ប្រទេសថៃ ៖ កងទ័ពថៃបានបើកការវាយប្រ.ហារកម្ពុជាជាថ្មីយ៉ាងធ្ងន់ធ្ងរ និងមានរយៈពេលយូរជាងមុន បន្ទាប់ពីរៀបចំផែនការជាមួយមេដឹកនាំបង្កសង្គ្រា.មឈ្លានពា.នកម្ពុជាពេលមានឱកាសល្អ ទើបទឹកជំនន់នៅភាគខាងត្បូងមិនទាន់ស្រកស្រួលបួលផង កងទ័ពថៃក៏បង្កសង្គ្រា.មភ្លែត ។ មុននេះ កងទ័ពថៃព្យាយាមចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីជាច្រើនលើកច្រើនសារ ដើម្បីយកលេសធ្វើសង្គ្រា.មឈ្លានពា.នវាតទីទឹកដី និងកុហកពលរដ្ឋខ្លួនថា កម្ពុជាបា.ញ់មុន ហើយទាមទារឱ្យកម្ពុជាស្នើសុំឈប់បា.ញ់មុន ។
អគ្គសេនាធិការកងទ័ពថៃបានប្រកាសពីគោលជំហរទាមទារឱ្យកម្ពុជាស្នើសុំឈប់បា.ញ់មុន ក្នុងនាមជាប្រទេសឈ្លានពា.ន និងថា កងទ័ពថៃធ្វើសង្គ្រា.មវាយប្រ.ហារកម្ពុជាជាច្រើនថ្ងៃមកនេះ ក្នុងគោលបំណងដណ្តើមកាន់កាប់ទឹកដីកម្ពុជា ដោយការកំណត់គោលដៅកំទេ.ចទីតាំងអាវុ.ធរបស់កងទ័ព ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Amarin News នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ។
នៅថ្ងៃទី២៥ ខែធ្នូ នៅទីបញ្ជាការកងទ័ពជើងគោកស្ថិតតាមបណ្តោយផ្លូវរ៉ាជដាំណឺន ទីក្រុងបាងកក លោក ឆ័យយ៉ាព្រឹក ឌួងប្រាផាត់ អគ្គសេនាធិការកងទ័ពថៃ បាននិយាយពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា-ថៃថា បានដំណើរការទៅតាមផែនការរបស់កងទ័ពថៃ ជំហ៊ានបន្ទាប់ នឹងដំណើរការតាមផែនការដែលកងទ័ពថៃរៀបចំ ប៉ុន្តែនៅសល់ការងារខ្លះៗប៉ុណ្ណោះដែលកងទ័ពនឹងចាត់វិធានការយ៉ាងឆាប់រហ័សបំផុត ។
ចំណែកកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ នឹងទទួលបានលទ្ធផលតាមការរំពឹងទុករបស់ថៃឬអត់នោះ គឺរង់ចាំតាមដានលទ្ធផលកិច្ចប្រជុំ ពេលនេះ គ្រាន់តែជាការជជែកគ្នារបស់ក្រុមលេខាធិការប៉ុណ្ណោះ ។ យើងនឹងរង់ចាំមើលថា តើកិច្ចប្រជុំនឹងមានចំណុចលម្អិតបញ្ជាក់ពីការព្រមព្រៀងគ្នាអ្វីខ្លះ ។
ពេលសារព័ត៌មានសួរថា តើកម្ពុជានឹងយល់ព្រមទទួលយកសំណើរបស់ថៃឬអត់? លោក ឆ័យយ៉ាព្រឹក អគ្គសេនាធិការកងទ័ពថៃថា នឹងរង់ចាំស្តាប់លទ្ធផលកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រួមទាំងលទ្ធផលកិច្ចប្រជុំ GBC ថ្នាក់រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា-ថៃ នៅថ្ងៃទី២៧ ខែធ្នូ ។ ពេលនេះ កងទ័ពថៃនៅតែបន្តសកម្មភាពឈ្លានពានកម្ពុជាខ្លាំងបំផុត ។
លោក ឆ័យយ៉ាព្រឹក ចោទប្រកាន់កម្ពុជាបង្កសង្គ្រាម ទើបទាមទារឱ្យកម្ពុជាស្នើសុំឈប់បាញ់មុន ក្នុងនាមជាប្រទេសឈ្លានពាន ព្រមទាំងនិយាយប្រឌិតថា ថៃធ្វើសង្គ្រាមដើម្បីការពារអធិបតេយ្យ ទាំងដែលការពិត កងទ័ពថៃបានរៀបចំផែនការជាមួយមេដឹកនាំវាយប្រហារកម្ពុជាជាថ្មី ប៉ុន្តែព្យាយាមទម្លាក់កំហុសលើកម្ពុជាដើម្បីបំភ័ន្តភ្នែកពលរដ្ឋ និងអន្តរជាតិ ។
លោកបន្តថា រហូតមកដល់ថ្ងៃទី២៥ ខែធ្នូ កងទ័ពថៃបានវាយប្រហារកម្ពុជានៅតាមគោលដៅជាច្រើនកន្លែងក្នុងទឹកដីកម្ពុជា និងដឹងថា កម្ពុជានៅមានអាវុធជាច្រើនទៀត ប៉ុន្តែសុំមិននិយាយលម្អិតទេ យើងបានធ្វើប្រតិបត្តិនៅតាមគោលដៅផ្សេងៗតាមផែនការរំពឹងទុក ។
គួរបញ្ចាក់ថា ទោះជាថៃព្យាយាមនិយាយមួលបង្កាច់ ប៉ុន្តែអន្តរជាតិដឹងការពិតអស់ហើយ សង្គ្រាមនេះបង្កឡើងដោយកងទ័ពថៃតាមផែនការគ្រោងទុក ដើម្បីរកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៦ បន្ទាប់ពីនាយករដ្ឋមន្ត្រីចាំផ្ទះ លោក Anutin Charnvirakul រងការស្តីបន្ទោសពីការដឹកនាំប្រទេសអន់គ្រប់វិស័យ ។ ថៃកុហកបានតែពលរដ្ឋរបស់ខ្លួនប៉ុណ្ណោះ ប៉ុន្តែការពិតនៅតែជាការពិត គឺកងទ័ពថៃបា.ញ់មុន សូម្បីតែប្រធានាធិបតីអាមេរិក លោក Donald Trump ក៏និយាយការពិតដែរថា កងទ័ពថៃបាញ់មុន ប៉ុន្តែទម្លាក់កំហុសលើកម្ពុជា ។
មេដឹកនាំថៃ និងកងទ័ពថៃ ហ៊ានបានតែជាមួយកម្ពុជាជាប្រទេសតូចជាងប៉ុណ្ណោះ ប៉ុន្តែមិនហ៊ានក្អកជាមួយមីយ៉ាន់ម៉ា និងម៉ាឡេស៊ីទេ ខណៈថៃក៏មានបញ្ហាព្រំដែនជាមួយប្រទេសទាំងពីរដែរ ។ កងទ័ពថៃពង្រីកសមរភូមិប្រយុទ្ធហួសបន្ទាត់ព្រំដែនចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ដោយប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែក ហើយស្រែកថា ការពារអធិបតេយ្យ និងសុវត្ថិភាពពលរដ្ឋ តើជាការការពារអធិបតេយ្យបែបណាទៅ បើពង្រីកសមរភូមិប្រយុទ្ធកាន់តែជ្រៅបែបនេះ ៕










