ប្រទេសថៃ៖ រដ្ឋមន្រ្តីការពារជាតិរបស់ថៃ ទទួលស្គាល់ថាមានការសោ.កស្ដាយចំពោះការខាតបង់ដ្រូនដែលត្រូវបានកម្ពុជាបា.ញ់ទម្លាក់កាលពីយប់ថ្ងៃព្រហស្បត្តិ៍ ដោយមិននឹកស្មានទាល់តែសោះថា កម្ពុជាក៏មានប្រព័ន្ធប្រឆាំងដ្រូនដែលមានសមត្ថភាពខ្លាំង អាចកម្ទេចដ្រូនតម្លៃខ្ទង់លានដុល្លាររបស់ខ្លួនបែបនេះឡើយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Standard របស់ថៃនៅថ្ងៃសុក្រនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_7xmytqHGRXliGuMuIQH-As7Hl4_0rwOBdA3o0GViZYRKMMoAZnbHxrrMndEUj9ncC7RHseQqKaz0p4rH7BXCv5YWoF15srVnXy_PM0Rbn4j7H5M2AwMGueIIQ0J7FwI7aT2ClFk8NvyyOaypmW0DM5FGurALCpMvWbRmNK6QL6b8d0ki5JGsT_IFcWRy/s1280/photo_2025-12-19_15-21-46%20(3).jpg
នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ លោក ណាត់ថាផុល ណាក់ផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងនៅចំពោះមុខអ្នកសារព័ត៌មានថា ទាក់ទងនឹងរូបភាពដែលចេញផ្សាយដោយកម្ពុជាកាលពីថ្ងៃទី១៨ ខែធ្នូ ម្សិលមិញនេះ ដែលបង្ហាញឲ្យឃើញពីដ្រូនស៊ើបការណ៍ខ្នាតធំមួយត្រូវបានធ្លាក់និងឆេះនោះ គឺពិតជាដ្រូនរបស់ថៃមែន ដែលវាអាចជាជាម៉ូដែល DP-20 ឬ D-eyes 04។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgab50JNbiopOlxyCt0O_-gvoO09AdfH8pJj8fgGPwVs0ZlPk_p2zTQySqZB6SQLXX35NMIUiwBv_aZjYCpbDfjX-5vYTskpB9o7keLa1pB_izN3NQwz1Sx3RMxbWhG8chUvo4aPnfgaMdPCBYoSfDPZEoPAXCN3ClFcRgRo-yWoqGgRtHCYjl0cvYSgjps/s925/photo_2025-12-19_15-21-46%20(5).jpg

លោក ណាត់ថាផុល បន្តថា ការធ្លាក់នេះអាចបណ្ដាលមកពីភាគីកម្ពុជា ក៏មានអាវុធប្រឆាំងដ្រូនខ្លាំងក្លាផងដែរ ទើបអាចធ្វើឲ្យខូចខាតប្រព័ន្ធបញ្ជារបស់វានិងនាំឲ្យធ្លាក់ឆេះបែបនេះ។ ហើយរដ្ឋមន្រ្តីការពារជាតិថៃរូបនេះបានទទួលស្គាល់ថា ការខាតបង់មួយចំនួន គឺពិតគួរឱ្យសោកស្តាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4ZR4Q3pYyd34sOfGfb94-FMD5egj9otE9_uboyLUeexBFXa4pGzou-Mt2HwGIzB-0TUpNlppsGH5i2Pso1E26-CUx0nAh5xiWc0JK6nphpIbUbfiimmFZugsXHHjRvPWU8mK3UIC4Uzo7jjK_nWvnWC_sudBWGL2ekzVRzDP-vc28hhFQpEncwEaXRoZX/s1280/photo_2025-12-19_15-21-46.jpg
តែយ៉ាងណាក៏ដោយ លោក ណាត់ដាផុល បានព្យាយាមនិយាយយកល្អថា «វានឹងខុសប្រសិនបើមានឧបករណ៍ប្រើហើយ ប៉ុន្តែមិនហ៊ានយកប្រើប្រាស់។ ដូច្នេះ យើងត្រូវតែប្រើប្រាស់អ្វីដែលយើងមានក្នុងប្រតិបត្តិការចាំបាច់ ខណៈការខូចខាតគឺតែងតែកើតមានដោយចៀសមិនផុត។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC77uWEEacnqOur4jemD5PH4TkkAdfJf-VjHsal4uDJbIpCc-MbAcaHhtsVEosvBHxthd9jPR93ipwYhyphenhyphenE5lYX4v_dLLFy_ysAfuNq2TC_4PV6mq5FDuWc49cvddCfEC2VK6wFlUx-LWWYAG82Je101YGpglR_tDLw6tAgjYz4vLoowohy7S22t_frcUZn/s1280/photo_2025-12-19_15-21-46%20(2).jpg

គួរជម្រាបថា កាលពីយប់ថ្ងៃទី១៨ ខែធ្នូ ម្សិលមិញនេះ ប្រជាពលរដ្ឋបានប្រទះឃើញអាកាសយានគ្មានមនុស្សបើកមួយគ្រឿងធ្លាក់និងឆេះ នៅចំណុចភូមិទួលពង្រ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត និងក្រោយមកក៏បានរាយការណ៍ពីករណីនេះទៅកាន់អាជ្ញាធរមូលដ្ឋាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieao7vnVY8p0SZnj3nEVm9FW4C5-L_XV_wTTXpZNclF2cFz5d3yDJbkaztt8pRrlloXaVFinbSlelC5GvGdsgMauED4607FMaGz6JyQY1qdwIQAUP4kbUkkkcUUI_BnPxdIXJEX9UDdgG4mA8Ae8RjE9UlKMV2ApuqOIXclGprNL8t5TVDsTn1D8fhsUu6/s1280/photo_2025-12-19_15-21-46%20(4).jpg

ក្រោយបានទទួលដំណឹងពីប្រជាពលរដ្ឋ អាជ្ញាធរ និងសមត្ថកិច្ចបានចុះពិនិត្យដល់ទីតាំងកើតហេតុ ហើយបានធ្វើការសនិដ្ឋានថា យាននេះគឺជាដ្រូនស៊ើបការណ៍ខ្នាតធំរបស់យោធាថៃ ដែលចំពោះការធ្លាក់នេះទៀតសោត អាចមិនមែនដោយចៃដន្យឡើយ ហើយជាក់ស្ដែងបើតាមការបញ្ជាក់របស់រដ្ឋមន្រ្តីការពារជាតិថៃនៅពេលនេះ ការធ្លាក់របស់ដ្រូនស៊ើបការណ៍របស់ខ្លួននោះ គឺបណ្ដាលមកពីការបា.ញ់ទម្លាក់ដោយអាវុ.ធប្រឆាំងដ្រូនរបស់កម្ពុជា៕