ព្រលានយន្តហោះខេត្តបាត់ដំបង បានបើកដំណើរការជាលើកដំបូង នៅក្នុងឆ្នាំ១៩៦៧ ហើយត្រូវបានបិទដំណើរការនៅ ឆ្នាំ១៩៧៥។
ក្រោយពីរបបខ្មែរក្រហមបានដួលរលំ ព្រលានយន្តហោះនេះ ក៏បានបើកដំណើរការឡើងវិញ ប៉ុន្តែបម្រើឱ្យតែវិស័យអាកាសចរណ៍យោធាប៉ុណ្ណោះ ក្រោយមកទៀតនាអំឡុងឆ្នាំ១៩៩១ អាកាសយានដ្ឋាននេះបានបិទដំណើរការរទាំងស្រុង។.png)
នៅក្នុងឆ្នាំ២០២៤ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានដាក់សំណើ ដោយគ្រោងសិក្សាអំពីលទ្ធភាពដើម្បីស្ដារ អភិវឌ្ឍន៍ព្រលានយន្ដហោះមួយនេះឱ្យទៅជាលំដាប់ 4E ឡើងវិញ។
បច្ចុប្បន្នរដ្ឋបានចុះបោះបង្គោលកំណត់ព្រំខណ្ឌបរិវេណដីអាកាសយានដ្ឋានបាត់ដំបងដែលមានស្រាប់ និងបរិវេណដីតម្រូវការពង្រីកបន្ថែមជុំវិញព្រលានចាស់រួចរាល់ទាំងស្រុង រងចាំតែថ្ងៃប្រកាសបើកការដ្ឋានអភិវឌ្ឍន៍ស្ថាបនាសាងសង់ឡើងមកតែប៉ុណ្ណោះ។.png)
គួរបញ្ជាក់ថា អាកាសយានដ្ឋានកម្រិត 4E គឺជាព្រលានដែលមានប្រវែងផ្លូវរត់៣៦០០ម៉ែត្រ ទទឹង៤៥ម៉ែត្រ ហើយអាចទទួលយន្តហោះខ្នាតធំដូចជា Airbus A330, Airbus A340 ឬប្រភេទ Boeing B777៕










