បន្ទាប់ពីកត់សម្គាល់ឃើញពីក្រសែភ្នែករបស់អន្តរជាតិកំពុងសម្លឹងមកកាន់ទង្វើដ៏គគ្លើ.ន និងអសីលធម៌របស់ខ្លួនក្នុងការឈ្លានពានលើកម្ពុជា ប្រទេសថៃឥឡូវនេះកំពុងចាប់ផ្ដើមងាកទៅប្រើល្បិចចាស់ តាមរយៈការចោ.ទប្រកាន់កម្ពុជាពាក់ព័ន្ធនឹងមជ្ឈមណ្ឌលបោ.កប្រាស់ និងឧក្រិដ្ឋក.ម្មតាមអនឡាញវិញ ដើម្បីបង្វែងការយល់ឃើញរបស់បរទស។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ដោយដកស្រង់សម្ដីកងទ័ពភូមិភាគទី២ថា ថៃមិនបានប្រយុទ្ធនឹងកម្ពុជាទេ ប៉ុន្ដែថៃកំពុងប្រយុទ្ធនឹងការឆបោកតាមអនឡាញ។ នេះមិនមែនជាសង្គ្រាមព្រំដែនឡើយ វាគឺជាសង្គ្រាមប្រឆាំងនឹងក្រុមឆបោកអនឡាញ ព្រោះផលជះអវិជ្ជមាននៃក្រុមឧក្រិដ្ឋជនអនឡាញនេះមិនមែនទៅលើតែតំបន់ណាមួយទេ ប៉ុន្ដែវាបានប៉ះពាល់ដល់ប្រព័ន្ធសន្ដិសុខជាតិទូទាំងពិភពលោក។ ថៃកាត់បន្ថយការគំរាមកំហែង ប៉ុន្ដែមិនពង្រីកសង្គ្រាមទេ, ថៃការពារជនស៊ីវិល មិនបង្កមហន្ដរាយដល់ជនស្លូតត្រង់ឡើយ។ នេះបើតាមសារព័ត៌មានថៃដដែលបញ្ជាក់បន្ថែម។
.jpg)
សម្ដីស្ដាប់ទៅពីរោះ ប៉ុន្ដែសកម្មភាពជាក់ស្ដែងហាក់ផ្ទុយពីការពិត ព្រោះជនស៊ីវិលកម្ពុជាជាច្រើននាក់បានស្លាប់និងរបួសដោយសារការវាយប្រហាររបស់ថៃ។ ក្រៅពីនេះហេដ្ឋារចនាសម្ព័ន្ធជាច្រើនរងនូវការបំផ្លិចបំផ្លាញ ហើយអ្វីដែលសំខាន់គឺយោធាថៃបានប្រើយន្ដហោះទម្លាក់គ្រាប់បែកចូលកាន់តែជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា។ ទាំងនេះឬដែលយោធាថៃអះអាងថា ធ្វើសង្គ្រាមប្រឆាំងការឆបោកអនឡាញ មិនមែនឈ្លានពានកម្ពុជា និងមិនសំដៅលើជនស៊ីវិលស្លូតត្រង់?.jpg)
លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ដ្រនយោបាយ បានបញ្ជាក់ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់ប្រទេសថៃ តែងតែបង្វែរសង្គ្រាមឈ្លានពានកម្ពុជា ខណៈពេលនេះក៏កំពុងបំផុសព័ត៌មានដើម្បីគេចចេញពីការទទួលខុសត្រូវនៃការធ្វើសង្គ្រាមឈ្លានពានកម្ពុជា។ តែយ៉ាងណាក៏ដោយ ទង្វើដែលមិនទទួលខុសត្រូវនេះមិនអាចរួចខ្លួនពីសំណាញ់ច្បាប់អន្ដរជាតិបានទេ ព្រោះអ្វីដែលថៃបានឈ្លានពានកម្ពុជា បានបង្កើតជាសក្ខីកម្មដោយខ្លួនឯងរួចទៅហើយ កម្ពុជានិងអន្ដរជាតិមិនចាំបាច់ស្វែងរកសក្ខីកម្មនោះឡើយ។ .jpg)
គួរជម្រាបថា គិតមកដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ មានរយៈពេល១២ថ្ងៃហើយ ដែលយោធាថៃបានវាយប្រហារឈ្លានពានកម្ពុជា និងមិនទាន់បញ្ឈប់សកម្មភាពនៅឡើយ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិ។ យោធាថៃបានប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទវាយប្រហារលើកម្ពុជា និងថែមទាំងប្រើប្រាស់ផ្សែងពុលផងដែរ។ តែទោះជាបែបនេះក្ដី កងទ័ពកម្ពុជាកំពុងបន្ដប្រយុទ្ធយ៉ាងស្វាហាប់ ស្វិតស្វាញ ប្រឆាំងសត្រូវឈ្លានពានទឹកដី និងមិនចុះញ៉មការគំរាមកំហែងណាមួយឡើយ។ នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាសង្កត់ធ្ងន់បន្ថែម៕










