោះបីជាមិត្តភក្តិរវល់ ការងារ រកស៊ីយ៉ាងណាក៏ឃើញនូវការខិតខំរបស់គ្នាក្នុងការយកឈ្មោះកម្ពុជាទៅកាន់ឆាកអន្តរជាតិ។ ក្តីស្រលាញ់និងមិត្តភាពមួយនេះមិនអាចមានអ្វីមកប្រៀបបាន មិត្តគឺជាគំរូដ៏ល្អសំរាប់គ្នា។ គ្នាជូនពរឯងឱ្យរកស៊ីកាន់តែទទួលទានមានបាននិងគ្រួសារមានសុភមង្គល សំណាងល្អ និងកេរ្តិ៍ឈ្មោះកាន់តែល្បីរន្ទឺ។ នេះហើយជាកម្លាំងរូបរួមគ្នាដ៏សំខាន់ដើម្បីផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLZXgNbFvgGd6NWToYb5err0p0TmjV2b2n3qgqfHtfSq20WsvpLqL8dhgzJIfrNEDH23iHSCiYlGB0Y8xVWKaq4PjZjzydKj7ULCJQvVut-gX4DwifjjLUQgtIwY_tHCgJ1pDsi5uERTGe43cI1CU2Qu3XV68XksP4RkgqeixH8XCwQDlT2PWqSm5aCBoh/s1926/image_2025-11-11_08-42-37.png

នេះគឺជាការបង្ហាញមិត្តភាពដ៏កម្ររវាង ទេព បូព្រឹក្ស និង ហ្វីយ៉ាតា ព្រោះកន្លងមកអ្នកទាំងពីរពុំសូវបានបង្ហាញរូបភាពនិងសកម្មភាពឱ្យអ្នកគាំទ្របានឃើញនោះទេ ប៉ុន្តែនៅក្នុងពេលវេលាសំខាន់អ្នកទាំងពីរមិនដែលបោះបង់ចោលគ្នាជួយគាំទ្រដែលអាចបញ្ជាក់ពីមិត្តភាពរឹងមាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaS0BLqD_NKs8SR9DvuWcaS5tKHV9EM70KZDmPIWDa1KFBkv15nc3p62nP47kFRxI5-S5YKHTZQXwliy8Y7ALFhzIdlKmdGcKuYc3hZBika0CukcL43h18VWXkTnY3W9_zQj103ZfxF5BteDC7HEoR-u9B7tW6ECgEmYHpBQ5jFnm9AZcr5P_3YEi77jXX/s2048/image_2025-11-11_08-42-38%20(2).png

មិនត្រឹមតែតារាចម្រៀង ទេព បូព្រឹក្ស ប៉ុណ្ណោះទេដែលជួយ ហ្វីយ៉ាតា ១០០០ដុល្លារ ប៉ុន្តែអ្នកលក់អនឡាញល្បីៗជាច្រើនរូបទៀតបានស្រុះដៃគ្នា ជួយ ហ្វីយ៉ាតា យ៉ាងផុសផុលដែលបញ្ជាក់ពីទឹកចិត្តគាំទ្រខ្មែរស្រលាញ់ខ្មែរ៕

ប៊ុនសុីន ផាត់ក្លាង ក្រឡាស់សម្ដីភ្លែត ក្រោយព្រឹទ្ធសភាថៃកោះហៅទៅបំភ្លឺរឿងមិនស្ដាប់តាមបញ្ជារដ្ឋាភិបាល

0

ទីក្រុងបាងកក៖ លោក ប៊ុនស៊ីន ផាត់ក្លាង អតីតមេទ័ពភូមិភាគ២ បាននិយាយលាងខ្លួន និងបង្វែរសាច់រឿងឡើងវិញ ក្រោយពីគណៈកម្មាធិការកិច្ចការយោធា និងសន្តិសុខរដ្ឋនៃព្រឹទ្ធសភាថៃបានកោះហៅឲ្យចូលខ្លួនមកបំភ្លឺអំពីការលើកឡើងរបស់ខ្លួន ទាក់ទងនឹងបទបញ្ជាអាថ៌កំបាំងពីថ្នាក់លើឲ្យលោកបញ្ឈប់ការប្រយុទ្ធជាមួយកម្ពុជា ដែលឥឡូវនេះកំពុងធ្វើឲ្យពលរដ្ឋថៃខឹ.ងសម្បារជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdYFVS4ktaEEeuyBGAensttrqrzpR1lR6W6LRio-2RelvXtvCdQ58rjJTUAWQH5Cj7pPLhqvPJcdDpGxbghIRdM3EA1Bqcn2LQg_Lv7djqUhMw0xXjqWJZ7Frw4Mo70Bk60bgBqg2cdZWHGKQIodOjmVHLRndg4BQDTaAQjvb4AcGNAhdq4Be064PEnCLC/s1000/image_2025-09-02_10-26-03.png

យោងតាមសារព័ត៌មាន The Nation នៅថ្ងៃទី១០ ខែវិច្ឆកា បានឲ្យដឹងថា លោក Somjate Boonthanom ប្រធានគណៈកម្មាធិការកិច្ចការយោធា និងសន្តិសុខរដ្ឋនៃព្រឹទ្ធសភាថៃបាននិយាយថា លោក ប៊ុនស៊ីន ផាត់ក្លាង នឹងត្រូវចូលរួមក្នុងកិច្ចប្រជុំសង្ខេបមួយ ដើម្បីបកស្រាយពីអ្វីដែលខ្លួនបានលើកឡើងជាសាធារណៈកាលពីថ្ងៃសៅរិ៍ ជុំវិញអ្វីដែលលោកហៅថា «បទបញ្ជាឈប់បា.ញ់សម្ងាត់» ពីថ្នាក់លើអាថ៌កំបាំងម្នាក់ ដែលបញ្ជាឱ្យលោកឈប់ប្រយុទ្ធត្រឹមតែប្រាំមួយម៉ោងបន្ទាប់ពីការប៉ះទង្គិចគ្នាលើកដំបូងកាលពីថ្ងៃទី 24 ខែកក្កដា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQkN5tV7-bHAi3e8pQmgIPILU-ZHAAak7WTGgF9-YbjuEF5p80OVPqO9vFXETkKKxUH1k7XfCqzKMciy_zzz75g4nAUqrvgSJJc2MDpmALsmhcBs_C4yEwRLjKDaklyZPCZZVtpnfJshmxAI00zwf38lxySmT9rJ-XaZ2REThhYphcvP6VN84RPd1x3gUO/s1280/photo_2025-11-11_12-01-46.jpg

ការហៅលោក ប៊ុនសុីន មកបំភ្លឺដូច្នេះ គឺដើម្បីបកស្រាយបញ្ជាក់ថាតើវាជាការពិតឬយ៉ាងណា ព្រោះឥឡូវនេះមហាជនថៃជាច្រើនកំពុងមានការខឹ.ងសម្បារនឹងបុគ្គលរូបនោះយ៉ាងខ្លាំង ដោយពួកគេចង់ដឹងច្បាស់ថា តើថ្នាក់លើដែលបញ្ជាឲ្យលោក ប៊ុនសុីន ឈប់ប្រយុទ្ធជាមួយកម្ពុជានោះគឺជាអ្នកណា? ហេតុអ្វីចង់បញ្ឈប់វិរៈបុរសរបស់ពួកគេពីការការពារអធិបតេយ្យជាតិបែបនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRpg6Mh1LF004lNs8iGZarPeSpNR6bbNZ8gBUcmH2kHDC_6neesAMxPBywmT3-dcj0hZgvOmGNehnFd1nFsIThG0E8VxFID0e9jXSB1oMtBrugVrZgUfoiZWK25JcvzNiNg10XmY-N4fKJqAjg4coorPOOkMKlp-2Seku68zEXD2GXFTZRGERDF8itGsvD/s1799/image_2025-09-02_10-26-01.png

លោក Somjate បានបញ្ជាក់ថាគោលដៅរបស់គណៈកម្មាធិការដែលកោះហៅលោក ប៊ុនសុីន មកបំភ្លឺ គឺដើម្បីធានាបាននូវតម្លាភាព លាតត្រដាងការពិត និងការពារការភាន់ច្រឡំក្នុងចំណោមសាធារណជន ខណៈការអះអាងណាមួយដែលទាក់ទងនឹងបញ្ជាការយោធាក្នុងអំឡុងពេលប្រតិបត្តិការសកម្មគឺមានភាពរសើបខ្លាំង ហើយអាចប៉ះពាល់ដល់សន្តិសុខជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk0VPYEx0GGMxtanNaG_tS3urmpavzeYKCquv-G0P6ht2o6hBjZp_t_DJxPH_v_Ghh0rusTMlw8CcnxLjFLlcOXeowyq05qSCTZ0Hq_35uMGRgoHsURpaEhyzdrpUhto7CDKCdzdY-5jEsHm3dJrkaNIoYTOMinF0TNQfptLYjJP2uTIVbmuPvss0j95Ck/s1280/photo_2025-11-11_12-01-48.jpg

ក្រោយត្រូវបានសួរនាំដេញដោល អតីតមេភូមិភាគ២បែរជាក្រឡាស់សម្ដីថា ខ្លួនមិនទទួលបញ្ជាពីនរណាឡើយ ហើយប្រាប់ទៅពលរដ្ឋថៃឲ្យបំភ្លេចអតីតកាល រួមទាំងអ្វីដែលលោកបាននិយាយចោលទៅ ដោយផ្តោតលើតែបច្ចុប្បន្ន និងអនាគត ជាជាងការគិតអំពីព្រឹត្តិការណ៍ការប៉ះទង្គិចគ្នាតាមព្រំដែនកាលពីខែកក្កដាកន្លងទៅអី នាំតែស្មុគស្មាញនិងមិនសប្បាយចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi01eBt9fF2lH1nNZaKkTRHebMMB7z_fN-kBd71c-vwui1YVF5bN_40lGvIQQj2wzJYXGyKOFtdJylV5kXIpb8s3EtZ2FwvpakhkCrS7dvi3ef40fJr07oP5ESU8vXB7ESAVNdQ5FSZKI29lzZDtgMjZxZM05RVE0E0LyU4UlNYGiuaxZZNQqq_O5wI7Ab6/s1280/photo_2025-08-12_09-08-02.jpg

ការនិយាយបាតដៃ ខ្នងដៃរបស់ ប៊ុនសុីន ផាត់ក្លាង បង្ហាញថាអតីតមេទ័ពល្មោ.ភសង្រ្គា.មរូបនេះ ហាក់កំពុងព្យាយាមទាញយកប្រជាប្រិយភាពពីប្រជាពលរដ្ឋថៃ ឲ្យចាត់ទុកខ្លួនគឺជាកំពូលមេទ័ពដ៏ខ្លាំងក្លាមួយរូប ខណៈទម្លាក់កំហុសទាំងស្រុងទៅលើរដ្ឋាភិបាលខ្លួនតាមរយៈការប្រកាសដោយគ្មានមូលដ្ឋានច្បាស់លាស់៕

ក្រសួងការងារថៃត្រៀមបន្តសុពលភាពប័ណ្ណការងារពលករមកពី៣ប្រទេសមុនពេលបណ្តេញពលករខ្មែរ

0

ប្រទេសថៃ ៖ ក្រោយពីថៃប្រឌិតរឿងកងទ័ពជាន់មីនបណ្តាលឱ្យរងរបួសពេលដើរល្បាតនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ និងចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ប្រកាសថា ថៃនឹងមិនបន្តសុពលភាពប័ណ្ណការងារឱ្យពលករខ្មែរជិត១សែននាក់ទេ ពីព្រោះបារម្ភពីអសន្តិសុខ និងឧក្រិដ្ឋ.កម្មឆ្លងដែន ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងការងារថៃត្រៀមបន្តសុពលភាពប័ណ្ណការងារឱ្យពលករមកពី៣ប្រទេសធ្វើការនៅថៃបន្ត មុនពេលបណ្តេញពលករខ្មែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdNGzNrXxYO3HyrqHPwI5GbfXbePgjAkIg3lrKU_U41F3G0h9ZHMC5Yvw-UaA-n24CxEpEStWZzdXn-P8oNzb_p0NQqTPfkUKdxBwxXr9BnzlI0d10pyr2hXi1cpMtHOmVkjQb6lI2GrDZyMzJMd7k1mU_DddV3Ddx2Kse3oO9dS60ShmHYJM43taikXE4/s860/image_2025-08-19_16-48-10.png

រដ្ឋមន្ត្រីក្រសួងការងារថៃ អ្នកស្រី Trinuch Thienthong នឹងដាក់លិខិតទៅគណៈរដ្ឋមន្ត្រីដើម្បីបន្តសុពលភាពប័ណ្ណការងារពលករមកពីប្រទេសវៀតណាម មីយ៉ាន់ម៉ា និងឡាវ ដើម្បីឱ្យធ្វើការនៅថៃដោយស្របច្បាប់ រីឯពលករខ្មែរដែលមានប័ណ្ណការងារផុតសុពលភាព ក្រសួងការងារថៃនឹងពិភាក្សាជាមួយស្ថាប័នសន្តិសុខ មុនពេលបណ្តេញចេញពីប្រទេសថៃ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Reporters នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6f5t6ysH9G3pGkqdyOM5ZPFsrdMQxCTODuwzGU4noIvNfSeCFeT_fAFwatBrQVK3qxJUjFBHBMqx494JaOeYtmVqK23MPYo2k0FarFS0kmwwDGUHjYMNDOWchud140yhHsWszKGb_CJYf7LIe5oq2Aca943cBsmPNMIQts4i8f2hesiSytoZdf48cE3DU/s1024/photo_2025-08-19_16-10-55.jpg

នាថ្ងៃទី១១ ខែវិច្ឆិកា នៅវិមានរដ្ឋាភិបាល រដ្ឋមន្ត្រីក្រសួងការងារ អ្នកស្រី Trinuch បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានពីចំណាត់ការលើពលករខ្មែរនៅថៃ ក្រោយពីថៃប្រឌិតរឿងកងទ័ពជាន់មីនដាច់ជើងនិងរងរបួសនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត ថា ហេតុការណ៍កងទ័ពថៃជាន់មីនបានប៉ះពាល់ដល់ពលករខ្មែរ ជាពិសេស ពលករខ្មែរធ្វើការផ្នែកកសិកម្ម ។ យើងនឹងស្វែងរកពលករវៀតណាម មីយ៉ាន់ម៉ា និងឡាវ មកធ្វើការជំនួសពលករខ្មែរនៅកន្លែងខ្វះខាត ដោយមានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១១នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2wEf_isO-vCIsfnLT4EiRPwZottlD1j7TvcNskfLelbRVUJU0Q4bbCQ-8OwZ2d2baozs_DQE9bwvJeAsY85qCOdq5t5wHQNZSyt04XmgSk5HzTRKFYXh8vsLGTAQu18LUMuKQxOHdnA0nNO10JhEVAoajR7Q7El2WibLgPJYTo0gF7Usx4B5W3tujHjkH/s1280/photo_2025-08-19_16-10-53.jpg

អ្នកស្រីបន្តថា ការបណ្តេញពលករខ្មែរចេញពីប្រទេសថៃ គឺពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់ស្ថាប័នជាច្រើន ជាពិសេស ស្ថាប័នសន្តិសុខ ដែលត្រូវពិភាក្សាក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ។ ពេលនេះ យើងត្រៀមបន្តសុពលភាពប័ណ្ណការងារពលករវៀតណាម មីយ៉ាន់ម៉ា និងឡាវ ដើម្បីធ្វើការនៅថៃបន្ត ខណៈការងារផ្នែកកសិកម្មនឹងរងផលប៉ះពាល់ ជាពិសេស ការងារកាត់ដើមអំពៅ ដោយសារពលករខ្មែរភាគច្រើនធ្វើការក្នុងផ្នែកនេះ រីឯការងារនេសាទមិនប៉ះពាល់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibH0lKP59Tp_gbiCeIapf_ZgLlmUylnNaI9GVVfXJvVJH3Xz20vVTb5rIV73GGiEhBs_AauJLEB_LFJUwUu3q8716K3k6BEqmw7YfOflwBhpBDNFI7zJCJAnjUHogeQV4ErW5FCHn4K3YkmbT6xYj2PRMZijxR75A4XFaVSmgDlTmt7XXCSJzUi8it57H8/s1280/photo_2025-08-19_16-10-57.jpg

បច្ចុប្បន្ន ពលករខ្មែរធ្វើការនៅថៃស្មើជិត១សែននាក់ ក្នុងនោះពលករខ្មែរប្រមាណ៩ម៉ឺននាក់ធ្វើការស្របច្បាប់ ប៉ុន្តែប័ណ្ណការងារផុតសុពលភាពដោយសារបិទច្រកព្រំដែន ទើបធ្វើឱ្យពួកគេមិនអាចធ្វើដំណើរទៅប្រទេសវិញ ក្រសួងការងារថៃនឹងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ រួមទាំងស្ថាប័នសន្តិសុខ មុនពេលបណ្តេញពលករខ្មែរដែលមានប័ណ្ណការងារផុតសុពលភាព ។ លោកនាយករដ្ឋមន្ត្រី Anutin គាំទ្រចំណាត់ការរបស់ក្រសួងការងារក្នុងការស្វែងរកពលករមកពីប្រទេសផ្សេងៗ ព្រមទាំងយកជនភៀសសឹកមីយ៉ាន់ម៉ាជាង៤ម៉ឺននាក់មកធ្វើការជំនួសពលករខ្មែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGtbsyiVqZOXdIPTzDFRkQlHs2f1rUrWxNhbjQh9xm43KPP5KoMXvIXBQt74GsYsWSYVAkux1pGrT-WJJ6NlCoEvymqBCs2ysO4KafIDwj5ICmH4j3ULbJJiz8CzZxdxPoF_oUzaQFqIAsYVzxp12TMlZ5tGOapeRrW_20tF_bFqGURLCwIisaT_D0K44D/s1280/photo_2025-08-19_16-10-51.jpg

គួរបញ្ជាក់ថា ថៃបានប្រឌិតរឿងកងទ័ពជាន់មីននៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត ដើម្បីធ្វើលេសផ្អាកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ហើយថៃក៏យកហេតុការណ៍ជាន់មីនជាមូលហេតុមិនដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប និងរាលដាលដល់ពលករខ្មែរ ។ ការប្រកាសមិនអនុវត្តកិច្ចព្រមព្រៀងសន្តិភាព គឺបង្ហាញពីចរិតរបស់ថៃ ដែលតែងតែមិនស្មោះត្រង់ ក្រឡាស់ពាក្យសម្តី ចោទប្រកាន់ អស់ពីលេសមួយ ចូលលេសមួយទៀតរាប់មិនអស់ ៕

ឆេចហ្សី ព្រួយបារម្ភពីសុវត្ថិភាពនៅផ្លូវថ្មើរជើងចតុមុខក្រោយមានករណីបាត់របស់ច្រើន

0

អ្នកបង្កើតមាតិកា ឆេចហ្សី បានចេញវីដេអូមួយដោយនិយាយថាផ្លូវថ្មើរជើងចតុមុខឬ Walk Street លែងសុវត្ថិភាពទៀតហើយបន្ទាប់ពីនាងត្រូវបានគេលួចទូរសព្ទ។ កញ្ញាបានបង្ហាញការសោកស្តាយនិងព្រួយបារម្ភចំពោះកន្លែងទេសចរណ៍ព្រោះកាលណាមិនសុវត្ថិភាពគេលែងចង់ទៅទៀតហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyvJKxVSPGkMRBTW68cvHt_QYp32nBzHyF3MEWgh2Xi3KGNO_9k6mUj4tKjm3cXKTPG_u6OpK4_tP_s5KuIw0vezgKLCkcIvt6Fe_dp4rySgMfmsui4n9IUYVfE7tvvw-6r9d07QYbttr2wqKJfHZJWBzVh0UWyRPvqSiiGr39gKaW_bBrsxqQttaAE1KP/s1896/image_2025-11-11_09-37-39.png

តាមរយៈវីដេអូដែលបង្ហោះនៅយប់ថ្ងៃទី១០ ខែវិច្ឆិកា អ្នកបង្កើតមាតិកា ឆេចហ្សី បាននិយាយថាវាពិតជាគួរឱ្យសោកស្តាយដែល Walk Street ជាកន្លែងទេសចរណ៍មួយផ្តល់ចំណូដល់អ្នកលក់ មកជាកន្លែងមួយដែលអសុវត្ថិភាពធ្វើឱ្យមនុស្សលែងចង់ទៅធ្វើឱ្យបាត់បង់ចំណូលធំមួយ។ កញ្ញាបានបន្តថាមួយរយៈក្រោយនេះ នៅ Walk Street មានករណីលួចកាបូប លួចទូរសព្ទ មានការកើនឡើងហើយនាងក៏ជាជនរងគ្រោះម្នាក់ក្នុងចំណោមនោះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjukYp98Ji2brhjqVBd1filATelVhNGgKCzGEj8HTypkFODd0P0eI8d6EfYh6wBvlaS7gTsOhAaAsuMy9eqmfcndlZkwqsANnuJzakMB7SYk7ta_Cs7aIXCuetFEH0SEDf0HxKSMKFpVyHISbxTBUkuGBPkigt4A9a7aKBuZ-cxss6sZqWUx0TLi4PcJPXx/s2048/image_2025-11-11_09-37-40.png

ឆេចហ្សី បានរៀបរាប់ថាកាលពីថ្ងៃសៅរ៍ នាងបានទៅលេង Walk Street ដោយបានពរក្មួយហើយដាក់ទូរសព្ទនៅក្នុងកាបូបត្រឹមតែ៤-៥នាទីប៉ុណ្ណោះរកទូរសព្ទលែងឃើញ។ ភ្លាមៗបានយកទូរសព្ទផ្សេងខលទៅប៉ុន្តែត្រូវបានបិទ ដែលនេះអាចបញ្ជាក់ថាមិនមែនជាការធ្វេសប្រហែលធ្វើជ្រុះ តែគេបានលួចយកទៅបាត់ហើយ។ ក្រោយមកនាងក៏បានដាក់ពាក្យបណ្តឹងនៅមុខវត្តដែលនៅ Walk Street ប៉ុន្តែនៅមិនទាន់ទទួលបានដំណឹងអ្វីទេនៅពេលនេះខណៈអ្នកនៅជុំវិញខ្លួនថារបស់តែបាត់ហើយគឺបាត់ហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLsDDdOPG0oT9TGpQWtbxwsIYn96vHk6hFgSezEwHLuWiINLZmLtPH7DfWDxLgzIrLV8ktKcBolFpNeii_6hpYrraWiwGvTKv2FP0Sh7Vg_rLnQkx198sEiYtLDyb7kz7AEgTIFXHR9t5XWip3ze4koRGfLxDY7s6HwCOEQkIV4F9VSPOvBJg-5d2J4Ulw/s2048/image_2025-11-11_09-37-50.png
អ្វីដែលធ្វើឱ្យនាងកាន់តែមិនស្រួលចិត្តនោះគឺនាងឃើញ អ៊ំពូមីងដែលមនុស្សអាយុច្រើនមកពីខេត្តមកលេងនៅ Walk Street ហើយបាត់របស់គឺពួកគាត់ភ័យស្លន់ស្លោរ ខណៈទម្រាំបានរបស់មួយៗមានការសន្សំយូរ។ ឆេចហ្សី ថានាងជាជនរងគ្រោះប៉ុន្តែនៅមានជនរងគ្រោះដែលពិបាកជាងនាងទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_fwpJo1Er98yVJ6VKDsCQ5nAnpyKCyN_dIvq5hZ3ITKEeZy8lBFiaT8fs1j9Avl2teYQf6h5s_RveovXt7gpicRtxTjWkLROg_uBNMHv6uZidx5elE4HbLwyLjfatfI8NAYvYOaSkY-fKN7hOaoI05OKAs-_kS-hXh7GlBjp8HC0FRgXGWNEuKtiSfb8S/s2048/image_2025-11-11_09-37-52.png

ជាចុងក្រោយអ្នកបង្កើតមាតិការូបនេះបានផ្តាំផ្ញើទៅកាន់អ្នកទៅកម្សាន្តឱ្យថែរក្សាទ្រព្យសម្បត្តិខ្លួននៅពេលដើរកម្សាន្តនៅ Walk Street ហើយកុំទៅកន្លែងណាចង្អៀតៗ ខណៈដែលនាងក៏លែងមានទំនុកចិត្តក្នុងការទៅលេង Walk Street ទៀតហើយ៕

លែងទប់អារម្មណ៍ ឡូរីន ឆ្លើយតបទៅកាន់អ្នករិះគ.ន់រឿងស្លៀកពាក់ស៊ិ.ចស៊ី

0

ថ្មីៗនេះអ្នកលេងបណ្តាញសង្គមមួយចំនួនដឹងមកហើយថា ឡូរីន បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលនាំឱ្យមានការជជែកវែកញែកទៅលើការស្លៀកពាក់របស់នាងរហូតមានមតិថានាងស្លៀកពាក់មិនសមជាសង្សារកំពូលតារា។ មានទាំងការសរសើរនិងរិះគន់ ឡូរីន ក៏បានឆ្លើយតបនិងបង្ហោះជាសាធារណៈទៅកាន់គណនីមួយដោយនិយាយថាមើលរឿងនោះច្រើនពេកបម្រុងតែ SP ពាក់អាវកក្អមក៏ SP ដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJIwQbJ83n21g_YS9eRt_WKXnPu9Hxcdt88CzNkDkIDLLJRIq0DqBD-IJ6gNaFrc5G9HftO3CI8XLX5ygdAomGIUDx4r33R0hx5pB-i3mqFYhPJ_DlbZZP51PgpVhYnIoCLL6Le6lrO7WWznjFh1a1lnE9m8tS7M4LlYi24frf6moZf0ZUK_0baaK0ZET1/s1911/image_2025-11-10_15-21-26.png
កាលពីយប់ថ្ងៃទី៩ ឡូរីន បានបង្ហោះរូបភាព Screenshot មួយឆ្លើយតបទៅកាន់គណនីបណ្តាញសង្គមបញ្ចេញមតិរិះគន់នាង។ គណនីដែល ឡូរីន ពុំបានបង្ហាញឈ្មោះនោះមានការខម្មិនដាក់នាងថា «អ្នកណាក៏ស្រឡាញ់ខ្លួនឯងហើយនិងស្រឡាញ់ស៊ិចស៊ី តែរបៀបស៊ិចស៊ីមិនមែនយើងស្លៀកលេចសុដន់ឬមួយលេចគូទបានគេហៅថាស៊ិចស៊ីទេគឺរាងយើង ស្គម គ្មានក្បាលពោះយើងអាចស្លៀកខោរឹប ឬមួយពាក់អាវរឹបឱ្យឃើញរាងយើងអានោះក៏គេហៅថាស៊ិចស៊ីដែរ មិនមែនដល់ថ្នាក់នេះ។ រូបថតណាឃើញប្អូនចូលចិត្តលេចដោះសុដន់ គូទ យូរៗទៅមើលស្រដៀងដូចគេថតរឿងជប៉ុនទាំងដែលខ្លួនឯងមានសង្សារគឺ តារាលំដាប់ប្រទេសខ្មែរលើកតម្កើង វប្បធម៌ខ្មែរ ច្រៀងបទចម្រៀងមានអត្ថន័យ ខ្លួនឯងវិញ ស្លៀកលេចលើៗក្រោមដូចជាមិនគោរពសង្សារខ្លួនឯង។ មួយទៀតដូចជាមិនសូវឱ្យតម្លៃនារីខ្មែរសោះស្លៀកពាក់ របៀបនេះភាគច្រើនគឺស្រីយួនគេចូលចិត្តណាស់។ នាមយើងជាខ្មែរគួរតែស្លៀកបាត់បាំងគេខ្មាស់ ជាតិខ្មែរស្អាត ល្អដោយសារស្រីហេតុអ្វីស្រីរូបនេះយកកេរ្តិ៍ខ្មាស់របស់ស្ត្រីខ្មែរមកបង្ហាញនៅលើបណ្តាញសង្គមរហូត»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj04h6l6gKz-cOCYnc6fDmoqnBaZ2UBGg6M-Ed7pzYkUVrwcDBnjxvVRwJ7trsAeuW3u4yJU8fQASK0QevL19d-Rr_fl-OJXwo1-QwZAAOzmWfU58hKzFzSmhu7juYwCc_V57L98Lq82xHhEYnsFaldR4y8F3DiwbYcnY3CY9P6_QfaCG19WlK1EFWEyUCe/s2048/image_2025-11-10_15-21-22.png
ការបញ្ចេញមតិនេះ ឡូរីន បានឆ្លើយតបវិញថា «មើលរឿងហ្នឹងច្រើនពេកដឹង?ពាក់អាវកក្អមក៏ដោយ តាsp sp អៃ E»។ បន្ទាប់ពីបង្ហោះប្រតិកម្មរបស់ខ្លួនមិនបានប៉ុន្មាន ឡូរីន បានសម្រេចចិត្តលុបវិញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3-pxeRxwGIeXPuunILPc2WTrNT9QvVmFlLcikfUqM_PXi8n3syOfQWd-lUCFr_gsJitBtoE9NdenvJs8zvhusjOrGYCZcxP6Kw9r8WETaeNdI-aTV2DbKQSi3jzqzysYbTPQcnthGqoo0I_wrSL-wunprAhIz1xTq8TIZovxTOMa8s5eX1dsYhGv6LTel/s1280/photo_2025-11-10_13-48-53.jpg

គួរបញ្ជាក់ផងដែរ ឡូរីន សង្សារ វណ្ណដា ត្រូវបានសរសើរថាពូកែខាងធ្វើម្ហូបប៉ុន្តែជារឿយៗតែងតែត្រូវមហាជនរិះគន់រឿងការស្លៀកពាក់របស់នាង។ មានពេលខ្លះនាងទប់អារម្មណ៍មិនជាប់ក៏បានបង្ហាញប្រតិកម្មប៉ុន្តែក្រោយមកបានលុបវិញជាក់ស្តែងដូចករណីថ្មីៗនេះជាដើម៕

ប្រធានគណបក្សនយោបាយណែនាំឱ្យរដ្ឋាភិបាលថៃចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្រោយថៃប្រឌិតរឿងកងទ័ពជាន់មីន

0

ប្រទេសថៃ ៖ វាបានក្លាយជាទម្លាប់ឱ្យតែស្រុកទេសមានសន្តិភាពឡើងវិញ ស្ថានការណ៍នៅព្រំដែនស្ងប់ស្ងាត់ ស្រាប់តែមានព័ត៌មានពីខាងថៃថាកងទ័ពខ្លួនជាន់មីនភ្លាម ដែលនេះជាចេតនារបស់ថៃប្រឌិតរឿងជាន់មីនធ្វើឱ្យស្ថានការណ៍តានតឹង និងទម្លាក់កំហុសលើកម្ពុជាម្តងហើយម្តងទៀត ។ ហេតុការណ៍កងទ័ពថៃជាន់មីននៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត ក៏ជាការប្រឌិតដែរ ដើម្បីថៃមានលេសមិនដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប និងផ្អាកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ ក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtYh2Vao-p5sC7DU0NB3fB4XRMFuPva8oipSoOi7sswKJ7dWC5puamuGbAKrwi9yNZIDpsesGtw8hHp98PF0ugkABP9xcdu06yAoo9GQMmD0tiC9GC_njq_SwYuiw7rcCLdRejwpYbn7Z6qeRng8aHYnkJaCOIJcyXWLQZoXaA5XOkDdbhK7PufuFlh-aM/s900/photo_2025-11-11_10-47-35.jpg
ក្រោយថៃប្រឌិតរឿងកងទ័ពខ្លួន២នាក់ជាន់មីនដាច់ជើងស្តាំ និងរងរបួស នៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រធានគណបក្សថៃសាងថៃ អ្នកស្រី Sudarat Keyuraphan បានណែនាំឱ្យរដ្ឋាភិបាលថៃចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយអ្នកស្រីថា ថៃពុំទាន់ទទួលបានអធិបតេយ្យភាព តំបន់ព្រំដែនពោរពេញដោយហានិភ័យ ការចរចាសន្តិភាពគ្មានប្រយោជន៍ ហើយជនជាតិថៃប្រឈមនឹងគ្រោះថ្នាក់រហូតមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZwrC4BpCpTAVmo3MqD_VHywqEhg3sqHNSOC7PfCBbSXtVL3GYubFBe01wIr5VmAtP8NSp2rVcvAftisJY7YxE8WdLnKou4XJ67OMxGec3h1yIsS5z41rQrnw_DwxeoxOUIkdg-dxG_WvPs5RphUwacFsqgEJ8hG2p5bpLxLd1muLPkwHPO0z59b3kyeIj/s1280/photo_2025-11-11_08-42-44.jpg

កាលពីថ្ងៃទី១០ ខែវិច្ឆិកា ប្រធានគណបក្សថៃសាងថៃ អ្នកស្រី Sudarat បាននិយាយពីកងទ័ពថៃជាន់មីននៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កន្លងមក គឺគ្មានប្រយោជន៍សម្រាប់ថៃ ជាពិសេស ថៃមិនទទួលបានទឹកដីរបស់កម្ពុជា ។ ពលរដ្ឋថៃសួរថា តើរដ្ឋាភិបាលអាចដណ្តើមយកតំបន់នៅប្រាសាទតាក្របី ច្រកអានសេះ និងតំបន់ផ្សេងៗរបស់កម្ពុជាដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQQMPvCyjWYWKg1Qm36NZMXLFoGA2XjPefFk5qfE-HQulqvEMPo6n3oEANuFId-UvzcR6pSKcjNYxcTOUegzxxue7Jx93TGQJ1K1p8nK1R7i-gWij6HVjlW1SaGu6a5NPJr2L9XGSbp4v51URXnG9O90QDThROX1DSEizKtdk-DxHf_9QSnGdvY6QrcSWk/s1024/photo_2025-11-11_10-47-36.jpg

ប្រធានគណបក្សថៃសាងថៃបន្តថា ការបញ្ជាឱ្យឈប់បាញ់ពេលសង្គ្រាមកន្លងមក ធ្វើឱ្យកងទ័ពថៃបាត់បង់ឱកាសដណ្តើមយកទឹកដីកម្ពុជា និងថៃចាញ់ប្រៀបផ្នែកកងទ័ពនាថ្ងៃអនាគត ខណៈពលរដ្ឋនៅព្រំដែនរស់នៅប្រឈមនឹងគ្រោះថ្នាក់ ។ ការឈប់បាញ់មិនបានជួយការពារអធិបតេយ្យទេ ប៉ុន្តែវាឆ្លុះបញ្ចាំងពីរដ្ឋាភិបាលថៃខ្វះសមត្ថភាពក្នុងការចរចាទ្វេភាគី ថែមទាំងបាត់បង់ប្រយោជន៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOOHpXq4hQahyHHDby7jrM6772qESFcQhyFmcIDTeYFTSad0ncHwz-7547R1N5AZxuFqro8I2Bk1nauQ4RbVbZrCbEpb5aoS7PC9E5-yDkXL5y-jFRsyhiHcFmUXYk7I8h2dRy9VjqrF9gJb7nLV-XIKzG5N2kBbUtMlEAKYzYTNQse4p6dqDwIJ4tCqvt/s1200/photo_2025-11-10_13-48-29.jpg

ការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ មិនទាន់មានលទ្ធផលនៅឡើយ ពីព្រោះកងទ័ពថៃនៅតែមានគ្រោះថ្នាក់ដោយសារជាន់មីនជាបន្តបន្ទាប់ វាធ្វើឱ្យពលរដ្ឋបារម្ភពីរដ្ឋាភិបាលមានចំណាត់ការដូចម្តេចនៅតំបន់ព្រំដែន ។ ហេតុនេះ រដ្ឋាភិបាលគួរបង្ហាញផែនការសកម្មភាពក្នុងកិច្ចព្រមព្រៀងសន្តិភាពឱ្យបានច្បាស់លាស់ ដោយកំណត់តំបន់គោលដៅ ពេលវេលា ថវិកា និងយន្តការតាមដានលទ្ធផលជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាថា ការចុះកិច្ចព្រមព្រៀងសន្តិភាពមិនមែនជាការទូត ប៉ុន្តែទទួលបានលទ្ធផលជាក់ស្តែង និងកាត់បន្ថយហានិភ័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibuTHj3ZpemaMER_pfRKDCOGz1BQ6C4YR3U7LDLfAZjHZBp1zTsOCXvgQc_OYbI6ikzZXiIZkcCoXZRsJb-y8sM2feCyJ1iRdPl4RoBgKA21tFRbx9FsgdNYHTy4HcWs6NgikSR4JmYWMPaGQ2E2CsnzequNZ-w0RTAYF56as-7329jlRDMk03mU3_B9e8/s1280/photo_2025-11-10_13-48-31.jpg

លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul និងរដ្ឋាភិបាលថៃ ត្រូវតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់ជាមួយរឿងមីន មិនអាចព្រងើយកន្តើយ ឬចាត់ទុកជាគ្រោះថ្នាក់ ។ រដ្ឋាភិបាលត្រូវប្រញាប់ចាត់វិធានការជាបន្ទាន់ដើម្បីការពារអធិបតេយ្យ ផ្តល់សុវត្ថិភាពដល់ពលរដ្ឋនៅព្រំដែន ។ នេះបើតាមការលើកឡើងរបស់ប្រធានគណបក្សនយោបាយថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzPSA2bMvQRUD-t2SetWEhc_uMZGbOrjBE4aq9M4OEcqEPsIuOfbvzehR2uSw7wQmq7uv_PBSLvtannqVseFFQ89dWOYm4CCdKf_KbHwTs5VOxwV2b5z4YOdzPQ_q5TXI8uVfEJWDoT5Uc-8iFKEqK4-FpbJXMrhJmCCnHsx4bCDEPd1bnxwxkfjtL2bob/s1280/photo_2025-11-10_13-48-34.jpg

គួរបញ្ជាក់ថា ក្រោយថៃប្រឌិតរឿងកងទ័ពខ្លួនជាន់មីននៅខេត្តស៊ីសាកេត នាយករដ្ឋមន្ត្រីថៃបានប្រកាសផ្អាកអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា និងមិនដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប ។ រាជរដ្ឋាភិបាលកម្ពុជាបារម្ភយ៉ាងខ្លាំងក្រោយពីប្រព័ន្ធផ្សព្វផ្សាយជាច្រើនដកស្រង់សម្តីរបស់ថ្នាក់ដឹកនាំថៃ ដែលបង្ហាញថាថៃផ្អាកការអនុវត្តនូវសេចក្តីថ្លែងការណ៍រួមដែលនាយករដ្ឋមន្ត្រីកម្ពុជា-ថៃបានចុះហត្ថលេខាក្រោមវត្តមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjkBanhpFc3n0baGIbqXERUi5ZiYyu9Hy-HihzloXvZRCjuqGMFeruQZH_sGkCQU8UXFV5q4qjdGn-S9RSzcAIGwyVqQ6hc4oeKTeVX-WAK7W5aKBgVZZmSt5RyLJOQ4HlTUQEgGYM3EmFBibn0GFU6hnRfYMDaoX-aBIe_ValbK0FBatpE8cmJjH5w8vr/s1280/photo_2025-11-11_08-42-44%20(2).jpg

ក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់យ៉ាងមុតមាំថា តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិឡើយ ។ ក្រសួងការពារជាតិកម្ពុជាបន្តប្តេជ្ញាចិត្តធ្វើការឱ្យបានជិតស្និទ្ធជាមួយភាគីថៃ ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ជាពិសេស ធានាសន្តិសុខ និងសុវត្ថិភាពរបស់ពលដ្ឋ ស្របតាមសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ ៕

កងទ័ពអាកាសថៃ ប្រកាសបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពទាំងអស់ជាមួយកម្ពុជា

0

ប្រទេសថៃ៖ កងទ័ពអាកាសថៃ បានប្រកាសថាខ្លួននឹងបញ្ចប់ការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទាំងអស់រវាងប្រទេសថៃ និងកម្ពុជា រហូតដល់សកម្មភាពអរិភាពណាមួយរបស់កម្ពុជាត្រូវបានបញ្ឈប់។ ការប្រកាសនេះ គឺជាការសម្រេចចិត្តដោយឯកតោភាគីរបស់ភាគីថៃ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYZPK_HAMzOEIjGoE31wsKW-liMoTyxx5j3uny5RbS5qUhwAdEnxx1lp4YC5GS-uHr4K85GyqMDQFAdzrZjGZdIxCK1h2waghJX0bIh8Z6YJTdn2qBbPRpTm-iamDWo_8t1yeM3CYNFSa_YB4yGFNEkWWU4c3w21A-kka3zADvJWB51Eoye8ameqS7zR5r/s1280/photo_2025-11-11_10-10-36.jpg

នៅម៉ោង ៤រសៀល ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីកើតមានហេតុការណ៍ទាហានថៃបានដើរជាន់មីនផ្ទុះរងរបួសចំនួនពីរនាក់បន្ថែមទៀត ទំព័រហ្វេសប៊ុកផ្លូវការរបស់កងទ័ពអាកាសថៃបានចេញសេចក្ដីជូនដំណឹងមួយដើម្បីបញ្ជាក់ថា “កងទ័ពអាកាសភូមិន្ទថៃ នឹងបញ្ចប់ការអនុវត្តកិច្ចព្រមព្រៀងគ្រប់បែបយ៉ាងរវាងប្រទេសថៃ និងកម្ពុជា រហូតដល់សកម្មភាពគំរាមកំហែ.ងរបស់កម្ពុជាត្រូវបានបញ្ឈប់។

សេចក្ដីជូនដំណឹងនេះបានបញ្ជាក់ថា “កងទ័ពអាកាសថៃ នឹងអនុវត្តកាតព្វកិច្ចរបស់ខ្លួនដោយកិត្តិយស សេចក្តីថ្លៃថ្នូរ និងដោយចាត់ទុកផលប្រយោជន៍ល្អបំផុតរបស់ប្រទេសជាតិជាអាទិភាព”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAL9YbF6Uva0cN0WoYq42lKVpixY_y4BnGyUWnyff8LD_m0xMoHnTXMuAJahKONdEjv6kCF_eyTC6KC2tFYPD8eoUUhXFrwGGqlGTTmuFrXF9RWmnpXyP0t8hWnEi_ODyhU7gkDC9mMAJTxfffdn9EbboJ7QPBzpySuFBoT_X_8XjibXmaerkKHSHzZ3H_/s1200/photo_2025-11-11_10-10-36%20(2).jpg

ជាមួយគ្នានេះដែរ បើតាមសេចក្តីប្រកាសព័ត៌មានរបស់កងទ័ពភូមិន្ទថៃ (RTA) ស្ដីពីលទ្ធផលនៃការចុះពិនិត្យទីតាំង ការផ្ទុះនៅតំបន់ Huai Tamaria គ្រាប់មីនដែលផ្ទុះកាលពីម្សិលមិញនេះបានអះអាងថា គឺជាគ្រាប់មីនទើបដាក់ដាំថ្មីៗ ដែលនេះជាការបំពានលើសេចក្តីប្រកាសរួម និងជាអំពើបង្កអរិភាព ដែលនាំឱ្យមានភាពជៀសមិនផុតពីការបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពរវាងគ្នាទៅវិញទៅមក។

ឆ្លើយតបនឹងការចោ.ទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ និងផ្អែកលើការសម្រេចចិត្តដោយឯកតោភាគីបែបនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស បានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាសូមបដិសេធយ៉ាងដាច់អហង្ការចំពោះរាល់ការចោទប្រកាន់របស់ប្រទេសថៃ ថាកម្ពុជាបានដាក់មីនថ្មីនៅតាមព្រំដែនជាមួយប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQrlrtj2eHf4frdJsVe_1ngGG-Ljx1ALg1VDglYHqD82EKiInq4M-y7aEODOqpLqnlH5dSB9rRdBUer9ZdDkXMWQjTtKlDB6exMdidXFss9cmqwfddDvQNDpsZ-ewu0WUvpdCL44r0IGmqIxoGhZYFfEWsQkzOgQEL41bJ7b7NCh1UW2a2Fp5mQ5U6QAEt/s1280/photo_2025-11-11_08-42-44%20(3).jpg

រាជរដ្ឋាភិបាលកម្ពុជា ក៏សូមបញ្ជាក់ជាថ្មីដែរថា កម្ពុជានៅតែប្តេជ្ញាអនុវត្តសេចក្តីថ្លែងការណ៍រួម ដែលត្រូវ បានចុះហត្ថលេខាជាមួយនិងការសាទរយ៉ាងខ្លាំងក្លាពីសហគមន៍អន្តរជាតិ។ ក្នុងនាមជាប្រទេសដែលបាន គាំទ្រយ៉ាងមុតមាំ និងជារដ្ឋភាគីនៃអនុសញ្ញាហាមឃាត់មីនប្រឆាំងមនុស្ស កម្ពុជាមិនដែលបានប្រើប្រាស់ ហើយក៏នឹងមិនប្រើប្រាស់មីនថ្មីឡើយ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងផងដែរចំពោះ ការសម្រេចចិត្តដោយឯកតោភាគីរបស់ភាគីថៃ ក្នុងការផ្អាកការអនុវត្តសេចក្តីថ្លែងការណ៍រួម ទាំងដែលសេចក្តីថ្លែងការណ៍រួម ក៏ដូចជាកិច្ចព្រមព្រៀងនានាដែលចុះហត្ថលេខានៅប្រទេសម៉ាឡេសុី ត្រូវបានចូលរួមធ្វើជាសាក្សី និងមានការសម្របសម្រួលដោយសហរដ្ឋអាមេរិក និងម៉ាឡេសុី ក៏ដោយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg55LRVhfM2guengdGMIl7jGd_-eFzBGRo9fSW3QhFQujwxt8U4rR-Nk7i6ZrlldukCiuat8byf9vjU0ve0B8FgqF7cZgjRIZhooc4M9VMNUW04VeA4ArUL_3Yed32YKFoMUPJ_izZTiASRfjx2W8nQirZfYd5c3TnJA0iQVGkQrlPqsP0T_3g9W3q1eC5i/s1080/image_2025-11-11_10-58-09.png

BLACKPINK ជួយសង្គ្រោះក្រុមហ៊ុន YG

0

ដំណើរទេសចរណ៍ជាសកលរបស់ BLACKPINK បានចូលរួមចំណែកយ៉ាងធំធេងក្នុងការជួយសង្គ្រោះ YG Entertainment ពីការខាតបង់។ យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េ ក្រុមហ៊ុនកម្សាន្ត YG ទើបតែបានប្រកាសប្រាក់ចំណេញប្រតិបត្តិការរួមរបស់ខ្លួនក្នុងត្រីមាសទី៣ ឆ្នាំ ២០២៥ គឺ ៣១.១ ពាន់លានវ៉ុន ដោយប្តូរពីការខាតបង់ ៣.៦ ពាន់លានវ៉ុនក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនទៅជាប្រាក់ចំណេញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHdW73WK7uxzpbk7DBQFdeP5bL9zvZkPk2WVjrsxcGBRtR5h5ydD0JOePx22sV8uPg-x6focV66cqYtyT8f0qnBkUOaY_IEYRoCz02yCOSvtslDbND3aK71l5ZRNW_1HRPNQyhQSXRuJrVxQnN8CX_y69WLcdz5IkNgKvpP6g2WqnHciudsRGyxgvNjuN8/s1366/image_2025-11-10_16-46-16.png
ប្រាក់ចំណូលរបស់ក្រុមហ៊ុនឈានដល់ ១៧៣.១ ពាន់លានវ៉ុន កើនឡើង ១០៧.២% ពីឆ្នាំមុន។ ប្រាក់ចំណេញសុទ្ធក៏បានវិលមករកកម្រិតរកប្រាក់ចំណេញវិញផងដែរ ដោយឡើងដល់ ២៤,៤ ពាន់លានវ៉ុន។ កន្លងមក យោងតាមទិន្នន័យពីក្រុមហ៊ុនព័ត៌មានហិរញ្ញវត្ថុ ការប៉ាន់ប្រមាណជាមធ្យមនៃប្រាក់ចំណេញប្រតិបត្តិការរបស់ YG ដែលព្យាករណ៍ដោយឧស្សាហកម្មមូលបត្រគឺ ៣៣.៩ ពាន់លានវ៉ុន ប្រាក់ចំណូល ១៩៨.៤ ពាន់លានវ៉ុន និងប្រាក់ចំណេញសុទ្ធ ២៥.២ ពាន់លានវ៉ុន។ ទោះបីជាលទ្ធផលជាក់ស្តែងទាបជាងការរំពឹងទុករបស់ទីផ្សារបន្តិចក៏ដោយ YG បាននិយាយថា ប្រាក់ចំណូលត្រីមាសទី ៣ក្នុងឆ្នាំនេះគឺជាចំនួនខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្រ្តត្រីមាសទីបីរបស់ក្រុមហ៊ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg74LROE5CiJTPTi1OJLaPEFsB3rTnd6Aqlbww4YN3FAULp3Dd0nIHYIPiozvDcKnOJdD7NsLILBFAUbvEHe15GraKtsn6zTddtsvEhfAdrxdh_SYdGJPcEJwhjHATXlOPbOmQR4cvLWi8yau8IElx1aF66p88N2Me-c9MsDuyml9Id6mbqyK3_H2FChTa/s1080/image_2025-11-10_16-46-13%20(2).png

YG បានពន្យល់ថា លទ្ធផលនេះបានមកពីការចេញអាល់ប៊ុមថ្មី និងសមិទ្ធិផលឌីជីថលរបស់ Treasure និង Baby Monster រួមជាមួយនឹងភាពជោគជ័យនៃដំណើរទេសចរណ៍ទូទាំងពិភពលោកដោយ BLACKPINK, Treasure និង Baby Monster ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioQQgiwVw0UZS_GsGDxQl0db4hW2jCxGW6KSG1ZEwaG0tjniEfCzg4pK2dGnL1l6s_hnZa4NHxKytj7vz7cCErgGP8CU8F6n7RhRXLJAJ0zZiaTmXX-5i5lkqKQ_JSehv8naJj6lAzZiyLO_cAyV-YA0MLZAWD_5XcuTetVOyEWLPHBr6D_hMQPe9TKHZi/s2048/image_2025-11-10_16-46-14%20(2).png
យើងនឹងបន្តពង្រីកសកម្មភាពរបស់សិល្បករដែលជាសាខារបស់យើងដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់កំណើនប្រកបដោយចីរភាពនាពេលអនាគត» សង្កត់ធ្ងន់ថាចំណុចកណ្តាលនៃការរីកចម្រើនរបស់ YG លើកនេះគឺ BLACKPINK ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_yM7FJKwZLR_jcddfGqTGDZYTQMcsDPtC3lg_d5j4MAGHMXC0F39p_gV-l6Hlavc1Vv3J_wxN_nmU7Hdh8ghmwq8baBpDbS7dOvWk2jpEIgs6vgzU5QL9iRgnGRr7OpKoHsa_1nWYsgZ0HtZ39sCq6DNCryu5-wETfprzFfdngQpsnsMih0UUHCkR9uXZ/s2048/image_2025-11-10_16-46-11.png

ដំណើរទេសចរណ៍ជុំវិញពិភពលោក Deadline របស់ BLACKPINK បានចាប់ផ្តើមនៅក្នុងខែកក្កដា ហើយនឹងមានរយៈពេលរហូតដល់ខែមករា ឆ្នាំ២០២៦ ជាមួយនឹងកម្មវិធីចំនួន ៣៣និងការរំពឹងទុកថានឹងមានអ្នកចូលរួមជាង ២ លាននាក់។ ទោះបីជាទំហំនៃកម្មវិធីបន្ថែមមិនត្រូវបានបង្ហាញក៏ដោយ ជាមួយនឹងការប្រគំតន្ត្រីនីមួយៗទាក់ទាញអ្នកទស្សនាប្រហែល ៦០,០០០នាក់ ដំណើរកម្សាន្តនេះត្រូវបានគេរំពឹងថានឹងបន្តមានឥទ្ធិពលវិជ្ជមានលើប្រាក់ចំណូលរបស់ YG នៅឆមាសទីមួយនៃឆ្នាំ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjW_X7j2SMPUvEhsaW82y7vcbGDKyKGKaOnSXpuKXlDZWE5O6yQmNP4uA1_emhJYUyFyn8WppAx9p75CgOHpisDn5pbDXJoejlBILFwfqHn7qAhCpb9y3BDenKf45FBNVW_4YbvI630XdS5rbiYHoYgRhTTlLLTOpcSWP7OhmWYQiXD6ZNWmd9mkyrzMqqI/s2048/image_2025-11-10_16-46-10.png

អ្នកគាំទ្រកំពុងរង់ចាំការត្រឡប់មកវិញរបស់ Blackpink ជាមួយនឹងអាល់ប៊ុមថ្មី។ ទោះជាយ៉ាងណាក៏ដោយ YG មិនទាន់បង្ហាញកាលបរិច្ឆេទចេញអាល់ប៊ុមផ្លូវការនៅឡើយទេ ដោយគ្រាន់តែនិយាយថា អាល់ប៊ុមនេះស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការបញ្ចប់ ហើយ Blackpink បានបញ្ចប់ការថត MV ថ្មី។ ថ្មីៗនេះ មានព័ត៌មានថា អាល់ប៊ុមរបស់ Blackpink នឹងចេញនៅខែមករា ឆ្នាំ២០២៦៕