Home Blog Page 204

vivo V60 Lite បានមកដល់កម្ពុជា — រចនាឡើងសម្រាប់ការកម្សាន្តដ៏គ្មានដែនកំណត់

0

កម្ពុជា ខែវិចិ្ឆកា ឆ្នាំ ២០២៥ — ក្រុមហ៊ុន vivo បានប្រកាសចេញផ្សាយស្មាតហ្វូន V60 Lite និងបើកលក់ជាផ្លូវការ ដើម្បីបង្កើតបទពិសោធន៍កម្សាន្តគ្មានដែនកំណត់ថ្មី លើទូរស័ព្ទដៃV60 Lite ។ V60 Lite ត្រូវបានរចនាឡើងជាមួយពណ៌ Pop Pink, Titanium Blue និង Elegant Black ដែលផ្តល់អេក្រង់ច្បាស់ល្អ ការថតរូបមានគុណភាពខ្ពស់ ប្រើប្រាស់ដោយរលូន និងមានថាមពលថ្មយូរអង្វែង សម្រាប់ការកម្សាន្តដោយគ្មានដែនកំណត់ ក្នុងតម្លៃតែ 319$។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd3zdaGcUk-rhXn_He6Pw4a5ejRhhUSqRNimuibO2AnliAOaovfcSDW0OEHVdCt42dczr_3vXjWsEO_8CUecTzQOz9ceujePkmhZLuQrE4vz-KeHa2C_TEMxXbRhJEYHsAK_XSVHuDh-Pz1cthZfPdfcwUr-A2U-MN5AFmxhme2dlvUp_WcEK1Qp6jPWtQ/s3001/V60%20Lite%20Official%20Sale_.png

រចនាបថស្អាតទាក់ទាញ សម្រាប់បទពិសោធន៍កម្សាន្តដ៏រលូន
V60 Lite ត្រូវបានបង្កើតឡើងប្រើប្រាស់ឲ្យបានយូរ និងផ្តល់បទពិសោធន៍ប្រើប្រាស់ដ៏រលូន ជាមួយនឹងថ្មដែលមានអាយុកាល ៥ ឆ្នាំដើម្បីធានាថា កម្មវិធី និងឯកសារក៏ដូចជាប្រតិបត្តិការទូទៅដើរបានដោយរលូនហើយអាចប្រើប្រាស់បានយូរអង្វែង។ V60 Lite មានរចនាបថស្តើង និងស្រាល ដែលភ្ជាប់មកជាមួយ RAM 8GB បូក RAM បន្ថែម 8GB និងសមត្ថភាពផ្ទុកទិន្នន័យ 256GB ដែលធានាបទពិសោធន៍ប្រើប្រាស់យ៉ាងរលូនរយៈពេលជាច្រើនឆ្នាំ។ អេក្រង់ AMOLED ទំហំ 6.77 អ៊ីញ ជាមួយនឹងអត្រា Refresh 120Hz និងកម្រិតសំឡេង 400% Dual Stereo Speaker ផ្ដល់នូវបទពិសោធន៍សំឡេងព័ទ្ធជុំវិញដ៏ឥតខ្ចោះ។ មុខងារ AI Super Link គឺជាបច្ចេកវិទ្យា AI Network Selection អាចសម្របតាមស្ថានភាពជុំវិញខ្លួនអ្នក ហើយប្តូរ network អោយមានល្បឿនលឿន ដើម្បីរក្សាការភ្ជាប់របស់អ្នកទោះស្ថិតក្នុងតំបន់សេវាខ្សោយ ឬទីប្រជុំជនក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj74T5XvqQcEx9tFFa1c4-A2_oS-OUZEwprEftvJmhHGrBRTxcOIHB5pg66p-4z3OGQ027z9RP_kNbbIcjpZnwd5Ll0I597TJ6xPWU-90-38qTZbOO4zCU-U_jkwrGc15bNmxdop0Bi3QnEM8xnw63GU_AuLqF57R6e9MSzSrM3ZoltSL_hpkxpkItJt2Hi/s3000/V60%20Lite%20All%20Specs.png

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZr4rcpwzwbsMTKtG6cn9fWvMMeBDIPBmub38cN1EG8RHx75vCHJJMQmJdOFC9HJsIQvE-OZ9Piy5SBB670VN1eWglxgvVB_RapUO6K9MNt3rMUeC9ExaEDnUmM5IKjSRrVP09vLXXNEFp7TisqYwcfpfR476NjSDtCtn8jYcncH-_Er-2gmQXCxfUP_SE/s2500/01_KOL-Album-copy.jpg

បច្ចេកវិទ្យាកាមេរ៉ាចុងក្រោយ ថ្មប្រើបានពេញមួយថ្ងៃ និងរចនាឡើងសម្រាប់ប្រើប្រាស់បានយូរអង្វែង
កាមេរ៉ាគោល Sony 50MP ជាមួយនឹងពន្លឺ AI Aura Light ផ្តល់នូវរូបភាពច្បាស់លាស់ និងភ្លឺស្រទន់។
ខណៈដែលកាមេរ៉ា 32MP HD សម្រាប់ថតសែលហ្វី និងកាមេរ៉ា 8MP ជាកាមេរ៉ាក្រោយ មុំទូលាយ អាចថតរូប Portraits និងទេសភាពទូលាយបានយ៉ាងងាយស្រួល ( expansive scenes with ease ) ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKd1sAIKzT2W4gDqgDRzISsTkzQOaQWhB3f2XXxThetAi0b8fCn3zjrrZAB23_p3E14SBEKj6vOYNV4F3pUEfGOdLlOnBLZdzNJGDapcZmvpHMGh__yCN2uIpCr1v4_JJA6qqQWBp2XvBjmGvFuAeL08_DGmoA_sR994oXTYGJ-msoagd0NYgoCTX4Voby/s2500/02_KOL-Album.jpg
មុខងារ AI ដ៏មានសមត្ថភាពខ្ពស់បន្ថែមភាពអស្ចារ្យទៅលើរូបថតរបស់អ្នក :
• AI Erase 3.0៖ លុបវត្ថុដែលមិនចង់បាន ឬ លុបចំណាំងផ្លាតនៃពន្លឺឬកញ្ចក់ចេញបាន
• AI Photo Enhance៖ បង្កើនគុណភាពរូបភាពដែលមានគុណភាពទាបឲ្យកាន់តែច្បាស់លាស់។
• AI Aura Light៖ជះពន្លឺពេញអេក្រង់មុខ បង្កើនភាពច្បាស់លើ Portrait ជាមួយនឹងពន្លឺដែលមានតុល្យភាព។
• AI Master Aura Light Portrait៖មុខងារ Stepless Cold/Warm Color Adjustment ជួយកែតម្រូវកម្រិតពន្លឺឲ្យស៊ីទៅនឹងពន្លឺជុំវិញអ្នក ដោយរក្សាផ្ទៃមុខឲ្យនៅតែស្រស់ស្អាតបែបធម្មជាតិ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7aYF8ofUqOD36RH-D4FcXRpyfvkumCxSPLynb2IvbtL0hNkhMVzlDpP_wKu1NRajXvmwDJUx7vqkdmqhBfEgfzXGvImo3kJ42arc55q0yWWJBSDFiB8J37Ll5ZWwQ46OrP1wOGlaInlcgFRaqQuGsPVreVlyU7UbnNg4b9Wnl8S4WXw5bbhcqpUH_ep81/s4673/Vivo%2029.10.2025%20Morning8923test.png

V60 Lite ត្រូវបានរចនាឡើងសម្រាប់ប្រើប្រាស់បានយូរអង្វែង ជាមួយថាមពលថ្ម BlueVolt 6500mAh បច្ចេកវិទ្យាសាកថ្មលឿន 90W ដែលអាចសាកថ្មបានពេញក្នុងរយៈពេល 55 នាទី។
vivo V60 Lite ភ្ជាប់មកជាមួយនឹងកញ្ចក់ Shield Glass និងរចនាសម្ព័ន្ធ Comprehensive Cushioning ដ៏រឹងមាំដែលទទួលបានវិញ្ញាបនបត្រ SGS ធន់នឹងការធ្លាក់លំដាប់ផ្កាយ 5។ ជាមួយអាវក្រោះការពារធូលីនិងទឹកកម្រិត IP65, មុខងារ Wet-Hand Touch និង One-Tap Water Ejection សម្រាប់ការបណ្ដេញធូលីឬទឹកចេញបានក្រោយពេលដែលមានទឹកសាចឬធូលីហ៊ុយចូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWM8TMRb3CX4kkA1v3NdSWMHwnHUZBAwfNm33HzplxU-B-tihgLVCPgj4-ElysZBg0woVpH6HpjZ-5b9DhFU04vonxylzoQWTDF0MsQLZGgO5rT1P1YoN_Ldx6j5svmBq-rO2ax1C2VtwKbde7NOwriSLDcrg0Mr6M9rSPIKMChioCbS0ck5-CTJJAvLX0/s3001/V60-Lite-Product-All-3-Nonston-Fun.png

បច្ចេកវិទ្យា AI
ក្រៅពីការកម្សាន្ត V60 Lite ក៏ជួយបង្កើនប្រសិទ្ធភាពការងារផងដែរ ដោយភ្ជាប់មកជាមួយ Google Gemini និង មុខងារ AI ដូចជា AI Captions, AI Note Assist, AI Transcript Assist និង AI Smart Call Assistant.
vivo V60 Lite នឹងមានលក់នៅកម្ពុជាចាប់ពីថ្ងៃទី ១៧ ខែវិច្ឆិកា ជាមួយតម្លៃ 319 $ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រ Facebook របស់ vivo Cambodia សំរាប់ព័ត៌មានបើកលក់ និងការផ្តល់ជូនពិសេសផ្សេងៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnnGht3n32WUHPrH_MRXzotpo2wv5EAIJvqBheSFO_ht75JqfudsTwEgwT9LtSLD0RdawXzsRMJ2N5g6QTG9CPgYmEMexAzxBft9XaNzrUHw5a6Fr35OJc2N6HknhQ5FNEt0r-NuaIPxT-8x47yLLjEArqpQIgja1UNrV1jw9Fzjvkv_T6F5Q-L-Scy3eW/s9344/Vivo%2029.10.2025%20Morning9024test_(2).png

ជាង១ខែ ល្អហួស មានសមិទ្ធផលធំៗក្នុងដៃទាំងធ្វើ BA និងឈ្នះមកុដ Miss Teen Cambodia 2025

0

ត្រឹមតែរយៈពេលជាង១ខែ ជូរី ល្អហួស បានទទួលសមិទ្ធផលធំៗនៅក្នុងដៃយ៉ាងត្រចេះត្រង់បានក្លាយជាទូតសុច្ឆន្ទៈរបស់ភេសជ្ជៈ វី-កូឡា ផលិតផលក្រុមហ៊ុនកូនខ្មែរតម្លៃខ្លួនរាប់ម៉ឺនដុល្លារនិងបានឈ្នះមកុដ Miss Teen Cambodia 2025 ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfeQPAU3YXY7VESpPpGCvz530XBgwl0jVoVyzmqnJ30Dvj_f74XGm7a-GnBwnGQpZbYRCdVGgLubjdHBCT2fXL5LU7NVj54kTUhithNUfl6ebpEe6l-X4GxnjZFVnnNgSEECt4XThQRk8-V-nT4DjQAwFPjpYrKX_6AwYN8je9B-ltlxUjWY4K7Dbr20wW/s2048/image_2025-11-17_14-41-54%20(2).png

កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ល្អហួស បានយកឈ្នះបេក្ខភាពខ្លាំងៗជាច្រើនរូបក្នុងវគ្គ TOP5 ដើម្បីក្លាយជាម្ចាស់មកុដ Miss Teen Cambodia 2025 ហើយយុវតីរូបនេះនឹងតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិម្តងទៀតបន្ទាប់ពីយកឈ្នះម្ចាស់ផ្ទះថៃក្លាយជា Miss Preteen Junior Idol World 2024 កាលពីកន្លងមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQqYU1pbIF2jhGOI9muljTxUIJ2a3nbzKkytX8AlXnQRG4Yk3J8SAy0MPavT-G-pY7ugbAzbrmPdK1KW6_1Zw_6PNmgzqr9iGvWO0Xl1AFVW-0s36H3x_WDn70uHoUw1FAQ9tGDsGQhq-dt5CgO-QsPfgqztwM35FW2STvxosL1cd-nYwMFKEoXnh_MUsA/s2048/image_2025-11-17_14-41-48.png

ជាមួយនឹងការឈ្នះមកុដលើកនេះ ល្អហួស ក៏បានធ្វើឱ្យសាធារណជនមានអារម្មណ៍រំជួលចិត្តដោយសារតែលើកយកប្រធានបទ ថៃបានបាញ់ប្រហារមកខ្មែរកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យទាហានពលី និងមានប្រជាជនជាច្រើនរងទុក្ខដោយសារតែទង្វើឈ្លានពានរបស់ថៃ។ ការលើកយកប្រធានបទនេះមកប្រកួតរួមទាំងធ្លាប់ឈ្នះមកុដធំនៅប្រទេសថៃ ល្អហួស ត្រូវបានបណ្តាញសារព័ត៌មានថៃចុះផ្សាយចោទប្រកាន់ថានាងជេរថៃឈ្នះមកុដ សូម្បីតែសក់ក៏ទើស ល្អហួស ដោយនិយាយថាជាសក់ក្លែងក្លាយថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqrTRa78q77aNN2gYu7KIyM0dOpOz33RFBYbxFz0pzM2R4K1BlTV_gZBGPFHgO4tTEjbs71RPKRykdntUiMSP5T_bui6TbPvURhyphenhyphenHVCu67bqwX1gYyyNvdsduQcblqYalP8xNfmkImDV5573DNYw-eRmd0qqTh0JiDh5XVB6NMQaX-V6CeCcwwmj_KfGUf/s2048/image_2025-11-17_14-41-55.png

មិនត្រឹមតែជោគជ័យជាមួយនឹងការឈ្នះមកុដ Miss Teen Cambodia 2025 ប៉ុណ្ណោះទេកាលពីខែតុលា នេះ ល្អហួស ក៏បានក្លាយជាទូតសុច្ឆន្ទៈរបស់ភេសជ្ជៈ វី-កូឡា ដែលជាផលិតផលក្រុមហ៊ុន វឌ្ឍនៈ ដែលទទួលបានតម្លៃខ្លួនមិនតិចនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ ល្អហួស ក៏គ្រងតំណែងជាតួឯកក្នុងខ្សែភាពយន្តខ្នាតធំទៀតផង។ ជាមួយនឹងសម្រស់ ទេពកោសល្យសម្បូរបែប ល្អហួស កាន់តែជោគជ័យលើអាជីពទាំងក្មេងវ័យ ដែលអាចរកចំណូលបានរាប់ម៉ឺនដុល្លារដោយខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-Uu4Rdm1AX9H2l9afintHoeT9kWkmkteACtNe2zZkZEIy6IdfuxDKz_wmUAb0Hlt-N4DqO7CB1ctumEs3SL3NtaREYojyPVvPX3izQhWuiusL0bSsLaV06FEs3X1gjFoPIuHmJEFhi49WbZEd4TOb37EpTDrtKoP0m8azQOTnGxlpG4XvvMQGfI5PNlho/s2048/image_2025-11-17_14-41-52%20(2).png

គួរបញ្ជាក់ផងដែរថា ក្រៅពីក្លាយជាម្ចាស់មកុដ Miss Teen Cambodia 2025 ល្អហួស បានឈ្នះពានរង្វាន់ផ្សេងៗទៀតដូចជា «Miss Princess Alanka, Miss Theater Darling, Best Interview ,Best Evening Gown , Miss Social Media និង Miss Beautiful Hair»៕

សំណេរ ខាត់ ស្រីច័ន្ទ បង្កឱ្យមានមតិវែ.កញែ.កក្រោយបង្ហើបរឿងបុគ្គលល្បីមិនទទួលផ្សាយម៉ាកយីហោក្នុងស្រុក

0

មកទល់នឹងពេលនេះទស្សនិកជននៅតែមានការងឿងឆ្ងល់និងជជែកវែកញែកមិនទាន់បញ្ចប់ក្រោយពីកញ្ញា ខាត់ ស្រីច័ន្ទ ហៅ Kate បានបង្ហើបរឿងបុគ្គលម្នាក់មិនទទួលផ្សព្វផ្សាយម៉ាកយីហោក្នុងស្រុក (Local Brand) ប៉ុន្តែថ្មីៗនេះបែរជាឃើញផ្សាយហើយក្លាយជា BA ថ្មីទៀត។ ជុំវិញការបង្ហោះសារដែលបង្កឱ្យមានមតិយោបល់ជាច្រើន ស្រីច័ន្ទ ថានាងគ្មានបំណងវាយប្រហារអ្វីនោះទេគ្រាន់តែចង់ក្រើករម្លឹកនិងមិនចង់ឱ្យអ្នកផ្សេងទៀតបង្ហាញឥរិយាបថដូចនេះព្រោះមានពាក្យជាច្រើនដែលអាចឆ្លើយបដិសេធប្រកបដោយវិជ្ជាជីវៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhslDs59p_WLeyVp-FhJBEaGXisg2KFKDaBeVK0XphCBuXy5lybwJU7DKFotyWSA0qPyAR4R07ucRntPo4_jAhehJxlsvw50fGXM2HRy7fRx_iTes656HgM3QNuK0JVyjFZRLsXpr9pSgCsEvezmie7G5Z5GJ8INaUxYw2wIzzrv-ZhGB5o417nhohEEl9J/s2048/image_2025-11-17_14-15-35.png

នៅយប់ថ្ងៃទី១៥ វិច្ឆិកា អតីតបវរកញ្ញា ខាត់ ស្រីច័ន្ទ បានបង្ហោះសំណេរមួយថា «After seeing new BA Remind me to នឹកឃើញគេហៅអីទៅអត់ច្បាស់ថាជា Influencer or Contents creator ឬជាតារា ចាំច្បាស់ជាងគេគឺពាក្យ(អត់ទទួលថត Local brand ) តែឡូវឃើញថតធម្មតា។ ពាក្យនេះអាចធ្វើឱ្យប្អូនងើបមុខលែងរួចណា។ ខ្ញុំជឿថាមានបងៗច្រើនធ្លាប់ឮ ប្រហែលគ្នា ឆាប់ល្បីពីក្មេងពេកទេដឹង»។ សំណេរនេះបានទាក់ទាញឱ្យមានការជជែកវែកយ៉ាងច្រើនរហូតអ្នកខ្លះថែមទាំងខម្មិនចែករំលែកដាក់ឈ្មោះចំៗទៅកាន់អ្នកល្បីនោះដោយមានការសង្ស័យថាជានាង ព្រោះទើបឃើញឡើងធ្វើជា BA ថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBPqmh9BbMYzl0JYp4Em1OmlKl6TPgTsC9A94Yq3i54Mo6JQ-Gs0nLC1r3aXgFYyEMnmIdYsXgGdi8hSRrOQ-WklZcuXKl59zGP0lCDBJooI14z6A7wU2pjkRKB6KRtQWZZ-mCTVZUM6x6LxKPib4kotr1ZkTkxEhv1i2-7Vebns5bsVXZVq9e1PY2SsIP/s2048/image_2025-11-17_14-15-38.png

ដោយសារតែសំណេររបស់ខ្លួនទាក់ទាញមតិយោបល់ជាច្រើនមានមតិខ្លះថែមទាំងមានការយល់ច្រឡំ ខាត់ ស្រីច័ន្ទ បានបង្ហោះសំណេរថ្មីមួយទៀតនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ថា «ពាក្យមិនទទួលថតផលិផលក្នុងស្រុក បើសិនជាអ្នកជាម្ចាស់ brand ហើយស្រលាញ់បុគ្គលម្នាក់ ហើយក៏ចង់ទាក់ទងមកធ្វើការ ហើយគេនិយាយថាសូមទោសខ្ញុំមិនទទួលថត ផលិតផលក្នុងស្រុកទេ ទាំងដែលយើងខំប្រឹងបង្កើតយីហោក្នុងស្រុក តើអ្នកមានអារម្មណ៍យ៉ាងណា??អ្នកស្រលាញ់នឹងខកចិត្ត។ តែបើមនុស្សធម្មតាគេនឹងនិយាយថា សូមទោសបងខ្ញុំមិនទាន់ទទួលថតបានទេព្រោះជាប់រៀន, បងតើខ្ញុំអាចសាកបានទេមុននឹងទទួលបានទេឬហេតុផលផ្សេង ច្រើនទៀត it look professional »។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnCsRhCTt3p4_c8adhn10fDZs855rrPLgMO80nTrCbIEfTifV_irXzei-exec6E1sblmXqoLakqcxWvfJs543CVPsIQv9sEx93U4AVFXpMtTL3d-d7df12NFRPwtxYVTOkruEmcpkEjJ6zic3qctKuYvUOjlxij7fYxPyGfBebFI6Yp9WEyDRyhfhOJPFI/s739/image_2025-11-17_13-49-40.png

អ្នកបង្កើតកម្មវិធីបវរកញ្ញាក្នុងស្រុក Miss Mera Cambodia បានបន្ថែមទៀតថាសំណេររបស់នាងគ្រាន់តែជារម្លឹកសម្រាប់ខ្លួនឯង និងចង់ឱ្យអ្នកផ្សេងៗទៀតឆ្លើយតបដោយពាក្យសម្តីល្អៗ ប៉ុន្តែបើគ្រប់គ្នាគិតថាវាជាអាកប្បកិរិយាល្អសូមធ្វើបន្តទៀតចុះ»។ ជាមួយនឹងការបង្ហោះសារកញ្ញា ខាត់ ស្រីច័ន្ទ ក៏បាន live លើបណ្តាញសង្គមបញ្ជាក់ពីសំណេររបស់ខ្លួន និងចង់ឱ្យបុគ្គលដែលធ្វើខុសកែប្រែកំហុសឆ្គងរបស់ខ្លួន៕

ប៊ី សុធារី និង Thae Su Nyein រួមការងារលើកដំបូងអ្នកគាំទ្រលាន់មាត់ចង់ឱ្យថតរឿង GL

0

ធ្លាប់ប្រកួតតំណាងប្រទេសរៀងៗខ្លួននិងមានបញ្ហាចម្រូងចម្រាសជាមួយស្ថាប័ន MGI ទីបំផុត ប៊ី សុធារី និង Thae Su Nyein បានជួបគ្នាហើយបន្ទាប់ពីការប្រកួតកាលពីឆ្នាំ២០២៤។ គ្រាន់តែមានឱកាសរួមការងារលើកនេះភ្លាមអ្នកគាំទ្រជាច្រើនចង់ឱ្យអ្នកទាំងពីរមានឱកាសថតរឿង GL ជាមួយគ្នាបន្ទាប់ពីឃើញអ្នកទាំងពីរមានភាពស៊ីចង្វាក់គ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH-7WY8PwMAZf12w4Nrgr7cGu2JmSxxBpj7bx3SXThhyphenhyphenva5d-KrYnjfJ-oSK1Th4woYSZt01fJqmyUklzXxSm-Ga63t3sElCGYFkrsv9FPRje_A-cUkSe_IW4YLQCmpplWcqoBgz8spJwCPnmZvDmjECSVBsfWUPEYHTN2A8YEGADg5l3ohVMqLQSIDHCY/s1919/image_2025-11-18_08-49-47.png
ដ្បិតថាខកខានឱកាសក្នុងការតំណាងប្រទេសកម្ពុជាឈរនៅលើឆាកអន្តរជាតិម្តងទៀតប៉ុន្តែរយៈពេលចុងក្រោយនេះទស្សនិកជនបានកត់សម្គាល់ឃើញថា ប៊ី សុធារី កាន់តែកាក់កបជាមួយនឹងឱកាសក្លាយជាទូតសុឆ្ឆន្ទៈផលិតផលផ្សេងៗរហូតចុងក្រោយនេះថែមទាំងមានឱកាសអាចនាំកញ្ញា Thae Su Nyein មកប្រទេសកម្ពុជារួមការងារជាមួយគ្នាទៀត។ សុធារី និង Thae ទោះបីជាបញ្ចប់ការប្រកួតប៉ុន្តែពួកគេនៅបន្តភ្ជាប់ទំនាក់ទំនងហើយថែមទាំងត្រូវបានអ្នកគាំទ្រ Ship ពួកគេទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiaWNtS1f69WRIfABlpzplzjlv71rbDOxzb36RirnDQY5phomotlbjUXNrEBSZIk_bw1Urfp-b-pxwuWs3KsoNK5Zb0L9zfRN5QdKpvoDq-sqZK0lJUcqNHVZKyHSQmkW9WRtThSt3n9GkS83rlupBc1yqpCDCMIhlb-Z-CN49AVaz0DvNpVQkpkyzakTu/s2048/image_2025-11-18_08-49-44.png

ប៊ី សុធារី បានទៅទទួល Thae Su Nyein ដោយផ្ទាល់នៅឯព្រលានយន្តហោះថ្មីដោយចៃដន្យអ្នកទាំងពីរស្លៀកពាក់ពណ៌ខ្មៅត្រូវគ្នាទៀតថែមទាំង Case ទូរសព្ទក៏ដូចគ្នាដែរ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រអ្នកទាំងពីររំភើបចិត្តនោះគឺឃើញរូបភាពក្រៅឆាករបស់ សុធារី និង Thae គឺពោរពេញដោយភាពសិទ្ធិស្នាលក្នុងស៊ុមតែមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1_EPfp8HHXhrqt7M-3AOYaur3Hzwe7GjdFw_H-u3tl4eedN5Lt65GXh8gVfGG9jzEeg_C8QU5o9Fc4xoa2Jba5hRJoa741BnwZdXHnkjSiz9swb3AVoztaUu7T6r2YDXYbcNouz0Wd9Zfeq0n5EmiOwuBDQmH-Idp-k4sNGgr2ujGvcOrV8yXs30Z0uNq/s2048/image_2025-11-18_08-49-43.png

សកម្មភាពផ្អែមល្ហែមរបស់បវរកញ្ញាទាំងពីរក៏ត្រូវបានអ្នកគាំទ្រជាច្រើនជំរុញឱ្យពួកគេមានឱកាសថតរឿង GL ជាមួយគ្នាខណៈមួយគូនេះត្រូវបានអ្នកគាំទ្រ Ship តាំងពីដើមទីមកម្ល៉េះប្រសិនជាមានឱកាសថតរឿងជាមួយគ្នាមែនប្រាកដជាទទួលបានការគាំទ្រច្រើនមិនខាន៕

Park Bom រងការរិះគ.ន់ជាសាធារណៈក្រោយបង្ហោះរូបបែបនេះជាមួយ Lee Min Ho

0

Park Bom គឺជាចំណុចកណ្តាលនៃភាពចម្រូងចម្រាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមអស់ពីឈប់ហៅ Lee Min Ho ថា «ប្តី» បែរជាបង្ហោះរូបតារាប្រុសរូបនេះគ្មានអាវនិងថាស្រលាញ់នាង។ ទស្សនិកជនកូរ៉េមួយចំនួនបានបង្ហាញការធុញទ្រាន់ចំពោះ Park Bom ដែលចូលចិត្តរំខាន Lee Min Ho ម្តងហើយម្តងទៀត ខណៈពួកគេស្នើឱ្យតារាស្រីរូបនេះដោះលែង Idol របស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHJC4-dt5wiqV6oyKz_lWbWM7Gr9FD6XaqQba8jBUFlAVq6jn9qLceqOsQvXIq5_gxlk0ANPrAYbuNL98V1FgbeZp3sZ_HMpnPt5HXA6TNZWLZeDvp4evEh3snV4NcShEHbGpbKdpaMwO50keVa7NvekfzdZnGLNxfzBl5FToY2IC4WCZwHTDhCEUyZM8o/s827/image_2025-11-17_15-53-19.png
អ្នកគាំទ្របានបង្ហាញការខឹងសម្បារជាសាធារណៈជាមួយ Park Bom សមាជិកក្រុម 2NE1 ដោយកាលពីល្ងាចថ្ងៃទី ១៥ ខែវិច្ឆិកា តារាចម្រៀងស្រីរូបនេះបានបង្ហោះរូបថតមួយសន្លឹករបស់នាង និង Lee Min Ho ដោយគ្មានអាវ ដោយមានចំណងជើងថា «Lee Min Ho ស្រលាញ់ Park Bom» ។ នៅលើវេទិកាទាំងអស់ អ្នកនិយមលេងអ៊ីនធឺណិតមានអារម្មណ៍ធុញទ្រាន់ ដោយឆ្ងល់ថាហេតុអ្វីបានជា Park Bom ចេះតែរំខាន Lee Min Ho បែបនេះ និងស្នើឱ្យនាងដោះលែង Idol របស់ពួកគេបានរស់នៅដោយសន្តិភាព។ អាកប្បកិរិយាចម្លែករបស់ Park Bom ចំពោះ Lee Min Ho បានផ្ទុះឡើងនៅចុងខែកញ្ញា ឆ្នាំ២០២៤ ។ តារាចម្រៀងរូបនេះថែមទាំងហៅ Lee Min Ho ថាប្តីពេញៗមាត់ និងបង្ហោះពីតារាប្រុសរូបសង្ហានេះជាបន្តបន្ទាប់រហូតដល់ក្រុមហ៊ុន Lee Min Ho ចេញមកបដិសេធពាក្យចចាមអារ៉ាម។ សកម្មភាពរបស់នាងក៏ធ្វើឱ្យមនុស្សជាច្រើនព្រួយបារម្ភពីសុខភាពផ្លូវចិត្តរបស់ Park Bom។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf-GavyA3Gcr_wbCkzzODa_5G1mx6qtLXQwibUytRu1MPinKFdUmWmwnZeWp1XuQV_LrUtvZMYwn33NS4AFZy1lHN-J_A8iisIGI0KGWPiSCz-QrQLaQ0a7HgPt9zNmDGVuooDxj8NaYlxLfhueVelBPx8mFNVQiEAhneyWQho3MJezwjcwAKmCUMO7Nbs/s640/image_2025-11-17_15-53-19%20(2).png

យ៉ាងណាមិញ នៅពីថ្ងៃទី១៥ ខែវិច្ឆិ Park Bom បានទទួលការរិះគន់យ៉ាងទូលំទូលាយចំពោះការបង្ហោះរូបថតគ្មានអាវរបស់ Lee Min Ho រួមជាមួយនឹងរូបភាពរបស់នាង។
យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េបច្ចុប្បន្ននេះគេមិនច្បាស់ថា អ្វីជាគោលបំណងពិតរបស់ Park Bom នៅពេលដែលនាងបន្តបង្ហោះរូបថត និងបង្ហាញពីអារម្មណ៍របស់នាងចំពោះ Lee Min Ho ។ ទោះជាយ៉ាងណាក៏ដោយមានការប៉ាន់ស្មានថា សកម្មភាពរបស់តារាចម្រៀងរូបនេះ ប្រហែលជាផ្តើមចេញពីការកោតសរសើររបស់នាងចំពោះកំពូលតារាសម្តែង ហើយអ្នកទាំងពីរមិនទាក់ទងគ្នានោះទេ។ កន្លងមក Park Bom ធ្លាប់បង្ហាញពីក្តីស្រលាញ់របស់នាងជាច្រើនដងចំពោះតួប្រុសក្នុងរឿង Boys Over Flowers ។ លើសពីនេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េក៏បានសង្ស័យថា Park Bom ចង់ពឹងផ្អែកលើ Lee Min Ho ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសាធារណជនចំពោះស្ថានភាពមិនស្ថិតស្ថេររបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifaAIS8mZy-3xecjuapjr7nIWcnccgFol5BW1gKOy8Y4EFbazffmrTzi1gOnjRhoAnrSowfJmxjkc1LJecJ-MezEarhlU_ninJS7EmV8dYrgeKsNtC14aQvKWCdwcu2HHTAkbi7aF6m0fnPHVn03o_80AQUcGe3jOr6gG3AMymJDohqa52Forg7fpjj94_/s1080/image_2025-11-17_15-55-02%20(2).png

ថ្មីៗនេះ សមាជិកក្រុម 2NE1 រូបនេះត្រូវបានគេនិយាយថា មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ។ កាលពីថ្ងៃទី ២៥ ខែតុលា ក្រុមហ៊ុន D-Nation Entertainment ក៏បានប្រកាសថា Park Bom ស្ថិតក្នុងស្ថានភាពផ្លូវចិត្តមិនស្ថិតស្ថេរ ពិបាកទំនាក់ទំនង និងត្រូវការសម្រាកជាបន្ទាន់ដើម្បីសង្គ្រោះសុខភាពរបស់នាង។ ទោះជាយ៉ាងណាក៏ដោយ ទោះជាហេតុផលអ្វីក៏ដោយ Nate គិតថាទង្វើរបស់ Park Bom បង្កបញ្ហាហើយអាកប្បកិរិយារបស់នាងក៏ត្រូវបានគេចាត់ទុកថាមិនខុសពីការយាយី Lee Min Ho ដែរ។ Park Bom និង Lee Min Ho គឺជាមនុស្សល្បីល្បាញទាំងពីរនាក់ ដូច្នេះអ្វីដែលនាងកំពុងធ្វើនឹងធ្វើឱ្យមានពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហា ដោយហេតុនេះរុញច្រានអ្នកដទៃទៅជាការនិយាយដើម និងមន្ទិលសង្ស័យដែលមិនចាំបាច់៕

ឯកសារប្ដឹ.ងយោធាថៃទៅតុលាការ ICC របស់ពលរដ្ឋខ្មែរ ទទួលបានការគាំទ្រលើស ៩មុឺនសម្លេង

0

រាជធានីភ្នំពេញ៖ សំណើរពាក្យបណ្ដឹ.ងក្រុមយោធា និងមេដឹកនាំថៃ ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) អំពីបទឧក្រិដ្ឋដ៏សាហា.វព្រៃ.ផ្សៃរបស់ពួកគេ មកលើជនសុីវិលនៅភូមិព្រៃចាន់ ទទួលបានការចូលរួមពីសំណាក់ប្រជាពលរដ្ឋខ្មែរសរុបទាំងអស់បានជាង 9មុឺននាក់ហើយ។ នេះបើតាមការឲ្យដឹងរបស់លោក Moon Pich ដែលជាអ្នករៀបចំ និងគៀងគរសម្លេងគាំទ្រសម្រាប់ឯកសារប្ដឹ.ងនេះដោយផ្ទាល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCkK9JNprXgr0FK68cSwr-KIwVCft7FZkx7K0ZUdvEPTpIPqmdwRgKMxyBVYeTnyEsxXlJkdyIq3yVTVdA4ilXHDNHHv2PGqEaU7a5JhUF0BdtG72QH4v7jYGsOTA1lOuj3lugG8NzCVHoay2R2RKN39NiPXHG4IFaOQeYQKJJI_aqE4tPxh3IAP6qAyR_/s960/photo_2025-11-18_11-10-10.jpg
លោក Moon Pich ដែលជាបញ្ញាវ័ន្តខ្មែររស់នៅនិងបញ្ចប់ការសិក្សានៅ សាលាបណ្ឌិតសភាយោធាអាមេរិក និងជាអ្នកយល់ដឹងខាងផ្នែកច្បាប់ម្នាក់ បានបង្ហោះសារជូនដំណឹងនៅលើទំព័រហ្វេសប៊ុក នៅថ្ងៃទី១៧ ខែវិច្ឆិកានេះ ថា លោកដាក់ពាក្យបណ្តឹងរបស់ប្រជាជនកម្ពុជាចំនួន 91 275 នាក់ ទៅដល់ការិយាល័យរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដែលមានទីស្នាក់ការនៅទីក្រុងឡាអេ ប្រទេសហូឡង់ រួចរាល់ជាស្ថាពរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2Tp2WU6Lekh7zag2Na-Djpxl1EYk-bzvtD5VLL1-yIHQc_L26tmnp3q4MA_LobtlL37xF5jnC3W8ZpJMHavDUczFGFdUMrDuWs_tOHf-PTm-BZQ6-RqeODbbPBOdQgD_SFJDh0LSeiwRzfOP1nOcbMUgvDdwdyJIoMdD1V1UcXriHNtAZauUcNFQt3d6A/s750/photo_2025-11-18_11-10-10%20(3).jpg
លោកបានធ្វើការបញ្ជាក់បន្ថែមថា ពាក្យបណ្តឹងនេះមានចំនួន 35ទំព័រ ដោយមិនរាប់បញ្ចូលបញ្ជីឈ្មោះអ្នកគាំទ្រឡើយ។ ហើយដើម្បីធានាថាពាក្យបណ្តឹងនេះ បានទៅដល់ការិយាល័យរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ លោកបានដាក់ស្នើវាតាមរយៈ៖ 1. Online Submission Portal របស់តុលាការ ICC 2. អ៊ីមែលផ្លូវការរបស់ការិយាល័យរដ្ឋអាជ្ញានៃតុលាការ ICC 3. ផ្ញើតាមប្រៃសណីយ៍ទៅកាន់ការិយាល័យរដ្ឋអាជ្ញារបស់តុលាការ ICC ដែលមានទីស្នាក់ការនៅទីក្រុងឡាអេ ប្រទេសហូឡង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXojeAdzNIy_zb1-tm3piZRb4c7nbfwPyE6SxZ9Ut7vUHS-QjmU1UQh9KM3g1M7GBH6RP5uduUiZEfNDHyiOpP4jCMU85lzGG2DYXMYsJUs25dpljvgK_TcYiPro6bGPoacoDZgOdJkKlHDKgEakZNbH1pKVMHSWqqSc7oypZ9doI3K6Wa35PSceWlv7tu/s774/photo_2025-11-18_11-10-10%20(2).jpg

នៅក្នុងឯកសារដែលបានស្នើទៅកាន់ ICC ខាងលើនេះ គឺមានរៀបរាប់អំពីរសកម្មភាពឈ្លានពានទាំងកម្រោលរបស់ថៃមកលើកម្ពុជា ការប្រើប្រាស់អាវុ.ធធុនធ្ងន់ជាច្រើនប្រភេទដែលខុសពីគោលការណ៍ច្បាប់អន្តរជាតិ ការវា.យប្រហារលើមូលដ្ឋានជនសុីវិល និងករណីថ្មីៗនេះដែលយោធាថៃបានបើ.កការបា.ញ់ប្រហារដោយគ្មានមូលហេតុទៅលើភូមិព្រៃចាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg0_sHGeKRuprrd_HgaFiPvNcEn5GIoVouOrCpd0_vrA9Sf_2DGDGWyuj1wMPKOQVVlCT99eSqG8rUKLfnuADdvutVlY3MYQgK22ZPP7anBfrzF4flIRRhsr8_TPiCkYS7diaIoIYP9a4Jh3F9sMm_Ss6yi3wE5AkeFr5LlD1RmH4WMC5VJ5IISa5SM7X1/s1280/photo_2025-11-18_11-10-11%20(2).jpg

ឆ្លៀតនៅក្នុងឱកាសនេះ លោក Moon Pich ក៏បានធ្វើការអំពាវនាវដល់ប្រជាជនខ្មែរទាំងអស់ថា ក្នុងគ្រាដ៏លំបាកនេះ សូមកុំបន្ទោស ឬសួរថា វាជាតួនាទីរបស់អ្នកណា។ យើងត្រូវសួរថា តើយើងម្នាក់ៗ អាចធ្វើអ្វីបាន ដើម្បីការពារយុត្តិធម៌ សន្តិភាព សេចក្តីថ្លៃថ្នូរ អធិបតេយ្យភាព និងសិទ្ធិជាមូលដ្ឋានរបស់ជនជាតិយើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLoSFCg_QZgXYkVDcy6lB2r4MrFv9nhETA-r7EBNPFtWcrUvz8ycdInfSlOT_c7EMHXp-PRM9PObrdNDoUXMTxWTgOf2Ny4-lhMDaanrKvJQBK72112l9Ck8bEtjOlIuOqP-pYZ_PYj-mb-9dKEzMGooCENmsrBNI93msa6n9BqlGoxnlKJrhSz_yejKme/s1280/photo_2025-11-18_11-10-11.jpg

អាស្រ័យហេតុនេះ សូមបងប្អូនខ្មែរទាំងក្នុងនិងក្រៅប្រទេស រួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីស្វែងរកស្វែងរកសន្តិភាព និងយុត្តិធម៌សម្រាប់ជាតិជាមួយរដ្ឋាភិបាល និងសូមបន្តចូលរួមឲ្យបានកាន់តែច្រើនក្នុងការប្រើប្រាស់សម្លេងនៅលើប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីឲ្យពិភពលោកបានដឹងពីការពិត៕

តុលាការដាក់ទោ.សប្រ.ហារជីវិត លើលោកស្រី Sheikh Hasina អតីតនាយករដ្ឋមន្រ្តីបង់ក្លាដែស

0

បង់ក្លាដែស៖ តុលាការរបស់ប្រទេសបង់ក្លាដែសកាលពីថ្ងៃចន្ទ បានសម្រេចដាក់ទោ.សប្រ.ហារជីវិតលើលោកស្រី Sheikh Hasina ដែលជាអតីតនាយករដ្ឋមន្ត្រីធ្លាប់ដឹកនាំប្រទេសអស់ជាង ២០ឆ្នាំ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិយ៉ាងព្រៃ.ផ្សៃ ដែលសម្លា.ប់មនុស្សអស់ជាងមួយពាន់នាក់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន BBC។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV9p0B1Q9cbhMLlmg0YMC26MFTJ2xBYmE_bO6IXhlavqcRFIQdk3rEnwuH7nyrqya6mtgkTfe1VmSi4YxKHmcNcUBFdJnUhFMlt22l78Z8rLhbZ3gTg195dO1GXqoNHBscan9wLsbsi38gPpPqpYPVEwbURss1xefW_UfjyKWJCnPpfoTzeNbVDqa8Guk3/s1100/photo_2025-11-18_10-38-13.jpg
យោងតាមសេចក្ដីរាយការណ៍នៅដើមសប្ដាហ៍នេះ បានឲ្យដឹងថា ចៅក្រមបានសម្រេចឲ្យលោកស្រី Hasina វ័យ ៧៨ឆ្នាំ ត្រូវទទួលទោ.សប្រហា.រជីវិត ចំពោះការបញ្ជាឲ្យបង្ក្រាបយ៉ាងឃោ.ឃៅទៅលើនិស្សិតដែលនាំគ្នាតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកស្រីកាលពីឆ្នាំមុន។ ការស៊ើបអង្កេតបានរកឃើញថា លោកស្រីបានអនុញ្ញាតឲ្យប្រើប្រាស់កម្លាំងខ្លាំង រួមទាំងយន្តហោះគ្មានមនុស្សបើក ឧទ្ធម្ភាគចក្រ និងគ្រាប់រំសេវពិត ក្នុងប្រតិបត្តិការមួយដែលបានបណ្តាលឲ្យមនុស្សជាង ១,៤០០ នាក់បានស្លា.ប់ និងរាប់រយនាក់រងរបួស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilLO38Ztke2ZrXR4pZ_PrLwLBexA513XXGi3zpg6qD9yQAAskpryuRO_xNSg1g6EtkRgpjRun39e0-GIwxRre3NhrbDL6MhO1an1adshLh0nPu2tmYP_OuQx3C94e1XUhzfmKVtOBESXsQoJedZKzUTA2QB7zS2auyuPzkAI1aDZss6r7O07oVdBL0I2u9/s900/photo_2025-11-18_10-38-13%20(3).jpg

ក្រៅពីនេះ តុលាការបានរកឃើញថា Hasina មានទោសលើបទចោទប្រកាន់ជាច្រើនករណីទៀតរួមមាន ការញុះញង់ ការរំលោភអំណាច និងការបរាជ័យក្នុងការទប់ស្កាត់ការសម្លា.ប់រង្គាល បើទោះបីជាស្ថិតក្នុងការបញ្ជាពេញលេញនៃកងកម្លាំងសន្តិសុខរដ្ឋក៏ដោយ។ សេចក្តីសម្រេចរបស់តុលាកាបានបញ្ជាក់ថា លោកស្រី Hasina ត្រូវវទទួលខុសត្រូវជាព្រហ្មទណ្ឌចំពោះសកម្មភាពរបស់ប៉ូលីស និងយោធាផងដែរ ដូច្នេះបន្ថែមពីលើទោសប្រហារជីវិត តុលាការក៏បានបញ្ជាឱ្យផ្តល់សំណងផ្នែកហិរញ្ញវត្ថុដល់ក្រុមគ្រួសាររបស់អ្នកដែលបានស្លា.ប់ និងរបួសក្នុងអំឡុងពេលបង្ក្រាបនោះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFXe3kBo90YxpWeXmMeUamnRp85oklDPOFUdb-Rx17CbEMD54Osv1EKgWQjuT1JEue8MqDlfNGC7ibx_irZooiDmH6jakdr2GJo9JJvA4P0tbbukYCXn4gAwagZJWI5jMceVXcWi_Kf-aOKyyo5LLV0IE7MUa_5lt7UIexRvsvVdV664wYbLpUBWB1UWAs/s768/photo_2025-11-18_10-38-13%20(2).jpg

ទោះជាយ៉ាងណា លោកស្រីបានចាត់ទុកការកាត់ទោ.សគាត់ដូចខាងលើថាអយុត្តិធម៌ និងមានគោលបំណងនយោបាយ ដោយសារតែតុលាការមិនផ្ដល់សិទ្ធិឲ្យគាត់ស្វែងរកច្បាប់ក្នុងការការពារខ្លួនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJqwjadKfvBper98WSUj9UKDE68eCp_tSCZ6wRSx0Zqh7qjO4ozKV0lDZlrhzp1AwYKYMDu5U6TYbo2PV9XQuYjSSKD9RpkGKaRbyXtnEtvRNXk0QNWToYU0L3JMbafxZKMRii8Vn-ltNAa2P4Fy9nIcDvjIeK9nYAoIyyNqwQedVeCGbSJeZCWige56C5/s1200/photo_2025-11-18_10-38-14.jpg

សូមជម្រាបថា លោកស្រីSheikh Hasinaបានឡើងកាន់តំណែងនាយករដ្ឋមន្រ្តីបង់ក្លាដែស ពីឆ្នាំ១៩៩៦ដល់២០០១និងពីឆ្នាំ២០០៩ដល់ឆ្នាំ២០២៤។ លោកស្រី ជានាយករដ្ឋមន្ត្រីដែលកាន់តំណែងនាយករដ្ឋមន្រ្តីយូរបំផុតនៅប្រទេសបង់ក្លាដែស ចាប់តាំងពីប្រទេសនេះទទួលបានឯករាជ្យ និងជាប្រមុខរដ្ឋាភិបាលស្ត្រីដែលកាន់អំណាចយូរបំផុតនៅលើពិភពលោក។ បន្ទាប់មក លោកស្រីបានលាលែងពីតំណែងបន្ទាប់ពីបដិវត្តន៍ខែកក្កដាក្នុងឆ្នាំ២០២៤ ដោយបាននិរទេសខ្លួនទៅកាន់ប្រទេសឥណ្ឌា៕

ថៃ រកលេសមិនដោះលែងកងទ័ព ដោយចោ.ទកម្ពុជាថារំលោ.ភកិច្ចព្រមព្រៀងសន្តិភាពម្ដងហើយម្ដងទៀត

0

ប្រទេសថៃ៖ អាជ្ញាធរថៃបានធ្វើការចោ.ទប្រកាន់ទាំងបំភ្លៃមកលើកម្ពុជាថាបានរំលោ.ភម្តងហើយម្តងទៀតលើសេចក្តីថ្លែងការណ៍រួម កម្ពុជា-ថៃ ដែលបានចុះហត្ថលេខានៅថ្ងៃទី 26 ខែតុលា ឆ្នាំ 2025 នៅឯកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងគូឡាឡាំពួរ ហើយបាននិយាយថា សកម្មភាពទាំងនេះបានធ្វើឲ្យស្ថានភាពតាមបណ្តោយព្រំដែនកាន់តែមានភាពតានតឹង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4ekn3OGLUWo_i0aHkNdKOIi4VsXEkd4-lIJpzGC7xQMUjZFw-FFQxIjYabXEk6o1R1K5WE56RvbQ_QpRxwvkuhqT488_38MEtqNIk2-eZUeLy84z2ADsA6__d_yzYWpCyF6RnDLua8zTI3d3bz5dgKLpvuc1w2OIkl0Aw6ST4ALqXVB94Ig4q5of-JLJ3/s1280/photo_2025-11-18_09-07-52.jpg
យោងតាមការចុះផ្សាយរបស់បណ្ដាព័ត៌មាន Thai Enquirer នៅថ្ងៃទី១៧ ខែវិច្ឆិកា បានឲ្យដឹងថា អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Siripong Angkasakulkiat បានប្រាប់អ្នកយកព័ត៌មាននៅវិមានរដ្ឋាភិបាលថា ទាហានកម្ពុជាចំនួន 18 នាក់នឹងមិនត្រូវបានដោះលែងទេ រហូតដល់អរិភាពដែលភាគីកម្ពុជាបានបង្កទាំងឡាយត្រូវបានបញ្ចប់។ លោកបានសង្កត់ធ្ងន់ថា ប្រទេសថៃមានបំណងអនុវត្តតាមវិធីសាស្ត្រសន្តិភាព ប៉ុន្តែរក្សាសិទ្ធិក្នុងការឆ្លើយតបទៅនឹងការញុះញង់ណាមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPqH1WcFGRf9LddCJYoJH-z36pJjlLuVoVbhTJBEwkWgjziDjMbWqVBWPR-8WlMVPRiwpG8egbtFxYpP-x78D7ciyQksVADt6U8mozXylUBOlcORBTiDn_rm1RPpYBKiogf4vmMFiuS8XsMbvGqIVFPb6qA7JTf-myPFLOotIODB5z2dAOFWYjogyNq-oL/s1280/photo_2025-11-18_09-07-52%20(2).jpg

ជាមួយគ្នានេះ រដ្ឋាភិបាលថៃបានក៏គូសបញ្ជាក់ពីជំហររបស់ខ្លួនលើស្ថានភាពនេះ ដោយបញ្ជាក់ពីតម្រូវការក្នុងការការពារអធិបតេយ្យភាពជាតិ ខណៈពេលដែលកំពុងបន្តដោះស្រាយជម្លោះដោយសន្តិវិធី។ អាជ្ញាធរបាននិយាយថា ប្រតិបត្តិការបោសសម្អាតមីនតាមបណ្តោយព្រំដែន និងចាត់ទុកសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅជិតព្រំដែនជាអាទិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4o8PJW0wSBl6_WSKXswZhTlq8hmsIBTFB5VFSCkXgh_s34DOOYNuxgpBzaLnAYmLV5ugfUgGkUyQ1C5E9LP1wapeILAMxP2ZDfSa2ruV_ELsaHvhcvgsopNDX-RfnC_SPcW-i4keAp8r5CMvePTZuxr9gQeaamwLivmATm6xJ5DVab720b_ANQA5OZiR6/s830/photo_2025-11-18_09-07-52%20(3).jpg

បន្ថែមលើនេះ ឧត្តមនាវីឯក Surasak Kongsiri អ្នកនាំពាក្យក្រសួងការពារជាតិ បានរាយាការណ៍ថា ចាប់តាំងពីថ្ងៃទី 16 ខែកក្កដា មកមានទាហានថៃដែលរងរបួសដោយសារមីនតាមបណ្តោយព្រំដែនជាង 30នាក់ ដោយមានអ្នកស្លា.ប់សរុបចំនួន 20 នាក់ ហើយនៅក្នុងនោះ 7 នាក់បានបាត់បង់អវយវៈ។ ហេតុការណ៍ថ្មីៗបំផុតនេះបានកើតឡើងនៅថ្ងៃទី 10 ខែវិច្ឆិកា នៅខេត្តស៊ីសាកេត ដែលទាហានម្នាក់ត្រូវបានគេរាយការណ៍ថាបានជាន់មីននៅក្នុងទឹកដីថៃ ដែលបានបង្ហាញពីក្តីបារម្ភសន្តិសុខដែលកំពុងបន្តមាននៅតាមតំបន់ព្រំដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixmRrYmvNkrz7ZisBaHMvGYV-yxKce0ZjG0wKnPURnFn9IdZ18rqOzEn2yMfIccepQZ8KbDVCLcFRrgX3DwDmOWvZd7nDSQbakSpWpgJdZ4bh65eBqEtpMmFGnl1IXdNFVs9xQG1LIoO4AQWv3DCOmb4r3muU5d0zi4QiOex91ejfbFFIlUvAx9lWWPn7h/s1280/photo_2025-11-18_09-07-53.jpg

គួរបញ្ជា្កក់ថា ជុំវិញការផ្ទុះមីនរបស់ទាហានថៃទាំងអស់ ភាគីថៃតែងទម្លាក់បន្ទុកទាំងស្រុងមកលើកម្ពុជាដោយគ្មានមូលដ្ឋាន និងភ័ស្តុតាងពិតប្រាកដ។ ជាទូទៅ យោធាថៃតែងយកលេសនេះដើម្បីសំអាងជាមូលហេតុក្នុងការបង្កើនកម្លាំងតាមព្រំដែន មិនដោះលែងកងទ័ពកម្ពុជាដែលខ្លួនបានចាប់យកទៅទាំងខុសច្បាប់ រួមទាំងការចោ.ទប្រកាន់កម្ពុជាថារំលោ.ភសេចក្ដីថ្លែងការណ៍រួមជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1klqqXsQ7VqT9_4v6Y8_hD1GhyQ5pIgsrLfsi_RaSNUGo1HMYhz5HzGQ7Z4eF7y9Rv0I4uCclEnwvQ53rc25dlItaUfcjXEPpeMLJNvHESc7_OrvDY_ODGqeynagpVTlQlJQEv9dZx3cvyDsLdYAqkuehLpeHhcaBWnvikuLsEIsWqENHoyqAKnURBleX/s750/photo_2025-11-07_08-45-53%20(3).jpg

កន្លងមក រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ស្ដីពីការហាមឃាត់ការប្រើប្រាស់មីនប្រឆាំងមនុស្ស កម្ពុជាបានប្ដេជ្ញាចិត្តនឹងមិនប្រើប្រាស់មីនថ្មីជាដាច់ខាត។ ជាមួយគ្នានេះ កម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនូវការអនុវត្តតាមសេចក្ដីថ្លែងការណ៍រួមក្នុងការរក្សាសន្តិភាព ដោយមិនធ្លាប់បានល្មើសនឹងចំណុចណាមួយឡើយ៕

អ្នកកាសែតថៃល្បីឈ្មោះម្នាក់ថា ពាក្យសម្ដីដ៏ឥតប្រយោជន៍របស់លោក អនុទីន កំពុងនាំថៃឲ្យធ្លាក់ជ្រោះ

0

ប្រទេសថៃ៖ លោក Pravit Rojanaphruk ជាអ្នកកាសែតជើងចាស់និងល្បីឈ្មោះម្នាក់នៅក្នុងប្រទេសថៃ បានធ្វើការរិះគ.ន់ចំៗទៅកាន់លោក Anutin Chanvirakul ថាជានាយករដ្ឋមន្រ្តីចៃដន្យរបស់ថៃ និងថាការនិយាយស្ដីដោយគ្មានការគិតពិចារណារបស់លោក Anutin ឌឺដងទៅកាន់សហរដ្ឋអាមេរិក កំពុងទាញថៃឲ្យធ្លាក់ចុះទាំងសេដ្ឋកិច្ច និងការទូត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNoLrhyXr-Mb8t7__5L69Xb2JlI5NlbPjSMGm6LnKJaB_-m0cuYyPGuE5ovrS68g2HM98aI0XtHdFzhqXOz7Ow8AXCLC8Y2sfZPKlX8VhYqoloyqtO5EYpNpJL09IZng0h5zRJrdpVnCqeQ0aVAWiUyF42enMXufxElv9z58IiVXHruBGw8DgonQZO_n-m/s800/photo_2025-11-17_15-12-35%20(2).jpg
នៅពេលនាយករដ្ឋមន្រ្តីថៃបានប្រកាសកាលពីសប្ដាហ៍មុន ថាថៃជាប្រទេសឯករាជ្យ មិនខ្វល់នឹងទីផ្សាររបស់សហរដ្ឋអាមេរិក និងអាចនិយាយថា ‘ទេ’ ចំពោះសហរដ្ឋអាមេរិក និងលោក ដូណាល់ ត្រាំ បាននោះ នៅប៉ុន្មានថ្ងៃក្រោយមក គ្រាប់បែ.កដ៏ធំមួយពីសហរដ្ឋអាមេរិកក៏បានធ្លាក់មកចំប្រទេសថៃពិតប្រាកដមែន នោះគឺការប្រកាសផ្អាកការចរចារឿងពន្ធគយដោយអាមេរិកទាមទារឲ្យថៃអនុវត្តឡើងវិញនូវសេចក្ដីថ្លែងការណ៍រួមដែលខ្លួនបានធ្វើការបង្កកដោយឯកតោភាគី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJb-Uvr_XmAKMBaC2oiOwqPDGjdhEPnVGoxKeF8pAf0KNG0rxp515855yO4o-PDpvBrZ1FZCq8maaKp9DAK_c6BFc5GfSXoyIBn-Pl6uaUZdnzfb1K5j1SytbKo3WCybqlvEWnLBA1S14HFjSaFvADmH2eov3UWjgQWSYUdKtz4ypb2NEFRO49NRghWXtX/s767/photo_2025-11-17_15-12-35%20(3).jpg

ដោយសម្លឹងឃើញពីផលប៉ះពាល់ច្រើនដោយសារបញ្ហានេះ លោក Pravit បានលើកឡើងថា ប្រសិនបើលោក អនុទីន មិនបាននិយាយដោយឥតប្រយោជន៍ និងមិនធ្វើអ្វីដោយមិនបានគិតទុកជាមុនបែបនេះ នោះប្រទេសថៃប្រហែលជាមិនបានឈានដល់ចំណុចនេះនៅថ្ងៃនេះនោះទេ។ បន្ថែមលើនោះ លោក Pravit ក៏បានចោ.ទសួរចំពោះឥរិយាបថក្រអឺតក្រទមរបស់លោក Anutin ថា តើគាត់បានគិតគូររួចអស់ឬនៅមុននឹងធ្វើអ្វីមួយ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiheT4jticNnpestyt7MxbOxkguCKaetCMQadI3izc8gGp_lyDILtzt8ahY-uId1FyxXWqgkXbi6o8DfojDYIQLZdnSionrvo7r8AK-oovSD2UZ6zTtEg5ARXEIL0dzJGQgSDVA4xoM8p86LBNbZPEX_JpSv6ezThwtXlBHEyOPX-g5VzUG5EzB59mQXYFV/s759/photo_2025-11-17_15-12-35.jpg

អតីតអ្នកកាសែតរូបនេះ ក៏បានផ្លែផ្កាទៅកាន់លោក Natthapong Ruengpanyawut ប្រធានគណបក្សប្រជាជនដែលបានផ្ដល់ការគាំទ្រយ៉ាងខ្លាំងដល់លោក Anutin ឲ្យឡើងជានាយករដ្ឋមន្រ្តីកាលពីប៉ុន្មានខែមុនថា ពេលនេះទំនងជាគាត់កំពុងតែអាម៉ាស និងសោ.កស្ដាយណាស់ហើយ ដែលAnutin បាននាំហានិភ័យ បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចថៃ និងបានបណ្តាលឱ្យបាត់បង់មុខមាត់ប្រទេសថៃនៅលើឆាកអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLRw2Z5TzPRyX_3ddsFrO65Fr5hPBk5SuxtyxGo6ejcvIdzdlFuu8bnu7xLOAU04Y4ubafxxvJO741b9HXmeneAshaxOJANQctB_vjL5AjOVQYS_NIqxTISxJ6aOl7HN1KoDbcm6Q277RU6ihcOxIMzGgvlsdnsug3C8u9qe4VVjmVbiMGapuAoC4X0_9Z/s560/photo_2025-11-17_15-12-35%20(4).jpg
លោក Pravit បានបង្ហាញការកត់សម្គាល់ពីបញ្ហាថា ប្រសិនបើយើងធ្វើតាមការជំរុញដោយមិនប្រុងប្រយ័ត្នតាមនាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីការបរទេសដែលគ្មានបទពិសោធន៍ទាំងនេះ នោះជនជាតិថៃរាប់សិបលាននាក់នឹងរងទុក្ខវេទនា ពីព្រោះជីវភាពរស់នៅរបស់ពួកគេត្រូវបានភ្ជាប់ដោយផ្ទាល់ ឬដោយប្រយោលទៅនឹងការនាំចេញទៅកាន់ទីផ្សាររបស់សហរដ្ឋអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjenI4dfTETb-raOxSFgiLDeqoLG1ag6KRSDDHG5lgB0ep6mJJYCZXDpnX77uPgs6H-WeQSKtrCPLlx1QFFRn6hbxsRptZ9hBCqIaMTXs0breW6pCMRKpj5w0YJzrUdxXDkI-8EUrDiyZnTQN8uV9FoIpdEWnTOuQa27EfakZ0FOu-v9wL6C6XkGabyMrSk/s1280/photo_2025-11-17_15-12-36%20(2).jpg
លោកក៏បានទទូចឲ្យរដ្ឋាភិបាលថៃគិតគូរពីបញ្ហានេះឲ្យបានលម្អិតបំផុត ព្រោះថាប្រសិនបើថៃមិនចង់ពឹងផ្អែកលើទីផ្សារអាមេរិកទេ នោះថៃត្រូវស្វែងរកទីផ្សារថ្មីសម្រាប់ពាណិជ្ជកម្ម និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរបស់ខ្លួនជាមួយប្រទេសដទៃទៀតដែលមិនមែនជាមហាអំណាច ប៉ុន្តែការណ៍នេះមិនងាយស្រួលនោះទេ។ យ៉ាងណាក៏ដោយ ឥឡូវនេះវាហាក់ដូចជាជនជាតិថៃមួយភាគធំ កំពុងមានផ្នត់គំនិតជាតិនិយមជ្រុល និងមិនអាចគិតដោយសមហេតុផលបានទេ ហើយកត្តាទាំងអស់នេះនឹងមិនអាចនាំថៃឆ្ពោះទៅរកភាពត្រឹមត្រូវបានឡើយ៕

ស្មានតែគ្រាន់! មេដឹកនាំថៃស្នើអាមេរិកកុំផ្អាកការចរចាពន្ធទំនិញដោយយកបញ្ហាបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពមកភ្ជាប់លក្ខខណ្ឌ

0

ប្រទេសថៃ ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាឱ្យមន្ត្រីក្រសួងពាណិជ្ជកម្មផ្អាកការចរចាពន្ធទំនិញជាមួយថៃកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ថៃអនុវត្តបានពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមវត្តមានលោកប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី ។ ថៃខកបំណងយ៉ាងខ្លាំងនឹងអាមេរិកផ្អាកចរចាពន្ធទំនិញ និងសំណូមពរកុំឱ្យអាមេរិកផ្អាកចរចា និងកុំយកកិច្ចព្រមព្រៀងសន្តិភាពមកពាក់ព័ន្ធជាមួយពន្ធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS109efHz5lQUN42FFqeqUl2mEaSNvJjklhKgMMfNIxT0LPCZ9GhNJuaboBs-HXpqGq36V8el5aOKN6gHifBd3kFhSa21OJto35-cfu8vztHgMKG8aeyWKnB_5qYx1E2zGVODG_4lQIfU6gCGdEQ5WuqFh4ZaDjlT95BJ7chmRGYM7eGdmOsWPJDhRXVg-/s1280/photo_2025-11-18_11-08-37.jpg

ថៃបានចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួរ ដែលធ្វើឱ្យកងទ័ពខ្លួន៤នាក់រងរបួសនៅខេត្តស៊ីសាកេតកាលពីថ្ងៃទី១០ ខែវិច្ឆិកា និងយកលេសគ្រាប់មីនផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា រហូតដល់កម្ពុជាយល់ព្រមសូមទោសពលរដ្ឋថៃ ទាំងដែលកម្ពុជាពុំបានបង្កប់មីនថ្មីដូចការចោទប្រកាន់របស់ថៃឡើយ ។ បន្ទាប់ពីថៃផ្អាកកិច្ចព្រមព្រៀងសន្តិភាព លោកប្រធានាធិបតី Trump ក៏បានបញ្ជាឱ្យមន្ត្រីក្រសួងពាណិជ្ជកម្មផ្អាកចរចាពន្ធទំនិញជាមួយថៃ រហូតដល់ថៃគោរពកិច្ចព្រមព្រៀងសន្តិភាពឡើងវិញ ។

កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow បាននិយាយមកកាន់សារព័ត៌មានថា ក្រោយពីអាមេរិកផ្អាកចរចាពន្ធទំនិញដោយសារថៃមិនគោរពកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ក៏ទូរស័ព្ទទៅលោកប្រធានាធិបតី Trump ដើម្បីសំណូមពរកុំឱ្យអាមេរិកផ្អាកចរចាពន្ធទំនិញ និងកុំយកសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព (Joint Declaration) មកពាក់ព័ន្ធជាមួយពន្ធទំនិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCVvZI-QlKqOmC1_HPb7kSxiMfnVRgIb54-TfdFpT2kbPPFN6QUbnNc3VmnNCDpwp0vwtaZ6yLsa5q1KwmEyVrjHruwBM3nVPPB0iRiBmFue9eUlKjdi1CJ3aR6bHuXMSRimcDDWQR47PDuVmP_v65hohk9E8E7ONr_DuCt3HuSm-F-LekBqtYpTbW5TLP/s1280/photo_2025-11-18_11-08-36.jpg

នាយករដ្ឋមន្ត្រីថៃបានបង្ហាញគោលជំហរទៅកាន់អាមេរិកថា ថៃផ្តោតសំខាន់លើបញ្ហាសន្តិសុខនៅតំបន់ព្រំដែនកម្ពុជា-ថៃ អាមេរិកគួរកុំផ្អាកការចរចាពន្ធទំនិញជាមួយថៃដោយសារថៃបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា គឺថៃមិនចង់ឱ្យអាមេរិកយកកិច្ចព្រមព្រៀងសន្តិភាពមកពាក់ព័ន្ធជាមួយពន្ធទំនិញទេ ។ រដ្ឋាភិបាលថៃនឹងបន្តការដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា តាមរយៈកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខារួមគ្នា ។

គួរបញ្ជាក់ថា បន្ទាប់ពីចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីកាលពីថ្ងៃទី១០ ខែវិច្ឆិកា បណ្តាលឱ្យកងទ័ពថៃដាច់ជើងនិងរងរបួសនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត លោកនាយករដ្ឋមន្ត្រី Anutin ក៏ប្រកាសបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាជាឯកតោភាគី និងទាមទារឱ្យកម្ពុជាសូមទោសរឿងគ្រាប់មីន ទាំងដែលកម្ពុជាពុំបានបង្កប់មីនថ្មីដូចការចោទប្រកាន់របស់ថៃឡើយ ។ លោក Anutin ថា កិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃដល់ទីបញ្ចប់ ហើយលោកមិនចាប់អារម្មណ៍នឹងអាមេរិកដំឡើងពន្ធទំនិញថៃក្នុងអត្រាខ្ពស់ដោយសារការផ្អាកកិច្ចព្រមព្រៀងសន្តិភាពទេ បើពុំអាចលក់ទំនិញឱ្យអាមេរិក ថៃនឹងស្វែងរកទីផ្សារថ្មី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf60CZjgFXQUIcZb9alRxWxD3XDJMyssgoXeApYxSmaP0-cyHbpwEZ7oCt16OYKuRsbcBDe3HreM0dqPVVsDg5zHREKlTDqSxTkDiHgPrtJOwX2aLTrBHr4rg_yZB9IUlzXyl1k1u6W7l5I_sKdG8Q7BoPZDI1Ux3IKafxkHV8NzAL_v4Zt3Gw8kksTLFR/s640/photo_2025-11-18_11-08-37%20(2).jpg
ក្រោយមក លោកប្រធានាធិបតី Trump ក៏បានទូរស័ព្ទទៅលោក Anutin ប្រាប់ឱ្យរដ្ឋាភិបាលថៃងាកមកគោរពកិច្ចព្រមព្រៀងសន្តិភាពឡើងវិញ និងបញ្ឈប់ការឈ្លានពានកម្ពុជា ប៉ុន្តែលោក Anutin បែរជាប្រឹងនិយាយលាបពណ៌កម្ពុជារឿងគ្រាប់មីនប្រាប់មេដឹកនាំអាមេរិក ទើបអាមេរិកសម្រេចផ្អាកចរចាពន្ធទំនិញជាមួយថៃ រហូតដល់ថៃងាកគោរពកិច្ចព្រមព្រៀងសន្តិភាព ។

ពាក្យសម្តីខ្វះការគិតពិចារណារបស់លោក Anutin បានរងការស្តីបន្ទោសពីសង្គមថៃ ជាពិសេស គណបក្សនយោបាយ ដោយពួកគេចាត់ទុកលោក Anutin ខ្វះភាពចាស់ទុំខាងទូតធ្វើឱ្យថៃគ្រោះថ្នាក់ ។ ថៃបាត់បង់មិត្តមហាអំណាច បាត់បង់ប្រាក់ចំណូលសេដ្ឋកិច្ច និងធ្វើឱ្យអាមេរិកមើលឃើញពីទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា ក្រោយពីថៃបញ្ជូនកម្លាំងទ័ព អាវុធ និងរថក្រោះជាច្រើនគ្រឿងមកតំបន់ព្រំដែន ។ ទាំងគណបក្សប្រឆាំង គណបក្សភឿថៃ និងមន្ត្រីរដ្ឋាភិបាលបានសួរទៅលោក Anutin ថា បើផ្អាកកិច្ចព្រមព្រៀងសន្តិភាព ហេតុអ្វីមិនទូរស័ព្ទទៅលោកប្រធានាធិបតី Trump ឱ្យដាក់សម្តាធកម្ពុជា បែរជានិយាយឌឺដងអាមេរិក? លោក Anutin និយាយមិនទាន់ផុតពីមាត់ផង អាមេរិកក៏ផ្អាកចរចាពន្ធទំនិញជាមួយថៃធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចយ៉ាងខ្លាំង ការស្វែងរកទីផ្សារថ្មីមិនងាយស្រួលទេ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih_B6GejMRgFn18-sNm90ah-tlI4vHFRxuqNu688mqU-ju1kXqO_Qq7oIajpBV24NWwkuQvBcO2CV-YAm_FySsQhyphenhyphen9U2WiANg2sKQHaw0uKcGD3eBSKJiaa-vxw4szsivnbucJgZI5T5aCy0dCHoMFcOfgsD9L5beS6-81-TXgPCtLVlYBsqfrYAR5MEx8/s816/photo_2025-11-18_11-08-37%20(3).jpg