ព្រែកជីកប៉ាណាម៉ា ជាព្រែកជីកសិប្បនិម្មិតនៅទ្វីបអាមេរិកកណ្ដាលដែលតភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិកនិងមហាសមុទ្រអាត្លង់ទិក។
ដំបូងឡើយព្រែកនេះ ត្រូវបានសាងសង់ឡើងដោយបារាំង តែបានបរាជ័យ ក្រោយមកអាមេរិក ក៏ចូលខ្លួនសាងសង់ជំនួសវិញ។
លោកត្រាំ បានគំរាមនឹងយកព្រែកជីកប៉ាណាម៉ាមកគ្រប់គ្រងវិញ ព្រោះប៉ាណាម៉ាមិនគោរពពាក្យសន្យាកាលអាមេរិកឱ្យព្រែកជីកឱ្យ។
ត្រាំ យល់ឃើញថាព្រែកជីកជាផ្លូវទឹកពាណិជ្ជកម្មពិភពលោកដ៏សកម្មខ្លាំង និងប្រកបដោយយុទ្ធសាស្ត្រ សម្រាប់សហរដ្ឋអាមេរិក។
អ្វីដែលសំខាន់ លោក ត្រាំ ឆ្ងល់ថា”ហេតុអ្វីនាវាអាមេរិកត្រូវបង់ថ្លៃឆ្លងកាត់ព្រែកជីកក្នុងតម្លៃដ៏ខ្ពស់ និងខ្ពស់ជាងនាវាចិនទៅទៀត”។
ជុំវិញចម្ងល់នេះ អាជ្ញាធរគ្រប់គ្រងព្រែងជីកប៉ាណាម៉ា បានបកស្រាយាថា៖” ចិនមានប្រៀបជាងអាមេរិក ព្រោះទំហំផ្តោះប្តូរពាណិជ្ជកម្មចិនជាមួយបណ្តាប្រទេសអាមេរិកឡាទីនបានកើនឡើង៣៤ដងគិតចាប់ពីឆ្នាំ២០១៧មក”៕









