ប្រទេសថៃ ៖ នៅលើពិភពលោកនេះ មានតែពលរដ្ឋថៃទេដែលគាំទ្រឱ្យមេដឹកនាំ និងកងទ័ពបន្តសង្គ្រា.មឈ្លានពា.នប្រទេសជិតខាង ដើម្បីបំពេញមហិច្ឆតាពង្រីកទឹកដី និងចង់បានប្រាសាទបុរាណឥតខ្មាស់អៀន ទោះជាដឹងថាមិនមែនជារបស់ខ្លួនក្តី ។ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ពលរដ្ឋថៃមួយក្រុមបានប្រមូលផ្តុំគ្នានៅទីស្នាក់ការគណបក្សភូមិចៃថៃ ដែលជាគណបក្សកាន់អំណាចរបស់នាយករដ្ឋមន្ត្រីចាំផ្ទះ ដោយស្រែកទាមទារឱ្យធ្វើសង្គ្រា.មវាយប្រ.ហារកម្ពុជាបន្តទៀត ថែមទាំងចោទប្រកាន់កម្ពុជាល្មើសអធិបតេយ្យទៅវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0ZbKmt-16zxeTDGkcwWDbSrnF160-yULzjyN_LZ6PRMSD-IAPjSqR0do0uFvaDY_CQTD-_4Q7Sa5ulex44-zpqmCeo1_XwjcX8zf13IKWM1i_VyXaMY8eR0CH0oeKFOA1H9b2XVx2HTBedwytE9anDlH0VJiC1AvTvnwbTfg849ScUfhWIUuMw2QvoUep/s1280/photo_2025-12-19_13-49-38.jpg

នាយករដ្ឋមន្ត្រីចាំផ្ទះ លោក Anutin Charnvirakul បានរៀបចំផែនការសង្គ្រាមដោយចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី និងបើកដៃឱ្យកងទ័ពវាយប្រហារចូលដែនអធិបតេយ្យកម្ពុជាជាថ្មីកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ក្រោមលេសការពារសុវត្ថិភាពពលរដ្ឋ និងអធិបតេយ្យ ។ ពេលកងទ័ពថៃបង្កសង្គ្រាមជាថ្មី វីរកងទ័ពកម្ពុជាបានអត់ធ្មត់យ៉ាងខ្លាំងមិនតបតរហូតដល់២៤ម៉ោងក្រោយ ទើបប្រើប្រាស់សិទ្ធិការពារខ្លួនពីសត្រូវឈ្លានពាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdlODe8UBjY_nbtuzbvj83_32wIhnqBB5j6HIc27vgFk91VX7sULzDWNSA-wIm5nFeqrkWJg01Cb3POVhxuybqgSVkgSxTefuMLTdCNQkbdwlFyATW2kZSar5e22NkqGswl6-dYy4oq95krd7aHNSVirNNIdt7wzYhTJsW9bcW7wjJVL_2Qvi_WYKiQyIM/s1280/photo_2025-12-19_13-49-34.jpg
សារព័ត៌មានថៃនានាផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ញុះញង់ លាបពណ៌រហូតមក រហូតផ្ទុះសង្គ្រាមម្តងទៀត ។ ចាប់ពីថ្នាក់លើដល់ថ្នាក់ក្រោមសុទ្ធតែចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី ល្មើសអធិបតេយ្យ ទើបពលរដ្ឋថៃគាំទ្រឱ្យកងទ័ពកុំបញ្ចប់សង្គ្រាម និងទាត់ចោលការជួយសម្របសម្រួលពីប្រទេសនានា ។ ចំណែកកម្ពុជាមិនបានឈ្លានពានថៃឡើយ ពីព្រោះជាប្រទេសតូច មានពលរដ្ឋតិចជាង ម្យ៉ាងទៀត កម្ពុជាធ្លាប់ឆ្លងកាត់សង្គ្រាមកន្លងមក ពលរដ្ឋកម្ពុជាទាំងអស់ចង់បានសន្តិភាព ការពារទឹកដីរបស់ខ្លួនឱ្យគង់វង្ស មិនចង់បានទឹកដីអ្នកណាឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKEwK7tmYLDXSpyUVFfrpnHhn2vHqlI2wiOSl4v3sh-Xiz0FuORXNmQAw2bUp2hOjEVd0ZqvebrmxqRUW_fXihqU3TtVBgtL3y_AkN2zAtiW7vamTKjAO6bGyTvjIWhnx2vBkny5a3dkeSwEr4qlzpm-LeBfG8ZXOAVWoc4PowqKrH2jzEcIw6ycdqWaSS/s1280/photo_2025-12-19_13-49-35%20(2).jpg

សារព័ត៌មាន Amarin រាយការណ៍ថា នាវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី១៩ ខែធ្នូ ពលរដ្ឋថៃមួយក្រុមដែលតាំងខ្លួនជាក្រុមការពារទឹកដី បានធ្វើដំណើរមកពីខេត្តអយុធ្យា សីងបុរី លុបបុរី ស្រះបុរី និងពេជ្របុរី ដើម្បីបង្ហាញការគាំទ្រលោក Anutin ឱ្យធ្វើសង្គ្រាមឈ្លានពានកម្ពុជាបន្តទៀត ដោយចោទប្រកាន់កម្ពុជាល្មើសអធិបតេយ្យ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOOfHb_TuhWRFWwvajpHitVIpNG5UOsOvR-vZVw9TzDjfLnuGa4jSTVeQ7m1FQ6R4liIoITaCt7n2-5V5DE0DbUDZJr5jfv2T1erVWvfjoM9rMiXgN99yvd6O1a1W-AJr4S34p0_EIISirq1q4NOClRf_fvdoo3DeAoEbHLq7MacRRPDkPO6jJhqiAF8A9/s1280/photo_2025-12-19_13-49-37.jpgមេក្រុមបានអានលិខិតមានខ្លឹមសារថា ពួកខ្លួនគាំទ្រព្រះមហាក្សត្រក្នុងការធ្វើសង្គ្រាមបន្ត ដោយបង្ហាញគោលជំហរចំនួន២ រួមមាន ៖

១-គាំទ្រចំណាត់ការរបស់រដ្ឋាភិបាលចាំផ្ទះក្រោមការដឹកនាំរបស់លោក Anutin ដែលផ្តោតខ្លាំងលើផលប្រយោជន៍ជាតិ និង
២-គាំទ្រលោក Anutin ដែលប្រកាសឱ្យកងទ័ពវាយប្រហារកម្ពុជា ដើម្បីការពារកិត្តិយសប្រទេសថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD39E5Et-N-K9GQOAW4b1Zybca62JvhyphenhyphenuzEwfBpoWS5nKCLxtg9wM8e4ITPH3zERiV1ZhcXMbb44-S0HXdBXs2bLaYeygMOvIxPox8K1L75rGSr8NHNtsNZT0H35vHFzQTlQvhOiSsZe0UkqYfsE4y8pwaiLSO9hg2FUM5tqo7r1Ej5Fyey7rPW6rfX1iy/s1000/photo_2025-12-19_13-49-35.jpg

ជាការឆ្លើយតប លោក Anutin ថា មិនចុះចាញ់ជាដាច់ខាត រដ្ឋាភិបាលថៃគាំទ្រប្រតិបត្តិការរបស់កងទ័ព១០០% មិនឱ្យប្រទេសណាឈ្លានពានអធិបតេយ្យឡើយ ។ ក្រៅពីនេះ លោក Anutin បានសំណូមពរឱ្យពលរដ្ឋជួយគ្នាធ្វើជារបងការពារប្រទេស ខណៈខ្លួនលោកធ្វើការយ៉ាងជិតស្និទ្ធជាមួយកងទ័ព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTyK3EYbt1pvphIPP5ObqEkx96LFauS-MA8_Fe_-LsxgOcAJptSMcdwlB1ESlUkOBT0SK1C70nVU6f2qULobpNZ1YPQW45AHM9d2NcAxS1Kb2WEaHQivNSEfgtp6rQ16ExwRiTDCtLmNtXXIn6UpfzMRonE7NCFMnGyeYhyphenhyphenpSGtutVqf7sPnVwp6O7TXWX/s800/photo_2025-12-19_13-49-36%20(2).jpg

គួរបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១៩ ខែធ្នូ មានរយៈពេល១៣ថ្ងៃហើយ ដែលកងទ័ពថៃបានបន្តបាញ់ប្រហារ និងឈ្លានពានដែនអធិបតេយ្យកម្ពុជាយ៉ាងកំរោល ។ ភាគីថៃនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ដែលបានចុះហត្ថលេខារួមគ្នាកាលពីថ្ងៃទី២៦ ខែតុលា ដោយភាគីថៃប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ និងយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកក្នុងទឹកដីកម្ពុជាតាមទំនើងចិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL6ajZxDDQkQLE9EerNmfxUEVQ4flSdKkhGu35laMhn_KNb8EEVDA-L6ydGbaa4SRmqQ8Ha2Y2S4CwJaEQzdq2rxUvN3rs5J3CKtz0qkI8LFgjmDK6hPuqPWjOPLMe6u0A63bDPjnOSLeopB_WGWyLxSF3jiM_4-HCV-HvJCa3x7qobIlKResS3KDFgHII/s800/photo_2025-12-19_13-49-36.jpg

ការធ្វើសង្គ្រាមឈ្លានពានកម្ពុជាលើកនេះ គឺជាទង្វើប្រមាថដ៏ធ្ងន់ធ្ងរលើកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន មហាអំណាចអាមេរិក មហាអំណាចចិន និងសហគមន៍អន្តរជាតិទាំងមូល ក្នុងការកសាងសន្តិភាព និងស្ថិរភាពក្នុងតំបន់ ។ ថៃមិនមែនជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនខ្លាំងលំដាប់ទី១នៅអាស៊ី ហេតុនេះ មិនអាចធ្វើអ្វីតាមទំនើងចិត្តទេ ហើយការប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកនៅខេត្តសៀមរាប គឺជាចេតនាបំផ្លាញទេសចរណ៍ទៅទស្សនាប្រាសាទអង្គរវត្ត ៕