ជាង ១ពាន់នាក់ ទល់នឹង ៧១លាននាក់ ចាំមើលសម្លេងអ្នកណាលឺខ្លាំងជាង? ពេលនេះសកម្មភាពបំផ្លិ.ចបំផ្លាញរូបសំណាកអាទិទេពសាសនាហិណ្ឌូពីសំណាក់យោធាថៃ កំពុងត្រូវបានចែករលែកយ៉ាងទូលំទូលាយទូទាំងពិភពលោក ជាពិសេសវាកំពុងក្លាយជាប្រធានបទក្ដៅនៅក្នុងប្រទេសឥណ្ឌា ដែលមានប្រជាជនភាគច្រើនកាន់សាសនាហិណ្ឌូ នាំគ្នាខឹ.ងសម្បារនឹងទង្វើដ៏អសីលធម៌នេះ រហូតមានអ្នកខ្លះបានប្រកាសតាមបណ្ដាញសង្គមថា នឹងធ្វើពហិការឈប់ធ្វើដំណើរទៅលេងប្រទេសថៃតទៅទៀត។
យោងតាមរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ គិតត្រឹមល្ងាចថ្ងៃទី២៥ ខែធ្នូ នេះ សារព័ត៌មានអន្តរជាតិនានាបានយកប្រធានបទដែលយោធាថៃវាយកម្ទេចរូបសំណាកព្រះវិស្ណុនៅក្នុងទឹកដីកម្ពុជាអំឡុងពេលខ្លួនបានធ្វើសកម្មភាពឈ្លានពានប្រដាប់អាវុធមកលើអធិបតេយ្យនិងបូរណភាពដែនដីកម្ពុជា ជាប្រធានបទសំខាន់។ 
ទន្ទឹមនឹងនោះសារព័ត៌មានផ្សេងៗទៀត ថែមទាំងបានសរសេរពីការមិនគោរពរបស់ថៃចំពោះសាសនា និងការប្រមា.ថទីសក្ការដែលជាជំនឿរបស់អ្នកដទៃផងដែរ។ បន្ថែមលើនោះ សារព័ត៌មាន The Straits Times បានសរសេរថា បើយោងតាមផែនទី google បានបង្ហាញថាទីតាំងរូបសំណាកនេះនៅចម្ងាយប្រមាណ ៤០០ម៉ែត្រពីព្រំដែនថៃ ពោលគឺជាទីតាំងនៅក្នុងទឹកដីកម្ពុជា។ 
ជាមួយគ្នានេះ ប្រទេសឥណ្ឌាដែលមានទាំងរដ្ឋាភិបាល និងប្រជាជន ក៏បាននាំគ្នាធ្វើការថ្កោលទោសចំពោះការកម្ទេចរូបសំណាកព្រះវិស្ណុនៅព្រំដែនកម្ពុជាថៃ។ ឥឡូវនេះ មនុស្សជាច្រើននៅប្រទេសឥណ្ឌា កំពុងពហិការមិនទៅលេងថៃទៀត ដោយលើកឡើងថា «ពួកគេមិនចង់ ចំណាយលុយទៅលេងនៅក្នុងប្រទេសដែលមិនឲ្យតម្លៃវប្បធម៌ និង សាសនារបស់ខ្លួននោះទេ»។
គួរជម្រាបថា ប្រជាជនឥណ្ឌាប្រមាណជាង ១.១៧ពាន់លាននាក់ ឬស្មើនឹង៨០%នៃប្រជាជនសរុប គឺជាអ្នកប្រតិបត្តិសាសនាហិណ្ឌូ ហើយពួកគេមានការគោរពប្រណិបតន៍យ៉ាងខ្លាំង ដូចនេះមិនមែនជារឿងតូចតាចឡើយចំពោះការបំផ្លិចបំផ្លា.ញរូបសំណាក ឬទីសក្ការៈដែលជានិមិត្តសញ្ញានៃសាសនាហិណ្ឌូរបស់ពួកគេ។
បញ្ហាលើកនេះ នឹងធ្វើឲ្យកេរ្តិ៍ឈ្មោះប្រទេសថៃកាន់តែធ្លាក់ចុះមួយកម្រិតទៀត ព្រោះមិនត្រឹមតែត្រូវបានអន្តរជាតិមើលមកឃើញថាជាប្រទេសឈ្លានពាន បង្កសង្រ្គា.មជាមួយកម្ពុជាមុនប៉ុណ្ណោះទេ ឥឡូវនេះថែមទាំងជាប់ជាប្រទេសទមិឡឥសាសនា និងមានមេដឹកនាំជម្លើយបើកដៃឲ្យយោធាធ្វើសកម្មភាពស្រេចតែចិត្តទៀត ហើយបើទោះបីជាថៃព្យាយាមយកបញ្ហាទាមទារទឹកដីបកស្រាយលាងខ្លួនយ៉ាងណាក៏គ្មានប្រយោជន៍ដែរនៅពេលនេះ ព្រោះទង្វើរបស់ពួកគេដែលបានប្រព្រឹត្តគឺលើសពីដែនកំណត់នៃជម្លោះព្រំដែនទៅហើយ៕










