បន្ទាប់ពីបង្ហោះវីដេអូបកស្រាយចម្រៀងឱ្យបងប្អូនស្ថិតនៅក្នុងជំរុំភៀសសឹករំសាយទុក្ខកង្វល់ខ្លះតារាចម្រៀង នេន ទុំ ត្រូវបានគណនីមួយចំនួនតូចបញ្ចេញមតិរិះគន់ដែលបង្ហាញថាមិនទំនង។ ជាការឆ្លើយតប នេនទុំ បានបញ្ជាក់ថាពេលនេះលោកមិនយកខ្មែរធ្វើជាសត្រូវនោះទេហើយលោកនៅតែបន្តការងារដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpuIzTkzDNsqTfRI5LdXtOLqERb2KG893P9JH4osC1dLqmwuWLsptLWtx9jXgHOx1CE7L51S8lnBuTR64zhpTdO2PNUYWF_HYokktcm0s4aAispg7iikMLZAigqPH38Y1URuret1gEyyhGQg8bn1XhytAeLHxX-3baA27dYQqf_uKJ6OypChrTx4Sk5Dgc/s2048/image_2025-12-18_14-04-09.png

កាលពីថ្ងៃទី១៦ ខែធ្នូ តារាចម្រៀង នេន ទុំ បានបង្ហោះវីដេអូមួយដែលលោកបានយកអំណោយជូនដល់បងប្អូនភៀសសឹកដែលរងទុក្ខដោយសារតែការឈ្លានពានរបស់សៀម។ មិនត្រឹមតែផ្តល់អំណោយប៉ុណ្ណោះទេ នេន ទុំ បានយកតន្រ្តីមកព្យាបាលផ្លូវចិត្ត និងឱ្យបងប្អូននៅទីនោះរំសាយទុក្ខសោកខ្លះពីព្រោះលោកឃើញថាម្នាក់ៗគឺពិតជាមានកង្វល់ខ្លាំងណាស់។ ទោះយ៉ាងណា វីដេអូដែលផ្តល់ការសប្បាយរបស់ នេន ទុំ ត្រូវបានអ្នកលេងបណ្តាញសង្គមប៉ុន្មាននាក់បញ្ចេញមតិរិះគន់ចំពោះសកម្មភាពនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYdQV1vpc898s-ZVVwCvIz0KDhEhcg03G9mVwoNv_z5Ol5qqDyMi9aXXoiWrZyWBoGwFeQmUBW9hzL5jpTvRohJ8R7ZZKaNt6X0LhmIgTucfww2GDzjIJ_h5GlWvG2xHCNzuuvRqTR-XClByAb59NNriPm2YlWieDG9HzuS37VdLc-zKBAxRCIWBUhRmPj/s2048/image_2025-10-23_09-06-43%20(3).png

នៅថ្ងៃទី១៨ ខែធ្នូ នេន ទុំ បានចេញវីដេអូមួយជាមួយនឹងចំណងជើងថា «ខ្ញុំមិនយកខ្មែរធ្វើសត្រូវឡើយ តស់ជួយគ្នាបន្តទៀត»។ តារាចម្រៀងរូបនេះបាននិយាយថា មានអ្នកតិះដៀលលោកប៉ុន្តែមានចំនួនតិចនោះទេខណៈក៏មានអ្នកឆាតមកលើកទឹកចិត្តកុំឱ្យគិតច្រើនចំពោះការរិះគន់នេះដោយជំរុញឱ្យធ្វើមូលនិធិបន្ត។ លោក នេន ទុំ បានបញ្ជាក់ថាលោកនឹងមិនឈប់នោះទេហើយក៏មិនយកខ្មែរណាមកធ្វើជាសត្រូវក្នុងពេលនោះទេហើយអ្នកផ្សេងគិតយ៉ាងមិចគិតចុះប៉ុន្តែលោកទៅផ្ទាល់បានដឹងថាទីនោះស្មុគយ៉ាងណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaoNOlS9UIMLtE3NgeuzBSF2wxDa9vNUariNTp-NhLvSpoDVnRa51imsh_1E1fRYTMBtOJJRKIpPG_0lX3vTDesoSCh9lJ6atNKkfVP6hz7daRF_a8sCNZCnX-0HbOzvcocj3TVyhovmAF4Tjfg8tA7FEVJ8NQec0oXg3Fs3V_-DHStkCX0ICsWDsFNLK8/s1280/image_2025-10-23_09-06-46%20(2).png

ម្ចាស់បទ«លុយខ្មែរ» បន្តទៀតថា នៅកន្លែងភៀសសឹកគឺពោរពេញដោយភាពស្រងូតស្រងាត់ ទឹកមុខស្ងួត ហើយលោកទៅដល់ក៏ស្លុង បាក់ទឹកចិត្តទៅតាមជាមួយដែរ។ ដូច្នេះហើយទើបលោកច្រៀងឱ្យពួកគាត់សប្បាយធូរអារម្មណ៍ខ្លះបើអង្គុយតែទុក្ខធ្វើអ្វីមិនចេញនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUe8bnOYGlFmk4r8WENJByHkC14jVa297V8kN20Ws-J8pyR1q8RhsgMfk3DRw3OrYzjt_xi8G3A3hShX5HHogJeksMaLZiEE29QAMPEdS1Vcc4g5EFiB62qRcgLFw3cIxy9C9friBaykahabgeV7_R0ujvFAJ5oDc0WJIfa8xUEXAKUWz6ASnP2jV-VAkn/s2048/image_2025-12-18_14-04-09%20(3).png

ជាមួយគ្នានេះ តារាចម្រៀង នេន ទុំ បានអះអាងដោយម៉ឺងមាត់ថាលុយជំនួយរបស់មហាជននឹងធានាមិនឱ្យបាត់ឡើយគឺនឹងបានមកដល់ដៃបងប្អូនភៀសសឹកនិងនាំអារម្មណ៍ល្អៗឱ្យពួកគាត់ធូរស្បើយជាងនេះ៕