Home Blog Page 205

ថៃ រកលេសមិនដោះលែងកងទ័ព ដោយចោ.ទកម្ពុជាថារំលោ.ភកិច្ចព្រមព្រៀងសន្តិភាពម្ដងហើយម្ដងទៀត

0

ប្រទេសថៃ៖ អាជ្ញាធរថៃបានធ្វើការចោ.ទប្រកាន់ទាំងបំភ្លៃមកលើកម្ពុជាថាបានរំលោ.ភម្តងហើយម្តងទៀតលើសេចក្តីថ្លែងការណ៍រួម កម្ពុជា-ថៃ ដែលបានចុះហត្ថលេខានៅថ្ងៃទី 26 ខែតុលា ឆ្នាំ 2025 នៅឯកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងគូឡាឡាំពួរ ហើយបាននិយាយថា សកម្មភាពទាំងនេះបានធ្វើឲ្យស្ថានភាពតាមបណ្តោយព្រំដែនកាន់តែមានភាពតានតឹង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4ekn3OGLUWo_i0aHkNdKOIi4VsXEkd4-lIJpzGC7xQMUjZFw-FFQxIjYabXEk6o1R1K5WE56RvbQ_QpRxwvkuhqT488_38MEtqNIk2-eZUeLy84z2ADsA6__d_yzYWpCyF6RnDLua8zTI3d3bz5dgKLpvuc1w2OIkl0Aw6ST4ALqXVB94Ig4q5of-JLJ3/s1280/photo_2025-11-18_09-07-52.jpg
យោងតាមការចុះផ្សាយរបស់បណ្ដាព័ត៌មាន Thai Enquirer នៅថ្ងៃទី១៧ ខែវិច្ឆិកា បានឲ្យដឹងថា អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Siripong Angkasakulkiat បានប្រាប់អ្នកយកព័ត៌មាននៅវិមានរដ្ឋាភិបាលថា ទាហានកម្ពុជាចំនួន 18 នាក់នឹងមិនត្រូវបានដោះលែងទេ រហូតដល់អរិភាពដែលភាគីកម្ពុជាបានបង្កទាំងឡាយត្រូវបានបញ្ចប់។ លោកបានសង្កត់ធ្ងន់ថា ប្រទេសថៃមានបំណងអនុវត្តតាមវិធីសាស្ត្រសន្តិភាព ប៉ុន្តែរក្សាសិទ្ធិក្នុងការឆ្លើយតបទៅនឹងការញុះញង់ណាមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPqH1WcFGRf9LddCJYoJH-z36pJjlLuVoVbhTJBEwkWgjziDjMbWqVBWPR-8WlMVPRiwpG8egbtFxYpP-x78D7ciyQksVADt6U8mozXylUBOlcORBTiDn_rm1RPpYBKiogf4vmMFiuS8XsMbvGqIVFPb6qA7JTf-myPFLOotIODB5z2dAOFWYjogyNq-oL/s1280/photo_2025-11-18_09-07-52%20(2).jpg

ជាមួយគ្នានេះ រដ្ឋាភិបាលថៃបានក៏គូសបញ្ជាក់ពីជំហររបស់ខ្លួនលើស្ថានភាពនេះ ដោយបញ្ជាក់ពីតម្រូវការក្នុងការការពារអធិបតេយ្យភាពជាតិ ខណៈពេលដែលកំពុងបន្តដោះស្រាយជម្លោះដោយសន្តិវិធី។ អាជ្ញាធរបាននិយាយថា ប្រតិបត្តិការបោសសម្អាតមីនតាមបណ្តោយព្រំដែន និងចាត់ទុកសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅជិតព្រំដែនជាអាទិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4o8PJW0wSBl6_WSKXswZhTlq8hmsIBTFB5VFSCkXgh_s34DOOYNuxgpBzaLnAYmLV5ugfUgGkUyQ1C5E9LP1wapeILAMxP2ZDfSa2ruV_ELsaHvhcvgsopNDX-RfnC_SPcW-i4keAp8r5CMvePTZuxr9gQeaamwLivmATm6xJ5DVab720b_ANQA5OZiR6/s830/photo_2025-11-18_09-07-52%20(3).jpg

បន្ថែមលើនេះ ឧត្តមនាវីឯក Surasak Kongsiri អ្នកនាំពាក្យក្រសួងការពារជាតិ បានរាយាការណ៍ថា ចាប់តាំងពីថ្ងៃទី 16 ខែកក្កដា មកមានទាហានថៃដែលរងរបួសដោយសារមីនតាមបណ្តោយព្រំដែនជាង 30នាក់ ដោយមានអ្នកស្លា.ប់សរុបចំនួន 20 នាក់ ហើយនៅក្នុងនោះ 7 នាក់បានបាត់បង់អវយវៈ។ ហេតុការណ៍ថ្មីៗបំផុតនេះបានកើតឡើងនៅថ្ងៃទី 10 ខែវិច្ឆិកា នៅខេត្តស៊ីសាកេត ដែលទាហានម្នាក់ត្រូវបានគេរាយការណ៍ថាបានជាន់មីននៅក្នុងទឹកដីថៃ ដែលបានបង្ហាញពីក្តីបារម្ភសន្តិសុខដែលកំពុងបន្តមាននៅតាមតំបន់ព្រំដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixmRrYmvNkrz7ZisBaHMvGYV-yxKce0ZjG0wKnPURnFn9IdZ18rqOzEn2yMfIccepQZ8KbDVCLcFRrgX3DwDmOWvZd7nDSQbakSpWpgJdZ4bh65eBqEtpMmFGnl1IXdNFVs9xQG1LIoO4AQWv3DCOmb4r3muU5d0zi4QiOex91ejfbFFIlUvAx9lWWPn7h/s1280/photo_2025-11-18_09-07-53.jpg

គួរបញ្ជា្កក់ថា ជុំវិញការផ្ទុះមីនរបស់ទាហានថៃទាំងអស់ ភាគីថៃតែងទម្លាក់បន្ទុកទាំងស្រុងមកលើកម្ពុជាដោយគ្មានមូលដ្ឋាន និងភ័ស្តុតាងពិតប្រាកដ។ ជាទូទៅ យោធាថៃតែងយកលេសនេះដើម្បីសំអាងជាមូលហេតុក្នុងការបង្កើនកម្លាំងតាមព្រំដែន មិនដោះលែងកងទ័ពកម្ពុជាដែលខ្លួនបានចាប់យកទៅទាំងខុសច្បាប់ រួមទាំងការចោ.ទប្រកាន់កម្ពុជាថារំលោ.ភសេចក្ដីថ្លែងការណ៍រួមជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1klqqXsQ7VqT9_4v6Y8_hD1GhyQ5pIgsrLfsi_RaSNUGo1HMYhz5HzGQ7Z4eF7y9Rv0I4uCclEnwvQ53rc25dlItaUfcjXEPpeMLJNvHESc7_OrvDY_ODGqeynagpVTlQlJQEv9dZx3cvyDsLdYAqkuehLpeHhcaBWnvikuLsEIsWqENHoyqAKnURBleX/s750/photo_2025-11-07_08-45-53%20(3).jpg

កន្លងមក រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ស្ដីពីការហាមឃាត់ការប្រើប្រាស់មីនប្រឆាំងមនុស្ស កម្ពុជាបានប្ដេជ្ញាចិត្តនឹងមិនប្រើប្រាស់មីនថ្មីជាដាច់ខាត។ ជាមួយគ្នានេះ កម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនូវការអនុវត្តតាមសេចក្ដីថ្លែងការណ៍រួមក្នុងការរក្សាសន្តិភាព ដោយមិនធ្លាប់បានល្មើសនឹងចំណុចណាមួយឡើយ៕

អ្នកកាសែតថៃល្បីឈ្មោះម្នាក់ថា ពាក្យសម្ដីដ៏ឥតប្រយោជន៍របស់លោក អនុទីន កំពុងនាំថៃឲ្យធ្លាក់ជ្រោះ

0

ប្រទេសថៃ៖ លោក Pravit Rojanaphruk ជាអ្នកកាសែតជើងចាស់និងល្បីឈ្មោះម្នាក់នៅក្នុងប្រទេសថៃ បានធ្វើការរិះគ.ន់ចំៗទៅកាន់លោក Anutin Chanvirakul ថាជានាយករដ្ឋមន្រ្តីចៃដន្យរបស់ថៃ និងថាការនិយាយស្ដីដោយគ្មានការគិតពិចារណារបស់លោក Anutin ឌឺដងទៅកាន់សហរដ្ឋអាមេរិក កំពុងទាញថៃឲ្យធ្លាក់ចុះទាំងសេដ្ឋកិច្ច និងការទូត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNoLrhyXr-Mb8t7__5L69Xb2JlI5NlbPjSMGm6LnKJaB_-m0cuYyPGuE5ovrS68g2HM98aI0XtHdFzhqXOz7Ow8AXCLC8Y2sfZPKlX8VhYqoloyqtO5EYpNpJL09IZng0h5zRJrdpVnCqeQ0aVAWiUyF42enMXufxElv9z58IiVXHruBGw8DgonQZO_n-m/s800/photo_2025-11-17_15-12-35%20(2).jpg
នៅពេលនាយករដ្ឋមន្រ្តីថៃបានប្រកាសកាលពីសប្ដាហ៍មុន ថាថៃជាប្រទេសឯករាជ្យ មិនខ្វល់នឹងទីផ្សាររបស់សហរដ្ឋអាមេរិក និងអាចនិយាយថា ‘ទេ’ ចំពោះសហរដ្ឋអាមេរិក និងលោក ដូណាល់ ត្រាំ បាននោះ នៅប៉ុន្មានថ្ងៃក្រោយមក គ្រាប់បែ.កដ៏ធំមួយពីសហរដ្ឋអាមេរិកក៏បានធ្លាក់មកចំប្រទេសថៃពិតប្រាកដមែន នោះគឺការប្រកាសផ្អាកការចរចារឿងពន្ធគយដោយអាមេរិកទាមទារឲ្យថៃអនុវត្តឡើងវិញនូវសេចក្ដីថ្លែងការណ៍រួមដែលខ្លួនបានធ្វើការបង្កកដោយឯកតោភាគី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJb-Uvr_XmAKMBaC2oiOwqPDGjdhEPnVGoxKeF8pAf0KNG0rxp515855yO4o-PDpvBrZ1FZCq8maaKp9DAK_c6BFc5GfSXoyIBn-Pl6uaUZdnzfb1K5j1SytbKo3WCybqlvEWnLBA1S14HFjSaFvADmH2eov3UWjgQWSYUdKtz4ypb2NEFRO49NRghWXtX/s767/photo_2025-11-17_15-12-35%20(3).jpg

ដោយសម្លឹងឃើញពីផលប៉ះពាល់ច្រើនដោយសារបញ្ហានេះ លោក Pravit បានលើកឡើងថា ប្រសិនបើលោក អនុទីន មិនបាននិយាយដោយឥតប្រយោជន៍ និងមិនធ្វើអ្វីដោយមិនបានគិតទុកជាមុនបែបនេះ នោះប្រទេសថៃប្រហែលជាមិនបានឈានដល់ចំណុចនេះនៅថ្ងៃនេះនោះទេ។ បន្ថែមលើនោះ លោក Pravit ក៏បានចោ.ទសួរចំពោះឥរិយាបថក្រអឺតក្រទមរបស់លោក Anutin ថា តើគាត់បានគិតគូររួចអស់ឬនៅមុននឹងធ្វើអ្វីមួយ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiheT4jticNnpestyt7MxbOxkguCKaetCMQadI3izc8gGp_lyDILtzt8ahY-uId1FyxXWqgkXbi6o8DfojDYIQLZdnSionrvo7r8AK-oovSD2UZ6zTtEg5ARXEIL0dzJGQgSDVA4xoM8p86LBNbZPEX_JpSv6ezThwtXlBHEyOPX-g5VzUG5EzB59mQXYFV/s759/photo_2025-11-17_15-12-35.jpg

អតីតអ្នកកាសែតរូបនេះ ក៏បានផ្លែផ្កាទៅកាន់លោក Natthapong Ruengpanyawut ប្រធានគណបក្សប្រជាជនដែលបានផ្ដល់ការគាំទ្រយ៉ាងខ្លាំងដល់លោក Anutin ឲ្យឡើងជានាយករដ្ឋមន្រ្តីកាលពីប៉ុន្មានខែមុនថា ពេលនេះទំនងជាគាត់កំពុងតែអាម៉ាស និងសោ.កស្ដាយណាស់ហើយ ដែលAnutin បាននាំហានិភ័យ បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចថៃ និងបានបណ្តាលឱ្យបាត់បង់មុខមាត់ប្រទេសថៃនៅលើឆាកអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLRw2Z5TzPRyX_3ddsFrO65Fr5hPBk5SuxtyxGo6ejcvIdzdlFuu8bnu7xLOAU04Y4ubafxxvJO741b9HXmeneAshaxOJANQctB_vjL5AjOVQYS_NIqxTISxJ6aOl7HN1KoDbcm6Q277RU6ihcOxIMzGgvlsdnsug3C8u9qe4VVjmVbiMGapuAoC4X0_9Z/s560/photo_2025-11-17_15-12-35%20(4).jpg
លោក Pravit បានបង្ហាញការកត់សម្គាល់ពីបញ្ហាថា ប្រសិនបើយើងធ្វើតាមការជំរុញដោយមិនប្រុងប្រយ័ត្នតាមនាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីការបរទេសដែលគ្មានបទពិសោធន៍ទាំងនេះ នោះជនជាតិថៃរាប់សិបលាននាក់នឹងរងទុក្ខវេទនា ពីព្រោះជីវភាពរស់នៅរបស់ពួកគេត្រូវបានភ្ជាប់ដោយផ្ទាល់ ឬដោយប្រយោលទៅនឹងការនាំចេញទៅកាន់ទីផ្សាររបស់សហរដ្ឋអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjenI4dfTETb-raOxSFgiLDeqoLG1ag6KRSDDHG5lgB0ep6mJJYCZXDpnX77uPgs6H-WeQSKtrCPLlx1QFFRn6hbxsRptZ9hBCqIaMTXs0breW6pCMRKpj5w0YJzrUdxXDkI-8EUrDiyZnTQN8uV9FoIpdEWnTOuQa27EfakZ0FOu-v9wL6C6XkGabyMrSk/s1280/photo_2025-11-17_15-12-36%20(2).jpg
លោកក៏បានទទូចឲ្យរដ្ឋាភិបាលថៃគិតគូរពីបញ្ហានេះឲ្យបានលម្អិតបំផុត ព្រោះថាប្រសិនបើថៃមិនចង់ពឹងផ្អែកលើទីផ្សារអាមេរិកទេ នោះថៃត្រូវស្វែងរកទីផ្សារថ្មីសម្រាប់ពាណិជ្ជកម្ម និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយប្រទេសដទៃទៀតដែលមិនមែនជាមហាអំណាច ប៉ុន្តែការណ៍នេះមិនងាយស្រួលនោះទេ។ យ៉ាងណាក៏ដោយ ឥឡូវនេះវាហាក់ដូចជាជនជាតិថៃមួយភាគធំ កំពុងមានផ្នត់គំនិតជាតិនិយមជ្រុល និងមិនអាចគិតដោយសមហេតុផលបានទេ ហើយកត្តាទាំងអស់នេះនឹងមិនអាចនាំថៃឆ្ពោះទៅរកភាពត្រឹមត្រូវបានឡើយ៕

ស្មានតែគ្រាន់! មេដឹកនាំថៃស្នើអាមេរិកកុំផ្អាកការចរចាពន្ធទំនិញដោយយកបញ្ហាបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពមកភ្ជាប់លក្ខខណ្ឌ

0

ប្រទេសថៃ ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាឱ្យមន្ត្រីក្រសួងពាណិជ្ជកម្មផ្អាកការចរចាពន្ធទំនិញជាមួយថៃកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ថៃអនុវត្តបានពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមវត្តមានលោកប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី ។ ថៃខកបំណងយ៉ាងខ្លាំងនឹងអាមេរិកផ្អាកចរចាពន្ធទំនិញ និងសំណូមពរកុំឱ្យអាមេរិកផ្អាកចរចា និងកុំយកកិច្ចព្រមព្រៀងសន្តិភាពមកពាក់ព័ន្ធជាមួយពន្ធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS109efHz5lQUN42FFqeqUl2mEaSNvJjklhKgMMfNIxT0LPCZ9GhNJuaboBs-HXpqGq36V8el5aOKN6gHifBd3kFhSa21OJto35-cfu8vztHgMKG8aeyWKnB_5qYx1E2zGVODG_4lQIfU6gCGdEQ5WuqFh4ZaDjlT95BJ7chmRGYM7eGdmOsWPJDhRXVg-/s1280/photo_2025-11-18_11-08-37.jpg

ថៃបានចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួរ ដែលធ្វើឱ្យកងទ័ពខ្លួន៤នាក់រងរបួសនៅខេត្តស៊ីសាកេតកាលពីថ្ងៃទី១០ ខែវិច្ឆិកា និងយកលេសគ្រាប់មីនផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា រហូតដល់កម្ពុជាយល់ព្រមសូមទោសពលរដ្ឋថៃ ទាំងដែលកម្ពុជាពុំបានបង្កប់មីនថ្មីដូចការចោទប្រកាន់របស់ថៃឡើយ ។ បន្ទាប់ពីថៃផ្អាកកិច្ចព្រមព្រៀងសន្តិភាព លោកប្រធានាធិបតី Trump ក៏បានបញ្ជាឱ្យមន្ត្រីក្រសួងពាណិជ្ជកម្មផ្អាកចរចាពន្ធទំនិញជាមួយថៃ រហូតដល់ថៃគោរពកិច្ចព្រមព្រៀងសន្តិភាពឡើងវិញ ។

កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow បាននិយាយមកកាន់សារព័ត៌មានថា ក្រោយពីអាមេរិកផ្អាកចរចាពន្ធទំនិញដោយសារថៃមិនគោរពកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ក៏ទូរស័ព្ទទៅលោកប្រធានាធិបតី Trump ដើម្បីសំណូមពរកុំឱ្យអាមេរិកផ្អាកចរចាពន្ធទំនិញ និងកុំយកសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព (Joint Declaration) មកពាក់ព័ន្ធជាមួយពន្ធទំនិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCVvZI-QlKqOmC1_HPb7kSxiMfnVRgIb54-TfdFpT2kbPPFN6QUbnNc3VmnNCDpwp0vwtaZ6yLsa5q1KwmEyVrjHruwBM3nVPPB0iRiBmFue9eUlKjdi1CJ3aR6bHuXMSRimcDDWQR47PDuVmP_v65hohk9E8E7ONr_DuCt3HuSm-F-LekBqtYpTbW5TLP/s1280/photo_2025-11-18_11-08-36.jpg

នាយករដ្ឋមន្ត្រីថៃបានបង្ហាញគោលជំហរទៅកាន់អាមេរិកថា ថៃផ្តោតសំខាន់លើបញ្ហាសន្តិសុខនៅតំបន់ព្រំដែនកម្ពុជា-ថៃ អាមេរិកគួរកុំផ្អាកការចរចាពន្ធទំនិញជាមួយថៃដោយសារថៃបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា គឺថៃមិនចង់ឱ្យអាមេរិកយកកិច្ចព្រមព្រៀងសន្តិភាពមកពាក់ព័ន្ធជាមួយពន្ធទំនិញទេ ។ រដ្ឋាភិបាលថៃនឹងបន្តការដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា តាមរយៈកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខារួមគ្នា ។

គួរបញ្ជាក់ថា បន្ទាប់ពីចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីកាលពីថ្ងៃទី១០ ខែវិច្ឆិកា បណ្តាលឱ្យកងទ័ពថៃដាច់ជើងនិងរងរបួសនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត លោកនាយករដ្ឋមន្ត្រី Anutin ក៏ប្រកាសបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាជាឯកតោភាគី និងទាមទារឱ្យកម្ពុជាសូមទោសរឿងគ្រាប់មីន ទាំងដែលកម្ពុជាពុំបានបង្កប់មីនថ្មីដូចការចោទប្រកាន់របស់ថៃឡើយ ។ លោក Anutin ថា កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃដល់ទីបញ្ចប់ ហើយលោកមិនចាប់អារម្មណ៍នឹងអាមេរិកដំឡើងពន្ធទំនិញថៃក្នុងអត្រាខ្ពស់ដោយសារការផ្អាកកិច្ចព្រមព្រៀងសន្តិភាពទេ បើពុំអាចលក់ទំនិញឱ្យអាមេរិក ថៃនឹងស្វែងរកទីផ្សារថ្មី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf60CZjgFXQUIcZb9alRxWxD3XDJMyssgoXeApYxSmaP0-cyHbpwEZ7oCt16OYKuRsbcBDe3HreM0dqPVVsDg5zHREKlTDqSxTkDiHgPrtJOwX2aLTrBHr4rg_yZB9IUlzXyl1k1u6W7l5I_sKdG8Q7BoPZDI1Ux3IKafxkHV8NzAL_v4Zt3Gw8kksTLFR/s640/photo_2025-11-18_11-08-37%20(2).jpg
ក្រោយមក លោកប្រធានាធិបតី Trump ក៏បានទូរស័ព្ទទៅលោក Anutin ប្រាប់ឱ្យរដ្ឋាភិបាលថៃងាកមកគោរពកិច្ចព្រមព្រៀងសន្តិភាពឡើងវិញ និងបញ្ឈប់ការឈ្លានពានកម្ពុជា ប៉ុន្តែលោក Anutin បែរជាប្រឹងនិយាយលាបពណ៌កម្ពុជារឿងគ្រាប់មីនប្រាប់មេដឹកនាំអាមេរិក ទើបអាមេរិកសម្រេចផ្អាកចរចាពន្ធទំនិញជាមួយថៃ រហូតដល់ថៃងាកគោរពកិច្ចព្រមព្រៀងសន្តិភាព ។

ពាក្យសម្តីខ្វះការគិតពិចារណារបស់លោក Anutin បានរងការស្តីបន្ទោសពីសង្គមថៃ ជាពិសេស គណបក្សនយោបាយ ដោយពួកគេចាត់ទុកលោក Anutin ខ្វះភាពចាស់ទុំខាងទូតធ្វើឱ្យថៃគ្រោះថ្នាក់ ។ ថៃបាត់បង់មិត្តមហាអំណាច បាត់បង់ប្រាក់ចំណូលសេដ្ឋកិច្ច និងធ្វើឱ្យអាមេរិកមើលឃើញពីទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា ក្រោយពីថៃបញ្ជូនកម្លាំងទ័ព អាវុធ និងរថក្រោះជាច្រើនគ្រឿងមកតំបន់ព្រំដែន ។ ទាំងគណបក្សប្រឆាំង គណបក្សភឿថៃ និងមន្ត្រីរដ្ឋាភិបាលបានសួរទៅលោក Anutin ថា បើផ្អាកកិច្ចព្រមព្រៀងសន្តិភាព ហេតុអ្វីមិនទូរស័ព្ទទៅលោកប្រធានាធិបតី Trump ឱ្យដាក់សម្តាធកម្ពុជា បែរជានិយាយឌឺដងអាមេរិក? លោក Anutin និយាយមិនទាន់ផុតពីមាត់ផង អាមេរិកក៏ផ្អាកចរចាពន្ធទំនិញជាមួយថៃធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចយ៉ាងខ្លាំង ការស្វែងរកទីផ្សារថ្មីមិនងាយស្រួលទេ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih_B6GejMRgFn18-sNm90ah-tlI4vHFRxuqNu688mqU-ju1kXqO_Qq7oIajpBV24NWwkuQvBcO2CV-YAm_FySsQhyphenhyphen9U2WiANg2sKQHaw0uKcGD3eBSKJiaa-vxw4szsivnbucJgZI5T5aCy0dCHoMFcOfgsD9L5beS6-81-TXgPCtLVlYBsqfrYAR5MEx8/s816/photo_2025-11-18_11-08-37%20(3).jpg

ណាហ្គាវើលដ៍ សម្ពោធជាផ្លូវការពិព័រណ៍ “ស្រមោលស្បែកធំ” ដោយសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូ

0

រាជធានីភ្នំពេញ ៖ ណាហ្គាវើលដ៍ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូ បង្កើតគំនិតផ្តួចផ្តើមរៀបចំពិព័រណ៍ “សិល្បៈស្រមោលឆ្លងកាត់ពហុសម័យ” ឬហៅថា “ពិព័រណ៍ស្រមោលស្បែកធំ” ដើម្បីចូលរួមអបអរដល់កេរដំណែល ១០០០ ឆ្នាំនៃស្បែកធំ និងសាទរដល់ខួបលើកទី២០ នៃការចុះបញ្ជីល្ខោនស្រមោលស្បែកធំជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFmNzJAcNfSvOlNKvLIrrzj_IjwfDbtRhJSjZo1leCPBD0JJIDrFZ6pdtVzrPn_XcjZRbRQwIlmxczaNFla-izF1dYFS3oUlq58A97lqY9qIKDPxDntWstV3sUvb5iFBD6oIYpdLm4poqBhvU5HBEHRGYChtJIunHP6VES89mOmi9g-DxteKGo-iRr6Cs6/s3286/1%20Carved%20shadow%20puppet%20on%20display.jpg

រូបស្បែកដែលត្រូវបានឆ្លាក់យ៉ាងផ្ចិតផ្ចង់ កំពុងត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍ស្បែកធំដែលបង្ហាញពីសិល្បៈ និងស្នាដៃសិប្បកម្មដ៏អស្ចារ្យរបស់ខ្មែរ។

ពិធីសម្ពោធពិព័រណ៍នៅណាហ្គាវើលដ៍ទី១នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយលោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ និងលោកស្រី Gabrielle Thiboutot មន្ត្រីទទួលបន្ទុកនៃការិយាល័យអង្គការយូណេស្កូ ភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUG9RM5OpYz6NcXYqqp4tAXdEIbytxlgOhzoWol3M7T52WPvwby3eW-ABQqkn9uUasqPKc7UF61xqnv-C8qcQPpPr9q3cXTlMOpEtr_xShXX23_JWvgR_hG6bp8opaQbhJgQSZjLsAxFktAipH0pXBxFNFhgIXyrCv5IAlwPv7OTHApZxhKulJB3Kvh8Le/s1400/2%20Ribbon%20cutting%20ceremony.jpg

ពិធីកាត់ខ្សែបូសម្ពោធ “ពិព័រណ៍ស្រមោលស្បែកធំ” ជាផ្លូវការ។

ឯកឧត្តម ហាប់ ទូច បានមានប្រសាសន៍ថា “តាងនាមឱ្យលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខ្ញុំសូមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះណាហ្គាវើលដ៍ដែលបានគាំទ្រជាបន្តបន្ទាប់ និងប្តេជ្ញាលើកកម្ពស់កេរដំណែលវប្បធម៌ដ៏មានតម្លៃរបស់ខ្មែរ។ តាមរយៈគំនិតផ្តួចផ្តើមបែបនេះរាប់ចាប់ពីសិក្ខាសាលាឆ្លាក់រូបស្បែករហូតដល់ការសម្តែងសិល្បៈ និងការបង្ហាញពីវប្បធម៌របស់ខ្មែរ យើងធានាថា ប្រពៃណីដ៏មានតម្លៃទាំងនេះ នឹងផ្តល់ជាប្រយោជន៍ដល់ក្មេងៗជំនាន់ក្រោយបានឈ្វេងយល់”។

សម្រាប់ណាហ្គាវើលដ៍ គំនិតផ្តួចផ្តើមលើកដំបូងនេះចាប់តាំងពីការចុះបញ្ជីស្បែកធំ តំណាងឱ្យអំណាចនៃការសហការ និងធ្វើឱ្យវប្បធម៌រស់ឡើងវិញ។ លោក Pern Chen បានបញ្ជាក់ថា “យើងជឿជាក់ថា សិល្បៈ និងវប្បធម៌ គឺជាគ្រឹះនៃសង្គម។ សិល្បៈ និងវប្បធម៌ ផ្សារភ្ជាប់ពួកយើងទៅកាន់ប្រវត្តិសាស្ត្ររបស់យើង កំណត់អត្តសញ្ញាណជាតិរបស់យើង និងជំរុញភាពច្នៃប្រតិដ្ឋដែលបង្កើតជាតម្លៃវប្បធម៌ និងសេដ្ឋកិច្ច។ ក្នុងនាមជាក្រុមហ៊ុនដែលគាំទ្រដល់សិល្បៈក្នុងស្រុក ពួកយើងប្តេជ្ញាចិត្តបណ្តុះបណ្តាលទេពកោសល្យ និងអភិរក្សកេរដំណែលវប្បធម៌របស់ខ្មែរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPDWxKOYHS_p8A5AH4UwbVI75HNRwVjypAPzGXK0QxbVyvFduofBenwMGu-MY15nz1tlMFy4zyEdFrKbw2wvROFNzRv4GFTVpxUbjXePT2aAPTdHaHu0xCVruj-8H10UAyNO9aqhD8dEdi5XbkrncpVVjpYx3foeLc3P5F3igAAvg9DG7YKfVxqKLwKuNk/s1400/3%20HE%20Hab%20Touch%20speaking.jpg

ឯកឧត្តម ហាប់ ទូច តំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍នៅក្នុងពិធីសម្ពោធ។

ស្ទើរតែបាត់បង់អំឡុងសម័យខ្មែរក្រហម ស្បែកធំត្រូវបានចុះបញ្ជីដោយអង្គការយូណេស្កូក្នុងឆ្នាំ២០០៥ ដោយសារតែតម្លៃវប្បធម៌ដ៏អស្ចារ្យរបស់វា។ ទម្រង់សិល្បៈនេះ បានរស់រានដោយសារមានការប្តេជ្ញាចិត្តថែរក្សារបស់គ្រូស្បែកធំ​​ និងក្រុមការងាររួមទាំងសមាគមសិល្បៈសុវណ្ណភូមិដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ដោយលោកគ្រូស្បែកធំ ម៉ាន់ កុសល។ ថ្វីត្បិតជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការរបស់សមាគម និងឈានដល់ការបិទមហោស្រពក៏ដោយ ប៉ុន្តែណាហ្គាវើលដ៍បានជួយធ្វើឱ្យសិល្បៈនេះរស់ឡើងវិញតាមរយៈការផ្តល់ការសម្តែង សិក្ខាសាលា និងសកម្មភាពជាច្រើនទៀត។

ចំណែកលោកស្រី Gabrielle Thiboutot បាននិយាយថា “ខ្ញុំសូមអរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់ណាហ្គាវើលដ៍ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងការិយាល័យអង្គការយូណេស្កូប្រចាំរាជធានីភ្នំពេញដោយបានបង្កើតមាតិកា និងផ្ទាំងព័ត៌មានសម្រាប់ការតាំងពិព័រណ៍ដ៏អស្ចារ្យនេះ”។ លោកស្រីបានបញ្ជាក់ម្តងទៀតអំពីការប្តេជ្ញាចិត្តរបស់អង្គការយូណេស្កូក្នុងការបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់វិស័យអប់រំ វិទ្យាសាស្ត្រ និងអភិរក្សបេតិកភណ្ឌវប្បធម៌រូបី និងអរូបីដ៏មានតម្លៃរបស់ខ្មែរដោយសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងដៃគូពាក់ព័ន្ធទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-d3ZqHk4UOVS2yLtR7YEo1u9luOov9i_cMEdDNOXmZm27X2QCXBLcO6q3Whv9LbOjT-R0hFpNBtMLyOcJndqFGf9icPEruyChsXnmibQYRiFQ_jDCiUDoHZRWbP77RXtNfj3V4oQOz4I_6o8cQZl_5LK2zGBhiSM06yaB3KtLOPlhJE9IAtYOOIOAGB0Y/s1400/4%20Dress%20up%20strike%20a%20pose.jpg

ស្លៀកពាក់ឈុតប្រពៃណីខ្មែរ និងសាទរដល់វប្បធម៌ខ្មែរនៅបញ្ជររូបថត!

ដំណើរការរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកានៅជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ ពិព័រណ៍ “ស្រមោលស្បែកធំ” ស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាដោយសេរី និងឈ្វេងយល់ពីល្ខោនស្រមោលដ៏មានតម្លៃរបស់ខ្មែរតាមរយៈការតាំងពិព័រណ៍ ការសម្តែងសិល្បៈផ្ទាល់ បទពិសោធន៍ឌីជីថល និងការផ្តល់ជូនជាច្រើនទៀត។ កម្មវិធីនេះនឹងបញ្ចប់នៅថ្ងៃទី២៨ ខែវិច្ឆិកាដោយមានការផ្តល់ជូនការសម្តែងល្ខោនស្រមោលស្បែកធំពិសេសនៅសាលមហោស្រព NABA ណាហ្គាវើលដ៍ទី២ ដែលចូលរួមសម្តែងសមាគមសិល្បៈសុវណ្ណភូមិ និងនាយកដ្ឋានសិល្បៈទស្សនីយភាពអមជាមួយការប្រគំភ្លេងពិណពាទ្យដោយផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhfX7pZ_2Mbq6I-RIRw8hdsu8D32LVRHp4Pd3lcFBPDm2k-9It5XY6DWLGhfsHTaB_behZy0wE0cP_wPovfB5u7Zz9IKqdC_jaA6rNp5kWy-IrHlD9clfhzUuRVJBV_ibnfBDJbtVk5n68V6QuzWBQCDnzl3LFLDjsS0RJn8dBw977z55QGYNlZr1VjT7y/s1400/5%20HE%20Hab%20Touch%20explaining.jpg

ឯកឧត្តម ហាប់ ទូច (ខាងឆ្វេង) ពន្យល់អំពីទម្រង់ផ្សេងៗនៃស្រមោលស្បែកខ្មែរ។

ពេញមួយខែវិច្ឆិកានេះ ណាហ្គាវើលដ៍ នឹងមានផ្តល់ជូនសិក្ខាសាលាឆ្លាក់រូបស្បែកដោយផ្ទាល់ដែលសាធារណជនអាចរៀនពីរបៀបឆ្លាក់រូបស្បែក និងអាចយករូបស្បែកនោះទៅគេហដ្ឋានផងដែរ។ ពិព័រណ៍នេះក៏មានផ្តល់ជូនការជួលសម្លៀកបំពាក់ប្រពៃណីខ្មែរ និងការលក់ផលិតផលសិប្បកម្ម អាវយឺត និងវត្ថុអនុស្សាវរីយជាច្រើនទៀត។ ប្រាក់ដែលបានពីសិក្ខាសាលា និងបទពិសោធន៍ទាំងនេះ នឹងត្រូវផ្តល់ជូនដល់សមាគមសិល្បៈសុវណ្ណភូមិដើម្បីឱ្យពួកគេអាចជួយរក្សាទម្រង់សិល្បៈនេះបានយូរអង្វែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicxFYHtilnWgQuW_B_hbsflYprrLXDtFhDRup250xahsc_wFLMnN6Aggkom-k6CiAdesyvyi9v5YtcKZrs38gZVANKhW2cC35vteslgMeFcIBO6WuGSE5mFbUaanrqa1bRsIuNuOUvei3TQDJGKYTFmLTlk_nfVeivi_k3_hyphenhyphenjjzQhB01IPvBXiaULcAk_/s1400/000.jpg

ពិព័រណ៍នេះ ក៏មានតាំងបង្ហាញ និងលក់ផលិតផលសិប្បកម្មខ្មែរ អាវយឺត និងវត្ថុអនុស្សាវរីយជាច្រើនទៀតដើម្បីសាទរដល់មោទនភាពវប្បធម៌របស់ខ្មែរផងដែរ។

ផ្សារភ្ជាប់បេតិកភណ្ឌវប្បធម៌ជាមួយនវានុវត្តន៍ កម្មវិធីនេះក៏មានផ្តល់ជូនបទពិសោធន៍នៃការថតរូបក្នុងទូរសព្ទឆ្លាតវៃជាមួយស្បែកធំផងដែរ។ សាធារណជននឹងទទួលបានបទពិសោធន៍បែបឌីជីថលជាមួយទម្រង់សិល្បៈនេះលើសពីវិចិត្រសាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKyuus-dr9HeWm0QmVF1bfX6H4731RAZ-Qknb1zyaAv8Jrhe4pIum_m4cLcXfKtbumc9_LenVL9iZ_qAoRJIj3UKjZEOY_mkBgea0gXdukCsmQ7tkBz5zplqeWt0pUzXxMdMlAjQzY1y5PBM6jz90ZZ6gHeAR5_wwQBDcTQZ8VdG2FJOxwPdfaQLYDHp71/s1400/7%20Inspiring%20the%20younger%20generation.jpg

ផ្សារភ្ជាប់អតីតកាល និងអនាគត ៖ ជំរុញលើកទឹកចិត្តក្មេងៗជំនាន់ក្រោយឱ្យឈ្វេងយល់ និងថែរក្សាកេរដំណែលដ៏មានតម្លៃរបស់ខ្មែរ។

សូមអញ្ជើញពុកម៉ែបងប្អូន និងសាធារណជនទាំងអស់ចូលរួម និងឈ្វេងយល់ពីពិព័រណ៍ស្រមោលស្បែកធំរបស់ខ្មែរនៅក្នុងខែវិច្ឆិកានេះឱ្យបានគ្រប់ៗគ្នា។ ចូលរួមដោយសេរី។

កម្មវិធីសង្ខេប មានដូចខាងក្រោម ៖
·        ពិព័រណ៍ ៖ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោង ១០ ព្រឹកដល់ ៧ យប់ ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១
·        សិក្ខាសាលាឆ្លាក់រូបស្បែកដោយផ្ទាល់ ៖ ផ្តល់ជូនរៀងរាល់សប្តាហ៍
·        ការសម្តែងល្ខោនស្រមោលស្បែកធំពិសេស ៖ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ម៉ោង ៥ ល្ងាច សាលមហោស្រព NABA ណាហ្គាវើលដ៍ទី២
(សំបុត្រឥតគិតថ្លៃសម្រា​ប់ការចូលទស្សនាការសម្តែង នឹងមានផ្តល់ជូនចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា នៅបញ្ជរណាហ្គាវើលដ៍រីវ៉ត កន្លែងទទួលភ្ញៀវណាហ្គាវើលដ៍ទី២ ។

ជប៉ុន​បញ្ជូន​មន្ត្រី​ការ​ទូត​ជាន់​ខ្ពស់​ទៅ​ចិនដើម្បីបន្ធូរ​ភាព​តាន​តឹង​បណ្តាល​មកពី​សម្តី​នាយករដ្ឋមន្ត្រីស្រីជប៉ុន​ទាក់ទិន​នឹង​តៃវ៉ាន់

0

ជប៉ុនបានបញ្ជូនមន្ត្រីការ​ទូត​ជាន់​ខ្ពស់​ទៅ​ចិនដើម្បីបន្ធូរ​ភាព​តាន​តឹង​បណ្តាល​មកពី​សម្តី​នាយករដ្ឋមន្ត្រីស្រីជប៉ុនចង់បញ្ជូនកងទ័ពទៅការពារតៃវ៉ាន់បើមានការឈ្លានពានពីបរទេស ខណៈរដ្ឋាភិបាលចិនចាត់ទុកពាក្យសម្តីនេះជាកំហុសដ៏ធ្ងន់ធ្ងរ និងស្នើឱ្យនាយករដ្ឋមន្ត្រីជប៉ុនដកពាក្យសម្តីវិញ បើមិនដូច្នោះទេ ជប៉ុននឹងទទួលលទ្ធផលតបស្នងមិនខាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFPvkFraFbuc7a_eLMmlERrvsjRNtQT3Up7-ym8L05RHpnjMxj5GbAcrV6FKyoXzUOPHyxNiAIJZERZIaER4alTls_NCTd467LG_OVZNw7vai7UI4AiftEVgFjAMMqiE-227f4yusYxv-0hEC3LAGGysyad0xphn0VO7U0VSNnNQD6dbgpgrhc5oT50MRG/s620/photo_2025-11-15_15-44-17.jpg
បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុនបង្ហាញគោលជំហរគាំទ្រតៃវ៉ាន់ ចិនបានបើកនាវាចូលដែនទឹកជប៉ុនក្បែរប្រជុំកោះសេនកាគុ ធ្វើឱ្យជប៉ុនថ្កោលទោសពុំអាចទទួលយកទង្វើរបស់ចិន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDpUs3iX-qmA0sh_auP92mxH9m5SRpFP-DS4KyNkz2WXSWNRPf3MXtGYfyG0uaBWVpOCh8I2ZG-6Ce65ecbkK8YZ9vBvGYBcP2RY_zk4-fGxd4cizrkVfMHsGIAgeLF_XL7l_dVMmBLWw0BV53dkjk1N_UqlshTIB9KeQ96NtveRLHPvH1g_6j3Tv8Fefb/s1280/photo_2025-11-14_11-26-58.jpg

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បាននិយាយមកកាន់រដ្ឋសភាជប៉ុនកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ថា បើចិនវាយប្រហារតៃវ៉ាន់ គឺនឹងគំរាមកំហែងជប៉ុនដែរ ជប៉ុនអាចនឹងបញ្ជូនកងទ័ពទៅជួយតៃវ៉ាន់ ។ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុននិយាយបែបនេះ ចិនក៏បានកោះហៅមន្ត្រីទូតជប៉ុនមកបំភ្លឺ និងបង្ហាញការបារម្ភយ៉ាងខ្លាំងទៅលើគោលជំហរសន្តិសុខរបស់ជប៉ុន ទាំងគោលនយោបាយមិនច្បាស់លាស់ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងត្រៀមប្រើប្រាស់នាវាមុជទឹកនុយក្លេអ៊ែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLhfQdldFGLbxwuov6UjhHb3bksBMJDveHjq9QBlDBMngVMl4CeHmLlTg4BTC0BXsZUlCaiP5iKAaGo-V31slVJS1-T9Q7SDNPCJOO7DECpbmB18K47D4P3pplFFUJie6xLmC-3CsqiPE0CRwoeqk7-NpafnhqxNwk0UkpT9GkXHiBisLWluG5GZNXLVQW/s830/photo_2025-11-14_11-26-58%20(2).jpg

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian និយាយថា ពាក្យសម្តីរបស់នាយករដ្ឋមន្ត្រីជប៉ុនខ្វះការទទួលខុសត្រូវ និងបង្កគ្រោះថ្នាក់ខ្លាំង ។ លោកដាស់តឿនឱ្យជប៉ុនសិក្សាពីប្រវត្តិសាស្ត្រ កុំបញ្ជូនកងទ័ពមកជ្រៀតជ្រែតរឿងតៃវ៉ាន់ ពីព្រោះជាការឈ្លានពាន និងបង្កើនជម្លោះការទូតដោយសារពាក្យសម្តីរបស់នាយករដ្ឋមន្ត្រីជប៉ុន ។ ចិននឹងការពាអធិបតេយ្យក្រោមច្បាប់អន្តរជាតិ ដោយប្រឆាំងដាច់ខាតចំពោះពាក្យសម្តីនេះ បញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់ចិន ជប៉ុនមិនគួរលេងជាមួយភ្លើងទេ ពីព្រោះនឹងធ្វើឱ្យទំនាក់ទំនងចិន-ជប៉ុនដែលកំពុងតានតឹងកាន់តែធ្លាក់ចុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjChbLbzkYXUdPNVyUml4lq53ztYyvEXKPtJiCypn9uGxerMtp-0X_3rYsBeuVxtE3arL7CNKmAGeYnv52pVKOOM3VkEUnIuZTBTfm77pJdTIFKIC9_ZsER73oz5SjOyKwbRsKLvkkkR9YTDP9h07i4Q9WAGLul792q_VzDEmVSc1DxmwmLmkrjg7C2P-8J/s1024/image_2025-11-14_13-10-02.png

តាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK ជប៉ុនបានបញ្ជូនមន្ត្រីជាន់ខ្ពស់មកពីក្រសួងការបរទេសធ្វើដំណើរទៅទីក្រុងប៉េកាំង ដើម្បីពិភាក្សាពីស្ថានការណ៍តានតឹងរវាងជប៉ុននិងចិន ក្រោយពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi និយាយមកកាន់រដ្ឋសភាពាក់ព័ន្ធនឹងតៃវ៉ាន់ ។ ពាក្យសម្តីនេះធ្វើឱ្យចិនមិនពេញចិត្តយ៉ាងខ្លាំង រហូតដល់កោះហៅមន្ត្រីទូតជប៉ុនមកបំភ្លឺ ហើយចិនថែមទាំងហាមពលរដ្ឋកុំធ្វើដំណើរទៅជប៉ុនផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi21dhl_EApuUsvz99F2ukdQyJI_u5YiIiV5YQtOwdGveqmZCYH8K0dpA9HVv6ndMh16JkU0uVgnJ1YgzEJByj079cFFykGJd9uoulM6hAN4S7XmY1Fr9D0Dns_RRo2vQpKrcjI5EwxFmBChhT-svOEBJGTQO2S3EwpemQz_SskDebcvnnkO1DoO2-h3JBA/s900/image_2025-11-14_13-10-02%20(2).png

លោក ខាណាអិ ម៉ាសាអាគិ ប្រធានការិយាល័យកិច្ចការអាស៊ីក្រសួងការបរទេសជប៉ុនបានធ្វើដំណើរមកដល់ចិនកាលពីថ្ងៃទី១៧ ខែវិច្ឆិកា និងជួបលោក Liu Jinsong ប្រធានការិយាល័យកិច្ចការអាស៊ីក្រសួងការបរទេសចិន ដើម្បីបកស្រាយពីពាក្យសម្តីនាយករដ្ឋមន្ត្រីជប៉ុនពាក់ព័ន្ធនឹងតៃវ៉ាន់ ។ លោកបញ្ជាក់ពីគោលជំហររបស់រដ្ឋាភិបាលជប៉ុនចំពោះតៃវ៉ាន់ គឺមិនផ្លាស់ប្តូរឡើយ ហើយលោកព្យាយាមប្រាប់ចិនឱ្យយល់ពីមតិផ្សេងគ្នាមិនប៉ះពាល់ដល់ពលរដ្ឋប្រទេសទាំងពីរទេ ។ លោកក៏បានតវ៉ាជាមួយចិនករណីមន្ត្រីកុងស៊ុលចិនប្រចាំទីក្រុងអូសាកា បង្ហោះសារគំរាមជប៉ុនក្នុងបណ្តាញសង្គម ដែលធ្វើឱ្យស្ថានការណ៍កាន់តែតានតឹង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAgeDGAtPrPl5z8ptfzlCkAWM8KL0B-9zZHOmVfnNG7F3lH_4pDqtMCLPpHraEWES9GJqcvscQS9ibrHkvJx4OHb3HhEL4o7qrdbVl-sIOFKdm2U-7yLIlGiTOOl5Xox5aqXN-Z17fSEW6uhkhVOqJhOIxRa7x55oaRtYv-6vrTeC3dEmzE1Ur2Be7X6pV/s599/photo_2025-11-15_15-44-17%20(2).jpg

ដោយឡែក មន្ត្រីរដ្ឋាភិបាល និងមន្ត្រីគណបក្សប្រឆាំងជប៉ុនបានអំពាវនាវឱ្យរដ្ឋាភិបាលជប៉ុនចាត់វិធានការមន្ត្រីកុងស៊ុលចិនដែលបង្ហោះសារគំរាមជប៉ុនក្នុងបណ្តាញសង្គម ដោយការនិរទេសពីប្រទេសជប៉ុន ។ ប៉ុន្តែរដ្ឋាភិបាលជប៉ុននឹងតាមដានអាកប្បកិរិយារបស់ចិន ក្រោយពីជប៉ុនបញ្ជូនមន្ត្រីក្រសួងការបរទេសទៅចរចាជាមួយចិន ដោយរំពឹងថា នឹងអាចកាត់បន្ថយស្ថានការណ៍តានតឹងរវាងប្រទេសទាំងពីរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoo2Qncup2PqvAJI9DioH9zBRVBwqfcIl7ZrnEGOv3_fqNQvyPOda5Q7MDOA8-oePjJ9S73l4EHxFd_klPIPGuP371xayRl1FPgPvVZio6EHisqvuW-wkyETeFUATdFF7GUYzCaY3eeuyEcMvDrT2bAtP8_7ZbUvwuSW4ntp5uXwaCTqQMohqdqNZyh7UO/s2560/image_2025-11-15_16-04-38.png

គួរបញ្ជាក់ថា ចិនបានបញ្ជូននាវាចូលក្នុងដែនទឹកជប៉ុននៅប្រជុំកោះសេនកាគុ កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីនាយករដ្ឋមន្ត្រីជប៉ុនបង្ហាញគោលជំហរគាំទ្រតៃវ៉ាន់ ។ ជប៉ុនមិនអាចទទួលយកទង្វើរបស់ចិនទេ និងចាត់ទុកនាវាចិនចូលដែនទឹកជប៉ុនជាការល្មើសច្បាប់អន្តរជាតិ និងអំពាវនាវឱ្យរដ្ឋាភិបាលចិនចរចាការទូតដើម្បីកាត់បន្ថយស្ថានការណ៍តានតឹង ៕

Ford បានដាក់បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ ២០២៦ ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

0

ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ – ក្រុមហ៊ុន RMA Cambodia PLC បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ រថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ដោយមានការអញ្ជើញចូលរួមពី លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន RMA Cambodia រួមទាំងគណៈគ្រប់គ្រង បងប្អូនអ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអតិថិជនប្រមាណជាង 2,500នាក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkAsFjIK-MFHYzXwxR3mBu8pY-azbuli16L2vRW-jXCx6ALOSvu2mq-he9whkAJ12UNRjT23kk4K971QEIIcZFH7YT4Kt-jmWj_kxSFqzWIn4IlgR8oFvw0SP_EC2tHQaCvRsDxVi6b0RoSGIn_q8C_IbAwqtzf4jtAqzjp1aqi2npW-xKYOPw4eiI_xhw/s6449/1.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUE5RFlkZxhbhbsZjFX2LacYuZAi4hwg1t7_6oPl7VyxKuWrpzooIkzV2t-fl8WALVAYtreqMjTRGOhFlGMqdExlc6n1UJDUtcO2de3INyheK3UffeUQTJNVlH6fjn8zyxzPdcoD1em0kxyTJGh73Dq9V1WokPFWhLjfcoiQKVSKT2514IDQw8iCHmi299/s1427/2.jpg
លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា “រថយន្ត Ford Territory ត្រូវបានអតិថិជនជាច្រើនទទួលស្គាល់ថាជាប្រភេទរថយន្ត Compact SUV ដែលស្អាត ឆ្លាត និងទំនើបលើសគេ និងកំពុងតែមានការពេញនិយមជាខ្លាំងនៅក្នុងទីផ្សារប្រទេសកម្ពុជា ហើយឥឡូវនេះ រថយន្ត Ford Territory ត្រូវបានរចនារូបរាងថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព រួមទាំងមានបច្ចេកវិទ្យាថ្មីចុងក្រោយរបស់ Ford។ រថយន្ត Ford Territory នេះ គឺត្រូវបានផលិតនៅរោងចក្រ Ford ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយស្នាដៃកូនខ្មែរ ដែលជាបុគ្គលិកជំនាញខាងផ្នែកយានយន្ត ដូចនេះ យើងអាចនិយាយដោយមោទនភាពថា រថយន្ត Ford Territory គឺជារថយន្តដែល ផលិតនៅកម្ពុជា ដោយប្រជាជនកម្ពុជា ជាមួយកម្រិតស្តង់ដារពិភពលោក។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB_gD1CaAdcEs23uBwImyNAmcIPBg077G_GzPkRYAwHHFTO3_N6jobKdWuhGiQLT8NraX35Hj9Sf_7eUz-7WKI1c4VNMqJzvnoLM6E-EYmxL7odwDvlHmgNM9NsgJQbT41wUM9nFMlMBJUTiVcP8pL58icz2sCms5_2aAEGIHc_bfAOmXy89wo27ktzu3N/s6000/3.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQDowXTPfJBDWY0veZ_OSSvkKHjn2lqzp5TBHCsZHAmA_cp01gPzOFUGavk2JTUDRfMghFv78orU9IHXu7fZmBEn5uhVqqzT5tRkzcuv7Ps1lSOqdy9wZU66miQoqKvwqKt4y-v_TPr0pBpeq0oU9d7mwtVme6aQinbuQ200BA8b54RLDvy-yx1UW4FuxZ/s1430/4.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihq_Y33rhxBXSUaS8nBmQNwesvxeXqnQOwGVUv6GzbDeYvU-KcxFJMJ5Ot6mBc01feWGjxKA93BSZlwN11xEKkRhNTIGsHulegEIom4wJjoh-rJVhgk0blc9kNALdpp1HgTLKpi9S261X91cxFMt3uDf-IFNt72sbTzm1JyfGH0LeeeXxBdSMFjbxR1zm8/s5944/5.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyWYtVvudkuaDM_AaCEfrQp604cRcQxk4QOyHHh5CTVlbzDFqWBKm-YNsIvwouZMjiW0Fv9gEYVoPCt7zXNhucIXVOjVe95ku34ufp_up1lbC5f5XZKszGMxiBBgEztStfZF1nR5whNyNGfyeYLqVGRrw221O7MXGhyphenhyphenxX33uPdDwqhSiXcZYePkZWqLhck/s5992/6.jpg
រថយន្ត Ford Territory ស៊េរីឆ្នាំ 2026 មានការរចនាផ្នែកខាងមុខថ្មីស្រឡាង ដោយការរចនាភ្លើង LED បែប 3D ដែលផ្តល់ពន្លឺភ្លឺច្បាស់ រួមជាមួយភ្លើងបំភ្លឺពេលថ្ងៃ ដែលផ្តល់នូវរូបរាងដ៏ស្រស់ស្អាត និងស៊ីវីល័យ និងការរចនាយ៉ាន់ 19 អ៊ីញថ្មី ដែលផ្តល់នូវភាពរឹងមាំ និងស្រស់ស្អាតបន្ថែមទៀត សាកសមសម្រាប់អតិថិជនគ្រប់រូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFgF7GinPA5_nend91HWmPjp3SfMqe1W2RrFQpuT5znTVZq8F8ig8Papble8UKeCGNvzrj4zE0Lw5WvlLWt2wefdVA_As0vhJSnhmIxVeeJtCxV-SkMNN0tFdskf1t3ecxMDrX42vNijYJRkJxtdH5rMm6moSBHf8ZoQh6elAi4ERTJiDE9DEBAV2xWMzq/s6947/7.jpg កៅអីរថយន្តត្រូវបានរចនារូបរាងថ្មី ធំទូលាយ ដោយបំពាក់មកនូវខ្នើយទម្រេតក្បាលបែបថ្មីកាន់តែមានផាសុកភាពជាងមុន ចំណែកឯកៅអីអង្គុយគឺជាប្រភេទពូកស្បែកប្រណិតដែលមានពណ៌ទឹកក្រូចលាយជាមួយនឹងពណ៌ខ្មៅ រំលេចដោយថ្នេរពណ៌ទឹកក្រូចដែលតំណាងអោយថ្ងៃរះយ៉ាងស្រស់ស្អាត រួមទាំងមានមុខងារកៅអីខ្យល់ត្រជាក់ និងដំបូលកញ្ចក់យ៉ាងធំបង្កជាភាពស្រស់ស្រាយនៅពេលបើកបរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPttKfAdfKTRqwtSd8rm0X5QACfjg0Ej8NVerp8zuIIXN6GUsn8sTz9znq7BSwLm3-DEEPChCRw38xSjgvcmMAZ_z2WFPFxXS8Q2q_tUTmOJEiKctPSpfRBR89iDJbDSuW8BGwn1EAuYNq7iWDXAb1eWHbYZUDjz0vhAyLJx2jOfvJWILKiyUmpdcfS3QL/s5681/8.jpg

រថយន្ត Ford Territory ស៊េរីឆ្នាំ 2026 ត្រូវបានបំពាក់ដោយម៉ាស៊ីន 1.5L EcoBoost 4 ស៊ីឡាំងថ្មី បង្កើនកម្លាំងសេះ 163PS និងកម្លាំងរមួល 250Nm បំពាក់ដោយចង្កឹះលេខអេឡិចត្រូនិចបង្វិល Rotary E-Shifter ដ៏ទំនើប និងប្រអប់លេខ 7 វគ្គអូតូ ដែលធ្វើអោយការបើកបរកាន់តែរលូន ងាយស្រួលសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEY3FCN2NafCYZ1gTeU6FD6jDp-Z-2XX5lt5g1kO38gv2LI9RFAwTH5wMrBwLVtwhjgdNeuchqwBn1Km0eFj7-Cfu75TpzS8oIFwsFqEUVbcb-d6_dbKNpLovBY9o8NF1sH8nw-DmRMFmHi1LlqfoRCAB-SWU7yy20g2tHwpnCYpnO8DAoWrAdKJ2_rBJv/s4593/10.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLpkc6BYjm2DOUH-315MIp8qQTqWoc9nz-ZZxPvmQPnKJucA_UVVheGNTbLj16qBMZQAIGORo-LsUm0mKvHH9aUevPuj4dz4WQepXJ3CRskX6FwOaU7XUCmAK9hzVSbwa1tH8TeMbrmjKUUdv4J7DM0vuvBEpoOiEY6s59pvm_WxJchvR0Mzg_LZ1MltjB/s6000/9.jpgរថយន្ត Ford Territory ស៊េរីឆ្នាំ 2026 មានបំពាក់ដោយអេក្រង់ឌីជីថលទំហំ 12 អ៊ីញ និងអេក្រង់ Touchscreen ទំហំ 12.3 អ៊ីញ ជាមួយរូបរាងប្រព័ន្ធបច្ចេកវិទ្យាថ្មី ងាយស្រួលប្រើប្រាស់ និងអាចភ្ជាប់ Apple CarPlay ឬ Android Auto ដោយឥតខ្សែ រួមទាំងមានប្រព័ន្ធកាមេរ៉ា 360 ដឺក្រេកម្រិតខ្ពស់ ដែលអាចបង្ហាញរូបភាព 2D ក៏បាន 3D ក៏បាន ដែលយើងអាចចុចបង្វិលមើលរថយន្តមួយជុំ និងមានប្រព័ន្ធកាមេរ៉ាឌីជីថលនៅកញ្ចក់មើលក្រោយ ងាយស្រួលក្នុងពេលថយចេញ/ចូលច្រកផ្សេងៗ និងប្រព័ន្ធភ្លើងលម្អផ្នែកខាងក្នុងរថយន្តចម្រុះពណ៌ ដែលធ្វើអោយការបើកបរនាពេលរាត្រីកាន់តែរស់រវើក រួមទាំងមានប្រព័ន្ធម៉ាស៊ីនត្រជាក់បែងចែកជា ២ ផ្នែក ដែលមានប្រព័ន្ធបន្សុទ្ធខ្យល់កម្រិត PM 2.5 ហើយលើសពីនេះ រថយន្ត Ford Territory ស៊េរីឆ្នាំ 2026 ក៏មានបំពាក់ដោយប្រព័ន្ធបំពងសម្លេង 3D ម៉ាក Arkamys™ ដ៏ល្បីល្បាញរបស់ប្រទេសបារាំង ដែលបង្កើតបាននូវសម្លេង Surround Sound យ៉ាងពិរោះរណ្តំ ផ្តល់នូវបទពិសោធន៍មួយយ៉ាងស្រស់ស្រាយនៅពេលបើកបរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-OAcL4JTdZJP2LTxaiNsPP-DFvz1BtX2AeseDlcsa0dLYJoqrpCcfKIPfGvWFSKxvuaDsIR70FqECQYSmOEOvNDqP8Se1Eue2ivwPTd5hxB-3NiShVaYK5P8rqXa-ZMUwnDwrBMracPl2dVIAOachZhkzreoZ1Vv80Pi2QxYaPg1iQrf2ZXd16iDnRkng/s1430/13.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtKO28fnB0DG_CS6lVgo89gRtcuE5_IqbY6mj6pgb-q78YFAS_a-9TDENrzWayqYCYQju50WOyF_UNue5iiRt7UY2FrOPsQe2VLb9Xp8G44_6ZvOBRhwPJ80h3x-4rEHZS1Jjo7mAJbz8odDIig1rWUhMdAQga7r6An2_G0XXmadvT30oRCWK743Kehmh3/s1430/12.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqMSAnXUAB-HKyZxgsivvZNFGp9d2TXFzPepsrHTk195PY_3IsSS2_HruhwPYiNfak3KLO3hmZs0RCwZi8ZVsEjr18khKBHY_lNKx6uSdMsPgjvPGL4BVdUbd2ujVgRqRJDSIggK4SuoctvWAQo-rErhpGHWIR_63A7fyeah835W3AaG962hpqihEplMx-/s6000/11.png
ជាពិសេស រថយន្ត Ford Territory ស៊េរីឆ្នាំ 2026 នៅតែបន្តបំពាក់នូវបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពទំនើបៗជាច្រើន ដូចជា៖
• ប្រព័ន្ធបើក/បិទឃ្លុបក្រោយដោយស្វ័យប្រវត្តដោយគ្រាន់តែគ្រវៀសជើង (Hands-free Liftgate)
• ប្រព័ន្ធចាក់សោររថយន្តដោយស្វ័យប្រវត្តនៅពេលដើរចេញ (Intelligence Lock)
• ប្រព័ន្ធបញ្ឆេះ/ពន្លត់រថយន្តពីចម្ងាយ (Remote Start/Stop)
• ប្រព័ន្ធបើកបរគ្រប់ស្ថានភាពផ្លូវ (Drive Modes): សន្សំសំចៃ Eco, ផ្លូវធម្មតា Normal, ស្ព័រ Sport, ផ្លូវឧបសគ្គ Trail
• ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និង ទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ (Adaptive Cruise Control)
• ប្រព័ន្ធជំនួយលើចង្កូត និងរំលឹកអ្នកបើកបរបើកក្នុងគន្លងត្រឹមត្រូវ (Lane Keeping Assist)
• ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬ អ្នកថ្មើរជើងឆ្លងកាត់ (Forward Collision Warning)
• ប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្ត (Automatic Emergency Braking)
• ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលថយក្រោយ (Rear Cross Traffic Alert)
• ប្រព័ន្ធផ្តល់ដំណឹងគ្រោះថ្នាក់ផ្នែកចំហៀងរថយន្ត (Blind-Spot Information System)
• និងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVgoGK8m5CkThoRgiMhAp6eh_rcJ_Pkrzj_DCqv32dvSOFZEEl6JV8mYSKwe_Lqt2l2xl7LFMDZ72POjuyrMuYBWfR8AKgq_XQBM52cArTmsbzOeYR4wdenxUWHxNWxaktE5UOMXdzdjZ1tF-BQ1xAPxffeSFBtDui_DkPsooWtBw5pjdR80R0wuOVvIAQ/s4096/14.jpg
លើសពីនេះ រថយន្ត Ford Territory ស៊េរីឆ្នាំ 2026 ក៏មានជម្រើសពណ៌ជាច្រើនដូចជា ពណ៌ខៀវ (Panther Blue) ពណ៌សកាម៉ៃ (Crystal Pear White) ពណ៌ប្រផេះ (Lustrous Gray) ពណ៌ខ្មៅ (Panther Black) ពណ៌ក្រហម (Ruby Red) និងជម្រើសពណ៌ថ្មីគឺ ពណ៌បៃតងខ្ចី (Oasis Green) ជាមួយនឹងតម្លៃពិសេសត្រឹមតែ $42,900 ដុល្លារតែប៉ុណ្ណោះ។សម្រាប់មានអតិថិជនដែលមានចំណាប់អារម្មណ៍ក្នុងការបើកបរសាកល្បងទៅលើ រថយន្ត Ford Territory ស៊េរីឆ្នាំ 2026 និងព័ត៌មានបន្ថែម សូមទំនាក់ទំនងផ្នែកលក់តាមសាខានីមួយៗ៖
 សាខាព្រះមុនីវង្ស 078 999 773
 សាខាទឹកថ្លា 095 939 939
 សាខាទូលសង្កែ 078 935 935
 សាខាជ្រោយចង្វារ 017 999 027
 សាខាភ្នំពេញថ្មី 011 255 229 ឬ 077 722 999
 សាខាបឹងបៃតង 099 999 747
 សាខា 60 ម៉ែត្រ 077 666 856
 សាខាខេត្តសៀមរាប 077 666 357 ឬ 088 9 666 357
 សាខាខេត្តកំពង់ចាម 078 999 883 ឬ 088 3 999 883

«រមណីយដ្ឋានភ្នំសំពៅ» បណ្ដុំល្អាងតូចធំទាំង ១២ ដ៏ទាក់ទាញ!

0

ភ្នំសំពៅ គឺជារមណីដ្ឋានធម្មជាតិមួយស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។ ភ្នំនេះមានកំពស់ប្រមាណ១០០ម៉ែត្រ ជាមួយកាំជណ្ដើរចំនួន ១០៣០កាំ និងមានចំងាយ ១២គីឡូម៉ែត្រ ពីក្រុងបាត់ដំបង។ នៅក្បែរៗភ្នំនេះ មានចង្កោមភ្នំសំខាន់ៗមួយចំនួនទៀត ដូចជា ភ្នំក្តោង ភ្នំក្រពើ ភ្នំអណ្តើក ភ្នំទ្រុងមាន់ ភ្នំទ្រុងទា ភ្នំនាងរំសាយសក់ និងភ្នំតាគ្រាម ដែលសុទ្ធសឹងតែជារមណីយដ្ឋានធម្មជាតិជាប់ទាក់ទងនឹងរឿងព្រេងខ្មែរគឺ រឿងរាជកុលនាងរំសាយសក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVdyAC1zrFpzAFgGyOxbVP8dyqUDAMZ1Khqr5RiH12duNt1_z443TaeC9q-FgJnJ-6pYhqp5lEzDake-bzsMqqB1ozKaBC9J4N0pBgnJ3UM0OlitBq1hYHanK3C661Pv9P2WSmCv7Bpz0AM7PgsqBzhX_TVuDUwYaq5_Nkm46cL8XpvvcDbR4E6TpP4VZ_/s1213/photo_2025-11-17_14-39-47.jpg

មិនត្រឹមតែមានសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ដែលអាចគយគន់ពីលើកំពូលភ្នំមើលឃើញវាលស្រែធំល្វឹងល្វើយ ស្រូបខ្លិនខ្យល់បរិសុទ្ធប៉ុណ្ណោះទេ រមណីយដ្ឋានធម្មជាតិមួយនេះ ថែមទាំងសម្បូរមានទៅដោយបណ្ដុំល្អាងភ្នំតូចធំជាច្រើន ចំនួន ១២ ផងដែរ ដែលទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងច្រើនកុះករទៅទស្សនាមិនដាច់នាថ្ងែឈប់សម្រាកម្ដងៗ។ ល្អាងភ្នំទាំងនោះរួមមាន៖ ល្អាងផ្កាស្លា ល្អាងគក់ទ្រូង ល្អាងខ្យល់ ល្អាងតែងខ្លួន ល្អាងល្ខោន ល្អាងជ្រៃ ល្អាងពេជ្រ ល្អាងខ្វែង ល្អាងប្រេង ល្អាងស្ថានីយ ឬល្អាងធំ ល្អាងក្បាលខ្មោច និងល្អាងច្រកប្រចៀវ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn9fyO4_DcvNlOjNEDLH9KWIpBbUwuZVHSj-W3eUb4FDiW5QgfQVoRAbGs9PgYfG4x8Q4cevtmaYpkpRt935-E02ZRPx0VzEroqBPPqV3e-2aElGEbxlzTER1FwMTCYno4SiFSFTMNJsh40WqWNHca3Vr0AX89JnB91gY-gjQbMoD_HBumAN979kzgdJY-/s960/photo_2025-11-17_14-39-48%20(2).jpg

ក្នុងចំណោមល្អាងទាំង ១២ ខាងលើមានតែល្អាងចំនួន ២ ប៉ុណ្ណោះ ដែលមានភ្ញៀវទេសចរណ៍ច្រើនជាងគេគឺ ល្អាងផ្កាស្លា និងល្អាងល្ខោន។ បន្ថែមពីនេះ មានល្អាងមួយ គឺល្អាងក្បាលខ្មោច ធ្លាប់ជាកន្លែងដែលកងទ័ពខ្មែរក្រហម សម្លាប់អ្នកទោសរួចបោះចូលល្អាងនេះ ហើយបច្ចុប្បន្ន ឆ្អឹងខ្មោច និងលលាដ៍ក្បាលទាំងនោះ ត្រូវបានរក្សាទុកក្នុងចេតិយមួយ ទុកជាប្រវត្តិសាស្រ្តដល់មនុស្សជំនាន់ក្រោយ ពិសេសភ្ញៀវទេសចរមកកម្សាន្ត ស្វែងយល់ ពីរឿងអតីតកាលរបស់ប្រជាជនកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi00LGoj-GfGKUIQsS75ixTesuf2lu_lujXQaoxagIRes0_p6d3G9DGZfbZmbcJ6jeXIYS14rtALd7o9K0hhh-a4-s37q3AfvU1-0VUB-pw3vZ9JJ3NZGYCXL5PpFxNxjElCgyGGIeC3yJuyRW7mvqY7H3JzD3_bI7JR2IOJYVSNMoKKxm_55yyr2sHbXHk/s960/photo_2025-11-17_14-39-48.jpg

សូមជម្រាបថា ភ្នំសំពៅមិនត្រឹមតែជារមណីយដ្ឋានធម្មជាតិប៉ុណ្ណោះទេ តែក៏ជាបូជនីយដ្ឋានពុទ្ធសាសនាមួយផងដែរ សម្រាប់ប្រជាពលរដ្ឋជិតឆ្ងាយមកគោរពបូជា និងប្រារព្ធពិធីកម្មសាសនាផ្សេងៗ នៅក្នុងវត្តចំនួន ២ នៅទីនោះ រួមមាន វត្តគីរីរម្យ (នៅលើភ្នំ) និងវត្តសុវណ្ណគិរីភេត្រារាម ហៅវត្តសំពៅ (នៅជើងភ្នំ)។ អ្វីដែលពិសេសជាងនេះ គឺជារៀងរាល់ល្ងាចនៅជើងភ្នំ តែងមានហ្វូងសត្វប្រចៀវរាប់លានក្បាលហើរចេញពីល្អាងមួយ ដែលនេះបានអន្ទងភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិ មកទស្សនាទិដ្ឋភាពដ៏អស្ចារ្យនេះមិនដែលខាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWTPWlJtpFM-M9B-fmEI3MCCpQg2MVLuPw5Ax6ay1x-c4LaNrI6GIdkGpEui09PTjG1yMLls4zsV162_DalK3C4qbvzrmrFe5M1_-yYhrI8gGexreLRFVDa8blQWiDpCb1HDCwjwtR9X-1MS6dbVjpvlcpVmUGTsr4wUpX3YiEFmKGB9_2VJa0q5dCMQBn/s1280/550118418_1224420436393243_9097909203499881208_n.jpg

គណបក្សភឿថៃថាលោក Anutin និយាយគ្មានគិតពិចារណាធ្វើឱ្យថៃបាត់បង់មិត្តមហាអំណាច និងចំណូលសេដ្ឋកិច្ច

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ គណបក្សភឿថៃបានថ្កោលទោសលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ដែលបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា និងនិយាយគ្មានគិតពិចារណាធ្វើឱ្យថៃបាត់បង់មិត្តមហាអំណាច គឺអាមេរិកបានផ្អាកការចរចាពន្ធទំនិញជាមួយថៃ រហូតដល់ថៃងាកមកគោរពកិច្ចព្រមព្រៀងសន្តិភាពឡើងវិញ ។ ពេលនេះ ថៃមិនត្រឹមតែបាត់បង់មិត្តមហាអំណាចទេ ថៃបានបាត់បង់ប្រាក់ចំណូលសេដ្ឋកិច្ចរហូតដល់រាប់លានបាតក្នុង១ឆ្នាំ ផលប៉ះពាល់នេះនឹងធ្លាក់មកលើពលរដ្ឋទូទាំងប្រទេស រដ្ឋាភិបាលថៃគ្រប់គ្រងប្រទេសគ្មានប្រសិទ្ធភាព ។

ក្រោយពីកងទ័ពថៃប្រើល្បិចចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីធ្វើឱ្យកងទ័ពថៃរងរបួសនៅព្រំដែនខេត្តស៊ីសាកេត លោកនាយករដ្ឋមន្ត្រី Anutin ក៏បានប្រកាសបញ្ចប់កិច្ចព្រមព្រៀងសន្តិភាព បញ្ចប់ការចរចាជាមួយកម្ពុជា និងទាមទារឱ្យកម្ពុជាសូមទោសពលរដ្ឋថៃរឿងគ្រាប់មីន ទើបថៃបន្តកិច្ចព្រមព្រៀងឡើងវិញ ទាំងដែលកម្ពុជាមិនបានបង្កប់មីនថ្មីឡើយ ។ នាយករដ្ឋមន្ត្រីថៃថា កម្ពុជាគ្មានឱកាសរកសន្តិភាពទៀតទេ ហើយលោកមិនចាប់អារម្មណ៍នឹងអាមេរិកដំឡើងពន្ធទំនិញថៃក្នុងអត្រាខ្ពស់ឡើយ បើមិនអាចនាំចេញទំនិញទៅអាមេរិក ថៃនឹងរកទីផ្សារថ្មី ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានជំរុញឱ្យរដ្ឋាភិបាលថៃគោរពកិច្ចព្រមព្រៀងសន្តិភាពបន្តទៀត ប៉ុន្តែនាយករដ្ឋមន្ត្រីថៃបែរជាទម្លាក់កំហុសលើកម្ពុជាបំពានកិច្ចព្រមព្រៀងសន្តិភាពដោយសារបង្កប់មីនថ្មី បើចង់ឱ្យថៃគោរពកិច្ចព្រមព្រៀងនេះ លុះត្រាតែកម្ពុជាយល់ព្រមសូមទោសពលរដ្ឋថៃរឿងគ្រាប់មីន បើទោះជាកម្ពុជាមិនបានបង្កប់ក្តី ។ បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃនៅតែលាបពណ៌កម្ពុជា មន្ត្រីពាណិជ្ជកម្មអាមេរិកក៏បានជូនដំណឹងមកថៃកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ថា អាមេរិកសម្រេចផ្អាកចរចាពន្ធទំនិញជាមួយថៃ រហូតដល់ថៃងាកមកគោរពកិច្ចព្រមព្រៀងសន្តិភាពឡើងវិញ ។

សង្គមថៃ រួមទាំងអ្នកនយោបាយបានស្តីបន្ទោសលោកនាយករដ្ឋមន្ត្រី Anutin និយាយគ្មានគិតពិចារណា គឺនិយាយមិនទាន់ផុតពីមាត់ផង ស្រាប់តែអាមេរិកផ្អាកចរចាពន្ធទំនិញជាមួយថៃភ្លាម ដែលធ្វើឱ្យថៃបាត់បង់មិត្តមហាអំណាច និងបាត់បង់ចំណូលសេដ្ឋកិច្ចរាប់លានបាតក្នុង១ឆ្នាំ ។ ក្រោយពីសង្គមថៃរិះគន់ខ្លាំងពេក លោក Anutin ក៏និយាយលាងទោសកំហុសរបស់ខ្លួនថា លោកប្រធានាធិបតី Trump បានផ្តាំផ្ញើតាមរយៈលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ថា មិនផ្អាកការចរចាពន្ធទំនិញជាមួយថៃទេ អាមេរិកយល់ពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ។

លោក Suksit Srichomkwan អ្នកនាំពាក្យគណបក្សភឿថៃ បាននិយាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ពីអាមេរិកផ្អាកចរចាពន្ធទំនិញជាមួយថៃ រហូតដល់ថៃគោរពកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ថាការដឹកនាំរបស់រដ្ឋាភិបាលថៃបច្ចុប្បន្នធ្វើឱ្យប្រទេសខាតបង់ប្រាក់ចំណូលសេដ្ឋកិច្ច បាត់បង់អធិបតេយ្យ និងបាត់មិត្តមហាអំណាច ។ ផ្ទុយពីគណបក្សភឿថៃ ដែលការពារអធិបតេយ្យ និងអនុវត្តការទូតទាំងទ្វេភាគី ពហុភាគី ដើម្បីឱ្យប្រទេសនានាជឿជាក់ថៃតាមរយៈការអនុវត្តយុទ្ធសាស្ត្រ «យកពិភពលោកមកដាក់សម្ពាធកម្ពុជា» ។

ការដឹកនាំប្រទេសរបស់រដ្ឋាភិបាលថៃបច្ចុប្បន្នខុសពីគណបក្សភឿថៃ ដោយលោក Anutin និយាយគ្មានគិតពិចារណា គ្មានភាពចាស់ទុំ ធ្វើឱ្យពិភពលោកលែងមានទំនុកចិត្តលើថៃ ថៃថែមទាំងទាត់ចោលមិត្តមហាអំណាចអាមេរិក មិនចរចាការទូត ។ គណបក្សភឿថៃបានសំណូមពរតាំងពីដំបូងឱ្យរដ្ឋាភិបាលថៃប្រញាប់ទាក់ទងទៅមហាអំណាចអាមេរិក និងចិន ដែលប្រទេសទាំងពីរបានជំរុញសន្តិភាពកម្ពុជា-ថៃ ដើម្បីចោទប្រកាន់កម្ពុជាបំពានកិច្ចព្រមព្រៀងសន្តិភាព ហើយជំរុញឱ្យពិភពលោកដាក់សម្ពាធកម្ពុជា ដូចដែលថៃធ្លាប់អនុវត្តកន្លងមក ។

អ្នកនាំពាក្យគណបក្សភឿថៃបន្តថា ការដឹកនាំប្រទេសគ្មានប្រសិទ្ធភាពធ្វើឱ្យថៃធ្លាក់ចូលក្នុងសភាព «លេបមិនចូលមាត់ ស្តោះមិនចេញ» ពីព្រោះក្រៅពីប្រឈមមុខជាមួយកម្ពុជាហើយ ថៃត្រូវរងការដាក់សម្ពាធពីអាមេរិកទៀត ។ លើសពីនេះ ការខាតបង់ចំណូលសេដ្ឋកិច្ចរាប់លានបាតក្នុង១ឆ្នាំបានធ្លាក់មកលើពលរដ្ឋថៃទូទាំងប្រទេស ដោយសារពាក្យសម្តីឥតប្រយោជន៍របស់លោក Anutin ដែលថាមិនខ្វល់ពីអាមេរិកដំឡើងពន្ធទំនិញ ។

គួរបញ្ជាក់ថា តាមការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន គឺថៃមានគម្រោងធ្វើពាណិជ្ជកម្មជាមួយប្រទេសរុស្ស៊ី ប្រសិនបើរាំងស្ទះពាណិជ្ជកម្មជាមួយអាមេរិក ។ ប៉ុន្តែប្រធានាធិបតីអាមេរិកមានគម្រោងដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសណាដែលធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ីដោយដំឡើងពន្ធទំនិញរហូតដល់៥០០% ពីព្រោះអាមេរិកចាត់ទុកប្រទេសនោះគាំទ្រឱ្យរុស្ស៊ីបន្តសង្គ្រាមជាមួយអ៊ុយក្រែន ។ បើថៃធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ីមែននោះ ថៃនឹងជួបផលវិបាកធ្ងន់ធ្ងរមិនខាន ដោយសារលោកប្រធានាធិបតី Trump នឹងដំឡើងពន្ធទំនិញថៃក្នុងអត្រាខ្ពស់ខ្លាំង ៕

ក្រុមជ្រុលនិយមថៃ ត្រៀមប្រមូលកម្លាំងទៅអុកឡុកនៅស្ថានទូតអាមេរិកនិងម៉ាឡេស៊ី នៅថ្ងៃទី២២ វិច្ឆិកា

0

ទីក្រុងបាងកក៖ កាន់តែគ្នាស្ដាប់លែងចូល! ក្រុមសកម្មជន «កម្លាំងសាមគ្គីជាតិដើម្បីការពារអធិបតេយ្យភាព» ដែលជាក្រុមជ្រុលនិយមរបស់ថៃ កើតទុក្ខមិនសុខចិត្ត បានបើកការប្រជុំនិងប្រកាសប្រមូលផ្តុំគ្នាធ្វើបាតុកម្ម និងអាចលុកលុយស្ថានទូតអាមេរិកនិងម៉ាឡេស៊ី ក្នុងទីក្រុងបាងកក នៅថ្ងៃទី២២ខែវិច្ឆិកាខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Amarin News។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwwCGKJyheDT93ZEjZSSIFzj6ntEEgHnKKg0ljE3SbFr8eUdykH_dRlroQpHsOQLxraIOfkVmKbIxMSX57NBGSxLN6Nx4KgYbKn4qi-rK1gWoIyclFJKufuQ9FmNq49sx17MlsoYcrHEHz1LQuQRpRFvJzmCpjOAOmwAvhqLjB38-o_xnC8Nw5vK_AVEBn/s800/photo_2025-11-17_14-31-46%20(2).jpg
កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ មេដឹកនាំក្រុមជ្រុលនិយមដែលមានដូចជា Chatuporn Prompan, Nitithorn Lamluea, Phichit Chaiyamongkol, Somchai Saengkan និង Jessada Tonawanik បានធ្វើការបញ្ជាក់នៅក្នុងសន្និសីទកាសែតតាមរយៈការផ្សាយផ្ទាល់ថា ពួកគេនឹងប្រមូលផ្ដុំគ្នាទៅតវ៉ានៅមុខស្ថានទូតអាមេរិក និងស្ថានទូតម៉ាឡេសុី ប្រចាំក្នុងទីក្រុងបាងកក ប្រទេសថៃ ព្រោះពួកគេមិនពេញចិត្តចំពោះការលូកដៃមកជ្រៀតជ្រែកបញ្ហាជម្លោះរវាងថៃ និងកម្ពុជា ពីសំណាក់សហរដ្ឋអាមេរិក និងម៉ាឡេសុីឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrHJv9jxa13pn80hxhS_BGKKvKxWMGEi4YwilMhvigXGjcERuGi2uxTNFNN0OuyBNrhco6gbdMvJ4dXsvzohtjOU4xJRx-q8REhoG009XD84YsAMIF9-wmznFiL37GQHCjbTQ_tmoWhoWFyPin2_uPxjp5E8-zeKD-cAZKnxz5demyrg0llNgK50c6wCxc/s960/photo_2025-11-17_14-31-46%20(4).jpg

នៅក្នុងការប្រកាសរបស់ពួកគេ ក្រុមនេះនេះអំពាវនាវឲ្យប្រជាពលរដ្ឋថៃ ប្រមូលផ្តុំគ្នាឲ្យបានច្រើនកុះករ នៅថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា ចាប់ពីម៉ោង ១០:០០ ព្រឹកតទៅ ដោយក្បួនបាតុកម្មនេះ នឹងចាប់ផ្ដើមនៅស្ថានទូតម៉ាឡេស៊ីមុន ហើយបន្ទាប់នឹងបន្តឆ្ពោះទៅកាន់ស្ថានទូតអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFA0S68VDg_OtPeQuWfh-Ecq9tJ4LYCksz8016z4uwgxSHqTnKw67NGJF4KgGP-mtTIBut6iUjNIzd7OtpVVd2DbPUyRhOeKpk8GQPURmnyfpKBJ6AxeYcpzDykFOLW_oeikUqAP9jFH6AKGAV2G1NTKYAnEAVshFQ6AMUPYTpMz4WQTSCRBB_Jc2rnlOz/s800/photo_2025-11-17_14-31-46.jpg

តាមសេចក្ដីរាយការណ៍បានឲ្យដឹងបន្ថែមទៀតថា ក្រុមជ្រុលនិយមនេះបានចោ.ទប្រកាន់ សហរដ្ឋអាមេរិក និងម៉ាឡេសុី ថា បានចូលរួមសមគំនិត ក្នុងការបង្កើតឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីប្រកាសសន្តិភាពកម្ពុជា-ថៃ។ ពួកគេថែមទាំងបានចោទអាមេរិកចំៗថា បានយកកម្ពុជានិងម៉ាឡេស៊ីធ្វើជាឧបករណ៍ ក្រោមគោលនយោបាយ យុទ្ធសាស្ត្រសន្តិសុខ និងគោលនយោបាយ «អាមេរិកជាចម្បង» របស់លោក ដូណាល់ ត្រាំ និងចោទថា ជំហររបស់អាមេរិកនិងម៉ាឡេស៊ី ច្បាស់ជាខ្វះអព្យាក្រឹត្យភាព ហើយការអន្តរាគមន៍របស់ប្រទេសទាំងពីរនេះ មិនឲ្យតម្លៃលើការពិត និងសេចក្តីថ្លៃថ្នូររបស់ជនជាតិថៃសូម្បីតែបន្តិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy5R1h1siBd32DrwcCrU3RhcrOt5CBGTybWs1_zwANiTGh1SyCjW9ryTr7xVZNXQcXR5NV20TpVahxUEbrxXWKKIsH-BgVvu4S_btaeFm9Mg07e_C1q6qoXjrSmMKEdVlNZZpZbpqVIzcYsCv95YGWOwyQU7xSrz88495eSLYzEF95TWBr816jK3jDU4tc/s1000/photo_2025-11-17_14-31-47.jpg

ដូច្នេះរង់ចាំមើលថាតើផែនការបង្កចលាចល និងអាណាធិបតេយ្យរបស់ក្រុមជ្រុលនិយមខាងលើ នឹងទទួលបានជោគជ័យដែរឬទេ? ជាមួយគ្នានេះ តើរដ្ឋាភិបាលថៃនឹងមានវិធានការដូចម្ដេចដើម្បីហាមឃាត់ពួកគេ? ព្រោះប្រសិនបើរដ្ឋាភិបាលថៃបណ្ដោយឲ្យមានការតវ៉ាបែបនេះមែន វាកាន់តែបង្ហាញយ៉ាងច្បាស់ទៅកាន់ពិភពលោកថា ប្រទេសថៃនិងប្រជាជនថៃ គឺជាជាតិសាសន៍មួយដែលលែងចេះដឹងខុសត្រូវ មិនត្រូវការសន្តិភាព ទើបបានជានាំគ្នាមិនពេញចិត្តចំពោះប្រទេសដែលផ្ដួចផ្ដើមឲ្យមានកិច្ចព្រមព្រៀងសន្តិភាពយ៉ាងដូច្នេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzWMzL8fAU2jBDkJY3_-ozYWDhVT0L6s4Qzdj34SstluvP62lnWixNlak6y5sGi4mGkCDdIccwLz-91iGav0AhK_HsklScV-b5MnjvZA7sPvZJQCw7vF8wDAn69TvbCoyq3-hbS8A96HnEvl-c-NM2yxmzziDdP42dMUBOA5mn1EGPAp3okmXPL_YE6orY/s1000/photo_2025-11-17_14-31-46%20(3).jpg

កម្ពុជា នឹងប្ដឹងតវ៉ាទៅអង្គការអន្តរជាតិ ករណីទាហានថៃរំលោ.ភបំពានលើស្រ្តីជាពលករខ្មែរ

0

រាជធានីភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា កំពុងប្រមូលព័ត៌មានដើម្បីរៀបចំបណ្តឹងតវ៉ាទៅ អាជ្ញាធរថៃ និងអង្គការអន្តរជាតិនានា ពាក់ព័ន្ធនឹងសកម្មភាពដ៏ស្មោ.គគ្រោករបស់យោធាថៃដែលបានចាប់រំលោភបូកលើស្ត្រីខ្មែរដែលជាពលករឆ្លងចូលប្រទេសថៃ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ស សុខា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB4pa9_36JwRjs5Lct9zCayYaUiM8t-VRibDnnLmSgSd_W20QCMs6atK4RXvfV_7kPw097GYk1fmsY70Kb4KzFDUv9L0sb7Z_g8Nv2tNHws1qTR2dn7lQv9YZfmaf7VjggZFzMVh66cFPQELQ5kuQFdU3BQak3SNej20KH95wyyvC5k4reRek9hwdnpJbT/s1280/photo_2025-11-17_14-00-41.jpg

នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាសចុះសួរសុខទុក្ខពលរដ្ឋភៀសសឹកមកពីភូមិជោគជ័យ និងភូមិព្រៃចាន់ លោកឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស សុខា បានផ្ដល់សម្ភាសន៍ដល់អ្នកសារព័ត៌មាន ជុំវិញករណីស្រ្តីពលករខ្មែរម្នាក់ត្រូវបានទាហានឈុតខ្មៅថៃព្រួតគ្នារំលោ.ភបំពានលើរាងកាយ ថា បច្ចុប្បន្នអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា រួមទាំងអង្គការអន្តរជាតិនានា កំពុងសហការគ្នាក្នុងការប្រមូលយកព័ត៌មាន ដើម្បីប្ដឹ.ងនិងបង្ហាញទៅកាន់ឆាកអន្តរជាតិអំពីអំពើដ៏ថោ.កទាបរបស់យោធាថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSYN0PCYMOHcDFDYVzBnIoZfMd_Fhkd3UzRN_WyPOjbOPiDbkPDMOIoCLkDkhyphenhyphenGIsfEjEUN9yhEYzYg7Pr_rDnwZDyiZ6oXfHeXleXg8KPLEh5vHFqPSKxWnsNU6wvllFNgpud0xiISMPb1j8KVDJt2gyj93LcLSx4bA69IiivnLAb4yu5S-vOmKU7NcaK/s1280/photo_2025-11-17_14-00-42.jpg

តាមការបញ្ជាក់របស់ លោក ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលធ្វើការសាកសួរមនុស្សចំនួន ១៣នាក់ ជាពលករវិលត្រឡប់មកពីប្រទេសថៃវិញបានឲ្យដឹងថា ពេលពួកគាត់មកដល់ព្រំដែនត្រូវបានទាហានឈុតខ្មៅថៃ ធ្វើបាប និងប្រមូលយកលុយអស់ចំនួន ៦,៥០០បាត ទូរស័ព្ធចំនួន ៤គ្រឿង ដោយពលករប្រុសៗទាហានថៃបានធ្វើបាបវ៉ៃទាត់ធាក់ និងអុកស្វាយកាំភ្លើង រីឯពលករនារីម្នាក់ក្នុងចំណោមនោះត្រូវបានទាហានឈុតខ្មៅថៃចាប់យកទៅធ្វើការរំលោភបំពានលើរាងកាយរួចទើបបញ្ជូនឱ្យឆ្លងដែនមកប្រទេសកម្ពុជា តាមតាមច្រកស្វាយចេក ស្រុកកំរៀង ខេត្តបាត់ដំបង និងរាយការណ៍ពីហេតុការណ៍ទាំងអស់ប្រាប់ទៅកាន់ស្នងការនគរបាលខេត្តបាត់ដំបង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6AhE6lJ3Lf5nYCvp7D7b3hDRub0an65PRpKAUWh-ebubpTIixZ1JcvfSJHiF-3U8ANWyhPxP1czYsZMOQ29J6uOr_aTMSW_vWZdb_qtBSeQMVR8aOHLNYOEE519hSHd1Ejv14J-zUPdphvLf9a2v0BQG6YOluxgHmGsqp3Q2KTJQGy2zqEFYBkW1KrVLs/s1070/photo_2025-11-17_14-00-41%20(2).jpg

បច្ចុប្បន្ននារីរងគ្រោះដែលត្រូវបានទាហានថោ.កទាបថៃទាំងនោះធ្វើបាប កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្តបាត់ដំបង ដោយមានសភាពវង្វេងស្មារតី បាត់ការចងចាំ និងរងរបួសលើរាងកាយ។ យ៉ាងណាមិញ ឥឡូវនេះស្ថានភាពរបស់គាត់ហាក់ប្រសើរឡើងខ្លះហើយ និងកំពុងទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់អាជ្ញាធរមូលដ្ឋាន ដោយនៅក្នុងនោះគាត់ក៏ទទួលបានពំណោយជាទឹកប្រាក់ ៣ពាន់ដុល្លារ ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc6I-WSxINmN_00wy2MgGtHKcGal81Oax5dG0xUPXkkiOeqpI8ndv0jdeq56VHrLGieQskMk24ve9djrPGzMOpJqUnaNBBtW5UchJfLWVkaqOQxKHIQdSjwS2Ja9XZCWO0eYV1PUfPgYLMYYlZbMXCRSiES6kclbJbE4llu-vC5JfrPJwCqQGKifARyibZ/s1024/photo_2025-11-17_14-00-41%20(3).jpg

ទន្ទឹមនឹងហេតុការណ៍ខាងលើ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានអំពាវនាវទៅកាន់បងប្អូនប្រជាពលរដ្ឋខ្មែរដែលជាពលករខ្មែរនៅប្រទេសថៃ ដែលមានបំណងត្រឡប់មកប្រទេសកម្ពុជាវិញថា ត្រូវបង្កើនការប្រុងប្រយ័ត្ន និងការពារខ្លួនឲ្យបានខ្ពស់បំផុត ដោយសូមធ្វើដំណើររួមគ្នាជាក្រុម ជ្រើសរើសការធ្វើដំណើរតាមច្រករបៀងដែលមានសុវត្ថិភាព ត្រូវជូនដំណឹងមកកាន់គ្រួសារជាមុននៅពេលត្រូវធ្វើដំណើរត្រឡប់មកវិញ ដើម្បីបង្ការពេលមានបញ្ហាផ្សេងៗអាជ្ញាធរមូលដ្ឋានអាចចាត់វិធានការអន្តរាគមន៍បានទាន់ពេលវេលា៕