(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំគោលនយោបាយថ្មី សាងសង់ផ្ទះដែលមានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋចំណូលទាប ដែលជំនួសឱ្យ «គោលនយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ឆ្នាំ ២០១៧»។ នេះបើតាមប្រសាសន៍របស់លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuxIySgkbId0YOqOIVPpt25lhsGeAWZXOJ4jwdEm7Z2yVYKBlxiUNjpiQCIttafnutOjeNilEioo7dOjUsS8qRuCHpe4hZcbvapZTuflPxYVtQwPpZdqt6Z-k40p5Dw-ainIPCyMPni1TeemxWws1tUIt_XSJpFN_SRRiRbKHuxwpfHfEaOiN_a8iS72xz/s1280/photo_2025-12-25_15-35-54.jpg
កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ កិច្ចប្រជុំស្ដីពី «គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ» ត្រូវបានរៀបចំឡើងក្នុងគោលដៅជំរុញដល់ការ អនុវត្តគោលនយោបាយជាតិ ស្តីពីលំនៅឋាន ឆ្នាំ ២០១៤ និង ធានានិរន្តភាព ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យលំនៅឋាន ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដើម្បីចូលរួមចំណែកលើកកម្ពស់ សុខុមាលភាពរបស់ប្រជាជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1NR7zTMyR3ummAVnZFF9ubm8X0zmMBHKEs2GJUhMHq36Cib_SyYSsaMLT4H8YUGd3y0EvRll5Y4pxJ9dxByCSYjkUqfhwE87A7ITa4pb2ZjuvoK7Vo82DjAjv4su3HhkiPeJOVPDf3tgTinwiprU8GZpMBDVnHfL2eMy2MbYKIlwB-XTiMjUNOJeRKA7y/s1280/photo_2025-12-25_15-35-55.jpg

«គោលនយោបាយថ្មី» នេះមានគោលបំណង ផ្គត់ផ្គង់លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យកម្មសិទ្ធិ ប្រកបដោយគុណភាព សុវត្ថិភាព និងមានការតភ្ជាប់ដល់ប្រជាជន ដែលមានចំណូលកម្រិតទាប មធ្យម និងក្រុមងាយរងគ្រោះ និងបំពេញបន្ថែមនូវលំនៅឋានតម្លៃសមរម្យ សម្រាប់ជួល ដោយផ្អែកតាមការសិក្សាលើតម្រូវការជាក់ស្តែងរបស់សិស្ស និស្សិត, កម្មករនិយោជិត, និងអ្នកធ្វើចំណាកស្រុក និងជំរុញការអភិវឌ្ឍនគរូបនីយកម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR7zaquXxfNRDVa_bpVLg1tD5mISL84_I3e928f-fR3QdDKZIZ62vo2klABVwE2EHuZeStKwMqe_af_pspXUtCcdzBr-yyFaJl47_zEq-SIQ-62mZMrdgd5PxLskqCuVnDDrI4_e5tzunGXis3s8XFTbi1UX9BoNwn25NOPPCCBZBsuMcwKPtaBcHqWMWn/s1280/photo_2025-12-25_15-35-56.jpg
សេចក្ដីព្រាងគោលនយោបាយនេះ បានបញ្ចូលនូវទិដ្ឋភាពថ្មីចំនួន ៤ ខុសប្លែកពីគោលនយោបាយឆ្នាំ ២០១៧ រួមមាន៖
១. ការដាក់បញ្ចូលប្រភេទលំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យសម្រាប់ជួល តាមរយៈការលើកកម្ពស់ការចូលរួមពីរាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងវិស័យឯកជន។
២. ការបន្ថែមជម្រើសហិរញ្ញប្បទាន និងយន្តការក្នុងការអភិវឌ្ឍលំនៅឋានសង្គម, លំនៅឋានតម្លៃសមរម្យកម្មសិទ្ធិ, និងលំនៅឋានតម្លៃសមរម្យសម្រាប់ជួល។
៣. ការកែតម្រូវ និងធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌវិនិច្ឆ័យសំណើគម្រោង និងអតិថិជនគោលដៅសម្រាប់ប្រភេទលំនៅឋាននីមួយៗឱ្យសមស្របតាមបរិបទសង្គម-សេដ្ឋកិច្ច។
៤. ការកែសម្រួលនីតិវិធីនៃការដាក់ស្នើគម្រោង ដើម្បីធានាភាពងាយស្រួលនៃការអនុវត្តគម្រោង។
ទន្ទឹមនេះ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយថ្មី និងជំរុញការអភិវឌ្ឍ លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ (កម្មសិទ្ធិ និងជួល), «គោលនយោបាយថ្មី» នេះ ក៏បានកំណត់ផែនការសកម្មភាពក្នុងរយៈពេលខ្លី មធ្យម និង វែង ដែលមានភាពគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSu8RNuh9CbDkc0j89QzEuWyFUvh37f0uqhQRhbUFl4khfUylCSB-dLdlX6pme7YNUd3WygnGkj22uhykjUePX4uwcUOpDxvMvuQ843y4uW8G-6GhqcENsUuh1i8r1qc5aha48pU2MKooPrvfhVCYhlzV0yqKKHpyEJ4a5HGm2pni-JTWmDWjJPRqVTf3Z/s1280/photo_2025-12-25_15-36-09.jpg