យោងតាមខ្លឹមសារបង្ហោះពីផេក Re-IDEA បានបង្ហាញថា ដ្រូនថៃដែលធ្លាក់ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង៨យប់មិញនេះ គឺជាប្រភេទ Dominator XP ដែលជាដ្រូនយោធាខ្នាតធំរបស់ថៃមានតែ ៣ គ្រឿងគត់ ដែលថៃបានចំណាយលុយជាង ៥៧លានដុល្លារក្នុងការអភិវឌ្ឍន៍វា (ទិញ) ដោយបើចែកទៅក្នុងមួយគ្រឿងមានតម្លៃ ១៩លានដុល្លារអាមេរិក ។
.jpg)
តាមការរៀបរាប់បន្ថែមរបស់ប្រភពខាងលើនេះ ទាក់ទងនឹងការថែទាំ គ្រឿងបន្លាស់ ការដឹកជញ្ជួន ការហ្វឹតហាត់ ថៃបានចំណាយអស់ ២៧លានដុល្លារអាមេរិកសម្រាប់ ៣ គ្រឿងនេះពីប្រទេសអុីស្រាអែល។

ដោយឡែកចំពោះការបំពាក់បច្ចេកវិទ្យា ថៃបានអស់ជាង ៣០លានដុល្លារអាមេរិកពីប្រទេសមុិចសិច និងចំណាយ ៤លានដុល្លារអាមេរិកក្នុងមួយគ្រឿងបន្ថែម សម្រាប់សំបកតួរដែលធ្វើពីលោហៈធាតុពិសេស។
ដូច្នេះសរុបមក ក្នុងមួយគ្រឿង ដ្រូននេះមានតម្លៃរហូតដល់ជាង ១៩លានដុល្លារអាមេរិកឯណោះ។ ហើយបន្ទាប់ពីបានធ្លាក់អស់១គ្រឿងកាលពីយប់មិញ ធ្វើឲ្យថៃនៅសល់តែ ២ គ្រឿងទៀតទេ ។.jpg)
គួរជម្រាបថា កាលពីយប់ថ្ងៃទី១៨ ខែធ្នូ ម្សិលមិញនេះ ប្រជាពលរដ្ឋបានប្រទះឃើញអាកាសយានគ្មានមនុស្សបើកមួយគ្រឿងធ្លាក់និងឆេះ នៅចំណុចភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត និងក្រោយមកក៏បានរាយការណ៍ពីករណីនេះទៅកាន់អាជ្ញាធរមូលដ្ឋាន។

ក្រោយបានទទួលដំណឹងពីប្រជាពលរដ្ឋ អាជ្ញាធរ និងសមត្ថកិច្ចបានចុះពិនិត្យដល់ទីតាំងកើតហេតុ ហើយបានធ្វើការសនិដ្ឋានថា យាននេះគឺជាដ្រូនស៊ើបការណ៍ខ្នាតធំរបស់យោធាថៃ ដែលចំពោះការធ្លាក់នេះទៀតសោត អាចមិនមែនដោយចៃដន្យឡើយ៕










